Category: ព័ត៌មានជាតិ

  • នាយករដ្ឋមន្រ្តីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ស្របពេលពិព័រណ៍ផលិតផលខ្មែរជិតចាប់ផ្តើម

    នាយករដ្ឋមន្រ្តីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ស្របពេលពិព័រណ៍ផលិតផលខ្មែរជិតចាប់ផ្តើម

    ការលើកកម្ពស់ទំនិញខ្មែរ មិនត្រឹមតែជួយដល់ផលិតករក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាយុទ្ធសាស្ត្រស្នូល ក្នុងការកសាងសេដ្ឋកិច្ចឱ្យមានភាពធន់ និងបង្កើតតម្លៃបន្ថែមក្នុងប្រទេស ចំពោះមុខភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងភាពតានតឹងតាមព្រំដែនដែលកំពុងកើតមាន។ នេះជាការលើកឡើងរបស់សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី នៅក្នុងសារអបអរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន»។ ស្របពេលជាមួយគ្នានេះ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏បានប្រកាសរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ» រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ទី១២ ខែមេសា នៅមជ្ឈមណ្ឌលកោះពេជ្រ។ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានលើកឡើងថា គោលដៅសំខាន់នៃពិព័រណ៍នេះ គឺចង់ឱ្យពលរដ្ឋខ្មែរមានមោទនភាពក្នុងការប្រើប្រាស់ និងជូនកាដូជាផលិតផលជាតិដល់សាច់ញាតិនៅស្រុកកំណើត។ ផលិតផលខ្មែររាប់រយមុខដែលនឹងត្រូវដាក់តាំងបង្ហាញ សុទ្ធសឹងតែឆ្លងកាត់ការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពត្រឹមត្រូវតាមស្ដង់ដារ។ ក្រៅពីការលក់ដូរ ពិព័រណ៍នេះក៏មានវេទិកា “ផ្គូរផ្គងពាណិជ្ជកម្ម” ដើម្បីបើកឱកាសឱ្យអ្នកផលិត និងអ្នកចែកចាយជួបពិភាក្សាគ្នា ពង្រីកទីផ្សារផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយថែមទៀតផងដែរ។ ចលនាគាំទ្រផលិតផលក្នុងស្រុក និងការធ្វើពហិការទំនិញថៃនាពេលថ្មីៗនេះ បានក្លាយជាកម្លាំងចលករយ៉ាងសកម្មដែលជំរុញឱ្យវិស័យសហគ្រាសធុនតូច និងមធ្យមខ្មែរមានសន្ទុះងើបឡើងយ៉ាងឆាប់រហ័ស។ លោកឧកញ៉ា តែ តាំងប៉ បានលើកទឹកចិត្តសហគ្រាសក្នុងស្រុកទាំងអស់ ត្រូវពង្រីកច្រវ៉ាក់ផលិតកម្ម…

  • សួនរុក្ខជាតិអង្គរត្រៀមព្រឹត្តិការណ៍ស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

    សួនរុក្ខជាតិអង្គរត្រៀមព្រឹត្តិការណ៍ស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

