-
ទៅលេងទីរួមខេត្តបាត់ដំបង អាចប្រើប្រាស់ Public WiFi ដោយឥតគិតថ្លៃ

ភ្នំពេញ៖ ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់អ៊ីនធឺណិតកាន់តែខ្ពស់របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានពង្រីកការផ្តល់ជូនសេវា WiFi សាធារណៈដោយឥតគិតថ្លៃ នៅតាមទីតាំងសំខាន់ៗក្នុងខេត្តបាត់ដំបង សៀមរាប និងព្រះសីហនុ។ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាចភ្ជាប់ទៅកាន់បណ្តាញ “PUBLIC WIFI BY MPTC” ឬស្កេន QR Code ដែលមានដាក់បង្ហាញនៅតាមទីតាំងផ្ទាល់ ដើម្បីប្រើប្រាស់ដោយសេរី៕ ដោយ៖ ង៉ាន់ ទិត្យ
-
វីរកងទ័ពជួរមុខ វី រស្មី ទទួលបានសំបុត្រពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាសារដ៏មានអត្ថន័យ នឹករឭក និងពាក្យពេចន៍ជូនពរដល់កងទ័ពជួរមុខ

វីរកងទ័ពដែលកំពុងឈរជើងការពារ នៅទិសខេត្តព្រះវិហារ វី រស្មី បានទទួលសំបុត្រដែលសរសេរដោយផ្ទាល់ពីលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ជូនចំពោះវីរកងទ័ព ដែលកំពុងឈរជើងនៅជួរមុខ ។ នៅក្នុងសំបុត្រដែល រស្មី បានអានហើយបង្ហោះភ្ជាប់ជាមួយស្នាមញញឹមនៅលើបណ្តាញសង្គមហ្វេសបុកថា ខ្ញុំបានទទួលសំបុត្រពី បងស្រី ពេជ ចន្ទមុន្នី ដែលជាសារដ៏មានអត្ថន័យ នឹករឭក និងពាក្យពេចន៍ជូនពរដល់ពួកខ្ញុំទាំងអស់គ្នា។ ខ្ញុំអានហើយរំភើប ក្តុកក្តួលខ្លាំងណាស់បងស្រី។ខ្ញុំសូមអរគុណ និងសូមគោរពជូនពរបងស្រី និងសម្តេច ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារទាំងអស់ អោយជួបតែសុខសុវត្ថិភាពគ្រប់ពេលវេលា និងពរទាំងអស់បួនប្រការ អាយុ វណ្ណៈ សុខៈពលៈ ហើយចង់ប្រាប់បងបងថា កុំបារម្មណ៍អី ជួរមុខនឹងការពារបងប្អូន គ្រប់ៗគ្នា។ លោកជំទាវ បណ្ឌិត ពេជ្រ ចន្ទមុន្នី បានបញ្ជាក់បន្ថែមនៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់លោកជំទាវដែរថា សូមអរគុណប្អូនប្រុស សូមឲ្យប្អូននិងក្រុមការងារប្អូនទាំងអស់ មានសុវត្ថិភាព បងៗនិងប្រជាពលរដ្ឋដែលនៅខាងក្រោយបន្តផ្តល់កំលាំងចិត្តជូនដល់បងប្អូនកងកំលាំងនៅជួរមុខទាំងអស់។ បងជឿជាក់ថាយើងនិងបានជួបគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។ គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ខាងមុខនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា…
-
កម្ពុជាចាត់ទុកការដកខ្លួនណាមួយរបស់ថៃចេញពី MOU-2001 ជាជំហានមួយគួរឱ្យសោកស្តាយបំផុត

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានចេញមកបំភ្លឺ និងឆ្លើយតបយ៉ាងច្បាស់ៗចំពោះការសាកសួរពីបណ្តាសារព័ត៌មាននានាជកាលពីយប់ថ្ងៃពុធ ពាក់ព័ន្ធនឹងព័ត៌មាននៃការពិចារណារបស់រាជរដ្ឋាភិបាលថៃ ក្នុងការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នា (OCA) ដែលបានចុះហត្ថលេខារួមគ្នាកាលពីឆ្នាំ២០០១។ ក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា ការបង្កើតអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬ MOU-2001 មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដនូវឆន្ទៈនយោបាយ និងបំណងប្រាថ្នារួមរវាងប្រទេសកម្ពុជា និងថៃ។ ឯកសារប្រវត្តិសាស្ត្រនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌការងារមួយដែលផ្អែកលើភាពស្មោះត្រង់ និងការទទួលយកបានពីភាគីទាំងពីរ ដើម្បីជាគ្រឹះក្នុងការទាញយកផលប្រយោជន៍រួមពីធនធានធម្មជាតិនៅក្នុងតំបន់សមុទ្រត្រួតគ្នា និងជំរុញកិច្ចការកំណត់ព្រំដែនសមុទ្រឱ្យស្របតាមច្បាប់អន្តរជាតិ។ បន្ថែមពីនេះ អ្នកនាំពាក្យបានពន្យល់ថា MOU-2001 គឺជាសក្ខីភាពនៃសុច្ឆន្ទៈរបស់ប្រជាជាតិទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែងប្រែក្លាយតំបន់ដែនសមុទ្រដែលធ្លាប់មានជម្លោះ ឱ្យទៅជាតំបន់ដែលមានមិត្តភាព កិច្ចសហប្រតិបត្តិការ សម្រាប់ប្រជាជនទាំងសងខាង។ ក្រសួងការបរទេស បានគូសបញ្ជាក់ថា បើពិនិត្យលើទិដ្ឋភាពច្បាប់នៃឯកសារនេះ អនុស្សរណៈឆ្នាំ២០០១ នៅតែមានសុពលភាពពេញលេញ រហូតទាល់តែគោលបំណង និងបេសកកម្មដែលបានចែងនៅក្នុងនោះ ត្រូវបានសម្រេចជាស្ថាពរ។ ពាក់ព័ន្ធនឹងលទ្ធភាពនៃការដកខ្លួនរបស់ភាគីថៃ អ្នកនាំពាក្យបានបង្ហាញនូវទស្សនៈថា វានឹងក្លាយជារឿងដែលគួរឱ្យសោកស្តាយយ៉ាងខ្លាំង ប្រសិនបើប្រទេសថៃសម្រេចចិត្តដកខ្លួនជាឯកតោភាគី។ សកម្មភាពបែបនេះ ត្រូវបានចាត់ទុកថាជាជំហានដែលងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលជាសរសរទ្រូងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដោយឡែក រាជរដ្ឋាភិបាលកម្ពុជា ប្រកាសជំហរថា កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់យ៉ាងមុតមាំ និងឥតងាករេចំពោះខ្លឹមសារ ព្រមទាំងស្មារតីនៃអនុស្សរណៈឆ្នាំ២០០១នេះ ហើយ កម្ពុជានៅតែរក្សាភាពស្មោះត្រង់ដដែល។ អ្នកឃ្លាំមើលភូមិសាស្រ្តនយោបាយកម្ពុជា…
-
គណបក្សប្រជាជនកម្ពុជារៀបចំសូត្រមន្តអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីចម្រើនព្រះបរិត្តតាមទំនៀមទំលាប់ប្រពៃណីខ្មែរ ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ខិតជិតចូលមកដល់នាពេលឆាប់ៗខាងមុខ ។ ពិធីសូត្រមន្តចម្រើនព្រះបរិត្តបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៧ ខែមេសា មានការអញ្ជើញចូលរួមជាអធិបតីពីសម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ឯក សំអុល សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្ដាល រួមជាមួយមន្រ្តីគណបក្សជាច្រើនទៀត នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅវិមាន ៧មករា រាជធានីភ្នំពេញ ។ ពិធីនេះបានប្រារព្ធឡើងទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃ សូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល និងសូមទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើនជូនដល់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ផ្នែក និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ។ ពិធីនេះមិនត្រឹមតែបួងសួងសុំឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឱ្យបានសេចក្តីសុខ សេចក្ដីចម្រើនប៉ុណ្ណោះទេ ថែមទាំងជាការឧទ្ទិសបុណ្យកុសល ជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិផងដែរ ។…
-
មេដឹកនាំជាន់ខ្ពស់កម្ពុជាជឿជាក់ថា កម្ពុជា-វៀតណាមកាន់តែមានទំនាក់ទំនងជិតស្និទ្ធ ក្រោយលោក To Lam ក្លាយជាប្រធានរដ្ឋថ្មី

មហាក្សត្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរលោកតូ ឡាំ (To Lam) ក្នុងឱកាសដែលលោកត្រូវបានរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋ ហើយជឿជាក់ថា ទំនាក់ទំនងកម្ពុជា-វៀតណាមនឹងកាន់តែជិតស្និទ្ធថែមឡើង ក្រោយលោកឡើងកាន់ដំណែងថ្មី។ ក្នុងនាមប្រជារាស្ត្រខ្មែរ និងក្នុងនាមព្រះអង្គផ្ទាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងហឫទ័យរីករាយ និងអបអរសាទរ ជូនលោក តូ ឡាំ។ ព្រះអង្គជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោក តូ ឡាំ វៀតណាមនឹងបន្តទទួលការអភិវឌ្ឍរីកចម្រើនជឿនលឿនលើគ្រប់វិស័យ ហើយ កម្ពុជា-វៀតណាម នឹងកាន់តែមានទំនាក់ទំនងជិតស្និទ្ធ ព្រមទាំងបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាតិ បានកាន់តែល្អប្រសើរឡើងថែមទៀត ។ ក្នុងសារជូនពរដាច់ដោយឡែកមួយទៀត សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានលើកឡើងថា ការឡើងកាន់តំណែងដ៏ខ្ពស់បំផុតរបស់លោក To Lam នាពេលនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសមត្ថភាពដឹកនាំដ៏ឆ្នើម និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់លោក ក្នុងការដឹកនាំប្រទេសវៀតណាមឱ្យសម្រេចបាននូវការអភិវឌ្ឍ និងវិបុលភាពកាន់តែខ្លាំងក្លាថែមទៀត។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានសង្កត់ធ្ងន់ពីទំនាក់ទំនងរវាង កម្ពុជា-វៀតណាម…
-
កម្ពុជា ស្នើថៃបើកកិច្ចប្រជុំ JBC ជាបន្ទាន់ និងបន្តកិច្ចការខណ្ឌសីមាព្រំដែនគោក

កម្ពុជា បានផ្ញើកំណត់ទូតជាថ្មីកាលពីថ្ងៃទី៧ ខែមេសា ដើម្បីជំរុញឱ្យភាគីថៃចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ក្នុងគោលបំណងបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នឱ្យបានឆាប់ ជៀសវាងការអូសបន្លាយពេលតទៅទៀត។ ភាគីកម្ពុជាស្នើរៀបចំកិច្ចប្រជុំពិសេស JBC កម្ពុជា-ថៃ នៅខេត្តសៀមរាប ចន្លោះថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ កម្ពុជាក៏បានស្នើភាគីឲ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះ ចុះទៅដីជាក់ស្តែងចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ដើម្បីបន្តបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនលេខ ៤២ ដល់ ៤៧ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងលេខ ៥២ ដល់ ៥៩ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ លើសពីនេះ កម្ពុជា ចង់ឲ្យក្រុមការងារបច្ចេកទេសចុះសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ ដែលជាគំរូដើមជំនាន់បារាំង នៅទីតាំងដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។ ជាមួយគ្នានេះ កម្ពុជាលើកឡើងពៅភាពចាំបាច់ក្នុងការចាត់បញ្ជូនក្រុមវាស់វែងចម្រុះ ចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅតំបន់បឹងត្រកួន អូរស្មាច់ អានសេះ ថ្មដា និងតំបន់ផ្សេងៗទៀត ស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ GBC កាលចុងឆ្នាំ២០២៥។ កំណត់ទូតរបស់កម្ពុជា ក៏បានស្នើចុះវាស់វែងខណ្ឌសីមាលើដីជាក់ស្តែងនៅតាមចន្លោះបង្គោលព្រំដែន ដែលបានឯកភាពគ្នា ដោយយកខ្សែព្រំដែនដើរតាមផ្លូវទឹក និងខ្សែព្រំដែនជាបន្ទាត់ត្រង់) នៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី២០…
-
សម្តេចបវរធិបតីធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយនៅបារាំង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ (One Health Summit) ដែលរៀបចំឡើងនៅទីក្រុងលីយ៉ុង ប្រទេសបារាំង នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ។ កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល និងអ្នកវិទ្យាសាស្ត្រ ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី ។ បន្ទាប់ពីអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលជាផ្លូវការ សម្តេចបវរធិបតីបានអញ្ជើញចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទចំនួន៣ ពាក់ព័ន្ធជាមួយអភិបាលកិច្ច និងវិទ្យាសាស្ត្រ, ជំងឺឆ្លង និងជំងឺមិនឆ្លង។ ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញថ្លែងសុន្ទកថាគន្លឹះ លើប្រធានបទទី២ ស្តីពី «ជំងឺឆ្លង» ។ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ នៅទីក្រុងលីយ៉ុង ប្រទេសបារាំងនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពី “និម្មាបនកម្មសុខភាពសាកល” ជាមួយឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំង ឯកឧត្តម Tedros…
