-
ក្នុងកិច្ចប្រជុំ UN កម្ពុជាច្រានចោលរបាយការណ៍ថៃ និងទាមទារឲ្យជនភៀសសឹកត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព

កម្ពុជាបានច្រានចោលការថ្លែងការណ៍មិនពិតរបស់ភាគីថៃ និងបានទទូចក្នុងអង្គការសហប្រជាជាតិ ឱ្យមានការវិលត្រឡប់ដោយសុវត្ថិភាពរបស់ពលរដ្ឋភៀសខ្លួនជាង ២ម៉ឺននាក់ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន។ ក្នុងសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ក្រោមរបៀបវារៈទី១០ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ឯកឧត្តមបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអ្នករាយការណ៍ពិសេស រួមទាំងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសន្ទនាបើកចំហ និងការវាយតម្លៃដោយមានតុល្យភាពរវាងវឌ្ឍនភាព និងបញ្ហាប្រឈម។ កម្ពុជា បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់អ្នករាយការណ៍ពិសេសលើផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបណ្តាលឱ្យប្រជាពលរដ្ឋជាង ២ម៉ឺននាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដោយសារវត្តមានកងកម្លាំងប្រដាប់អាវុធថៃ។ ជាមួយគ្នានេះ កម្ពុជាបានគាំទ្រការអំពាវនាវឱ្យមានការបញ្ជូនពលរដ្ឋភៀសខ្លួនត្រឡប់ទៅលំនៅឋានពួកគាត់វិញដោយសុវត្ថិភាព និងស្នើឱ្យអនុវត្តសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ។ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបានរំលេចពីជោគជ័យនៃសន្និសីទអន្តរជាតិនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលបានអនុម័ត “សេចក្តីប្រកាសទីក្រុងភ្នំពេញ” ស្តីពីការបង្ក្រាបឧក្រិដ្ឋជនឆ្លងដែន និងការពារជនរងគ្រោះ។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានបញ្ជាក់សាឡើងវិញនូវការប្តេជ្ញាចិត្តលើកកម្ពស់សង្គមស៊ីវិល លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការការពារសិទ្ធិដល់ស្ត្រី កុមារ ជនមានពិការភាព ក្រុម LGBTQ+ និងជនជាតិដើមភាគតិច។ ជាការឆ្លើយតបចំពោះភាគីថៃ កម្ពុជាបានបដិសេធសេចក្តីថ្លែងការណ៍របស់ថៃថាជាព័ត៌មានមិនពិត និងបំភាន់ការពិត ដោយបញ្ជាក់ថាពលរដ្ឋខ្មែរត្រូវបោះបង់ផ្ទះសម្បែងដោយសារការវាយប្រហារពីកងកម្លាំងថៃកាលពីឆ្នាំ២០២៥…
-
ទុនវិនិយោគក្នុងវិស័យកសិកម្មបានកើនពី ១០០លានដុល្លារដល់ ៤០០លានដុល្លារ រយៈពេលមួយឆ្នាំ

ក្រសួងកសិកម្មបានលើកទឹកចិត្តឱ្យមានផ្លាស់ប្តូរទស្សនៈដែលថា «ធ្វើកសិកម្មមិនចំណេញ» ដោយជំរុញការផលិតក្នុងស្រុកឱ្យកាន់តែខ្លាំង និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបតម្រូវការទីផ្សារក្នុងប្រទេស កាត់បន្ថយការពឹងផ្អែកលើការនាំចូល ព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែង និងឈានទៅពង្រីកការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ក្រសួងអះអាងថា ទុនវិនិយោគក្នុងវិស័យកសិកម្មបានកើនពី ១០០លានដុល្លារដល់ ៤០០លានដុល្លារ រយៈពេលមួយឆ្នាំ។ ទំហំទុនវិនិយោគក្នុងវិស័យកសិកម្មបានកើនឡើងយ៉ាងគំហុក ពីជាង១០០លានដុល្លារ ក្នុងឆ្នាំ២០២៤ ដល់ជាង ៤០០លានដុល្លារ ក្នុងឆ្នាំ២០២៥ ។ កំណើននេះ ជាសញ្ញាបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងរបស់អ្នកវិនិយោគ ចំពោះវិស័យកសិកម្ម ។ នេះជាការគូសបញ្ជាក់ពីឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ។ ឯកឧត្តម ប្រាក់ ដាវីដ បានថ្លែងថា កន្លងមក វិស័យកសិកម្ម ត្រូវបានគេមើលឃើញថា ជាវិស័យដែលមានហានិភ័យខ្ពស់ និងត្រូវការរយៈពេលវែង ដើម្បីទទួលបានផលចំណេញ ។ កត្តានេះ បានធ្វើឱ្យអ្នកមានទុនមួយចំនួន មានការស្ទាក់ស្ទើរក្នុងការវិនិយោគ ដោយសារបារម្ភពីហានិភ័យ និងការខាតបង់ដែលអាចកើតមាន ។ ចំណែកឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ…
-
មន្ទីរពេទ្យកាល់ម៉ែត ចាប់គម្រោងផ្សាំសរីរាង្គផ្នែកតម្រងនោមលើកទី១

