-
ចក្រភពអង់គ្លេសជួយកម្ពុជាអភិវឌ្ឍការបណ្តុះបណ្តាលជំនាញ

លោកឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ដូមីនិក វីល្លៀម បានគូសបញ្ជាក់ថា ក្នុងពេលដែលកម្ពុជាត្រៀមចាកចេញពីឋានៈនៃប្រទេសមានការអភិវឌ្ឍតិចតួច (ឬ LDC) នៅពេលខាងមុខ វាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់កម្រិតជំនាញ ដើម្បីបង្កើនផលិតភាពរបស់កម្លាំងពលកម្ម និងជួយអភិវឌ្ឍវិស័យសេដ្ឋកិច្ចថ្មីៗ។ លោក ដូមីនិក វីល្លៀម បានលើកឡើងបែបនេះនាព្រឹកថ្ងៃទី៩ ខែមីនា នៅទីស្តីការក្រសួងការងារ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Jonathan Ledger អ្នកជំនាញអន្តរជាតិក្នុងវិស័យ TVET និងគោលនយោបាយកម្លាំងពលកម្ម ដែលតំណាងឱ្យភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស។ ឯកឧត្តម ហេង សួរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ដូមីនិក វីល្លៀម និងលោក Jonathan Ledger ហើយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រយូរអង្វែងដល់កម្ពុជា ក្នុងវិស័យអភិបាលកិច្ចការងារ និងអភិវឌ្ឍធនធានមនុស្ស តាមរយៈអាហារូបករណ៍ ការការពារពលករចំណាកស្រុក ការគាំទ្រផ្នែកគោលនយោបាយ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តម ហេង សួរ បាន លើកឡើងផងដែរពីកិច្ចខិតខំប្រឹងប្រែងរបស់ចក្រភពអង់គ្លេសក្នុងការគាំទ្រកម្ពុជាក្នុងដំណើរការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច។ ឯកឧត្តមរដ្ឋមន្រ្តី និងលោក ដូមីនិក វីល្លៀម បានផ្លាស់ប្តូរយោបល់គ្នាពីការពង្រឹងទំនាក់ទំនងទ្វេភាគី…
-
កម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថល នៅតាមសាលាបឋមសិក្សាគោលដៅ ១៨ទីតាំងបន្ថែម ក្រោមយន្តការគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) របស់រាជរដ្ឋាភិបាល

ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និង ឯកឧត្តម ហៃ ហ៊ុនឡេង នាយកខុទ្ទកាល័យ ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ន និងជាសមាជិកលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថល នៅតាមសាលាបឋមសិក្សាគោលដៅ ១៨ទីតាំងបន្ថែមក្នុងជំហ៊ានទី២ នៅសាលាបឋមសិក្សារហាត់ទឹក ខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមចំណែកអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល បណ្ដុះគ្រាប់ពូជមូលធនមនុស្សឌីជីថលកម្ពុជា ទទួលចំណេះដឹងនិងជំនាញឌីជីថលមូលដ្ឋានពីបឋមវ័យ ចាប់យកបច្ចេកវិទ្យាឌីជីថល នឹងក្លាយជាកម្លាំងចលករជំរុញឧត្តមភាពប្រកួតប្រជែងកម្ពុជានៅក្នុងសេដ្ឋកិច្ចឌីជីថល។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋាន គ.វ.អ. ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Tech for Kids Academy (TKA) រៀបចំកម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថលមូលដ្ឋានគ្រឹះឌីជីថលសម្រាប់ថ្នាក់ទី៤ ទី៥ និងទី៦ និងថ្នាក់រៀនឌីជីថល ដោយបានជួសជុលកែលម្អបន្ទប់សិក្សា បំពាក់បរិក្ខារកុំព្យូទ័រ ទូរទស្សន៍ឆ្លាតវៃ កាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងជ្រើសរើសនិងបណ្តុះបណ្តាលគ្រូឌីជីថល។ កម្មវិធីសិក្សានេះផ្តោតលើកាបណ្តុះបណ្តាលទេពកោសល្យឌីជីថលដល់កុមារដូចជា៖ ភាសាអង់គ្លេសសម្រាប់បច្ចេកវិទ្យា មូលដ្ឋានគ្រឹះកុំព្យូទ័រ ពលរដ្ឋឌីជីថល…
-
ក្រសួងរៀបចំដែនដីកំពុងគិតគូរពីការកសាងទីក្រុងបៃតងដោយចីរភាព

