Category: ព័ត៌មានជាតិ

  • ក្រសួងធម្មការណែនាំឲ្យគ្រប់វត្តអារាមរៀបចំពិធីបង្សុកូលឧទ្ទិសជូនវីរៈកងទ័ព ក្នុងឱកាសបុណ្យចូលឆ្នាំ

    ក្រសួងធម្មការណែនាំឲ្យគ្រប់វត្តអារាមរៀបចំពិធីបង្សុកូលឧទ្ទិសជូនវីរៈកងទ័ព ក្នុងឱកាសបុណ្យចូលឆ្នាំ

    ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំ អំពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅតាមវត្តអារាមនានាទូទាំងប្រទេស ក្នុងនោះក៏មានការរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរៈកងទ័ព វីរៈនគរបាលការពារទឹកដីផងដែរ។ នៅក្នុងសេចក្តីណែនាំមួយផ្សព្វផ្សាយនៅថ្ងៃទី៣១មីនានេះ ក្រសួងធម្មការ និងសាសនា ណែនាំឱ្យគ្រប់វត្តអារាមរៀបចំឱ្យពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធវីរៈកងទ័ព វីរៈនគរបាល ដែលបានពលីជីវិតដើម្បីបុព្វហេតុការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ព្រមទាំងជនរួមជាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍នៅតាមទីកន្លែង ដែលបានតម្កល់អដ្ឋិធាតុ តាមបូជនីយដ្ឋាន និងតាមវត្តអារាមនានា។ ម៉្យាងទៀត ដើម្បីឱ្យពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រព្រឹត្តទៅមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ប្រកបដោយភាពសប្បាយរីករាយ និងរក្សាបាននូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិនោះ ក្រសួងក៏បានណែនាំមន្ទីរធម្មការនិងសាសនារាជធានី ខេត្ត ឲ្យសហការជាមួយព្រះមន្ត្រីសង្ឃខេត្ត ស្រុក ព្រះចៅអធិការ អាចារ្យ គណៈកម្មការគ្រប់វត្តអារាម ឱ្យយកព្រះទ័យ និងយកចិត្តទុកដាក់សម្អាត និងតុបតែងលម្អវត្តអារាម ឱ្យស្របតាមអភិក្រម ស ៣ របស់ក្រសួង គឺវត្តស្អាត វត្តស្វាង វត្តស្ងប់។ ក្រសួងបញ្ជាក់ថា វត្តអារាមត្រូវរៀបចំឱ្យមានបរិស្ថានល្អ សមជាបូជនីយដ្ឋានគួរគោរពបូជា សម្រាប់បរិស័ទទូទៅ ហើយត្រូវចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដា ពាក្យស្លោកឱ្យបានសមរម្យ ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់រៀបចំពិធីបុណ្យចូលឆ្នាំថ្មី ស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ ដូចជាពិធីពូនភ្នំខ្សាច់…

  • ក្រសួងការបរទេសច្រានចោលការបំភ្លៃព័ត៌មានថា កម្ពុជា «សុខចិត្តកាត់ដីឱ្យថៃជាថ្នូរសន្តិភាព»

    ក្រសួងការបរទេសច្រានចោលការបំភ្លៃព័ត៌មានថា កម្ពុជា «សុខចិត្តកាត់ដីឱ្យថៃជាថ្នូរសន្តិភាព»

    អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី30មីនា បានចេញសេចក្តីថ្លែងការណ៍បដិសេធការយកប្រសាសន៍របស់ឯកឧត្តម ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា ទៅធ្វើអត្ថាធិប្បាយ បំភ្លៃខុសខ្លឹមសារពិត។ សេចក្តីថ្លែងការណ៍គូសបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែមីនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ពីការប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញាឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ រវាងបារាំង និងសៀម។ ប្រមុខការទូតកម្ពុជាបានលើកឡើងថា ក្នុងការវាស់វែង និងផ្ទៀងផ្ទាត់ខ្សែព្រំដែនជាក់ស្តែង ប្រសិនបើរកឃើញថាមានការកាន់កាប់រំលោភលើខ្សែព្រំដែន ភាគីទាំងពីរ កម្ពុជា និងថៃ ត្រូវតែប្រគល់ដីឱ្យគ្នាទៅវិញទៅមក។ ក្រសួងការបរទេសពន្យល់ថា នេះគឺជាឆន្ទៈត្រឹមត្រូវ ស្របតាមច្បាប់អន្តរជាតិ និងស្របតាមមរតកព្រំដែនបន្សល់ទុកពីបារាំង។ រយៈពេលជាង ២ទសវត្សរ៍មកនេះ កម្ពុជាបានខិតខំធ្វើការជាមួយភាគីថៃ តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីកំណត់ខ្សែព្រំដែនឱ្យបានច្បាស់លាស់ និងយុត្តិធម៌បំផុត។ ក្រសួងការបរទេសបានបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់យកផ្លូវចរចាដោយសន្តិវិធី ប៉ុន្តែដាច់ខាតមិនទទួលយកការកំណត់ព្រំដែនតាមរយៈការប្រើកម្លាំងបាយឡើយ។ ចំពោះការផ្សព្វផ្សាយថា កម្ពុជាសុខចិត្តកាត់ដីឱ្យថៃនោះ អ្នកនាំពាក្យក្រសួងការបរទេស សង្កត់ធ្ងន់ថា គឺជាការមួលបង្កាច់ខុសពីការពិតទាំងស្រុង ដើម្បីកេងចំណេញនយោបាយ និងធ្វើឱ្យសាធារណជនមានការយល់ច្រឡំ។ បើតាមអ្នកនាំពាក្យ ឯកឧត្តម ប្រាក់ សុខុន…

  • ជិតផុតពូជលើលោក តែមកសម្បូរនៅតាកែវ

    ជិតផុតពូជលើលោក តែមកសម្បូរនៅតាកែវ

    ចាបព្រៃវែង ដែលជាប្រភេទបក្សីកម្រ និងជិតផុតពូជនៅលើពិភពលោក បាននាំគ្នាមករស់នៅយ៉ាងច្រើននៅតំបន់ទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ។ ពួកវាធ្វើដំណើរដ៏វែងឆ្ងាយពីប្រទេសរ៉ូស្ស៊ី ហោះហើរឆ្លងកាត់ប្រទេសជាច្រើន មុននឹងមកដល់ប្រទេសកម្ពុជា។ នៅឆ្នាំ២០២៦នេះ ក្រុមអ្នកអភិរក្សបានប៉ាន់ប្រមាណថា នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ មានសត្វចាបព្រៃវែងកំពុងរស់នៅរហូតដល់ជាង ៨ពាន់ក្បាល ពោលគឺកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបនឹងឆ្នាំ២០២៥ ដែមានចំនួនតែពី ៥ពាន់ទៅ៦ពាន់ក្បាលប៉ុណ្ណោះ។ លោក ប៊ូវ រក្សសក្ស នាយកប្រតិបត្តិនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា (Nature Life Cambodia) បានបញ្ជាក់ថា សត្វចាបព្រៃវែងត្រូវបានគេដឹងថា ជាសត្វធ្វើការពងកូននៅតំបន់ស៊ីបេរី នៃប្រទេសរុស្ស៉ី បន្ទាប់មកពួកវានាំគ្នាហោះហើរយ៉ាងវែងឆ្ងាយចុះមកទ្វីបអាស៊ីខាងជើង ឆ្លងកាត់មកកាន់ប្រទេសជប៉ុន ចិន វៀតណាម កម្ពុជា ភូមា ហើយនៅរដូវត្រជាក់ ពួកវានឹងហោះហើរត្រទ្បប់ទៅកាន់តំបន់ស៊ីបេរី ប្រទេសរុស្សីវិញ។ យោងតាមនាយកប្រតិបត្តិនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា សត្វដ៏កម្រលើលោកនេះសម្បូរនៅកម្ពុជា ចាប់ពីខែ ធ្នូ ដល់ខែមេសា។ ពួកវានឹងរកចំណីនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ ដែលត្រូវបានទទួលស្គាល់ថា ជាទីតាំងមានចំនួនសត្វស្លាបប្រភេទនេះច្រើនជាងគេនៅកម្ពុជា និងប្រហែលជានៅទូទាំងអាស៊ីអាគ្នេយ៍។ លោក ប៊ូវ រក្សសក្ស បានលើកឡើងថា សត្វចាបព្រៃវែងកំពុងថមថយចំនួនយ៉ាងខ្លាំងនៅលើពិភពលោក តែនៅកម្ពុជា សត្វដ៏កម្រនេះកំពុងរស់នៅច្រើន។ បើតាមការស្រាវជ្រាវកម្រិតថ្នាក់ពិភពលោក…