    សួនរុក្ខជាតិអង្គរ ដែលជាសួនរុក្ខជាតិដ៏មានសក្តានុពល និងធំជាងគេមួយនៅក្នុងខេត្តសៀមរាប ក៏ដូចជាក្នុងប្រទេសកម្ពុជា កំពុងត្រៀមលក្ខណៈរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបានពង្រីកផ្ទៃដីសួននេះរហូតដល់ ១៥០ហិកតា ដែលជាទីប្រមូលផ្តុំទៅដោយរុក្ខជាតិឱសថ ផ្កា និងឈើព្រៃរាប់រយប្រភេទ។ លោក មាឃ បូរ៉ា អ្នកគ្រប់គ្រងទូទៅនៃសួនរុក្ខជាតិអង្គរ បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ សួននឹងរៀបចំ “ពិព័រណ៍សត្វល្អិត និងសត្វស្លាប” ដើម្បីបង្ហាញពីជីវៈចម្រុះដែលកំពុងរស់នៅក្នុងបរិវេណសួន និងក្នុងតំបន់អង្គរ។ ការរៀបចំនេះ មានគោលបំណងចម្បង ដើម្បីឱ្យភ្ញៀវទេសចរបានស្វែងយល់កាន់តែច្បាស់ពីដង្ហើមជីវិតរបស់សត្វលោក ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិ។ បន្ថែមពីនេះ ក៏មានការតាំងបង្ហាញសត្វព្រៃកម្រមួយចំនួនដែលកំពុងមានវត្តមានក្នុងតំបន់អង្គរ ដូចជា៖ សត្វភេ ទោចម្កុដ និងសត្វស្លាបចម្រុះ ដែលសុទ្ធសឹងជាសត្វទទួលបានការថែរក្សា និងអភិរក្សយ៉ាងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរជាតិអប្សរា។ ក្រៅពីពិព័រណ៍សត្វ និងរុក្ខជាតិមានស្រាប់ សួនរុក្ខជាតិអង្គរក៏បានបង្កើនសោភ័ណភាពបន្ថែមតាមរយៈការរៀបចំ សួនផ្កាកូលាប និងសួនកេសរកូល (ផ្កាឡំអង់) ដើម្បីផ្តល់នូវចំណីចក្ខុដ៏ស្រស់ត្រកាលសម្រាប់អ្នកទស្សនា។ ទន្ទឹមនឹងនោះ ក៏មានការរៀបចំតំបន់កម្សាន្តសម្រាប់កុមារ និងការតុបតែងលម្អតាមរចនាប័ទ្មបុណ្យចូលឆ្នាំ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី។ គួររំឮកផងដែរថា សួនរុក្ខជាតិអង្គរត្រូវបានកែលម្អ និងបើកដំណើរការជាផ្លូវការកាលពីឆ្នាំ២០២២។ គិតមកទល់ពេលនេះ សួនទទួលបានភ្ញៀវទេសចរចូលទស្សនាប្រមាណជាង ៦០ម៉ឺននាក់ហើយ។ សួនរុក្ខជាតិអង្គរ បើកជូនសាធារណជនចូលទស្សនាដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃអង្គារ ចាប់ពីម៉ោង…

  • កម្ពុជាប្រឆាំងតវ៉ាចំពោះយោធាថៃ ដែលរាយលួសបន្លា និងពង្រឹងកម្លាំងក្បែរតំបន់ប្រាសាទព្រះវិហារ

    កម្ពុជាប្រឆាំងតវ៉ាចំពោះយោធាថៃ ដែលរាយលួសបន្លា និងពង្រឹងកម្លាំងក្បែរតំបន់ប្រាសាទព្រះវិហារ

    ជាថ្មីម្តងទៀត រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសតវ៉ាជំទាស់ជាផ្លូវការប្រឆាំងនឹងប្រទេសថៃ ចំពោះសកម្មភាពខុសច្បាប់ និងកើតឡើងដដែលៗរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់ដែលថៃកាន់កាប់ដោយខុសច្បាប់ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃអាទិត្យ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដីក្បែរតំបន់ប្រាសាទព្រះវិហារ ភាគខាងជើងនៃវត្តកែវសិក្ខាគីរីស្វារៈ។ កងទ័ពថៃក៏បានរាយលួសបន្លាប្រវែងប្រមាណ ១០០ ម៉ែត្រ និងដាក់ពង្រាយរថពាសដែកនៅតំបន់បុស្សស្បូវ-ជាំតែ ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការប៉ុនប៉ងណាមួយ ក្នុងការធ្វើឱ្យខូចស្ថានការណ៍ ដោយបង្កើតការកាន់កាប់លើដីជាក់ស្តែង និងប្រកាសតវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពទាំងឡាយ ដែលរំលោភអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក្រោមអនុសញ្ញាបារាំង- សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ សកម្មភាពទាំងនោះក៏ផ្ទុយនឹងវិធានការបន្ថយភាពតានតឹង ដែលមានចែងក្នុងសេចក្តីប្រកាសរួមរបស់គណៈកម្មការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងប្រទេសទាំងពីរផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ បញ្ឈប់ការប្រព្រឹត្តរាល់សកម្មភាពឯកតោភាគីផ្សេងៗ និងត្រូវធ្វើសកម្មភាពបន្ថយភាពតានតឹង ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងថែរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែន។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា កម្ពុជាមិនអាចជៀសផុតពីការកែទម្រង់វិស័យយោធានោះឡើយ ដោយលោកយល់ឃើញថា នេះជាតម្រូវការបន្ទាន់ក្នុងបរិបទភូមិសាស្ត្រនយោបាយបច្ចុប្បន្ន។ បើតាមអ្នកជំនាញដដែល ទន្ទឹមនឹងការធ្វើទំនើបកម្មវិស័យយោធាឲ្យបានលឿន កម្ពុជាក៏ត្រូវបន្តជំរុញដំណើរការស្របគ្នា ផ្នែកការទូត…

  • អតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រៀបចំសាកល្បង ជាសួន សាធារណជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

    អតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រៀបចំសាកល្បង ជាសួន សាធារណជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

    ភ្នំពេញ៖អតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបើកដំណើរការសាក ល្បង ជាសួនសាធារណៈ ជូនសាធារណជន ចូលទស្សនា, កម្សាន្ត, ហាត់ប្រាណ និងលេងកីឡា ដោយមិនគិតថ្លៃ ក្នុងគោលបំណងចូលរួម អបអរសាទរក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរដែលមានរយៈ ពេល៩ ថ្ងៃចាប់ពីថ្ងៃសៅរ៍ ទី១១ រហូតដល់ថ្ងៃអាទិត្យ ទី១៩ ខែមេសា ខាងមុខ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអន្តរក្រសួង ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦បញ្ជាក់ថា អាកាសយានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ (ចាស់)​នឹងបើកដំណើរការសាកល្បង ជាសួនសាធារណៈ ជូន សាធារណជន ចូលទស្សនា, កម្សាន្ត, ហាត់ប្រាណ និងលេងកីឡា ដោយមិនគិតថ្លៃ ក្នុងគោលបំណងចូលរួមអបអរសាទរក្នុង ឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឱ្យឃើញ​ច្បាស់ពីស្ថាបត្យកម្ម​នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។ បងប្អូនប្រជាពលរដ្ឋអាចចូលទស្សនាជុំវិញតំបន់និងអគារជាច្រើន ក្នុងនោះរួមមាន អគារផ្ចិត និងប៉មបញ្ជា ហោះហើរ (Tower) ដែលត្រូវបានកសាងឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០, តំបន់ជុំវិញ​បរិវេណអគារចេញ-ចូលអ្នកដំណើរវីអាយភី (VIP), ចំណតយន្ត​ហោះស៊ីវិល និង តំបន់ផ្លូវរត់របស់យន្តហោះ (Runway) ជាដើម ដែល សុទ្ធសឹងតែជាតំបន់និងទីតាំង​ប្រវត្តិសាស្ត្រ​នៃ​វិស័យអាកាសចរស៊ីវិល​កម្ពុជា។…

  • អាជ្ញាធរជាតិអប្សរាបញ្ចប់គម្រោងជួសជុលបណ្ណាល័យខាងជើងរួតទី២ ប្រាសាទអង្គរវត្ត

    អាជ្ញាធរជាតិអប្សរាបញ្ចប់គម្រោងជួសជុលបណ្ណាល័យខាងជើងរួតទី២ ប្រាសាទអង្គរវត្ត

    បន្ទាប់ពីជួសជុលយ៉ាងយកចិត្តទុកដាក់ និងទៅតាមបែបបទនៃធម្មនុញ្ញអង្គរ គម្រោងជួសជុលបណ្ណាល័យខាងជើងនៃជាន់ទី២ ប្រាសាទអង្គរវត្ត បានបញ្ចប់ការងារជួសជុលជាស្ថាពរហើយ។ លោក ម៉ៅ សុខនី អ្នកគ្រប់គ្រងគម្រោងជួសជុលបានឱ្យដឹងថា គម្រោងជួសជុលបណ្ណាល័យខាងជើង នៃរួតទី២ ប្រាសាទអង្គរវត្ត បានបញ្ចប់ទាំងស្រុងនៅក្នុងខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីដំណើរការជួសជុលនៅខែ វិច្ឆិកា ឆ្នាំ២០២៥។ លោកពន្យល់ថា គម្រោងនេះបានជួសជុល ពង្រឹងថ្មពុកផុយ ទាំងផ្នែកគ្រឹះ ជញ្ជាំង ចម្លាក់ និងដំបូល ឱ្យមានភាពរឹងមាំឡើងវិញ។ តាមការបញ្ជាក់ពីអ្នកជំនាញ ស្ថានភាពមុនជួសជុល បណ្ណាល័យនេះត្រូវបានអាជ្ញាធរជាតិអប្សរា បិទមិនឱ្យភ្ញៀវចូលទស្សនានោះទេ ដោយបារម្ភប៉ះពាល់សុវត្ថិភាព ព្រោះថាថ្មនៅរាយប៉ាយ និងមិនមានភាពរឹងមាំ អាចជ្រុះធ្លាក់បានដោយយថាហេតុ។ តាមការគូសបញ្ជាក់ពីលោក ម៉ៅ សុខនី គម្រោងជួសជុលនេះ ចែកជា២ផ្នែក គឺទី១ ការងារពង្រឹងសាច់ថ្ម និងទី២ ការងារជួសជុលពង្រឹងហេដ្ឋារចនាសម្ព័ន្ធតួបណ្ណាល័យ។ យ៉ាងណា សព្វថ្ងៃនេះក្រុមការងារកំពុងអនុវត្តគម្រោងសាកល្បង ដោយដាក់សសរពេជ្រចំនួន២ ដើម្បីទ្រទម្ងន់ផ្តែរ ក្នុងទិសដៅជួយរចនាសម្ព័ន្ធបណ្ណាល័យឱ្យកាន់តែរឹងមាំ។ ក្រោយពេលជួសជុលរួច អ្នកជំនាញមានសុទិដ្ឋិនិយមថា បណ្ណាល័យខាងជើងនៃរួតទី២ប្រាសាទអង្គរវត្ត នឹងក្លាយជាទស្សនីយភាពថ្មីមួយបន្ថែមទៀត អំឡុងពេលភ្ញៀវទេសចរចូលកម្សាន្តប្រាសាទអង្គរវត្ត ក្រោយទីតាំងនេះ បានបិទមិនឱ្យចូលទស្សនាច្រើនឆ្នាំកន្លងមក។ ជាងនេះទៅទៀត…

