Category: ព័ត៌មានជាតិ

  • ថ្នាក់ដឹកនាំក្រសួងដែនដី អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

    ថ្នាក់ដឹកនាំក្រសួងដែនដី អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

    នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្ពុជាប្រារព្ធខួបលើកទី៣៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញ។ ក្រសួងរៀបចំដែនដី ក៏ដូចជាស្ថាប័នជាតិផ្សេងទៀត បានចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋធម្មនុញ្ញ ក្បែរសួនវិមានឯករាជ្យ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី៣៣ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ។ ការបង្កើត និងបន្តអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជា គឺជាដំណើរដ៏វែងឆ្ងាយមួយក្នុងរបត់ប្រវត្តិសាស្ត្ររបស់ជាតិខ្មែរ និងពោរពេញទៅដោយក្តីលំបាកយ៉ាងក្រៃលែង។ រដ្ឋធម្មនុញ្ញមិនមែនជាឯកសារច្បាប់ធម្មតាទេ ប៉ុន្តែជាលទ្ធផលនៃឈាម ការឈឺចាប់ និងការលះបង់ដ៏អស្ចារ្យរបស់ជនរួមជាតិខ្មែរទាំងមូល ក្នុងការទាមទារដើម្បីទទួលបានច្បាប់ដ៏ពិសិដ្ឋ ដែលការពារទឹកដី ប្រជាជន និងផលប្រយោជន៍ជាតិ។ ចាប់តាំងពីរដ្ឋធម្មនុញ្ញដំបូងឆ្នាំ១៩៤៧ រហូតមកដល់រដ្ឋធម្មនុញ្ញបច្ចុប្បន្ន ច្បាប់កំពូលរបស់ជាតិធ្លាប់បានឆ្លងកាត់ការរលាយ និងការបង្កើតឡើងវិញចំនួន ៦លើក ដើម្បីសម្របសម្រួលទៅតាមការផ្លាស់ប្តូររបត់ដឹកនាំនយោបាយ និងសង្គម ។ ការផ្លាស់ប្តូរចុងក្រោយបំផុត បានកើតឡើងនៅក្នុងឆ្នាំ១៩៩៣ ដែលរដ្ឋធម្មនុញ្ញលើកទី៦ បាននិងកំពុងក្លាយជាឯកសារកំពូលបញ្ជាក់អត្តសញ្ញាណប្រជាធិបតេយ្យ និងសន្តិភាពជាតិខ្មែរដ៏ពិតប្រាកដ ។ ក្នុងរយៈពេល…

  • សម្តេចតេជោ ហ៊ុន សែន៖ «អំណាច ហ៊ុន សែន មិនទាន់ចប់ទេ»

    សម្តេចតេជោ ហ៊ុន សែន៖ «អំណាច ហ៊ុន សែន មិនទាន់ចប់ទេ»

    ថ្ងៃនេះគឺជាខួប២៨ឆ្នាំនៃការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ជនមួយក្រុម ដែលសម្តេចហៅថាជា «ពួកចោរនយោបាយ»។ សម្តេចបានបញ្ជាក់ថា «អំណាចហ៊ុន សែនមិនទាន់ចប់ទេ» ហើយសម្តេចប្រកាសបន្តកំដរលេងជាមួយពួកកម្ចាត់ត្រកូលហ៊ុន រហូតដល់ពួកនេះអស់ពីផែនដី។ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ គឺជាខួបលើកទី២៨ឆ្នាំនៃការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ជនមួយក្រុម ដែលសម្តេចហៅថាជា «ពួកចោរនយោបាយ»។ នៅក្នុងសារមួយបង្ហោះលើបណ្តាញសង្គមនៅថ្ងៃនេះ  សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានរំលឹកឡើងវិញអំពីហេតុការណ៍លួចធ្វើឃាតសម្តេចនៅខេត្តសៀមរាបកាលពី២៨ឆ្នាំមុន និងដំណើរជីវិតនយោបាយរបស់សម្តេចនៅពេលបន្ទាប់មក។ សម្តេចតេជោបានសរសេរថា ក្រោយពីរួចផុតពីការប៉ុនប៉ងធ្វើឃាតនៅឆ្នាំ១៩៩៨ សម្តេចបានដាក់ដៃលើក្បាល និងសច្ចាក្នុងចិត្តថា ត្រូវពង្រឹងអំណាច និងត្រូវបញ្ចប់សង្គ្រាមឱ្យបាន។ សម្តេចបានបញ្ជាក់ថា បន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៨ សម្តេចធ្លាប់ស្នើសុំឈប់ធ្វើជានាយករដ្ឋមន្ត្រី។ សំណើនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណបក្ស ដែលធ្វើឡើងនៅផ្ទះរបស់សម្តេចក្នុងក្រុងតាខ្មៅ កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៩៨ ក្រោមអធិបតីភាពសម្តេច ជា ស៊ីម។ ប៉ុន្តែតាមការរៀបរាប់របស់សម្តេច មិនមានថ្នាក់ដឹកនាំណាម្នាក់យល់ព្រមឱ្យសម្តេចចាកចេញពីតំណែងនេះទេ។ សម្តេចតេជោបានបន្តថា ដំបូងឡើយ សម្តេចគិតថានឹងបន្តធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ឆ្នាំ២០០៣។ ប៉ុន្តែក្រោយការប៉ុនប៉ងធ្វើឃាតនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ សម្តេចបានសម្រេចចិត្តថា នឹងពង្រឹងអំណាច បញ្ចប់សង្គ្រាម និងបន្តធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ពេលដែលសម្តេចចង់ឈប់ធ្វើ។ សម្តេចក៏បានរំលឹកពីការលើកឡើងកន្លងមករបស់សម្តេចកាលពីអតីតកាលថា «ថ្ងៃនេះ ខ្ញុំជានាយករដ្ឋមន្ត្រី ថ្ងៃក្រោយ…

