Category: ព័ត៌មានជាតិ

  • អាជ្ញាធរជាតិអប្សរា ប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ ចំនួនជាង ១០០បំណែក នៅប្រាសាទតាព្រហ្ម

    អាជ្ញាធរជាតិអប្សរា ប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ ចំនួនជាង ១០០បំណែក នៅប្រាសាទតាព្រហ្ម

    (សៀមរាប)៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ប្រមាណជាង ១០០បំណែក នៅក្នុងបរិវេណរបស់ប្រាសាទតាព្រហ្ម ខណៈពេលដែលជីកដីធ្វើកំណាយសម្រាប់ស្រាវជ្រាវ កាលពីពេលថ្មីៗ។ បំណែកបដិមាទាំងនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ រូបលោកកេស្វរៈ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគសមាធិ រូបប្រាជ្ញាបារមិតា រូបព្រះកេសព្រះពុទ្ធប្រក់នាគមួយកំណាត់ ដាច់ត្រឹម ក បាល័ង្ល និងបំណែកដៃជើងជាដើម។ បុរាណវិទូ លោកស្រី នេត ស៊ីមន ឱ្យដឹងថា ដំបូងឡើយ គឺក្រុមការងារបានទៅធ្វើការសម្អាតគំនរដី ដែលស្ថិតផ្នែកខាងត្បូង នៃកំពែងថ្មបាយក្រៀមរបស់រោងទងទី៣ នៃប្រាសាទតាព្រហ្ម ដើម្បីរៀបចំសម្រង់ប្លង់បំណែកថ្មដែលរាយប៉ាយ ព្រមទាំងមានការថតរូប ចុះបញ្ជីចូលទៅក្នុងប្លង់រួមរបស់ប្រាសាទឱ្យមានសណ្ដាប់ធ្នាប់ ដោយសារតែនៅទីនោះ មានថ្មរាយប៉ាយច្រើន។ កំឡុងពេលសម្អាត ក្រុមការងារ ក៏បានប្រទះឃើញបំណែករូបបដិមាជាច្រើននៅទីនោះ។ លោកស្រី ស៊ីមន បន្តទៀតថា ដោយសារតែក្រុមការងារប្រទះឃើញបំណែកបដិមាកប់នៅក្នុងដីជម្រៅពី ១០ ទៅ ១៥សង់ទីម៉ែត្រ កាន់តែច្រើននោះ ក៏សម្រេចស្នើសុំយោបល់ពីថ្នាក់លើ ធ្វើរណ្តៅកំណាយ ដើម្បីស្រាវជ្រាវរកនៅក្រោមដីបន្ថែមទៀត។ នៅពេលជីកកាយដីជ្រៅបន្តិច ក៏ប្រទះឃើញបំណែករូបបដិមាកាន់តែច្រើន សរុបប្រហែលជាង ១០០បំណែក ។ រហូតមកដល់ពេលនេះ…

  • អភិបាលក្រុងព្រះវិហារ ដឹកនាំក្រុមការងារមនុស្សធម៌ នាំយកអំណោយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់

    អភិបាលក្រុងព្រះវិហារ ដឹកនាំក្រុមការងារមនុស្សធម៌ នាំយកអំណោយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់

    (ខេត្តព្រះវិហារ)៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៧គ្រួសារ នៅក្នុងសង្កាត់ពីរ នៃក្រុងព្រះវិហារ ទទួលបានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្រុង ក្រោយជួបឧបទ្ទវហេតុខ្យល់កន្ត្រាក់បំប៉ើងដំបូលផ្ទះ ដោយលាយឡំជាមួយភ្លៀងកក់ខែមួយធំ ដែលជាការធ្លាក់ភ្លៀងលើកដំបូងបង្អស់ នៅក្នុងរដូវប្រាំងដែលបានអូសបន្លាយដ៏វែងនេះ ។ ដោយមើលឃើញពីការរងទុក្ខលំបាក របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គ្រាដែលវិបត្តិសេដ្ឋកិច្ចជាសកល កំពុងរងនូវការស្រុតចុះយ៉ាងគំហុកនោះ និងស្របពេលដែលគ្រោះធម្មជាតិ បានយាយីគ្របដណ្តប់មកលើលំនៅដ្ឋានប្រជាពលរដ្ឋ ក៏ដូចនឹងការចង់ដោះទុក្ខលំបាកប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានមួយគ្រាផងនោះ នៅរសៀលថ្ងៃទី២៩មេសា២០២៤ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះវិហារ ដឹកនាំដោយ លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ និងលោក នូ តារាមុន្នី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមក្រុងព្រះវិហារ បានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ផ្តល់ជូនគ្រួសារដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ៧គ្រួសារ ស្ថិតនៅក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ៦គ្រួសារ និង នៅក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ១គ្រួសារ ដែលរងផលប៉ះពាល់ធ្ងន់ពីខ្យល់កន្ត្រាក់ ដោយក្នុង ១គ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង១យួរ, តង់១ និងទឹកស៊ីអ៊ីវ១យួរ…