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងគិតគូរយកចិត្តទុកដាក់កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងបៃតងប្រកបដោយនិរន្តរភាព ក្នុងគោលដៅប្រែក្លាយរាជធានីភ្នំពេញទៅជាទីក្រុងមានបរិយាកាសរស់នៅល្អ គ្មានការកកស្ទះចរាចរណ៍ ការជន់លិច ឬសំណង់មិនរៀបរយ។ ទីក្រុងបៃតងនឹងមានលក្ខណៈអំណោយផលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ មានសុខភាពផ្លូវចិត្តល្អ មានសីលធម៌ សុជីវធម៌ និងទំនាក់ទំនងល្អ ព្រមទាំងមានក្តីស្រឡាញ់ និងការគោរពគ្នាទៅវិញទៅមក។ ចំណុចទាំងនេះត្រូវបានលើកយកមកពិភាក្សានៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំឡើងកាលពីថ្ងៃទី៥ មីនា នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ គូសបញ្ជាក់ថា ការជួបជុំនេះគឺជាឱកាសក្នុងការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ហើយសង្ឃឹមថា អ្នកចូលរួមទាំងអស់នឹងអាចយល់ដឹងបានកាន់តែច្បាស់ពីយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍទីក្រុងបៃតងប្រកបដោយនិរន្តរភាព។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានណែនាំដល់វិស្វករ ស្ថាបត្យករ និងអ្នកសេដ្ឋកិច្ចទាំងអស់ថា មុននឹងកសាងទីក្រុងបៃតងប្រកបដោយនិរន្តរភាព គឺត្រូវគិតគូរអំពីសេដ្ឋកិច្ច និងប្រភពចំណូលរបស់ទីក្រុងជាមុនសិន។ ជាមួយគ្នានេះ ការកសាងទីក្រុងបៃតងបាន លុះត្រាតែគិតគូរធ្វើយ៉ាងណាឱ្យទីក្រុងមានបរិយាកាសរស់នៅល្អប្រសើរ ប្រជាពលរដ្ឋមានសុខភាពផ្លូវចិត្តល្អ និងទទួលបានការសិក្សាអប់រំ ព្រមទាំងមានវប្បធម៌ អរិយធម៌ សីលធម៌ និងសុជីវធម៌ល្អ ហើយចេះគោរពស្រឡាញ់គ្នាទៅវិញទៅមក។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តភាគីពាក់ព័ន្ធឱ្យចូលរួមបញ្ចេញមតិយោបល់ថ្មីៗ និងស្វែងយល់អំពីយុទ្ធសាស្ត្រនៃការកសាងទីក្រុងបៃតងប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកជំរុញកិច្ចការនេះឱ្យសម្រេចបានជោគជ័យស្របតាមស្ថានភាពជាក់ស្ដែងនៃសង្គមកម្ពុជា។ ឯកឧត្តមជឿជាក់ថា ជាមួយកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ នាពេលខាងមុខ ប្រជាពលរដ្ឋខ្មែរជាច្រើននឹងកាន់តែស្រឡាញ់ការរៀបចំទីក្រុង។ ឯកឧត្តមគូសបញ្ជាក់ថា ចំពោះកិច្ចការនេះ…
-
ស្ត្រីនៃស្ថាប័នព្រឹទ្ធសភាត្រូវបានផ្ដល់តម្លៃខ្ពស់ ជាមួយការរួមចំណែកអភិវឌ្ឍជាតិ

ស្ត្រីនៃស្ថាប័នព្រឹទ្ធសភា ត្រូវបានផ្ដល់តម្លៃខ្ពស់ តាមរយៈការកាន់តួនាទីជាប្រធានគណៈកម្មាការនានា ដើម្បីជាចំណែកក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសដែលអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដែលបានប្រព្រឹត្តិទៅនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។ ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់ថា សន្តិភាព និងសន្តិសុខ ជាគ្រឹះនៃសុខុមាលភាពរបស់ស្រ្តី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាសអំណោយផលដល់ការរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា និងការភ័យខ្លាច។ ឯកឧត្តមបានលើកឡើងផងដែរពីសារសំខាន់នៃការពារស្រ្តី និងក្មេងស្រីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការផ្តល់នូវកាលានុវត្តភាពពេញលេញសម្រាប់ស្រ្តី ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត និងរួមចំណែកពន្លឿន ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាលើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារ និងសង្គម។ សន្តិភាពនៅកម្ពុជាកើតមានឡើងតាមរយៈការខិតខំរួម និងយុទ្ធសាស្រ្តប្រកបដោយចក្ខុវិស័យច្បាស់លាស់នៃថ្នាក់ដឹកនាំកំពូលរបស់ជាតិ។ ការបន្តរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម គឺមិនអាចកាត់ផ្តាច់បានពីការផ្តល់ជូនស្មើៗគ្នាដល់ប្រជាជនគ្រប់រូប នូវផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច និងវិបុលភាពសង្គម។ ឯកឧត្តម ប្រធានស្តីទីព្រឹទ្ធសភា ក៏បានលើកទឹកចិត្តដល់មន្ត្រីរាជការនារីទាំងអស់ ត្រូវខិតខំកសាងសមត្ថភាព ដើម្បីចូលរួមឲ្យបានកាន់តែសកម្ម និងកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងគ្រប់យន្តការរបស់អគ្គលេខាធិការដ្ឋាន…