  • ស្ថាបនិកក្រុមហ៊ុន G Adventures ប្តេជ្ញាចិត្តចូលរួមអភិវឌ្ឍ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ

    ស្ថាបនិកក្រុមហ៊ុន G Adventures ប្តេជ្ញាចិត្តចូលរួមអភិវឌ្ឍ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ

    ក្រុមហ៊ុនទេសចរណ៍អន្តរជាតិដ៏ល្បីល្បាញ G Adventures របស់ប្រទេសកាណាដា បានបញ្ជាក់ពីប្តេជ្ញាចិត្ត ចូលរួមក្នុងការអភិវឌ្ឍ និងប្រែក្លាយកម្ពុជាឱ្យទៅជា គោលដៅ ទេសចរណ៍ដ៏ពេញនិយម និងមានសុវត្ថិភាពនៅលើឆាក​អន្តរជាតិ។ការប្តេជ្ញានេះត្រូវបានធ្វើឡើងក្នុងឱកាសដែលក្រុម ហ៊ុនបានជ្រើសរើសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ «មហា​សន្និបាត ទេសចរណ៍ពិភពលោក (GX Summit 2026)» ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅ រាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយមានគណៈប្រតិភូ អន្តរជាតិចូលរួមប្រមាណ ៧០០នាក់។ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជំនួបពិភាក្សា ការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព លោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures បានថ្លែង​អំណរ​គុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រ ការរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ។ លោកបាន​កោតសរសើរចំពោះសក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិ ដ៏សម្បូរបែបរបស់កម្ពុជា ដោយបញ្ជាក់ថា ចក្ខុវិស័យ ​អភិវឌ្ឍន៍​របស់កម្ពុជាគឺស្របគ្នាយ៉ាងល្អឥតខ្ចោះទៅ នឹងបេសកកម្មរបស់ ក្រុមហ៊ុន ដែលតម្កល់ការអភិវឌ្ឍទេស…

  • ប្រមុខកងទ័ពកម្ពុជារក្សាជំហរដដែល ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងស្របតាមច្បាប់​អន្តរជាតិ

    ប្រមុខកងទ័ពកម្ពុជារក្សាជំហរដដែល ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងស្របតាមច្បាប់​អន្តរជាតិ

    ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជា ការនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ជាថ្មីថា កម្ពុជា នៅតែបន្តរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ដោយមិនមានមហិច្ឆតា ឈ្លានពាន ឬធ្វើសង្គ្រាមជាមួយប្រទេសណាមួយឡើយ។ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើង បែបនេះ​ក្នុងជំនួបសំណេះសំណាលកាលពី​រសៀល​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកពីម៉ាឡេស៊ី និងសិង្ហបុរី ដែលត្រូវ​បញ្ចប់​​អាណត្តិ បេសកកម្មនៅកម្ពុជា។ ក្នុងជំនួបនោះឯកឧត្តមអគ្គមេបញ្ជាការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុម AOT ដែលបានបំពេញភារកិច្ច​​ចុះ​សង្កេតការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្រកបដោយ វិជ្ជាជីវៈ អព្យាក្រឹតភាព និងតម្លាភាព។ ឯកឧត្តម​បានគូស​បញ្ជាក់ថា កម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងទើបទទួលបាន សន្តិភាពពេញលេញ ២៧ឆ្នាំនេះ គឺយល់​ច្បាស់ពីតម្លៃនៃ សន្តិភាព ហើយបេសកកម្មរបស់ AOT គឺជាចំណុចប្រវត្តិសាស្ត្រ ដ៏សំខាន់មួយរបស់អាស៊ាន ក្នុងការរួម​ចំណែករក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ឯកឧត្តម​បានរំលេចថា បេសកកម្ម AOT គឺជាបេសកកម្មដ៏ សំខាន់មួយ ដែលបានចារទុកក្នុងប្រវត្តិសាស្ត្រអាស៊ាន ក្នុង​ការចូលរួម​ដោះស្រាយបញ្ហាជម្លោះរវាងប្រទេសសមាជិក អាស៊ានខ្លួនឯង។…

  • ក្រសួងរៀបចំដែនដីអនុញ្ញាតឲ្យក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា លក់ឡៃឡុងដីឡូត៍នៅសៀមរាប

    ក្រសួងរៀបចំដែនដីអនុញ្ញាតឲ្យក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា លក់ឡៃឡុងដីឡូត៍នៅសៀមរាប

    ក្រសួងរៀបចំដែនដីបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីបញ្ជាក់ថា ក្រសួងបានអនុញ្ញាតឲ្យក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា លក់ឡៃឡុងដីឡូត៍នៅខេត្តសៀមរាប ដើម្បីប្រមូលថវិកាមកដោះស្រាយគម្រោងជាប់គាំងនៅខេត្តកណ្តាល។ ដើម្បីបញ្ចប់មន្ទិលសង្ស័យនានា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសថា ក្រសួងបានអនុញ្ញាតឱ្យក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ដាក់លក់ឡៃឡុងដីឡូត៍នៅទំនេរចំនួន ១ ២៩១ក្បាលដី ក្នុងគម្រោង ឡេង ណាវ៉ាត្រា ដែលមានទីតាំងស្ថិតនៅភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៣កញ្ញា ក្រសួងរៀបចំដែនដីពន្យល់ថា ការលក់ឡៃឡុងនេះ គឺដើម្បីប្រមូលថវិកាយកទៅទ្រទ្រង់ដំណើរការដោះស្រាយជូនអតិថិជនដែលបានទិញផ្ទះ និងដីឡូត៍ក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ របស់ក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅភូមិអន្លង់ស្លែង និងភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។ ក្រសួងរៀបចំដែនដីបញ្ជាក់ថា ដីឡូត៍នៅខេត្តសៀមរាបនេះ គឺជាដីដែលមានទីតាំងពិតប្រាកដ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ជាបណ្ណបំបែកក្បាលដី) រួចរាល់ មិនពាក់ព័ន្ធនឹងតតិយជន ហើយក៏មិនប៉ះពាល់លើទីតាំងដីឡូត៍ ដែលអតិថិជនបានទិញ ឬដោះដូរកន្លងមកនោះឡើយ។ ដើម្បីធានាតម្លាភាព ក្រសួងរៀបចំដែនដីប្រកាសថា រាល់ប្រតិបត្តិការទូទាត់ប្រាក់លក់ទិញដីឡូត៍ខាងលើ…

  • រដ្ឋមន្រ្តី នេត្រ ភក្រ្តា៖ គ្មានប្រទេសណាអាចប្រយុទ្ធប្រឆាំងការឆបោកអនឡាញឱ្យទទួលបានជោគជ័យតែឯងបានឡើយ

    រដ្ឋមន្រ្តី នេត្រ ភក្រ្តា៖ គ្មានប្រទេសណាអាចប្រយុទ្ធប្រឆាំងការឆបោកអនឡាញឱ្យទទួលបានជោគជ័យតែឯងបានឡើយ