  • រដ្ឋលេខាធិការក្រសួងសុខាភិបាល៖នៅថ្ងៃទី១ ខែឧសភានេះកំដៅកើនឡើងខ្លាំងរហូតដល់ ៤៦អង្សាសេ មិនធ្លាប់មានកន្លងមក

    រដ្ឋលេខាធិការក្រសួងសុខាភិបាល៖នៅថ្ងៃទី១ ខែឧសភានេះកំដៅកើនឡើងខ្លាំងរហូតដល់ ៤៦អង្សាសេ មិនធ្លាប់មានកន្លងមក

    (ភ្នំពេញ)៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាលបានបង្ហាញការព្រួយបារម្ភបន្ទាប់ពីកំដៅបានឡើងកំដៅខ្លាំងនៅថ្ងៃទី០៥ ខែឧសភានេះដោយកើនឡើងរហូតដល់ ៤៦អង្សាសេដែលមិនធ្លាប់មាននៅកម្ពុជា។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីនបានបញ្ចេញសារក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនដោយបញ្ជាក់ថា៖”នៅកម្ពុជាពេលនេះ គឺអាកាសធាតុបានប្រែទៅជាក្តៅបំផុតមិនធ្លាប់មានពីមុនមកនោះឡើយ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់លើសុខភាព ដែលអាចនឹងមានការដួលសន្លប់ ឬលេសឡាស់ដោយខ្វះជាតិទឹកក្នុងខ្លួនជាដើម។ ការប្រែប្រួលអាកាសធាតុ នាពេលនេះ គឺជាការពិត ហើយ។ ថ្ងៃនេះកំដៅកើនឡើងអាចដល់ ៤៦ អង្សារសេទៅហើយ”។ ជាមួយការបញ្ជាក់បែបនេះ លោកជំទាវរដ្ឋលេខាធិការក៏បានស្នើសុំឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសុខភាពផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយជូនសាធារណជនរួចហើយ ដែលលោកអ្នកអាចស្វែងរកមើលបានតាមទំព័រហ្វេសប៊ុករបស់ក្រសួងផងដែរ។ លោកជំទាវវេជ្ជបណ្ឌិត បានលើកឡើងថា” អ្វីដែលសំខាន់នៅពេលនេះ គឺមិនត្រូវស្ថិតនៅក្រោមពន្លឺថ្ងៃក្តៅខ្លាំងនេះក្នុងរយ:ពេលយូរពេក ដែលនាំឱ្យរលាកស្បែក បែកញើសខ្លាំងពេកធ្វើឱ្យខ្វះជាតិទឹកក្នុងខ្លួន សរីរាង្គកាយមិនអាចទ្រាំទ្របានដែលអាចឱ្យលេសឡាស់ ដង្ហក់ ឬដួលសន្លប់ ហើយគាំងបេះដូងស្លាប់ជាដើម។ ត្រូវរកទីតាំងម្លប់ជ្រក បើនៅក្រៅផ្ទះ ឬអគារ រកកន្សែង ឬក្រម៉ាជ្រលក់ទឹកគ្រប់ដណ្តប់ខ្លួន ឧស្សាបាញ់ទឹកនៅជុំវិញខ្លួន ពិសារទឹកស្អាតឱ្យបានគ្រប់គ្រាន់ពី ២-៣លីត្រក្នុងមួយថ្ងៃ សូមកុំពិសារភេសជ្ជផ្អែមដែលធ្វើឱ្យកំដៅខ្លួនបុគ្គលកើនថែមក្នុងពេលដែលក្តៅខ្លាំងនេះ និងប្រេីសម្លៀកបំពាក់ស្រាលស្តើង ដៃវែង ពាក់មួកការពារកំដៅថ្ងៃ អាចប្រើឡូស្យុងការពារកំដៅថ្ងៃ ឬប្រើឆ័ត្របាំងកំដៅថ្ងៃ។ បើនៅក្នុងផ្ទះ ឬអគារ អាចប្រើកង្ហា ឬម៉ាស៊ីនត្រជាក់ កាត់បន្ថយកំដៅ។ ចៀសវាងការបរិភោគផ្អែមពេក…

