Category: ព័ត៌មានជាតិ

  • អាម៉េរិកថា ខ្លួននៅជាមួយអាស៊ាន ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធី

    អាម៉េរិកថា ខ្លួននៅជាមួយអាស៊ាន ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធី

    ភ្នំពេញ៖ សហរដ្ឋអាម៉េរិក នៅថ្ងៃពុធនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនឈរនៅជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការដោះស្រាយ​ជម្លោះព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធី ជាពិសេសដើម្បីជំរុញនូវសន្តិភាព និងវិបុលភាពនៅក្នុងតំបន់។ យោងតាមសេចក្ដីប្រកាសរបស់ខ្លួននៅថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ស្ថានទូតអាម៉េរិកប្រចាំប្រទេសហ្វីលីពីន ដែល​ជាប្រទេសប្រធានអាស៊ានប្តូរវេន បានឱ្យដឹងថាក្រុមអ្នកសង្កេតការណ៍អាស៊ាន នឹងបន្តជំរុញសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន​រវាងកម្ពុជា និងថៃ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពីលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាអតីតប្រធានអាស៊ានប្ដូរវេន និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក។ បើតាមឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្រោយប្រទេសកម្ពុជា-ថៃ យល់ព្រមអនុវត្តបទឈប់បាញ់នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ កន្លងមក យោធាថៃនៅតែបន្តកាន់កាប់យ៉ាងជ្រៅក្នុងទឹកដីកម្ពុជា ពិសេសក្នុងភូមិ សាស្ត្រខេត្តបន្ទាយមានជ័យ​ដែលមានទំហំរហូតដល់ជិត ៨០០ហិកតា។ ឯកឧត្តម បានរៀបរាប់ប្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិកាលពីថ្ងៃចន្ទ ថា យោធាថៃ បានធ្វើលេណដ្ឋានថ្មី និងកសាងទីតាំង​ឈរ​ជើងយ៉ាងរឹងមាំ។ គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ជម្លោះព្រំដែនកម្ពុជា-ថៃ…

  • អឺរ៉ុបប្តេជ្ញាគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន

    អឺរ៉ុបប្តេជ្ញាគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន

    បន្ទាប់ពីបានចូលរួមជាមួយអង្គទូតនានាក្នុងដំណើរទស្សនកិច្ចនៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យលោក Andreas Berg ភារធារីនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានអះអាងនៅលើបណ្តាញសង្កមផ្លូវការ ថា សហភាពអឺរ៉ុបនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារ ជម្លោះនៅតាមតំបន់ព្រំដែន។ ក្រៅពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីជំរុញការបន្ធូរបន្ថយភាពតានតឹង និងការអនុវត្តកិច្ចព្រមព្រៀងឈប់ បាញ់ សហភាពអឺរ៉ុបនៅតែបន្តបេសកកម្ម ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់សហគមន៍ដែលរងផលប៉ះពាល់។ លោកភារធារីបានគូសបញ្ជាក់ថា គោលដៅចម្បងរបស់សហភាពអឺរ៉ុប គឺការធានាថា ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ ក៏ក្រុមជនងាយរងគ្រោះបំផុត ជាពិសេសកុមារ នៅតែទទួលបានសិទ្ធិក្នុងការអប់រំប្រកបដោយគុណភាព និងរស់នៅក្នុងបរិស្ថាន ដែលមានសុវត្ថិភាព។ សូមបញ្ជាក់ថា លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ ២០២៦ បានដឹកនាំអង្គទូតបរទេស និងអង្គការអន្តរជាតិប្រចាំកម្ពុជា ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ ដែលយោធាថៃបន្តសកម្មភាពដាក់ទូរកុងតឺន័រ និងរាយបន្លាលួសព័ទ្ធកាន់កាប់ដីកម្ពុជា លើផ្ទៃដីសរុបជាង ១ ០០០ហិកតា។ ទោះបីក្រោយការអនុវត្តបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ក៏ដោយ ក៏យោធាថៃមិនបានបញ្ឈប់សកម្មភាពរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជានោះដែរ។ ទង្វើព្រៃផ្សៃរបស់យោធាថៃនេះ បានធ្វើឱ្យពលរដ្ឋខេត្តបន្ទាយមានជ័យជាង ៣ ០០០គ្រួសារមិនអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕ ដោយ៖ង៉ាន់ ទិត្យរូបភាព៖ហេង…

