-
ប្រមុខការទូតកម្ពុជា-ថៃពិភាក្សាទ្វេភាគីលើកដំបូងពីបញ្ហាព្រំដែន ក្រោយខកខានជួបគ្នាជាង៤ខែ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបទ្វេភាគីជាមួយឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រថៃ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប នៅប្រទេសប្រ៊ុយណេ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ភាគីទាំងពីរបានពិភាក្សាគ្នាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន រួមទាំងវិធានការកសាងទំនុកចិត្តនានា និងលើទិដ្ឋភាពដ៏ទូលំទូលាយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងមានស្រាប់ទាំងអស់ ដែលចងភ្ជាប់ប្រទេសកម្ពុជា និងថៃ។ សូមបញ្ជាក់ថា ជំនួបនៅប្រទេសប្រ៊ុយណេនាពេលនេះ គឺជាការជួបគ្នាជាលើកដំបូងរបស់ប្រមុខការទូតកម្ពុជា-ថៃ បន្ទាប់ពីជំនួបចុងក្រោយ ធ្វើឡើងកាលពីចុងឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន ដោយមានការសម្របសម្រួលពីភាគីមិត្តចិន។ ការជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ក៏ជារបៀបវារៈសំខាន់មួយនៃដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិន លោក វ៉ាង យី…
-
ការងារសំខាន់ៗ ដែលបណ្ឌិត្យសភានគរបាលកម្ពុជាសម្រេចបានក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៦

ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ បណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ជាប្រធាន សម្រេចបានលទ្ធផលការងារសំខាន់ៗជាច្រើន ក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ យោងតាមរបាយការណ៍របស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងរយៈពេល៣ខែនោះ បណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំកិច្ចប្រជុំ និងកម្មវិធីផ្សេងៗជាច្រើនលើក ក៏ដូចជា ការទទួលបដិសណ្ឋារកិច្ច ឯកឧត្តមអភិសន្តិបណ្ឌិត និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ព្រមទាំងការទទួលគ្រូពេទ្យស្ម័គ្រចិត្ត និងថ្នាក់ដឹកនាំនានា ជាពិសេសបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលគណៈប្រតិភូអន្តរជាតិចំនួន៦ប្រទេស និងបានចុះអនុស្សរណៈ (MoU) ជាមួយមជ្ឈមណ្ឌលវប្បធម៌ នៃប្រទេសតួកគីយ៉េ ។ ជាមួយគ្នានេះ បណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានអភិវឌ្ឍសមត្ថភាពគ្រូ និងមន្ត្រី ដោយបានបើកដំណើរការបណ្តុះបណ្តាល ផ្ទៃក្នុងជាតិ៣វគ្គ និងអន្តរជាតិ១វគ្គ ស្មើនឹងមនុស្ស៣៣៧នាក់បានចូលរួម។ បានបើកវគ្គបាឋកថា៣វគ្គ ស្មើនឹង៨១៧នាក់ និងបានបញ្ជូនមន្ត្រីទៅរៀនក្រៅប្រទេស១នាក់ ក្នុងប្រទេស៦៨នាក់ ព្រមទាំងបានធ្វើតេស្តវាស់ស្ទង់សមត្ថភាពឌីជីថល បានចំនួន២០៥នាក់។ ដោយឡែក ការពង្រឹងយន្តការធានាគុណភាពអប់រំផ្ទៃក្នុង និងកែលម្អកម្មវិធីសិក្សាឱ្យកាន់តែប្រសើរឡើង ក៏ត្រូវបានស្ថាប័នទទួលបន្ទុកបណ្ដុះបណ្ដាលកងកម្លាំងមួយនេះ យកចិត្តទុកដាក់អនុវត្តយ៉ាងសកម្មផងដែរ។ ក្នុងនោះរួមមាន ការវាយតម្លៃ…
-
ព្រះមហាក្សត្របានធូរស្បើយបន្តិចក្រោយការព្យាបាលដោយការវះកាត់ធំ

