Category: ព័ត៌មានជាតិ

  • ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ប្រជុំពិនិត្យមើលគម្រោងវិនិយោគ ចំនួន ៣៥ មានទុនជាង ១៥៦ លានដុល្លារ

    ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ប្រជុំពិនិត្យមើលគម្រោងវិនិយោគ ចំនួន ៣៥ មានទុនជាង ១៥៦ លានដុល្លារ

    ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សាលើកទី ២៣ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ៣៥ គម្រោង ក្នុងខេត្តព្រះសីហនុ ក្រោមទុនវិនិយោគជាង ១៦៥ លានដុល្លារអាមេរិក ។ គម្រោងទាំងនេះ រួមមានជាអាទិ៍ សួនឧស្សាហកម្មសម្រាប់រោងចក្រក្នុងវិស័យសត្វចិញ្ចឹម, រោងចក្រកែច្នៃគ្រឿងសង្ហារិម, រោងចក្រកែច្នៃសំណល់, រោងចក្រផលិតបំពង់ទឹក, ស្ថានីយសាករថយន្តអគ្គិសនី, សិប្បកម្មផលិតប្រេងឆា, រោងចក្រផលិតកេសកាតុង, អគារពហុមុខងារ, សណ្ឋាគារ និង ផ្សារទំនើប ជាដើម ដែលរំពឹងថានឹងបង្កើតឱកាសការងារថ្មីៗរាប់ពាន់កន្លែងបន្ថែមទៀត ។ ជាមួយនេះ, អង្គប្រជុំបានពិភាក្សាអំពីលទ្ធភាព ជម្រើស និង គោលការណ៍នានា ដែលគួរកែសម្រួល និង អាចអនុវត្តបាន ដើម្បីផ្តល់ការលើកទឹកចិត្ត និង ទាក់ទាញការវិនិយោគ ដែលមានគុណភាព មានតម្លៃបន្ថែម បង្កើតការងារ ។ល។ ទាំងគម្រោងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និង គម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេស ។ ឯកឧត្តមបណ្ឌិតសភាចារ្យ…

  • ក្រសួងការបរទេសកម្ពុជាធ្វើបទបង្ហាញស្តីពីយុទ្ធនាការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណែត ជូនអង្គទូតបរទេស

    ក្រសួងការបរទេសកម្ពុជាធ្វើបទបង្ហាញស្តីពីយុទ្ធនាការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណែត ជូនអង្គទូតបរទេស

    ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំបទបង្ហាញស្តីពីយុទ្ធនាការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណែត ជូនអង្គទូតបរទេស ក្រោមអធិបតីភាព ឯ.ឧ. ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណែត នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីអង្គទូតចំនួន ២៥។ យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់តាំងពីឆ្នាំ២០២៥ ដល់ដំណាច់ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចបានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម Online Scams យ៉ាងសកម្ម ដោយបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រមាណ ៩ ៤០០នាក់ ស្មើនឹង ២២សញ្ជាតិ (រួមទាំងជនជាតិខ្មែរ) ក្នុងនោះ បណ្តេញចេញជាង ៨ពាន់នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការជិត ៤០០នាក់ និងបានធ្វើការអប់រំជាង ៤០០នាក់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានប្រាប់សារព័ត៌មានក្នុងស្រុកថា បញ្ហា Online Scam គឺជាវិបត្តិសកល ដែលបង្កឱ្យមានជនរងគ្រោះជាច្រើនដូចជា ការបាត់បង់ ទ្រព្យសម្បត្តិ រងគ្រោះដោយអំពើជួញដូរមនុស្សគ្រប់ទម្រង់ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការបង្ខាំង ដោយខុសច្បាប់ ឬជំរិតប្រាក់…

  • សម្តេចធិបតី ប្រាប់សារព័ត៌មាន Reuters ថា ថៃកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់

