Category: ព័ត៌មានជាតិ

  • សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញក្នុងពិធីចម្រើនព្រះបរិត្តឡើងអគារវិមានសាមគ្គីភាព (អគារថ្មីព្រឹទ្ធសភា)

    សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញក្នុងពិធីចម្រើនព្រះបរិត្តឡើងអគារវិមានសាមគ្គីភាព (អគារថ្មីព្រឹទ្ធសភា)

    នៅព្រឹកនៅថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញធ្វើពិធីចម្រើនព្រះបរិត្តឡើងអគារវិមានសាមគ្គីភាព(អគារថ្មីព្រឹទ្ធសភា)។ ពិធីនេះមានការចូលរួមពីអគ្គលេខាធិការព្រឹទ្ធសភា ខុទ្ទកាល័យថ្នាក់ដឹកនាំទាំងបី លោកអ្នកឧកញ៉ា, អ្នកឧកញ៉ា, ឧកញ៉ា បណ្ដាសប្បុរសជនដែលបានចូលរួមក្នុងការកសាងអគារវិមានសាមគ្គីភាពនេះ។ នៅក្នុងឱកាសដ៏ពិសេសវិសាលនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជាអាសនៈក្រុងពាលី និងពិធីចម្រើនព្រះបរិត្ត ដោយសម្ដេចព្រះសង្ឃចំនួន០៩អង្គ ដោយបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ បន្ទាប់ពីពិធីសាសនារួច សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំទាំងអស់ បានអញ្ជើញពិនិត្យមើលតាមបន្ទប់សំខាន់ៗនៃអគារវិមានសាមគ្គីភាព ព្រឹទ្ធសភា ក្នុងបរិយាកាសរីករាយយ៉ាងក្រៃលែង។ សូមជម្រាបថា អគារថ្មីនេះ មានទំហំ៧៩ម៉ែត្រ…

  • ជនបរទេសអាចសុំចូលសញ្ជាតិខ្មែរបាន បើធ្វើអំណោយចាប់ពី៣លានដុល្លារ ឬវិនិយោគចាប់ពី១លានដុល្លារ

    ជនបរទេសអាចសុំចូលសញ្ជាតិខ្មែរបាន បើធ្វើអំណោយចាប់ពី៣លានដុល្លារ ឬវិនិយោគចាប់ពី១លានដុល្លារ

    ជនបរទេសណា ដែលបានធ្វើអំណោយដល់ថវិកាជាតិចាប់ពី៣លានដុល្លារអាមេរិកឡើងទៅ ឬវិនិយោគនៅកម្ពុជាចាប់ពី១លានដុល្លារអាមេរិកឡើង ទៅអាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរបាន។ នៅក្នុងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ថា ជនបរទេសណាដែលបានធ្វើអំណោយជាសាច់ប្រាក់ផ្ទាល់ខ្លួនដល់ថវិកាជាតិចាប់ពី ១២ប៊ីលានរៀល ឬ ៣លានដុល្លារអាមេរិកឡើងទៅ សម្រាប់ជាផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឬវិស័យមនុស្សធម៌នៅព្រះរាជាណាចក្រកម្ពុជា ជនបរទេសនោះអាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរបាន។ ចំពោះលក្ខខណ្ឌវិញ អំណោយជាសាច់ប្រាក់ផ្ទាល់ខ្លួនត្រូវមានប្រភពច្បាស់លាស់ និងស្របច្បាប់ ហើយត្រូវបង់ចូលថវិកាជាតិតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រៅពីនេះ សញ្ជាតិខ្មែរអាចត្រូវទទួលបានតាមរយៈអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ ឬការវិនិយោគ។ មាត្រា ២៩នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិចែងថា ជនបរទេសណាដែលបានទទួលការអនុញ្ញាតឱ្យវិនិយោគត្រឹមត្រូវតាមច្បាប់ ពីស្ថាប័នមានសមត្ថកិច្ច ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល អាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មបាន តាមមាត្រា២១នៃច្បាប់ស្តីពីសញ្ជាតិ ប្រសិនបើជនបរទេសនោះចំណាយទុនផ្ទាល់ខ្លួនអនុវត្តគម្រោងវិនិយោគជាក់ស្តែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពី ៤ប៊ីលានរៀល ឬ១លានដុល្លារអាមេរិកឡើងទៅ។ ការវិនិយោគនោះត្រូវស្ថិតនៅក្នុងវិស័យអាទិភាពដូចជា ៖ កសិកម្ម, កសិឧស្សាហកម្ម, ឧស្សាហកម្មកែច្នៃ, សហគ្រាសកម្មន្តសាល, ទេសចរណ៍, ឧស្សាហកម្មឌីជីថល, ឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ប្រកបដោយនវានុវត្តន៍ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍, ឬសហគ្រាសធុនតូច និងមធ្យម ជាដើម។ ក្រៅពីនេះ វិស័យអាទិភាពក៏គ្របដណ្តប់លើប្រភេទឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់ និងសកលលោក, វិស័យធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងវិស័យលំនៅឋានមានតម្លៃសមរម្យ…

