Category: ព័ត៌មានជាតិ

  • សម្បទានិកនៅស្រុករមាសហែក ខេត្តស្វាយរៀង ទទួលបានបណ្ណកម្មសិទ្ធិ ផ្ទះ និងដីលំនៅដ្ឋាន

    សម្បទានិកនៅស្រុករមាសហែក ខេត្តស្វាយរៀង ទទួលបានបណ្ណកម្មសិទ្ធិ ផ្ទះ និងដីលំនៅដ្ឋាន

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកជំហានទី២ ចំនួន១៨៤បណ្ណ និងពិធីប្រគល់ផ្ទះ ដីឡូតិ៍លំនៅឋានសម្បទានសង្គមកិច្ច ជូនសម្បទានិកជំហានទី៣ ចំនួន៩១ខ្នង នៅភូមិជីកដី ឃុំអណ្ដូងត្របែង ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី១២ ខែកុម្ភៈ។ ឯកឧត្តម សាយ សំអាល់ ដែលជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិផងដែរនោះ បានគូសបញ្ជាក់ថា ចាប់ពីពេលនេះទៅមុខ ការរៀបចំសម្បទានដីសង្គមកិច្ច គឺមិនត្រឹមតែផ្តោតលើការបែងចែកដីធ្លីប៉ុណ្ណោះទេ ប៉ុន្តែជាការរៀបចំជីវិតជូនប្រជាពលរដ្ឋជាសម្បទានិកទាំងអស់ ឱ្យមានលំនៅឋានសមរម្យ និងអាចកែលម្អជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។ នៅក្នុងន័យនេះ ការអភិវឌ្ឍតំបន់សម្បទានដីសង្គមកិច្ច ទាមទារឲ្យមានគិតគូរពីតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ ដូចជា៖ ប្រព័ន្ធទឹកស្អាត អគ្គិសនី ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធសង្គមផ្សេងៗ ពិសេសសាលារៀន និងមណ្ឌលសុខភាព។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារសំខាន់នៃការរៀបចំផ្ទះសំណាញ់ និងប្រព័ន្ធទឹកស្រោចស្រព ដើម្បីសម្រួលដល់ការដាំបន្លែ និងចិញ្ចឹមសត្វ សំដៅធានាសន្តិសុខស្បៀង និងបង្កើនចំណូលគ្រួសារ។ ពិធីចែកបណ្ណកម្មសិទ្ធិ និងប្រគល់ផ្ទះ ដីឡូតិ៍លំនៅឋានសម្បទានសង្គមកិច្ចនៅពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ជាប់ជានិច្ចរបស់រាជរដ្ឋាភិបាល និងសមាគមអតីតយុទ្ធជនកម្ពុជា ចំពោះសុខុមាលភាព និងតម្រូវការរបស់អតីតយុទ្ធជន និងគ្រួសារ។ សម្តេចអគ្គមហាសេនាបតីតេជោ…

  • ធនាគារជាតិហ្សហ្ស៊ីកោតសរសើរអំពីជោគជ័យរបស់កម្ពុជាលើផ្នែកទូទាត់ប្រាក់ឌីជីថលនិងរដ្ឋាភិបាលឌីជីថល

    ធនាគារជាតិហ្សហ្ស៊ីកោតសរសើរអំពីជោគជ័យរបស់កម្ពុជាលើផ្នែកទូទាត់ប្រាក់ឌីជីថលនិងរដ្ឋាភិបាលឌីជីថល

