-
កម្ពុជាជាប់លេខ១នៅអាស៊ាន និងលេខ១៧លើពិភពលោកជាប្រទេសមានទេសចរណ៍ធម្មជាតិស្អាតបំផុត

កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ាន និងចំណាត់ថ្នាក់ទី១៧ លើសកលលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិ (Eco-Tourism) ស្អាតបំផុត តាមការវាយតម្លៃកម្រិតសកលចុងក្រោយរបស់ស្ថាប័នស្រាវជ្រាវ និងទស្សនាវដ្តីដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក US News & World Report។ ក្រសួងបរិស្ថានបានបញ្ជាក់នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងឱកាសដែលកម្ពុជាទទួលបានចំណាត់ថ្នាក់ខាងលើនេះ តាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុកថា ភាពជោគជ័យជាប្រវត្តិសាស្ត្រនេះ គឺជាមោទកភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប និងប្រទេសជាតិទាំងមូល នៅលើឆាកអន្តរជាតិជាថ្មីបន្ថែមទៀត បន្ទាប់ពីកម្ពុជាត្រូវបានចាត់ថ្នាក់ ជាប្រទេសដែលមាន «បរិស្ថានធម្មជាតិល្អបំផុត»។ ជាងនេះទៅទៀត កម្ពុជាមាន «និរន្តរភាពដីធ្លី និងធនធានធម្មជាតិ» ឈរនៅលេខរៀងទី១លើពិភពលោក និងក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ២០២៦ យោងតាមរបាយការណ៍ស្ទង់មតិ និងចំណាត់ថ្នាក់សកលរបស់ US News & World Report។ សម្រាប់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជោគជ័យថ្មីបន្ថែមទៀតនេះបានឆ្លុះបញ្ជាំងពីសមិទ្ធផលដ៏ត្រចះត្រចង់ កើតចេញពីមរតកនៃការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី…
-
UN អរគុណកងទ័ពមួកខៀវកម្ពុជា ចំពោះការចូលរួមថែរក្សាសន្តិភាពនៅជុំវិញពិភពលោក

អង្គការសហប្រជាជាតិ បានបង្ហោះសារមួយលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនកាលពីយប់ថ្ងៃទី៨តុលា ដើម្បីអរគុណដល់កងកម្លាំងកម្ពុជាដ៏ក្លាហាន ទាំងស្ត្រី និងបុរស ដែលបានធ្វើការលះបង់ និងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិបានបញ្ជាក់ថា បច្ចុប្បន្ន កងកម្លាំងយោធា និងនគរបាលកម្ពុជាជាង ៤៥០នាក់ កំពុងចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពចំនួន ៥ របស់អង្គការសហប្រជាជាតិ នៅជុំវិញពិភពលោក ដោយត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីការពារប្រជាជនដែលងាយរងគ្រោះបំផុត។ កន្លែងដែលកងកម្លាំងមួកខៀវកម្ពុជាកំពុងបំពេញបេសកកម្ម គឺនៅតំបន់ Abyei, សាធារណរដ្ឋអាហ្វ្រិកកណ្តាល, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, ប្រទេសលីបង់ និងប្រទេសស៊ូដង់ខាងត្បូង។ កម្ពុជាធ្លាប់ជាប្រទេសទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅចន្លោះឆ្នាំ ១៩៩២-១៩៩៣ ហើយប្រែក្លាយជាប្រទេសមួយដែលបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិវិញម្តងចាប់តាំងពីឆ្នាំ ២០០៥។ រយៈពេល២០ឆ្នាំ កម្ពុជាបានបញ្ជូនកម្លាំងចូលរួមក្នុងបេសកកម្មក្រោមឆ័ត្រ UN សរុបចំនួន ១០ ៧២៦នាក់ ក្នុងនោះមាននារីចំនួន ១ ០៥២នាក់ ដោយបំពេញបេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០ មានដូចជា ៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, ម៉ាលី, ស៊ីរី, សាយប្រឺស, យេមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ បច្ចុប្បន្ន កម្ពុជាគឺជាប្រទេសដែលរួមចំណែកបញ្ជូនកងកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី ២៦ ដល់អង្គការសហប្រជាជាតិ។ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ទៅបំពេញបេសកកម្មលើជំនាញបោសសំអាតមីន វិស្វកម្មពហុជំនាញ…
