Category: ព័ត៌មានជាតិ

  • សម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតនៅប៉ាគីស្ថាន

    សម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតនៅប៉ាគីស្ថាន

    ក្នុងដំណើរទស្សនិច្ច៤ថ្ងៃនៅកម្ពុជា ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២កុម្ភៈ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងការស្វាគមន៍ និងក្តីរីករាយដែលបានជួបឯកឧត្តមស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី សាជាថ្មី បន្ទាប់ពីឯកឧត្តមបានអញ្ជើញមកកម្ពុជាចំនួន៣លើករួចមកហើយ កាលពីឆ្នាំ២០១៩ បន្ទាប់មកនៅឆ្នាំ២០២៣។ ពេលនោះ ឯកឧត្តមបានអញ្ជើញចូលរួមក្នុងការសង្កេតការបោះឆ្នោត ហើយលើកទី៣នេះ ជាដំណើរទស្សនកិច្ចក្នុងនាមជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន។ សម្ដេចតេជោ បានចាត់ទុកវត្តមានឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ជាផ្នែកដ៏សំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ជាមួយការចុះហត្ថលេខានៅពេលនេះរវាងអគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភាប្រទេសទាំងពីរ។ ចំណែកឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានវិញ បានសម្ដែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅ ជាពិសេសការធ្វើបដិសណ្ឋារកិច្ចដ៏អស្ចារ្យរបស់សម្ដេចតេជោ ចំពោះឯកឧត្តម និងគណៈប្រតិភូ។ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី ក៏បានអញ្ជើញសម្ដេចតេជោទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាគីស្ថានផងដែរ។ ជាការឆ្លើយតប សម្ដេចតេជោក៏បានសន្យាថា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសប៉ាគីស្ថានតាមពេលវេលាសមស្របណាមួយនាពេលខាងមុខ។…

  • កិច្ចប្រជុំ RBC រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ នឹងត្រូវពន្យារពេល ក្រោយកិច្ចប្រជុំក្រុមលេខាគ្មានលទ្ធផលឯកភាព

    កិច្ចប្រជុំ RBC រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ នឹងត្រូវពន្យារពេល ក្រោយកិច្ចប្រជុំក្រុមលេខាគ្មានលទ្ធផលឯកភាព

    ភ្នំពេញ៖ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នា នៅម៉ោង ១១ និង ៥០នាទីព្រឹក ថ្ងៃទី២ ខែកុម្ភៈនេះ នៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បញ្ជាក់ថា កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ ។ក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២ ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ជម្រាបជូនថា ដោយសារតែភាគីទាំងពីរ មិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរ បានឯកភាពគ្នា ដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នា ឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ

    ខេត្តព្រះវិហារ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំចំនួន៥៤០គ្រួសារ ស្ថិតនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ។ ក្នុងឱកាសនេះ សម្ដេចធិបតី សូមថ្លែងអំណរគុណដល់ក្រុមការងារ ក្រសួងពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នកស្ម័គ្រចិត្ត សប្បុរសជន អង្គការជាតិ និងអន្តរជាតិ និងដៃគូផ្សេងៗ ព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំទីជម្រកសុវត្ថិភាព ផ្តល់ការឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់បានស្នាក់នៅបណ្តោះអាសន្នឱ្យមានសុវត្ថិភាព និងអាចស្នាក់នៅបានក្នុងគ្រាដ៏លំបាកនេះ។ សម្ដេចធិបតី បន្តថា រាជរដ្ឋាភិបាល បានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ, បងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន និងការស្តារហេដ្ឋានរចនាសម្ព័ន្ធដែលរងការខូចខាត។ ទី១- សម្រាប់បងប្អូនជនភៀសសឹកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងខ្នះខ្នែងរៀបចំសម្របសម្រួលឱ្យជនភៀសសឹក អាចវិលត្រឡប់ទៅលំនៅឋានវិញ បានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន និងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករមីននានា ជាពិសេសមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាស៊ីម៉ាក់ បាននិងកំពុងខិតខំយ៉ាងសកម្មនៅក្នុងការបោសសំអាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថា ទីតាំងទាំងនោះ មានសុវត្ថិភាពគ្រប់គ្រាន់មុននឹងអនុញ្ញាតឱ្យបងប្អូនជនភៀសសឹកវិលត្រឡប់ទៅកាន់ទីតាំងទាំងនោះ។ ជាមួយការសម្រួលការវិលត្រឡប់ទៅកាន់លំនៅឋានរបស់បងប្អូន រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព…

