Category: ព័ត៌មានជាតិ

  • អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងសុខាភិបាល ផ្លាស់ប្តូរពីអ្នកគ្រប់គ្រងជំនួយ ទៅជាអ្នកកសាងប្រព័ន្ធសុខាភិបាលជាតិ

    អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងសុខាភិបាល ផ្លាស់ប្តូរពីអ្នកគ្រប់គ្រងជំនួយ ទៅជាអ្នកកសាងប្រព័ន្ធសុខាភិបាលជាតិ

    ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងសុខាភិបាល កំពុងតែផ្លាស់ប្តូរតួនាទី ពីគ្រាន់តែជាអ្នកគ្រប់គ្រងជំនួយ ទៅជាអ្នកកសាងប្រព័ន្ធសុខាភិបាលជាតិដ៏រឹងមាំ ។ ក្នុងសិក្ខាសាលាផ្តល់សុពលភាពលើ ផែនទីបង្ហាញផ្លូវចីរភាពនៃកម្មវិធីអេដស៍ (២០២៦-២០២៩) នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាន់វ៉េ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានប្រសាសន៍ថា ដំណើរឆ្ពោះទៅរកចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ ហើយពេលនេះយើងបានមកដល់ចំណុចរបត់ដ៏សំខាន់មួយ ក្នុងការធានានូវការឆ្លើយតបដែលបានធ្វើឱ្យកម្ពុជា ក្លាយជាអ្នកដឹកនាំសកល ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើងពីសមិទ្ធផលរួម ដែលជាសក្ខីភាព នៃការព្យាយាម សម្រេចបានរួមមាន៖ ការកាត់បន្ថយការឆ្លងថ្មីរហូតដល់៤៥%, អត្រាបង្ក្រាបមេរោគ(Viral suppression) ដែលបច្ចុប្បន្ននេះមានលើសពី៩៨%, កម្ពុជា កំពុងស្ថិតនៅលើផ្លូវ ឆ្ពោះទៅសម្រេចបានគោលដៅ ៩៥-៩៥-៩៥ មុនកាលកំណត់ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីជម្នះបញ្ហាប្រឈមបច្ចុប្បន្ន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងសុខាភិបាល ត្រូវតែផ្លាស់ប្តូរតួនាទី ពីគ្រាន់តែជាអ្នកគ្រប់គ្រងជំនួយ ទៅជាអ្នកកសាងប្រព័ន្ធសុខាភិបាលជាតិដ៏រឹងមាំ ។ យើងកំពុងផ្លាស់ប្តូរពីការធ្វើការបែបដាច់ដោយឡែកពីគ្នា ទៅជាស្ថាបត្យកម្ម សុខាភិបាលជាតិរួមតែមួយ ។…

  • ក្រសួងចំនួន២ រួមគ្នារៀបចំសិក្ខាសិលាធ្វើទំនើបកម្មឌីជីថលដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ

    ក្រសួងចំនួន២ រួមគ្នារៀបចំសិក្ខាសិលាធ្វើទំនើបកម្មឌីជីថលដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ

    (ភ្នំពេញ៖) ប្រជាពលរដ្ឋនឹងទទួលបានភាពងាយស្រួល តាមរយៈការធ្វើទំនើបកម្មឌីជីថលនាពេលដ៏ខ្លីខាងមុខ មិនថានៅទីក្រុង ឬជនបទសុទ្ធតែទទួលបានហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឌីជីថលដែលជាដំណើរការវិវត្តន៏ថ្មីរបស់រាជរដ្ឋាភិបាលអាណត្ដិទី៧។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សារទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ឬសំណង់ផ្សេងទៀត ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានសហការគ្នា សាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដែលបម្រើឱ្យវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងតម្រូវការជាក់ស្តែង ហើយការងារនេះនឹងប្រែក្លាយសង្គមឱ្យទៅជាសង្គមឌីជីថល ផ្តល់ភាពងាយស្រួលនិងរហ័ស ឆ្លើយតបទាន់ពេលវេលាទៅនឹងស្ថានភាពសង្គម សេដ្ឋកិច្ច និងការវិវត្តន៍ក្នុងតំបន់ និងពិភពលោក។សិក្ខាសាលានេះ នឹងជួយផ្សព្វផ្សាយឱ្យភាគីពាក់ព័ន្ធបានដឹង និងចូលរួមសហការអនុវត្ត ទៅតាមលក្ខខណ្ឌតម្រូវ និងបទដ្ឋានបច្ចេកទេសកំណត់ ដែលបានដាក់ចេញលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សារទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ឬសំណង់ផ្សេងទៀត ដោយស្មារតីទទួលខុសត្រូវ និងតម្កល់ប្រយោជន៍រួមជាធំ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់…