    ខណៈកម្ពុជាទទួលរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ប្រយុទ្ធប្រឆាំងការឆបោកអនឡាញទាមទារឲ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ។ គ្មានប្រទេសណាអាចទទួលបានជោគជ័យក្នុងកិច្ចការនេះតែឯងបានឡើយ។ ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនជាបញ្ហារបស់ប្រទេសណាមួយតែឯងនោះទេ ប៉ុន្តែជាបញ្ហារួមរបស់សហគមន៍អន្តរជាតិ។ បណ្តាញឧក្រិដ្ឋកម្មបានប្រើប្រាស់មនុស្ស បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធហិរញ្ញវត្ថុខុសច្បាប់ ដើម្បីធ្វើសកម្មភាពឆ្លងកាត់ព្រំដែន។ ដូច្នេះ គ្មានប្រទេសណាមួយអាចប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះឱ្យទទួលបានជោគជ័យដោយតែម្នាក់ឯងនោះឡើយ។ ក្រោមការដឹកនាំផ្ទាល់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបានដំឡើងកម្រិតយន្តការពិសេស និងដាក់ចេញយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមពីក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាដៃគូ និងអង្គការអន្តរជាតិពាក់ព័ន្ធ។ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្រ្តា គូសបញ្ជាក់បន្ថែមថា តាមរយៈបទពិសោធន៍ជាក់ស្តែងនេះ កម្ពុជាទទួលស្គាល់ថា ការបង្ក្រាបទីតាំងឆបោកគឺជាវិធានការចាំបាច់ ប៉ុន្តែមិនទាន់គ្រប់គ្រាន់ឡើយ។ ដើម្បីឈានទៅបញ្ចប់ឧក្រិដ្ឋកម្មនេះ យើងត្រូវរួមគ្នាកាត់ផ្តាច់ខ្សែច្រវាក់ទាំងមូល ចាប់ពីការជួញដូរ និងការបង្ខំមនុស្សឱ្យធ្វើការ ការប្រើប្រាស់បច្ចេកវិទ្យាខុសគោលដៅ រហូតដល់រំហូរហិរញ្ញវត្ថុខុសច្បាប់ ដែលជាប្រភពគាំទ្រសកម្មភាពឧក្រិដ្ឋកម្ម។ ឯកឧត្តមបញ្ជាក់ថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជារៀបចំឡើងពេលនេះ មិនមែនគ្រាន់តែជាវេទិកាសម្រាប់ពិភាក្សាអំពីបញ្ហា ឬផ្លាស់ប្តូរទស្សនៈនោះទេ ប៉ុន្តែជាវេទិកាដើម្បីប្រមូលផ្តុំឆន្ទៈ ការប្តេជ្ញាចិត្ត និងបទពិសោធន៍របស់បណ្តាប្រទេស និងស្ថាប័នពាក់ព័ន្ធ ឱ្យឈានទៅរកវិធានការរួមដែលអាចអនុវត្តបានជាក់ស្តែង។ ស្មារតីស្នូលនៃសន្និសីទ…

  • ឯកឧត្តម ជុន វ៉ាត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការចែករំលែកឧត្តម្មានុវត្តន៍លើការប្រើប្រាស់ប្រព័ន្ធទូរសព្ទគ្រាអាសន្នរួម”

    ឯកឧត្តម ជុន វ៉ាត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការចែករំលែកឧត្តម្មានុវត្តន៍លើការប្រើប្រាស់ប្រព័ន្ធទូរសព្ទគ្រាអាសន្នរួម”

    ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការចែករំលែកឧត្តម្មានុវត្តន៍លើការប្រើប្រាស់ប្រព័ន្ធទូរសព្ទគ្រាអាសន្នរួម” ដោយមានការចូលរួមពីតំណាង ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មន្ទីរពេទ្យកាល់ម៉ែត អគ្គស្នងការដ្ឋាននគរបាលជាតិ កាកបាទក្រហមកម្ពុជា និយ័តករទូរគមនាគមន៍កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ អង្គការ KAMRISE និង CAMSAFE ព្រមទាំងគណៈប្រតិភូមកពីសហរដ្ឋអាមេរិក សរុបប្រមាណ ៨០នាក់ នៅទីស្តីការ ក.ប.ទ.។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣ គឺ៖ (១) ចែករំលែកឧត្តម្មានុវត្តន៍ និងការយល់ដឹងអំពីសារៈសំខាន់នៃប្រព័ន្ធទូរសព្ទគ្រាអាសន្នរួម យន្តការ និងប្រតិបត្តិការមជ្ឈមណ្ឌលឆ្លើយតបសេវាគ្រាអាសន្ន (២) សិក្សាស្វែងយល់ពីបទពិសោធ និងបញ្ហាប្រឈមនៃការអនុវត្តការឆ្លើយតបសេវាគ្រាអាសន្ននាពេលបច្ចុប្បន្នរបស់ភ្នាក់ងារឆ្លើយតបនានា និង (៣) ស្វែងរកធាតុចូលពីអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីជាមូលដ្ឋានក្នុងការសិក្សានិងរៀបចំបទដ្ឋានគតិយុត្ត ព្រមទាំងការផ្តល់អនុសាសន៍សមស្របសម្រាប់ការបង្កើតប្រព័ន្ធទូរសព្ទគ្រាអាសន្នរួមនៅកម្ពុជា។ បច្ចុប្បន្ន កម្ពុជានៅមិនទាន់មានប្រព័ន្ធទូរសព្ទគ្រាអាសន្នរួម សម្រាប់បម្រើដល់សាធារណជនទូទាំងប្រទេសនៅឡើយទេ។ យោងតាមទិន្នន័យពី និយ័តករទូរគមនាគមន៍កម្ពុជា បច្ចុប្បន្នមានលេខទូរសព្ទគ្រាអាសន្នចំនួន ៣ ត្រូវបានដាក់ឱ្យដំណើរការដាច់ដោយឡែកពីគ្នា (១១៥,១១៧,១១៨,១១៩)…

  • អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៦៩ស្ថាប័ន ចូលរួមយកព័ត៌មានសន្និសីទអន្តរជាតិ ICCOS-2026 នៅកម្ពុជា

    អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៦៩ស្ថាប័ន ចូលរួមយកព័ត៌មានសន្និសីទអន្តរជាតិ ICCOS-2026 នៅកម្ពុជា

    ភ្នំពេញ៖ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)»ក្រោមប្រធានបទ៖«រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែល ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤​ខែកញ្ញា​​ ឆ្នាំ២០២៦ មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ២៧៦នាក់ មកពី ៦៩ស្ថាប័ន (អន្តរជាតិ ៣៥ស្ថាប័ន មានចំនួន ៧១នាក់)​ ដែលមកពីអង្គភាពព័ត៌មានធំៗនៅក្នុងពិភពលោក ត្រូវបានអញ្ជើញឱ្យចូលរួមយកព័ត៌មាន ។ សន្និសីទអន្តរជាតិ ត្រូវបានប្រារព្ធពិធីបើកក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ​ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសណ្ឋាការសូហ្វីតែល ភូគាត្រា ភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីបណ្តា ប្រទេសជាង ២០ មកពីគ្រប់ទ្វីបលើពិភពលោក រួមមាន៖ សហរដ្ឋអាមេរិក ចិន អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង បណ្តាប្រទេសមកពីអាហ្វ្រិក អឺរ៉ុប និងបណ្តាប្រទេស ជាសមាជិកអាស៊ាន ព្រមទាំងអង្គការស្ថាប័នអន្តរជាតិចំនួន៦។ សន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម…

  • កម្ពុជា ត្រៀមបង្កើត«មជ្ឈមណ្ឌលជាតិប្រឆាំងការឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា»

    កម្ពុជា ត្រៀមបង្កើត«មជ្ឈមណ្ឌលជាតិប្រឆាំងការឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា»

    រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃ កំពុង​សិក្សាពិនិត្យលទ្ធភាពបង្កើត «មជ្ឈមណ្ឌលជាតិប្រឆាំង​ការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីបង្កើនប្រសិទ្ធភាព និងល្បឿននៃការឆ្លើយតបចំពោះបទល្មើសអនឡាញ​ឱ្យបាន​ទាន់ពេលវេលា។ កម្ពុជាបានបង្ហាញពីឆន្ទៈម៉ឺងម៉ាត់ក្នុងការលុបបំបាត់​បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដី។ ថ្លែងក្នុងសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីថ្ងៃទី២៣ ខែកញ្ញា ឯកឧត្ត​ម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានគូសបញ្ជាក់យ៉ាងច្បាស់អំពីឫសគល់នៃ​បញ្ហា​សកលនេះ ព្រមទាំងទិសដៅយុទ្ធសាស្ត្រថ្មីៗរបស់រាជរដ្ឋា​ភិបាល។ ប្រមុខក្រសួងមហាផ្ទៃបានរំលេចថា ការកើនឡើងយ៉ាង​គំហុកនៃបទល្មើសឆ្លងដែននេះ បណ្តាលមកពីមធ្យោបាយ​ប្រព្រឹត្តមានភាពងាយស្រួលខ្លាំង ដោយគ្រាន់តែមាន​ប្រព័ន្ធ​អ៊ីនធឺណិត និងឧបករណ៍អេឡិចត្រូនិច។ ទន្ទឹមនឹងនេះ ភាពចន្លោះប្រហោងនៃច្បាប់ និងដែនយុត្តាធិការរវាង​ប្រទេសនីមួយៗ បានក្លាយជាឱកាសឱ្យក្រុមឧក្រិដ្ឋជនកេង​ចំណេញ ខណៈការចំណាយដើមទុនតិចតែទទួលបាន​ផលចំណេញមហាសាល។ បន្ថែមលើនេះ ការផ្លាស់ប្តូរទម្លាប់​រស់នៅ និងការធ្វើពាណិជ្ជកម្មរបស់ប្រជាពលរដ្ឋមកជា​ការ​ទំនាក់ទំនង និងទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល រួមទាំងរូបិយ​ប័ណ្ណគ្រីបតូ ក៏ជាជំរុញឱ្យបទល្មើសនេះរាលដាលកាន់តែលឿន​ផងដែរ។ រដ្ឋាភិបាលកម្ពុជាបានចាត់ទុកការប្រយុទ្ធប្រឆាំង Online Scams ជារបៀបវារៈអាទិភាពបំផុត ដោយបានដាក់ឱ្យ​អនុវត្តច្បាប់ និងបង្កើតគណៈកម្មការចំពោះកិច្ចជាបន្តបន្ទាប់។ ជាពិសេស ក្រសួងមហាផ្ទៃកំពុងសិក្សាពិនិត្យ​លទ្ធភាព​បង្កើត «មជ្ឈមណ្ឌលជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីឆ្លើយតប និងដោះស្រាយករណីឆបោក​បានទាន់​ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា គ្រប់ក្របខណ្ឌច្បាប់ និងយន្តការទាំងនេះ ធ្វើឡើងដើម្បី​សម្រេច​ឱ្យបាននូវការប្តេជ្ញាចិត្តនយោបាយក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា និងទប់ស្កាត់​មិនឱ្យកើតឡើងវិញ។ ចំណែកប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត…

  • សោកស្តាយ! ដំរីនៅសួនសត្វភ្នំតាម៉ៅមួយក្បាលទៀត​បានស្លាប់​ដោយសារជំងឺ

    សោកស្តាយ! ដំរីនៅសួនសត្វភ្នំតាម៉ៅមួយក្បាលទៀត​បានស្លាប់​ដោយសារជំងឺ

    ដំរីមួយក្បាលឈ្មោះថា «សាគរ» អាយុ ៣៤ ឆ្នាំ ដែលរស់នៅសួនសត្វភ្នំតាម៉ៅ បានបាត់បង់ជីវិតកាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយពីធ្លាក់ខ្លួនឈឺ ជាមួយអាការៈហើមពោះខ្លាំង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ។​ សាគរត្រូវបានពេទ្យសត្វជំនាញ​ខិតខំប្រឹងប្រែងព្យាបាលអស់ពីសមត្ថភាព​ហើយ ប៉ុន្តែជាអកុសលជីវិតរបស់ដំរីជំទង់នេះមិនអាចជួយសង្គ្រោះបាន។ ក្រុមគ្រូពេទ្យសត្វកំពុងធ្វើកោសល្យវិច័យ និងពិនិត្យបន្ថែមទៀតអំពីមូលហេតុនៃការស្លាប់របស់សាគរ។​  ដំរីសាគរ កើត និងធំធាត់ នៅក្នុងខេត្តកោះកុង ដោយត្រូវបានប្រទះឃើញដំបូងនៅក្នុងស្រុកបុទុមសាគរ។ សាគរ ត្រូវបានសង្គ្រោះ និងបញ្ជូនមកកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅកាលពីឆ្នាំ២០១២ ហើយបានក្លាយជាសមាជិកដ៏សំខាន់ និងជាទីស្រឡាញ់នៅក្នុងហ្វូងដំរីនៃសួនសត្វភ្នំតាម៉ៅរហូតមកដល់បច្ចុប្បន្ន។​ ថ្នាក់ដឹកនាំ និងក្រុមការងារទាំងមូលនៃសួនសត្វភ្នំតាម៉ៅ បង្ហាញការសោកស្តាយ និង ក្តីអាឡោះអាល័យជាពន់ពេកចំពោះការបាត់បង់សត្វដំរីដ៏គួរឱ្យស្រឡាញ់នេះ។ បន្ទាប់ពីការស្លាប់របស់សាគរ មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នៅមានដំរីសរុបចំនួន៤ក្បាល ក្នុងនោះមានឈ្មោះ ឈូក ចម្រើន ចាណាម និងលំផាត់៕ សៅ សុខអេង​