  • ភ្នំដោះក្រមុំក្លាយជាកន្លែងផ្ទេរចំណេះដឹងប្រពៃណីដល់ក្រមុំជនជាតិដើមភាគតិច

    ភ្នំដោះក្រមុំក្លាយជាកន្លែងផ្ទេរចំណេះដឹងប្រពៃណីដល់ក្រមុំជនជាតិដើមភាគតិច

    ភ្នំដោះក្រមុំ ក្នុងខេត្តមណ្ឌលគិរី មិនត្រឹមតែជាទីតាំងទីសក្ការៈ និងទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែពេលនេះ បានក្លាយទៅជាកន្លែងជួបជុំរៀនសូត្រ និងផ្ទេរចំណេះដឹងអំពីជំនាញប្រពៃណីរបស់ជនជាតិដើមភាគតិចនៅកម្ពុជា ជាពិសេសសម្រាប់នារីៗ។ នៅរៀងរាល់ចុងសប្តាហ៍ យុវជននៃសហគមន៍ជនជាតិដើមភាគតិច ក្នុងនោះភាគច្រើនជាស្រ្តី និងកុមារី បានមកជួបជុំគ្នានៅលើភ្នំដោះក្រមុំ ដើម្បីរៀនសូត្រពីចាស់ទុំនូវចំណេះដឹងប្រពៃណីផ្សេងៗ ជាពិសេសជំនាញតម្បាញ។ សកម្មភាពទាំងនេះបានធ្វើឲ្យទីតាំងភ្នំដោះក្រមុំ ដែលជាទីសក្ការៈរបស់ជនជាតិដើមភាគតិច និងជាតំបន់ទេសចរណ៍ដ៏ល្បីរបស់ខេត្តមណ្ឌលគិរី ក្លាយទៅជាកន្លែងរស់រវើកមួយក្នុងការថែរក្សា និងលើកតម្លៃអត្តសញ្ញាណវប្បធម៌របស់ជនជាតិដើមភាគតិចនៅកម្ពុជា។ លោក អៀង ដារ៉ូ ប្រធានគ្រប់គ្រងគម្រោងនៃអង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO) បានបញ្ជាក់ថា គម្រោងជួបជុំចែករំលែកចំណេះដឹងអំពីតម្បាញនេះ បានចាប់ផ្តើមដំណើរការតាំងពីពាក់កណ្តាលខែមីនា ដោយមានការរៀបចំបង្រៀនរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ គម្រោងនេះនឹងធ្វើឡើងរយៈពេលមួយឆ្នាំពេញ ដើម្បីឱ្យសមាជិកសហគមន៍អាចចែករំលែកចំណេះដឹង និងបង្រៀនគ្នាទៅវិញទៅមកអំពីតម្បាញ។ ជាងនេះទៅទៀត កម្មវិធីប្រចាំចុងសប្តាហ៍នេះក៏មានគោលបំណងរួមចំណែកទាក់ទាញភ្ញៀវទេសចរផងដែរ។ លោកបានបន្ថែមថា បច្ចុប្បន្នមានជនជាតិដើមភាគតិចចំនួន៤ក្រុមចូលរួម ក្នុងនោះមាន ពូនង ស្ទៀង ក្រូល និងពូនូ ហើយនៅពេលខាងមុខ គម្រោងនឹងពង្រីកការចូលរួមឱ្យបានទូលំទូលាយជាងនេះ។ វាជាជំហានសំខាន់មួយក្នុងការធានាថា វប្បធម៌ និងជំនាញប្រពៃណីដ៏សម្បូរបែបរបស់ជនជាតិដើមភាគតិច នឹងបន្តរស់រវើក និងរីកចម្រើនពីជំនាន់មួយទៅជំនាន់មួយ។ ចំណែកលោក វ៉ាន់ លៀង ប្រធានក្រុមរបាំប្រពៃណីបងប្អូនភូមិភាគឦសាន្ត ប្រចាំខេត្តមណ្ឌលគិរី បានឱ្យដឹងថា…