    សម្តេចធិបតី ប្រាប់សារព័ត៌មាន Reuters ថា ថៃកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កងកម្លាំងថៃកំពុងកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់អន្តរជាតិ បន្ទាប់ពីមានការប្រយុទ្ធគ្នាកាលពីឆ្នាំមុន បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ហើយសម្តេចបានអំពាវនាវឱ្យប្រទេសថៃអនុញ្ញាតឱ្យគណៈកម្មការព្រំដែនរួមចាប់ផ្តើមធ្វើការនៅតាមព្រំដែនដែលមានជម្លោះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ដូច្នេះ ប្រាប់ទៅសារព័ត៌មាន Reuters ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយនៅថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ (ម៉ោងនៅអាម៉េរិក) ក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ជាមួយគ្នានេះ សម្តេចធិបតី បានបង្ហាញនូវក្តីសង្ឃឹមថា ក្រុមប្រឹក្សាសន្តិភាពថ្មីនេះអាចមានតួនាទីក្នុងការកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន ដែលសម្តេចបានពណ៌នាថា «មានភាពផុយស្រួយ» បើទោះបីជាមានបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបញ្ចប់ការប្រយុទ្ធឡើងវិញក៏ដោយ។ សូមរម្លឹកថា ថៃបានបើកសង្គ្រាមឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា ចំនួន ០២លើក ក្នុងឆ្នាំ២០២៥ ដែល លើកទី១ រយៈពេល៥ថ្ងៃ នៅខែកក្កដា ហើយលើកទី២ រយៈពេល២១ថ្ងៃ នៅខែធ្នូ។ ពិតមែនតែបច្ចុប្បន្នមិនមានការផ្ទុះអាវុធតទៅទៀត ប៉ុន្តែថៃនៅតែបន្តសកម្មភាពរំលោភបំពានដ៏កម្រោល ដោយមិនខ្លាចច្បាប់អន្តរជាតិអ្វីបន្តិចសោះ មកលើកដែនអធិបតេយ្យភាពកម្ពុជា តាមរយៈសកម្មភាពដ៏គឃ្លើន…

  • សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យកងទ័ពកម្ពុជានិងឡាវពង្រីកការបណ្ដុះបណ្ដាលក្នុងវិស័យការពារជាតិ

    សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យកងទ័ពកម្ពុជានិងឡាវពង្រីកការបណ្ដុះបណ្ដាលក្នុងវិស័យការពារជាតិ

    ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យកងទ័ពកម្ពុជានិងឡាវ ពង្រីកនូវការចែករំលែកបទពិសោធន៍គ្នា ក្នុងការបណ្ដុះ​បណ្ដាលធនធានមនុស្សទៅវិញទៅមកឱ្យកាន់តែផុលផុសនិងមានចំនួនច្រើនជាងមុន តាមរយៈការផ្ដល់​អាហារូប​ករណ៍ក្នុង​វិស័យការពារជាតិ ដោយសម្ដេចតេជោយល់ថា ដើម្បីជាផ្នែកក្នុងការរុញច្រាន នៃការបណ្ដុះបណ្ដាល​មូលធន​មនុស្ស​ក្នុងវិស័យ​ការពារជាតិសម្រាប់ប្រទេសទាំងពីរ ។នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួប​សម្ដែង​ការគួរសមនិងពិភាក្សាការងាររវាងសម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាមួយឯកឧត្តម​ឧត្តមសេនីយ៍​ឯក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ព​ប្រជាជនឡាវនៅវិមានសាមគ្គីភាព នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងថា ក្នុងជំនួបសម្ដេចតេជោ ហ៊ុន សែន​បានចាត់ទុកដំណើរទស្សនកិច្ចរបស់​ឯកឧត្តម​អនុ​រដ្ឋមន្ត្រី​ការពារជាតិឡាវមកកាន់កម្ពុជានេះ នឹងក្លាយជាចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា-ឡាវ ឱ្យ​កាន់តែរីកចម្រើនបន្ថែម .និយាយដោយឡែក គឺទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ កាន់តែស៊ី ជម្រៅ ខណៈថ្មីៗនេះ ថ្នាក់ដឹកនាំកំពូលឡាវ មានដូចជា ឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជា​ប្រមុខរដ្ឋរបស់ឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាចំណុចដល់ សំខាន់នៃការ ឆ្លុះ​បញ្ចាំងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឡាវ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដល់សហរដ្ឋអាមេរិក ក្រោយធ្វើដំណើរជាង ២០ម៉ោង

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដល់សហរដ្ឋអាមេរិក ក្រោយធ្វើដំណើរជាង ២០ម៉ោង

    អាមេរិក៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដល់សហរដ្ឋអាមេរិក នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ម៉ោងនៅកម្ពុជា ត្រូវនឹងវេលាព្រឹកម៉ោងនៅអាមេរិក បន្ទាប់ពីចំណាយពេលធ្វើដំណើរជាង ២០ម៉ោង ។ ដំណើរអញ្ជើញដល់ របស់សម្តេចបវរធិបតី មានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ។ សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីកម្ពុជា កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ទៅចូលរួមកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ។ កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា…