  • កម្ពុជាគិតគូរពីប្រែក្លាយក្រុងនានាទៅជាក្រុងសិល្បៈ វប្បធម៌ អរិយធម៌ និងវៃឆ្លាត

    កម្ពុជាគិតគូរពីប្រែក្លាយក្រុងនានាទៅជាក្រុងសិល្បៈ វប្បធម៌ អរិយធម៌ និងវៃឆ្លាត

    បន្ទាប់ពីបញ្ចប់ការចុះបញ្ជីដីធ្លីរួចរាល់ ពេលនេះ គឺជាពេលវេលាសមស្របសម្រាប់កម្ពុជាក្នុងការគិតគូរអភិវឌ្ឍទីក្រុងនានា ឲ្យទៅជាទីក្រុងប្រកបដោយសិល្បៈ វប្បធម៌ អរិយធម៌ សុភមង្គល ងាយស្រួលរស់នៅ និងមានធនធានមនុស្សចេះដឹង ឆ្លាតវ័យ ដើម្បីធានាបានទាំងកំណើនសេដ្ឋកិច្ច និងគុណភាពជីវិតល្អប្រសើរ។ នេះគឺជាលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងវេទិកាជាតិលើកទី៣ ស្តីពី “ទីក្រុង និងលំនៅឋាន៖ ការកសាងអនាគតទីក្រុងកម្ពុជា ផលិតភាព និងភាពធន់ ជាមួយប្រព័ន្ធលំនៅឋានប្រកបដោយបរិយាបន្ន” ដែលរៀបចំឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងរៀបចំដែនដី។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការរៀបចំទីក្រុងឱ្យមានរបៀបរៀបរយ ជាមួយចក្ខុវិស័យវែងឆ្ងាយ ត្រូវផ្តោតលើការកំណត់ និងបែងចែកតំបន់អភិវឌ្ឍន៍ឱ្យច្បាស់លាស់ ដូចជា តំបន់ឆ្នេរ តំបន់កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស និងទីប្រជុំជនជាដើម។ ការរៀបចំនេះ ក៏ត្រូវផ្សារភ្ជាប់ជាមួយការអភិវឌ្ឍរបៀង និងប៉ូលសេដ្ឋកិច្ចសំខាន់ៗ ដើម្បីបង្កើតដង្ហើមសេដ្ឋកិច្ចទីក្រុង និងលើកកម្ពស់គុណភាពជីវិត។ ឯកឧត្តមបានជំរុញឱ្យអាជ្ញាធររាជធានី-ខេត្ត បន្តគិតគូរកំណត់តំបន់ដែលត្រូវរក្សាទុកជាតំបន់អភិរក្ស ជាពិសេស តំបន់ភ្នំក្រវាញ បឹងទន្លេសាប និងទន្លេមេគង្គ ដែលមានតម្លៃជីវៈចម្រុះ និងជាគ្រឹះសម្រាប់សេដ្ឋកិច្ចជាតិ។…

  • វិភាគ៖ ក្រោមដំបូលអាស៊ាន ទោះមិនសូវកក់ក្តៅ តែកម្ពុជាមានឱកាសកសាងជាតិ និងឥទ្ធិពលស្មើមុខមាត់លើឆាកអន្តរជាតិ

    វិភាគ៖ ក្រោមដំបូលអាស៊ាន ទោះមិនសូវកក់ក្តៅ តែកម្ពុជាមានឱកាសកសាងជាតិ និងឥទ្ធិពលស្មើមុខមាត់លើឆាកអន្តរជាតិ

    ឮនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ កម្ពុជាបានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដោយបានក្លាយជាសមាជិកពេញសិទ្ធិទី១០របស់អាស៊ាន ក្រោយដំណើរការចរចារយ៉ាងលំបាកអស់រយៈពេលជាច្រើនឆ្នាំ។ ទង់ជាតិកម្ពុជាបានបង្ហូតលើឆាកតំបន់យ៉ាងមានមោទនភាព។ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ធ្លាប់បានលើកឡើងថា មានកត្តាសំខាន់ចំនួន៤ ដែលជំរុញឱ្យកម្ពុជាសម្រេចចូលជាសមាជិកអាស៊ាន ក្នុងនោះមានគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ស្មារតីសម្រេចចិត្តតាមបែបកុងសង់ស៊ីស សមាហរណកម្មសេដ្ឋកិច្ច និងការបើកទូលាយច្រកទ្វារការទូតរបស់កម្ពុជា។ ក្រោយក្លាយជាសមាជិកអាស៊ាន កម្ពុជាក៏បានធ្វើជាប្រធានប្តូរវេនអាស៊ានចំនួន៣ដងរួចមកហើយ ក្រោមការដឹកនាំរបស់សម្តេចតេជោ។ ទោះតូច ឬធំ មាន ឬក្រ ប្រទេសសមាជិកទាំងអស់របស់អាស៊ានមានសិទ្ធិស្មើៗគ្នា ក្នុងការធ្វើសេចក្តីសម្រេចចិត្តណាមួយ។ អាស៊ានមិនត្រឹមតែជាច្រកទ្វារនាំកម្ពុជាចេញទៅកាន់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់ឱ្យកម្ពុជានូវសំឡេង និងអំណាចក្នុងការចរចាលើឆាកអន្តរជាតិ ព្រមទាំងបង្កើតឱកាសក្នុងការកសាងគ្រឹះសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា អាស៊ានគឺជាស្ពានការទូតដ៏សំខាន់ ដែលបាននាំកម្ពុជាចេញពីភាពឯកោ ទៅរកការបង្កើតដៃគូសន្ទនាទូលំទូលាយជាមួយពិភពលោក។ ការធ្វើសមាហរណកម្មពេញលេញក្នុងតំបន់ និងសកលលោកនេះ មិនត្រឹមតែជាជោគជ័យផ្នែកការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសក្ដានុពល និងវត្តមានរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។ ដោយឡែក លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បានលើកឡើងថា អាស៊ានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកែប្រែមុខមាត់កម្ពុជា ពីប្រទេសដែលធ្លាប់រស់នៅឯកា និងមានទំនាក់ទំនងអន្តរជាតិតិចតួច…

  • ប្រទេសជាមិត្តត្រៀមខ្លួនជួយសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

    ប្រទេសជាមិត្តត្រៀមខ្លួនជួយសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

    ក្រោយពេលដែលក្រសួងការពារជាតិកម្ពុជាដឹកនាំក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចុះទៅសង្កេតការណ៍នៅតាមបណ្តោយព្រំដែនជាមួយថៃ ប្រទេសមួយចំនួនបានប្រកាសជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមជួយសម្របសម្រួល និងស្វែងរកមធ្យោបាយស្តារទំនាក់ទំនងកម្ពុជា-ថៃឡើងវិញ។ ស្ថានទូតអង់គ្លេស តាមរយៈទំព័រហ្វេប៊ុកផ្លូវការ បានអះអាងថា ខ្លួននៅតែបន្តតាមដានយ៉ាងជាប់លាប់នូវស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ និងផលប៉ះពាល់ទៅលើសហគមន៍ក្នុងតំបន់នោះ ក្រោយពីសង្គ្រាមកាលពីឆ្នាំ២០២៥។ការលើកឡើងនេះ ធ្វើឡើងក្រោយពីមន្ត្រីស្ថានទូតបានរួមដំណើរជាមួយក្រុមអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា ទៅកាន់ខេត្តពោធិ៍សាត់ បន្ទាយមានជ័យ និងឧត្តរមានជ័យកាលពីថ្ងៃទី ២៨ និង ២៩ ខែមេសា។ ចំណែកស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏បានលើកឡើងដែរថា រដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា ហើយជប៉ុននឹងបន្តផ្តល់ជំនួយក្នុងទម្រង់ផ្សេងៗដល់កម្ពុជា។ តំណាងស្ថានទូតជប៉ុនក៏បានចូលរួមក្នុងបេសកកម្មសង្កេតការណ៍តាមព្រំដែនកម្ពុជា-ថៃផងដែរ។ នៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី Kaja Kallas តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ កាលពីថ្ងៃទី ២៨ ខែមេសា សហភាពអឺរ៉ុបបានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចូលរួមស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់ជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេសកម្ពុជា។ អឺរ៉ុប បានលើកទឹកចិត្ត និងជំរុញឱ្យកម្ពុជា-ថៃ បន្តប្រើប្រាស់ផ្លូវចរចាតាមបែបការទូត ដើម្បីស្វែងរកមធ្យោបាយដោះស្រាយបញ្ហាដោយសន្តិវិធី និងជៀសវាងការប្រើប្រាស់កម្លាំងបាយ។ សហភាពអឺរ៉ុបចាត់ទុកថា ការបញ្ចប់ជម្លោះព្រំដែននេះ គឺជាកត្តាចម្បងក្នុងការរក្សាសន្តិសុខ…

