-
កម្ពុជាតវ៉ាជំទាស់នឹងពាក្យបណ្តឹងផ្លូវច្បាប់របស់មន្ត្រីជាន់ខ្ពស់ថៃ លើថ្នាក់ដឹកនាំកម្ពុជា

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសតវ៉ាជំទាស់ជាផ្លូវការ ចំពោះសកម្មភាពអរិភាព របស់ អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ មកលើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះនាថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករានេះ ពាក្យបណ្តឹងផ្លូវច្បាប់ ដែលបានដាក់ទៅតុលាការក្នុងប្រទេសថៃ ទាក់ទងនឹងប្រតិបត្តិការយោធាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ ។ ក្រសួងការបរទេសបារម្ភថា ពាក្យបណ្តឹងប្រឆាំងនឹងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជានេះ ផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍រវាងកម្ពុជា និងថៃ ព្រមទាំងផ្ទុយនឹងស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។ ក្រសួងការបរទេសកម្ពុជាបានហៅ ចំណាត់ការផ្លូវច្បាប់នេះ មិនស្រប នឹងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅតំបន់អាស៊ីអាគ្នេយ៍ នោះទេ ។ ក្រសួងការបរទេសកម្ពុជា បានចាត់ទុកការប៉ុនប៉ងណាមួយក្នុងការផ្តួចផ្តើមនីតិវិធីច្បាប់ក្នុងស្រុក ដោយកំណត់គោលដៅលើថ្នាក់ ដឹកនាំជាន់ខ្ពស់នៃរដ្ឋអធិបតេយ្យ ចំពោះសកម្មភាពពាក់ព័ន្ធនឹងកាតព្វកិច្ចផ្លូវការរបស់ខ្លួន ជាពិសេស សកម្មភាពទាក់ទងនឹងការការពារជាតិ និងបូរណភាពទឹកដី គឺគ្មានមូលដ្ឋានក្រោមច្បាប់អន្តរជាតិនោះទេ…
-
អាជ្ញាធរអគ្គីសនីកម្ពុជាចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធខូចខាតដោយសារសង្រ្គាមឈ្លានពីថៃ

ការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា បានបង្កការខូចខាតធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ក្នុងនោះក៏មានបណ្តាញចែកចាយអគ្គិសនីផងដែរ។ បច្ចុប្បន្ន អាជ្ញាធរអគ្គិសនីកម្ពុជា កំពុងចុះសិក្សាវាយតម្លៃ ហើយបានស្នើសុំសេវាករអគ្គិសនី ដែលរងផលប៉ះពាល់ ឲ្យផ្តល់របាយការណ៍អំពីការខូចខាត។ ខេត្តរងគ្រោះនៅតាមព្រំដែនមាន៦ខេត្ត គឺបន្ទាយមានជ័យ ឧត្តមានជ័យ ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង និងកោះកុង ដែលមានអ្នកកាន់អជ្ញាបណ្ណសរុបចំនួន ២០ ។ ចំពោះបញ្ហានេះ ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសកម្ពុជា កំពង់សហការគ្នា និងយកចិត្តទុកដាក់រកវិធីដោះស្រាយ។នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ផង់ សារិន សមាជិកទី១ នៃអាជ្ញាធរអគ្គិសនីកម្ពុជា នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥របស់សមាគម អគ្គិសនីជន នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។ នៅក្នុងស្ថានភាពដ៏លំបាកនេះ លោក ទ្រី ឈុនហេង ប្រធានសមាគមអគ្គិសនីជនបទ បានមានប្រសាសន៍ថា