  • ជីវៈចម្រុះនៅដែនជម្រកសត្វព្រៃលំផាត់ ពឹងផ្អែកខ្លាំងលើត្រពាំងទឹកធម្មជាតិនៅរដូវប្រាំង

    ជីវៈចម្រុះនៅដែនជម្រកសត្វព្រៃលំផាត់ ពឹងផ្អែកខ្លាំងលើត្រពាំងទឹកធម្មជាតិនៅរដូវប្រាំង

    ត្រពាំងទឹកចំនួន ២៤ ក្នុងតំបន់គម្រោងរេដបូកនៃដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានជ្រើសរើសដើម្បីស្តារ និងពិនិត្យតាមដានជីវៈចម្រុះ សំដៅធ្វើយ៉ាងណាទ្រទ្រង់ដល់សត្វគ្រប់ប្រភេទ ជាពិសេសតាមរយៈតួនាទីជាប្រភពផ្តល់អាហារ និងទឹកផឹកនៅរដូវប្រាំងខាងមុខនេះ។ លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា (Nature Life Cambodia) បានគូសបញ្ជាក់ថា ចាប់ពីខែមករាដល់ខែឧសភា គឺជាអំឡុងពេលដែលសត្វព្រៃកម្រនៅតាមតំបន់ដែនជម្រកសត្វព្រៃ ពឹងពាក់បំផុតទៅលើប្រភពទឹក ពិសេសត្រពាំងទឹកធម្មជាតិសម្រាប់រកចំណី និងទឹកផឹក។ ហេតុនេះ ការស្តារត្រពាំងទឹកតាមដែនជម្រកសត្វព្រៃ គឺជារឿងមួយមិនអាចមើលរំលងបានដាច់ខាត។ លោកបានបញ្ជាក់ផងដែរថា ការស្តារត្រពាំងទឹកនាពេលកន្លងមកត្រូវចំណាយថវិកាប្រមាណ ២ ៨០០ដុល្លារក្នុងត្រពាំងទឹកមួយ។ ត្រពាំងទឹកនីមួយៗត្រូវស្តារក្នុងទំហំមាត់លើ៣០ម៉ែត្រគុណ២០ម៉ែត្រ និងមានទំរង់ដូចជាឆ្នាំងខ្ទះ ពោលគឺជម្រៅពី៣០ទៅ៧៥សង់ទីម៉ែត្រ។ ត្រពាំងទឹកទាំងនេះមានអត្ថប្រយោជន៍មិនត្រឹមតែសម្រាប់សត្វព្រៃទេ សត្វចិញ្ចឹមរបស់ពលរដ្ឋសហគមន៍ដូចជាគោ ក្របីក៏បានពឹងអាស្រ័យលើត្រពាំងទឹកធម្មជាតិទាំងនេះដែរ។ នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជាបានចាត់ទុកថា ដែនជម្រកសត្វព្រៃលំផាត់ជាតំបន់ពិសេសសម្រាប់ខេត្តមណ្ឌលគិរី និងរតនគិរីក្នុងកិច្ចការអភិរក្សព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិដ៏មានតម្លៃនៅកម្ពុជា។ ដោយឡែកឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់ថា ក្នុងការងារស្ដារត្រពាំងនេះ គេពុំប្រើគ្រឿងចក្រទេ ដើម្បីកុំឱ្យសត្វព្រៃផ្អើល និងភ័យខ្លាច។ ពលរដ្ឋសហគមន៍គឺជាអ្នកជួយជីកស្តារ ដោយទទួលបានប្រាក់កម្រៃតបស្នងវិញផងដែរ។ អ្នកនាំពាក្យក្រសួងបរិស្ថានបញ្ជាក់បន្ថែមថា ការស្តារត្រពាំងធម្មជាតិទាំងនេះ គឺធ្វើឡើងដើម្បីជាប្រភពចំណី និងទឹកដល់សត្វ ទាំងសត្វស្លាប…