  • ប្រមុខការទូតកម្ពុជាសោកស្តាយចំពោះការដកខ្លួនពី MoU ២០០១ របស់ថៃ

    ប្រមុខការទូតកម្ពុជាសោកស្តាយចំពោះការដកខ្លួនពី MoU ២០០១ របស់ថៃ

    «គឺជារឿងគួរឱ្យសោកស្តាយបំផុតប្រសិនបើភាគីថៃសម្រេចដកខ្លួនជាឯកតោភាគីពី MoU-2001» ។ នេះគឺជាសេចក្តីអត្ថាធិប្បាយរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃព្រហស្បត្តិ៍ទី ៣០ ខែមេសានេះ។ ស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានខ្មែរ AKP ឯកឧត្តម ប្រមុខការទូតកម្ពុជា ចាត់ទុកថា ការដកខ្លួនចេញពី MoU ២០០១ របស់ប្រទេសថៃ គឺជា«ជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ» រវាងប្រទេសទាំងពីរ។ ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម ប្រាក់ សុខុន នៅប្រទេសប្រ៊ុយណេកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានជូនដំណឹងថា ប្រទេសថៃកំពុងតែស្ថិតក្នុងដំណើរការនៃការលុបចោល MOU ឆ្នាំ២០០១ ដែលកំពុងស្ថិតក្នុងដំណាក់កាលដាក់ជូនគណៈរដ្ឋមន្ត្រីថៃពិចារណានៅឡើយ ហើយប្រទេសថៃនឹងផ្ញើលិខិតជូនទៅកាន់ភាគីកម្ពុជា ក្រោយពីគណៈរដ្ឋមន្ត្រីថៃបានពិចារណាចប់រួចរាល់។ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា កម្ពុជា «នឹងបង្ហាញជំហរផ្លូវការរបស់ខ្លួនបន្ថែមទៀតក្នុងពេលខាងមុខ»។ ហើយ«កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ និងឥតងាករេចំពោះទាំងខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ»។ MOU ឆ្នាំ២០០១ ជាយន្តការទ្វេភាគីដែលបានចុះហត្ថលេខារវាងប្រទេសថៃ និងកម្ពុជា សំដៅផ្តល់នូវក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រង និងបែងចែកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា…

  • អណ្តើកហ្លួង «ឧរង្គសត្វនិមិត្តរូបរបស់កម្ពុជា» ចំនួន២០ក្បាល ត្រូវបានលែងចូលក្នុងដែនជម្រកធម្មជាតិ

    អណ្តើកហ្លួង «ឧរង្គសត្វនិមិត្តរូបរបស់កម្ពុជា» ចំនួន២០ក្បាល ត្រូវបានលែងចូលក្នុងដែនជម្រកធម្មជាតិ