  • សាកលវិទ្យាល័យស្វាយរៀងប្រកាសបើកដំណើរការជាផ្លូវការជំនាញផែនដីវិទ្យាសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

    សាកលវិទ្យាល័យស្វាយរៀងប្រកាសបើកដំណើរការជាផ្លូវការជំនាញផែនដីវិទ្យាសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

    (ស្វាយរៀង)៖ ឯកឧត្តមសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀងនៅព្រឹកថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមប្រកាសបើកដំណើរការជាផ្លូវការជំនាញផែនដីវិទ្យាសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យស្វាយរៀង ដោយមានអ្នកចូលរួម ១៥០នាក់ ។ ឯកឧត្តមសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង បានថ្លែងអំណរគុណដល់ដៃគូ និងអ្នកពាក់ព័ន្ធដែលបានបង្ហាញការគាំទ្រសង្គមពុទ្ធិ កិច្ចសហការ និងការប្តេជ្ញាចិត្តការពារសហគមន៍ពីគ្រោះមហន្តរាយតាមរយៈការចូលរួមកម្មវិធីនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ជំហានដែលយើងចាត់វិធានការឆ្ពោះទៅរកការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺជាជំហានឆ្ពោះទៅកាន់ពិភពលោកដែលមានសុវត្ថិភាព និងនិរន្តរភាពជាងមុន។ ការបម្រែបម្រួលអាកាសធាតុ នគរូបនីយកម្ម និងកំណើនប្រជាជន គឺជាកត្តាដែលធ្វើឲ្យគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរ ហើយយើងម្នាក់ៗមានទំនួលខុសត្រូវក្នុងការកាត់បន្ថយ ការសម្របខ្លួន និងការបង្កើនភាពធន់ផងដែរ ។ សូមបញ្ជាក់ថា ការចុះឈ្មោះចូលរៀនកម្រិតបរិញ្ញបត្រជាន់ខ្ពស់ជំនាញផែនដីវិទ្យាសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ មាននិស្សិតចំនួន១៥នាក់បានចុះឈ្មោះចូលរៀនជំនាញនេះ ៕ នុត នាង

  • ក្រសួងទេសចរណ៍ ជំរុញឱ្យគម្រោងហូកា ពង្រីកការបណ្តុះបណ្តាឱ្យបាន ២៥រាជធានី-ខេត្ត ស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត

    ក្រសួងទេសចរណ៍ ជំរុញឱ្យគម្រោងហូកា ពង្រីកការបណ្តុះបណ្តាឱ្យបាន ២៥រាជធានី-ខេត្ត ស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត

    (ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគម ទេសចរណ៍កម្ពុជា ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូនានា បានបង្ហាញការពេញចិត្តចំពោះលទ្ធផល និងប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាលជំនាញ ហូកា ព្រមទាំងបានជំរុញឱ្យគម្រោងនេះពង្រីកការបណ្តុះបណ្តាជំនាញ ហូកា ឱ្យបាន២៥រាជធានី-ខេត្ត និងតាមជំនាញអាទិភាពសំខាន់ៗស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងទៅថ្ងៃអនាគត ។ ក្រសួងទេសចរណ៍បានរៀបចំ «ទិវាជំនាញ ហូកា ឆ្នាំ២០២៤» ក្រោមប្រធានបទ៖ វិនិយោគទេសចរណ៍វិនិយោគលើធនធានមនុស្ស នៅសណ្ឋាគារសុខាភ្នំពេញ ពេញមួយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ជាមួយអ្នកចូលរួមប្រមាណ ៣០០នាក់។ ក្នុងពិធីបិទទិវាជំនាញហូកា ឆ្នាំ២០២៤ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ទិវាជំនាញ ហូកា ឆ្នាំ២០២៤ គឺជាវេទិកាចែករំលែកបទពិសោធន៍ និងទស្សនទានល្អៗ លើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈស្របតាមទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ សំដៅជំរុញអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងផលិតភាពការងារខ្ពស់ ជាពិសេសយុទ្ធសាស្ត្របណ្តុះបណ្តាលយុវជនចំនួន១.៥លាននាក់។ ឯកឧត្តម បានបន្តថា ក្រៅពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលរៀបចំដោយក្រសួងទេសចណ៍ យើងសង្កេតឃើញថាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ទាំងក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌល ឬវិទ្យាស្ថានក្រោមការគ្រប់គ្រង ដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ…