  • កម្ពុជាមានប្រេងផ្គត់ផ្គង់គ្រប់គ្រាន់ ប៉ុន្តែប្រឈមវិបត្តិហ្កាស់ ខណៈសង្គ្រាមមជ្ឈឹមបូព៌ាបន្តអូសបន្លាយ

    កម្ពុជាមានប្រេងផ្គត់ផ្គង់គ្រប់គ្រាន់ ប៉ុន្តែប្រឈមវិបត្តិហ្កាស់ ខណៈសង្គ្រាមមជ្ឈឹមបូព៌ាបន្តអូសបន្លាយ

    ទោះបីជាសង្រ្គាមនៅមជ្ឈឹមបូព៌ាបង្កឱ្យមានភាពតានតឹងលើទីផ្សារថាមពលសកលយ៉ាងណាក្តី ប៉ុន្តែកម្ពុជានៅតែធានាបាននូវការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងបរិមាណគ្រប់គ្រាន់ ដើម្បីទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច និងការប្រប្រាស់ប្រចាំថ្ងៃរបស់ប្រជាជន។ ដោយឡែក សម្រាប់ឧស្ម័នហ្កាស់ LPG វិញ ការផ្គត់ផ្គង់កំពុងជួបបញ្ហាប្រឈម ហើយតម្លៃទៀតសោតក៏បានហក់ឡើងយ៉ាងខ្លាំងផងដែរ។ ស្ថានភាពនេះ បានធ្វើឱ្យមានការព្រួយបារម្ភដល់វិស័យឧស្សាហកម្ម សេវាកម្មដឹកជញ្ជូន និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលពឹងផ្អែកខ្លាំងលើការប្រើប្រាស់ហ្កាស់។ ទោះយ៉ាងណា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីដោះស្រាយផលប៉ះពាល់ថាមពល ដែលបង្កឡើងដោយសង្គ្រាមនៅអ៊ីរ៉ង់។ បច្ចុប្បន្ន ក្រសួងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងដៃគូអន្តរជាតិ ដើម្បីធានាស្ថិរភាពការនាំចូល និងចែកចាយឧស្ម័នឱ្យបានគ្រប់គ្រាន់តាមតម្រូវការ។ ឧស្ម័ន LPG ឬហ្កាស់ ត្រូវបានប្រើប្រាស់ក្នុងឧស្សាហកម្ម ផលិតកំប៉ុង ចម្អិនអាហារនៅតាមផ្ទះ ភោជនីយដ្ឋានធំៗ សម្រាប់ចាក់រថយន្តមួយចំនួន និងបម្រើដល់មធ្យោបាយដឹកជញ្ជូនកង់បី ជាដើម។ កាលពីសប្តាហ៍មុន ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានជួបពិភាក្សាការងារជាមួយអនុប្រធានក្រុមហ៊ុន Total Energies ដើម្បីដោះស្រាយបញ្ហាប្រេងឥន្ធនៈ និងឧស្ម័ននេះ។ ក្រុមហ៊ុនបារាំងនេះបានជំរុញឱ្យអ្នកប្រើប្រាស់នៅកម្ពុជាជួយសន្សំសំចៃខ្ពស់បំផុតខណៈសង្គ្រាមនៅបន្ត។ ក្រុមហ៊ុនសន្យាបន្តខិតខំឱ្យអស់លទ្ធភាពក្នុងការជួយគាំទ្រកម្ពុជា។ ទន្ទឹមនេះ រដ្ឋមន្រ្តីក្រសួងរ៉ែ…