  • កម្ពុជាបន្តបកអាក្រាតការឈ្លានពានរបស់ថៃក្នុងវេទិកាអន្តរជាតិ

    កម្ពុជាបន្តបកអាក្រាតការឈ្លានពានរបស់ថៃក្នុងវេទិកាអន្តរជាតិ

    ថ្លែងនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២៤កុម្ភៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស បានលើកឡើងពីករណីឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាពីសំណាក់យោធាថៃ។ ប្រមុខការទូតកម្ពុជាបានគូសបញ្ជាក់ថា ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥មក ប្រតិបត្តិការយោធារបស់ថៃត្រូវបានពង្រីកទៅកាន់តំបន់ជាច្រើននៅតាមបណ្តោយព្រំដែន ដែលបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា។ ឯកឧត្តម ប្រាក់ សុខុន បានបន្ថែមថា បន្ទាប់ពីការអនុវត្តបទឈប់បាញ់លើកទីពីរ ដែលនៅមានភាពផុយស្រួយនៅឡើយ យោធាថៃបានសាងសង់ទីតាំងយោធាជាច្រើននៅក្នុងទឹកដីកម្ពុជា គឺនៅហួសជ្រៅពីខ្សែបន្ទាត់ព្រំដែន ដែលថៃទាមទារទៅទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីផលវិបាកធ្ងន់ធ្ងរនៃការឈ្លានពាននេះ ទៅលើប្រជាពលរដ្ឋស៊ីវិល ដែលត្រូវបានបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំ ហើយផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានយោធាថៃបំផ្លិចបំផ្លាញ។ កម្ពុជាអំពាវនាវឱ្យថៃដកកងកម្លាំងយោធាទាំងអស់ចេញពីទឹកដីកម្ពុជា៕

  • ថៃសោកស្តាយចំពោះការខូចខាតប្រាសាទព្រះវិហារ តែចោទកម្ពុជាថាប្រើប្រាស់ជាមូលដ្ឋានយោធា

    ថៃសោកស្តាយចំពោះការខូចខាតប្រាសាទព្រះវិហារ តែចោទកម្ពុជាថាប្រើប្រាស់ជាមូលដ្ឋានយោធា

    ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានបង្ហាញការសោកស្តាយចំពោះការធ្វើឱ្យ​ប៉ះទង្គិច​ដោយគ្រាប់ធន់ធ្ងន់មកលើប្រាសាទព្រះវិហាររបស់ខ្មែរក្នុងសង្គ្រាមកាលពីឆ្នាំ ២០២៥។ ប៉ុន្តែលោកបានអះអាងថា កម្ពុជា បានប្រើប្រាស់ប្រាសាទបេតិកភណ្ឌពិភពលោកចំណាស់ជាង ១ពាន់ឆ្នាំនេះជាមូលដ្ឋានទ័ព។ លោក ស៊ីហាសាក់ ភួងកេតកែវ ត្រូវស្រង់សម្តីដោយកាសែត Thai Enquirer នៅថ្ងៃអង្គារនេះថា ស្ថានភាពខូចខាតនឹងមិន​កើតឡើងទេ ប្រសិនបើកម្ពុជាមិនប្រើប្រាស់ប្រាសាទព្រះវិហារ ក្នុងគោលបំណងយោធា។ លោក បានថ្លែងបែបនេះបន្ទាប់ពីជំនួបពិភាក្សាជាមួយលោក Khaled Ahmed El-Enany Ali Ezz អគ្គនាយកអង្គការយូណេស្កូ ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ប្រាសាទព្រះវិហារ បានរងការខូចខាតយ៉ាងដំណំ បង្កឱ្យរចនាសម្ព័ន្ធបុរាណមួយចំនួនបាក់បែក ខូចខាតជញ្ជាំង ថ្មបុរាណ និងស្នាដៃសិល្បៈដែលមានអាយុកាលជាង១០សតវត្ស។ ការខូតខាតនេះបណ្តាលមកពីការប្រើប្រាស់អាវុធធ្ងន់ និងការទម្លាក់គ្រាប់បែកក្នុងតំបន់ជុំវិញប្រាសាទពីសំណាក់យោធាថៃក្នុង​សង្គ្រាម​ចំនួន២លើកកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។តំបន់ប្រាសាទព្រះវិហារ ត្រូវបានទាហានថៃបាញ់កម្ទេចដងស្ទូចសម្រាប់ជួសជុលប្រាសាទព្រះវិហារដួលរាបដល់ដី និងបន្សល់​ទុកនូវគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនប្រភេទ៕ ដោយ៖សៅ សុខអេង

  • កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី

    កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី

    រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់ជាមួយប្រទេសថៃដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលពាក់ព័ន្ធ ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ ។ ជំហរឥតងាករេនេះត្រូវបានលោកជំទាវ អ៊ាត សោភា រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់សាជាថ្មីនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងពេលដឹកនាំបណ្តាអង្គទូត និងតំណាងទីភ្នាក់ងារអង្គការអន្តរជាតិប្រចាំកម្ពុជា ចុះពិនិត្យទីតាំងព្រំដែនដែលថៃឈ្លានពាន នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងពេលចុះពិនិត្យទីតាំងទាំងនេះ លោកជំទាវរដ្ឋមន្រ្តីស្តីទី និងគណៈប្រតិភូ បានជួបសួរសុខទុក្ខ និងនាំអំណោយជាគ្រឿងឧបភោគបរិភោគពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជូនដល់បងប្អូនពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅក្នុងជំរំសុវត្ថិភាពវត្តចាន់ស៊ី និងវត្តកណ្តោល ក្នុងខេត្តបន្ទាយមានជ័យ ។ លោកជំទាវ ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ទាក់ទឹននឹងបញ្ហាព្រំដែននេះ ហ្វីលីពីនបានចាប់ផ្តើមដំណើរការពិភាក្សាគ្នាជាមួយប្រទេសទាំងពីរ ដោយឈរលើទស្សនៈថា នឹងពង្រឹងសមត្ថភាពរបស់ក្រុមសង្កេតការណ៍អាស៊ាន…

  • អ្នកការទូតបរទេសចុះទៅពិនិត្យទីតាំង ដែលយោធាថៃទន្រ្ទានកាន់កាប់នៅបន្ទាយមានជ័យ

    អ្នកការទូតបរទេសចុះទៅពិនិត្យទីតាំង ដែលយោធាថៃទន្រ្ទានកាន់កាប់នៅបន្ទាយមានជ័យ

    បណ្តាអង្គទូតចំនួន២៣ប្រទេស និងអង្គការអន្តរជាតិចំនួន២ទៀត ប្រចាំនៅកម្ពុជា បានចុះទៅដល់ភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន កាលពីថ្ងៃទី២៣កុម្ភៈ ដើម្បីពិនិត្យមើលជាក់ស្តែង ទីតាំងដែលយោធាថៃបានដាក់ទូរកុងតឺន័រ និងរាយលួសបន្លា បំពានកាន់កាប់ ដោយខុសច្បាប់។ អាន៖ ដំណើរចុះពិនិត្យជាក់ស្ដែងអំពីស្ថានភាពយោធាថៃបំពានមកលើទឹកដីកម្ពុជានៅខេត្តបន្ទាយមានជ័យនេះ រៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា យោធាថៃបានរំលោភបំពានកាន់កាប់ភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន លើផ្ទៃដីសរុប ១ ០២៦ហិកតា និង បានបន្តរំកិលបំពានកាន់កាប់ដីលំនៅឋាន និងផ្ទះសម្បែងប្រជាពលរដ្ឋជាជនស៊ីវិល ដោយការហ៊ុព័ទ្ធលួសបន្លា និងទូរកុងតឺន័រ។ ឯកឧត្តម អ៊ុ រាត្រី បានរៀបរាប់ថា នៅភូមិជោគជ័យយោធាថៃ បានដាក់ទូកុងតឺន័រ ចំនួន៤ទីតាំង សរុប១៦កុងតឺន័រ ដោយរំលោភបំពានកាន់កាប់ផ្ទៃដីជិត៤០០ហិកតា។ ចំណែកភូមិព្រៃចាន់ យោធាឈ្លានពានបានបន្តរំលោភបំពានកាន់កាប់លើផ្ទៃដី៤២ហិកតា ដោយការដាក់ទូកុងតឺន័រចំនួន៣ទីតាំង សរុប៦៣កុងតឺន័រ។ ដោយឡែក នៅតំបន់បឹងត្រកួន ដែលមាន៤ភូមិ យោធាថៃបន្តរំលោភបំពានកាន់កាប់លើផ្ទៃដី៥៨៤ហិកតា ដោយការដាក់ទូកុងតឺន័រចំនួន១៣ទីតាំង។ ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ភាគីកម្ពុជា និងថៃបានឯកភាពគ្នាអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់…

  • ទូតអង់គ្លេសបង្ហាញអារម្មណ៍អាណិតអាសូរចំពោះពលរដ្ឋភៀសសឹក

    ទូតអង់គ្លេសបង្ហាញអារម្មណ៍អាណិតអាសូរចំពោះពលរដ្ឋភៀសសឹក

    លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានបង្ហាញអារម្មណ៍របស់ខ្លួន នៅលើបណ្តាញសង្គមផ្លូវការរបស់លោកថា៖ «ថ្ងៃនេះខ្ញុំបានមកដល់ខេត្តបន្ទាយមានជ័យជាមួយក្រុមទូត និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះជាដំណើរទស្សនកិច្ចលើកទីពីររបស់ខ្ញុំទៅកាន់ខេត្តបន្ទាយមានជ័យក្នុងខែកុម្ភៈនេះ។ យើងបានទៅទស្សនាមជ្ឈមណ្ឌលសុវត្ថិភាពសម្រាប់ជនភៀសខ្លួន ហើយយើងបានទៅមើលផ្ទះរបស់ពួកគាត់នៅភូមិព្រៃចាន់ ជោគជ័យ និងបឹងត្រកួន។ ខ្ញុំមានអារម្មណ៍អាណិតអាសូរចំពោះប្រជាជនសាមញ្ញ ដែលរងផលប៉ះពាល់។» ការបង្ហាញអារម្មណ៍អាណិតអាសូរទៅដល់បងប្អូនភៀសសឹកនៅខេត្តបន្ទាយមានជ័យ ធ្វើឡើងបន្ទាប់ពី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំអង្គទូត និងអង្គការអន្តរជាតិនៅកម្ពុជា ចុះទៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ដើម្បីពិនិត្យមើលដីលំនៅឋាន និងផ្ទះសម្បែងប្រជាពលរដ្ឋ ដែលយោធាថៃបានបំពានកាន់កាប់។ លោក Dominic Williams បានគូសបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងបន្តអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធីនៅតាមព្រំដែន។ នេះគឺជាមធ្យោបាយប្រកបដោយនិរន្តរភាពតែមួយគត់សម្រាប់សហគមន៍នៅក្នុងប្រទេសទាំងពីរ ដើម្បីកសាងផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពួកគាត់ឡើងវិញ។ អ្នកស្រី មាស សំហេង ហៅស្រីមុំ រស់នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ក៏ដូចជាប្រជាជនឯទៀតនៅមូលដ្ឋាននេះ ត្រូវបន្តនៅជុំរុំភៀសសឹក ដោយសារតែយោធាថៃព័ទ្ធបន្លា ដាក់ទូរកុតឺន័រ ក្បែរផ្ទះអ្នកស្រី ទើបអាជ្ញាធរមិនទាន់អនុញ្ញាត្តិអោយទៅនៅផ្ទះវិញ ដោយសារបារម្មណ៍ពីបញ្ហាសុវត្តិភាព ។ អ្នកស្រីវ័យ៤៣ឆ្នាំរូបនេះមានកូន៤នាក់ និងជាស្រ្តីមេម៉ាយផង…