    ប៊ីលីស៊ី៖ លោកជំទាវ Ekaterine Galdava បានលើកឡើងអំពីកិច្ចសហការរវាងធនាគារជាតិហ្សកហ្ស៊ីនិងធនាគារជាតិនៃកម្ពុជានិងបានកោតសរសើរអំពីជោគជ័យរបស់កម្ពុជាលើផ្នែកទូទាត់ប្រាក់ឌីជីថលនិងរដ្ឋាភិបាលឌីជីថល។ ការថ្លែងបែបនេះ ខណៈឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបន្តដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សាការងារជាមួយ លោកជំទាវ Ekaterine Galdava អភិបាលនៃធនាគារជាតិហ្សកហ្ស៊ី ដើម្បីពិភាក្សានិងផ្លាស់ប្ដូរបទពិសោធលើអន្តរកម្មរវាងបរិវត្តកម្មឌីជីថលនិងការទូទាត់ប្រាក់តាមមធ្យោបាយឌីជីថល។ គណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចែករំលែកពីបទពិសោធជោគជ័យនៃបរិវត្តកម្មឌីជីថលនៅកម្ពុជា ជាពិសេសតាមរយៈកិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តប្រព័ន្ធឌីជីថលរួមគ្នា ជាអាទិ៍ការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់បាគងនិងថ្នាល verify.gov.kh រួមគ្នាដើម្បីសម្រួលការចាយវាយរបស់ភ្ញៀវទេសចរដែលទៅលេងនៅកម្ពុជា។ លើសពីនេះ គណៈប្រតិភូកម្ពុជាបានគូសរំលេចអំពីភាពជោគជ័យរបស់ប្រព័ន្ធទាំងពីរដែលជួយសម្រួលប្រតិបត្តិការឆ្លងប្រទេសបានប្រកបដោយទំនុកចិត្ត ជាមួយដៃគូសរុបប្រមាណ១០ប្រទេសនៅតំបន់អាស៊ី។ ក្នុងឱកាសនេះដែរ លោកជំទាវ Ekaterine Galdava បានពិភាក្សាផ្លាស់ប្ដូរយោបល់យ៉ាងស៊ីជម្រៅលើយុទ្ធសាស្ត្របច្ចេកទេសនានារបស់កម្ពុជា និងបានពិភាក្សាជាមួយភាគីកម្ពុជាអំពីលទ្ធភាពក្នុងការដាក់ឱ្យប្រើប្រាស់ថ្នាលបាគងនិងថ្នាល verify.gov.kh នៅប្រទេសហ្សកហ្ស៊ីផងដែរ៕

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ នៅមន្ទីរពេទ្យកុមារជាតិ

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ នៅមន្ទីរពេទ្យកុមារជាតិ

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកមន្ទីរពេទ្យកុមារជាតិដើម្បីពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ ដែលជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) ។ គម្រោងដ៏វិសេសវិសាលនេះ ត្រូវបានបង្កើតឡើង និងអនុវត្តក្នុងគោលបំណងជួយព្យាបាលដល់កុមារទាំងឡាយដែលមានជំងឺបេះដូងពីកំណើត រួមទាំងជំងឺបេះដូងផ្សេងៗ តាមរយៈព្យាបាលវះកាត់ដោយមិនគិតថ្លៃ ដើម្បីផ្តល់មកវិញនូវសុខុមាលភាព និងជិវិតដ៏ត្រចះត្រចង់ ដល់កុមារកម្ពុជា។ គម្រោងនេះ ក៏ជួយបណ្តុះបណ្តាលបន្ថែមតាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងវេជ្ជបណ្ឌិតកម្ពុជា និងវេជ្ជបណ្ឌិតអាមេរិក ការជួយទ្រទ្រង់ផ្នែកឧបករណ៍បច្ចេកទេសវះកាត់ និងការជួយគាំទ្រផ្នែកស្មារតីគ្នាជាដើម។ ឆ្លៀតក្នុងវេលានេះ លោកជំទាវបណ្ឌិត បានអញ្ជើញសួរសុខទុក្ខកុមារដែលកំពុងសម្រាកព្យាបាលជំងឺ ដោយ លោកជំទាវបណ្ឌិត បានភ្ជាប់មកជាមួយប្រសាសន៍សួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។ លោកជំទាវបណ្ឌិត ថែមទាំងបានជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ គិលានុបដ្ឋាក បុគ្គលិកមន្ទីរពេទ្យ រួមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) ដែលកំពុងបម្រើការក្នុងគម្រោងនេះ។ ជាក្តីថ្លែងអំណរគុណ លោកជំទាវបណ្ឌិត សូមអរគុណចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាព និងក្តីស្រឡាញ់ដល់កុមារកម្ពុជា និងសូមជូនពរឱ្យ គម្រោងវះកាត់បេះដូងកុមារ ដំណើរការដោយរលូន…