  • ឯកឧត្តម ប៉ាក់ សុខុម៖ ទិវាជំនាញ ហូកា ឆ្នាំ២០២៤ គឺជាវេទកាដ៏មានសារៈសំខាន់ លើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

    ឯកឧត្តម ប៉ាក់ សុខុម៖ ទិវាជំនាញ ហូកា ឆ្នាំ២០២៤ គឺជាវេទកាដ៏មានសារៈសំខាន់ លើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

    (ភ្នំពេញ)៖ ទិវាជំនាញ ហូកា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ វិនិយោគទេសចរណ៍ វិនិយោគលើធនធានមនុស្ស គឺជាពេលវេលាដ៏មានសារៈសំខាន់ និងជាវេទិកាចែករំលែកបទពិសោធន៍ និងទស្សនទានល្អៗ លើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មការគ្រប់គ្រងគម្រោង ហូកា (គ.គ.ហ.) តំណាងរបស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ។ ឯកឧត្តម ប៉ាក់ សុខុម ក៏បានថ្លែងអំណរគុណ វាគ្មិនជាតិ និងអន្តរជាតិ តំណាងសមាគមឧស្សាហកម្មទេសចរណ៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ វិស័យឯកជន និងលោកគ្រូ អ្នកគ្រូទាំងអស់ ក្នុងពិធីបើក ទិវាជំនាញ ហូកា ឆ្នាំ២០២៤ និងពិធីប្រគល់ពានរង្វាន់ជូនដល់ជ័យលាភីប្រកួតជំនាញចាក់ឡាតេ និងជំនាញសេវាកម្មស្រាទំពាំងបាយជូរ នៅពេលនេះ ។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ទិវាជំនាញ ហូកា…

  • សិស្សានុសិស្ស១៥០នាក់ ទទួលបានលិខិតបញ្ជាក់ការសិក្សាភាសាចិន

    សិស្សានុសិស្ស១៥០នាក់ ទទួលបានលិខិតបញ្ជាក់ការសិក្សាភាសាចិន

    សៀមរាប៖ សិស្សានុសិស្ស១៥០នាក់ បានទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាភាសាចិន និងបណ្ណសរសើរពីសាលាភាសាជីងហ៊ួ បន្ទាប់ពីបញ្ចប់វគ្គសិក្សា។ ពិធីប្រគល់នេះ បានប្រារព្ធនៅសាលាភាសាចិនជីងហួរ ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ លោក ថាប់ សេងហុក ស្ថាបនិកសាលាភាសាចិនជីងហ៊ួរ បានថ្លែងថា សាលាភាសាចិនជីងហ៊ួរនេះ មិនត្រឹមតែបង្រៀនសិស្សឱ្យមានចំណេះលើភាសាចិន ភាសាអង់គ្លេស កុំព្យូទ័រ និងតៃក្វាន់ដូប៉ុណ្ណោះទេ ថែមទាំងបានចូលរួមជាមួយសង្គមក្នុងការផ្ដល់អាហាររូបករណ៍ដល់សិស្សានុសិស្ស និស្សិត ជិត១០០នាក់ ដែលខ្វះខាតនិងគ្មានលទ្ធភាពបង់ថ្លៃសិក្សាជារៀងរាល់ឆ្នាំផងដែរ។ លោកស្រី សូ ចិន្ដា មន្ដ្រីទទួលបន្ទុកអប់រំកុមារ នៃការិយាល័យអប់រំយុវជន និងកីឡាក្រុងសៀមរាបបានលើកឡើងថា វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ។ដើម្បីឱ្យកុមារបានទទួលបានការបណ្តុះបណ្តាលគ្រប់ៗគ្នា រាជរដ្ឋាភិបាលបានខិតខំធ្វើការនិងផ្ដល់ឱ្យវិស័យឯកជនបណ្ដុះបណ្ដាល់ជំនាញដល់សិស្សានុសិស្សនៅតាមសាលាជនដើម្បីទទួលបានចំណេះដឹងបន្ថែមទៀត ពីសាលារៀនរដ្ឋ។លោកស្រីបន្ដថា យើងទទួលស្គាល់សាលាភាសាចិនជីងហ៊ួរ ពិតជាបានផ្ដល់ចំណេះដឹងនិងជំនាញជាច្រើនផ្នែក ទាំងភាសាចិន កុំព្យូទ័រ ភាសាអង់គ្លេសដល់សិស្សានុសិស្សាបានយ៉ាងល្អប្រសើរ៕ដោយ:ស៊ាន សុផាត

  • សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានចលនាជាតិ គាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ»

    សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានចលនាជាតិ គាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ»

    ភ្នំពេញ៖ អតីតនាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បរិយាយថាវិស័យដឹកជញ្ជូនរបស់កម្ពុជា បានជួបការលំ បាក ដោយ សារទំនិញមួយចំនួនពឹងផ្អែកកំពង់ផែវៀតណាម ហើយ ពេលខ្លះវៀតណាមបង្កការលំបាកដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជា ក៏មាន ។ទន្ទឹមនេះសម្ដេច ក៏បានប្រកាសឱ្យមាន ចលនា ជាតិគាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ» ដើម្បីសម្រេចគម្រោងនេះឱ្យបាន។ សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយស សមាគមឧកញ៉ាកម្ពុជា បញ្ជាក់ជាចំហបែប នេះក្នុងឱកាស អញ្ជើញចូល រួមជាអធិបតីក្នុងពិធី “ពិសាអាហារសាមគ្គីមហា គ្រួសារឧកញ៉ាកម្ពុជា” កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ។ លើប្រធានបទគម្រោង «ព្រែកជីកហ្វូណនតេជោ» ដដែល នេះសម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅមនុស្ស និងប្រទេស មួយចំនួន ថា កុំដុតផ្ទះរបស់កម្ពុជា ដើម្បីតែចម្អិនសាច់មួយ ដុំរបស់ ពួកអ្នកឯងឱ្យសោះ ខណៈគម្រោងព្រែកជីកនេះ នឹងធ្វើឱ្យ សេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត ហើយ…

  • យុវជន សិស្ស និស្សិត ជិត ១០០នាក់ ទទួលបានលទ្ធផលល្អ ពីការ សម្ភាសន៍ ការងារ ក្នុងវេទិកាការងាររបស់ NEA

    យុវជន សិស្ស និស្សិត ជិត ១០០នាក់ ទទួលបានលទ្ធផលល្អ ពីការ សម្ភាសន៍ ការងារ ក្នុងវេទិកាការងាររបស់ NEA

    (ភ្នំពេញ)៖ វេទិកាការងារ និងកម្មសិក្សាការងារ ពេញមួយថ្ងៃរបស់ NEA ដែលសហការរៀបចំជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូន នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ ដោយមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ២២៥ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំង១៤។ ជាលទ្ធផល បេក្ខជនចំនួន ៧ នាក់ បានសម្ភាសជាប់ជាស្ថាពរភ្លាមៗ និង បេក្ខជន ៧២នាក់ ផ្សេងទៀត បានសម្ភាសជាប់បឋម ហើយនឹងត្រូវទៅសម្ភាសបន្តជាមួយក្រុមហ៊ុនម្តងទៀតនាពេលឆាប់ៗខាងមុខនេះ។ កញ្ញា ចន្ធី លីមុំ ជានិស្សិតកំពុងសិក្សានៅវិទ្យាស្ថានវ៉ាន់ដា ឆ្នាំទី៣ លើកឡើងថា វេទិកាការងារនេះគឺពិតជាសំខាន់ណាស់សម្រាប់សិស្សនិស្សិត ដែលពុំមានពេលដើរស្វែងរកការងារធ្វើ។ កញ្ញា លីមុំ ពិតជាសូមអរគុណចំពោះ NEA ដែលបានរៀបចំវេទិកាការងារនេះឡើង នឹងសូមជំរុញឱ្យខាង NEA រៀបចំវេទិកាការងារនេះឱ្យបានញឹកញាប់បន្ថែមទៀតផងដែរ។ កញ្ញា វាសនា យ៉ានុត ជានិស្សិតកំពុងសិក្សាជំនាញគណនេយ្យ នៅសាកល វិទ្យាល័យជាតិគ្រប់គ្រង បានរៀបរាបថា…