ក្រសួងព្រះបរមរាជវាំងបានប្រកាសនៅព្រឹកថ្ងៃសុក្រនេះថា ស្ថានភាពព្រះរាជសុខភាពរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បន្ទាប់ពីគង់ប្រថាប់នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំងរយៈពេលមួយសប្តាហ៍នេះ បានប្រសើរបន្តិចជាងមុន ក្រោយទទួលការព្យាបាលព្រះរោគដោយការវះកាត់ធំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង ចេញផ្សាយនៅព្រឹកថ្ងៃច័ន្ទ ទី២៧មេសានេះ។ ក្រសួងបញ្ជាក់ថា ការវះកាត់ត្រូវបានធ្វើឡើងដោយលោក លោកស្រី សាស្ត្រាចារ្យវេជ្ជបណ្ឌិតឯកទេសដ៏ជំនាញពូកែៗ ហើយព្រះមហាក្សត្រកម្ពុជាទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតពីក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាក-គិលានុបដ្ឋាយិកា ដែលពោរពេញដោយបទពិសោធបច្ចេកទេសខ្ពស់ជាច្រើនឆ្នាំ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្រសួងព្រះបរមរាជវាំងបានបន្ថែមលម្អិតថា ក្រុមវេជ្ជបណ្ឌិតចិនបានថ្វាយការព្យួរសេរ៉ូម ឆ្លុះអេកូព្រះទរ ព្រះបាទ និងថ្វាយព្រះឱសថបំបាត់ការឈឺចាប់ ព្រមទាំងព្រះឱសថផ្សះមុខរបួសវះកាត់តាមពេលវេលាកំណត់ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ ទន្ទឹមនេះដែរ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង បានក្រាបបង្គំទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀត ដើម្បីពិនិត្យតាមដាន និងទទួលការថែទាំព្រះរាជសុខភាពជាបន្តបន្ទាប់នៅក្នុងមន្ទីរពេទ្យ ។ សូមបញ្ជាក់ថា ព្រះករុណាព្រះមហាក្សត្រ ដែលគង់ប្រថាប់នៅប្រទេសចិនជាមួយសម្តេចម៉ែ បានទទួលការវះកាត់នៅមន្ទីរពេទ្យក្រុងប៉េកាំង នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។ សម្តេចតេជោ ហ៊ុន សែន និងកូនប្រុសពីរនាក់ គឺឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តមហ៊ុន ម៉ានី ក៏បានអញ្ជើញទៅកំដព្រះមហាក្សត្រផងដែរនាឱកាសនោះ។ យោងតាមក្រសួងព្រះបរមរាជវាំង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត…
-
ផលិតផល៤មុខទៀតត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ

ក្រសួងពាណិជ្ជកម្មបានសម្រេចចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលចំនួន ៤ មុខបន្ថែមទៀតជា “ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication ឬ GI)” ដែលជាជំហានសំខាន់ក្នុងការជំរុញ ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ។ ការចុះបញ្ជី GI នេះនឹងជួយការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់សហគមន៍ផលិតករ និងបង្កើនសក្តានុពលសម្រាប់ការចុះបញ្ជីនៅលើទីផ្សារអន្តរជាតិនាពេលអនាគតផងដែរ។ ផលិតផលទាំង ៤ រួមមាន៖១. សូត្រមាសភ្នំស្រុក (Phnom Srok Golden Silk)៖ ផលិតផលសិប្បកម្មត្បាញដោយដៃ មានសរសៃសូត្រល្អ ណែន ភ្លឺរលោង និងប្រើពណ៌ធម្មជាតិ ពីដំណើរការផលិតដែលគ្មានសារធាតុគីមី។២. ក្តាមថ្មកោះកុង (Koh Kong Mud Crab)៖ ក្តាមទឹកប្រៃពីតំបន់ព្រៃកោងកាង មានសាច់ណែន ស្វិត និងរសជាតិផ្អែមឆ្ងាញ់ពិសេស។៣. ស្វាយចន្ទីកំពង់ធំ (Kampong Thom Cashew Nut)៖ គ្រាប់ធំ សាច់ពេញ ស្រួយ ក្លិនឈ្ងុយបានយូរ និងមានរសជាតិឈ្ងុយបែបប៊ឺ ឬទឹកដោះគោ ដែលមានគុណភាពខ្ពស់។៤. ស្វាយឧត្តរមានជ័យ (Oddar Meanchey Mango)៖ ស្វាយមានសាច់ណែន…
-
ក្រសួងមហាផ្ទៃកំពុងតាមដានការសង្គ្រោះបន្ទាន់អធិការរងស្រុកស្ទឹងត្រង់ ខណៈសម្តេចធិបតីបញ្ជាឱ្យចាត់វិធានការច្បាប់ធ្ងន់ធ្ងរបំផុតលើជនបង្ក

