-
ក្រសួងកសិកម្ម បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការរក្សាស្ថិរភាពថ្លៃ ការកសាងសហគមន៍កសិកម្មទំនេីប និងការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដែលការវិនិយោគដ៏ធំ និងទាន់ពេលវេលារបស់រាជរដ្ឋាភិបាល ក្នុងគោលដៅបម្រេីប្រជាពលរដ្ឋនៅមូលដ្ឋានលេីកកម្ពស់ជីវភាព និងទទួលបានផលចំណេញសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីការធ្វេីកំណែទម្រង់ស៊ីជម្រៅរដ្ឋបាលសាធារណៈ ដែលបានគិតគូរយ៉ាងល្អិតល្អន់ក្នុងការវិភាគមុខងារ សកម្មភាព និងបេសកកម្ម ធ្វេីយ៉ាងណាបង្កើនប្រសិទ្ធភាពការងារ និងបានបើកផ្លូវឱ្យមានការបង្កើត បណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម នៃក្រសួងកសិកម្ម ដើម្បីប្រមូលផ្តុំធនធានមនុស្សមានទេពកោសល្យ និងសមត្ថភាពស្រាវជ្រាវ-អភិវឌ្ឍន៍ (R&D) ឱ្យស្ថិតក្រោមដំបូលតែមួយ ជំរុញការងារពិសោធន៍និងស្រាវជ្រាវ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រី បានលេីកទឹកចិត្តដល់អង្គពិធី ចូលរួមគិតគូរយកចិត្តទុកដាក់ ផ្តល់នូវធាតុចូលល្អៗបន្ថែមទៀត ជាមួយនឹងបទពិសោធន៍ដែលទទួលបានពីឆ្នាំ២០២៥ ដើម្បីឱ្យ ២០២៦ ក្លាយជាឆ្នាំដែលយើងប្រមូលផល និងឃើញលទ្ធផលជាក់ស្តែងពីកំណែទម្រង់នានា…
-
RMA CAMBODIA ជូនដំណឹងអំពីសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ូដែល DEEPAL SO5 និង CHANGAN NEVO HUNTER E រួមទាំងម៉ូដែលដទៃទៀតរបស់ CHANGAN និង DEEPAL

រាជធានីភ្នំពេញ, ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦ ៖ សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនតែមួយគត់ដែលត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ទៅលើសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្ត គ្រឿងបន្លាស់ និងគ្រឿងតុបតែងម៉ាក “DEEPAL” និង “CHANGAN” មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា ។ អាស្រ័យហេតុនេះ ក្រុមហ៊ុននឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះរាល់ការនាំចូល និងចែកចាយរថយន្តម៉ាក DEEPAL និង CHANGAN ដែលមានភ្ជាប់ម៉ូដែលមកជាមួយ ពីសំណាក់ក្រុមហ៊ុន ឬ បុគ្គលណាដែលមិនទទួលបានសិទ្ធិនាំចូលស្របច្បាប់ ៕ RMA (Cambodia) Plc. is the exclusive company recognized by the Ministry of Commerce as holding the exclusive rights to import…
-
រដ្ឋបាលរាជធានីភ្នំពេញ រឹតបន្តឹងសន្តិសុខសណ្តាប់ធ្នាប់ និងបង្កើតកម្មវិធីកម្សាន្តសម្រាប់បុណ្យចូលឆ្នាំថ្មី