មន្ទីរពេទ្យកាល់ម៉ែត កំពុងបោះជំហានថ្មីមួយទៀតក្នុងវិស័យវេជ្ជសាស្ត្រកម្ពុជា តាមរយៈការអនុវត្តគម្រោងវះកាត់ផ្សាំតម្រងនោមលើកទី១។ គម្រោងនេះ គឺជាលទ្ធផលនៃកិច្ចសហការរវាងកម្ពុជា និងប្រទេសបារាំង ដែលបានគាំទ្រផ្នែកបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រ។ មន្ទីរពេទ្យកាល់ម៉ែត សហការជាមួយមន្ទីរពេទ្យ Hospices Civils de Lyon នៃប្រទេសបារាំង រៀបចំបើកសិក្ខាសាលាអន្តរជាតិស្តីពី “គម្រោងវះកាត់ផ្សាំសរីរាង្គ(ផ្សាំតម្រងនោម)នៅមន្ទីរពេទ្យកាល់ម៉ែត” តាមរយៈការគាំទ្រដ៏រឹងមាំពីក្រសួងសុខាភិបាល និងស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា។ សិក្ខាសាលានេះត្រូវបានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នាសណ្ឋាគារសុខា រាជធានីភ្នំពេញ ។ ឯកឧត្តម សាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា គម្រោងផ្សាំសរីរាង្គនេះត្រូវបានផ្តួចផ្តើមឡើងរវាងភាគីទីក្រុងលីយ៉ុងនៃប្រទេសបារាំង និងក្រសួងសុខាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ២០១៤មក ដោយបានកំណត់យកមន្ទីរពេទ្យកាល់ម៉ែត ជាទីតាំងចាប់ផ្តើម (Pilot)។ ពេលនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នៅបំពេញតួនាទីជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតនៅឡើយ។ ភាគីទាំងពីរបានបន្តសហការគា្ន និងពិភាក្សាជាបន្តបន្ទាប់ ដើម្បីជម្រុញការរៀបចំផ្នែកហេដ្ឋារចនាសម្ព័ន្ធ រួមមានឧបករណ៍ សម្ភារៈវេជ្ជសាស្ត្រ ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកទេសវេជ្ជសាស្ត្រ និងផ្នែកមន្ទីរពិសោធន៍ និងលិខិតបទដ្ឋានគតិយុត្តិនានា ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។…
-
គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងវាយតម្លៃលើវឌ្ឍនភាពការងារ តម្រង់ទិសយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស។ ក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានផ្តោតការពិនិត្យយ៉ាងហ្មត់ចត់លើសេចក្តីព្រាងផែនការរៀបចំដែនដីថ្នាក់ខេត្តចំនួន ៥ រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ ខេត្តកំពត និងខេត្តស្វាយរៀង។ ទន្ទឹមនេះ អង្គប្រជុំបានពិនិត្យទៅលើប្លង់គោលប្រើប្រាស់ដីក្រុងចំនួន ៤ គឺ ក្រុងកំពត ប៉ោយប៉ែត សិរិសោភ័ណ និងក្រុងអរិយក្សត្រ ព្រមទាំងប្លង់គោលប្រើប្រាស់ដីស្រុកចំនួន ៣ គឺ ស្រុកឈូក អូរយ៉ាដាវ និងស្រុកកែវសីមា ដើម្បីធានាបាននូវការបែងចែកដីធ្លីស្របតាមការអភិវឌ្ឍជាក់ស្តែង។ អង្គប្រជុំបានធ្វើការវាយតម្លៃយ៉ាងលម្អិតលើអត្រាកំណើនសេដ្ឋកិច្ចដែលបានរៀបចំឡើងដោយក្រសួង…
-
រដ្ឋមន្រ្តីសុខាភិបាល៖ «ការតម្លើងឋានន្តរសក្តិ និងថ្នាក់មន្រ្តីសុខាភិបាល គឺជាការទទួលស្គាល់នូវតម្លៃវិជ្ជាជីវៈ និងជាការចូលរួមលើកកម្ពស់គុណភាពសេវា និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។»