    ភ្នំពេញ៖អណ្តើកហ្លួង ជា«ឧរង្គសត្វនិមិត្តរូបរបស់កម្ពុជា»និងប្រភេទសត្វជិតផុតពូជចំនួន២០ក្បាល ត្រូវបានលែងចូលក្នុង​ដែន ជម្រកនៃប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងឃុំកំពង់ហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដើម្បីបង្កើនផលស្តុកក្នុងធម្មជាតិ​ឡើងវិញ។បច្ចុប្បន្នលើពិភពលោកអណ្ដើកប្រភេទនេះ មានរស់នៅក្នុងប្រទេសចំនួន៣ប៉ុណ្ណោះ ក្នុងនេះមាន កម្ពុជា មួយផងដែរ។ អណ្តើកហ្លួងចំនួន២០ក្បាល ត្រូវបានធ្វើពិធីលែងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ក្រោមវត្តមានចូលរួមលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។លោកជំទាវអនុរដ្ឋលេខាធិការ​បានបញ្ជាក់ថា ការលែង​អណ្តើក​ហ្លួងចូលក្នុងទីជម្រកធម្មជាតិនាពេលនេះ គឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការការពារ​បេតិកភណ្ឌធម្មជាតិដ៏មានតម្លៃ។លោកជំទាវបន្ថែមថា អណ្តើកហ្លួង (Batagur affinis) មិនមែនគ្រាន់តែជាប្រភេទសត្វ​ល្មូន​ធម្មតានោះទេ ប៉ុន្តែគឺជាឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានកំណត់ដោយព្រះរាជក្រឹត្យកាលពីឆ្នាំ២០០៥។ បើតាមលោកជំទាវ អ៊ឹម រចនា អណ្ដើកហ្លួងកំពុងប្រឈមនឹងគ្រោះថ្នាក់បំផុត ហើយត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជ ខណៈបច្ចុប្បន្នលើសកលលោក អណ្ដើកប្រភេទនេះវត្តមានតែនៅប្រទេសចំនួន ៣ប៉ុណ្ណោះ គឺកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ដោយផ្អែកតឹកតាងនេះលោកជំទាវអនុរដ្ឋលេខាធិការអះអាងថា ការការពារអណ្តើកហ្លួង មិនត្រឹមតែជាការរក្សានិមិត្តរូបជាតិ​ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតព្វកិច្ចអភិរក្សកម្រិតសកលផងដែរ។ ទន្ទឹមនេះលោកជំទាវក៏បានអំពាវនាវដល់អាជ្ញាធរ និងប្រជាសហគមន៍ទាំងអស់ បន្តចូលរួមទប់ស្កាត់ការនេសាទខុសច្បាប់ និងការបំផ្លាញទីជម្រក។ត្រូវរួមគ្នាធានាថា «អណ្តើកហ្លួង» នឹងបន្តរស់រានមានជីវិតក្នុងប្រព័ន្ធទឹករបស់យើងសម្រាប់ទុក​ដល់​កូនចៅជំនាន់ក្រោយ។ គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០០ មក តាមរយៈកិច្ចសហការរវាងអគ្គនាយកដ្ឋានជលផល…

  • ក្រសួងដែនដីរៀបចំច្បាប់ភូមិបាលថ្មី ស្របតាមការវិវត្តនយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជា

    ក្រសួងដែនដីរៀបចំច្បាប់ភូមិបាលថ្មី ស្របតាមការវិវត្តនយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជា

    ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាមួយដើម្បីសិក្សាស្វែងយល់ ពិគ្រោះ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ដែលនឹងចូលមកជំនួសច្បាប់ភូមិបាលឆ្នាំ២០០១។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ភូមិបាលថ្មី ត្រូវបានរៀបចំឡើង ដើម្បីធ្វើបច្ចុប្បន្នភាពឱ្យស្របតាមការវិវត្តនៃនយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជាបច្ចុប្បន្ន ព្រមទាំងបន្ស៊ីជាមួយច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី និងការប្រែប្រួលនៃការប្រើប្រាស់ពាក្យពេចន៍ និងវោហាសព្ទក្នុងវិស័យភូមិបាល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ការរៀបចំសេចក្តីព្រាងច្បាប់នេះ គឺផ្តោតទាំងលើទម្រង់ និងខ្លឹមសារដែលជាការបន្តអភិវឌ្ឍន៍គោលការណ៍ និងគុណតម្លៃដែលបានកសាងតាំងពីឆ្នាំ១៩៧៩មក ហើយឯកឧត្តមរំពឹងថា ច្បាប់ថ្មីនឹងអាចយកទៅអនុវត្តបានយូរអង្វែងជាច្រើនឆ្នាំទៅមុខទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស។ ឯកឧត្តមជឿជាក់ថា ច្បាប់ថ្មីនឹងជួយពង្រឹងការគ្រប់គ្រង និងប្រើប្រាស់ដីរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងឱ្យអស់សក្តានុពល តាមរយៈការកំណត់សិទ្ធិនៃការប្រើប្រាស់ដីរដ្ឋ ដើម្បីគុណតម្លៃសេដ្ឋកិច្ច និងឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា។ ជាងនេះទៅទៀត បទបញ្ញត្តិច្បាប់ភូមិបាលថ្មីនឹងកំណត់សញ្ញាណដីមួយចំនួនឲ្យបានច្បាស់លាស់ ដូចជាដីសមាគម ឬដីសហគមន៍ជាដើម។ ចំណុចសំខាន់មួយដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានទាញចំណាប់អារម្មណ៍របស់អង្គសិក្ខាសាលា គឺស្ថានប័នដែលមានសិទ្ធិលុបចោលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។ ឯកឧត្តមបានសំណូមពរឲ្យសិក្ខាកាមរួមគ្នាពិគ្រោះពិភាក្សាថាតើតុលាការគួរតែមានសិទ្ធិមោឃភាពបណ្ណកម្មសិទ្ធិឬយ៉ាងណា។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា បច្ចុប្បន្ន…