  • អាមេរិកអញ្ជើញកម្ពុជាចូលរួមបង្កើតក្រុមប្រឹក្សាសន្តិភាព

    អាមេរិកអញ្ជើញកម្ពុជាចូលរួមបង្កើតក្រុមប្រឹក្សាសន្តិភាព

    លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ញើសារលិខិតផ្លូវការមួយច្បាប់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។ លោក ដូណាល់ ត្រាំ ទើបបានផ្តួចផ្តើមគំនិតបង្កើតស្ថាប័នអន្តរជាតិនេះឡើង ដើម្បីលើកកម្ពស់សន្តិភាពយូរអង្វែងនៅមជ្ឈឹមបូព៌ា និងដោះស្រាយជម្លោះនៅកម្រិតពិភពលោក។ នៅក្នុងលិខិតផ្សព្វផ្សាយកាលយប់ថ្ងៃទី២១ មករាដោយសម្តេចធិបតី លោក ដូណាល់ ត្រាំ បានរំលឹកថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ លោកបានប្រកាស “ផែនការសម្របសម្រួលដ៏ទូលំទូលាយ ដើម្បីបញ្ចប់ជម្លោះនៅហ្គាហ្សា” ដែលជាផែនទីចង្អុលផ្លូវមាន ២០ចំណុច ហើយបានទទួលការគាំទ្រយ៉ាងឆាប់រហ័សពីមេដឹកនាំពិភពលោក រួមទាំងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលពីពិភពអារ៉ាប់ អ៊ីស្រាអែល និងអឺរ៉ុប។ លោកប្រធានាធិបតីបានបន្ថែមថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយ ដើម្បីស្វាគមន៍ និងគាំទ្រផែនការនេះ។ យោងតាមលោកត្រាំ ចំណុចសំខាន់នៃផែនការនេះ គឺការបង្កើត “ក្រុមប្រឹក្សាសន្តិភាព” (The Board of Peace) ដែលលោកចាត់ទុកជាស្ថាប័នដ៏អស្ចារ្យ និងមានឥទ្ធិពលខ្លាំងបំផុតមិនធ្លាប់មានពីមុនមក ហើយវានឹងក្លាយទៅជាអង្គការអន្តរជាតិថ្មីមួយ និងជារដ្ឋបាលអន្តរកាលមួយសម្រាប់ការគ្រប់គ្រង។ ក្នុងនាមជាប្រធានក្រុមប្រឹក្សានេះ លោកប្រធានាធិបតី ត្រាំ បានអញ្ជើញកម្ពុជាជាផ្លូវការឱ្យចូលរួមនៅក្នុងគម្រោងប្រកបដោយមហិច្ឆតានេះ។…

  • ឧបនាយករដ្ឋមន្ត្រី ២រូប ជួបសួរសុទុក្ខ និងផ្ដល់កម្លាំងចិត្តជូនវីរយុទ្ធជន កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យយោធភូមិភាគទី៥

    ឧបនាយករដ្ឋមន្ត្រី ២រូប ជួបសួរសុទុក្ខ និងផ្ដល់កម្លាំងចិត្តជូនវីរយុទ្ធជន កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យយោធភូមិភាគទី៥

    បាត់ដំបង៖ មន្ទីរពេទ្យយោធភូមិភាគទី៥ ខេត្តបាត់ដំបង បានកំពុងពិនិត្យព្យាបាលវីរយុទ្ធជន ដែលមួយចំនួនរងរបួសធ្ងន់ស្រាល ខ្លះទៀត មានបញ្ហាសុខភាពផ្លូវដង្ហើម និងខ្លះមានបញ្ហាសុខភាពទូទៅ ក្នុងអំឡុងពេលប្រយុទ្ធការពារបូរណភាពទឹកដី ទប់ទល់អំពើឈ្លានពានពីសំណាក់កងទ័ពថៃ ។ បើតាមលោកនាយកមន្ទីរពេទ្យ មានវីរយុទ្ធជនជាបន្តបន្ទាប់ ត្រូវបានបញ្ជូន ឬអញ្ជើញមកទទួលការព្យាបាល ដោយមួយចំនួនធំបានជាសះស្បើយ និងមួយចំនួនទៀតកំពុងទទួលការពិនិត្យព្យាបាល និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យ ។ ក្នុងឱកាសចុះសួរសុខទុក្ខ និងផ្ដល់កម្លាំងចិត្ត ជូនវីរយុទ្ធជន ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យយោធភូមិភាគទី៥ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងការគោរពស្ញប់ស្ញែងពីកងកម្លាំង និងមន្ត្រីជួរក្រោយ រួមទាំងជនរួមជាតិ ជូនចំពោះ វីរយុទ្ធជន ដែលបានតស៊ូប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ យ៉ាងអង់អាចក្លាហាន ។ ក្នុងនាមរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ឯកឧត្តមអភិសន្តិបណ្ឌិត…

  • កម្ពុជា គាំទ្រចំពោះការរួមចំណែករបស់អង្គការយូណេស្កូ ក្នុងការអភិវឌ្ឍលើវិស័យអប់រំ វប្បធម៌ និងការអភិរក្សសម្បត្តិបេតិកភណ្ឌ

    កម្ពុជា គាំទ្រចំពោះការរួមចំណែករបស់អង្គការយូណេស្កូ ក្នុងការអភិវឌ្ឍលើវិស័យអប់រំ វប្បធម៌ និងការអភិរក្សសម្បត្តិបេតិកភណ្ឌ

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគាំទ្រចំពោះការរួមចំណែកដ៏មានតម្លៃ របស់អង្គការយូណេស្កូ ក្នុងការជំរុញអាទិភាពសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ ក្នុងជំនួបសម្ដែងការគួរសមជាមួយឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រគល់លិខិតសារតាំង នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងការអបអរសាទរចំពោះ ឯកឧត្ដម Flavio Bonetti ដែលត្រូវបានតែងតាំងជាតំណាងថ្មីនៃអង្គការយូណេស្កូ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការរួមចំណែកដ៏មានតម្លៃរបស់អង្គការយូណេស្កូ ក្នុងការជំរុញអាទិភាព សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ នវានុវត្តន៍ បរិស្ថាន និងការអភិរក្សសម្បត្តិបេតិកភណ្ឌ ។ ទន្ទឹមនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃជំនួយបច្ចេកទេស របស់អង្គការយូណេស្កូ ក្នុងការការពារប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ប៉ុន្តែ​មិន​មាន​ការ​លើក​ឡើង​ថា យូណេស្កូ…