  • ក្រសួងរៀបចំដែនដីឯកភាពលើគម្រោងសាងសង់អគារធនាគារវីងនៅសៀមរាប

    ក្រសួងរៀបចំដែនដីឯកភាពលើគម្រោងសាងសង់អគារធនាគារវីងនៅសៀមរាប

    ក្រសួងរៀបចំដែនដី និងភាគីពាក់ព័ន្ធ បានឯកភាពគ្នាអនុម័តលើគម្រោងសាងសង់អគារធនាគារ Wing Bank នៅក្រុងសៀមរាប របស់ក្រុមហ៊ុន ខេមបូឌា ខេធើរីង អេន សឹបផ្លាយ ដោយធានាបាននូវសោភណភាព គុណភាព និងសុវត្ថិភាពសំណង់ សាកសមជាមួយក្រុងនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។ ការសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំអន្តរក្រសួងមួយ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១១ ខែកុម្ភៈ នៅទីស្ដីការក្រសួងរៀបចំដែនដី ក្រោមអធិបតីភាពរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់។ការសាងសង់អគារនេះ គឺត្រូវធានាយ៉ាងណាឲ្យស្របតាមស្តង់ដាបច្ចេកទេសត្រឹមត្រូវ ដោយរក្សាបាននូវសោភណភាព គុណភាព និងសុវត្ថិភាព រួមផ្សំជាមួយប្រណិតភាពនៃស្ថាបត្យកម្មខ្មែរ ទាក់ទងនឹងក្រុងសៀមរាប។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកការវិនិយោគសាងសង់អគារធនាគារវីង នៅសៀមរាបនេះថា ជាការវិនិយោគដ៏ត្រឹមត្រូវ ព្រោះសេវាធនាគារមានភាពចាំបាច់សម្រាប់ប្រជាជន ដែលមានតម្រូវការដើមទុនសម្រាប់ពង្រីកមុខរបរ កែលម្អជីវភាព ស្របតាមគោលនយោបាយនៃការរៀបចំដង្ហើមសេដ្ឋកិច្ចសម្រាប់ទីក្រុងឱ្យមាននិរន្តរភាព។ ឯកឧត្តមបានបញ្ជាក់ថា សៀមរាបគឺជាទីក្រុងដង្ហើមសេដ្ឋកិច្ចមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដូច្នេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងអនុញ្ញាតឱ្យក្រុមហ៊ុន ខេមបូឌា ខេធើរីង អេន សឹបផ្លាយ សាងសង់អគារធនាគារវីងនៅក្នុងខេត្តនេះ ស្របតាមសំណើរបស់ខ្លួន ដើម្បីផ្ដល់សេវាធនាគារ ហើយបានលើកទឹកចិត្តដល់ធនាគារក្នុងស្រុកឱ្យពង្រីកសេវារបស់ខ្លួនឱ្យបានកាន់តែច្រើន គឺកាន់តែប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម…

  • កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ

    កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ

    នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីមួយ ចុះថ្ងៃទី១១កុម្ភៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា បានធ្វើការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់មួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ ដែលថៃបានកាន់កាប់។ ការតវ៉ានេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលរបស់កម្ពុជាបន្ថែមទៀត ត្រូវបានយោធាថៃវាយកម្ទេចបំផ្លិចបំផ្លាញនៅតំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៣៣ និង ៣៦ ក្នុងស្រុកថ្មពួក។ រីឯនៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧ មានការជីកប្រឡាយ និងសាងសង់ផ្លូវមួយខ្សែ ព្រមទាំង ការចាក់ដីលុបស្រះទឹក។ ក្រសួងការបរទេសកម្ពុជាចាត់ទុកថា សកម្មភាពទាំងនេះ ដែលបានកែប្រែភូមិសាស្ត្រនៃតំបន់នោះ គឺជាការប៉ុនប៉ងយ៉ាងជាក់ច្បាស់ក្នុងការបង្កើតភាពស្របច្បាប់ចំពោះការកាន់កាប់ដោយខុសច្បាប់នៃទឹកដីកម្ពុជា។ ទង្វើទាំងនេះបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃ កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពី វិធានការបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែន ចម្រុះកម្ពុជា-ថៃ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេចំពោះ ការដោះស្រាយជម្លោះព្រំដែនទាំងអស់ដោយសន្តិវិធី និងមិត្តភាពជាមួយប្រទេសថៃ ក៏ដូចជាជាមួយ ប្រទេសជិតខាងទាំងអស់របស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនេះ…

  • គុយបា ខ្វះប្រេងចាក់យន្តហោះ ព្រោះទណ្ឌកម្មអាមេរិក

    គុយបា ខ្វះប្រេងចាក់យន្តហោះ ព្រោះទណ្ឌកម្មអាមេរិក

    ឡាហាវ៉ាន ៖ ប្រទេស គុយបា ប្រឈមនឹងការខ្វះខាតប្រេងសាំងចាក់យន្តហោះ ព្រោះតែ ការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។ អាជ្ញាធរអាកាសចរណ៍ គុយបា កាលពីថ្ងៃចន្ទ បានព្រមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ អំពីកង្វះខាតប្រេងឥន្ធនៈ ដោយសារតែការដាក់ទណ្ឌកម្ម លើផ្នែកថាមពល ពីសំណាក់សហរដ្ឋអាមេរិក មកលើប្រទេសជា កោះ មួយនេះ។ កាលពីថ្ងៃអាទិត្យ ទីក្រុង Havana បាននិយាយថា អាកាសយានដ្ឋានអន្តរជាតិ ចំនួន៩ របស់ប្រទេសគុយបា នឹងមិនមានប្រេងសម្រាប់ចាក់សាំងយន្តហោះ ដែលអាចមានបញ្ហា ចាប់ពីថ្ងៃចន្ទ ហើយវិបត្តិនេះ ត្រូវបានគេបារម្ភថា នឹងអូសបន្លាយពេល រហូតដល់ខែមីនា។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមដាក់ពន្ធ លើប្រទេសណា ដែលផ្គត់ផ្គង់ប្រេង ដល់ប្រទេស​នៃតំបន់ Caribbean មួយនេះ ខណៈដែលរដ្ឋបាល របស់លោក បានប្រមើលមើលថា វិបត្តិសេដ្ឋកិច្ច អាចផ្តួលរំលំរដ្ឋាភិបាលគុយបា។ ក្រុមហ៊ុនអាកាសចរណ៍ កាលពីពេលមុន ក៏ធ្លាប់ជួបការខ្វះខាតស្រដៀងគ្នានេះដែរ ប៉ុន្តែ យន្តហោះបានឈប់ចាក់ប្រេង នៅក្នុងប្រទេសដូចជា ម៉ិកស៊ិក…

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនិស្តរដ្ឋវៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនិស្តរដ្ឋវៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

    នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ផ្លូវរដ្ឋជូន ឯកឧត្តម តូ ឡឹម អគ្គលេខា​ធិការ​បក្សកុម្មុយនីស្តវៀតណាម ជាមួយនឹងជំនួបសាវនាកាផងដែរ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា។ ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តមអគ្គលេខាធិការបក្ស គ្រោងនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅ​វិមាន​ឯក​រាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមណ្ឌបមិត្ត​ភាព​កម្ពុជា-វៀតណាម។ ក្រៅពីកម្មវិធីការងារក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋហើយនោះ ឯកឧត្តម តូ…