  • សម្តេចធិបតីនឹងដាក់វិធានការតឹងរ៉ឹងបំផុតចំពោះក្រុមហ៊ុន ឬបុគ្គលណា ដែលលួចនាំប្រេងពីថៃ

    សម្តេចធិបតីនឹងដាក់វិធានការតឹងរ៉ឹងបំផុតចំពោះក្រុមហ៊ុន ឬបុគ្គលណា ដែលលួចនាំប្រេងពីថៃ

    បន្ទាប់ពីបានឃើញបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ពីប្រទេសថៃចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ សម្តេចបវរធិបតី ហ៊ុន ម៉ណែត បានចេញបទបញ្ជាឲ្យ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់។ នៅក្នុងសារមួយបង្ហោះលើហ្វេសប៊ុកផ្លូវការនៅថ្ងៃសុក្រទី៣មេសានេះ សម្តេចនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ប្រសិនបើមានករណីនេះពិតប្រាកដមែន ស្ថាប័នមានសមត្ថកិច្ចត្រូវស្រាវជ្រាវឲ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឲ្យបានតឹងរឹងបំផុត។ សម្តេចបញ្ជាក់ថា ក្នុងករណីមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ គឺត្រូវដកអាជ្ញាប័ណ្ណ ហើយប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណាទេ។ សម្តេចធិបតីរំលឹកថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ ហើយក៏មិនមានការចាំបាច់ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ ព្រោះកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ។ កាលពីម្សិលមិញ សារព័ត៌មានថៃបានដកស្រង់សម្តីនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ Anutin Charnvirakul ដែលបានអះអាងថា មានក្រុមមនុស្សលួចនាំប្រេងខុសច្បាប់ចេញទៅប្រទេសកម្ពុជា ដោយលោកហៅអ្នកទាំងនោះថា ជាជន «ក្បត់ជាតិ» ៕

  • កម្ពុជាច្រានចោលការចោទប្រកាន់របស់យោធាថៃ និងថ្កោលទោសការចល័តរថពាសដែកនៅច្រកអូរស្មាច់

