-
នាយនគរបាល២នាក់ និងបក្សពួកត្រូវបានចាប់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីស៊ីសំណូកពីពួក Online Scams

ជាសញ្ញានៃការតាំងចិត្តបង្រ្កាបបណ្តាញឆបោកអនឡាញ និងអ្នកផ្សំគំនិត អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនអគ្គនាយករងអន្តោប្រវេសន៍ម្នាក់ និងស្នងការរងរាជធានីភ្នំពេញម្នាក់ ព្រមទាំងបក្សពួកជាជនសង្ស័យ ២នាក់ទៀត ទៅដល់តុលាការ នៅម៉ោងប្រមាណ ៥ និង ៣៥នាទីល្ងាច ថ្ងៃទី២២ មេសា ពាក់ព័ន្ធនឹងករណីស៊ីសំណូកពីក្រុមឆបោកអនឡាញ និងសម្អាតប្រាក់។ ជនសង្ស័យទាំង៤នាក់ត្រូវបានកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ ដឹកតាមរថយន្តចំនួន៤គ្រឿងទៅតុលាការ ៖ រថយន្ត១គ្រឿងដាក់ជនសង្ស័យម្នាក់ ដោយមានមន្ត្រី ACU អង្គុយអមសងខាង និងមានរថយន្ត ១គ្រឿងទៀតជារបស់មន្ត្រីជំនាញ ACU អ្នកកាន់សំណុំរឿង ជិះតាមពីក្រោយ។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់បណ្ដាញព័ត៌មាន AMS ថា បើទោះបីជានីតិវិធីនាំជនជាប់សង្ស័យទាំង ៤នាក់ ទៅដល់សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងជាង ៥ល្ងាចក្តី តែនៅម៉ោងជាង ៦ល្ងាចថ្ងៃដដែល កម្លាំងអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនជនសង្ស័យទាំង ៤នាក់ ត្រឡប់ទៅវិញ ដើម្បីរង់ចាំតំណាងអយ្យការអមសាលាដំបូងបើកការស៊ើបសួរបន្ត ។ តាមការបញ្ជាក់របស់លោក សយ ច័ន្ទវិចិត្រ ជនជាប់សង្ស័យទាំង ៤នាក់នោះ រួមមាន ៖ ទី១. ឧត្តមសេនីយ៍…
-
ចិនគាំទ្រការធ្វើទំនើបកម្មវិស័យយោធាកម្ពុជា ដើម្បីការពារជាតិ

នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើជាសហប្រធានកិច្ចប្រជុំលើកទី១នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិនៃកម្ពុជា និងចិន នៅរាជធានីភ្នំពេញ។ កិច្ចសន្ទនានេះបានបញ្ជាក់ពីការប្តេជ្ញារួមគ្នារបស់ភាគីទាំងពីរ ក្នុងការពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងកិច្ចសហប្រតិបត្តិការផ្នែកយោធា ធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ យោងតាមក្រសួងការពារជាតិកម្ពុជា ក្នុងកិច្ចប្រជុំនេះ ភាគីមិត្តចិនបានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងខឿនការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស។ ក្រសួងការពារជាតិ ជឿជាក់យ៉ាងមុតមាំថា វត្តមានរបស់ឯកឧត្តម វ៉ាង យី និងឯកឧត្តម តុង ជុន…
-
ចិន នៅតែបន្តគាំទ្រចំពោះការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសន្ទនាយុទ្ធសាស្ត្រ ២បូក២ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលជួបឯកឧត្តម វ៉ាង យី សាជាថ្មី។ សម្ដេចតេជោបានចាត់ទុកឯកឧត្តមជាមិត្តចាស់របស់កម្ពុជាដែលបានធ្វើការជាមួយគ្នាជាយូរឆ្នាំមកហើយ។ សម្ដេចបានលើកឡើងអំពីដំណើររបស់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់ចិនមកកាន់ប្រទេសកម្ពុជានៅពេលនេះក្នុងការចូលរួមនៅក្នុងកិច្ចប្រជុំកិច្ចសន្ទនាយុទ្ធសាស្ត្រ ២បូក២ រវាងរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន គឺបង្ហាញយ៉ាងច្បាស់អំពីមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន។សម្ដេចបានសង្កត់ធ្ងន់ថាទោះបីជាពិភពលោកនៅពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណាក្តី ប៉ុន្តែទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន មិនមានការប្រែប្រួលឡើយ។ ឯកឧត្តម វ៉ាង…