  • រដ្ឋសភាកម្ពុជានិងព្រឹទ្ធសភាប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរ

    រដ្ឋសភាកម្ពុជានិងព្រឹទ្ធសភាប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរ

    ភ្នំពេញ៖ប្រមុខរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងព្រឹទ្ធសភានៃ​សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានបង្ហាញនូវការ​ប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធឡើងស្រប​តាម​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានឈរយ៉ាង​រឹងមាំ ឈ្មោះត្រង់ ជឿទុកចិត្តគ្នា ក្នុងការស្វែង​រកផលប្រយោជន៍ជូន​ពលរដ្ឋទំាងសងខាង។ កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦សម្តេចមហារដ្ឋសភាធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និង ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្ស៉ា ហ្គីឡានី (Syed Yusaf Raza Gilani) ប្រធានព្រឹទ្ធសភាអ៊ីស្លាមប៉ាគីស្ថាន បានជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា ខណៈឯកឧត្តមប្រធានបានដឹកនាំគណៈប្រតិភូ​បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជាតប​តាមការ​អញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា។ សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានស្វាគមន៍ចំពោះវត្តមានឯក​ឧត្តមប្រធានព្រឹទ្ធសភាអ៊ីស្លាមប៉ាគីស្ថាន និងបានចាត់ទុកវត្តមាន ឯកឧត្តម​នៅកម្ពុជាជាផ្នែកដ៏សំខាន់ក្នុងការធ្វើឱ្យទំនាក់​ទំនង​រវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌ​ស្ថាប័ន​នីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ។សម្តេចប្រធានរដ្ឋសភា បានអបអរសាទរចំពោះភាពជោគជ័យថ្មីៗនេះរបស់ប៉ាគីស្ថាន ដែលបានរៀបចំនូវសន្និសីទ ប្រធានសភានៃអន្តរសភា(ISC) កាលពីខែវិច្ឆិកាកន្លងទៅ ដែលសន្និសីទនេះក៏បានចេញសេចក្តី​ប្រកាសគាំទ្រចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និង​បានជំរុញឱ្យភាគីទាំងពីរ អនុវត្តកិច្ចព្រមព្រៀងនោះ ឱ្យមានប្រសិទ្ធ​ភាព​ខ្ពស់ក្នុងការដោះស្រាយជម្លោះព្រំដែនរវាងគ្នា។ ចំណែកឯកឧត្តមប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនគ្រប់វិស័យនៅកម្ពុជា និងបានគូសបញ្ជាក់ថា ឯកឧត្តម​បាន​អញ្ជើញមកកាន់ប្រទេសកម្ពុជា ចំនួន៣លើករួចមកហើយ ពោលគឺ​តាំងពីឆ្នាំ២០១៩ បន្ទាប់មកនៅឆ្នាំ២០២៣ ដែលពេល​នោះឯកឧត្តម​ក៏បានអញ្ជើញចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា និងលើកទី៣នេះ…