-
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រំលេចពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាសុខភាពសកល

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានគូសរំលេចពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាសុខភាពសកល ដោយសម្ដេចបានបង្ហាញជាទឡ្ហីករណ៍ថា តួយ៉ាងបញ្ហាជំងឺកូវីដ១៩ ដែលកម្ពុជា បានប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំង ជាមួយជំងឺរាតត្បាតជាសកលមួយនេះ ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ។ ក្នុងសុន្ទរកថាគន្លឹះ និងចែករំលែកទស្សនទានលើបញ្ហាសុខភាពសកលលោក ក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ដែលប្រារព្ធឡើងនៅទីក្រុងលីយ៉ុង ប្រទេសបារាំងកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦សម្តេចធិបតី ហ៊ុន ម៉ាណែតបានកោតសរសើររដ្ឋាភិបាលបារាំង ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ នៅពេលវេលាដ៏សំខាន់មួយសម្រាប់មនុស្សជាតិ និងភពផែនដី ។ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងជំងឺកូវីដ១៩ ដែលបានចូលអង្រួនសុខភាពរបស់មនុស្សជាតិកាលពីឆ្នាំ២០១៩ ជាពិសេសគូសរំលេចពីការប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺរាតត្បាតជាសកលមួយនេះ។ សម្តេចធិបតី បានលើកឡើងថា ទោះបីជាប្រទេសមានធនធានតិចតួចក៏ដោយ ក៏ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា ត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជាជោគជ័យគួរឱ្យកត់សម្គាល់ ពីដំណាក់កាលទប់ស្កាត់យ៉ាងតឹងរ៉ឹង រហូតដល់ដំណាក់កាលស្តារឡើងវិញនៃការចាក់វ៉ាក់សាំងខ្ពស់ ។ សម្តេចធិបតីបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាសុខភាពសកល។កម្ពុជាបានដោះស្រាយហានិភ័យសុខភាពតែមួយតាមរយៈការឃ្លាំមើល និងការចូលរួមរបស់សហគមន៍នៅទូទាំងពហុភាគីពាក់ព័ន្ធ តាមដានការធ្វើចំណាកស្រុករបស់សត្វស្លាបព្រៃ និងប្រព័ន្ធអេកូឡូស៊ី និងសន្តិសុខជីវសាស្រ្តកម្រិតខ្ពស់ និងវិធីសាស្រ្តផ្អែកលើហានិភ័យចំពោះសុខភាពសត្វ ស្របពេលដែលមានការកែលម្អការឃ្លាំមើលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីផ្សារ និងភស្តុភារ ។ សម្ដេចធិបតី បញ្ជាក់ថា នៅលើឆាកអន្តរជាតិវិញ កម្ពុជា នៅតែប្តេជ្ញាចិត្ត…
-
អ្នកជំនាញ៖ ការជួសជុលប្រាសាទព្រះវិហារឡើងវិញ អាចត្រូវចំណាយពេលរហូតដល់ ៣០ឆ្នាំ

តាមការវាយតម្លៃផ្នែកបច្ចេកទេស កិច្ចការស្ដារនិងជួសជុលចំណុចខូចខាតធ្ងន់ធ្ងរប្រាសាទព្រះវិហារ ដែលបង្កឡើងដោយគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទរបស់យោធាថៃ អាចនឹងត្រូវប្រើពេលចន្លោះពី ២០ ទៅ ៣០ឆ្នាំ ដើម្បីលើកតម្លៃសោភ័ណភាពប្រាសាទឱ្យវិលត្រឡប់មករកសភាពដើមឡើងវិញ។ នេះបើតាមការបញ្ជាក់របស់លោក គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ កាលពីថ្ងៃចន្ទ។ លោក គង់ ពុទ្ធិការ បានឲ្យដឹងទៀតថា កញ្ចប់ថវិកាប្រមាណជាង ៧០ លានដុល្លារអាមេរិក