  • កម្ពុជា-ជប៉ុនពិភាក្សាគ្នាពីគម្រោងអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែថា្នក់តំបន់

    កម្ពុជា-ជប៉ុនពិភាក្សាគ្នាពីគម្រោងអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែថា្នក់តំបន់

    កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១ គណៈកម្មាធិការសម្របសម្រួលរួម នៃគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថា្នក់តំបន់ ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធនានា។ យោងតាមការផ្សព្វផ្សាយរបស់ក្រសួងសាធារណការ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធ៍នា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម។ នាឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតបានលើកឡើងពីការបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុជាបន្តបន្ទាប់របស់រដ្ឋាភិបាលជប៉ុន ចាប់តាំងពីឆ្នាំ១៩៩៦មក ហើយសម្រាប់ឆ្នាំ២០២៦នេះ គឺជាខួបលើកទី៣០នៃកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជា។ ឯកឧត្តម UENO Atsushi បានបន្តថា គម្រោងអភិវឌ្ឍន៍ផែនការមេនេះក៏នឹងក្លាយជាគម្រោងមួយទៀត ដែលជាសក្ខីភាពបញ្ជាក់ពីមិត្តភាពរយះពេល៧៣ ឆ្នាំ រវាងកម្ពុជា-ជប៉ុនដ៏រឹងមាំ ស្របតាមចក្ខុវិស័យ និងការប្តេជ្ញាចិត្តរួមគ្នារវាងប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកន្លងមក។ សូមជម្រាបថា កិច្ចប្រជុំនេះបានពិភាក្សា និងសម្រេចឯកភាពលើរបៀបវារៈការងារសំខាន់ៗ មួយចំនួនដូចជា៖ ការកំណត់ឯកសារទស្សនទាន អំពី “កំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថា្នក់តំបន់, ការរៀបចំផែនការសកម្មភាពការងារសម្រាប់អនុវត្តគម្រោងដែលមានរយៈពេលសរុបចំនួន២៤ខែ, ព្រមទាំងការបង្កើតក្រុមការងារដើម្បីជំរុញការអនុវត្តគម្រោង,…

  • កម្ពុជាព្រួយបារម្ភខ្លាំងពីគ្រោះថ្នាក់នៃយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ទុកដោយយោធាថៃ

    កម្ពុជាព្រួយបារម្ភខ្លាំងពីគ្រោះថ្នាក់នៃយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ទុកដោយយោធាថៃ

    នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សព្វផ្សាយកាលពីយប់ថ្ងៃទី២៩មករា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានសម្តែងការ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោម ដែលបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនតបណ្តាញ អគ្គិសនីចំនួន ០៣នាក់ បានរងរបួសធ្ងន់ ស្រាល នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅស្រុកបន្ទាយ អំពិល ខេត្តឧត្តរមានជ័យ។ ឧប្បត្តិហេតុនេះ បានកើតឡើងខណៈពេលដែលជនរងគ្រោះ កំពុងបំពេញការងារ។ សោកនាដកម្ម នេះ បានបង្ហាញឱ្យឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរ និងមិនរើសអើង ដែលបង្កឡើងដោយគ្រាប់បែកចង្កោម បន្សល់ពីសង្គ្រាម។ អាជ្ញាធរមីន សូមសម្តែងនូវសម្មានចិត្តអាណិតអាសូរដោយស្មោះ ចំពោះបុគ្គលិកដែលរងរបួស និង ក្រុមគ្រួសាររបស់ពួកគេ ហើយត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រការសម្របសម្រួល ការថែទាំវេជ្ជសាស្ត្រ ស្តារនីតិសម្បទា និងសេវាជំនួយជនរងគ្រោះផ្សេងៗ។ យោងតាមអាជ្ញាធរមីនកម្ពុជា ឧប្បត្តិហេតុនេះបានឆ្លុះបញ្ចាំងពីការពិត ដែលកម្ពុជាតែងតែបានលើកឡើង អំពីផលវិបាកមនុស្សធម៌យូរអង្វែងបង្ករឡើងដោយគ្រាប់បែកចង្កោម។ ទោះបីសង្គ្រាមបានបញ្ចប់ សំណល់ជាតិផ្ទុះនៅតែបន្តបង្កហានិភ័យដល់អាយុជីវិត រំខានជីវភាពរស់នៅ និងរារាំង ការអភិវឌ្ឍជាច្រើនទសវត្សរ៍ទៅមុខ។ ជនរងគ្រោះនៃអាវុធទាំងនេះមិនមែនជាកងកម្លាំងយោធាទេ ប៉ុន្តែ ជាជនស៊ីវិល កសិករ កម្មករ និងកុមារ ដែលជួបប្រទះនឹងគ្រោះថ្នាក់ទាំងនេះ ក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ អាស្រ័យហេតុនេះ អាជ្ញាធរមីន បានគូសបញ្ជាក់ជាថ្មីពីការយកចិត្តទុកដាក់បន្ទាន់ ចំពោះផលប៉ះពាល់មនុស្សធម៌…

  • កម្ពុជាបញ្ជាក់ជាថ្មីប្រាប់អាស៊ានពីជំហរប្រើប្រាស់ច្បាប់ ដើម្បីដោះស្រាយជម្លោះជាមួយថៃ

    កម្ពុជាបញ្ជាក់ជាថ្មីប្រាប់អាស៊ានពីជំហរប្រើប្រាស់ច្បាប់ ដើម្បីដោះស្រាយជម្លោះជាមួយថៃ

    ក្នុងកិច្ចប្រជុំអាស៊ាន និងកិច្ចសន្ទនាទ្វេភាគីនានានៅហ្វីលីពីន ប្រមុខការទូតកម្ពុជាបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការច្បាប់ ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយថៃ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ ទី២៩មករា។ លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានបានចាប់ផ្តើមអង្គប្រជុំដោយជម្រាបជូនអំពីអាទិភាពរបស់ខ្លួនក្នុងឆ្នាំ២០២៦។ លោកជំទាវបានសង្កត់ធ្ងន់លើការជំរុញឲ្យអាស៊ានដោះស្រាយបញ្ហាប្រឈមរួមក្នុងពេលបច្ចុប្បន្ន ក៏ដូចជាបញ្ហាប្រឈមលេចឡើងថ្មីៗ ដើម្បីកសាងសហគមន៍អាស៊ានមួយប្រកបដោយនិរន្តរភាព និងភាពធន់ ស្របទៅនឹងមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” ។ កិច្ចប្រជុំនេះក៏បានពិភាក្សាបន្តអំពីវឌ្ឍភាពសម្រេចបានក្រោយពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កម្ពុជាបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហានានាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់ ដើម្បីធានានូវសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ឆ្លៀតក្នុងឱកាសនៃការចូលរួមក្នុងកិច្ចប្រជុំអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយប្រមុខការបរទេសហ្វីលីពីន លោកជំទាវ Ma. Theresa P. Lazaro ។…