  • សម្តេច ម៉ែន សំអន អញ្ជើញចូលរួមអបអរសាទរ​សមាសភាព​គណៈកម្មាធិការ​សាខា​​សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តតាកែវ

    សម្តេច ម៉ែន សំអន អញ្ជើញចូលរួមអបអរសាទរ​សមាសភាព​គណៈកម្មាធិការ​សាខា​​សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តតាកែវ

    ‎តាកែវ៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បី សន្តិភាព​និងអភិវឌ្ឍន៍កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦​អញ្ជើញជាអធិបតីក្នុង​ពិធីប្រកាសទទួលស្គាល់​សមាសភាព​គណៈកម្មាធិ​ការ​សាខា​សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តតាកែវ ។‎‌‎មានប្រសាសន៍ក្នុងឱកាសនេះសម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួមអបអ​រសាទរចំពោះលោកជំទាវ ឈុន ស៊ីន ប្រធានកិត្តិយស និងលោកជំទាវ ឡុង បូណារ៉េត ប្រធានប្រតិបត្តិសាខាសមាគមនារីដើម្បីសន្តិភាព និង​អភិវឌ្ឍន៍ខេត្តតាកែវ ដែលបាន​ទទួលបាន​ការតែងតាំងថ្មី ។សម្ដេចបាន​នាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ។ ‎សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា រាជរដ្ឋាភិបាល ក្រោមការ​ដឹកនាំ​របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុង​អាណត្តិទី៧ បានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាង​មូលដ្ឋាន​គ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ទន្ទឹមនឹង​នោះដែរ នារីនៅ​ទូទាំងខេត្តតាកែវ ក៏បានចូលរួមចំណែកយ៉ាងសកម្ម​ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍ ដោយបានបង្កើនចំនួន​ស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេចនៅគ្រប់រចនាសម្ព័ន្ធរបស់ខេត្ត។ សម្តេចក៏បានបន្តទៀតថាការលើកកម្ពស់នារីនៅ​ក្នុងរចនា​សម្ព័ន្ធ​រដ្ឋបាលខេត្ត គឺបានផ្តោតសំខាន់លើការពង្រឹងសមត្ថភាព សិទ្ធិអំណាច និងការបង្កើនចំនួនស្ត្រីក្នុងតួនាទីដឹកនាំ…

  • អ្នកអភិរក្សរកឃើញពងអណ្តើកហ្លួងចំនួន២៥គ្រាប់នៅឆ្នេរខ្សាច់នៃខេត្តកោះកុង

    អ្នកអភិរក្សរកឃើញពងអណ្តើកហ្លួងចំនួន២៥គ្រាប់នៅឆ្នេរខ្សាច់នៃខេត្តកោះកុង

    ភ្នំពេញ៖មន្រ្តីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញ​សំបុកអណ្តើកហ្លួងនៅ២ទីតាំង ដែលមានពងសរុប​ចំនួន​២៥គ្រាប់ នៅឆ្នេរខ្សាច់ចំណុចឈើទាលនៃព្រែកកំពង់លើ ក្នុងប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យ​ដឹង​នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ថា បច្ចុប្បន្ន ក្រុមការងារ​កំពុងការពារ​សំបុកអណ្តើកហ្លួងនៅទីតាំងទាំង២ ដែលបានរកឃើញឆ្នេរខ្សាច់ចំណុច​ឈើទាលនៃព្រែកកំពង់លើ ក្នុងប្រព័ន្ធ​ព្រែកស្រែអំបិល ខេត្តកោះកុង។ ក្រុមការងារក៏តាមដានការញាស់របស់ពួកវាផងដែរ ដើម្បីធានាអត្រា​គង់វង្ស​របស់សត្វ​ប្រភេទ​នេះ។ នៅខេត្តកោះកុង ប្រព័ន្ធព្រែកស្រែអំបិល គឺជាកន្លែងការពារ និងអភិរក្ស​ដ៏សំខាន់បំផុតនៅកម្ពុជា ព្រោះជាកន្លែងតែ​មួយគត់​ដែលអណ្តើកហ្លួង​រស់នៅនិងពងកូន។ រដ្ឋបាលជលផលសហការជាមួយអង្គការ WCS រដ្ឋបាលខេត្តកោះកុងនិងព្រះសីហនុ អាជ្ញាធរមូលដ្ឋាន និងសហគមន៍​នេសាទ បានយកចិត្តទុកដាក់ការរពារប្រភេទនេះចាប់ពីឆ្នាំ២០០០ តាមរយៈការថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ីក្នុងប្រព័ន្ធព្រែកស្រែអំបិល ការពង្រឹងការអនុវត្តច្បាប់ ការអប់រំផ្សព្វផ្សាយ និងការបង្កាត់ភ្ញាស់និងលែង ដើម្បីធានានិរន្តរ​ភាពសត្វប្រភេទនេះក្នុងដែនទឹកធម្មជាតិ។ គួរជម្រាបថា អណ្តើកហ្លួងអាចមានទម្ងន់រហូតដល់ ៣៥គីឡូក្រាម និងអាចរស់នៅបានជាង៧៥ឆ្នាំ។ ចំពោះរបបអាហារវាវិញ វាស៊ីរុក្ខជាតិ​ទឹកជាអាហារ។អណ្តើកហ្លួង ត្រូវបានចាត់ជាប្រភេទឧរង្គសត្វនិមិ្មតរូប នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ និងត្រូវបាន​ចាត់ជាប្រភេទកំពុងរងគ្រោះថ្នាក់ ។ សត្វប្រភេទនេះក៏ត្រូវបានចាត់ជា​ប្រភេទជិតផុតពូជ ក្នុងបញ្ជីក្រហម​នៃអង្គការ IUCN និងស្ថិតក្នុងឧបសម្ព័ន្ធ១ នៃអនុញ្ញាសាយតេស ផងដែរ៕…