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំមួយដល់មន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលខណ្ឌទាំង១៤ ក្នុងគោលបំណងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ នៅក្នុងសេចក្តីណែនាំចុះថ្ងៃទី១៧ ខែមីនា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកំណត់ឱ្យរដ្ឋបាលខណ្ឌ និងមន្ទីរពាក់ព័ន្ធ រៀបចំតុបតែងលម្អតាមបណ្តោយវិថីសំខាន់ៗ សួនច្បារសាធារណៈ និងតាមអង្គភាពរៀងៗខ្លួន។ ជាពិសេស រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យមានការរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ និងកម្មវីធីកម្សាន្តផ្សេងៗ ដើម្បីលើកកម្ពស់ប្រពៃណី វប្បធម៌ និងផ្តល់ភាពរីករាយជូនប្រជាពលរដ្ឋ។ ក្នុងទិដ្ឋភាពសន្តិសុខ និងសណ្តាប់ធ្នាប់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ត្រូវសហការគ្នារៀបចំផែនការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមទីវត្តអារាម កន្លែងកម្សាន្ត និងតាមច្រកចេញ-ចូលរាជធានី។ អាជ្ញាធរហាមឃាត់ដាច់ខាតនូវការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការលេងបាញ់ទឹក ការជះទឹក ការប៉ាតម្សៅ ឬការដុតផាវ និងគ្រឿងផ្ទុះផ្សេងៗ ដែលបង្កឱ្យមានភាពអសន្តិសុខ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់សង្គម។ បន្ថែមពីនេះ វិធានការបង្ការ និងពន្លត់អគ្គិភ័យ ក៏ត្រូវបានសង្កត់ធ្ងន់ផងដែរ ដោយតម្រូវឱ្យម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់ភ្លើងទៀនធូប និងចរន្តអគ្គិសនី។ ក្រៅពីការរៀបចំសោភ័ណភាព និងសន្តិសុខ រដ្ឋបាលរាជធានីភ្នំពេញ…
-
រដ្ឋមន្រ្តីក្រសួងកសិកម្មចូលរួមវេទិកាតភ្ជាប់កសិ-ចំណីអាហារ អូស្ត្រាលី-កម្ពុជា

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងវេទិកាតភ្ជាប់កសិ-ចំណីអាហារ អូស្ត្រាលី-កម្ពុជា “Australia-Cambodia Agrifood Connection Forum” នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្រ្តាលី ដែលជាទំនាក់ទំនងល្អ និងយូរអង្វែង ប្រកបដោយភាពរឹងមាំ ហើយឯកឧត្តមជឿជាក់ថា កម្មវិធីពេលនេះ នឹងជួយពង្រឹងភាពជាដៃគូបន្ថែមទៀត ជាពិសេសការវិនិយោគក្នុងវិស័យកសិ-ពាណិជ្ជកម្ម។ ជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា បានលើកឡើងអំពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ជូនដល់វិនិយោគិនអូស្រ្តាលី ដោយឯកឧត្តមលើកទឹកចិត្តក្រុមហ៊ុនអូស្រ្តាលីចូលរួមសហការជាមួយសហគមន៍កសិកម្មទំនើប ដែលមានប្រព័ន្ធការងារជាក់លាក់ មានខ្សែច្រវាក់ផលិតកម្ម មានធនធានមនុស្សសម្រាប់ផលិតកម្មទំហំធំ និងមានស្តង់ដារបច្ចេកទេសត្រឹមត្រូវ។ ឯកឧត្តមរដ្ឋមន្រ្តី ស្វាគមន៍ដល់រាល់វិនិយោគិនទាំងអស់ ដែលមានបំណងក្នុងការវិនិយោគលើតភ្ជាប់ខ្សែច្រវាក់តម្លៃទាំងមូល ពោលគឺចាប់ពីការផលិត កែច្នៃវេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈកម្ពុជាមានកសិផលសក្តានុពលជាច្រើនប្រភេទ ដែលមានគុណភាពល្អប្រណិត និងមានតម្លៃបន្ថែមខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា និងបណ្តាពាណិជ្ជករអូស្រ្តាលី ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីផ្គូផ្គងដៃគូកម្ពុជា-អូស្រ្តាលី សំដៅធានាបានផលប្រយោជន៍សម្រាប់ទាំងអស់គ្នា៕
-
ថៃចង់ស្តារសន្តិភាពតាមព្រំដែន ខណៈកងទ័ពខ្លួនបន្តរំលោភដែនអធិតេយ្យភាពកម្ពុជា