  • លោកគ្រូ បាក់ អុកស៊ូ ផ្សាយដំណឹងល្អអំពីការលោះបាប នៃព្រះយេស៊ូវ ទាំងគ្មានការឈប់ឈរ

    លោកគ្រូ បាក់ អុកស៊ូ ផ្សាយដំណឹងល្អអំពីការលោះបាប នៃព្រះយេស៊ូវ ទាំងគ្មានការឈប់ឈរ

    (ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍អប្សរា កំពុងចាក់ផ្សាយការអធិប្បាយរបស់ លោកគ្រូ បាក់ អុកស៊ូ នៅទូទាំងប្រទេសកម្ពុជា រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីខែតុលា ឆ្នាំ២០២១មក ។ ការអធិប្បាយរបស់លោកគ្រូ ដែលមានមូលដ្ឋានលើព្រះគម្ពីរបានផ្លាស់ប្តូរមនុស្សជាច្រើន ហើយជួយពួកគេឱ្យរស់នៅប្រកបដោយសុភមង្គល ។ លោកគ្រូ បាក់ បានកើតក្នុងឆ្នាំ១៩៤៤ នៅប្រទេសកូរ៉េ។ លោកគ្រូដែលធ្លាប់រងទុក្ខវទនាដោយសារតែបាប បានយល់ដំណឹងល្អពេលគាត់អាយុ ១៩ឆ្នាំ ។ បន្ទាប់មកចូលរៀនសាលាព្រះគម្ពីរ បានក្លាយទៅជាអ្នកផ្សាយដំណឹងល្អ។ លោកគ្រូតែងតែមានប្រសាសន៍ថា «ពេលផ្សាយដំណឹងល្អមានសុភមង្គលជាងគេ» ។ នៅលើកនេះ គាត់បានអញ្ជើញមកប្រទេសកម្ពុជា និងអប់រំចិត្តដល់សិស្សានុសិស្សជាតិនៅក្នុងកម្មវិធីបោះជំរំអន្តរជាតិ ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ហើយនៅពេលល្ងាច អធិប្បាយក្នុងសិក្ខាសាលាព្រះគម្ពីរ ។ ទោះបីលោកគ្រូមានជន្មាយុ ៨០ឆ្នាំក៏ដោយ លោកគ្រូ បាក់ អុកស៊ូ នៅតែធ្វើដំណើរជុំវិញពិភពលោកដើម្បីផ្សព្វផ្សាយដំណឹងល្អ។ ស្ថានីយទូរទស្សន៍អប្សរាបានជួបសម្ភាសន៍ជាមួយលោកគ្រូនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ តាមពិត ការអធិប្បាយរបស់លោកគ្រូមិនមែនចាក់ផ្សាយត្រឹមតែក្នុងប្រទេសកម្ពុជាឡើយ គឺកំពុងតែចាក់ផ្សាយតាមបណ្តាស្ថានីយ៍ទូរទស្សន៍ប្រទេសនានា ដូចជាទូរទស្សន៍CTN នៃសហរដ្ឋអាមេរិក ទូរទស្សន៍ប្រេស៊ីល ហើយជាពិសេសការអធិប្បាយរបស់គាត់ត្រូវបានចាក់ផ្សាយរយៈពេល ២០ឆ្នាំកន្លងមក តាមរយៈស្ថានីយ៍ទូរទស្សន៍អេនឡ៉ាសេ(Enlace)ដែលមានទីតាំងនៅអាមេរិកឡាទីន។…