-
កំណើនទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ

ទោះបីសេដ្ឋកិច្ចសាកលបន្តស្ថិតក្នុងស្ថានភាពមិនទាន់ច្បាស់លាស់ក៏ពិតមែន ប៉ុន្តែការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកម្ពុជាជាមួយដៃគូពាណិជ្ជកម្មនានា នៅតែរក្សាបានកំណើនជាវិជ្ជមាន ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំនៃសេដ្ឋកិច្ចរបស់កម្ពុជា។ ជាក់ស្ដែង នៅរយៈពេល ៩ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាសរុប សម្រេចបានប្រមាណ ៥៧ ពាន់លានដុល្លារ កើនឡើងជាង ២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ប្រទេសចិន អាមេរិក និងវៀតណាម គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានអះអាងថា ស្ថិតក្នុងប្រឈមជាច្រើន ពិសេសជម្លោះនៅមជ្ឈឹមបូព៌ាដែលធ្វើឲ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃ រួមទាំង ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ក៏ពិតមែន ប៉ុន្តែ កម្ពុជានៅតែអាចរក្សាបានទីផ្សារនាំចេញធំៗ ក៏ដូចជា ពង្រីកទីផ្សារនាំចេញថ្មីៗ បន្ថែម។ បើតាមឯកឧត្តម សុជាតិ ៖«យើងនៅរក្សាទីផ្សារធំៗរបស់យើងបានល្អ។ ទីផ្សារសហរដ្ឋអាមេរិក ទីផ្សារប្រទេសចិន ទីផ្សារ RCEP ទីផ្សារក្នុងតំបន់ និងការពង្រីកទីផ្សារថ្មីៗទៀតទៅកាន់ជ្រុងមជ្ឈឹមបូព៌ា និងអាហ្វ្រិក។ ស្ថានភាពកើនឡើងនៃការនាំចេញរបស់យើងទៅកាន់ទីផ្សារទាំងនោះវាបញ្ជាក់ពីសុខភាពសេដ្ឋកិច្ចរបស់យើង»។ ឯកឧត្តម ប៉ែន សុវិជាតិ បញ្ជាក់ថា ក្រៅពីការកើនឡើងនៃតម្លៃដឹកជញ្ជូន មិនមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ ក្នុងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ក្នុងឆ្នាំ២០២៦នេះ។ អ្នកឧកញ៉ា ស៊ិន ចន្ធី…
-
វត្ថុបុរាណខ្មែរជាង ២ពាន់ត្រូវបានប្រទេសចំនួន១៧បញ្ជូនមកកម្ពុជាវិញក្នុងរយៈពេល១០ឆ្នាំ

គិតចាប់ពីឆ្នាំ១៩៩៦ រហូតមកដល់ដើមខែ តុលាឆ្នាំ២០២៦នេះ វត្ថុសិល្បៈខ្មែរសរុបចំនួន ២ ៤៣៣ ត្រូវបានបញ្ជូនត្រឡប់ពីបរទេសមកកម្ពុជាវិញ តាមរយៈរូបភាពផ្សេងៗគ្នា ដូចជាការប្រគល់ដោយស្ម័គ្រចិត្ត ការចរចា ការរឹបអូស ការទាមទារ និងការប្ដឹងតាមផ្លូវតុលាការ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលឯកឧត្តម ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ បានផ្ដល់ជូនបណ្ដាញព័ត៌មាន AMS។ របាយការណ៍បញ្ជាក់ថា ប្រទេសសរុបចំនួន ១៧ បានប្រគល់វត្ថុសិល្បៈខ្មែរទាំងនោះត្រឡប់មកកម្ពុជាវិញ តាមរយៈកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាជាមួយដៃគូអន្តរជាតិ។ ប្រទេសទាំងនោះមានដូចជា ៖ អូស្ត្រាលី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា ដាណាម៉ាក បារាំង អាឡឺម៉ង់ ហុងហ្គារី ឥណ្ឌូណេស៊ី ជប៉ុន ហូឡង់ ណ័រវ៉េ សឹង្ហបុរី ស្វីស ថៃ កូរ៉េខាងត្បូង និងចិន (តៃវ៉ាន់)។ ក្នុងចំណោមវត្ថុបុរាណទាំងអស់ខាងលើនេះ មានវត្ថុសិល្បៈខ្មែរចំនួន ៩១២ បានប្រគល់ត្រឡប់មកវិញពីសហរដ្ឋអាមេរិក។ វត្ថុបុរាណទាំងនេះភាគច្រើនជាបដិមា ដែលពាក់ព័ន្ធនឹងព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា គ្រឿងសក្ការៈសម្រាប់ប្រើប្រាស់ក្នុងពិធីសាសនា គ្រឿងបង្គុំស្ថាបត្យកម្មបុរាណ គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ផ្សេងៗ…
-