-
កម្ពុជា និងអូស្ត្រាលី បង្កើតវេទិកាស្តីពីការមិនរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា

កម្ពុជាមិនចាត់ទុកទំនោរផ្លូវភេទជាបទឧក្រិដ្ឋទេ ហើយក៏មិនមានវិធានការដាក់ទណ្ឌកម្មសម្រាប់ទំនាក់ទំនងភេទដូចគ្នាទេ ។ នេះជាបញ្ជាក់របស់លោកជំទាវ ឡុង សូនីតា អនុប្រធានប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅក្នុងវេទិកាមួយស្តីពី បរិយាបន្ន សមភាព និងការមិនរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ដែលរៀបចំឡើងនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដើម្បីជាការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធរវាងកម្ពុជា និងអូស្ត្រាលី។ វេទិកានេះមានគោលដៅបញ្ច្រាបការយល់ដឹងអំពីតម្រូវការ និងអាទិភាពសហគមន៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ការអនុវត្តល្អៗសម្រាប់ធានាសមភាព និងបរិយាបន្ន ចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងអត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គមនៃសមភាពជាក់ស្តែង។ លោកជំទាវ ឡុង សូនីតា បានលើកឡើងថា កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការជំរុញសមភាពអ្នកស្រឡាញ់ភេទដូចគ្នានាប៉ុន្មានឆ្នាំថ្មីៗនេះ តាមរយៈការលើកកម្ពស់ការយល់ដឹង ការដោះស្រាយការមាក់ងាយ និងធានាការការពារពីអំពើហិង្សា តាមរយៈក្របខ័ណ្ឌគោលនយោបាយជាតិ ដូចជាផែនការសកម្មភាពជាតិលើកទី៤ ដើម្បីទប់ស្កាត់ការប្រើអំពើហិង្សាលើស្ត្រីជាដើម ។ ការការពារប្រឆាំងនឹងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវបានបញ្ជាក់នៅក្នុងមាត្រាទី៣១ នៃរដ្ឋធម្មនុញ្ញកម្ពុជា និងគ្របដណ្តប់ពីមាត្រា២៦៥ ដល់២៧០ នៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលធានាសមភាពនៅចំពោះមុខច្បាប់សម្រាប់ពលរដ្ឋទាំងអស់។ អនុប្រធានប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា នៅក្នុងយន្តការពិនិត្យឡើងវិញជាសកលជុំទី៤ សម្រាប់កម្ពុជា ក្នុងឆ្នាំ២០២៤ អនុសាសន៍ចំនួន១២ ទាក់ទងនឹងសិទ្ធិស្មើគ្នារបស់អ្នកស្រឡាញ់ភេទដូចគ្នា ត្រូវបានលើកឡើង រួមទាំងអនុសាសន៍របស់អូស្ត្រាលី ឱ្យបន្តវឌ្ឍនភាពវិជ្ជមានឆ្ពោះទៅរកសមភាពពេញលេញសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា រួមទាំងការដើរឆ្ពោះទៅរកការធ្វើឱ្យស្របច្បាប់ នូវការរៀបការរវាងភេទដូចគ្នា…
-
ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី “Community Series: Bridging Cambodia and Southeast Asia – Innovation and Investment Connect”