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កំពុងតាមដានយ៉ាងដិតដល់ចំពោះស្ថានភាពសុខភាពរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម។ ពាក់ព័ន្ធនឹងករណីនេះ សម្តេចធិបតីបានបញ្ជាឱ្យចាត់វិធានការច្បាប់ធ្ងន់ធ្ងរបំផុតលើជនបង្ក។ លោក រ៉េន រតនៈ អ្នកនាំពាក្យផ្ទាល់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើករណីលោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលបានរងរបួសធ្ងន់ ខណៈពេលកំពុងដឹកនាំកម្លាំងចុះអន្តរាគមន៍បង្ក្រាបករណីហិង្សាមួយកន្លែង កាលពីយប់ថ្ងៃទី២៤ ខែមេសា។ យោងតាមលោក រ៉េន រតនៈ ឆ្លើយតបទៅនឹងស្ថានភាពដ៏លំបាកនេះ ឯកឧត្តមឧបនាយករដ្ឋមន្រី្ត ស សុខា រដ្ឋមន្រី្តក្រសួងមហាផ្ទៃ បានសហការជាមួយលោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ លោកអភិបាលខេត្ត និងស្នងការនគរបាលខេត្តកំពង់ចាម ដើម្បីសម្រេចរ៉ាប់រងទាំងស្រុងលើរាល់ការចំណាយក្នុងការព្យាបាល រួមទាំងការដោះស្រាយបញ្ហាប្រឈមផ្នែកជីវភាពប្រចាំថ្ងៃជូនដល់ក្រុមគ្រួសាររបស់លោកវរសេនីយ៍ទោផ្ទាល់ ដើម្បីសម្រាលបន្ទុកក្នុងកាលៈទសៈដ៏លំបាកនេះ។ តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំនាពេលនេះ គឺជាការតបស្នង និងស្ញប់ស្ញែងចំពោះវីរភាពរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត ដែលបានធ្វើពលិកម្មយ៉ាងធំធេងក្នុងនាមជាមន្ត្រីនគរបាលជាតិ។ ក្រសួងមហាផ្ទៃ មើលឃើញថា ការលះបង់របស់លោកក្នុងភារកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ គឺជាបុព្វហេតុដ៏ឧត្តុង្គឧត្តមដែលក្រសួងមហាផ្ទៃ…
-
កម្ពុជាបន្តបោះជំហានទៅមុខយ៉ាងស្វាហាប់ ទោះប្រឈមបញ្ហាទាំងក្នុងនិងក្រៅដំណាលគ្នា

ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារលិខិតអបអរសាទរ ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កម្មករ និយោជិត ទូទាំងប្រទេស ទាំងក្នុងនិងក្រៅប្រព័ន្ធ។ សម្តេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងបន្តពង្រឹងទីផ្សារការងារ កែលម្អលក្ខខណ្ឌការងារ ពង្រឹងប្រព័ន្ធគាំពារសង្គម និងជំរុញកិច្ចសន្ទនារវាងនិយោជក និងកម្មករ ដើម្បីធានាថា ការអភិវឌ្ឍសេដ្ឋកិច្ចនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋទូទៅ។ សម្តេចធិបតីបានលើកឡើងថា ទោះបីប្រឈមនឹងបញ្ហាខាងក្នុង និងខាងក្រៅក៏ដោយ ក៏កម្ពុជានៅតែបន្តរីកចម្រើនលើមាគ៌ាសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ដែលជួយរក្សាលំនឹងនៃជីវភាពរបស់ប្រជាពលរដ្ឋនិងបងប្អូនកម្មករនិយោជិត។ សម្តេចបញ្ជាក់ថា កាលពីឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានខិតខំជម្នះបាននូវបញ្ហាប្រឈមនានា និងសម្របខ្លួនទៅនឹងការប្រែប្រួលនៃសភាពការណ៍តំបន់ និងសកលលោក ដែលកើតឡើងជាបន្តបន្ទាប់ ដំណាលៗគ្នា។ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងថា គោលនយោបាយនិងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល អាចគ្រប់គ្រងនិងដោះស្រាយបានគ្រប់ស្ថានភាព ទោះបីជាត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ក្នុងបរិការណ៍សកល ក៏ដូចជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីយ៉ាងណាក្តី។ តាមរយៈកិច្ចខិតខំនេះ សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស និងបន្តស្ថិតលើមាគ៌ាកំណើនដ៏រឹងមាំក្នុងអត្រាប្រមាណ ៥,២% ក្នុងឆ្នាំ២០២៥។ សម្រាប់ឆ្នាំ២០២៦នេះ កំណើនសេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានព្យាករថានឹងរក្សាអត្រាកំណើនខ្ពស់។ លទ្ធផលនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពធន់នៃសេដ្ឋកិច្ចជាតិ ក្នុងបរិការណ៍នៃការវិវឌ្ឍយ៉ាងស្មុគស្មាញនៃសេដ្ឋកិច្ច និងនយោបាយទាំងក្នុងតំបន់…
-
យុវជនអាយុ១៨-២៥ឆ្នាំត្រូវត្រៀមខ្លួនបំពេញកាតព្វកិច្ចយោធា ខណៈស្ត្រីអាចចូលរួមដោយស្ម័គ្រចិត្ត