  • កម្ពុជា សម្រេចបញ្ចុះពន្ធនាំចូលគ្រឿងអគ្គិសនី និងរថយន្ត EV

    កម្ពុជា សម្រេចបញ្ចុះពន្ធនាំចូលគ្រឿងអគ្គិសនី និងរថយន្ត EV

    អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសពីការកែសម្រួលអត្រាពន្ធគយលើមុខទំនិញសំខាន់ៗជាច្រើនប្រភេទ ជាពិសេសរថយន្តអគ្គិសនី។ ការកែសម្រួលថ្មីនេះ នឹងត្រូវអនុវត្តជាផ្លូវការចាប់ពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ។ ក្នុងសេចក្តីប្រកាសមួយចុះថ្ងៃទី២៨ ខែមីនា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជូនដំណឹងពីការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការកែសម្រួលអត្រាពន្ធគយលើមុខទំនិញមួយចំនួនដូចតទៅ។ មុខទំនិញដែលត្រូវបានបញ្ចុះអត្រាពន្ធនាំចូលពី ៧% មក ០% មានដូចជាឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ឆ្នាំងដាំបាយអគ្គិសនី និងចង្កៀងសូឡា។ ចំណែកមុខទំនិញដែលទទួលបានការបញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ០% មានដូចជា ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី, ប្រព័ន្ធថាមពលសូឡា, និងអាគុយលីចូម ដូចជាអាគុយកុំព្យូទ័រយួរដៃ, អាគុយយន្តហោះ, អាគុយយានយន្ត, អាគុយសូឡា និងឧបករណ៍ផ្ទុកថាមពលដូចជា Power bank, Power station, ថ្មទូរសព្ទ។ អត្រាពន្ធក៏ត្រូវបញ្ចុះមកនៅ០%ផងដែរចំពោះចង្ក្រានកម្ដៅអគ្គិសនី, កំសៀវអគ្គិសនី, រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV។ ក្រៅពីនេះ រដ្ឋក៏បានបញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% លើមុខទំនិញរថយន្តគ្រួសារប្រភេទ PHEV…

  • សហគមន៍នេសាទនៅកំពត និងកែប ទទួលបានការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ

    សហគមន៍នេសាទនៅកំពត និងកែប ទទួលបានការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ

    សហគមន៍នេសាទចំនួន៥ នៅតំបន់ឆ្នេរខេត្តកំពត និងកែប ទទួលបានការវិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងក្រោមកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងខេត្តកែប រួមជាមួយរដ្ឋបាលជលផល និងក្រុមការងារ LASED បានបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា នៅតាមសហគមន៍នេសាទតំបន់ឆ្នេរចំនួ៥ រួមមាន សហគមន៍នេសាទព្រែកត្នោត ត្រពាំងរពៅ ត្រពាំងសង្កែ កំពង់សាមគ្គី ក្នុងខេត្តកំពត និងសហគមន៍នេសាទអូរក្រសារ ក្នុងខេត្តកែប។ គម្រោងវិនិយោគនេះ មានគោលបំណងបង្កើតមុខរបរបន្ថែមជូនប្រជាសហគមន៍ ដែលកន្លងមកពឹងផ្អែកលើការនេសាទតាមបែបធម្មជាតិ និងប្រពៃណី ព្រមទាំងជួយជំរុញសកម្មភាពវារីវប្បកម្មសមុទ្រ និងការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍។ ការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងនេះនឹងជួយទាក់ទាញភ្ញៀវទេសចរឱ្យមកលំហែ និងកម្សាន្តកាន់តែច្រើននៅតំបន់ឆ្នេរ ដែលនឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។ អត្ថប្រយោន៍ដ៏វិសេសវិសាលនៃគម្រោងនេះត្រូវបានគូសបញ្ញាក់ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅសហគមន៍នេសាទខាងលើ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យក្រុមការងារចុះមូលដ្ឋាន រៀបចំ និងអភិវឌ្ឍតំបន់តាមសក្តានុពលរបស់ខេត្តនីមួយៗ ដោយមានគោលដៅធ្វើឱ្យជីវភាពប្រជាពលរដ្ឋទាំងអស់កាន់តែល្អប្រសើរឡើង ជាពិសេសអ្នករស់នៅតាមសហគមន៍មូលដ្ឋានក្នុងខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ។ ឆ្លើយតបតាមទស្សនៈវិស័យរាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់…