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី “Community Series: Bridging Cambodia and Southeast Asia – Innovation and Investment Connect” ដែលសហការរៀបចំដោយមជ្ឈមណ្ឌល Plug and Play Cambodia មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP Technology Center (ATC) និង ក.ប.ទ. ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. ក្រុមហ៊ុនឯកជន ធុរកិច្ចថ្មីឌីជីថលកម្ពុជា និងនិស្សិតសរុបប្រមាណ ៥០នាក់ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ កម្មវិធីនេះមានគោលបំណងប្រមូលផ្តុំស្ថាបនិកធុរកិច្ចថ្មីឌីជីថល វិនិយោគិន និងអ្នកពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល ដើម្បីពិភាក្សានិងស្វែងយល់អំពីឱកាសពង្រីកទីផ្សារ ការកសាងភាពជាដៃគូ និងការពង្រីកអាជីវកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងនោះដែរ កម្មវិធីនេះក៏ជាផ្នែកមួយនៃការបើកកម្មវិធីពន្លឿនធុរកិច្ចថ្មីឌីជីថលរដូវកាលទី២ ដើម្បីបន្តការអភិវឌ្ឍគំនិតច្នៃប្រឌិត ការផ្សារភ្ជាប់ទំនាក់ទំនង និងការយល់ដឹងពីយុទ្ធសាស្រ្តពង្រីកទីផ្សារ និងភ្ជាប់បណ្តាញជាមួយវិនិយោគិនអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ…
-
បរិមាណគ្រឿងញៀនពី៨០ទៅ៨៥%ដែលចរាចរនៅកម្ពុជា គឺមានគោលដៅបញ្ជូនទៅប្រទេសទី៣

នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនគ្រប់ទម្រង់ និងគ្រប់រូបភាព រហូតទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់។ យោងតាមរបាយការណ៍អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅឆ្នាំ២០២៥ ការបង្ក្រាបបទល្មើសគ្រឿងញៀនជារួមសម្រេចបានជាង១មឺនករណី គឺកើនឡើង១% ប៉ុន្តែបរិមាណគ្រឿងញៀនចាប់យក បានថយចុះ៦០,៤៥% មកនៅត្រឹមជិត ៦តោនប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២៤។ គ្រឿងញៀនចរាចរឆ្លងកាត់តាមព្រំដែនគោកមានប្រមាណ ៥៤% តាមផ្លូវអាកាស ១% តាមបញ្ញើប្រៃសណីយ៍ ១% ហើយករណីកែច្នៃផលិត ៣៩% និងករណីរក្សាទុក ជួញដូរ ចាត់ចែង សម្រួលឲ្យប្រើប្រាស់ក្នុងផ្ទៃប្រទេសប្រមាណ៥%។ គ្រឿងញៀនដែលបានរឹមអូស មានដូចជាប្រភេទមេតំហ្វេតាមីន កតាមីន និងហេរ៉ូអ៊ីន ដែលមានប្រភពពីតំបន់ត្រីកោណមាស ដោយឡែក កូកាអ៊ីន មានប្រភពពីអាមេរិកខាងត្បូង និងអាមេរិកកណ្ដាល ហើយកេតាមីន និងម៉ិចស្តាស៊ី មួយចំនួនមានប្រភពពីតំបន់អឺរ៉ុប។ របាយការណ៍ដដែលបង្ហាញថា នៅឆ្នាំមុន បរិមាណគ្រឿងញៀនពី ៨០ ទៅ…
-
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត៖ យើងជាជនជាតិខ្មែរត្រូវរួបរួមគ្នាជាធ្លុងមួយ និងបន្តជឿជាក់លើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត មានប្រសាសន៍ថា សភាពការណ៍តំបន់ និងពិភពលោក ជាពិសេសការវិវត្តគួរឱ្យកត់សម្គាល់នៃបម្រែបម្រួលភូមិសាស្រ្តនយោបាយដ៏ស្មុគស្មាញ និងវិបត្តិសង្រ្គាមនៅលើសកលលោក នឹងបង្កផលវិបាកជាយថាហេតុដល់កម្ពុជា។ ឯកឧត្តមរំលឹកពីការឈ្លានពានរបស់យោធាថៃ ដោយចូលកាន់កាប់យ៉ាងជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ក្រោយមានបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ប្រាសាទបុរាណ និងបង្កឱ្យមានការបាត់បង់អាយុជីវិតប្រជាជនស៊ីវិល។ ដូច្នេះ ក្នុងនាមជាជនជាតិខ្មែរ យើងត្រូវរួបរួមគ្នាជាធ្លុងមួយ និងបន្តជឿជាក់លើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពដែនដី និងសុខសុវត្ថិភាពរបស់ប្រជាជន ព្រមទាំងខិតខំដោះស្រាយបញ្ហានេះដោយសន្តិវិធី និងតាមយន្តការច្បាប់អន្តរជាតិ។ នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីល្ងាច ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នេះ ក្នុងពិធីផ្សព្វផ្សាយ «របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦» ដល់គណៈកម្មាធិការគណបក្សក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានវត្តមានចូលរួមពីសំណាក់ ប្រធាន អនុប្រធាន សមាជិក និងសមាជិកា គ្រប់សាខាគណៈកម្មាធិការគណបក្សនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្នុងឱកាសនេះដែរ ឯកឧត្តម បានណែនាំដល់គ្រប់សាខាគណៈកម្មាធិការគណបក្សនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវបន្តខិតខំបំពេញការងារបន្ថែមទៀត ដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន…
