Category: ព័ត៌មានជាតិ

  • រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ ទោះបីប្រទេសជិតខាងខិតខំបំភ្លៃការពិត ដើម្បីដណ្តើមយកវប្បធម៌ប្រពៃណីដូនតាខ្មែរក៏ដោយ ក៏ពួកគេធ្វើមិនបានឡើយ

    រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ ទោះបីប្រទេសជិតខាងខិតខំបំភ្លៃការពិត ដើម្បីដណ្តើមយកវប្បធម៌ប្រពៃណីដូនតាខ្មែរក៏ដោយ ក៏ពួកគេធ្វើមិនបានឡើយ

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា ទោះបីប្រទេសជិតខាង និងក្រុមជាតិនិយមជ្រុលមួយចំនួនខិតខំបំភ្លៃការពិត ដើម្បីដណ្តើមយកវប្បធម៌ប្រពៃណីដូនតាខ្មែរក៏ដោយ ក៏ពួកគេធ្វើមិនបានឡើយ។ ទោះបីយ៉ាងណា ក្រសួងបានណែនាំដល់អ្នកសម្អាងការត្រូវចេះរក្សាទម្រង់ប្រពៃណីខ្មែរ និងកុំច្នៃប្រឌិតជ្រុលហួសហេតុរហូតដល់បាត់បង់អត្តសញ្ញាណវប្បធម៌ខ្មែរ ជាពិសេសពាក់ព័ន្ធនឹងការកែច្នៃ និងប្រើប្រាស់ស្បៃ។ ប្រជាពលដ្ឋ ដែលមានអាជីពក្នុងវិស័យវប្បធម៌ ដូចជាសិល្បករ និងអ្នកសម្អាងការ មិនមែនត្រឹមតែប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកប្រកបអាជីពដ៏មានកិត្តិយស ជា «ទូតវប្បធម៌» និងជា «ឆ្មាំការពារកេរដំណែលដូនតា»។ ដូច្នេះ អ្នកប្រកបមុខរបរនេះត្រូវចេះការពារតម្លៃវប្បធម៌ និងត្រូវយល់ដឹងពីប្រវត្តិសាស្ត្រឱ្យបានច្បាស់លាស់។ នេះជាការលើកឡើងរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងសិក្ខាសាលាតម្រង់ទិស «ស្បៃខ្មែរ និងរបៀបប្រើប្រាស់ក្នុងទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ» កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្តការក្រសួង។ លោកជំទាវបានណែនាំថា អ្នកសម្អាងការមិនត្រូវច្នៃប្រឌិតខុសឆ្គង រហូតធ្វើឱ្យគេមើលឃើញថាជាការចម្លងពីគេ ដែលនាំឱ្យបាត់បង់ទម្រង់ដើមរបស់ខ្មែរនោះឡើយ។ ការច្នៃប្រឌិតត្រូវតែឈរលើមូលដ្ឋានទម្រង់ខ្មែរបុរាណ និងអត្តសញ្ញាណរបស់ខ្មែរ។ លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ថា ស្បៃខ្មែរត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងឈុតប្រពៃណីជាតិ ពិធីមង្គលការ ដូចជាពិធីព្រះថោងតោងស្បៃ និងការសម្តែងសិល្បៈបុរាណផ្សេងៗ។ អាពាហ៍ពិពាហ៍ និងសម្លៀកបំពាក់បុរាណខ្មែរ គឺជាដួងព្រលឹង ជាដង្ហើម និងជាអរិយធម៌ដ៏ចំណាស់របស់ជាតិ ដែលបានឆ្លងកាត់ប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយ។ ទោះបីជាបណ្តាប្រទេសផ្សេងទៀតមានពិធីរៀបការដូចគ្នាក៏ដោយ ប៉ុន្តែខ្មែរយើងមានលក្ខណៈពិសេសមួយផ្ទាល់ខ្លួន គឺទំនៀមទម្លាប់ឱ្យខាងកូនកម្លោះតោងស្បៃកូនក្រមុំ ដែលជាការផ្តល់តម្លៃយ៉ាងខ្ពង់ខ្ពស់ចំពោះស្ត្រី។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា…

  • នាយករដ្ឋមន្ត្រីវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

    នាយករដ្ឋមន្ត្រីវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

    តបតាមការអញ្ជើញរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លោក ឡេ មិញហ៊ីង នាយករដ្ឋមន្ត្រីវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៦ ខាងមុខ ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី។ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ថា ក្នុងឱកាសទស្សនកិច្ចនេះ លោក ឡេ មិញហ៊ីង នាយករដ្ឋមន្ត្រីវៀតណាម នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងព្រះបរមរាជវាំង។ បន្ទាប់មក លោកនាយករដ្ឋមន្ត្រីវៀតណាមនឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ យោងតាមឯកឧត្តម ចាន់…

  • FAO ព្រមានថា ដីកសិកម្ម និងវាលស្មៅជាង ១២៧ពាន់ហិកតានៅកម្ពុជាអាចរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត

    FAO ព្រមានថា ដីកសិកម្ម និងវាលស្មៅជាង ១២៧ពាន់ហិកតានៅកម្ពុជាអាចរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត

    អង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ(FAO) បានព្រមានថា បាតុភូត អែល នីញ៉ូ (El Niño) នឹងធ្វើឱ្យប្រទេសកម្ពុជាអាចរងគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅរដូវប្រាំង​ខាងមុខ​។  FAO បានប៉ាន់ប្រមាណថា ផ្ទៃដីកសិកម្ម និងវាលស្មៅចំនួនជាង១២ម៉ឺន៧ ៣០០ ហិកតា នៅក្នុងប្រទេសកម្ពុជា ទំនងជានឹងរងផលប៉ះពាល់។ អង្គការឧតុនិយមពិភពលោក(WMO) បានលើកឡើងថា បាតុភូត អែល នីញ៉ូ នឹងកើតឡើងនៅចុងឆ្នាំ២០២៦ ហើយអាចបន្តដល់ដើមឆ្នាំ២០២៧។ បាតុភូតនេះបង្កឱ្យអាកាសធាតុក្តៅខ្លាំង ខ្សត់ទឹកភ្លៀង  ប៉ះពាល់ដល់ការផលិតស្បៀងអាហារ។​ ការវាយតម្លៃនេះ ធ្វើឡើងដោយផ្អែកលើទិន្នន័យសង្កេតការណ៍តាមផ្កាយរណបរយៈពេល ៤១ឆ្នាំ តាមរយៈប្រព័ន្ធសន្ទស្សន៍ភាពតានតឹងផ្នែកកសិកម្ម ឬ ASIS របស់អង្គការ FAO។ FAO បញ្ជាក់ថា ទិន្នន័យនេះអាចជួយឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធដឹងជាមុនអំពីផលប៉ះពាល់ដែលអាចកើតមានពីបាតុភូត អែល នីញ៉ូ និងត្រៀមវិធានការដើម្បីឱ្យកសិករអាចត្រៀមខ្លួន និងកាត់បន្ថយផលប៉ះពាល់ពីការខ្វះទឹកសម្រាប់ប្រើប្រាស់។​ កន្លងមក បាតុភូត អែល នីញ៉ូ ក្នុងឆ្នាំ២០១៥ និង២០១៦ បានបង្កឱ្យមានអាកាសធាតុក្តៅ និងស្ងួតខ្លាំងនៅប្រទេសជាច្រើននៅលើពិភពលោក។ នៅកម្ពុជា ស្ថានភាពនេះបានប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ២លាន…

  • អាជ្ញាធរឆ្លើយតបការរិះគន់ជុំវិញករណីចោទប្រកាន់លើអ្នកធ្វើដងកាំបិត ពូថៅនៅសៀមរាប

    អាជ្ញាធរឆ្លើយតបការរិះគន់ជុំវិញករណីចោទប្រកាន់លើអ្នកធ្វើដងកាំបិត ពូថៅនៅសៀមរាប

    ដំណើរការនីតិវិធីច្បាប់ប្រឆាំងនឹងអ្នកផលិតដងកាំបិតពូថៅម្នាក់នៅខេត្តសៀមរាប បានបង្កឲ្យមានមតិចម្រូង​ចម្រាស​នៅ​ក្នុង​ស្រទាប់មហាជន ដែលភាគច្រើនយល់ថា ការចោទប្រកាន់លើបុរសម្នាក់នោះថាបានបំផ្លេចបំផ្លាញធនធានធម្មជាតិ គឺមិនសមស្របទេ បើធៀបនឹងការបង្កវិនាសកម្មព្រៃឈើដោយឈ្មួញធំៗ។ ចំពោះមុខការរិះគន់នានា រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីបំភ្លឺមួយចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា បុគ្គលឈ្មោះ សុខ សិដ្ឋ បានបង្កើតមូលដ្ឋានកែច្នៃផល និងអនុផលព្រៃឈើ ដោយសមត្ថកិច្ចប្រមូលបានវត្ថុតាងជាច្រើន នៅពេលចុះល្បាតនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្នុងដែនជម្រកសត្វព្រៃបឹងពែរ នៅស្រុកជីក្រែង។ វត្ថុតាងទាំងនោះរួមមាន ម៉ាស៊ីនជ្រៀកឈើចំនួន១គ្រឿង ដងស្នួរចំនួន១ ដងចបជាង ២០៥ដើម ដងពូថៅជិត ៩៨ដើម ឈើប្រភេទក្រឡាញ់ប្រវែង ១ម៉ែត្រចំនួន ៨កំណាត់ និងជំនៀឈើក្រឡាញ់ប្រវែង ១ម៉ែត្រចំនួន ២៣កំណាត់។ តាមរដ្ឋបាលខេត្តសៀមរាប សកម្មភាពនេះជាបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងមាត្រា ៨៥០ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ ពាក់ព័ន្ធការបង្កើតមូលដ្ឋានកែច្នៃផល និងអនុផលព្រៃឈើ រុក្ខជាតិ និងធនធានធម្មជាតិគ្រប់ប្រភេទក្នុងតំបន់ស្នូល និងតំបន់អភិរក្ស។ ជុំវិញការករណីនេះដែរ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានពន្យល់ថា សមត្ថកិច្ចមានកាតព្វកិច្ចអនុវត្តច្បាប់លើបុគ្គលគ្រប់រូប ដែលប្រព្រឹត្តល្មើសធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ដោយគ្មានការលើកលែងរវាងអ្នកតូចតាច ឬអ្នកមានបុណ្យស័ក្តនោះទេ។ ឯកឧត្តមបន្ថែមថា បើមានបទល្មើសកើតឡើង ស្ថាប័នមានសមត្ថកិច្ចមានតួនាទីចាត់វិធានការស៊ើបអង្កេត…

  • កម្ពុជានាំចូលគ្រឿងស្រវឹងក្នុងទំហំទឹប្រាក់ជាង ១៨លានដុល្លារ ស្របពេលរដ្ឋពង្រឹងការលក់ និងការធ្វើអាជីវកម្មក្នុងស្រុក

    កម្ពុជានាំចូលគ្រឿងស្រវឹងក្នុងទំហំទឹប្រាក់ជាង ១៨លានដុល្លារ ស្របពេលរដ្ឋពង្រឹងការលក់ និងការធ្វើអាជីវកម្មក្នុងស្រុក

    ការនាំចូលស្រាបៀរ និងស្រាចំរុះនៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់ជាង ១៨លានដុល្លារ ពោលគឺថយចុះ ១,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍ដែលក្រសួងពាណិជ្ជកម្ម ផ្ដល់ឲ្យបណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រកាសឈប់ផ្ដល់អាជ្ញាបណ្ណផលិតស្រាបៀរនៅក្នុងស្រុក កាត់បន្ថយការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ហើយនៅថ្ងៃទី ០១ ​ខែ​តុលា ​ឆ្នាំ២០២៦ ឈានដល់ការហាមឃាត់ទាំងស្រុងនូវការផ្ដល់រង្វាន់លើគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ។ បន្ថែមលើនេះ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា និងសម្ព័ន្ធអន្តរជាតិសម្រាប់ការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ ក្នុងការលើកកម្ពស់ស្តង់ដារនៃការលក់រាយប្រកបដោយការទទួលខុសត្រូវ។ កិច្ចសហការនេះ នឹងគាំទ្រដល់ការអភិវឌ្ឍ និងការអនុវត្តលក់រាយប្រកបដោយទំនួលខុសត្រូវ ដែលឆ្លើយតបទៅនឹងបរិបទនៃការលក់រាយនៅកម្ពុជា ស្របតាមការអនុវត្តល្អៗលំដាប់ថ្នាក់អន្តរជាតិ ព្រមទាំងលើកទឹកចិត្តដល់អាជីវករក្នុងវិស័យលក់រាយ ឱ្យចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ដែលមានផលប៉ះពាល់ច្រើន។ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចាត់ទុក គំនិតផ្តួចផ្តើមនេះថាស្របនឹងទិសដៅរបស់កម្ពុជា ក្នុងការកសាងទីផ្សារប្រកបដោយការទទួលខុសត្រូវ ដើម្បីការពារអ្នកប្រើប្រាស់ និងធានាបានការប្រកួតប្រជែងដោយស្មើភាព។ លោកជំទាវក៏បានគូសបញ្ជាក់ពីការគាំទ្ររបស់ក្រសួងពាណិជ្ជកម្មចំពោះកិច្ចសហការនេះ និងការបន្តកិច្ចសន្ទនាជាមួយវិស័យឯកជន ដើម្បីធានាថា សកម្មភាពអាជីវកម្មរបស់ពួកគេអនុវត្តស្របតាមបទប្បញ្ញត្តិ និងគោលនយោបាយជាតិ។ ជាមួយគ្នានេះ…

  • ស្ពានថ្មបុរាណនៅកណ្តាលរាជធានីអង្គរ បង្ហាញពីស្នាដៃវិស្វកម្ម និងបេតិកភណ្ឌរស់ឆ្លងសម័យកាល

    ស្ពានថ្មបុរាណនៅកណ្តាលរាជធានីអង្គរ បង្ហាញពីស្នាដៃវិស្វកម្ម និងបេតិកភណ្ឌរស់ឆ្លងសម័យកាល

    ស្ពានថ្ម គឺជាសំណង់អច្ឆរិយបុរាណដ៏កម្រ និងមានតម្លៃប្រវត្តិសាស្ត្រខ្ពស់មួយ ស្ថិតនៅភាគខាងលិចប្រាសាទតាកែវ ក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។ ស្ពានប្រវត្តិសាស្ត្រនេះ គឺជាសក្ខីភាពរស់មួយនៃបដិសន្ធិឡើងវិញរបស់វិស្វកម្មសាងសង់ស្ពានខ្មែរ ហើយក៏ជាស្ពានបុរាណដ៏សំខាន់ ដែលនៅបន្តបន្សល់ទម្រង់រូបរាងយ៉ាងរឹងមាំរហូតមកដល់បច្ចុប្បន្ន ទោះបីជាមានអាយុកាលជិត ១ពាន់ឆ្នាំទៅហើយក្តី។ យោងតាមឯកសារ ដើមឡើយទីតាំងនេះជាខ្សែផ្លូវប្រវត្តិសាស្ត្រយ៉ាងសំខាន់ ភ្ជាប់ចេញពីក្រុងអង្គរធំតាមទ្វារជ័យ ឆ្ពោះទៅកាន់បារាយណ៍ខាងកើត និងដែនដីភាគខាងកើតនៃចក្រភព ដោយមានស្ពានឈើសម្រាប់ឆ្លងកាត់ស្ទឹងសៀមរាប។ លុះមកដល់សតវត្សរ៍ទី១៧ ស្ពានថ្មនេះត្រូវបានសាងសង់ឡើងវិញនៅត្រង់ទីតាំងស្ពានឈើចាស់ ដោយការយកដុំថ្មភក់បុរាណពីប្រាសាទជុំវិញ មកតម្រៀបគ្នាយ៉ាងប៉ិនប្រសប់។ ការកសាងស្ពានថ្មនេះ មិនត្រឹមតែជាការតភ្ជាប់ខ្សែផ្លូវគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីចំណេះជំនាញស្ថាបត្យកម្ម និងវិស្វកម្មដ៏ចំណានរបស់បុព្វបុរសខ្មែរ ដែលបានថែរក្សា និងបន្តវេនយ៉ាងគង់វង្សពីសម័យអង្គរ។ ថ្វីបើស្ថិតក្នុងសម័យកាលក្រោយអង្គរក៏ដោយ ក៏បុព្វបុរសខ្មែរនៅតែរក្សាបាននូវចំណេះដឹងស៊ីជម្រៅលើការគណនារចនាសម្ព័ន្ធទ្រទម្ងន់ ការបង្វែរចរន្តទឹក និងបច្ចេកទេសតម្រៀបថ្មឥតប្រើបាយអ ដែលជាគ្រឹះបច្ចេកវិទ្យាធ្លាប់ប្រើប្រាស់ក្នុងការកសាងស្ពានថ្មបុរាណរាប់រយ កន្លែងនៅទូទាំងចក្រភពខ្មែរ។ បច្ចុប្បន្ន ស្ពានថ្មបានប្រែក្លាយជាទស្សនីយភាពដ៏ទាក់ទាញ និងគួរឱ្យចង់ទស្សនារបស់ភ្ញៀវទេសចរ។ ឫសឈើធំៗបានដុះស្រោបព័ទ្ធជុំវិញរូបរាង និងរចនាសម្ព័ន្ធស្ពានយ៉ាងប្រកៀកប្រកិត បង្កើតបានជារូបភាពសិល្បៈធម្មជាតិដ៏មានជីវិតរស់រវើក។ តំបន់ប្រវត្តិសាស្រ្តដែលពោរពេញដោយធម្មជាតិស្រស់បំព្រង គេឃើញមានឃើញសត្វបក្សីព្រៃដ៏ស្រស់ស្អាត ដូចជា ក្ងោកព្រៃជាដើម ដើររកស៊ីក្បែរស្ពានថ្មបុរាណនេះ ដែលរឹតតែបន្ថែមភាពទាក់ទាញ និងឆ្លុះបញ្ចាំងពីភាពសុខសាន្តរវាងធម្មជាតិ សត្វព្រៃ និងប្រាសាទបុរាណ៕ ទួន សុផល

  • អាមេរិក រូតរះដកយន្តហោះទម្លាក់គ្រាប់បែកចេញពី អង់គ្លេស ក្រោយទីក្រុងឡុងដ៍ ថា អ៊ីរ៉ង់ ប៉ងវាយប្រហារប្រទេសខ្លួន

    អាមេរិក រូតរះដកយន្តហោះទម្លាក់គ្រាប់បែកចេញពី អង់គ្លេស ក្រោយទីក្រុងឡុងដ៍ ថា អ៊ីរ៉ង់ ប៉ងវាយប្រហារប្រទេសខ្លួន

    ឡុងដ៍ ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បានប្រញាប់ប្រញាល់ដកយន្តហោះទម្លាក់គ្រាប់បែក B-1 ចេញពីមូលដ្ឋានទ័ពអាកាស Fairford នៅអង់គ្លេស ក្រោយពេលដែល អ៊ីរ៉ង់ ត្រូវបានចោទប្រកាន់ពីសំណាក់ទីក្រុងឡុងដ៍ ថា ប៉ុនប៉ងធ្វើភេរវកម្ម វាយប្រហារនៅក្នុងប្រទេសរបស់ខ្លួន។ អ្នកនាំពាក្យរបស់ Pentagon បានសរសេរ នៅក្នុងអ៊ីមែលមួយថា «ទោះបីជាវិធានការសុវត្ថិភាពប្រតិបត្តិការមិនអនុញ្ញាតឱ្យយើងបញ្ជាក់ពីការផ្លាស់ទីលំនៅនៃធនធាន និងកងកម្លាំងរបស់យើងក្នុងពេលជាក់ស្តែងក៏ដោយ ក៏ឥឡូវនេះ យើងអាចបញ្ជាក់បានថា យន្តហោះទម្លាក់គ្រាប់បែកទាំងអស់របស់សហរដ្ឋអាមេរិកដែលត្រូវបានដាក់ពង្រាយនៅ RAF Fairford ត្រូវបានបញ្ជូនត្រឡប់ទៅមូលដ្ឋានដើមរបស់ B-1 វិញ នៅក្នុងទឹកដីសហរដ្ឋអាមេរិក»។ បើតាម CNA, យន្តហោះទម្លាក់គ្រាប់បែក B-1 ចំនួន ១២ គ្រឿងត្រូវបានដាក់ពង្រាយនៅមូលដ្ឋានទ័ពអាកាស RAF Fairford ដែលស្ថិតនៅភាគពាយព្យនៃទីក្រុងឡុងដ៍។ ការសម្រេចចិត្តបែបនេះរបស់អាមេរិក បានកើតឡើង នៅមួយសប្តាហ៍បន្ទាប់ពីបុរសមួយចំនួនត្រូវបានចាប់ខ្លួន នៅទីនោះ ដោយសង្ស័យថា បានរៀបចំផែនការវាយប្រហារភេរវកម្ម ពោលគឺបន្ទាប់ពីមូលដ្ឋាននោះ ត្រូវបានអង់គ្លេសអនុញ្ញាតឲ្យទីក្រុងវ៉ាស៊ីនតោនប្រើប្រាស់ ទុកវាយប្រហារលើទីក្រុងតេហេរ៉ង់។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បាននិយាយ កាលពីថ្ងៃពុធ…

  • ឥណ្ឌា រំពឹងកើបលុយលើស ៦០០ លានដុល្លារ ពីការនាំចេញមីស៊ីល BrahMos ទៅឱ្យប្រទេសអាស៊ីចំនួន៣

    ឥណ្ឌា រំពឹងកើបលុយលើស ៦០០ លានដុល្លារ ពីការនាំចេញមីស៊ីល BrahMos ទៅឱ្យប្រទេសអាស៊ីចំនួន៣

    ញូវដេលី ៖ រដ្ឋលេខាធិការក្រសួងការពារជាតិឥណ្ឌា លោក រ៉ាជេស គូម៉ា ស៊ីង បានឱ្យដឹងថា ការនាំចេញប្រព័ន្ធមីស៊ីល BrahMos របស់ឥណ្ឌា ទៅឱ្យប្រទេសអាស៊ីចំនួន ៣ ត្រូវបានរំពឹងថា នឹងអាចកើបប្រាក់ចំណូលបានលើសពី ៦០០ លានដុល្លារ។ BrahMos គឺជាប្រព័ន្ធមីស៊ីលនាំផ្លូវល្បឿនលឿនជាងសំឡេង ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយឥណ្ឌា និងរុស្ស៊ី។ វាត្រូវបានរចនាឡើងសម្រាប់វាយប្រហារគោលដៅតាមសមុទ្រ និងគោលដៅលើដីគោក ដោយប្រើប្រព័ន្ធនាំផ្លូវដែលមានភាពជាក់លាក់ខ្ពស់។ ចំណុចពិសេសរបស់ប្រព័ន្ធមីស៊ីល BrahMos គឺល្បឿនលឿន សមត្ថភាពវាយប្រហារពីចម្ងាយ និងអាចបំពាក់លើប្រព័ន្ធបាញ់ចេញច្រើនប្រភេទ ពោលគឺអាចបាញ់ចេញពីដីគោក នាវាចម្បាំង និងយន្តហោះពិឃាត។ បើតាម The Economic Times, លោក ស៊ីង និយាយថា មូលហេតុដែលឥណ្ឌារំពឹងបែបនេះ គឺដោយសារតែឥណ្ឌាមានកិច្ចសន្យា ឬកិច្ចព្រមព្រៀងលក់ប្រព័ន្ធមីស៊ីល BrahMos ជាមួយប្រទេសចំនួន ៣ នៅអាស៊ាន រួមមាន ហ្វីលីពីន ឥណ្ឌូណេស៊ី និងវៀតណាម។ លោក ស៊ីង បន្ថែមថា ឥណ្ឌាបានប្រគល់ប្រព័ន្ធមីស៊ីល BrahMos…

  • តម្លៃស្បៀងពិភពលោក កើនឡើងខ្ពស់បំផុត ក្នុងរយៈពេលជិត ៤ឆ្នាំ

    តម្លៃស្បៀងពិភពលោក កើនឡើងខ្ពស់បំផុត ក្នុងរយៈពេលជិត ៤ឆ្នាំ

    បរទេស ៖ អង្គការស្បៀងអាហារ និងកសិកម្ម ហៅកាត់ FAO របស់អង្គការសហប្រជាជាតិបង្ហាញថា តម្លៃស្បៀងអាហារពិភពលោក កាលពីខែកញ្ញា បានកើនឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានក្នុងរយៈពេលជិត ៤ ឆ្នាំ ដោយសារការរំខានដល់ប្រព័ន្ធដឹកជញ្ជូន និងកង្វល់អំពីអាកាសធាតុ ដែលបានជះឥទ្ធិពលដល់ទីផ្សារដំណាំ។ ក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយ កាលពីថ្ងៃសុក្រ, អង្គការ FAO បានលើកឡើងពី បាតុភូតអាកាសធាតុ El Nino ដ៏ធ្ងន់ធ្ងរ ដែលបានរុញច្រានតម្លៃស្ករអន្តរជាតិ ឱ្យឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ១៨ ខែ ខណៈដែលការដួលរលំនៃពាណិជ្ជកម្មនៅតំបន់សមុទ្រខ្មៅ ដែលបណ្តាលមកពីសង្គ្រាម បានធ្វើឱ្យតម្លៃស្រូវសាលីនាពេលអនាគត កើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៣ ឆ្នាំ កាលពីដើមខែមុន។ សន្ទស្សន៍តម្លៃស្បៀងអាហាររបស់ FAO ដែលតាមដានការផ្លាស់ប្តូរប្រចាំខែនៃតម្លៃអន្តរជាតិសម្រាប់ក្រុមទំនិញស្បៀងអាហារ បានកត់ត្រាកម្រិតមធ្យម ១៣៦,០ ពិន្ទុ ដែលកើនឡើងពីកម្រិត ១៣៤,០ បន្ទាប់ពីការកែសម្រួល ក្នុងខែសីហា ហើយនេះគឺជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២មក។ តម្លៃគោលរបស់ FAO សម្រាប់ធញ្ញជាតិ ស្ករ…

  • លោក ឆាំង យុ៖ ការប្រឌិតព័ត៌មានរបស់ថៃនៅ​ចំពោះ​មុខ UN មិនអាចបិទបាំងសច្ចភាពប្រវត្តិសាស្ត្របាន​ឡើយ

    លោក ឆាំង យុ៖ ការប្រឌិតព័ត៌មានរបស់ថៃនៅ​ចំពោះ​មុខ UN មិនអាចបិទបាំងសច្ចភាពប្រវត្តិសាស្ត្របាន​ឡើយ

    នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ រដ្ឋាភិបាលថៃ បានព្យាយាមសម្តែងធ្វើជា «ជនរងគ្រោះ» តាមរយៈការប្រឌិត ព័ត៌មាន និងបំភ្លៃការពិតជុំវិញ​ជម្លោះ​ព្រំដែនជាមួយកម្ពុជា។ទោះជាយ៉ាងណា លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានគូសបញ្ជាក់ថា សច្ចភាពប្រវត្តិសាស្ត្រ និងអង្គហេតុជាក់ស្តែងនៅ​តែ​ជា​ភស្តុតាងមិនអាចបដិសេធបាន ក្នុងការបំបែករាល់ឧបាយ កលប្រឌិតព័ត៌មានទាំងនេះ។ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា ថៃឥតខ្មាស ដែលបានបន្តបំភាន់ និង​ប្រឌិតព័ត៌មានភូតភរ ជុំវិញជម្លោះព្រំដែនជាមួយកម្ពុជា នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ។ លោកបន្តថា សហគមន៍អន្តរជាតិគ្រាន់តែ​ពិនិត្យ​មើល​ការពិតជាក់ស្តែងនៅទីតាំងមូលដ្ឋាន និងកំណត់ត្រា​ប្រវត្តិសាស្ត្រ គឺអាចធ្វើការសន្និដ្ឋានបានប្រកបដោយ​អំណះអំណាងសមហេតុផល អំពីតម្រូវការចាំបាច់ដើម្បី​ដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី។ នៅក្នុងការលើកឡើងរបស់រដ្ឋាភិបាលថៃនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ មានចំណុចមួយ​ចំនួនដែលអាចចាត់ទុកថា ជាការពិត ហើយការពិភាក្សា​អាចចាប់ផ្តើមពីចំណុចទាំងនោះបាន។ ចំណុចទាំងនោះរួមមាន ការសម្តែងការខឹងសម្បាររបស់​ថៃចំពោះ​ការបញ្ចេញខ្សែអាត់សំឡេងសន្ទនារ​វាងថ្នាក់​ដឹកនាំថៃ និងកម្ពុជាជាសាធារណៈ, យោធាថៃមួយចំនួន​ពិតជាបានរងរបួសដោយសារ​គ្រាប់មីននៅតាម​បណ្តោយ​​ព្រំដែន និងការដែលប្រទេសទាំងពីរមាន​ប្រជាជនរាប់សែននាក់កំពុងទទួលរងផលប៉ះពាល់ពីជម្លោះ។ ទោះបីជាយ៉ាងណា លោក ឆាំង យុ បានគូសបញ្ជាក់​យ៉ាង​ច្បាស់ថា គ្មានអង្គហេតុពិតណាមួយខាងលើ អាចយក​មក​ប្រើប្រាស់ជាសេចក្តី​សំអាង​សមរម្យ ដើម្បីបង្ហាញ​ភាពត្រឹមត្រូវចំពោះសកម្មភាពយោធារបស់ថៃប្រឆាំងនឹងប្រទេសកម្ពុជាបានឡើយ។ ការខ្វះខាតអង្គហេតុ​ពិតប្រាកដ​ មិនបានរារាំងរដ្ឋាភិបាលថៃក្នុងការបង្កើត​កាលៈទេសៈបំភ្លៃ និងប្រឌិតព័ត៌មានភូតភរ ដើម្បីបង្ហាញ​ថាខ្លួនជាជនរងគ្រោះស្លូត​ត្រង់ពីការបង្កហេតុរបស់​រដ្ឋាភិបាល និងប្រជាជនកម្ពុជានោះទេ។ ភាគីថៃបានអះអាងដោយគ្មានភស្តុតាងច្បាស់លាស់ថា គ្រាប់មីនដែលធ្វើឱ្យយោធារបស់ខ្លួនរងរបួស…