ក្រសួងប្រៃសណីយ៍ ជូនដំណឹង ស្ដីពីការរៀបចំព្រឹត្តិការណ៍អម “ហ្រ្វង់កូតិច-FrancoTech” ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងកិច្ចការនារី មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និងក្រោមការប្រគល់ភារកិច្ចដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ក.ប.ទ. សហការជាមួយក្រសួងកិច្ចការនារី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សម្ព័ន្ធនិយោជកនិយាយភាសាបារាំង (APF) និងដៃគូពាក់ព័ន្ធ គ្រោងនឹងរៀបចំព្រឹត្តិការណ៍អម “ហ្រ្វង់កូតិច-FrancoTech” ក្រោមមូលបទ “សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ ព្រឹត្តិការណ៍អម “ហ្រ្វង់កូតិច-FrancoTech” ឆ្នាំ២០២៦ នឹងប្រមូលផ្ដុំដោយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលថ្នាក់ដឹកនាំ អ្នកជំនាញ ក្រុមហ៊ុនបច្ចេកវិទ្យា វិនិយោគិន និងធុរកិច្ចថ្មីមកពីបណ្តាប្រទេសនិយាយភាសាបារាំង ដើម្បីចែករំលែកចំណេះដឹង បទពិសោធ បច្ចេកវិទ្យាថ្មីៗ និងឧត្តមានុវត្តន៍ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកវិទ្យា និងវិនិយោគ ព្រមទាំងតភ្ជាប់សហគមន៍ហ្វ្រង់កូហ្វូនីនិងអាស៊ាន។ ព្រឹត្តិការណ៍នេះមានកម្មវិធីសំខាន់ៗ ដូចជា៖ ១.ពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ ២.ការប្រកួតប្រជែងនវានុវត្តន៍ឌីជីថល ៣.វេទិកាវិនិយោគ ៤.ការផ្គូផ្គងធុរកិច្ច និង ៥.វេទិកាពិភាក្សា ដែលផ្តោតលើប្រធានបទស្នូលចំនួន…
-
ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចុះសួរសុខទុក្ខកងពលតូចថ្មើរជើងលេខ៤១

ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានចាត់ឯកឧត្តមរដ្ឋលខាធិការ ខាយ ឃុនហេង ដឹកនាំគណៈប្រតិភូក្រសួងចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពរបស់ក្រសួង ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃ ក.ប.ទ.ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ក្នុងស្មារតីផ្សារភ្ជាប់សមរភូមិមុខ និងសមរភូមិក្រោយ ដើម្បីបុព្វហេតុការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី។ ក្នុងឱកាសនោះ ឯកឧត្តម ខាយ ឃុនហេង បានរំលឹកអំពីការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹករបស់ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ជូនទៅដល់នាយទាហាន នាយទាហានរង ពលទាហាន និងក្រុមគ្រួសារទាំងអស់ ព្រមទាំងបានសម្តែងនូវការគោរព និងកតញ្ញូតាដ៏ជ្រាលជ្រៅចំពោះវីរភាព និងការលះបង់របស់វីរកងទ័ព ដែលបានឈរជើងបំពេញភារកិច្ចយ៉ាងប្តូរផ្តាច់ ក្នុងការការពារជាតិ ប្រជាជន និងបូរណភាពទឹកដី។ ឯកឧត្តម បានបញ្ជាក់ទៀតថា ក.ប.ទ. នឹងបន្តគាំទ្រ…
-
អាមេរិក អ៊ុយក្រែន អឺរ៉ុប នឹងពិភាក្សាអំពី «គំនិតថ្មីៗ» ដើម្បីបញ្ចប់សង្គ្រាម នៅថ្ងៃនេះ

វ៉ាស៊ីនតោន ៖ ប្រភពព័ត៌មានអាមេរិកចំនួនពីរ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា តំណាងរបស់ប្រធានាធិបតី Donald Trump នឹងជួបជាមួយមន្ត្រីអ៊ុយក្រែន និង អឺរ៉ុប នៅទីក្រុង Miami សហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពី «គំនិតថ្មីៗ» និង ស្វែងរកសំណើឯកភាពគ្នា សម្រាប់បញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក៏បានបញ្ជាក់ពីការចរចានេះដែរ ពោលគឺបន្ទាប់ពីមានហេតុការណ៍ វាយប្រហារដោយរុស្ស៊ី ទៅលើរថយន្តក្រុងមួយគ្រឿង ដែលបានសម្លាប់មនុស្ស ៣០ នាក់ នៅក្នុងទីក្រុង Kramatorsk ដែលស្ថិតនៅជួរមុខនៃសមរភូមិ។ នេះគឺជាការវាយប្រហារដ៏សាហាវបំផុតមួយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ លោក Zelensky បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា «ក្រុមចរចារបស់អ៊ុយក្រែនគ្រោងនឹងជួបជាមួយលោក Jared Kushner និង លោក Steve Witkoff រយៈពេលពីរថ្ងៃ។ យើងក៏រំពឹងថា ក្រុមតំណាងមកពីអឺរ៉ុបចូលរួមជាមួយក្រុមចរចារបស់យើងផងដែរ»។ លោក Zelensky បានបញ្ជាក់ថា ប្រធានការិយាល័យរបស់លោក គឺ…