    កម្ពុជាច្រានចោលការចោទប្រកាន់របស់យោធាថៃ និងថ្កោលទោសការចល័តរថពាសដែកនៅច្រកអូរស្មាច់

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបដិសេធទាំងស្រុងចំពោះការចុះផ្សាយរបស់ទំព័រហ្វេសប៊ុក Royal Thai Army កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលចោទប្រកាន់ថាមានការញុះញង់ពីភាគីកម្ពុជា។ អ្នកនាំពាក្យចាត់ទុកការផ្សាយនេះថា ជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន។ ការឆ្លើយតបនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានប្រើលេសនេះ ដើម្បីពង្រឹងរបងលួសបន្លា និងដាក់ពង្រាយរថពាសដែកក្នុងតំបន់ដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ទោះបីជាក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទើបតែចុះមកផ្ទៀងផ្ទាត់ស្ថានភាពកាលពីថ្ងៃទី២៩ ខែមីនាក៏ដោយ ក៏នៅថ្ងៃទី២ ខែមេសា វេលាម៉ោង ៦:២០នាទី យោធាថៃបានធ្វើសកម្មភាពយោធាដោយមិនបានជូនដំណឹងជាមុន រួមមាន៖ ការប្រើប្រាស់រថពាសដែក ២គ្រឿង និងកម្លាំងទ័ពប្រមាណ ៧០នាក់ ចូលមកទីតាំងច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។ យោធាថៃ បានបន្ថែមរបងលួសបន្លាលើទីតាំងដែលខ្លួនហ៊ុមព័ទ្ធកាន់កាប់ខុសច្បាប់ស្រាប់។ ទាក់ទិនបញ្ហានេះ ក្រុមទំនាក់ទំនងយោធភូមិភាគទី៤កម្ពុជា បានទាក់ទងទៅកងទ័ពភូមិភាគទី២ថៃ បញ្ជាឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់ និងទាមទារឱ្យត្រឡប់មកគោរពកិច្ចព្រមព្រៀងដែលមានស្រាប់។ ក្រសួងការពារជាតិបានសង្កត់ធ្ងន់ថា កងកម្លាំងកម្ពុជាតែងអនុវត្តភារកិច្ចដោយភាពអត់ធ្មត់ វិជ្ជាជីវៈ និងគោរពវិន័យខ្ពស់ ដើម្បីការពារអធិបតេយ្យជាតិ និងរក្សាសន្តិភាពតាមព្រំដែន។ កម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស GBC កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងបទឈប់បាញ់នានា ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។ ទន្ទឹមនេះ ក្រសួងការពារជាតិ ក៏បានអំពាវនាវឱ្យភាគីថៃត្រូវមានសុច្ឆន្ទៈ ភាពថ្លៃថ្នូរ និងភាពស្មោះត្រង់…

  • ថៃកំពុងយកដីដែលប្លន់បានពីកម្ពុជានៅភូមិព្រៃចាន់ និងភូមិជោគជ័យ ទៅចែកឲ្យពលរដ្ឋខ្លួន

    ថៃកំពុងយកដីដែលប្លន់បានពីកម្ពុជានៅភូមិព្រៃចាន់ និងភូមិជោគជ័យ ទៅចែកឲ្យពលរដ្ឋខ្លួន

    កងកម្លាំងយោធា និងអាជ្ញាធរថៃ បាននាំពលរដ្ឋខ្លួនចុះវាស់វែង និងត្រួតពិនិត្យផ្ទៃដីដាំដុះក្នុងតំបន់ជម្លោះនៅ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ដែលពួកគេកំពុងទន្រ្ទានកាន់កាប់ដោយខុសច្បាប់ ដើម្បីរៀបចំបែងចែកឱ្យកសិករថៃចូលមកបង្កបង្កើនផលក្នុងរដូវវស្សាខាងមុខ ទោះបីមានការជំទាស់យ៉ាងខ្លាំងក្លាពីភាគីកម្ពុជាក៏ដោយ។ បណ្តាញសង្គមផ្លូវការរបស់កងទ័ពថៃ Royal Thai Army កាលពីថ្ងៃពុធ បានផ្សាយថា អាជ្ញាធរថៃបានធ្វើសកម្មភាពឈូសឆាយនៅតំបន់នោះ និងបានបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ មានសុវត្ថិភាព ១០០% ហើយពួកគេបានត្រៀមខ្លួនរៀបចំឲ្យកសិករថៃចូលដាំដុះនៅរដូវវស្សាខាងមុខ។ កាលពីចុងខែមីនា បញ្ជាការដ្ឋានភាគខាងកើតរបស់ថៃ បាននាំពលរដ្ឋថៃជាង ១០នាក់ ចុះទៅពិនិត្យទីតាំងដីដែលពួកគេអះអាងថាជា ភូមិណងចាន់ ជាប់ភូមិជោគជ័យរបស់កម្ពុជា ដោយចោទប្រកាន់ថា កម្ពុជាបានកាន់កាប់ដីនោះអស់រយៈពេលជាង ៤០ឆ្នាំមកហើយ។ ក្នុងនោះ កងទ័ពថៃក៏បានស្ថាបនាផ្លូវដឹកជញ្ជូនថ្មីចំនួន ២ខ្សែ ចូលទៅកាន់តំបន់កសិកម្មទាំងនោះ និងបានប្រកាសដាក់កម្លាំងឈរជើងប្រចាំការរយៈពេលវែង ដើម្បីការពារសុវត្ថិភាពឱ្យពលរដ្ឋខ្លួន។ ចំពោះមុខសកម្មភាពនេះ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍តវ៉ា និងជំទាស់ជាបន្តបន្ទាប់ ដោយលិខិតចុងក្រោយបង្អស់ត្រូវបានផ្ញើទៅភាគីថៃកាលពីថ្ងៃទី២០ ខែមីនា។ កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធ មន្ត្រីព្រៃឈើ និងមន្ត្រីសុរិយោដីថៃ ដែលបានចុះមកវាស់វែង និងបែងចែកដី ដល់ពលរដ្ឋថៃនោះ គឺជាការរំលោភបំពានលើដែនដីកម្ពុជា ដែលស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ…