  • ក្រសួងធនធានទឹកត្រៀមវិធានការឆ្លើយតបគ្រោះរាំងស្ងួតជាយថាហេតុ

    ក្រសួងធនធានទឹកត្រៀមវិធានការឆ្លើយតបគ្រោះរាំងស្ងួតជាយថាហេតុ

    នាព្រឹកថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីផ្សព្វផ្សាយ និងត្រៀមវិធានការឆ្លើយតបគ្រោះរាំងស្ងួត ដែលមានសមាសភាពចូលរួមមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ កិច្ចប្រជុំនាពេលនេះធ្វើឡើងដើម្បីជម្រាបជូនអំពីសក្តានុពលទឹកដែលមានក្នុងក្របខណ្ឌទូទាំងប្រទេស និងបរិមាណទឹកដែលមានជាក់ស្តែងនៅតាមបណ្តាអាងទឹកធំៗ ព្រមទាំងពិភាក្សាដើម្បីរៀបចំផែនការ និងត្រៀមវិធានការចាំបាច់នានាក្នុងការឆ្លើយតបទៅនឹងទៅនឹងគ្រោះរាំងស្ងួត ដែលអាចកើតមានជាយថាហេតុ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ឱ្យដឹងថា អាងស្តុកទឹក បឹងបួ នៅទូទាំងប្រទេសកម្ពុជា មានសមត្ថភាពស្តុកទឹកទុកបានសរុបប្រមាណជាង ៤ពាន់លានម៉ែត្រគូប សម្រាប់បម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការស្រោចស្រពកសិកម្ម ការផ្គត់ផ្គង់ទឹកស្អាត និងរក្សាប្រព័ន្ធអេកូឡូស៊ី ប៉ុន្តែបរិមាណទឹកនេះនៅមិនទាន់គ្រប់គ្រាន់ទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្តែងនោះទេ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី មានចក្ខុវិស័យក្នុងការកសាងអាងស្តុកទឹកធំៗថ្មីបន្ថែម ស្តារអាងទឹកដែលមានស្រាប់ ដើម្បីបង្កើនសមត្ថភាពស្តុកទឹកឱ្យបានច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ជាក់ស្តែង និងកាត់បន្ថយទឹកជំនន់។ ជាមួយគ្នានេះដែរ ក្រសួងក៏មានផែនការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ដែលមិនទាន់ពេញលេញ…

  • ក្រសួងឧស្សាហកម្មណែនាំរោងចក្រឲ្យរៀបចំប្លង់ការពារសុវត្ថិភាព និងគ្រប់គ្រងហានិភ័យត្រឹមត្រូវ

    ក្រសួងឧស្សាហកម្មណែនាំរោងចក្រឲ្យរៀបចំប្លង់ការពារសុវត្ថិភាព និងគ្រប់គ្រងហានិភ័យត្រឹមត្រូវ

    ខណៈចំនួនរោងចក្រ សហគ្រាស និងតម្រូវការអគារឧស្សាហកម្ម កំពុងកើនឡើងជាបន្តបន្ទាប់ ការគិតគូរអំពីសុវត្ថិភាព និងការគ្រប់គ្រងហានិភ័យកាន់តែមានសារៈសំខាន់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងការខូចខាតដល់អាយុជីវិត និងសុខភាពកម្មករ-និយោជិត។ កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេស និងប្រកាសស្តីពីប្រព័ន្ធគ្រប់គ្រងការបំពុល និងការគ្រប់គ្រងហានិភ័យនៅក្នុងរោងចក្រ សហគ្រាស និងសិប្បកម្ម ក្នុងគោលដៅពង្រឹងសុវត្ថិភាពឧស្សាហកម្ម។ ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា គោលការណ៍ណែនាំទាំងនេះត្រូវបានរៀបចំឡើងដើម្បីត្រួសត្រាយអនាគតនៃការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ដោយតម្រង់ទិសឱ្យរោងចក្រ សហគ្រាស និងសិប្បកម្ម រៀបចំប្លង់បច្ចេកទេស ការពារសុវត្ថិភាព និងគ្រប់គ្រងហានិភ័យ ដូចជាការបង្ការអគ្គិភ័យ ការកាត់បន្ថយការបំពុល និងការគ្រប់គ្រងសំណល់ឧស្សាហកម្ម ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា សុវត្ថិភាពឧស្សាហកម្ម និងអភិបាលកិច្ចល្អក្នុងខ្សែច្រវាក់ផលិតកម្ម គឺជាគ្រឹះសំខាន់សម្រាប់អនាគតឧស្សាហកម្មកម្ពុជា។ ក្នុងន័យនេះ ប្លង់បច្ចេកទេសរោងចក្រ ដែលត្រូវបានគិតគូរ និង រៀបចំយ៉ាងម៉ត់ចត់ គឺជាខែលការពារដំបូងបំផុត ដែលមិនត្រឹមតែបង្កើនប្រសិទ្ធភាពប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែសំខាន់បំផុតនោះ…