-
ក្រសួងពាណិជ្ជកម្មជំរុញឲ្យក្រុមហ៊ុនទាំងអស់បំពេញកាតព្វកិច្ចផ្លូវច្បាប់ ដើម្បីប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចស

ក្រសួងពាណិជ្ជកម្ម អំពាវនាវដល់ក្រុមហ៊ុនទាំងអស់ ត្រូវតែចូលរួមបំពេញកាតព្វកិច្ចផ្លូវច្បាប់ តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំរបស់ខ្លួនឲ្យបានមុនថ្ងៃកំណត់ ពោលថ្ងៃនៅទី១០ ខែមករា ឆ្នាំ២០២៧ ដើម្បីចៀសវាងការផាកពិន័យ និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាឲ្យទៅជាសេដ្ឋកិច្ចពណ៌ស។ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថាក្នុងករណីក្រុមហ៊ុនមិនបានអនុវត្តតាមលក្ខខណ្ឌ និងកាលបរិច្ឆេទកំណត់ខាងលើ និងត្រូវចាត់ទុកជាក្រុមហ៊ុនអកម្មដែលអាចប៉ះពាល់សិទ្ធិ និងស្ថានភាពរបស់ក្រុមហ៊ុនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ឯកឧត្តម ប៉ែន សុវិជាតិ បានលើកឡើងដូច្នេះ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីបច្ចុប្បន្នភាពនៃការធ្វើទំនើបកម្មការងារចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា។ ក្រសួងពាណិជ្ជកម្មបន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំនីមួយៗ សម្រាប់រយៈពេល ៦ខែ បន្ថែមទៀត ដោយត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជា ត្រូវបង់ប្រាក់ពិន័យមិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំសម្រាប់រយៈពេល ១ឆ្នាំ ចុងក្រោយ និងបង់កម្រៃសេវាតម្កល់ប្រទេវេទន៍ប្រចាំឆ្នាំតាមចំនួនឆ្នាំដែលមិនបានបង់ជាក់ស្ដែង។ ក្នុងករណីក្រុមហ៊ុនខកខានមិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំត្រូវរងការពិន័យជាប្រាក់ចំនួន ២លានរៀល។ អ្នកឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសមាគមភស្តុភារកម្មកម្ពុជា បានបង្ហាញការគាំទ្រចំពោះវិធានការរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញឲ្យក្រុមហ៊ុនទាំងអស់ចូលរួមបំពេញកាតព្វកិច្ចផ្លូវច្បាប់ ហើយក្នុងនាមវិស័យឯកជនអ្នកឧកញ៉ា ស៊ិន ចន្ធី ប្ដេជ្ញាយ៉ាងមុតមាំដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា។ សូមបញ្ជាក់ថា កម្ពុជា បានដាក់ឲ្យដំណើរការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដើម្បីសម្រួល និងសម្រាលបន្ទុករបស់ធុរជន ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា និងដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា ខណៈមកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនសហគ្រាសជាង ៧ម៉ឺនហើយ បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យានេះ។…
-
អ្នកជំនាញសេដ្ឋកិច្ច៖ កំណើន ៣.៥% មិនមែនមានន័យថាសេដ្ឋកិច្ចកម្ពុជាដើរថយក្រោយឡើយ