ក្រោមការដឹកនាំរបស់សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣មេសា បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលមាន ៨ជំពូក និង ២០មាត្រា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៣មេសារបស់ទីស្តីការគណៈរដ្ឋមន្រ្តី។ សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ព្រមទាំងត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។ ក្នុងន័យនេះ សេចក្តីព្រាងច្បាប់ខាងលើកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ។ កាតព្វកិច្ចយោធា គឺជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ។ សេចក្តីព្រាងច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប អាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់។ ដោយឡែក ការបំពេញកាតព្វកិច្ចយោធារបស់ស្ត្រីខ្មែរ ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ដោយយោងលើស្ថានភាពចាំបាច់បច្ចុប្បន្ន ច្បាប់នេះនឹងត្រូវបញ្ជូនទៅកាន់សភាពិនិត្យ និងអនុម័តក្នុងពេលឆាប់ៗខាងមុខ មុនពេលព្រះមហាក្សត្រប្រកាសឲ្យប្រើជាការប្រញាប់។ សូមបញ្ជាក់ថា កន្លងមក ព្រះរាជាណាចក្រកម្ពុជាមានច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ២០០៦ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត ប៉ុន្តែ…
-
ជប៉ុនផ្តល់ឥណទានសម្បទាន ៤៦លានដុល្លារសម្រាប់គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់ នៅភ្នំពេញ

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ «គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់នៅរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី១)» ។ យោតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស គម្រោង ដែលបានចុះហត្ថលេខានៅទីស្តការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនេះ មានទឹកប្រាក់ចំនួន ៦ ៩០៨ លានយ៉េន ឬប្រមាណ ៤៦លានដុល្លារអាមេរិក។ គម្រោងនេះ នឹងជួយបង្កើនភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធនៅរាជធានីភ្នំពេញ ប្រឆាំងនឹងការជន់លិច ដោយបង្ការផលប៉ះពាល់អវិជ្ជមានលើជីវភាពប្រចាំថ្ងៃ និងសកម្មភាពសេដ្ឋកិច្ច ។ ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន ៕ ដោយ៖ វណ្ណលុក
-
ចិនសន្យាជួយកម្ពុជា និងថៃស្តារទំនាក់ទំនងជាមួយគ្នាឡើងវិញ

