Category: ព័ត៌មានជាតិ

  • កិច្ចសហប្រតិបត្តិការគំរូរវាងក្រសួងរៀបចំដែនដី និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា

    កិច្ចសហប្រតិបត្តិការគំរូរវាងក្រសួងរៀបចំដែនដី និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CFCC) កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដើម្បីចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការគម្រូមួយ សំដៅរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងស្មារតីនៃវប្បធម៌សន្ទនា និងការយោគយល់គ្នា។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះ MOU ខាងលើនៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះបង្ហាញពីការប្រកាន់យកនូវវប្បធម៌សន្ទនា ការយោគយល់គ្នា និងការបំពេញបេសកកម្មជាមួយគ្នា ដើម្បីជាប្រយោជន៍ដល់សង្គមជាតិកម្ពុជាទាំងមូល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ចាប់ពីពេលនេះតទៅ សម្ព័ន្ធសហគមន៍កសិករកម្ពុជា នឹងរួមសហការជាមួយក្រសួងរៀបចំដែនដី ដើម្បីគិតគូរពីការលើកកម្ពស់ជីវភាពប្រជាកសិករតាមភូមិឱ្យប្រសើរឡើង។ សម្រាប់ឯកឧត្តម សាយ សំអាល់ កិច្ចការដ៏ត្រឹមត្រូវ គឺការជួយកសិករឱ្យមានលំនៅឋានរស់នៅសមរម្យ មានម្ហូបអាហារគ្រប់គ្រាន់ មានប្រាក់សន្សំ កូនចៅទទួលបានការអប់រំខ្ពង់ខ្ពស់ និងមានពេលវេលាលំហែជួបជុំគ្រួសារ។ ឯកឧត្តមសង្កត់ធ្ងន់ថា ទាំងនេះគឺជាផ្នែកមួយជួយកសាងខឿនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិឱ្យរឹងមាំ។ សូមបញ្ជាក់ថា សម្ព័ន្ធសហគមន៍កសិករកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ដោយសហគមន៍កសិករកម្រិតថ្នាក់មូលដ្ឋាន ដែលធ្វើការរួមគ្នាក្នុងគោលបំណងដោះស្រាយបញ្ហាដីធ្លី ធនធានធម្មជាតិ និងការប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍនានា។ ទស្សនវិស័យរបស់សម្ព័ន្ធសហគមន៍កសិករកម្ពុជា គឺចង់ឃើញប្រជាកសិកររស់នៅក្នុងជីវភាពសមរម្យ ថ្លៃថ្នូរ និងមានសិទ្ធិសេរីភាពពេញលេញ ក្នុងការចូលរួមកែលម្អអភិបាលកិច្ចមូលដ្ឋាន៕