របាយការណ៍ថ្មីចុងក្រោយរបស់ធនាគារពិភពលោក (World Bank) ដែលបានចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា ថានឹងមានកំណើន ៣.៥ភាគរយ សម្រាប់ឆ្នាំនេះ និង ៤.២ភាគរយ នៅឆ្នាំ២០២៧។ ធនាគារពិភពលោកបានបន្ទាបអត្រាកំណើនបន្តិចបន្តួចបើធៀបនឹងការព្យាករ ៣.៩ភាគរយ ធ្វើឡើងដោយស្ថាប័នដដែលកាលពីខែមិថុនា។ បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បញ្ញាក់ថា លោកនៅតែមានសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា បើធៀបនឹងកំណើនសេដ្ឋកិច្ចពិភពលោក ដែលមានត្រឹមតែក្នុងរង្វង់ ១.២ភាគរយប៉ុណ្ណោះ។ សម្រាប់លោកបណ្ឌិត កំណើនដែលព្យាករថានឹងថយចុះខ្លះនេះ មិនមែនមានន័យថា សេដ្ឋកិច្ចកម្ពុជាដើរថយក្រោយនោះឡើយ។ លោកបានពន្យល់ថា ទោះបីកម្ពុជាកំពុងប្រឈមជាមួយបញ្ហាធំៗ ដូចជាវិបត្តិសាកល បញ្ហាប្រេងឥន្ធនៈឡើងថ្លៃ ជម្លោះព្រំដែនជាមួយថៃ និងបញ្ហាឆបោកតាមប្រព័ន្ធអនឡាញក៏ដោយ ក៏កម្ពុជាអាចរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៣.៥ភាគរយ ដែលមានន័យថា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពវិជ្ជមាន។ បើតាមលោកបណ្ឌិត ៖«ការព្យាករកំណើនសេដ្ឋកិច្ច ៣.៥%នេះ មិនមែនមានន័យថាសេដ្ឋកិច្ចយើងដើរថយក្រោយទេ គ្រាន់តែយើងមានកំណើនយឺតជាងមុន។ សេដ្ឋកិច្ចកម្ពុជាយើងទោះមានអត្រាកំណើនថយពី ៤.៥%មកនៅត្រឹម ៣.៥% ក៏សេដ្ឋកិច្ចយើងនៅមានកំណើនដែរ»។ យោងតាមការព្យាកររបស់ធនាគារពិភពលោក កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃសម្រាប់ឆ្នាំ២០២៦នេះ មានកំណើនត្រឹម ២ភាគរយប៉ុណ្ណោះ ស្របពេលដែលវៀតណាម មានកំណើនខ្ពស់រហូត ៧.៤ភាគរយ។ ចំណែក សេដ្ឋកិច្ចម៉ាឡេស៊ីវិញ…
-
សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមអរសាទរខួបលើកទី៨០ឆ្នាំ នៃថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្ពោធអគារសិក្សាថ្មី ២ខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៦ ដំបូងមានឈ្មោះថា “សាលាមន្រ្តីសុខាភិបាល” ហើយបានវិវត្ត និងប្តូរឈ្មោះជាបន្តបន្ទាប់។ ក្រោយពីត្រូវបានបោះបង់ចោលក្នុងរបប ប៉ុល ពត ស្ថាប័ននេះបានបើកដំណើរការឡើងវិញនៅឆ្នាំ ១៩៨០ និងបានក្លាយជាសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅឆ្នាំ ១៩៩៧។ នៅខែធ្នូ ឆ្នាំ ២០០១ សាកលវិទ្យាល័យបានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ហើយបានបន្តអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈបរិក្ខារសិក្សា។ នៅឆ្នាំ ២០២៣ រាជរដ្ឋាភិបាលបានកែសម្រួលរចនាសម្ព័ន្ធសាកលវិទ្យាល័យ ដោយមាន ៩ អង្គភាព រួមមានមហាវិទ្យាល័យ៦ មន្ទីរពេទ្យសាកលវិទ្យាល័យ១ មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសាកល១ និងអង្គភាពកិច្ចការទូទៅ១។ គិតចាប់ពីឆ្នាំ ១៩៨០ ដល់ឆ្នាំ ២០២៦ សាកលវិទ្យាល័យបានបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាលសរុប ៣៤ ៦៣៣ នាក់ ដែលក្នុងនោះមានថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកជាច្រើននៃក្រសួងសុខាភិបាលផងដែរ។ សមិទ្ធផលនេះ បានបង្ហាញពីតួនាទីដ៏សំខាន់របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យសុខាភិបាល ដែលបាននិងកំពុងបម្រើការងារនៅតាមស្ថាប័នសុខាភិបាលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងជាកម្លាំងសំខាន់ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈ កែលម្អគុណភាពសេវាសុខាភិបាល និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលស្របទៅនឹងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យសុខាភិបាល ជាពិសេសក្នុងនីតិកាលទី៧ នៃរដ្ឋសភា…