ប្រទេសចិនគាំទ្រប្រទេសកម្ពុជា និងប្រទេសថៃក្នុងការអនុវត្តការឯកភាពគ្នាដែលសម្រេចបាននៅក្នុងកិច្ចប្រជុំត្រីភាគី កម្ពុជា-ចិន-ថៃ អំពីស្ថានភាពវិវត្តបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលធ្វើឡើងនៅខេត្តយូណាន ប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ២០២៥។ ចិនចង់ឲ្យប្រទេសទាំងពីរប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដើម្បីពង្រឹងការសន្ទនា ស្តារទំនុកចិត្ត និងធ្វើឲ្យទំនាក់ទំនងប្រសើរឡើងវិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងការបរទេសចិន ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំលើកទី១នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ ចិន និងកម្ពុជា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ជាងនេះទៅទៀត សេចក្តីប្រកាសព័ត៌មានរបស់ចិនបញ្ជាក់ថា ប្រទេសចិនមានឆន្ទៈក្នុងការផ្តល់វេទិកាមួយសម្រាប់កម្ពុជា និងថៃ ចាប់ផ្តើមទំនាក់ទំនងជាមួយគ្នាឡើងវិញកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។ ក្រៅពីនេះ ចិននឹងបន្តគាំទ្រប្រទេសកម្ពុជាក្នុងការពន្លឿនការអភិវឌ្ឍ និងការកែលម្អជីវភាពប្រជាពលរដ្ឋ ហើយបានសន្យាបន្តផ្តល់ជំនួយមនុស្សធម៌សម្រាប់ការតាំងទីលំនៅបណ្តោះអាសន្នថ្មីរបស់ប្រជាជនកម្ពុជានៅតាមបណ្តោយព្រំដែន និងតំបន់ផ្សេងទៀត ព្រមទាំងជំរុញគម្រោងសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ។ សូមរំលឹកថា រដ្ឋមន្រ្តីការបរទេសកម្ពុជា ថៃ និងចិន បានជួបប្រជុំគ្នាជាលក្ខណៈត្រីភាគីកាលពីថ្ងៃទី២៩ធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន ដើម្បីពិភាក្សាគ្នាអំពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ។ កាលនោះ ភាគីទាំងបីបានបញ្ជាក់ជាថ្មីនូវការទទួលខុសត្រូវរួមរបស់ខ្លួន ក្នុងការការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដោយកម្ពុជា និងថៃ បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្ត ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងធ្វើកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់…
-
កម្ពុជាតវ៉ាដាច់អហង្ការចំពោះការបន្តរំលោភបំពានរបស់អាជ្ញាធរថៃនៅតំបន់ប្រាសាទតាក្របី

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ប៉ុន្តែមានជំហរដូចគ្នាយ៉ាងម៉ឺងម៉ាត់បំផុត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយក្រសួងធម្មការ និងសាសនាកម្ពុជា នៅថ្ងៃពុធ ទី២២ ខែមេសា បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះវត្តមាន និងសកម្មភាពខុសច្បាប់របស់អាជ្ញាធរថៃ នៅតំបន់ប្រាសាទតាក្របី និងតំបន់ជុំវិញ ដែលជាដែនដីស្ថិតក្រោមអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា។ ស្ថាប័នទាំងពីរបានសង្កត់ធ្ងន់ថា ទោះបីជាមានការតវ៉ាជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏ភាគីថៃនៅតែបន្តរៀបចំការជួបជុំសាធារណៈ ការសម្របសម្រួលការទស្សនា និងការប្រារព្ធពិធីបុណ្យបួងសួងតាមបែបជំនឿសាសនា ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីរបស់កម្ពុជា។ ក្រសួងស្ថាប័នទាំងពីរបានបង្ហាញការប្រឆាំងដាច់ខាតចំពោះសកម្មភាពថ្មីៗរបស់អាជ្ញាធរថៃ រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំពិធីកម្មសាសនានានា ដែលត្រូវបានចាត់ទុកថា ជាយុទ្ធសាស្ត្របង្កើតស្ថានភាពជាក់ស្តែងនៅលើដី ដើម្បីទាមទារកម្មសិទ្ធិ។ សកម្មភាពទាំងនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ឯកសារកំណត់ខណ្ឌសីមាព្រំដែន រួមទាំងផែនទីមាត្រដ្ឋាន ១ លើ ២០០ពាន់ និងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ព្រមទាំងរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ច្បាប់អន្តរជាតិ ដែលភាគីទាំងពីរធ្លាប់បានឯកភាពគ្នា។ លើសពីនេះទៀត សកម្មភាពទាំងនេះក៏បានរំលោភទៅលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែននៃភាគីទាំងពីរ (JBC) ផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមេសា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានចុះមកកាន់ប្រាសាទតាក្របីផ្ទាល់ដើម្បីប្រារព្ធពិធីសាសនា ដោយមានការចូលរួមពីប្រជាពលរដ្ឋក្នុងតំបន់ជាច្រើន។ កម្ពុជាបានចាត់ទុកសកម្មភាពទាំងនេះថា ជាចេតនាពង្រឹងសកម្មភាពរំលោភបំពាន និងជាការបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការចរចា។សកម្មភាពប្រើប្រាស់រូបភាពសាសនា និងវប្បធម៌ ដើម្បីបិទបាំងមហិច្ឆតារំលោភបំពានទឹកដី ត្រូវបានក្រសួងធម្មការ…