  • វិភាគ៖ ថៃកំពុងបង្កើនកម្ដៅតាមព្រំដែនជាថ្មី ដើម្បីគេចវេះតុចរចា

    វិភាគ៖ ថៃកំពុងបង្កើនកម្ដៅតាមព្រំដែនជាថ្មី ដើម្បីគេចវេះតុចរចា

    ប្រទេសថៃកំពុងរៀបចំសេណារីយ៉ូទាញពន្យឺតដំណើរការខណ្ឌសីមាព្រំដែន តាមរយៈកិច្ចកលផ្សេងៗដើម្បីបង្វែរដានចេញពីតុចរចាគណៈកម្មាធិការព្រំដែនចម្រុះ JBC។ ពេញមួយសប្តាហ៍នេះ យោធាថៃបានបើកយុទ្ធនាការសង្គ្រាមព័ត៌មានយ៉ាងគំហុក ដោយប្រើសារបំភ័យពីផែនការត្រៀមផ្ទុះអាវុធជុំទី៣ ការចល័តដ្រូនអត្តឃាត ការចោទប្រកាន់កម្ពុជាថាបានបង្កើនទ័ពតាមតំបន់មួយចំនួននៅព្រំដែន និងគម្រោងការលុប MOU ឆ្នាំ ២០០០ ជាដើម។ អ្នកវិភាគជាច្រើនមើលឃើញថា ទង្វើនេះគ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រ ដើម្បីស្ទាបស្ទង់ប្រតិកម្មរបស់កម្ពុជា និងជាលេសដ៏កខ្វក់ ដើម្បីគេចវេសពីតុចរចាដោះស្រាយការវាស់វែងព្រំដែន ជាពិសេសនៅតំបន់ដែលថៃកំពុងឈ្លានពានកាន់កាប់ប៉ុណ្ណោះ។ កម្ពុជា បានបង្ហាញជំហរអត់ធ្មត់ខ្ពស់ និងប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វភាគី ដោយចៀសវាងការប្រើប្រាស់កម្លាំងយោធា។ ម្តងហើយម្តងទៀត រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា កម្ពុជានៅតែរក្សាជំហរសន្តិភាព និងគោរពយ៉ាងម៉ឺងម៉ាត់រាល់សេចក្តីថ្លែងការណ៍រួម និងកិច្ចព្រមព្រៀងសន្តិភាពនានា ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ ២០២៥ ដោយប្រកាន់ខ្ជាប់គោលការណ៍ច្បាប់ និងស្មារតីយោគយល់គ្នាជាធំ។ ទន្ទឹមនឹងនេះ កម្ពុជាបានបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតលើឆាកអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តុលាការយុត្តិធម៌អន្តរជាតិ និងស្ថានប័នអាស៊ាន ដើម្បីស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ចំពោះការរំលោភបូរណភាពទឹកដីកម្ពុជាពីសំណាក់យោធាថៃ។ ដោយឡែក ភាគីថៃវិញ ក្រោយពីបានទន្រ្ទានកាន់កាប់ទឹកដីកម្ពុជានៅតាមតំបន់មួយចំនួនក្រោយការប្រយុទ្ធគ្នាចុងក្រោយនេះ បានរិះរកវិធីសាស្រ្តផ្សេងៗដើម្បីគេចវេសចេញពីការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា តាមយន្តការច្បាប់អន្តរជាតិ ទោះបីជាត្រូវរងការរិះគន់យ៉ាងចាស់ដៃថា ប្រទេសស៊ីវិល័យមួយនេះកំពុងព្យាយាមប្រើប្រាស់កម្លាំងដោះស្រាយបញ្ហា ដោយមិនកោតញញើតច្បាប់អន្តរជាតិអ្វីសោះឡើយ។ អ្នកជំនាញភូមិសាស្ត្រនយោបាយយល់ឃើញថា ភាគីថៃគួរតែវិលត្រឡប់មកតុចរចាដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាវិញជាបន្ទាន់ ដោយមិនគួរប្រើល្បិចពន្យារពេលតទៅទៀតឡើយ ខណៈដែលកម្ពុជាបានបង្ហាញឆន្ទៈយ៉ាងច្បាស់លាស់ តាមរយៈការផ្ញើលិខិតអញ្ជើញឱ្យចូលរួមកិច្ចប្រជុំ JBC…