-
ជម្រកបណ្តោះអាសន្នជិត ៣ពាន់ខ្នងត្រូវបានប្រគល់ជូនគ្រួសារជនភៀសសឹក

ប្រជាពលរដ្ឋភៀសសឹកជាង ២ពាន់គ្រួសារ ក្នុងស្រុកថ្មពួក និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានទទួលជម្រកស្នាក់នៅបណ្តោះអាសន្នរបស់រាជរដ្ឋាភិបាលរួចហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម លី សុវណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ។ មន្រ្តីរដ្ឋបាលខេត្តដដែលបានគូសបញ្ជាក់ថា ផ្ទះបណ្តោះអាសន្នដែលរដ្ឋាភិបាលសាងសង់នៅខេត្តបន្ទាយមានជ័យមានទាំងអស់ ២ ៨០៥ខ្នង គឺស្មើនឹងចំនួនគ្រួសារប្រជានជនភៀសសឹកនៅក្នុងខេត្តនេះ។ ដោយឡែក នៅខេត្តព្រះវិហារ រាជរដ្ឋាភិបាលក៏កំពង់សាងសង់ផ្ទះស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ចូលលំនៅឋានរបស់ពួកគេវិញបានផងដែរ។ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ បានប្រាប់បណ្តាញព័ត៌មាន AMS ថា បច្ចុប្បន្ននេះ អាជ្ញាធររៀបចំផ្ទះបណ្តោះអាសន្នបានចំនួន ៨០ខ្នង ក្នុងចំណោម ៣០០ខ្នងផ្ទះក្នុងគម្រោង និងមានពលរដ្ឋជាង ១០គ្រួសារបានចូលទៅរស់នៅហើយ។ បើតាមមន្រ្តីរដ្ឋបាលខេត្តដដែល នៅខេត្តព្រះវិហារ មានជនភៀសសឹកចំនួនបីភូមិ គឺភូមិតេជោមរកត ឃុំមរកត ភូមិបុស្បូវ ឃុំសាអែម និងភូមិអានសេះផ្នែកខាងលើ ឃុំជាំក្សាន្ត ដែលភូមិទាំងបីនេះ មានទីតាំងស្ថិតនៅលើភ្នំជាប់ព្រំដែនថៃ។ បន្ថែមលើការសង់ផ្ទះស្នាក់នៅបណ្តោះអាសន្ន អាជ្ញាធរក៏បានគិតគូររៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។ រដ្ឋបាលខេត្តបានរៀបចំយន្តការចាប់ឆ្នោត ដោយផ្ទាល់ដៃពីសំណាក់សាមីខ្លួន កំណត់យកលេខផ្ទះ និងទីតាំងជាក់ស្តែង ដើម្បីធានាបាននូវយុត្តិធម៌ និងតម្លាភាព។ ពាក់ព័ន្ធនឹងការសាងសង់ជម្រកជូនពលរដ្ឋជនភៀសសឹកនេះ សម្ដេចតេជោ…
-
កម្ពុជា និងគុយបា រួមគ្នាតាំងពិព័រណ៍រូបថត ដើម្បីអបអរសាទរខួបលើកទី៦៥ទំនាក់ទំនងការទូត

(ភ្នំពេញ)៖ ប្រទេសកម្ពុជា និងស្ថានទូតសាធារណៈរដ្ឋគុយបា បានរួមគ្នារៀបចំពិធីតាំងពិព័រណ៍រូបថត ៣១សន្លឹក ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៥ មេសា ១៩៦០ – ១៥ មេសា ២០២៦)។ ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ នាសាលចតុម្មុខមង្គល នៃក្រសួងព័ត៌មាន ។ លោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ព្រាដា (Milena Caridad Zaldívar Piedra) ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា បានថ្លែងថា ការតាំងពិព័រណ៍រូបថតនេះឧទ្ទិសដល់ព្រឹត្តិការណ៍សំខាន់នៃទំនាក់ទំនងពិសេស និងជាប្រវត្តិសាស្ត្ររវាងសាធារណៈរដ្ឋគុយបា និងព្រះរាជាណាចក្រកម្ពុជា ដែលជាប្រជាជាតិដាច់ស្រយាលពីរដែលចំណងការទូត ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០។ ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា បានលើកឡើងថា៖ «រួមគ្នា និងជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ យើងប្រឈមមុខនឹងកិច្ចការដ៏លំបាកក្នុង ការដោះស្រាយទំនាក់ទំនងទ្វេភាគីជាងប្រាំមួយទសវត្សរ៍។ យើងបានធ្វើដូច្នេះដោយផ្អែកលើការពិតដែលមិនអាចប្រកែកបាន និងដោយការកោតសរសើរចំពោះការរួមចំណែក របស់មនុស្សម្នាក់ៗដែលបានជួយពង្រឹង និងស៊ូទ្រាំទំនាក់ទំនងទាំងនេះ។ ការលើកទឹកចិត្ត ពិសេសមួយគឺការគោរពចំពោះទំនួលខុសត្រូវប្រវត្តិសាស្ត្រ ដើម្បីគោរពដល់ចំណងមិត្តភាព និងក្តីស្រលាញ់រវាងប្រជាជាតិយើង ដែលបង្កើតឡើងដោយសម្តេចព្រះបិតា…
-
រដ្ឋមន្ត្រីការបរទេស និងការពារជាតិចិន នឹងមកកម្ពុជាពិភាក្សាលើវិស័យសន្តិសុខ និងនយោបាយ

ជាលើកទីមួយក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងចិន-កម្ពុជា រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិចិននឹងមកប្រជុំ ២+២ ជាមួយរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការសន្តិសុខ និងនយោបាយ។ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្ដីទីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន AMS ថា ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីការពារជាតិចិន នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំលើកដំបូងនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា។ អ្នកនាំពាក្យដដែលបានគូសបញ្ជាក់ថា កិច្ចប្រជុំយុទ្ធសាស្ត្រនេះនឹងផ្ដោតលើចំណុចគន្លឹះមួយចំនួន ជាពិសេសការពង្រឹងអំណាចនយោបាយ និងកងទ័ព និងការជំរុញកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែមានឥទ្ធិពល និងរឹងមាំ។ លើសពីនេះ ភាគីទាំងពីរគ្រោងនឹងពិភាក្សាអំពីការបង្កើនសកម្មភាពរួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងបទល្មើសឆបោកតាមអនឡាញ ដែលជាបញ្ហាក្ដៅក្នុងតំបន់។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេស ការបង្ហាញវត្តមានរបស់មន្ត្រីជាន់ខ្ពស់ចិននៅពេលនេះ គឺជាសញ្ញាដ៏សំខាន់បង្ហាញពីការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ឯកឧត្តម ចាន់ រតនា សង្កត់ធ្ងន់ថា កិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» នេះ មិនត្រឹមតែជាការរឹតចំណងមិត្តភាពគ្រប់រដូវកាលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃការត្រៀមខ្លួនជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ…
-
នគរសង្ក្រាន្តបានប្រព្រឹត្តិទៅដោយជោគជ័យ ជាមួយក្តីនឹករលឹកដល់វីរកងទ័ព