  • វិស័យទេសចរណ៍កម្ពុជាកំពុងប្រឈមបញ្ហាចម្រុះ ទាំងកម្រិតជាតិ តំបន់ និងសកល

    វិស័យទេសចរណ៍កម្ពុជាកំពុងប្រឈមបញ្ហាចម្រុះ ទាំងកម្រិតជាតិ តំបន់ និងសកល

    ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពផ្សព្វផ្សាយស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោក ដែលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ការប្រែប្រួលឆាប់រហ័ស និងការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។ ឯកឧត្តម ហួត ហាក់ បានលើកឡើងថា វិស័យទេសចរណ៍កម្ពុជាកំពុងប្រឈមបញ្ហាចម្រុះ ចាប់ពីកម្រិតជាតិ តំបន់ រហូតដល់កម្រិតសកល ដែលបង្កឱ្យមានសម្ពាធលើការអភិវឌ្ឍ និងការរីកចម្រើនរបស់វិស័យនេះ។ ឯកឧត្តមបានបញ្ជាក់ថា នៅកម្រិតជាតិ បញ្ហាឆបោកអនឡាញ និងទំនាស់ព្រំដែន បានបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានលើវិស័យទេសចរណ៍។ ខណៈនៅកម្រិតតំបន់ និងសកល វិស័យនេះក៏រងផលប៉ះពាល់ពីបញ្ហាភូមិសាស្ត្រនយោបាយ សង្គ្រាមនៅតំបន់នានា ជាពិសេសសង្រ្គាមបច្ចុប្បន្ននៅមជ្ឈឹមបូព៌ា ដែលនាំឲ្យកើនឡើងតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន ហើយជាលទ្ធផលធ្វើឱ្យថ្លៃដើមសេវាកម្ម និងការធ្វើដំណើរឡើងខ្ពស់ ជាពិសេសតម្លៃសំបុត្រយន្តហោះ។ បន្ថែមពីនេះ ព័ត៌មានក្លែងក្លាយក៏ជាបញ្ហាប្រឈមសំខាន់មួយ ដែលប៉ះពាល់ដល់ភាពទុកចិត្តរបស់ភ្ញៀវទេសចរលើសុវត្ថិភាពនៃការដើរកម្សាន្តនៅកម្ពុជា។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ព័ត៌មានមិនពិត ព្រមទាំងបន្តជំរុញការផ្សព្វផ្សាយផលិតផលទេសចរណ៍ឱ្យបានទូលំទូលាយ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ឯកឧត្តម ហួត…

  • ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២ គ្រោងបើកការដ្ឋានមុនចូលឆ្នាំខ្មែរ

    ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២ គ្រោងបើកការដ្ឋានមុនចូលឆ្នាំខ្មែរ

    គម្រោងផ្លូវទឹកប្រវត្តិសាស្ត្រ «ព្រែកជីកហ្វូណនតេជោ» ក្នុងដំណាក់កាលទី២ ត្រៀមនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់ជាផ្លូវការនៅខេត្តតាកែវ នាថ្ងៃទី១១ ខែមេសា ក្រោមអធិបតីភាពសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ។ ឯកឧត្តមបានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យទីតាំងផ្ទាល់នៅភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ កាលពីចុងខែមីនា ដើម្បីត្រៀមលក្ខណៈបើកការដ្ឋានសាងសងគម្រោងនេះ។ គម្រោងនេះមិនត្រឹមតែជាផ្លូវទឹកធម្មតាប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រគន្លឹះ ក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងពាណិជ្ជកម្មកម្ពុជាទៅកាន់សមុទ្រ ដែលនឹងក្លាយជាក្បាលម៉ាស៊ីនជំរុញសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ព្រែកជីកនេះ ឆ្លងកាត់ក្រុង-ស្រុកចំនួន ៦ នៃខេត្តកាកែវ ក្នុងប្រវែងប្រមាណ ៥៨ គីឡូម៉ែត្រ រួមមាន៖ ស្រុកអង្គរបូរី, ព្រៃកប្បាស, ស្រុកទ្រាំង, បូរីជលសារ, កោះអណ្ដែត និងស្រុកគិរីវង់។ គម្រោងនេះត្រូវបានឯកឧត្តម វ៉ី សំណាង ចាត់ទុកថា ជាដង្ហើមសេដ្ឋកិច្ចថ្មី សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល តាមរយៈការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងការបង្កើតឱកាសការងារយ៉ាងសន្ធឹកសន្ធាប់។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនប៊ិន បានបញ្ជាក់នៅមុខប្រធានសភារដ្ឋសភាកម្ពុជា កាលពីថ្ងៃទី ៣១ មីនាថា ប្រទេសចិននឹងបន្តគាំទ្ររហូតដល់គម្រោងជីកព្រែកហ្វូណនតេជោសម្រេចបានជោគជ័យតាមការគ្រោងទុក។ព្រែកជីកហ្វូណនតេជោ…

  • លោកជំទាវ ពេជ ចន្ទមុន្នី ៖រយៈពេល ៧១ឆ្នាំ កាកបាទក្រហមកម្ពុជាបានខិតខំយ៉ាងខ្លាំង បំពេញតួនាទីក្នុងវិស័យមនុស្សធម៌