  • អាជ្ញាធរជាតិអប្សរាជួសជុលកំពែងក្រុងអង្គរធំ ដើម្បីការពារហានិភ័យនៃកត្តាធម្មជាតិ

    អាជ្ញាធរជាតិអប្សរាជួសជុលកំពែងក្រុងអង្គរធំ ដើម្បីការពារហានិភ័យនៃកត្តាធម្មជាតិ

    អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលជញ្ជាំងកំពែងថ្មបាយក្រៀមនៃក្រុងអង្គរធំប្រវែង ១៥ ម៉ែត្រ ស្ថិតនៅផ្នែកខាងត្បូង ឈៀងខាងលិចនៃខ្លោងទ្វារទន្លេអុំ។ សកម្មភាពជួសជុលយ៉ាងមមាញឹកនេះ ធ្វើឡើងដើម្បីស្រោចស្រង់រចនាសម្ពន្ធកំពែងបុរាណឱ្យរឹងមាំឡើងវិញ បន្ទាប់ពីរងការខូចខាតជាទម្ងន់ដោយសារអាយុកាលនៃថ្ម និងកត្តាធម្មជាតិ។ លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា ដែលជាអ្នកគ្រប់គ្រងការដ្ឋានផ្ទាល់ បានបញ្ជាក់ថា ជញ្ជាំងកំពែងផ្នែកនេះបានទទួលរងការខូចខាតជាយូរមកហើយដោយសារអាយុកាលនៃថ្ម និងកត្តាធម្មជាតិ ដែលអាចបង្កឱ្យមានហានិភ័យមួយចំនួន ដូចជា ជញ្ជាំងថ្មបាយក្រៀមបានហែកចេញពីគ្នា និងថ្មមួយចំនួនរលុះធ្លាក់។ ចំពោះរចនាសម្ពន្ធស្លាបខ្លោងទ្វារទិសខាងលិច ក៏មានការខូចខាតច្រើនដែរ ដោយសារវាទ្រេត បាត់ផ្នែកដំបូល ហើយថ្មនៅសល់តិចតួចមានដូចជា ថ្មរូបទេពខ្លះៗ និងថ្មខឿននៃខ្លោងទ្វារ។ រីឯកាំជណ្តើរ រងបញ្ហាទឹកហូរច្រោះ ធ្វើឱ្យជញ្ជាំងផ្នែកខាងក្នុងហែកក្រៀកពីគ្នា ហើយបាត់ស្លាកស្នាមរូបរាងកាំជណ្តើរ និងធ្លាក់ថ្មភក់មួយចំនួនពីទីតាំងដើម។ បញ្ហាទាំងនេះ គឺទាមទារឱ្យមានការជួយសង្រ្គោះបន្ទាន់។ រីឯដំណើរការជួសជុលវិញ ក្រុមការងារបានអនុវត្តតាមដំណាក់កាលបច្ចេកទេសយ៉ាងផ្ចិតផ្ចង់បំផុត។ កិច្ចការដំបូងគឺការសម្អាតបរិវេណការដ្ឋាន និងការរៀបចំរបងការពារសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរដែលឆ្លងកាត់ខ្លោងទ្វារទន្លេអុំ។ ក្រុមអ្នកជំនាញបានធ្វើកំណាយដើម្បីសិក្សាពីរចនាសម្ពន្ធគ្រឹះ ព្រមទាំងចុះបញ្ជីលេខសម្គាល់ថ្មដែលរាយប៉ាយ ដើម្បីងាយស្រួលក្នុងការរៀបចំទៅកាន់ទីតាំងដើមវិញឱ្យបានត្រឹមត្រូវបំផុតតាមលក្ខណៈបុរាណវិទ្យា។ គម្រោងសង្គ្រោះបន្ទាន់លើកំពែងក្រុងអង្គរធំនេះ បានចាប់ផ្ដើមដំណើរការតាំងពីដើមខែមេសា ឆ្នាំ២០២៦ មកម៉្លេះ ហើយរំពឹងថា នឹងត្រូវចំណាយពេលប្រហែល ៦ ខែ ទើបអាចបញ្ចប់ជាស្ថាពរ។ ក្នុងកំឡុងពេលជួសជុល ក្រុមការងារត្រូវប្រើបច្ចេកទេសទល់ទ្រជញ្ជាំង…