ព្រឹត្តិការណ៍នគរសង្ក្រាន្ត ត្រូវរៀបចំយ៉ាងជោគជ័យនៅរាជធានីភ្នំពេញ ដោយបានផ្ញើ និងនាំក្តីនឹករលឹក ដឹងគុណទៅដល់វីរៈកងកម្លាំងជួរមុខផងដែរ តាមរយៈការនាំយកក្រមា ជាមួយសារជូនពរ អំបុក និងនំអន្សម ចែកជូនដល់កងទ័ព និងនគរបាល ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ។ ឯកឧត្តម សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមការងារប្រតិបត្តិ បានថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ថា ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត នៅរាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ទទួលបានជោគជ័យលើសពីការរំពឹង ដោយបានប្រព្រឹត្តទៅដោយរលូនមានសុខសុវត្ថិភាពល្អ មិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ។ ឯកឧត្តម បានបន្តថា ការរៀបចំនគរសង្ក្រាន្តនៅរាជធានីភ្នំពេញនេះ ទោះបីជាពេលវេលាខ្លី ប៉ុន្តែវាគឺជាចលនាដើម្បីបង្ហាញការចងចាំ ការដើរទៅមុខ និងភាពរឹងមាំរបស់កម្ពុជា។ ឯកឧត្តមវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានធ្វើឲ្យព្រឹត្តិការណ៍នគរសង្ក្រាន្ត ទទួលបានជោគជ័យ។ ក្នុងក្របខ័ណ្ឌនៃការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនេះ សហភាពសហព័ន្ធយុវជនកម្ពុជាបាននាំយកក្រមាជាង១ម៉ឺន ជាមួយសារជូនពរ អំបុក និងនំអន្សម ចែកជូនដល់វីរកងទ័ពនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែមេសា ហើយមួយថ្ងៃក្រោយមក សហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកក្រមារជាង៥ពាន់ក្រមា អំបុក…
-
ក្រសួងការងារ និង KOICA ចុះហត្ថលេខាលើគម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ

(ភ្នំពេញ)៖ ក្នុងគោលដៅបណ្តុះបណ្តាលកម្លាំងពលកម្មនៅកម្ពុជាឱ្យកាន់តែមានជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការពង្រឹងសមត្ថភាពប្រព័ន្ធ TVET នៅវិទ្យាស្ថាន TVET ចំនួន ៣ គឺ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)។ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ឆយ ម៉ូន ជុង (CHOI Moon Jung) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជាបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី “គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា” នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ គម្រោងដែលចាប់ផ្តើមអនុវត្តពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ គ្របដណ្តប់សកម្មភាពសំខាន់ៗលើការពង្រីកឱកាស ក្នុងការទទួលបានការបណ្តុះបណ្តាលជំនាញ TVET នៅកម្ពុជា លើកកម្ពស់ការយល់ដឹងជាសាធារណៈពី TVET និងពង្រឹងយន្តការគាំទ្រដល់អ្នកសិក្សា។ បន្ថែមពីនេះ គម្រោងនេះក៏ជួយពង្រឹងសមត្ថភាពដល់វិទ្យាស្ថាន TVET ដែលត្រូវបានជ្រើសរើស ស្របតាមតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស…
-
៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ រាជធានីភ្នំពេញមានប្រជាពលរដ្ឋមកដើរលេងកម្សាន្តជាង៤,៣លាននាក់

ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងព្រឹត្តិការណ៍«នគរសង្ក្រាន្ត » នៅទូទាំងរាជធានីភ្នំពេញ មានភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្តជាង៤លាន៣សែននាក់ ប្រកបដោយភាពសប្បាយរីករាយ សាមគ្គីភាព និងសុខសុវត្ថិភាព។ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះថា នៅតាមទីតាំងរៀបចំទាំង៦ និងអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុទ្ធតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយយ៉ាងច្រើនកុះករ។ បន្ថែមពីនេះ នៅតាមទីវត្តអារាម និងបណ្តាខណ្ឌទាំង១៤ ក៏មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដូចគ្នាដែរ ។ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់លម្អិតថា នៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីនៅរាជធានីភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី មកដើរលេងកម្សាន្តចំនួន ៩៨៣ ០៨០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន៧ ០៦៨នាក់ ហើយនៅថ្ងៃទី២មានបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្ត ១ ៥៦៥ ៣៦៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន១៧,៩៤០នាក់ ចំណែកនៅថ្ងៃទី៣មានចំនួនសរុប ១ ៨២៧ ៩៩០នាក់។ លោកស្រីបន្ថែមថា ការរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត »បានផ្តល់ភាពសប្បាយរីករាយ និងកក់ក្តៅលើសន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាសុខសុវត្ថិភាពជូនពលរដ្ឋយ៉ាងល្អប្រសើរ ។ ទាក់ទិននឹងសុខសុវត្ថិភាព…
-
សម្តេចតេជោ៖ របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ។ តើហាមទេវតាមិនឲ្យចុះមកបានទេ? តើហាមប្រជាជនមិនឲ្យចូលឆ្នាំបានទេ? បើកម្ពុជាពេលនេះមិនមានជំងឺឆ្លងកូវីដ១៩ ដូចឆ្នាំ២០២០ផងនោះ។ យើងទទួលស្គាល់ថាយើងនៅមានការលំបាកតាមព្រំដែនជាមួយថៃលើផ្នែកមួយ នៃដែនដី និងពេលវេលាដែលជាការលំបាករបស់កងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែន និងប្រជាជនភៀសសឹកមួយចំនួនដែលយើងបានជួយឲ្យពួកគាត់មានឱកាសបានចូលឆ្នាំផងដែរ។ សម្រាប់ប្រជាជនជាង១៧លាននាក់ផ្សេងទៀត តើទុកឲ្យពួកគាត់នាំគ្នាស្រែកយំបញ្ឈប់សកម្មភាពជីវភាពសេដ្ឋកិច្ចសង្គមឬយ៉ាងណា? ដូចជាការបិទផ្សារ បិទការលក់ដូរ បិទធនាគារ បិទរោងចក្រ បិទកសិដ្ឋាន បិទសាលារៀន។ល។ រហូតទៅបិទមិនឲ្យប្រជាជនសប្បាយរីករាយក្នុងពេលចូលឆ្នាំឬយ៉ាងណា? ពួកជ្រុលនិយមទិទៀនរាជរដ្ឋាភិបាលដែលរៀបចំនគរសង្រ្កាន ដោយគេចោទរាជរដ្ឋាភិបាលថាមិនបានគិតដល់ការលំបាករបស់កងទ័ព និងប្រជាជនភៀសសឹកដែលជាចេតនាធ្វើឲ្យជាតិទាំងមូលធ្លាក់ចូលក្នុងស្ថានភាពពិការដែលគ្មានសកម្មភាពសេដ្ឋកិច្ចសង្គម ដែលខ្ញុំប្រៀបធៀបថា (របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណនោះឡើយ)។ សកម្មភាពសប្បាយរីករាយរបស់ប្រជាជននៅកន្លែងមួយចំនួនប៉ុន្មានថ្ងៃមកនេះ និងនៅគ្រប់ទីកន្លែងនៅពេលទទួលទេវតាឆ្នាំនេះវាស្មើ និងការទះកំភ្លៀងចំពោះពួកប្រឆាំងនឹងការចូលឆ្នាំ។ សូមគោរពអញ្ជើញអ្នកប្រឆាំង និងការចូលឆ្នាំមកសប្បាយរីករាយក្នុងពេលចូលឆ្នាំទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេស។ សូមកុំខ្មាស់អៀនអីគ្រាន់តែគិតខុស និងសកម្មភាពខុសដែលនាំដល់ខ្លួនខាតប៉ុណ្ណោះព្រោះបើធ្វើប្រឆាំងហើយត្រូវប្រឆាំងគ្រប់មុខទាំងអស់»៕