  • កម្ពុជាគ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

    កម្ពុជាគ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់។ អាសបេស្ដុស គឺជាសារធាតុដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងឧស្សាហកម្មសំណង់ ជាពិសេសនៅក្នុងសម្ភារៈដំបូល សម្ភារៈអ៊ីសូឡង់ កម្រាល វាយនភ័ណ្ឌ និងផលិតផលផ្សេងៗទៀត។ វាមានលក្ខណៈពិសេសធន់នឹងភ្លើង គីមី និងការប្រេះបែក ដែលធ្វើឱ្យវាមានអាយុកាលយូរ និងសមស្របសម្រាប់បរិយាកាសកម្ដៅខ្ពស់។ យ៉ាងណាក៏ដោយ ផលប៉ះពាល់ចំពោះសុខភាពបានក្លាយជាក្តីព្រួយបារម្ភធំមួយ ព្រោះបើមនុស្សស្រូបអាសបេស្ដុសចូលទៅក្នុងប្រព័ន្ធដង្ហើម វាអាចបង្កជំងឺធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់ជីវិត។ ជាក់ស្តែង នៅប្រទេសអូស្ត្រាលី មនុស្សប្រមាណពី ៣ ០០០ ទៅ ៤ ០០០ នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែការប៉ះពាល់ពីសារធាតុនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងហានិភ័យនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយប្រទេសអូស្ដ្រាលី ដើម្បីផ្សព្វផ្សាយអំពីភាពគ្រោះថ្នាក់នៃសារធាតុអាសបេស្ដុស ព្រោះអូស្រ្ដាលីជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងៗ ដែលងាយរងគ្រោះខ្លាំងបំផុតលើពិភពលោកដោយសារសារធាតុអាសបេស្ដុស។ ទ្ទឹមគ្នានេះផងដែរ ក្រសួងរៀបចំដែនដីកំពុងដាក់ចេញវិធានការតឹងរឹង ក្នុងការកំណត់…

  • អាជ្ញាធរព្រមានពីអាកាសធាតុក្ដៅអំឡុងពេលចូលឆ្នាំខ្មែរ អាចប៉ះពាល់សុខភាព

    អាជ្ញាធរព្រមានពីអាកាសធាតុក្ដៅអំឡុងពេលចូលឆ្នាំខ្មែរ អាចប៉ះពាល់សុខភាព

    អាជ្ញាធរកម្ពុជាបានព្រមានពីអាកាសធាតុក្ដៅនៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ហើយបានក្រើនរំលឹកប្រជាពលរដ្ឋឱ្យថែរក្សាសុខភាព និងប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ អាន៖ កាលថ្ងៃទី២មេសា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយស្ដីពីការព្យាករណ៍អាកាសធាតុនៅក្នុងរដូវប្រាំងឆ្នាំនេះ ជាពិសេសនានៅក្នុងអំឡុងពេលនៃការអបអរសារទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។ បន្ទាប់ពីធ្វើការតាមដាន និងវិភាគបាតុភូតធម្មជាតិផ្សេងៗ ក្រសួងធនធានទឹកបានព្យាករថា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ធាតុអាកាសនៅតំបន់វាលទំនាប ដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង តាកែវ ព្រៃវែង កណ្ដាល និងរាជធានីភ្នំពេញ នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា ២៥អង្សាសេ និងអតិបរមា ៤០អង្សាសេ ហើយពុំមានភ្លៀងធ្លាក់ទេ។ ដោយឡែក នៅតំបន់ខ្ពង់រាប ដូចជាខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ ប៉ៃលិន រតនគិរី ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា ២៦អង្សាសេ និងមធ្យមអតិបរមា ៤០អង្សាសេ ហើយក៏ពុំមានភ្លៀងធ្លាក់ដែរ ។ ចំពោះតំបន់មាត់សមុទ្រវិញ…