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល អភិបាលរងរាជធានី ខេត្ត មន្ទីរសុខាភិបាល និងតំណាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍថ្នាក់ក្រោមជាតិ បេឡាជាតិរបបសន្តិសុខសង្គម (បសស) ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងមុខងារសាធារណៈ និងចូលរួមតាមប្រព័ន្ធអនឡាញ Zoom មន្ទីរមុខងារសាធារណៈ មន្ទីរពេទ្យខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពទូទាំងប្រទេស សរុប ១ ៧០១នាក់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គសុខាភិបាល បានរៀបចំឡើងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ និងផ្អែកលើស្ថានភាពបច្ចុប្បន្ន នៃវិស័យសុខាភិបាល វិស័យមុខងារសាធារណៈ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា…
-
ក្រុមហ៊ុន អូស៊ីអាយស៊ី និង WCCI នឹងបង្កើត សាកលវិទ្យាល័យអាកាសចរណ៍ដំបូងគេនៅកម្ពុជា

ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងក្រុមហ៊ុន World Citi Colleges International, Inc. (WCCI) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដើម្បីបង្កើតសាកលវិទ្យាល័យ WCC International Aero Tech University (WCC IATU) នៅរាជធានីភ្នំពេញ។ សាកលវិទ្យាល័យនេះនឹងពង្រីកលទ្ធភាពទទួលបានការអប់រំផ្នែកអាកាសចរណ៍ឯកទេសនៅក្នុងប្រទេសកម្ពុជា ដោយរៀបចំនិស្សិត សម្រាប់អាជីពផ្នែកបច្ចេកទេសនិងប្រតិបត្តិការនៅក្នុងវិស័យនេះ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន OCIC; លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC; និងលោក Raymond Patrick Guico នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន WCCI។ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លី…
-
នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចំនួន ៥ អញ្ជើញទស្សនាពន្លាជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ INNOPROM. Belarus លើកទី២ ឆ្នាំ២០២៦

(មីនស្គ៍, បេឡារុស្ស)៖ នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចំនួន ៥ រួមមាន ឯកឧត្តម Alexander Turchin នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបេឡារុស្ស, ឯកឧត្តម Mikhail Mishustin នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី, ឯកឧត្តម Olzhas Bektenov នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន, ឯកឧត្តម Adylbek Kasymaliev, ប្រធានគណៈរដ្ឋមន្ត្រី នៃសាធារណរដ្ឋ កៀហ្ស៊ីស៊ីស្ថាន និងឯកឧត្តម Abdulla Aripov នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអ៊ុយបេគីស្ថាន បានអញ្ជើញចូលទស្សនាពន្លាជាតិកម្ពុជា ក្នុងកម្មវិធីបើកសម្ពោធពិព័រណ៍ឧស្សាហកម្មអន្តរជាតិ INNOPROM. Belarus លើកទី២ ដែលកំពុងរៀបចំឡើងនៅទីក្រុងមីនស្គ៍ សាធារណរដ្ឋបេឡារុស្ស នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ BELEXPO ។ គណៈប្រតិភូជាន់ខ្ពស់ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ និងឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។ ថ្នាក់ដឹកនាំទាំងអស់បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរៀបចំដាក់បង្ហាញរបស់កម្ពុជាក្រោមពាក្យស្លោក Cambodia – Basket of…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនប្រមាណ ១ ២៥៨នាក់ នៅខេត្តតាកែវ