សេវាករអគ្គិសនីបានស្នើសុំអាជ្ញាធរអគ្គិសនីកម្ពុជា និងស្ថាប័នពាក់ព័ន្ធ អនុគ្រោះលើការផាកពិន័យចំពោះសេវាករ ដែលស្ថិតនៅតំបន់រងផលប៉ះពាល់ពីសង្គ្រាមឈ្លានពាន ក្នុងករណីយឺតយ៉ាវ ឬខ្វះខាតថវិកាបង់ថ្លៃថាមពលអគ្គិសនីជូនអគ្គិសនីកម្ពុជា។ សមាគមក៏បានស្នើសុំអគ្គនាយកដ្ឋានពន្ធដារទទួលស្គាល់ការចំណាយថ្លៃថាមពលអគ្គិសនី ដែលបានផ្គត់ផ្គង់ជូនមណ្ឌលជនភៀសសឹក ឬការងារសង្គម ថាជាការចំណាយដែលអាចកាត់កងពន្ធបាន ដោយគ្រាន់តែមានលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។ ក្រៅពីនេះ ក្រុមហ៊ុនផ្គត់ផ្គង់សេវាអគ្គិសនីបានសំណូលពរដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ…
-
រដ្ឋមន្រ្តីបរិស្ថានពន្យល់ពីភាពខុសគ្នានៃការវាស់កម្រិតធូលីល្អិតតូចៗ (PM2.5)តាមផ្កាយរណប និងជាមួយឧបករណ៍វាស់នៅលើដី

ឧបករណ៍នៅលើដីផ្តល់ព័ត៌មានត្រឹមត្រូវសម្រាប់តំបន់ជាក់លាក់ ខណៈដែលផ្កាយរណបជួយឱ្យយល់ដឹងអំពីការបំពុលខ្យល់លើតំបន់ធំៗ។ PM2.5 គឺជាធូលីល្អិតតូចៗ ឬភាគល្អិតនិចលនៅក្នុងខ្យល់ ដែលមានទំហំតូចជាង 2.5 ម៉ៃក្រូម៉ែត្រ(ប្រហែលជា ៣០ ដងតូចជាងសរសៃសក់)។ ដោយសារតែវាមានទំហំតូចខ្លាំង ធូលីទាំងនេះអាចចូលទៅក្នុងសួត និងឈាមបាន ហើយអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស។ ដើម្បីយល់ដឹងអំពីការបំពុលខ្យល់ និងការពារសុខភាពសាធារណៈ អ្នកវិទ្យាសាស្ត្រប្រើវិធីពីរដើម្បីវាស់ PM2.5 គឺ ការវាស់នៅលើដី និងការវាស់ដោយផ្កាយរណប។ ទោះជាយ៉ាងណា លទ្ធផលពីវិធីទាំងពីរនេះជាញឹកញាប់មានភាពខុសគ្នា ព្រោះវាស់ក្នុងរបៀបខុសគ្នា។ ១.ការវាស់ដោយប្រើឧបករណ៍នៅលើដី – ការវាស់ដោយផ្ទាល់ឧបករណ៍វាស់នៅលើដី វាស់ PM2.5 ដោយផ្ទាល់ពីខ្យល់នៅជិតផ្ទៃដី ដែលជាតំបន់ដែលមនុស្សដកដង្ហើម។ ឧបករណ៍ទាំងនេះភាគច្រើនត្រូវបានដំឡើងនៅក្នុងទីក្រុង ជិតផ្លូវ ឬតំបន់ឧស្សាហកម្ម។ ដោយសារតែវាវាស់ដោយផ្ទាល់ លទ្ធផលដែលទទួលបានមានភាពត្រឹមត្រូវខ្ពស់សម្រាប់តំបន់ជាក់លាក់។ វាក៏អាចវាស់បានជាបន្តបន្ទាប់ពេញមួយថ្ងៃ ដែលបង្ហាញពីការប្រែប្រួលនៃការបំពុលខ្យល់។ ប៉ុន្តែ ការដំឡើង និងថែទាំឧបករណ៍ទាំងនេះមានតម្លៃថ្លៃ ដូច្នេះវាមិនមាននៅគ្រប់ទីកន្លែងទេ ជាពិសេសនៅតំបន់ជនបទ ឬតំបន់ឆ្ងាយ។ ២.ការវាស់ដោយផ្កាយរណប – ការប៉ាន់ស្មានពីលើអាកាសផ្កាយរណបមិនវាស់ PM2.5 ដោយផ្ទាល់ទេ តែវាសង្កេតមើលពីរបៀបដែលធូលី និងភាគល្អិតក្នុងបរិយាកាស (ហៅថា Aerosol Optical Depth…
-
ដំណាំក្បែរផ្ទះ បានទាំងចំណូល បានទាំងជួបជុំគ្រួសារ