  • សម្ដេចតេជោចេញសារពន្យល់ពីប្រពៃណីបុកល័ក្ត ដើម្បីរម្ងាប់អារម្មណ៍របស់បងប្អូនឥស្លាម

    សម្ដេចតេជោចេញសារពន្យល់ពីប្រពៃណីបុកល័ក្ត ដើម្បីរម្ងាប់អារម្មណ៍របស់បងប្អូនឥស្លាម

    សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារបន្ទាន់មួយនៅលើបណ្តាញសង្គម តាំងពីម៉ោង២ទៀបភ្លឺថ្ងៃ ថ្ងៃទី២៤កុម្ភៈនេះ ពាក់ព័ន្ធប្រពៃណីបុកល័ក្តក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ដែលជាប្រពៃណីទំនៀមទម្លាប់យូរលង់មកហើយ ហើយដែលមានទាក់ទងដល់បងប្អូនខ្មែរឥស្លាម។ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានពន្យល់ថា ក្នុងឈុតឆាកបុកល័ក្ត ពុំមានចំណុចណាជាការប្រមាថ ឬមើលងាយមើលថោកនោះទេ តែផ្ទុយទៅវិញ មានខ្លឹមសារស៊ីជម្រៅខ្លាំងណាស់ លើបញ្ហាសាមគ្គីភាពជាតិសាសន៍ និងសាសនា។ បងប្អូនខ្មែរឥស្លាម បានជួយដល់បងប្អូនខ្មែរ ដែលទៅរកល័ក្ដនៅពេលឆ្លងទឹក ។ សម្ដេចបន្ថែមថា តាំងពីធំដឹងក្តីមក សម្តេចតែងទៅចូលរួមបុកល័ក្តសម្រាប់អ្នកស្គាល់គ្នា និងបន្តមកទៀត សម្តេចបានរៀបអាពាហ៍ពិពាហ៍កូន៥នាក់ ដែលចាប់ផ្តើមនៅឆ្នាំ១៩៩៩។ កូនទាំង៥របស់សម្តេចសុទ្ធតែធ្វើពិធីបុកល័ក្ដ ដែលមានអ្នកដើរតួជាជនជាតិឥស្លាមចូលរួមដូចសម័យមុនដែរ។ សម្តេចបញ្ជាក់ថា៖ «ខ្ញុំមានវីដេអូសម្រាប់បងប្អូនស្វែងយល់។ អ្វីដែលខ្ញុំឲ្យតម្លៃខ្ពស់ គឺសាមគ្គីភាពជាតិសាសន៍ និងសាសនា ដែលប្រទេសយើងគ្មានជម្លោះជាតិសាសន៍ និងសាសនានោះទេ។ ខ្ញុំត្រូវបង្ហោះសារនេះទាំងយប់ ព្រោះមិនចង់បិទក្រោលសេះ នោពេលសេះចេញផុតពីក្រោលឱ»។ ឆ្លងកាត់ការបញ្ចេញយោបល់របស់បងប្អូនខ្មែរឥស្លាម សម្តេចបានសន្និដ្ឋានថា បងប្អូនមិនបានជំទាស់នឹងការសម្តែងដែលមានតួរសម្តែងជាបងប្អូនខ្មែរឥស្លាមនោះទេ។ ប៉ុន្តែអ្វីដែលបងប្អូនមិនសប្បាយចិត្ត គឺពាក្យពេចន៍ និងឥរិយាបទសម្តែងខ្លះ ខ្វះការគោរពចំពោះព្រះអាលឡោះរបស់បងប្អូនឥស្លាម។ ក្នុងន័យនេះ សម្តេចតេជោបានអំពាវនាវដល់បងប្អូនគ្រប់ក្រុមសម្តែង ត្រូវតែត្រួតពិនិត្យ និងរៀបចំឡើងវិញទាំងកាយវិការទាំងពាក្យសំដីនិយាយ ព្រោះបងប្អូនឥស្លាមទូទាំងពិភពលោកគោរពខ្លាំងណាស់នូវព្រះអាលឡោះ ឬព្រះអាលឡា ដូចនេះមិនអាចសម្តែងប៉ះពាល់បានទេ។…