-
សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង១០នាក់ ក្រោមបទសង្ស័យបទល្មើស ឆបោកតាមបច្ចេកវិទ្យា

ភ្នំពេញ៖កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានបង្ក្រាបទីតាំងសង្ស័យឆរបោកតាមបច្ចេកវិទ្យា(online scam)ក្រោមរូបភាពទាក់ទាញអតិថិជនឱ្យលេងល្បែងអនឡាញចំនួនពីរករណីផ្សេងគ្នាដែលមួយកន្លែងនៅភូមិសាស្រ្តខណ្ឌសែនសុខ និងមួយកន្លែងទៀតនៅខណ្ឌឫស្សីកែវ ដោយឃាត់ខ្លួនជនជាតិ កូរ៉េខាងត្បូងសរុបចំនួន១០នាក់។ ប្រភពលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានបញ្ជាក់ថា ក្នុងចំណោមជនជាតិកូរ៉េខាងត្បូង ទាំង១០នាក់នេះ ចំនួន៥នាក់ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅបុរីវិមានភ្នំពេញ ផ្ទះលេខ111R ផ្លូវ372 ភូមិ៤ សង្កាត់ ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ និងកាលពីថ្ងៃទី២ ខែមីនា ចំនួន៥នាក់ទៀត ផ្សេងទៀត ត្រូវបានឃាត់ខ្លួន នៅបុរីពិភពថ្មី ផ្ទះលេខ ២៩ និង ៣១ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ពួកគេ គឺជាក្រុមតែមួយ។ ប្រភពដដែលបន្តថា ការបង្ក្រាបទាំងពីរករណីនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ថវិកាចំនួន ១៩,៧០០ ដុល្លារអាម៉េរិក, ធុង CPU ចំនួន៨គ្រឿង, ម៉ូនីទ័រ ចំនួន១៨គ្រឿង, កុំព្យូទ័រយួរដៃចំនួន៣គ្រឿង, ទូរសព្ទដៃ ចំនួន៤គ្រឿង និងលិខិតឆ្លងដែន ចំនួន៦ច្បាប់។ តាមការសន្និដ្ឋានបឋមដោយផ្អែកលើរបាយការណ៍របស់សមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យបានបង្កើត គេហទំព័រ(Website) ដើម្បីបម្រើឱ្យសកម្មភាពល្បែងស៊ីសង…
-
ក្រសួងការងារ និង UNDP សហការក្នុងការពង្រឹងការគ្រប់គ្រងមូលនិធិសោធនឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)បានរួមគ្នា ពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងគោលបំណងជំរុញ និងផ្ដួចផ្ដើមការងារយុទ្ធសាស្ត្រចំនួនពីរក្នុងនោះមានទី១ ការធ្វើពិពិធកម្មការវិនិយោគនៃមូលនិធិសោធន ដើម្បីធានានូវនិរន្តរភាព និងការរីកលូតលាស់នៃកញ្ចប់ថវិកាសោធនសម្រាប់បងប្អូនកម្មករនិយោជិត និងទី២ ការវិនិយោគដែលស្របតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) នៅក្នុងប្រទេសកម្ពុជា ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលស្ថាប័នទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។ ការប្តេជ្ញាក្នុងការពង្រឹងការគ្រប់គ្រងនេះធ្វើឡើងកាលពីថ្ងៃ ទី៣ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាស ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា នៅទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះ UNDP ដែលផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យជាច្រើន ដែលក្នុងនោះវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវ: ក៏ជាអាទិភាពមួយដែលត្រូវបានយកចិត្តទុកដាក់និងផ្តល់ការគាំទ្រផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីវឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ដែលកំពុងពង្រីកវិសាលភាពគ្របដណ្ដប់កាន់តែទូលំទូលាយ។ ឯកឧត្តមបានសង្កត់ធ្ងន់ពីភាពចាំបាច់ និងការប្រុងប្រយ័ត្នខ្ពស់ក្នុងការគ្រប់គ្រងមូលនិធិសន្តិសុខសង្គម ដោយបានគូសបញ្ជាក់ថា៖…