    លោកជំទាវ ពេជ ចន្ទមុន្នី ៖រយៈពេល ៧១ឆ្នាំ កាកបាទក្រហមកម្ពុជាបានខិតខំយ៉ាងខ្លាំង បំពេញតួនាទីក្នុងវិស័យមនុស្សធម៌

    ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានគូសបញ្ជក់ថា រយៈពេល ៧១ឆ្នាំ កន្លងមកនេះកាកបាទក្រហមកម្ពុជាបានខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ដើម្បីបំពេញតួនាទីជា​ជំនួយការជូនអាជ្ញាធរ​សាធារណៈនៅក្នុងវិស័យមនុស្សធម៌។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងកាលរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់កាលកណ្តាលកាកបាទ​ក្រហមកម្ពុជាក្នុងឱកាសបិទកិច្ចប្រជុំស្តីពី “អភិបាលកិច្ច និងការគ្រប់គ្រង” ថា រយៈពេល ៧១ឆ្នាំ កន្លងមកនេះ កាកបាទក្រហម​កម្ពុជា ពិតជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជម្នះគ្រប់ឧបសគ្គ ដើម្បីបំពេញតួនាទីជា​ជំនួយការជូនអាជ្ញាធរសាធារណៈ​នៅក្នុងវិស័យមនុស្សធម៌ រួមមានជាអាទិ៍ក្នុងពេលមានគ្រោះមហន្តរាយ វិបត្តិភ័យ សង្គ្រាម និងសន្តិភាព ។ លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណលោកស្រី ដូសា ណាហ្សាមី សាលម៉ាន(Dorsa Nazami-Salman) ប្រធាន​បេសកកម្ម អន្តរជាតិកាកបាទក្រហម (ICRC )ដែលតែងផ្តល់កិច្ចសហប្រតិបត្តិការល្អ ការរួមសុខរួមទុក្ខ និងការគាំទ្រផ្សេងៗ ដើម្បីជួយជំរុញដល់កាកបាទក្រហមកម្ពុជា។ ដោយឡែកចំពោះកិច្ចប្រជុំស្តីពី “អភិបាលកិច្ច និងការគ្រប់គ្រង” លោកជំទាវបញ្ជាក់ថា​គឺជាការបង្ហាញនូវឆន្ទៈរួមគ្នា​គិតគូរ​ទៅលើប្រព័ន្ធគ្រប់គ្រង ការកំណត់តួនាទីភារកិច្ចឱ្យកាន់តែច្បាស់លាស់ ទំនួលខុសត្រូវនិងគណនេយ្យភាព ដើម្បីបន្តជួយជំរុញ​ឱ្យស្ថាប័នកាកបាទ​ក្រហមកម្ពុជា មានសមត្ថភាពកាន់តែរឹងមាំបន្ថែមទៀត មានភាពធន់ ព្រមទាំងមានការត្រៀម​លក្ខណៈរួច​ជាស្រេចឆ្លើយតបទៅនឹងគ្រប់ស្ថានការណ៍ ដែលនឹងកើតមានឡើងជាយថាហេតុ…

  • អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជំរុញឱ្យពន្លឿនយន្តការចុះបញ្ជីផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាលដល់ប្រជាជនគន្លឹះ។

    អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជំរុញឱ្យពន្លឿនយន្តការចុះបញ្ជីផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាលដល់ប្រជាជនគន្លឹះ។