  • ភាពក្រីក្រនៅចក្រភពអង់គ្លេស កើនឡើងខ្ពស់បំផុតក្នុងពេល ៣០ឆ្នាំ

    ភាពក្រីក្រនៅចក្រភពអង់គ្លេស កើនឡើងខ្ពស់បំផុតក្នុងពេល ៣០ឆ្នាំ

    ឡុងដ៍ ៖ ភាពក្រីក្រនៅក្នុងចក្រភពអង់គ្លេសកាន់តែអាក្រក់ទៅៗ ដោយមានប្រជាជនប្រហែល ៦,៨លាននាក់ កំពុងរស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រខ្លាំង ពោលគឺស្ទើរតែដាច់ពោះស្លាប់ ។ បើតាមសារព័ត៌មាន Euronews ចេញផ្សាយថ្ងៃទី២៧ ខែមករា, តួលេខនេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៣០ឆ្នាំ នេះបើយោងតាមរបាយការណ៍របស់មូលនិធិ Joseph Rowntree ហៅកាត់ថា JRF ដែលជាអង្គការសប្បុរសធម៌សង្គមក្នុងស្រុក ។ អង្គការសប្បុរសធម៌បានអះអាងថា មូលហេតុនៅពីក្រោយអត្រានៃភាពក្រីក្រខ្លាំងនៅក្នុងចក្រភពអង់គ្លេស គឺដោយសារតែកង្វះគោលនយោបាយជាក់លាក់ ពោលគឺគ្មានការអន្តរាគមន៍ផ្នែកនយោបាយ ដើម្បីដោះស្រាយបញ្ហានេះអស់រយៈពេលពីរទសវត្សរ៍កន្លងមកហើយ ។ ប្រជាជនដែលគេចាត់ទុកថា មានជីវភាពខ្សត់ខ្សោយខ្លាំងបំផុត គឺពួកគេអាចរកលុយបានតិចជាង ៤០ភាគរយប៉ុណ្ណោះ នៃប្រាក់ចំណូលគ្រួសារជាមធ្យមនៅក្នុងចក្រភពអង់គ្លេស ។ សម្រាប់ប្តីប្រពន្ធដែលមានកូនពីរនាក់ តួលេខនេះស្មើនឹងប្រហែល ២២,៥០០ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ឬតិចជាងនេះ ។ យោងតាមការស្រាវជ្រាវរបស់មូលនិធិ JRF, ប្រហែល១ភាគ៥នៃប្រជាជនអង់គ្លេស ពោលគឺ ១៤,២លាននាក់ បានរស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រខ្លាំងនៅចន្លោះឆ្នាំ ២០២៣-២០២៤ ។ តួលេខនេះគឺជាអត្រាដូចគ្នានឹងឆ្នាំ២០២៥ដែរ ប៉ុន្តែសមាមាត្រនៃប្រជាជនដែលស្ថិតក្នុងភាពក្រីក្រខ្លាំងបានកើនឡើងដល់ពី ៨ភាគរយដល់១០ភាគរយ ។ ទិន្នន័យបានបង្ហាញថា ចំនួនប្រជាជនដែលអសន្តិសុខស្បៀងអាហារបានកើនឡើងដល់ ២,៨លាននាក់ក្នុងឆ្នាំ ២០២៣-២០២៤ កើនឡើង…

  • សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាមិនមែនជាទីសុវត្ថិភាពសម្រាប់​ក្រុមជនល្មើសប្រព្រឹត្តឧក្រិដ្ឋកម្មនោះឡើយ

    សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាមិនមែនជាទីសុវត្ថិភាពសម្រាប់​ក្រុមជនល្មើសប្រព្រឹត្តឧក្រិដ្ឋកម្មនោះឡើយ