រដ្ឋមន្ត្រីការបរទេសថៃ ស៊ីហាស័ក្តិ ភួងកេតកែវ កាលពីចុងសប្តាហ៍មុន បានបង្ហាញពីបំណងចង់រក្សាបទឈប់បាញ់ឱ្យមានស្ថិរភាពនៅតាមបណ្តោយព្រំដែន និងស្តារទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជាឡើងវិញ ប៉ុន្តែ សេចក្តីប្រកាសនេះហាក់ផ្ទុយស្រឡះពីស្ថានការណ៍ជាក់ស្តែង ដែលកងទ័ពថៃកំពុងកាន់កាប់ដែនអធិបតេយ្យភាពកម្ពុជាចំនួន ១៤ទីតាំង ហើយបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នានានៅលើតំបន់ ដែលខ្លួនទន្រ្ទានបាន ទោះបីមានការតវាជាបន្តបន្ទាប់ពីកម្ពុជាយ៉ាងណាក្តី។ ជាក់ស្តែង កាលពីថ្ងៃសុក្រ ក្រសួងការបរទេសកម្ពុជា បានជំទាស់យ៉ាងខ្លាំងក្លាចំពោះយោធាថៃ ដែលបានសាងសង់ប៉ុស្តិ៍យាម ផ្លូវបេតុង និងជីកកកាយនៅលើពយភ្នំប្រាសាទព្រះវិហារ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្នាំ១៩៦២ និងឆ្នាំ២០១៣។ សាលក្រមនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទព្រះវិហារ និងតំបន់ពយភ្នំជុំវិញទាំងមូល ស្ថិតក្នុងអធិបតេយ្យភាពដាច់ខាតរបស់កម្ពុជា។ ក្រសួងការបរទេស សង្កត់ធ្ងន់ថា សកម្មភាពទាំងនេះ ក៏ជាការបំពានយ៉ាងធ្ងន់ធ្ងរលើមាត្រា ៥ នៃអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០០ និងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កាលពីចុងឆ្នាំ២០២៥ ដែលហាមឃាត់រាល់ការប្រែប្រួលរូបរាងដីនៅតាមតំបន់ព្រំដែនដែលមិនទាន់ខណ្ឌសីមារួចរាល់។ ក្នុងន័យនេះ ក្រសួងការបរទេសបានអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពឯកតោភាគីទាំងឡាយណាដែលបង្កឱ្យមានភាពតានតឹង និងរារាំងដល់កិច្ចការកំណត់ព្រំដែន។ ដោយឡែក លោក តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ការបញ្ជូនកងទ័ពថៃចូលជ្រៅក្នុងទឹកដីកម្ពុជា គឺជាទង្វើឈ្លានពាន។ ការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធលើដីដែលឈ្លានពានបាន គឺជាការកាន់កាប់…
-
ឯកឧត្តម សាយ សំអាល់ ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចនៅកំពង់ឆ្នាំង

ក្នុងឱកាសចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចនៃគម្រោង LASED III នៅ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យក្រុមការងារពិភាក្សាជាមួយធនាគារពិភពលោក ដើម្បីបន្តពង្រឹងគោលដៅគម្រោង ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលទទួលផលពីគម្រោង នាំគ្នាបង្កបង្កើនផល ដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ។ សម្រាប់គម្រោង LASED IV នាពេលខាងមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារចាប់ផ្តើមពិភាក្សាជាមួយធនាគារពិភពលោកជាមុន ដើម្បីងាយស្រួលអនុវត្តគម្រោង និងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន។ ជាក់ស្តែង សម្រាប់ភូមិសាស្ត្រស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឯកឧត្តមបានផ្តល់អនុសាសន៍ឱ្យក្រុមការងារជួយដាំដុះដំណាំ ដែលមានតម្លៃសេដ្ឋកិច្ច ដូចជា ដើមអាកាស្យា ដើមប្រេងខ្យល់ និងស្វាយចន្ទី ព្រមទាំងជួយជ្រើសរើសសត្វចិញ្ចឹមជូនដល់ប្រជាពលរដ្ឋ ដែលចំណាយតិច ប៉ុន្តែអាចផ្តល់ផលចំណេញច្រើន ដូចជា គោ ពពែ ឈ្លូស និងសត្វក្រួចជាដើម។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងពីសារៈសំខាន់សម្រាប់ខេត្តកំពង់ឆ្នាំង ដែលគួររៀបចំកសាងផែថ្មីមួយដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យប្រសើរជាងមុន។ ឯកឧត្តម សាយ…
-
ក្រសួងរៀបចំដែនដី ប្រកាសសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតាមសហគមន៍នេសាទចំនួន៥ នៅកំពត និងកែប