  • សម្តេចធិបតី ស្នើទូតជប៉ុនជួយទាក់ទាញវិនិយោគិនមកបណ្ដាក់ទុននៅខេត្តស្វាយរៀង

    សម្តេចធិបតី ស្នើទូតជប៉ុនជួយទាក់ទាញវិនិយោគិនមកបណ្ដាក់ទុននៅខេត្តស្វាយរៀង

    រាជរដ្ឋាភិបាលជឿជាក់ថា នាពេលអនាគត ខេត្តស្វាយរៀងនឹងក្លាយជាតំបន់បណ្តុំឧស្សាហកម្ម កសិ-ឧស្សហកម្ម រោងចក្រ និងសហគ្រាសជាច្រើន ព្រោះមានទីតាំងភូមិសាស្រ្តល្អ មានហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ការអភិវឌ្ឍជាច្រើន។ ក្នុងន័យនេះ សម្តេចបវរធិបតីបានអំពាវនាវកាលពីម្សិលមិញឲ្យវិនិយោគិនជប៉ុនចូលមកបណ្ដាក់ទុននៅខេត្តស្វាយរៀងកាន់តែច្រើន។ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និង ពិធី បើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្តចំនួន ៥ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តស្វាយរៀងមិនត្រូវឲ្យមានសេដ្ឋកិច្ចខ្មៅ ឬបទល្មើសអនឡាញទេ គឺត្រូវពង្រឹងសន្តិសុខ សុវត្ថិភាព ដើម្បីកាន់តែទាក់ទាញបណ្តាវិនិយោគិន ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា អភិបាលខេត្តស្វាយរៀងបានខិតខំថែទាំ ទាំងផ្នែកបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយ និងបង្កើតឱកាសវិនិយោគ សម្រាប់ជនបរទេសពីគ្រប់ជាតិសាសន៍ ដើម្បីដាក់ទុនវិនិយោគនៅខេត្តស្វាយរៀងថែមទៀតផង។ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់អភិបាលខេត្តនេះ សម្តេចធិបតី ក៏បានស្នើដល់ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សូមជួយទាក់ទាញវិនិយោគិនជប៉ុន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា កាន់តែច្រើន ជាពិសេស នៅខេត្តស្វាយរៀង ។ ដាក់ខ្វូត សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្តេចធិបតី ក៏បានស្នើឱ្យរដ្ឋបាលខេត្តស្វាយរៀង គួររៀបចំកន្លែងពិសេសណាមួយសម្រាប់ក្រុមអ្នកវិនិយោគជប៉ុន…