    ភ្នំពេញ៖ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជំរុញឱ្យពន្លឿនសេវាបង្ការ និងកិច្ចគាំពារសង្គមសម្រាប់ប្រជាជនគន្លឹះ ។ប្រជាជនគន្លឹះនៅទីនេះ គឺសំដៅទៅលើឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍។ ក្នុងកិច្ចប្រជុំក្រុមការងារអន្តរក្រសួង តាមដានគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ​២០២៣-២០២៨ នាថ្ងៃទី៣០ខែមីនា ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី បានលើកឡើងពីសមិទ្ធផល​ដែលបានសម្រេច​ជោគជ័យ នៃការឆ្លើយតបនឹងមេរោគអេដស៍កន្លងមក ដែលធ្វើឱ្យអត្រាផ្ទុកមេរោគអេដស៍ នៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់​ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹម ០.៥% (ឆ្នាំ២០២៤)។ ទន្ទឹមគ្នានេះឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ពីបញ្ហាប្រឈមមួយចំនួន។ឯកឧត្តមបញ្ជាក់ថា យោងលទ្ធផល ឆ្នាំ២០២៤ កន្លងមកការឆ្លងថ្មីមេរោគ​អេដស៍នៅកម្ពុជា បានធ្លាក់មកនៅត្រឹមចំនួន ១២០០ ករណី ប៉ុន្តែក៏ស្ថិតនៅឆ្ងាយពីគោលដៅ​យុទ្ធសាស្រ្ត​ជាតិ​បានកំណត់​ប្រមាណជា ២០០ករណី ក្នុង ១ឆ្នាំ ។ ចំណែកក្រុមប្រជាជនគន្លឹះ នៅមានអត្រាផ្ទុកមេរោគអេដស៍​ខ្ពស់នៅឡើយ បើធៀបជា​មួយប្រជាជនទូទៅ ។ ឯកឧត្តមបន្តថា ដូចនេះត្រូវបន្តសហការជាមួយគណៈអភិបាលរាជធានី ខេត្ត ដើម្បីជំរុញ និងលើកទឹកចិត្តក្រុមប្រជាជនគន្លឹះ និងពន្លឿនយន្តការចុះបញ្ជី ផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ដល់ក្រុមគោលដៅទាំងនេះឱ្យបានឆាប់រហ័ស និងទូលំ​ទូលាយបំផុត ដើម្បីធានាបាននូវកិច្ចគាំពារសង្គម និងសេវាសុខាភិបាលប្រកបដោយសមធម៌ និងបរិយាបន្ន លើការងារឆ្លើយ​តបមេរោគអេដស៍ និងជំងឺអេដស៍ ។ គួរបញ្ជាក់ថា…

  • ទេសចរសិង្ហបុរីអាចទូទាត់ថ្លៃចំណាយនៅកម្ពុជាតាមរយៈការស្កេន KHQR ដូចអ្នកក្នុងស្រុកដែរ

    ទេសចរសិង្ហបុរីអាចទូទាត់ថ្លៃចំណាយនៅកម្ពុជាតាមរយៈការស្កេន KHQR ដូចអ្នកក្នុងស្រុកដែរ

    ធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុន Liquid Group និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ប្រកាសនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ពីដាក់ឱ្យដំណើរការជាផ្លូវការ នូវជំហានទី២ នៃការតភ្ជាប់ប្រព័ន្ធទូទាត់បង់ប្រាក់តាមរយៈ QR Code ឆ្លងដែន រវាងប្រទេសកម្ពុជា និងសិង្ហបុរី ដោយមានការគាំទ្រពីធនាគារក្នុងស្រុកចំនួនពីរ គឺធនាគារអេស៊ីលីដា និងធនាគារហ្វីលីព។ លោកជំទាវ ជា សិរី ទេសសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការជំហានទី២នេះ ធ្វើឡើងបន្ទាប់ពីមើលឃើញភាពវិជ្ជមាននៃការអនុវត្តជំហានទី១ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរពីកម្ពុជា អាចប្រើប្រាស់ Scan QR Code ក្នុងបណ្តាញ RoamQR របស់ក្រុមហ៊ុន Liquid Group នៅប្រទេសសិង្ហបុរី ដោយប្រើប្រាស់គណនីប្រាក់រៀលក្នុងប្រព័ន្ធបាគង។ លោកជំទាវបន្តថា ស្ថិតក្រោមពាក្យស្លោក «ស្កេនក្នុងស្រុក ទូទាត់សកល» ដំណើរការ នៃជំហានទី២នេះ អនុញ្ញាតឱ្យភ្ញៀវទេសចរសិង្ហបុរី អាចទូទាត់ប្រាក់ ដោយប្រើប្រាស់កម្មវិធីទូទាត់តាមទូរស័ព្ទដៃរបស់ពួកគេដោយផ្ទាល់។ ជារួម QR ឆ្លងដែននឹងជួយសម្រួលដល់ការទូទាត់សម្រាប់អ្នកធ្វើដំណើរសិង្ហបុរី ក្នុងការទិញទំនិញ និងប្រើប្រាស់សេវាកម្មផ្សេងៗនៅកម្ពុជា ព្រមទាំងបង្កើនភាពងាយស្រួល…