  • កិច្ចប្រជុំពិភាក្សាករណីសុំចុះបញ្ជីដីរដ្ឋលើដីអាងទឹក និងព្រែកចំនួន១២ទីតាំងនៅស្វាយរៀង

    កិច្ចប្រជុំពិភាក្សាករណីសុំចុះបញ្ជីដីរដ្ឋលើដីអាងទឹក និងព្រែកចំនួន១២ទីតាំងនៅស្វាយរៀង

    នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងមួយនៅសាលប្រជុំនៃរដ្ឋបាលស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីពិភាក្សាសំណើសុំចុះបញ្ជីដីរដ្ឋលើទីតាំងដីអាងទឹក និងព្រែកចំនួន ១២ទីតាំង ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ដោយមានការចូលរួមពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។ កិច្ចប្រជុំបានពិនិត្យពិភាក្សាលើខ្លឹមសារសំខាន់ៗ ដែលមន្ទីរជំនាញពាក់ព័ន្ធបានធ្វើការរួមគ្នាកំណត់ការវាស់វែងកន្លងមក ដោយផ្តោតលើទិដ្ឋភាពជាក់ស្តែងទៅតាមទីតាំងភូមិសាស្ត្រនៃផ្ទៃអាងទឹក ទន្លេ ព្រែក អូរ ប្រឡាយ បឹងបួរ និងការកាត់ឆ្វៀលជូនដល់ប្រជាពលរដ្ឋ ដើម្បីរក្សាបាននូវផលប្រយោជន៍រួមទៅថ្ងៃអនាគតក្រោយពេលពិនិត្យលទ្ធភាពជីកស្តារឡើងវិញ។ ការចុះបញ្ជីអាងទឹក និងព្រែក នឹងជួយកាត់បន្ថយបញ្ហាទំនាស់ដីធ្លីក្នុងសហគមន៍ និងការទន្ទ្រានយកដី ដែលជាទ្រព្យសម្បត្តិរដ្ឋ។ ការការពារប្រព័ន្ធធារាសាស្រ្តទាំងនេះនឹងជួយបង្កើនប្រភពទឹកសម្រាប់ប្រជាពលរដ្ឋខេត្តស្វាយរៀង ជាពិសេសធ្វើឲ្យមានប្រព័ន្ធផ្លូវទឹកគ្រប់គ្រាន់ឡើងវិញ និងបង្កើនបរិមាណស្តុកទឹក ដើម្បីប្រើប្រាស់ក្នុងវិស័យកសិកម្ម ក៏ដូចជាថែរក្សាប្រព័ន្ធបរិស្ថាន អេកូឡូស៊ី និងជាជម្រកត្រីធម្មជាតិជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានវាយតម្លៃខ្ពស់ និងអរគុណដល់ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលខេត្តស្វាយរៀង ដែលបានកំណត់ផ្ទៃធនធានទឹករបស់ខេត្តយ៉ាងជាក់លាក់ដើម្បីធ្វើការចុះបញ្ជី។…