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សកម្មភាព​ដែលកម្ពុជាបង្ក្រាបឧក្រិដ្ឋកម្មអនឡាញយ៉ាងសកម្មនាពេលនេះ គឺចង់បង្ហាញជាសារទៅកាន់ឧក្រិដ្ឋជនទាំងឡាយ ដែលចង់មក​ប្រព្រឹត្តឧក្រិដ្ឋកម្មនៅកម្ពុជាថា ប្រទេសកម្ពុជា មិនមែនជាទី​សុវត្ថិភាពសម្រាប់ក្រុមជនល្មើស ប្រព្រឹត្តឧក្រិដ្ឋកម្មនោះឡើយ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជាកាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ អនុញ្ញាត​ឱ្យឯកឧត្តម គីម ឆាងយ៉ុង (Kim Changyong) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះ​រាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសមនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានប្រាប់អ្នកកាសែត​ក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើង​ជុំវិញ​បញ្ហា​ឧក្រិដ្ឋកម្មអនឡាញ ដោយបានកោតសរសើរក្រុមការងារចម្រុះ កម្ពុជា-កូរ៉េ ក្នុងការខិតខំប្រឹងប្រែងបង្រ្កាបបទល្មើស​ឧក្រិដ្ឋកម្ម​អនឡាញ ទទួលបានលទ្ធផលជាបន្ដបន្ទាប់ ។ សម្ដេចតេជោ ក៏បានឆ្លៀតចូលរួមរំលែកទុក្ខចំពោះករណីនិសិ្សត​កូរ៉េខាងត្បូងម្នាក់ ដែលត្រូវបានឧក្រិដ្ឋជន ធ្វើទារុណកម្មរហូត​បាត់បង់ជីវិតនៅក្នុងប្រទេសកម្ពុជា ដែលសម្ដេចមានការសោក​ស្ដាយជាខ្លាំង។ ស្របជាមួយគ្នានេះ សម្ដេចតេជោ ក៏បាន​ចោទ​ជាសំណួរ និងបានស្នើភាគីកូរ៉េ ចែករំលែកនូវព័ត៌មានទាក់ទង នឹងឧក្រិដ្ឋជន ដែលបានសម្លាប់និសិ្សតកូរ៉េខាងត្បូង…

  • ក្រសួងសុខាភិបាលត្រៀមទប់ស្កាត់ការចម្លងជំងឺនីប៉ាស៍ចូលកម្ពុជា

    ក្រសួងសុខាភិបាលត្រៀមទប់ស្កាត់ការចម្លងជំងឺនីប៉ាស៍ចូលកម្ពុជា

    ​កាលពីព្រឹកថ្ងៃពុធ ថ្ងៃទី២៨ ខែមករា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យការអនុវត្តការងារចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបង្ការ និងទប់ស្កាត់ការនាំចូលជំងឺឆ្លងនានា ជាពិសេសជំងឺនីប៉ាស៍ ដែលកំពុងកើតមានក្នុងបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ី។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមិនទាន់មានករណីជំងឺនីប៉ាស៍នៅឡើយទេ ប៉ុន្តែក្រសួងសុខាភិបាលមានភារកិច្ចរៀបចំបង្ការការចម្លងចូលទៅក្នុងសហគមន៍។ ក្នុងករណីមានការសង្ស័យលើអ្នកដំណើរ អាជ្ញាធរមានសមត្ថកិច្ចត្រូវអនុវត្តតាមនីតិវិធីស្តង់ដា ក្នុងការឆ្លើយតបគ្រោះអាសន្នសុខភាពសារធាណៈនៅច្រកចេញចូលប្រទេស ដោយត្រូវមានការសហការគ្នាឱ្យបានជិតស្និតជាមួយគ្រប់ផ្នែកពាក់ព័ន្ធ ក្នុងនោះមានអាកាសយានដ្ឋាន ក្រុមហ៊ុនហោះហើរ មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត។ ឯកឧត្តមក៏បានលើកឡើងផងដែរថា សម្រាប់ជំហានបន្ទាប់ គឺត្រូវមានលំហាត់សមយុទ្ធត្រៀមករណីមានការសង្ស័យមកដល់ គិតតាំងពីការរកឃើញអ្នកជំងឺ ការដាក់ឱ្យនៅដាច់ដោយឡែក ការបញ្ជូន ការព្យាបាល និងការអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យ។ ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ដែលបានចូលរួម និងត្រៀមរួចជាស្រេច ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធិភាព ស្របតាមទិសស្លោក «ការពារថ្ងៃនេះ អ្នកនឹងបានប្រសើរនៅថ្ងៃស្អែក»។ សូមបញ្ជាក់ថា វីរុសនីប៉ាហ៍ ដែលកំពុងរីករាលដាលខ្លាំងនៅប្រទេសឥណ្ឌា អាចបណ្តាលឲ្យអ្នកជំងឺស្លាប់បាត់បង់ជីវិត ក្នុងអត្រាចន្លោះពី៤០ទៅ៧០%។ ជំងឺនេះមានប្រភពនៅលើសត្វប្រចៀវ ហើយអាចឆ្លងទៅមនុស្សតាមរយៈសត្វចិញ្ចឹម ដូចជា ជ្រូក សេះ…