ត្រូវបានគេប៉ាន់ស្មានថា នឹងត្រូវប្រើប្រាស់សម្រាប់កិច្ចការអភិរក្ស និងជួសជុលប្រាសាទព្រះវិហារឡើងវិញ បន្ទាប់ពីមរតកដូនតាខ្មែរមួយនេះបានក្លាយជាគោលដៅវាយប្រហារពីយោធាថៃ។ លោកអគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានសង្កត់ធ្ងន់ថា ការវាយតម្លៃលើទំហំថវិកានេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញរបស់អង្គការយូណេស្កូ (UNESCO) បានចុះពិនិត្យ និងសិក្សាស្ថានភាពជាក់ស្ដែងនៃការខូចខាតប្រាសាទកាលពីដើមខែមីនា ឆ្នាំ២០២៦។ ថវិកាទាំងនេះនឹងត្រូវប្រើប្រាស់ទៅលើការជួសជុលរចនាសម្ព័ន្ធថ្ម ដែលបែកបាក់ និងការលើកតម្លៃសោភ័ណភាពប្រាសាទ ដែលជាបេតិកភណ្ឌពិភពលោកឱ្យវិលត្រឡប់មករកស្ថានភាពដើមវិញ។ កិច្ចការដ៏លំបាកនេះ មិនត្រឹមតែទាមទារថវិកាច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការអ្នកជំនាញផ្នែកបុរាណវិទ្យា និងស្ថាបត្យកម្មកម្រិតខ្ពស់ ដើម្បីធានាថាការជួសជុលមិនធ្វើឱ្យប៉ះពាល់ដល់តម្លៃជាសកលនៃប្រាសាទបុរាណខ្មែរមួយនេះឡើយ។ ទំហំខូចខាតពិតប្រាកដនៃប្រាសាទព្រះវិហារត្រូវបានអ្នកជំនាញអង្គការយូណេស្កូ (UNESCO) អះអាងថា មានសភាពធ្ងន់ធ្ងរខ្លាំង ពីអ្វីដែលបានឃើញតាមរយៈរូបភាព។ អង្គការយូណេស្កូកំពុងបង្កើតមូលនិធិសង្គ្រោះបន្ទាន់ ដើម្បីគាំទ្រដល់កិច្ចការស្ដារ និងទប់ស្កាត់ការខូចខាតបន្តនៃបេតិកភណ្ឌពិភពលោកមួយនេះ។ យោងតាមការសិក្សារួមគ្នារវាងអាជ្ញាធរជាតិព្រះវិហារ និងអ្នកជំនាញអន្តរជាតិ ផែនការសង្គ្រោះបឋមមានអាទិភាពធំៗ រួមមាន ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះដ៏ច្រើនលើសលប់នៅជុំវិញតំបន់ប្រាសាទ, ការប្រមូល…
-
ក្រសួងបរិស្ថានចុះស៊ើបអង្កេតករណីមន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺទទួលប្រាក់ពីក្រុមហ៊ុនមួយ

មន្ត្រីជំនាញក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ចុះពិនិត្យស្រាវជ្រាវករណីមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ចំនួន ២រូប ដែលជាប់សង្ស័យថាបានទាមទារប្រាក់ចំនួន៦០០ដុល្លារ ពីរោងចក្រកែច្នៃដំណាប់ស្វាយមួយ នៅខេត្តកំពង់ស្ពឺ។ មន្រ្តីនៃក្រសួងបរិស្ថានបានចុះទៅដល់ទីតាំងរោងចក្រខ្នាតតូច កែឆ្នៃដំណាប់ស្វាយ ឈ្មោះ ហុង ចេងហ្វាង ដែលមានទីតាំងនៅក្នុងភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានជួបតំណាងក្រុមហ៊ុនជាជនជាតិចិន និងអ្នកបកប្រែចំនួន២នាក់ ហើយបានសួរសំណួរស៊ើបអង្កេតជាច្រើន ដើម្បីស្វែងរកការពិត និងរកភាពស្អាតស្អំជូនភាគីម្ចាស់ក្រុមហ៊ុន ក៏ដូចជាភាគីមន្ត្រីនៃមន្ទីរបរិស្ថាន។ ការចុះស៊ើបអង្កេតនៅទីតាំងរោងចក្រនេះ ធ្វើឡើងតាមបញ្ជារបស់ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បន្ទាប់ពីឃើញការផ្សព្វផ្សាយថា មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានទារប្រាក់ពីរោងចក្រចំនួន ១ ៥០០ដុល្លារ ជាថ្នូរនឹងការធ្វើរបាយការណ៍បិទបាំងការវាយតម្លៃមិនល្អលើការងារគ្រប់គ្រងសំណល់រឹង រាវ ក្នុងរោងចក្រ ប៉ុន្តែក្រោយមក បានព្រមព្រៀងគ្នាត្រឹម ៦០០ដុល្លារ។ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយ នៅថ្ងៃទី៤ ខែមេសា ឯកឧត្ដម អ៊ាង សុផល្លែត បានប្រកាសថា ក្រសួងបរិស្ថាននឹងមិនទុកឱ្យករណីនេះចប់ដោយមិនដឹងខុសត្រូវ ហើយមិនមានអ្នកទទួលខុសត្រូវនោះទេ។ ក្រសួងបរិស្ថាន មិនអនុញ្ញាតឱ្យមន្ត្រីប្រព្រឹត្តអំពើខុសឆ្គងនោះទេ។ មន្ត្រីប្រព្រឹត្តខុសនឹងទទួលខុសត្រូវ តែបើមិនបានប្រព្រឹត្តខុសទេ នឹងទទួលបានយុត្តិធម៌។…