  • នាយករដ្ឋមន្ត្រីបញ្ជាឱ្យវែកមុខអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅបាត់ដំបង

    នាយករដ្ឋមន្ត្រីបញ្ជាឱ្យវែកមុខអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅបាត់ដំបង

    បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់មហាជនលើបណ្ដាញសង្គម ពាក់ព័ន្ធនឹងសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅខេត្តបាត់ដំបង សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធស្វែងរកជនបង្កមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ។ នៅក្នុងសារមួយ ដែលបង្ហោះលើបណ្តាញសង្គមផ្លូវការកាលពីព្រឹកថ្ងៃទី៣១ ខែមីនានេះ សម្ដេចបវរធិបតី បានបញ្ជាក់ថា សម្តេចបានបញ្ជាដោយផ្ទាល់ទៅកាន់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុត ដើម្បីវែកមុខអ្នកបើកបររថយន្តពិតប្រាកដ ដែលបានបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៦នាក់ រួមទាំងទារកក្នុងផ្ទៃ កាលពីយប់ថ្ងៃទី២៧ ខែមីនា នៅស្រុកមោងឫស្សី ហើយបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។ ពាក់ព័ន្ធនឹងមតិសាធារណជនដែលបារម្ភថា ជនបង្កអាចនឹងរួចខ្លួនដោយសារមានខ្នងបង្អែកជាមន្ត្រី សម្ដេចធិបតីបានធានាអះអាងថា ច្បាប់នឹងត្រូវអនុវត្តយ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែងឡើយ ចំពោះអ្នកដែលបើកបរមិនគោរពច្បាប់ ឬបើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃ។ ជាមួយគ្នានេះ សម្ដេចធិបតីបានសម្ដែងការសោកស្ដាយ និងចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសពនៃជនរងគ្រោះទាំង ៦នាក់ ចំពោះការបាត់បង់ដ៏ធំធេងដែលបង្កឡើងដោយភាពខ្ជីខ្ជារបស់អ្នកបើកបររូបនោះ។ ម្ចាស់រថយន្តបង្កត្រូវបានគេសង្ស័យថាជាកូនប្រុសរបស់លោកស្នងការរងម្នាក់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ចំណែករថយន្តបង្កស៊េរីទំនើបម៉ាក Mercedes-Benz ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរក្នុងទិសដៅពីភ្នំពេញទៅបាត់ដំបង។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានចុះទៅដល់លំនៅឋានរបស់ម្ចាស់រថយន្ត ប៉ុន្តែយុវជនរូបនេះមិននៅផ្ទះឡើយ។ បច្ចុប្បន្ន…

  • ស្ថាប័នរដ្ឋចំនួន ១៦ កំពុងប្រើ AI ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

    ស្ថាប័នរដ្ឋចំនួន ១៦ កំពុងប្រើ AI ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

    ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តដល់ក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន សិស្សានុសិស្ស ក៏ដូចជាប្រជាជនទូទៅ ធ្វើការស្វែងយល់ និងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ជាជំនួយក្នុងការធ្វើប្រតិបត្តការផ្សេងៗ រួមទាំងការធ្វើអាជីវកម្ម និងបម្រើក្នុងសេដ្ឋកិច្ច ដើម្បីចំណេញពេលវេលា និងថវិកា។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តម បានគូសបញ្ជាក់ថា បញ្ញាសិប្បនិម្មិត បាននិងកំពុង លេចរូបរាងឡើងនៅក្នុងសកលលោក ដោយប្រព័ន្ធបច្ចេកវិទ្យានេះមានរចនាសម្ព័ន្ធធំជាងគេ នៅក្នុងចំណោមបច្ចេកវិទ្យាជាច្រើន។ ប្រទេសនៅលើពិភពលោកទាំងអស់កំពុងចាប់យកអត្ថប្រយោជន៍ពី AI សម្រាប់ការប្រើប្រាស់ក្នុងរាល់ប្រតិបត្តិការផ្សេងៗ។ តែទោះបីយ៉ាងណា AI ក៏មានគុណវិបត្តិ ដែលតម្រូវឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងកំហុសផ្សេងៗ។ ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា មានក្រសួង -ស្ថាប័នចំនួន ១៦ កំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ហើយមកដល់បច្ចុប្បន្ន ក៏មានក្រសួងស្ថាប័នជាច្រើនទៀតបានប្រើប្រាស់ AI លើកិច្ចការផ្សេងៗ។ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ…

  • កម្ពុជានៅតែអាចបន្តនាំចូលឧស្ម័ន LPG ដើម្បីផ្គត់ផ្គង់ទីផ្សារ ទោះបីលំបាកស្វែងរកទិញ

    កម្ពុជានៅតែអាចបន្តនាំចូលឧស្ម័ន LPG ដើម្បីផ្គត់ផ្គង់ទីផ្សារ ទោះបីលំបាកស្វែងរកទិញ

    ក្រុមហ៊ុន តេលា ទើបនាំចូលឧស្ម័នហ្កាស LPG ចំនួនប្រមាណ ៣,៤ពាន់តោន តាមរយៈកប៉ាល់ដឹកជញ្ជូន ចូលចតនៅខេត្តព្រះសីហនុ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ ដែលកំពុងខ្វះខាតនៅប្រទេសកម្ពុជា។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់កាលពីថ្ងៃចន្ទថា ការនាំចូលឧស្ម័នក្នុងបរិមាណដ៏ច្រើននេះ គឺជាវិធានការចាំបាច់ ដើម្បីដោះស្រាយបញ្ហាខ្វះខាតហ្កាសសម្រាប់ប្រើប្រាស់ក្នុងស្រុក ទាំងសម្រាប់គ្រួសារ និងវិស័យឧស្សាហកម្ម ក៏ដូចជា ជួយរក្សាតុល្យភាពទីផ្សារ និងស្ថិរភាពតម្លៃហ្កាស LPG កុំឱ្យមានការប្រែប្រួលខ្លាំង ដែលប៉ះពាល់ដល់ជីវភាពពលរដ្ឋ។ ទោះបីមានការលំបាកក្នុងការកប្រភពផ្គត់ផ្គង់ក្តី ក៏ក្រុមហ៊ុន តេលា នៅតែអាចនាំចូលហ្កាសចំនួន៥ជើងក្នុង១ខែ ប៉ុន្តែឯកឧត្តម កែវ រនៈ បានអះអាងថា បរិមាណនាំចូលនេះគឺមិនទាន់អាចឆ្លើយតបនឹងតម្រូវការទីផ្សារកម្ពុជាបានទេ ព្រោះជាធម្មតា ត្រូវនាំចូលពី ៧ទៅ៨ជើង ក្នុងមួយខែ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនសូគីមិចបានប្រកាសថា នឹងផ្អាកការផ្គត់ផ្គង់ហ្កាសចាប់ពីថ្ងៃទី ១ មេសា តទៅ។ ឯកឧត្តមរដ្ឋមន្រ្តីពន្យល់ថា ស្ថានភាពទីផ្សារថាមពលសកលកំពុងមានភាពតានតឹង ដោយសារសង្រ្គាមនៅមជ្ឈឹមបូព៌ា។ កត្តានេះនាំឲ្យបណ្តាប្រទេសនានាជុំវិញពិភពលោក សម្រុកដណ្តើមគ្នាទិញថាមពល ដើម្បីយកទៅផ្គត់ផ្គង់ និងរក្សាសន្តិសុខថាមពលក្នុងប្រទេសរៀងៗខ្លួន ជាហេតុធ្វើឲ្យតម្រូវការហក់ឡើងខ្ពស់ខុសពីធម្មតា ទាំងប្រេងឥន្ធនៈ…

  • ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី បន្តគង់ប្រថាប់មួយរយៈទៀត​នៅប្រទេសចិនដើម្បីតាមដានព្រះរាជសុខភាព

    ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី បន្តគង់ប្រថាប់មួយរយៈទៀត​នៅប្រទេសចិនដើម្បីតាមដានព្រះរាជសុខភាព

    ភ្នំពេញ៖ ព្រះករុណាព្រះមហាក្សត្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី​ព្រះវររាជមាតាជាតិខ្មែរនឹងគង់ប្រថាប់នៅទីក្រុងប៉េកាំង ប្រទេស​ចិន មួយរយៈទៀតដើម្បីឱ្យក្រុមគ្រូពេទ្យតាមដានពិនិត្យ និងព្យាបាលជា​បន្តទៀត។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំងនៅថ្ងៃទី៣១ ខែមីនា បានឱ្យដឹងថា ក្នុងរយៈពេល ព្រះករុណាជាអម្ចាស់ជីវិត​លើត្បូង​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជ​មាតាជាតិខ្មែរជាទី​គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្ដេច​យាងមកពិនិត្យ និងព្យាបាលព្រះរាជសុខភាពនៅមន្ទីរពេទ្យប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន ។តាមការពិនិត្យដោយយកចិត្តទុកដាក់ល្អិតល្អន់ជាទីបំផុត ពីក្រុមគ្រូពេទ្យ​នៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំងបានបញ្ជាក់ថាការពិនិត្យព្រះរាជសុខភាពថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅពុំទាន់បានចប់សព្វគ្រប់នៅឡើយនៅមានបញ្ហាសុខភាពមួយចំនួន ដែលត្រូវតាមដានពិនិត្យ និងព្យាបាលជាបន្តទៀត។តាមវេជ្ជបញ្ជាក្រុមគ្រូពេទ្យចិន តម្រូវឱ្យ ព្រះអង្គ គង់ប្រថាប់បន្តមួយរយៈ​ទៀត ដែលពុំអាចយាងនិវត្តន៍ទៅកាន់មាតុ​ប្រទេស នៅពេលនេះបានទេ ។ គប្បីជម្រាបជូនថា ព្រះករុណាព្រះមហាក្សត្រ និងសម្តេច​ព្រះមហាក្សត្រី ព្រះអង្គទាំងទ្វេបានទទួលនូវការ​ពិនិត្យនិងព្យាបាល​ព្រះរាជសុខភាព​ជាទៀង​ទាត់ពីក្រុមគ្រូពេទ្យចិន។ មុននេះព្រះអង្គទាំងទ្វេស្ដេចយាងបានទៅកាន់រាជធានីប៉េក៉ាង​កាលពីថ្ងៃ​ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ពិនិត្យ​ព្រះរាជ​សុខភាព ។តាមកម្មវិធី ព្រះករុណា​ព្រះ​មហាក្សត្រ និងសម្តេច​ព្រះមហាក្សត្រី ស្តេចនឹងយាងមកមាតុភូមិវិញក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៕ ដោយ៖មុនី