  • ព្រឹទ្ធសភាពឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ

    ព្រឹទ្ធសភាពឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ

    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានប្រកាសថា កាលពីព្រឹកថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដោយឥតកែប្រែចំនួន៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ សេចក្តីព្រាងច្បាប់ ដែលមាន៣មាត្រានេះ ត្រូវបានរដ្ឋសភាអនុម័តយល់ព្រមលើកដំបូងចំនួន ១១៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧។ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (ហៅកាត់ថា UNCLOS) គឺជាឧបករណ៍គតិយុត្តអន្តរជាតិដ៏សំខាន់ និងមានលក្ខណៈសកល ដែលកំណត់ព្រំដែនសមុទ្រ, សេរីភាពផ្នែកនាវាចរណ៍តាមផ្លូវសមុទ្រ, សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការប្រើប្រាស់លម្អសមុទ្រ, សេចក្តីណែនាំនានាសម្រាប់ការធ្វើធុរកិច្ច កិច្ចការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិសមុទ្រ, និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជ្ញាធរបាតសមុទ្រអន្តរជាតិ ព្រមទាំងយន្តការដោះស្រាយវិវាទនីតិសមុទ្រ។ អនុសញ្ញានេះនឹងផ្តល់អត្ថប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជារួមមាន៖ បច្ចុប្បន្ន អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ មានប្រទេសចំនួន១៧១ និង ក្នុងក្របខ័ណ្ឌអាស៊ាន មានប្រទេសចំនួន១០ បានចូលជាភាគីនៃអនុសញ្ញានេះរួចហើយ នៅតែកម្ពុជាដែលមិនទាន់ចូលជាភាគីនៅឡើយ។ កម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញានេះ កាលពី ថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨៣ ហើយនៅក្នុងអំឡុងឆ្នាំ២០១៤ រាជរដ្ឋាភិបាលបានសម្រេចជា គោលការណ៍ឱ្យកម្ពុជារៀបចំនីតិវិធី ដើម្បីផ្តល់សច្ចាប័ន៕

  • កម្ពុជានឹងមានបាតុភូតចុះអ័ព្ទរហូតដល់ចុងខែមករា

    កម្ពុជានឹងមានបាតុភូតចុះអ័ព្ទរហូតដល់ចុងខែមករា

    ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅតំបន់ទំនាបកណ្តាលខាងត្បូង តំបន់ខ្ពង់រាប តំបន់ជួរភ្នំ តំបន់សមុទ្រ និងតំបន់មាត់សមុទ្រ នឹងមានសីតុណ្ហភាពចុះត្រជាក់ ហើយនឹង​មានបាតុភូតចុះអ័ព្ទ។  យោងតាម​ការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បាតុភូតទាំងនេះនឹងកើតឡើងនៅពេលយប់ និងពេលព្រឹក  ហើយវានឹងរលាយបាត់ទៅវិញនៅម៉ោង៩ព្រឹក។  ក្រសួងដដែល​បញ្ជាក់ថា ការចុះអ័ព្ទនេះអាចបង្កការរំខានដល់អ្នកដំណើរដែលលំបាកក្នុងងការមើលឃើញពីចម្ងាយ។  យ៉ាងណាក៏ដោយក្រសួងធនធានទឹក មិន​បាន​បញ្ជាក់ពីមូលហេតុដែលបង្កឱ្យមានបាតុភូតទាំងនេះនោះទេ។  សេចក្តីជូនដំណឹងដាច់ដោយឡែកមួយទៀតរបស់ក្រសួងធនធានទឹក ឱ្យដឹងថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦  ទូទាំងប្រទេសកម្ពុជានឹងមានសីតុណ្ហភាពមធ្យមអប្បបរមាចន្លោះ១៧ ទៅ១៩អង្សារ និងសីតុណ្ហភាពមធ្យមអតិបរមាចន្លោះ២៩ទៅ៣០អង្សារ។ ស្ថានភាពទាំងនេះកើតឡើងដោយសារកម្ពុជានៅតែទទួលរងនូវព្យុះទី១ ឈ្មោះ ណូកាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។ ដោយឡែកនៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ទ្រាក់គ្រប់ដណ្ត​ប់លើដីផ្ទៃដី១០ភាគរយ ហើយរលកសមុទ្រអាចនឹងមានកម្ពស់អប្បបរមា០,៥០ម៉ែត្រ និងកម្រិតអតិបរមា១ម៉ែត្រ៕ សៅ សុខអេង