កំពង់ស្ពឺ៖ឈានតែប៉ុន្មានជំហានពីផ្ទះ លើផ្ទៃធំល្មមសួនបន្លែចម្រុះដែលកំពុងលូតលាស់បញ្ចេញពណ៌បៃតងស្រងាត់ បានទាក់អារម្មណ៍អ្នកធ្វើដំណើរឆ្លងកាត់ ។សឹងជាអចិន្រ្តៃយ៍ពេលប្រមូលផលដំណាំម្តងៗ ទីនេះបានក្លាយជាកូនផ្សារបន្លែមួយសម្រាប់អ្នករស់នៅក្នុងភូមិ និងអ្នកដំណើរ ពិសេសទេសចរក្នុងស្រុក។ កសិករមួយគ្រួសាររស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រើប្រាស់ដីទីធ្លាមុខផ្ទះ និងចំហៀងផ្ទះដែលមាន ទទឹងប្រមាណជាង២០ម៉ែត្រ និងបណ្តោយជិត១០០ម៉ែត្រ ធ្វើជាសួនដំណាំចម្រុះវិលជុំ ។ការសម្រេចចិត្តមិនធ្វើចំណាកស្រុកនិងប្រើប្រាស់ដីដែលមានស្រាប់ដោយយកពលកម្មធ្វើជាដើមទុន បានធ្វើឱ្យគ្រួសារកសិករមួយនេះ អាចរកប្រាក់ចំណូលប្រចាំថ្ងៃច្រើនគួរសមពីការខិតខំរបស់ពួកគេ។ ដំណាំបន្លែដែលប្តីប្រពន្ធនៃគ្រួសារនេះបានដាំមាន ស្ពៃក្រញាញ់ ស្ពៃចង្កឹះ ស្ពៃតឿ សណ្តែកកួរ ត្រកួន ខាត់ណា ននោង ជាដើម។ភាពទាក់ទាញខ្លាំងពីអតិថិជន គឺគ្រប់មុខដំណាំនៅទីនេះជាបន្លែសរីរាង្គ មិនប្រើសារធាតុគីមីដែលអ្នកបរិភោគត្រូវការបំផុត។លើសពីនេះគឺតម្លៃ ។តម្លៃទាបជាងទីផ្សារច្រើន។ អ្នកស្រី សន គង់ ជាម្ចាស់សួនបន្លែបានឱ្យដឹងថា អ្នកស្រី និង ស្វាមី បាននាំគ្នាសាកល្បងដាំដំណាំជាបន្លែបង្កាដីទីធ្លាចំហៀងផ្ទះ និងមុខផ្ទះ។ពួកគាត់គិតថា ធ្វើបែបនេះអាចនឹងទទួលប្រាក់ចំណូល ខណៈអ្នកភូមិមិនច្រើនទេដែលប្រកបរបរនេះបន្ថែមពីលើការធ្វើស្រែ។ អ្នកស្រីបន្តថាឥឡូវនេះបានហុចផលគួរឱ្យសប្បាយចិត្តណាស់។អ្នកស្រីបានចាប់ដាំបន្លែកាលដើមឆ្នាំកន្លងមកនេះ។ ដំណាំមានគ្រប់មុខហើយអាចកាត់លក់បានរៀងរាល់ថ្ងៃ។ចំពោះតម្លៃបន្លែមានដូចជា ស្ពៃក្រញាញ់ ២.៥០០ទៅ ៣.០០០រៀលក្នុងមួយគីឡូក្រាម ,ស្ពៃតឿ ស្ពៃចង្កឹះ ពេលខ្លះលក់២.០០០ទៅដល់២.៥០០រៀលក្នុងមួយគីឡូក្រាម។ចំណែកត្រកួនលក់បាន២.០០០រៀល ,សណ្តែកកួរថ្លៃ៤.០០០ទៅ៥.០០០រៀល ក្នុងមួយគីឡូក្រាម។ក្នុងមួយថ្ងៃៗគាត់អាចរកចំណូលចាប់ពី៣ម៉ឺនទៅជាង១០ម៉ឺនរៀល ។ជាចំណូលដែលអ្នកស្រីរកពុំធ្លាប់រកបានកាលពីមុនមកទេ។ ក្នុងឆ្នាំថ្មីនេះវ័យជិត៤០ឆ្នាំអ្នកស្រី សន…
-
រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា អញ្ជើញនាំរដ្ឋមន្រ្តីក្រសួងកសិកម្ម និងបរិស្ថានប្រជាមានិតឡាវ ធ្វើដំណើរទស្សនកិច្ច នៅរោងចក្រខនហ្វីរេល រាជធានីភ្នំពេញ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញនាំឯកឧត្តមបណ្ឌិត Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្មនិងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ធ្វើដំណ់រទស្សនកិច្ច នៅរោងចក្រខនហ្វីរេល រាជធានីភ្នំពេញ។ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប បានអញ្ជ់ញពិនិត្យពីខ្សែច្រវាក់ផលិតកម្មនៃរោងចក្រទាំងមូល និងស្វែងយល់បន្ថែមពីផលិតផលសម្រេចរបស់រោងចក្រខនហ្វីរេល ដែលធ្វើឡើងពីកសិផលសក្តានុពលកម្ពុជាជាច្រើន ប្រកបដោយគុណភាពល្អ សុវត្ថិភាពអនាម័យខ្ពស់ រសជាតិឆ្ងាញ់ និងល្អប្រសើរសម្រាប់សុខភាព ខណៈផលិតផលទាំងនេះសុទ្ធសឹងតែឆ្លងកាត់ការពិសោធន៍ មានការទទួលស្គាល់ និងវាយតម្លៃច្បាស់លាស់មុននឹងដាក់លក់លើទីផ្សារ និងនាំចេញទៅក្រៅប្រទេស។ តមក នារសៀលថ្ងៃដដែល ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តអញ្ជើញឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្មនិងបរិស្ថានឡាវ ធ្វើដំណើរទស្សនកិច្ច នៅរោងចក្រហ្គោលដេនរ៉ាយស៍(Golden Rice) ខេមបូឌា ខូអិលធីឌី ស្ថិតនៅខេត្តកំពង់ស្ពឺ។ ក្នុងការចុះពិនិត្យនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប បានអញ្ជើញចុះពិនិត្យពីការកែច្នៃស្រូវអង្ករ ចាត់តាំងពីដំណាក់កាលដំបូង សម្ងួត កិន ការគ្រប់គ្រងគុណភាព វេចខ្ចប់ជាផលិតផលសម្រេច សម្រាប់ដាក់លក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស…
-
ឯកឧត្តម ប្រាក់ សុខុន ទៅចូលរួមកិច្ចប្រជុំចង្អៀតអាស៊ាននៅហ្វីលីពីន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦ តបតាមការ អញ្ជើញរបស់លោកជំទាវ ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន។ យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៦មករា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបញ្ជាក់ថា ក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” កិច្ចប្រជុំនេះនឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី ព្រមទាំងពិភាក្សាអំពីអាទិភាព និងសមិទ្ធផលសំខាន់ៗ ក្រោមភាពជាប្រធានអាស៊ានរបស់ហ្វីលីពីនសម្រាប់ឆ្នាំ២០២៦ ក្នុងគោលបំណងសម្រេចឱ្យបាននូវសហគមន៍អាស៊ាន ឆ្នាំ២០៤៥។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងផ្លាស់ប្តូរទស្សនៈលើទំនាក់ទំនងខាងក្រៅរបស់អាស៊ាន និងមជ្ឈភាពអាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលប្រែប្រួលយ៉ាងឆាប់រហ័ស ក៏ដូចជាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ដែលរួមមានការវិវត្តនៅប្រទេសមីយ៉ាន់ម៉ា។ ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏គ្រោងនឹងមានជំនួបដាច់ដោយ ឡែកជាមួយសមភាគីអាស៊ានមួយចំនួនផងដែរ ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការទ្វេភាគី សម្រាប់ជាផលប្រយោជន៍ និងអត្ថប្រយោជន៍ទៅវិញទៅមក៕
-
ក្រសួងសុខាភិបាលប្រាប់ពលរដ្ឋឲ្យបង្ការខ្លួន និងប្រុងប្រយ័ត្នចំពោះមេរោគនីប៉ាហ៍

ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីជូនដំណឹងមួយ ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជន អំពីវិធីការពារខ្លួនពីវីរុសនីប៉ាហ៍ (Nipah) ដែលកំពុងរីករាលដាលនៅប្រទេសឥណ្ឌា ហើយអាចបណ្តាលឲ្យស្លាប់បាត់បង់ជីវិត។ ក្រសួងបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានការរកឃើញករណីឆ្លងវីរុសនីប៉ាហ៍លើមនុស្សនៅក្នុងប្រទេសកម្ពុជានោះទេ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលបានពន្យល់ថា ជំងឺនេះបង្កឡើងដោយវីរុសនីប៉ាហ៍ ដែលមានប្រភពនៅលើសត្វប្រចៀវ និងអាចឆ្លងទៅ សត្វចិញ្ចឹម ដូចជា ជ្រូក សេះ ពពែ ចៀម ឆ្មា និងឆ្កែ តាមរយៈផ្លែឈើដែលសត្វប្រចៀវមានមេរោគស៊ី ហើយសត្វទាំងនោះស៊ីបន្ត។ មនុស្សអាចឆ្លងមេរោគនេះនៅពេលប៉ះពាល់ផ្ទាល់ជាមួយសត្វឈឺ ឬប៉ះទឹកសរីរាង្គសត្វ ដូចជាឈាម លាមក ឬទឹកនោម។ មនុស្សក៏អាចឆ្លងបានដែរបើទទួលទានផ្លែឈើ ឬ ទឹកផ្លែឈើ (ដូចជាទឹកត្នោត) ដែលមានទឹកនោម ឬទឹកមាត់សត្វប្រចៀវដែលមានផ្ទុកវីរុសនីប៉ាហ៍។ វីរុសនេះអាចឆ្លងពីមនុស្សទៅមនុស្សតាមរយៈទឹកសរីរាង្គ និងតំណក់ទឹកតូចៗចេញពីផ្លូវដង្ហើម ហើយមានអត្រាស្លាប់ចន្លោះពី៤០ទៅ៧០%។ វីរុសនីប៉ាហ៍ត្រូវបានរកឃើញដំបូងក្នុងឆ្នាំ១៩៩៩ នៅប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី បណ្តាលឱ្យមនុស្ស១០០នាក់បានស្លាប់ ក្នុងចំណោមអ្នកឆ្លងវីរុសចំនួន៣០០ នាក់។ ប៉ុន្តែបន្ទាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្ន មិនមានការផ្ទុះឡើងជាថ្មីត្រូវបានគេរាយការណ៍ពីប្រទេសម៉ាឡេស៊ីទៀតទេ។ វីរុសនេះត្រូវបានរកឃើញក្នុងប្រទេសបង់ក្លាដែស និងប្រទេសឥណ្ឌាក្នុងឆ្នាំ ២០០១ និងមានការផ្ទុះឡើងស្ទើររាល់ឆ្នាំក្នុងប្រទេសបង់ក្លាដែស និងភាគខាងកើតប្រទេសឥណ្ឌានៅចន្លោះពេលទៀងទាត់។ ចំពោះប្រទេសកម្ពុជា ក្រសួងសុខាភិបាលបញ្ជាក់ថា…
-
កម្ពុជាធ្វើការតវ៉ា និងបំភ្លឺចំនួនជិត៧០០លើកចំពោះសកម្មភាពបំពាននានារបស់ថៃ

គិតចាប់តាំងពីកម្ពុជាទទួលរងសង្គ្រាមឈ្លានពានពីប្រទេសថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មក ទាំងថ្នាក់ដឹកនាំ ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីអាជ្ញាធរមូលដ្ឋាន រហូតដល់ក្រសួងនិងស្ថាប័ននានា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបំពេញការងារយ៉ាងសកម្មបំផុត ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ក៏ដូចជាការយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋភៀសសឹក ដោយចាត់ទុកជាកិច្ចការអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ។ ជាក់ស្តែងក្នុងអំឡុងពេល ៦ខែ ចុងក្រោយនេះ ក្រសួងនិងស្ថាប័ននានារបស់រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ ញត្តិថ្កោលទោស និងលិខិតបកស្រាយ ឬលិខិតបំភ្លឺឆ្លើយតបផ្សេងៗគ្រប់ទម្រង់សរុបចំនួនជិត ៧០០លើក ក្នុងនោះមានដូចជា ក្រសួងការពារជាតិចំនួន ៣៨៣លើក, ក្រសួងមហាផ្ទៃចំនួន ៨៣លើក, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចំនួន ៦៤លើក, ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ៤៩លើក, គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ២៧លើក, អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ២៥លើក, រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ២០លើក, មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ១៦លើក និងក្រសួងធម្មការនិងសាសនាចំនួន ១លើក។ ដោយឡែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសហការជាមួយក្រសួង ស្ថាប័ននានា ដោយមានការសម្របសម្រួលពីបញ្ជាការដ្ឋានព័ត៌មានក៏បានរៀបចំធ្វើបច្ចុប្បន្នភាព…
-
ទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានភាពរីកចម្រើនស្ទើរគ្រប់វិស័យ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីឯកឧត្តម ចប់បំពេញបេសកកម្មកាទូតនៅកម្ពុជា ។ ក្នុងឱកាសនៃជំនួបនោះ សម្តេចតេជោ បានបំពាក់គ្រឿងឥស្សរិយយស «សហមេត្រី» ថ្នាក់ មហាសេរីវឌ្ឍន៍ ជូនឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចំពោះការខិតខំប្រឹងប្រែង រួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌូណេស៊ី ។ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តម ក្នុងនាមជាអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ដោយឯកឧត្តម បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ឲ្យមានភាពរីកចម្រើន ជាពិសេស សម្ដេចតេជោ បានឆ្លៀតអរគុណជាពន្លឹក ចំពោះការរៀបចំនូវដំណើរទស្សនកិច្ចរបស់សម្ដេច កាលពីខែឧសភាកន្លងទៅប្រកបដោយជោគជ័យ ហើយការទទួលស្វាគមន៍របស់ឯកឧត្តម ប្រធានាធិបតីឥណ្ឌូនេស៊ី ចំពោះសម្ដេចយ៉ាងកក់ក្តៅ ដោយសម្ដេចតេជោ សូមមេតម្លៃខ្ពស់ចំពោះការរៀបចំនោះ ។ ឯកឧត្តមអគ្គរដ្ឋទូត បានសម្ដែងការអរគុណដែលសម្ដេចតេជោ បានផ្ដល់ឱកាសដ៏មានតម្លៃ…
-
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ចុះពិនិត្យស្ថានភាពជីវភាពប្រជាពលរដ្ឋនៅស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស ខេត្តកំពត

កំពត ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានចុះជួបសាកសួរសុខទុក្ខបងប្អូនប្រជាជន តាមមូលដ្ឋាន និងពិនិត្យស្រះទឹកសហគមន៍ទន្លេនាម ផ្ទះសំណាញ់ ផ្សារបោះដុំបន្លែ កសិដ្ឋានចិញ្ចឹម មាន់ ជា សហគមន៍ និងក្រុមសហគមន៍ដាំស្ពៃក្រញាញ់ ដែលស្ថិតនៅស្រុកអង្គរជ័យ ព្រមទាំងពិនិត្យទីតាំងអភិវឌ្ឍ និងអភិរក្សសត្វប្រជៀវ ផ្ទះសំណាញ់ បឹងព្រៃក្រឡា អូរព្រែកអន្សារ ហើយបានចែកពូជដូងក្រអូបខ្មែរជូនប្រជាកសិករនៅស្រុកបន្ទាយមាស ខេត្តកំពត នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ។ ភាពជាគំរូរបស់កសិករ និងសហគ្រិនភាពរបស់សហគមន៍មូលដ្ឋាន បាននិងកំពុងពូនជ្រំស្មារតី និងជំរុញចលនាដាំដុះដំណាំចម្រុះ និងការចិញ្ចឹមសត្វកាន់តែទូលំទូលាយប្រកបដោយគំនិតច្នៃប្រតិដ្ឋស្របតាមសក្តានុពលភូមិសាស្ត្រ និងតម្រូវការ ដោយបង្កើនបាននូវផលិតកម្មសម្រាប់ការផ្គត់ផ្គង់ទីផ្សារ ការពង្រីកមុខរបរ និងការប្រើប្រាស់ធនធានដីឱ្យអស់សក្តានុពល ដែលធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃបានកាន់តែប្រសើរ ។ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រុមការងារ រដ្ឋបាលខេត្ត មន្ទីរជំនាញ និងក្រសួងស្ថាប័នពាក់ព័ន្ធ និងដោយផ្អែកលើភាពឧស្សាហ៍ព្យាយាម ការអំណត់ ការអភិវឌ្ឍខ្លួនជាប្រចាំ បងប្អូនកសិករនឹងបន្តទទួលបាននូវការគាំទ្រទាំងហេដ្ឋារចនាសម្ព័ន្ធ ទុន បច្ចេកទេស និងការសម្របសម្រួលទីផ្សារ ដែលនឹងរួមចំណែកលើកស្ទួយផលិតភាព…