  • កាហ្វេមណ្ឌលគិរីមានទីផ្សារកាន់តែល្អ សហគមន៍ជំរុញពង្រីកការដាំដុះ

    កាហ្វេមណ្ឌលគិរីមានទីផ្សារកាន់តែល្អ សហគមន៍ជំរុញពង្រីកការដាំដុះ

    កសិករដាំកាហ្វេនៅខេត្តមណ្ឌលគិរីមានលំនឹងទីផ្សារកាន់តែប្រសើរ ខណៈសហគមន៍បានជំរុញឲ្យប្រជាកសិករនាំគ្នាពង្រីកផ្ទៃដីដាំដុះ ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ ដែលកំពុងកើនឡើង។ ទោះជាមានការពង្រីកការដាំដុះបន្ថែម ក៏កសិករខ្មែរមិនបារម្ភពីបញ្ហាខ្វះទីផ្សារនោះដែរ។ កាហ្វេដែលដាំដុះនៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា សុទ្ធតែមានគុណភាពល្អ និងរសជាតិឈ្ងុយឆ្ងាញ់ អាចប្រកួតប្រជែងបានទាំងនៅក្នុង និងក្រៅប្រទេស។ លោក ជិន ជ័យ យ៉ាបុត្រ ប្រធានក្រុមហ៊ុន គិរីកាហ្វេ បានឱ្យដឹងក្រោយកិច្ចប្រជុំជាមួយកសិករ ១៦៣គ្រួសារ នៅសហគមន៍ប៊ូស្រា នាដើមសប្តាហ៍នេះថា កសិករដាំកាហ្វេ អាចលក់ផលិតផលរបស់ខ្លួនដោយផ្ទាល់ទៅកាន់ក្រុមហ៊ុនបាន ខណៈទីផ្សារកំពុងមានតម្រូវការខ្ពស់។ លោកបញ្ជាក់ថា បរិមាណកាហ្វេដែលកសិករផ្គត់ផ្គង់នៅពេលបច្ចុប្បន្ន នៅមិនទាន់គ្រប់តាមតម្រូវការរបស់ក្រុមហ៊ុននៅឡើយទេ ព្រោះទីផ្សារក្នុងស្រុកកំពុងស្រូបទាញខ្លាំង ហើយទីផ្សារបរទេសក៏ចាប់ផ្តើមមានតម្រូវការកាហ្វេពីកម្ពុជាកាន់តែច្រើនផងដែរ។ ក្នុងមួយរដូវកាលកន្លងមក ក្រុមហ៊ុន គិរីកាហ្វេ បានប្រមូលទិញកាហ្វេពីកសិករជាង ៨០០តោន ប៉ុន្តែបរិមាណនេះនៅតែមិនទាន់គ្រប់គ្រាន់តាមតម្រូវការ។ ដូច្នេះ ក្រុមហ៊ុនចង់ឱ្យកសិករពង្រីកការដាំដុះបន្ថែម។ ក្នុងរយៈពេលជិតមួយឆ្នាំកន្លងទៅ ក្រុមហ៊ុនបានទិញកាហ្វេដោយផ្ទាល់ពីកសិករប្រមាណ ៨០ភាគរយ ខណៈបរិមាណដែលនៅសល់ ត្រូវបានកសិករលក់ទៅឱ្យឈ្មួញផ្សេងៗ។ ដោយមានឈ្មួញចុះទិញផ្ទាល់ក្នុងតម្លៃកាហ្វេសើមចន្លោះពី ៤ ១០០ ទៅ ៤ ៣០០រៀលក្នុងមួយគីឡូក្រាម កសិករមិនត្រឹមតែមានទីផ្សារច្បាស់លាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការបង្ខំទម្លាក់តម្លៃពីសំណាក់ឈ្មួញផងដែរ។ លោក សឹង កាយ ជំទប់ទី២ ឃុំប៊ូស្រា…