  • កម្ពុជាសង្ខុញឲ្យថៃចូលខ្លួនមកបន្តវាស់វែងបោះបង្គោលព្រំដែន កុំដំអក់ចាំរដ្ឋាភិបាលថ្មី

    កម្ពុជាសង្ខុញឲ្យថៃចូលខ្លួនមកបន្តវាស់វែងបោះបង្គោលព្រំដែន កុំដំអក់ចាំរដ្ឋាភិបាលថ្មី

    ប្រទេសថៃបានសុំលើកពេលម្តងហើយម្តងទៀតនូវសំណើរបស់កម្ពុជា ដែលចង់រៀបចំកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៅខេត្តសៀមរាបដើម្បីពិភាក្សាគ្នាពីការងារវាស់វែងខណ្ឌសីមាព្រំដែន ដោយយកលេសថា ថៃរង់ចាំបង្កើតរដ្ឋាភិបាលថ្មីសិន។ ដូច្នេះ ក្នុងអំឡុងពេលរង់ចាំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះ JBC នាពេលខាងមុខ និងដើម្បីពន្លឿនការអនុវត្តការងារលើដីជាក់ស្តែងដែលបានឯកភាពគ្នានាពេលកន្លងមក ភាគីកម្ពុជាបានស្នើសាជាថ្មីទៅភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដែលមានខ្លឹមសារ ដូចខាងក្រោម៖ ទី១- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (Joint Survey Teams) នៃភាគីទាំងពីរ ចុះលើដីជាក់ស្តែងឡើងវិញ ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 និង បង្គោលលេខ 52-59 នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរនឹងធ្វើការទំនាក់ទំនងគ្នាផ្ទាល់ ដើម្បីកំណត់ពេលវេលានិងទីតាំងជាក់លាក់ នៃការចុះលើដីជាក់ស្តែង។ សូមបញ្ជាក់ថា ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ កម្ពុជា-ថៃ បានចាប់ផ្តើមធ្វើការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 នេះ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 52-59 កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយការងារនេះត្រូវបានផ្អាកកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥…

  • ក្រសួងវប្បធម៌បង្ហាញពីរបាយការណ៍ខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ

    ក្រសួងវប្បធម៌បង្ហាញពីរបាយការណ៍ខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ

    ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្ហាញពីការទទួលរងខូចខាតយ៉ាងខ្លាំងរមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដោយសារការបាញ់ប្រហាររបស់យោធាថៃ កាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ និងពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១២ ខែ មករា ឆ្នាំ ២០២៦នេះ ក្រសួងវប្បធម៌បានបញ្ជាក់ថាការខូចខាតនេះបានកត់ត្រាចងក្រង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមានការខូចខាត ប្រាង្គប្រាសាទព្រះវិហារ ចំនួន១៤២កន្លែង និងតំបន់ជុំវិញចំនួន៤២កន្លែង រួមបញ្ចូលទាំងវត្តកែវសិក្ខាគិរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងអគារការិយាល័យអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ។ សហគមន៍ជុំវិញប្រាសាទ រងការខូចខាតចំនួន៦០កន្លែង រួមមានផ្ទះសម្បែង សាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងទៀត បណ្តាលឱ្យប្រជាជនចំនួន១៤.៨៣២នាក់ ត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះ។ ការខូចខាតទាំងនេះត្រូវបានកត់ត្រាចងក្រង ជាផ្លូវការដោយអាជ្ញាធរជាតិព្រះវិហារ នាខែតុលា ឆ្នាំ២០២៥។ ក្រសួងបានបន្តឱ្យដឹងថាការកត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បង្ហាញអំពីការខូចខាត ធ្ងន់ធ្ងរលើសពីអ្វីដែលបានកត់ត្រាទុកនៅក្នុងខែកក្កដា ឆ្នាំ២០២៥។ យោងតាមភស្តុតាងរូបថត និងវីដេអូដែលប្រមូល បានដោយអាជ្ញាធរជាតិព្រះវិហារ ក្នុងអំឡុងពេលបេសកកម្មចងក្រងឯកសារនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ សំណង់ ស្ថាបត្យកម្មសំខាន់ៗស្ទើរតែទាំងអស់នៃប្រាសាទ…