  • ក្រុមហ៊ុនអគ្គិសនីបារាំងចង់វិនិយោគ១ ២០០លានដុល្លារលើគម្រោងវារីអគ្គិសនីនៅកម្ពុជា

    ក្រុមហ៊ុនអគ្គិសនីបារាំងចង់វិនិយោគ១ ២០០លានដុល្លារលើគម្រោងវារីអគ្គិសនីនៅកម្ពុជា

    ក្រុមហ៊ុនអគ្គិសនីរដ្ឋរបស់ប្រទេសបារាំង EDF ចង់វិនិយោគលើគម្រោងវារីអគ្គិសនីដ៏ធំមួយនៅកម្ពុជា ដែលមានអានុភាព ៨០០ មេហ្កាវ៉ាត់ ដោយគ្រោងចំណាយទុនរហូតដល់ជាង ១ ២០០ លានដុល្លារអាមរិក។ គម្រោងនេះត្រូវបានលើកឡើងដោយគណៈប្រតិភូក្រុមហ៊ុន EDF ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩កុម្ភៈកន្លងទៅ។ ឯកឧត្តម វង្សី វិស្សុត បានសន្យាផ្តល់កិច្ចសម្របសម្រួលតាមលទ្ធភាព ដើម្បីធានាភាពជោគជ័យនៃគម្រោងវិនិយោគដ៏ធំនេះ ដែលជានិមិត្តរូបមួយនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងបារំាង។ ឯកឧត្តមបានគូសបញ្ជាក់ថា ថាមពលបានក្លាយជាបញ្ហាសន្តិសុខជាតិ ជាពិសេសនៅក្នុងបរិបទនៃការវិវត្តភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ន។ដូច្នេះ ការធានាការផ្គត់ផ្គង់ថាមពលដែលមានតម្លៃសមរម្យ និងមានស្ថិរភាព គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំណែកក្រុមហ៊ុនអគ្គិសនីបារាំងវិញ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការកសាងភាពជាដៃគូរយៈពេលវែងជាមួយកម្ពុជា និងបានសង្កត់ធ្ងន់ថា ក្រុមហ៊ុន EDF ប្រកាន់ខ្ជាប់ចំពោះស្តង់ដាអន្តរជាតិខ្ពស់បំផុតទាក់ទិននឹងបញ្ហាសុវត្ថិភាព ការការពារបរិស្ថាន អភិបាលកិច្ចល្អ និងឧត្តមភាពបច្ចេកទេស៕

  • សម្តេចធិបតីបន្តប្រាប់ពិភពលោកពីការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់យោធាថៃ

    សម្តេចធិបតីបន្តប្រាប់ពិភពលោកពីការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់យោធាថៃ

    “កងកម្លាំងថៃបានឈ្លានពានចូល និងកាន់កាប់ទឹកដីក្នុងដែនអធិបតេយ្យកម្ពុជា ហួសពីខ្សែបន្ទាត់នៃជម្លោះ និងផែនទីឯកតោភាគីរបស់ខ្លួនទៅទៀត ដោយការបិទផ្លូវចូលភូមិតាមរយៈការរាយលួសបន្លា និងទូកុងតឺន័រ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៨ម៉ឺននាក់មិនអាចត្រឡប់ទៅផ្ទះ និងភូមិឋានរបស់ពួកគាត់វិញបាន”។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានថ្លែងដូច្នេះប្រាប់សារព័ត៌មាន Foxnews របស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាម៉េរិក) ក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាព នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ សម្តេចធិបតី បានបន្ថែមផងដែរថា៖ «យើងជំរុញឱ្យប្រទេសថៃអនុញ្ញាតឱ្យប្រជាជនរបស់យើងត្រឡប់ទៅវិញ ហើយក៏ចាប់ផ្តើមដំណើរការបោះបង្គោលព្រំដែនជាមួយកម្ពុជាតាមរយៈយន្តការរួមដែលយើងទាំងពីរយល់ព្រមជាមួយគ្នា»។ សូមរម្លឹកថា ថៃបានបើកសង្គ្រាមឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា ចំនួន ០២លើក ក្នុងឆ្នាំ២០២៥ ដែល លើកទី១ រយៈពេល៥ថ្ងៃ (២៤-២៨ កក្កដា ២០២៥) និងលើកទី២ រយៈពេល២០ថ្ងៃ (៧-២៧ ធ្នូ ២០២៥)។ ជាមួយគ្នានេះ ថៃនៅតែបន្តសកម្មភាពរំលោភបំពានដ៏កម្រោល ដោយមិនខ្លាចច្បាប់អន្តរជាតិអ្វីបន្តិចសោះ មកលើកដែនអធិបតេយ្យភាពកម្ពុជា តាមរយៈសកម្មភាពដ៏គឃ្លើន…