  • ប្រទេសកម្ពុជាកំពុងជំរុញការពង្រីកស្ថានីយសាកបញ្ចូលថាមពលយានយន្តអគ្គិសនី EV ខណៈចំនួនអ្នកប្រើប្រាស់កើនឡើងយ៉ាងគំហុក។

    ប្រទេសកម្ពុជាកំពុងជំរុញការពង្រីកស្ថានីយសាកបញ្ចូលថាមពលយានយន្តអគ្គិសនី EV ខណៈចំនួនអ្នកប្រើប្រាស់កើនឡើងយ៉ាងគំហុក។

    ទួន សុផល រាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញនូវវិធានការក្តៅក្នុងការជំរុញឱ្យប្រតិបត្តិករអគ្គិសនីពង្រីកបណ្តាញស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV) នៅទូទាំងប្រទេសឱ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងកំណើននៃការប្រើប្រាស់ដែលបានហក់ឡើងដល់ជិត ១ម៉ឺន ៣ពាន់ គ្រឿង គិតត្រឹមឆ្នាំ២០២៥។ អាជ្ញាធរអគ្គិសនីកម្ពុជា (EAC) បានអំពាវនាវដល់អ្នកផ្តល់អាជ្ញាបណ្ណសេវាផ្គត់ផ្គង់អគ្គិសនីទាំងអស់ ឱ្យពិនិត្យលទ្ធភាពវិនិយោគបង្កើតស្ថានីយសាកថាមពលនៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន ព្រមទាំងលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីផ្ទាល់ ក្នុងសកម្មភាពអាជីវកម្ម ដើម្បីជាគំរូ និងជំរុញប្រព័ន្ធអេកូឡូស៊ីបៃតងឱ្យកាន់តែរឹងមាំ។ យោងតាមទិន្នន័យពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមឆ្នាំ២០២៥ យានយន្តអគ្គិសនីដែលបានចុះបញ្ជីមានចំនួនសរុបជិត ១ម៉ឺន ៣ពាន់គ្រឿង ក្នុងនោះរួមមានរថយន្ត ៩ ០៦៥ គ្រឿង ម៉ូតូ ៣ ២០៣ គ្រឿង និងត្រីចក្រយាន ៧០០ គ្រឿង។ កំណើននេះគឺជាសញ្ញាវិជ្ជមានមួយឆ្ពោះទៅរកការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រជាតិឆ្នាំ២០២៤-២០៣០ ដែលកម្ពុជារំពឹងថា នឹងមានយានយន្តអគ្គិសនីរហូតដល់ ៧៧ម៉ឺនគ្រឿង ចរាចរណ៍លើដងផ្លូវក្នុងឆ្នាំ២០៣០។ ដើម្បីគាំទ្រដល់ចក្ខុវិស័យនេះ រដ្ឋាភិបាលក៏បានត្រៀមដាក់ឱ្យដំណើរការស្ថានីយបញ្ចូលថាមពលថ្មីៗបន្ថែមទៀតនៅតាមបណ្តាខេត្តទាំង ២៥ នាពេលខាងមុខ។ ទន្ទឹមនឹងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់អំពីផែនការប្រើប្រាស់កញ្ចប់ថវិកាវិនិយោគដ៏ធំ…