  • ឯកឧត្តម ប៉ែន បូណា៖រាជរដ្ឋាភិបាលកម្ពុជាកំពុងដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីជួយដល់បងប្អូនជនភៀសសឹកនៅតាមបណ្តាយព្រំដែន

    ឯកឧត្តម ប៉ែន បូណា៖រាជរដ្ឋាភិបាលកម្ពុជាកំពុងដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីជួយដល់បងប្អូនជនភៀសសឹកនៅតាមបណ្តាយព្រំដែន

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងដុតដៃដុតជើងយ៉ាងខ្លាំងដើម្បីជួយដល់បងប្អូនជនភៀសសឹកនៅតាមបណ្តោយព្រំដែន ហើយសម្រាប់ពលរដ្ឋភៀសសឹកដែលអាចវិលត្រឡប់ទៅកាន់ផ្ទះសំបែងវិញបានអាជ្ញាធរមានសមត្ថកិច្ចបានជួយជ្រោមជ្រែង និងសម្រួលពួកគាត់ឱ្យបានវិលត្រឡប់ទៅកាន់ភូមិឋានវិញឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន ដោយគិតគូយ៉ាងហ្មត់ចត់អំពីសុវត្ថិភាព ជីវភាព និងសុខុមាលភាពរបស់ពួកគេ។នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ ថ្លែងនៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៦នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា សម្រាប់ពលរដ្ឋភៀសសឹកដែលអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន អាជ្ញាធរមានសមត្ថកិច្ចបានជួយជ្រោមជ្រែងនិងសម្រួលពួកគាត់ឱ្យបានវិលត្រឡប់ទៅកាន់ភូមិដ្ឋានវិញ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបានដោយគិតគូរយ៉ាងហ្មត់ចត់អំពីសុវត្ថិភាព ជីវភាព និងសុខុមាលភាពរបស់ពួកគេ។ ចំណែកអ្នកដែលមិនទាន់អាចវិលទៅកាន់លំនៅឋានវិញបាននៅឡើយ ក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលក្នុងការមើលថែពួកគាត់នៅក្នុងមណ្ឌលសុវត្ថិភាព។ អ្នកនាំពាក្យរាជរដ្ឋាភិបាលឱ្យដឹងបន្ថែមថា៖គិតត្រឹមល្ងាចថ្ងៃម្សិលមិញ (១១ មករា ២០២៦) មានពលរដ្ឋភៀសសឹកប្រមាណជា ៤៨ម៉ឺននាក់ហើយដែលបានវិលត្រឡប់ទៅលំនៅឋានវិញហើយ ក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ម៉ឺននាក់។ ដូច្នេះ នៅសល់ជនភៀសសឹកជាង ១៦ម៉ឺននាក់ទៀតកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ ហើយអាជ្ញាធរកំពុងសម្របសម្រួលដើម្បីឱ្យពួកគេវិលទៅកាន់ភូមិឋានរបស់ខ្លួនវិញជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័នផ្តល់សេវាសាធារណៈនានាក៏បានបើកដំណើរការឡើងវិញជាបន្តបន្ទាប់ដើម្បីបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងនោះ។គួរបញ្ជាក់ថា ការវិលត្រឡប់ទៅកាន់លំនៅឋានវិញរបស់ពលរដ្ឋភៀសសឹកមានចែងក្នុងចំណុចទី៤ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលមានសេចក្តីថា ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ វិលត្រឡប់ទៅផ្ទះសម្បែងនិងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុតដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។ នៅក្នុងសារផ្ញើជូនប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី១០ ខែមករា…