ក្រសួងរៀបចំដែនដី ប្រកាសសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា នៅក្នុងសហគមន៍នេសាទចំនួន៥នៅខេត្តកំពត និងខេត្តកែប ដើម្បីជួយលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ ក្រសួងអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសហការ ដើម្បីឲ្យគម្រោងនេះដំណើរការដោយជោគជ័យ សម្រាប់បម្រើជាប្រយោជន៍ដល់បងប្អូនសហគមន៍។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១១ មីនា ២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជម្រាបជូនសាធារណជនថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) បានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីគាំទ្រការអភិឌ្ឍមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ។ តាមរយៈហិរញ្ញប្បទាននេះ ក្រសួងរៀបចំដែនដី ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត បានសម្របសម្រួលការអនុវត្តតម្រោង LASED III ដោយសហការជាមួយរដ្ឋបាលខេត្តកំពត និងខេត្តកែប ដើម្បីសិក្សាពីគន្លឹះដែលជំរុញបង្កើតជម្រើសមុខរបរបន្ថែម ព្រមទាំងពង្រឹងនិងពង្រីកមុខរបរមានស្រាប់ ក្នុងគោលដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាននៅក្នុងខេត្តទាំងពីរ ពិសេសប្រជាសហគមន៍នេសាទ។ ការសិក្សាបានផ្តោតទៅលើសហគមន៍នេសាទអូរក្រសារ ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប និងសហគមន៍នេសាទត្រពាំងសង្កែ សហគមន៍នេសាទកំពង់សាមគ្គី សហគមន៍នេសាទព្រែកត្នោត និងសហគមន៍នេសាទត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត។ លទ្ធផលនៃសិក្សាបានចង្អុលបង្ហាញពីតម្រូវការវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា រួមមាន ៖ ផ្លូវបេតុង ចំណតរថយន្ត ស្ពានដើរលើទឹក អគារសហគមន៍ អគារផ្តល់ព័ត៌មាន ហាងកាហ្វេ ហាងលក់ភេសជ្ជៈ…
-
ក្រសួងកសិកម្មស្វាគមន៍ផែនការវិនិយោគរបស់ក្រុមហ៊ុនអាល្លឺម៉ង់លើការកែច្នៃម្រេច

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការស្វាគមន៍ចំពោះផែនការរបស់ក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe ក្នុងការវិនិយោគលើការកែច្នៃម្រេចកម្ពុជា សំដៅផ្ដល់តម្លៃបន្ថែមខ្ពស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា និងជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ប្រតិភូរបស់ក្រុមហ៊ុន Fuchs Gruppe ដឹកនាំដោយលោកអគ្គនាយក Nil Meyer-Pries អមដំណើរដោយឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានទទួលការអនុញ្ញាតចូលជួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងកសិកម្ម។ ក្នុងឱកាសនោះ ឯកឧត្តម ឌិត ទីណា ក៏បានកត់សម្គាល់ផងដែរអំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងអាល្លឺម៉ង់លើវិស័យកសិកម្ម ជាពិសេសភាពជាដៃគូល្អក្នុងការបណ្ដុះបណ្ដាលការអនុវត្តកសិកម្មល្អ (GAP) ដែលបានជួយលើកស្ទួយគុណភាពកសិផលកម្ពុជាសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ ជាទីបញ្ចប់ ភាគីកម្ពុជា និងអាល្លឺម៉ង់ បានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការរយៈពេលវែង ដើម្បីជំរុញកសិ-ពាណិជ្ជកម្ម និងការបង្កើនប្រសិទ្ធភាព និងនិរន្តរភាពនៃវិស័យកសិកម្ម៕
-
កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ

នៅក្នុងសេចក្តីប្រកាសមួយផ្សព្វផ្សាយកាលពីថ្ងៃទី១១មីនា ក្រសួងទេសចរណ៍បានបញ្ជាក់ប្រាប់សាធារណជន ប្រតិបត្តិករទេសចរណ៍ ជាពិសេសភ្ញៀវទេសចរ និងវិនិយោគិនជាតិ អន្តរជាតិទាំងអស់ថា ប្រទេសកម្ពុជានៅតែបន្តជាគោលដៅទេសចរណ៍សុវត្ថិភាព ជាមួយនឹងស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ព្រមទាំងផ្តល់បរិយាកាសកក់ក្តៅ ស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីនៅលើពិភពលោក។ ទោះបីជាពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន រួមមានការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពភូមិសាស្ត្រនយោបាយ និងសន្តិសុខក្នុងតំបន់ និងពិភពលោក ក៏ដូចជាការប្រែប្រួលអាកាសធាតុ ជំងឺឆ្លងនានា និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏ដោយ ក៏ព្រះរាជាណាចក្រកម្ពុជានៅតែរក្សាបានយ៉ាងរឹងមាំ នូវសន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។ ក្រសួងទេចរណ៍បញ្ជាក់ថា បរិយាកាសសន្តិសុខនៅកម្ពុជា ធានាឱ្យការធ្វើដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ប្រព្រឹត្តទៅដោយសុវត្ថិភាព ទំនុកចិត្ត និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តាមរយៈការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចសហការយ៉ាងស្អិតរមួតរវាងក្រសួង ស្ថាប័ន ដៃគូអន្តរជាតិ និងផ្នែកឯកជន វិធានការនានាត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាសុវត្ថិភាព និងបង្កើនទំនុកចិត្តសម្រាប់ភ្ញៀវទេសចរទាំងអស់។ អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងទេសចរណ៍បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ដែលស្រឡាញ់ប្រទេសកម្ពុជា បន្តធ្វើដំណើរទស្សនាក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយទំនុកចិត្តពេញលេញ អារម្មណ៍សុវត្ថិភាព និងភាពកក់ក្តៅ។ ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវភ្ញៀវទេសចរទាំងអស់បន្តគាំទ្រ និងផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យបានទូលំទូលាយ អំពីកម្ពុជា ដែលជាទឹកដីអច្ឆរិយៈ…
-
កម្ពុជានាំគ្រាប់ស្វាយចន្ទីសំបកទៅចិនក្នុងតម្លៃ ៣៥លានដុល្លារសម្រាប់ដំណាក់កាលដំបូង

ប្រទេសកម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M23) ទៅប្រទេសចិន ដែលមានតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិកក្នុងដំណាក់កាលដំបូង ហើយមានផែនការពង្រីកការនាំចេញឱ្យឈានដល់ប្រមាណ ៤០០ លានដុល្លារ នៅពេលអនាគត។ នាព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានអនុញ្ញាតជូន លោក Jiang Xiaofei នាយកនៃគណៈកម្មាធិការការងារពង្រីកសហគ្រាសនៅក្រៅប្រទេស នៃវិទ្យាស្ថានចិនសម្រាប់យុទ្ធសាស្រ្តនវានុវត្តន៍ និងអភិវឌ្ឍន៍ ដឹកនាំគណៈប្រតិភូក្រុមហ៊ុន China Bonded Port Group និងតំណាងក្រុមហ៊ុន Men Sarun MDR ចូលជួបពិភាក្សាការងារ។ ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-ចិន ព្រមទាំងស្វែងយល់ពីសក្តានុពលក្នុងការជំរុញការនាំចេញកសិផលកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅ និងបានផ្លាស់ប្តូរយោបល់យ៉ាងផុសផុលលើការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវវិស័យកសិ-ឧស្សាហកម្ម និងខ្សែច្រវាក់តម្លៃ ដែលជាចលករជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ ក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋលេខាធិការ សំហេង បូរ៉ា ក៏បានអញ្ជើញជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា…