Category: ព័ត៌មានជាតិ

  • ក្រសួងវប្បធម៌នឹងប្រារព្ធ“ពិ​ព័រណ៍ស្នាដៃសិប្បកម្មដូនតា”រយៈ​ពេលបី​ថ្ងៃក្នុងខែធ្នូនេះ

    ក្រសួងវប្បធម៌នឹងប្រារព្ធ“ពិ​ព័រណ៍ស្នាដៃសិប្បកម្មដូនតា”រយៈ​ពេលបី​ថ្ងៃក្នុងខែធ្នូនេះ

    ភ្នំពេញ៖ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​នឹង​រៀបចំ “ពិ​ព័រណ៍ស្នាដៃ​សិប្បកម្មដូនតា” រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី​២០ ដល់ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២៤ពីម៉ោង​៩ ព្រឹក ដល់ម៉ោង​៨:៣០យប់ នៅក្នុងបរិវេណ​សារមន្ទីរ​ខ្លែង​ខ្មែរ ស្ថិត​នៅវិថីរដ្ឋសភា សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មន រាជធានីភ្នំពេញ ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះរៀបចំ​ឡើងក្នុងគោល​បំណង​ផ្តល់ជូនសាធារណជន​ ​បាន​ស្វែង​យល់​អំពី​សិប្បកម្មប្រពៃណីតាម​​សហគមន៍នានា​ក្នុង​ប្រទេស​កម្ពុជា។ ពិព័រណ៍នេះ ក៏មាន​បំណងរៀបចំ​បង្ហាញ​ជូន​សាធារណជនបាន​ស្វែងយល់​ពី​ស្នាដៃ​​នៃ​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈដូនតា និង អបអរសាទរ “ក្រមា” ជា​បេតិក​ភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់​កម្ពុជា ​​ចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ​២០២៤។ តើមានអ្វីខ្លះនឹងបង្ហាញក្នុងព្រឹត្តិការណ៍វប្បធម៌ជាតិមួយនេះ? ។ក្រសួងវប្បធម៌បានប្រាប់ថា ពិព័រណ៍នេះ មានកម្មវិធី​សំខាន់ៗ​ដូចជា ការបង្ហាញជំនាញរបស់សិប្បករ, កម្មវិធី​ស្វែងយល់​ពី​សិប្បកម្មប្រពៃណី ,បទបង្ហាញអំពីសិល្បៈកាច់ផ្កា ចាក់ស្មុក ដេរប៉ាក់ លម្អក្រណាត់ សិល្បៈគំនូរ ចម្លាក់ ផាត់ពណ៌, ការស្វែងយល់អំពីមរតកខ្លែងខ្មែរ និងគំនិតច្នៃប្រតិដ្ឋ, បទបង្ហាញអំពីជំនាញវិជ្ជាជីវៈដូនតា, ការបង្ហាញទេពកោសល្យសិល្បៈកុមារ, ការស្វែងយល់អំពីតម្បាញក្រមា និងវប្បធម៌​ខ្មែរ, ការបង្ហាញបច្ចេកទេសបុរាណក្នុងវិជ្ជាស្មូនក្អម-ឆ្នាំង, ការបង្ហាញម៉ូតសម្លៀកបំពាក់ច្នៃប្រតិដ្ឋពីក្រមា, ការសម្តែង​ឧបករណ៍តន្រ្តីទោល និងការប្រគំតន្ត្រី ចម្រៀង រាំកម្សាន្ត។ កម្មវិធីនេះសាធារណៈជនអាវចូលរួមទស្សនាដោយសេរី ពីថ្ងៃទី​២០…

  • ក្រសួងអប់រំអះអាងពីការមិនធ្លាប់យល់ព្រមលើសំណើណាមួយ បញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ

    ក្រសួងអប់រំអះអាងពីការមិនធ្លាប់យល់ព្រមលើសំណើណាមួយ បញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ

    (ភ្នំពេញ)៖ក្រសួងអប់រំយុវជន​ និងកីឡាបានចេញសេចក្តីប្រកាសមួយ​អំពីការ​មិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូលភាសា​វៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការនោះសោះឡើយ។ ក្នុងសេចក្តីប្រកាសចេញនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះ​ផ្សាយ ព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតបំពុល​បរិយាកាសសង្គម ដែលធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ ព្រមទាំង​ស្នើសុំឱ្យប្រភពព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ ធ្វើការកែ តម្រូវជាបន្ទាន់។ គួរបញ្ជាក់ថាការចេញសេចក្តីប្រកាសរបស់ក្រសួងអប់រំ បែបនេះ ធ្វើឡើងក្រោយពីក្រុមប្រឆាំង និងក្រុមជ្រុលនិយមមួយចំនួនបានធ្វើការចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សារដ្ឋអស់រយៈពេលប៉ុន្មានថ្ងៃនេះបន្តបន្ទាប់រួចមក។ ជាមួយការចេញសេចក្តីប្រកាសនេះដែរក្រសួងអប់រមបានប្រាប់ដល់សាធារណជនទាំងអស់ឱ្យបានជ្រាបជាព័ត៌មាន និងមិនត្រូវជឿក្រុមជ្រុលនិយម​បំពុល​សង្គមទាំងនោះឡើយ៕ ដោយ ៖ ម៉ាដេប៉ូ

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញលើកទឹកចិត្តដល់សិស្សជ័យលាភីនិទ្ទេសAក្នុងខេត្តព្រះសីហនុ បន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួន ឱ្យបានរឹងមាំដើម្បីទទួលបានជោគជ័យថ្មីៗក្នុងជីវិតបន្តទៀត

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញលើកទឹកចិត្តដល់សិស្សជ័យលាភីនិទ្ទេសAក្នុងខេត្តព្រះសីហនុ បន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួន ឱ្យបានរឹងមាំដើម្បីទទួលបានជោគជ័យថ្មីៗក្នុងជីវិតបន្តទៀត

    ( ព្រះសីហនុ ) ៖ សិស្សដែលប្រឡងជាប់ជ័យលាភីនិទ្ទេសAនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៤ ចំនួន ៤៥ នាក់ ក្នុងខេត្តព្រះសីហនុ ទទួលបានរង្វាន់ និងការជំរុញលើកទឹកចិត្តបន្ថែមទៀតពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ។ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅក្នុងការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤កន្លងមកនេះ នៅទូទាំងខេត្តព្រះសីហនុ មានបេក្ខជនដាក់ពាក្យប្រលងសរុប ១៩០២នាក់ ស្រី៩៨៣នាក់ ក្នុងនោះបានប្រឡងជាប់ចំនួន ១៥៩៧ នាក់ស្មើនឹង៨៣,៩៦% ។ សិស្សដែលប្រឡងជាប់និទ្ទេស A មានចំនួន ៤៥ នាក់ ស្រី ២៤ នាក់, និទ្ទេសBមានចំនួន ១៨៦ នាក់ ស្រី ១១៥ នាក់,និទ្ទេសC មាន ៣២៩ នាក់ ស្រី ២១០…

  • ឯកឧត្តម ហេង សួរ ស្វាគមន៍មជ្ឈមណ្ឌលអាស៊ាន-ចិន ចំពោះកិច្ចសហប្រតិបត្តិការជាមួយ គ្រឹះស្ថាន TVET នៅកម្ពុជា ដើម្បីបណ្តុះបណ្តាលជំនាញបច្ចេកទេសរួមគ្នា

    ឯកឧត្តម ហេង សួរ ស្វាគមន៍មជ្ឈមណ្ឌលអាស៊ាន-ចិន ចំពោះកិច្ចសហប្រតិបត្តិការជាមួយ គ្រឹះស្ថាន TVET នៅកម្ពុជា ដើម្បីបណ្តុះបណ្តាលជំនាញបច្ចេកទេសរួមគ្នា

    (ភ្នំពេញ)៖ នៅក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន (ASEAN-China Center) នាល្ងាចថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិនមកកាន់កម្ពុជានាពេលនេះ ដោយឯកឧត្តមសង្ឃឹមថា គណៈប្រតិភូចិនដែលរួមមានទាំងតំណាងនៃស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេសជាច្រើនផ្សេងៗគ្នាមកពីប្រទេសចិនផងនោះ នឹងស្វែងយល់កាន់តែច្បាស់ពីឱកាសនៃកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថាន TVET នៅកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់មជ្ឈមណ្ឌលអាស៊ាន-ចិន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់ចិន ពិនិត្យមើលសក្តានុពលរបស់គ្រឹះស្ថាន TVET របស់កម្ពុជាដើម្បីសហការគ្នាក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសរួមគ្នាតាមរយៈការផ្លាស់ប្តូរកម្មវិធីសិក្សា ការផ្លាស់ប្តូរសិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាលបន្ថែមដល់គ្រូបច្ចេកទេសកម្ពុជា និងការបញ្ជូនគ្រូបច្ចេកទេសពីចិនមកកម្ពុជាជាដើម។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្លឹងឃើញថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចិននៅតែមានសក្តានុពលខ្លាំងក្នុងការជួយអភិវឌ្ឍធនធានមនុស្សសម្រាប់កម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម Shi Zhongjun បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ឯកឧត្តមរដ្ឋមន្ត្រីលើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ក៏ដូចជាកម្មវិធីសិក្សារួមគ្នា និងការបញ្ជូនគ្រូបច្ចេកទេសពីចិនមកកម្ពុជាផងដែរ។ ទន្ទឹមនេះ ក្នុងនាមមជ្ឈមណ្ឌលអាស៊ាន-ចិន ឯកឧត្តមសូមអញ្ជើញក្រុមការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីស្វែងយល់ពីឱកាសរួមគ្នាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៕ ដោយ…

  • លោកបណ្ឌិត ឈត ប៊ុនថង៖ ការយល់ដឹងពីទស្សនវិជ្ជា គឺពិតជា​មានសារៈសំខាន់សម្រាប់មនុស្សម្នាក់ៗ

    លោកបណ្ឌិត ឈត ប៊ុនថង៖ ការយល់ដឹងពីទស្សនវិជ្ជា គឺពិតជា​មានសារៈសំខាន់សម្រាប់មនុស្សម្នាក់ៗ

    ភ្នំពេញ៖ការយល់ដឹងពីទស្សនវិជ្ជា គឺពិតជាមានសារៈសំខាន់​សម្រាប់​មនុស្សម្នាក់ៗ ព្រោះទស្សនវិជ្ជាគឺជាមគ្គុទេ្ទសន៍ ជាប្រទីប និងជាការ​តម្រង់ទិសឱ្យមនុស្សម្នាក់ៗ អាចកំណត់ចក្ខុវិស័យ ទស្សនវិស័យ ក្ដីសុបិន​ក៏ដូចជាកំណត់វិធីនៃការធ្វើ​សកម្មភាព​នានារបស់ពួកគេ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែក​ទស្សនវិជ្ជា និងកិច្ចការសង្គម និងជាអនុប្រធានវិទ្យាស្ថានទំនាក់​ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា។ ការលើកឡើងនេះ ស្របពេលដែលអ្នកជំនាញទស្សនវិជ្ជាឆ្នើមរូបនេះ បានបញ្ចេញវណ្ណកម្មសៀវភៅទស្សនវិជ្ជា​លើកដំបូង​របស់ខ្លួន មានចំណងជើងថា «មគ្គុទេ្ទសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត»។ក្នុងពិធីសម្ពោធជាផ្លូវការសៀវភៅមគ្គុទេ្ទសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត នៅរសៀលថ្ងៃទី៦ ខែធ្នូលោកបណ្ឌិត ឈត ប៊ុនថង បានបញ្ជាក់ថា សៀវភៅមួយក្បាលនេះ អាចលេចចេញជារូបរាងឡើង គឺដោយសារ​តែលោកបានអានសៀវភៅជាច្រើន​ក្បាល, ឆ្លងកាត់ការបង្រៀន​ជាច្រើនឆ្នាំ និងឆ្លងកាត់បទពិសោធន៍ជីវិតច្រើនទិដ្ឋភាព។ ម្យ៉ាងទៀត ខ្លឹមសារមួយចំនួន​នៅ​ក្នុងសៀវភៅនេះ ក៏បានកើតចេញឡើងតាមរយៈ​ការសង្កេតនូវតថភាពសង្គមជាក់ស្ដែង ផងដែរ។ មូលហេតុអ្នកជំនាញទស្សនវិជ្ជា ដែលតែងតែបញ្ចេញទស្សនៈ គំនិត និងយោបល់ល្អៗ តាមប្រព័ន្ធផ្សព្វផ្សាយ និងតាម​បណ្ដាញសង្គម​នានាសរសេរសៀវភៅនេះឡើង ក៏ព្រោះតែចង់ចែករំលែកនូវ​ចំណេះដឹងទស្សនវិជ្ជា។ លោកបណ្ឌិត ឈត ប៊ុនថង បានថ្លែង​បែបនេះថា «គោលបំណងសំខាន់ ទី១. គឺចង់ចែករំលែក​នូវចំណេះដឹងទស្សនវិជ្ជា បង្កើនការផ្សព្វផ្សាយ ក៏ដូចជាការអនុវត្ត​ទស្សនវិជ្ជាដែរ ហេតុអ្វីយើងចង់បង្កើនអាហ្នឹង ?មិញនេះវាគ្មិនទាំង ៣…

  • ក្រសួងបរិស្ថាន ជួយបង្កើនជីវភាពសហគមន៍តំបន់ការពារធម្មជាតិដើម្បីពង្រឹងការអភិរក្សធនធានធម្មជាតិ

    ក្រសួងបរិស្ថាន ជួយបង្កើនជីវភាពសហគមន៍តំបន់ការពារធម្មជាតិដើម្បីពង្រឹងការអភិរក្សធនធានធម្មជាតិ

    ​(ភ្នំពេញ​)៖​ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ក្រសួងបរិស្ថាន បានរៀបចំគម្រោងទេសចរណ៍លំហែរបៃតង ដែលជាយុទ្ធសាស្រ្តចម្បង ជួយពង្រឹងលើអភិរក្សបរិស្ថាន វប្បធម៌ ជំនឿសាសនា និងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាពតំបន់ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ដិតរដ្ឋមន្រ្តី មានប្រសាសន៍បែបបនេះ កាលពីព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពេលអញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយ ប្រជាសហគមន៍តំបន់ការពារធម្មជាតិភ្នំត្នោត និងគ្រួសារលោក បេន ដេវីស ដែលបានចូលរួមសកម្មជាមួយសហគមន៍ ការពារធនធនធានធម្មជាតិ និងជួយរៀបចំបង្កើតអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍ ដែលជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែមថាតាមរយៈបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន ដាក់ចេញវិធានការច្បាប់ចំនួន៤ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក៏ដូចជាទប់ស្កាត់ការទន្ទ្រានដីព្រៃសហគមន៍។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ក្នុងនោះក៏មានគ្រួសារលោក បេន ដេវីស ដែលរស់នៅជាមួយប្រជាពលរដ្ឋកម្ពុជា ជួយថែរក្សាការពារព្រៃឈើ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ ក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងពីគម្រោងគោលដៅផ្តល់ជូនការអភិវឌ្ឍសហគមន៍ ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការធានាសន្តិសុខ សុវត្ថិភាព និងអនាម័យបរិស្ថាន…

  • ខ្សែភាពយន្តចល័តកម្ពុជា-ចិន បានបន្តបេសកកម្មផ្លាស់ប្តូរវប្បធម៌ នៃការចាក់​បញ្ចាំងខ្សែភាពយន្ត នៅខេត្តកំពង់ឆ្នាំង

    ខ្សែភាពយន្តចល័តកម្ពុជា-ចិន បានបន្តបេសកកម្មផ្លាស់ប្តូរវប្បធម៌ នៃការចាក់​បញ្ចាំងខ្សែភាពយន្ត នៅខេត្តកំពង់ឆ្នាំង

    (កំពង់ឆ្នាំង)៖ ក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន លើកទី៨ បានមកចាក់ បញ្ចាំងលើទឹកដី នៃខេត្តកំពង់ឆ្នាំង ក្រោមការសម្របសម្រួល​ពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង និងកិច្ចសហការពីរដ្ឋបាល​សា​លាខេត្ត និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ដោយក្រុមការងារបានរៀបចំសម្ភារៈ ដំឡើង ប៊ែនន័រ ស្លាយ ដើម្បីបានចាក់បញ្ចាំង ជូនពុក ម៉ែ បងប្អូនប្រជាពលរដ្ឋបានទស្សនាកំសាន្ត។ លោក ប៊ុនថន សុខាណារិទ្ធ ដែលជាប្រធានស្តីទី នៃមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរខេត្ត បានជួយសម្របសម្រួល លើទីតាំងចំនួន៥ គឺ ១-សួនច្បារសម្តេចចៅហ្វាវាំង,២-តារាងបាល់ទាល់ មុខសាលាខេត្ត ,៣-សួនច្បារវិមានឯករាជ្យ,៤-ទីតាំងភូមិអណ្តូងឬស្សី និង៥-វិទ្យាល័យ កំពង់ត្រ​ឡាច ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម ទិត្យ ថាវរិទ្ធ រដ្ឋលេខាធិការ​ក្រសួងវប្បធម៌និងវិចត្រសិល្បៈ និងលោកជំទាវ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សបានចូលរួមទស្សនា ប្រមាណជា ១៤០០នាក់ ដែលធ្វើអោយកម្មវិធីចាក់បញ្ចាំងភាពយន្តចល័តមួយនេះ ប្រកបដោយស្នាម​ញញឹម ក្រោមបរិយាកាសសប្បាយរីករាយ និងកក់ក្តៅ ពីសំណាក់បងប្អូន​ប្រជា​ពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ មិនថាយុវជន យុវតី កុមារា កុមារី…

  • វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្វែងយល់​អំពីនវានុវត្តន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងកាលានុវត្តភាពសម្រាប់​កម្ពុជា​នាពេលអនាគត”

    វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្វែងយល់​អំពីនវានុវត្តន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងកាលានុវត្តភាពសម្រាប់​កម្ពុជា​នាពេលអនាគត”

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយស​សូមជម្រាបជូនដល់ក្រសួង ស្ថាប័ន សហគ្រាស ក្រុមហ៊ុនឯកជន និង​សាធា​រណជនទាំងអស់ឱ្យបានជ្រាបថា អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនា​គមន៍​និង​ព័ត៌មាននៃ ក.ប.ទ. នឹងរៀបចំ វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤ ក្រោម​ប្រធានបទ “ស្វែងយល់អំពីនវានុវត្តន៍បច្ចេក​វិទ្យា​បញ្ញា​សិប្បនិម្មិត និង​កាលានុវត្តភាពសម្រាប់កម្ពុជានាពេលអនាគត” ដោយមាន​ការចូលរួមពី​វាគ្មិន​ជាតិនិងអន្តរជាតិធ្វើបទបង្ហាញនិងកិច្ចពិភាក្សា ដើម្បីចែក​រំលែកបទពិសោធ ឧត្តម្មានុវត្តន៍ និន្នាការគោលនយោបាយ យុទ្ធសាស្ត្រ បញ្ហា​ប្រឈម និងកាលា​នុវត្តភាពនៃការចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩:០០នាទីព្រឹក នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍។ សាធារណជនទូទៅអាចចូលរួមវេទិកាតាមរយៈអនឡាញ ដោយតម្រូវ​ឱ្យធ្វើ​ការចុះឈ្មោះជាមុន តាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/onlinereg-ai24 ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ព័ត៌មានបន្ថែម https://go.gov.kh/mptc/ai2024 ឬទាក់ទង​តាមរយៈទូរសព្ទ/តេឡេក្រាម៖ ០៧០ ៨៦៨ ៦១៩ ដោយ ៖ ង៉ាន់ ទិត្យ

  • ទេសរដ្ឋមន្រ្តី អៀង មូលី ផ្ដល់អនុសាសន៍មួយចំនួន ដើម្បីឆ្លើយតបមេរោគ​អេដស៍ និងជំងឺអេដស៍ ទទួលបានលទ្ធផលល្អប្រសើរ

    ទេសរដ្ឋមន្រ្តី អៀង មូលី ផ្ដល់អនុសាសន៍មួយចំនួន ដើម្បីឆ្លើយតបមេរោគ​អេដស៍ និងជំងឺអេដស៍ ទទួលបានលទ្ធផលល្អប្រសើរ

    (ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅតែបន្តសម្ដែងក្ដីព្រួយបារម្ភ ចំពោះអត្រានៃការឆ្លងមេរោគអេដស៍ថ្មី ក្នុងចំណោមក្រុមបុរសរួមភេទជាមួយបុរស ក្រុមបុរសរកស៊ីផ្លូវភេទ និងក្រុមអ្នកបំប្លែងភេទ។ ជាមួយនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ទទួលបានលទ្ធផលល្អប្រសើរ ជាពិសេស ការគ្របដណ្តប់លើការថែទាំព្យាបាល និងប្រសិទ្ធភាព នៃការព្យាបាល ដែលយើងសម្រេចបានខ្ពស់រហូតដល់ ៩៨ភាគរយ នៃគោលដៅ ៩៥-៩៥-៩៥ ខណៈបច្ចុប្ន្ន សម្រចបាន ៨៩-៩៨-៩៨ ។ ការថ្លែងបែបនេះរបស់ទេសរដ្ឋមន្ត្រី អៀង មូលី ក្នុងឱកាសបិទសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្ត្រី ។ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សង្កត់ធ្ងន់ថា កម្ពុជា បានប្តេជ្ញាចិត្តក្នុងការបញ្ចប់អេដស៍ ដែលជាការគំរាមកំហែងសុខភាពសាធារណៈ ស្របទៅនឹងគោលដៅទី៣ នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (Sustainable Development Goals) ដោយធានានូវការរស់នៅប្រកបដោយ សុខភាពល្អ និងបង្កើនសុខុមាលភាពសម្រាប់មនុស្សគ្រប់វ័យ និងសម្រេចបានអត្រាគ្របដណ្តប់សុខភាពជាសកល…

  • ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក សហការរៀបចំសិក្ខាសាលាបញ្រ្ជាបចំណេះដឹងជុំវិញប្រធានបទកំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃវិស័យសាធារណៈ

    ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក សហការរៀបចំសិក្ខាសាលាបញ្រ្ជាបចំណេះដឹងជុំវិញប្រធានបទកំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃវិស័យសាធារណៈ

    (ភ្នំពេញ)៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ជាការងារអាទិភាពមួយរបស់ក្រសួងមុខងារសាធារណៈ ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងរយៈពេលបន្តបន្ទាប់មកនេះ ក្រសួងមុខងារសាធារណៈ បានយកចិត្តទុកដាក់សិក្សារៀបចំ និងសហការជាមួយក្រសួង ស្ថាប័នទាំងអស់នៅកម្ពុជា ដើម្បីរៀបចំការងារនេះ តាមរយៈកិច្ចប្រជុំបច្ចេកទេសជាច្រើនលើក ការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងប្រជុំពិភាក្សាពិគ្រោះយោបល់នានា ធ្វើយ៉ាងណាសម្រេចឱ្យបានឆាប់រហ័ស។ ថ្ងៃនេះ ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក បន្តសហការរៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន៖ កំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ» ពេញមួយថ្ងៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. នៅ Raffles Hotel Le Royal។ សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងចែករំលែកឧត្តមានុវត្តន៍ និងបទពិសោធជាអន្តរជាតិ ក្នុងការកែទម្រង់រចនាសម្ព័ន្ធ ដែលក្នុងនោះក៏រួមបញ្ជូលការធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ ដើម្បីពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃស្ថាប័នក្នុងវិស័យសាធារណៈកាន់តែល្អប្រសើរ ព្រមទាំងជាធាតុចូលយ៉ាងសំខាន់ ក្នុងការជំរុញការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ក្រោមការដឹកនាំដ៏មោះមុតបំផុតប្រកបដោយថាមពល…