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនមកពីស្រុកគិរីវង់ ស្រុកកោះអណ្ដែត និងស្រុកបូរីជលសារ ខេត្តតាកែវ ដោយមានការចូលរួមពីអតីតយុទ្ធជន និងនិវត្តជនសរុបប្រមាណ ១ ២៥៨នាក់ នៅសាលាស្រុកគិរីវង់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះអតីតយុទ្ធជន និងនិវត្តជននៅក្នុងស្រុកទាំង ៣នេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងអស់ដែលបានកសាងនិងបន្សល់ទុកនូវមូលដ្ឋានគ្រឹះដ៏រឹងមាំដូចជាការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាដើម។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សាភ្ជាប់ទៅនឹងបទពិសោធផ្ទាល់ខ្លួនដែលកាលពីឆ្នាំ១៩៩៧ ឯកឧត្តម បានធ្វើដំណើរទៅចុះជួយមូលដ្ឋានឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ដែលពេលនោះ ការធ្វើដំណើរដោយឡានត្រូវការរយៈពេលជាង ១១ម៉ោង និងផ្ទុយពីបច្ចុប្បន្នដែលត្រូវការត្រឹមជាង ២ម៉ោងប៉ុណ្ណោះ។ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវឱ្យលោកយាយ លោកតា អ៊ុ ពូ…
-
លទ្ធផលប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការដកហូតដីព្រៃដោយក្រសួងបរិស្ថាន

ភ្នំពេញ៖ក្នុងសប្តាហ៍នេះ ក្រសួងបរិស្ថាន បានបង្ហាញលទ្ធផលស្ដីពីប្រតិបត្តិការចុះល្បាត និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតាមតំបន់ ការពារធម្មជាតិនានា រួមទាំងការដកហូតផ្ទៃដីព្រៃដែលត្រូវបានរំលោភបំពាន ត្រឡប់មកវិញជាង ១៤ ហិកតា។ គិតចាប់ពីចុងខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅនេះ ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយមន្ត្រីឧទ្យានុរក្ស អាជ្ញាធរដែនដី កងកម្លាំងសមត្ថកិច្ច តំណាងអង្គការដៃគូ និងប្រជាសហគមន៍មូលដ្ឋាន បានចុះល្បាតនៅតាមតំបន់ការពារធម្មជាតិទូទាំងប្រទេស បានចំនួន ៤៣៨លើក។ តាមរយៈសកម្មភាពល្បាតនេះកងកម្លាំងចម្រុះបង្ក្រាបបានបទល្មើសសរុប ៦៨ករណី ដោយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៥ករណី និងឃាត់ខ្លួនជនសង្ស័យ ៥នាក់។ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានឈើប្រណីត និងឈើចម្រុះ ៣៧,៦៤ ម៉ែត្រគូប- ផ្ទៃដីព្រៃរំលោភបំពានចំនួន ១៤,៦៩ ហិកតា- ម៉ូតូ ១៥គ្រឿង, គោយន្ត-រ៉ឺម៉ក ៧គ្រឿង, និងរថយន្ត ១គ្រឿង- អាវុធកែច្នៃ ១៨ដើម, អន្ទាក់ ៤៥៤ខ្សែ និងលួសបន្លាប្រវែងជាង ៣ ពាន់ម៉ែត្រ។ ផ្អែកតាមការចេញផ្សាយនាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ក្រសួងនឹងបន្តពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ…
-
ក្រសួងកសិកម្ម រៀបចំពិព័រណ៍ដើម្បីទាក់ទាញការវិនិយោគ និងជំរុញបច្ចេកវិទ្យាក្នុងវិស័យកសិកម្មនៅកម្ពុជា

ក្រសួងកសិកម្ម គ្រោងរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ រយៈពេល ៣ថ្ងៃ ដើម្បីទាក់ទាញការវិនិយោគ និងជំរុញបច្ចេកវិទ្យាក្នុងវិស័យកសិកម្មនៅកម្ពុជា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា គ្រោងរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ ហៅកាត់ថា (កាហ្វេ២៦ – CAFE26) រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការប្រមូលផ្តុំគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ដើម្បីបង្កើតឱកាសពាណិជ្ជកម្ម និងកិច្ចសហការវិនិយោគជាក់ស្តែង ។ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ថា ព្រឹត្តិការណ៍ CAFE26 នឹងលើកយកដំណាំយុទ្ធសាស្ត្រ ៩មុខ អមជាមួយឱកាសថ្មីបន្ថែមលើការវិនិយោគទៅលើដំណាំឧស្សាហកម្ម ដូចជា កៅស៊ូ…