  • រាជរដ្ឋាភិបាលពង្រីកផលិតផលទេសចរណ៍នៅសៀមរាប ខណៈភ្ញៀវអន្តរជាតិថយចុះ

    រាជរដ្ឋាភិបាលពង្រីកផលិតផលទេសចរណ៍នៅសៀមរាប ខណៈភ្ញៀវអន្តរជាតិថយចុះ

    គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្ត “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” កាលពីព្រឹកថ្ងៃទី១២កុម្ភៈ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។ កិច្ចប្រជុំនេះក៏ជាឱកាសសម្រាប់ពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦ ដើម្បីលើកស្ទួយវិស័យទេសចរណ៍សៀមរាប ក៏ដូចជាវិស័យទេសចរណ៍កម្ពុជាទាំងមូល។ នៅឆ្នាំ២០២៥ ខេត្តសៀមរាបទទួលភ្ញៀវទេសចរសរុប ៤,២លាននាក់ កើនឡើងជាង ៣០% បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៣,២លាននាក់ កើនឡើង៤៧% ខណៈភ្ញៀវអន្តរជាតិមានប្រមាណ ៩៥ម៉ឺននាក់ ថយចុះ ៦,៧%។ ទីផ្សារទេសចរណ៍សំខាន់ៗ១០ ដែលមកសៀមរាប រួមមាន សហរដ្ឋអាមេរិក អង់គ្លេស បារាំង ចិន ជប៉ុន អាល្លឺម៉ង់ អូស្ត្រាលី កូរ៉េខាងត្បូង ឥណ្ឌា និងអេស្ប៉ាញ។ តួលេខនេះបង្ហាញថា ស្ថានភាពទេសចរណ៍ខេត្តសៀមរាបពឹងផ្អែកខ្លាំងលើភ្ញៀវទេសចរជាតិ។ ការថយចុះនៃភ្ញៀវអន្តរជាតិ ត្រូវបានសន្និដ្ឋានថា បណ្តាលមកពីភាពមិនប្រាកដប្រជានៃស្ថានការណ៍ភូមិសាស្ត្រនយោបាយ និងបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម ថោង…

  • ហ្វីលីពីនចង់ពង្រឹងបេសកកម្មរបស់ក្រុមសង្កេតការណ៍អាស៊ាន AOT

    ហ្វីលីពីនចង់ពង្រឹងបេសកកម្មរបស់ក្រុមសង្កេតការណ៍អាស៊ាន AOT

    កាលពីថ្ងៃទី១២កុម្ភៈ ឯកឧត្តមនាយឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ ។ អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូហ្វីលីពីនមកកម្ពុជាលើកនេះ មានគោលបំណងស្វែងយល់អំពីសភាពការណ៍តាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ហើយរាយការណ៍ជូនប្រធានាធិបតីហ្វីលីពីន ដើម្បីពិនិត្យរកវិធីសាស្រ្តកែលម្អ និងអភិវឌ្ឍបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តម Romeo S. Brawner Jr. បានបញ្ជាក់ថា មុនមកកម្ពុជា គណៈប្រតិភូបានបំពេញទស្សនកិច្ចនៅប្រទេសថៃរយៈពេល៣ថ្ងៃ ដោយបានចុះពិនិត្យស្ថានភាពតាមបន្ទាត់ព្រំដែនខាងភាគីថៃ និងស្តាប់មតិយោបល់ពីភាគីពាក់ព័ន្ធ។ ការមកកាន់កម្ពុជាលើកនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីទស្សនៈ និងចក្ខុវិស័យរបស់ភាគីកម្ពុជា ព្រមទាំងគ្រោងចុះពិនិត្យស្ថានភាពជាក់ស្តែងតាមបន្ទាត់ព្រំដែនផងដែរ។ ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះហ្វីលីពីន ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន និងជាប្រធានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅឆ្នាំនេះ។ ឯកឧត្តមបានជម្រាបអំពីការវិវត្តន៍ស្ថានការណ៍តាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ក្នុងអំឡុងពេលកន្លងមក និងបច្ចុប្បន្ន ព្រមទាំងបញ្ជាក់ជំហររបស់កម្ពុជា ក្នុងការចង់បានសុខសន្តិភាព គោរពកិច្ចព្រមព្រៀង និងបទឈប់បាញ់ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី…