-
អ្នកជំនាញ៖ថៃកម្រិតព្រំដែនអ្នកសង្កេតការណ៍អាស៊ាន ដើម្បីបិទបាំងសកម្មភាពឈ្លានពានរបស់ខ្លួន

យុទ្ធសាស្ត្រយោធារបស់ថៃក្នុងការកម្រិតដែនចុះសង្កេតការណ៍របស់អាស៊ាន និងការចោទប្រកាន់កម្ពុជាជុំវិញបទល្មើសអនឡាញ កំពុងប្រឈមនឹងការបាត់បង់ភាពជឿជាក់ ក្នុងពេលដែលភាគីថៃព្យាយាមប្រើប្រាស់កម្លាំងជំនួសឱ្យកិច្ចសហប្រតិបត្តិការយោធា។ ផ្អែកលើទស្សនវិស័យផ្នែកយោធា ប្រទេសថៃត្រូវបានគេមើលឃើញថា ជ្រើសរើសអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានចូលពិនិត្យតែតំបន់មួយចំនួនប៉ុណ្ណោះ ក្នុងគោលបំណងរក្សាការសម្ងាត់អំពីទីតាំងអាវុធយុទ្ធភណ្ឌ និងការរៀបចំប្រតិបត្តិការសន្តិសុខការពារជាតិរបស់ខ្លួន។ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា យល់ឃើញថា ភាគីថៃអាចចាត់ទុកការចុះពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គឺជាកត្តាដែលអាចបង្កហានិភ័យដល់ប្រតិបត្តិការយោធារបស់ខ្លួន ហេតុនេះហើយទើបថៃបានរៀបចំ និងកំណត់វិសាលភាពនៃដំណើរទស្សនកិច្ចទាំងនោះយ៉ាងប្រុងប្រយ័ត្នបំផុត ដើម្បីកាត់បន្ថយហានិភ័យចំពោះប្រតិបត្តិការសន្តិសុខ។ ទន្ទឹមនឹងនេះ បញ្ហាមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ ទំនងជាត្រូវបានភាគីថៃយកមកប្រើប្រាស់ជាមធ្យោបាយ ដើម្បីបង្កើត និងផ្សព្វផ្សាយរូបភាពអវិជ្ជមានអំពីភាពពាក់ព័ន្ធរបស់កម្ពុជាទៅនឹងសកម្មភាពឧក្រិដ្ឋកម្ម។ ការបង្ហាញរូបភាពបែបនេះ គឺជាយុទ្ធសាស្ត្រសំខាន់ក្នុងការបង្កើតសុពលភាពស្របច្បាប់ ដើម្បីដោះសារអំពីសកម្មភាពយោធារបស់ខ្លួន ក្នុងពេលដែលថៃនៅតែអាចបន្តប្រតិបត្តិការសន្តិសុខបាន។ ក្នុងទិដ្ឋភាពផ្លូវច្បាប់ ការដែលភាគីថៃព្យាយាមបង្កើតរូបភាពចោទប្រកាន់អំពីការផ្សំគំនិត ឬការជាប់ពាក់ព័ន្ធរបស់កងកម្លាំងប្រដាប់អាវុធ និងរាជរដ្ឋាភិបាលកម្ពុជាជាមួយឧក្រិដ្ឋជនមានអង្គការចាត់តាំង គឺជាចេតនាក្នុងការបង្កើនអំណះអំណាងផ្លូវច្បាប់ឱ្យកាន់តែរឹងមាំ ដើម្បីយកធ្វើជានគរូបនីយកម្ម ឬលេសក្នុងការប្រើប្រាស់កម្លាំងយោធាជ្រៀតជ្រែក។ យ៉ាងណាមិញ អំណះអំណាងរបស់ថៃនឹងបាត់បង់ភាពជឿជាក់យ៉ាងខ្លាំង ប្រសិនបើមានការបង្ហាញឱ្យឃើញច្បាស់ថា សកម្មភាពឧក្រិដ្ឋកម្មទាំងនោះមិនមែនជាបញ្ហាដែលតម្រូវឱ្យប្រើប្រាស់កម្លាំងយោធានោះទេ ប៉ុន្តែអាចដោះស្រាយបានយ៉ាងល្អប្រសើរតាមរយៈប្រតិបត្តិការរួម ឬកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននគរបាលនៃប្រទេសទាំងពីរ ដែលកន្លងមកប្រតិបត្តិការរួមគ្នាបែបនេះមិនដែលបានកើតមានឡើងទាល់តែសោះ។ អ្នកសិក្សាស្រាវជ្រាវ និងជាអ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខ លោក ថុង ម៉េងដាវីត យល់ថា ចេតនារបស់ថៃ គឺជាយុទ្ធសាស្ត្របំភ័ន្តអន្តរជាតិ ដើម្បីស្វែងរកភាពស្របច្បាប់លើសកម្មភាពយោធារបស់ខ្លួនកាលពីឆ្នាំ២០២៥ ដោយយកលេសបង្រ្កាប Online Scam នៅក្នុងទឹកដីកម្ពុជា។ លោកបន្ថែមថា ទង្វើទាំងនេះ គឺមានបំណងបង្វែរអារម្មណ៍សហគមន៍អន្តរជាតិពីការឈ្លានពានអធិបតេយ្យភាពកម្ពុជា មកបង្កើតជារូបភាពថា ថៃកំពុងបំពេញកាតព្វកិច្ចរក្សាសន្តិសុខតំបន់ទៅវិញ។ ដូចដែលក្រុមអ្នកតាមដានសង្គម…
-
NASA រកឃើញរណ្តៅថ្មីលើឋានព្រះចន្ទ ទំហំ ២២២ ម៉ែត្រ បង្កឡើងពីការប៉ះទង្គិចដ៏កម្រ

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារអវកាស NASA រកឃើញរណ្តៅថ្មីមួយនៅលើផ្ទៃឋានព្រះចន្ទ ដែលមានអង្កត់ផ្ចិតប្រមាណ ២២២ ម៉ែត្រ ពោលធំរោងមហោស្រពបុរាណរាងពងក្រពើដ៏ល្បីល្បាញ Colosseum នៃទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដែលបង្កឡើងពីការប៉ះទង្គិចដ៏កម្រ។ បើតាម Anadolu, យានអវកាស Lunar Reconnaissance Orbiter (LRO) របស់ NASA ដែលកំពុងសិក្សាឋានព្រះចន្ទតាំងពីឆ្នាំ ២០០៩ បានរកឃើញរណ្តៅថ្មីនេះតាមរយៈការប្រៀបធៀបរូបភាពដែលថតនៅពេលផ្សេងៗគ្នា។ រណ្ដៅថ្មីនេះ ត្រូវបានអ្នកវិទ្យាសាស្រ្តដាក់ឈ្មោះជាផ្លូវការថា “McGetchin” ហើយមានទំហំធំជាងរណ្តៅដែលធ្លាប់កាន់កំណត់ត្រាធំបំផុតពីមុនប្រហែល ៣ ដង។ ក្រុមអ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា វាបានកើតឡើងនៅចន្លោះខែមេសា ដល់ខែឧសភា ឆ្នាំ២០២៤ ដោយសារការបុកទង្គិចពីបំណែកអាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយដែលមានទំហំប៉ុនអគារកម្ពស់ពី ៣ ទៅ ៦ ជាន់។ អ្នកវិទ្យាសាស្ត្រប៉ាន់ស្មានថា ការប៉ះទង្គិចដែលមានទំហំបែបនេះ កើតឡើងប្រហែលម្តងក្នុងរយៈពេល ១៣២ ឆ្នាំ ដូច្នេះវាជាព្រឹត្តិការណ៍កម្រណាស់ ហើយកម្លាំងបុកទង្គិចបានធ្វើឱ្យធូលី និងកម្ទេចកំទីថ្មឋានព្រះចន្ទ ខ្ទាតចេញទៅឆ្ងាយរហូតដល់ជាង ១០០ គីឡូម៉ែត្រ។ ប្រភពដដែលឱ្យដឹងថា ការរកឃើញនេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកវិទ្យាសាស្ត្រ ក្នុងការសិក្សាអំពីភូគព្ភសាស្ត្ររបស់ឋានព្រះចន្ទ ក៏ដូចជាជួយដល់អង្គការ NASA ក្នុងការវាយតម្លៃហានិភ័យ…
-
នាយករដ្ឋមន្រ្តីកម្ពុជា៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រុមហ៊ុនដែលបើកដំណើរការ ហើយបិទទៅវិញក្នុងរយៈពេលខ្លី អាចប៉ះពាល់ដល់កិត្តិនាមរបស់កម្ពុជា ដូច្នេះ សម្តេចចង់ឲ្យក្រុមហ៊ុនដែលមកបណ្តាក់ទុននៅកម្ពុជា អាចដំណើរការបានរឹងមាំ និងមាននិរន្តរភាព។ សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តចិន GAC របស់ក្រុមហ៊ុន THAM នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។ ក្រុមហ៊ុននានាតែងតែវាយតម្លៃអំពីទីផ្សារ និងឱកាសជោគជ័យ មុននឹងសម្រេចចិត្តមកវិនិយោគនៅកម្ពុជា។ ដូច្នេះ ប្រសិនបើមានក្រុមហ៊ុនបើកហើយបិទជាបន្តបន្ទាប់ ជាពិសេសម៉ាកយីហោអន្តរជាតិ នោះអាចប៉ះពាល់ដល់កម្ពុជា បរិយាកាសវិនិយោគ និងទីផ្សារ។ នេះបើតាមការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា។ ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានយកចិត្តទុកដាក់លើបញ្ហានេះ និងពិនិត្យមើលតម្រូវការទីផ្សារតាមវិស័យនីមួយៗ ដើម្បីជៀសវាងការប្រកួតប្រជែងដែលមានច្រើនហួសកម្រិត។ សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៅក្នុងអាជីវកម្ម មិនមែនស្ថិតនៅលើតួលេខនៃការបើកនោះទេ ហើយក៏មិនគួរឲ្យការប្រកួតប្រជែងមានច្រើនពេក រហូតឈានដល់ការប្រកួតប្រជែងទម្លាក់តម្លៃ ឬទម្លាក់គុណភាពនោះទេ ព្រោះបញ្ហានេះអាចបង្កហានិភ័យដល់វិស័យអាជីវកម្ម។ បើតាមការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មកដល់ពេលបច្ចុប្បន្ន កម្ពុជា មានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥ ក្នុងនោះ…
-
ជនបរទេសជាង ៧ម៉ឺននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជាក្នុងរយៈពេល៣ឆ្នាំមកនេះ

ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្ពុជាបានបណ្ដេញជនបរទេសសរុបចំនួនជាង ៧ម៉ឺននាក់ ដែលមាន ៩៦សញ្ជាតិ ពាក់ព័ន្ធការរស់នៅខុសច្បាប់ និងជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬអនឡាញស្កេម។ នេះជាការគូសបញ្ជាក់របស់លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានគូសបញ្ជាក់ទៀតថា ក្នុងចំណោមជនបរទេសទាំងនេះ ភាគច្រើនគឺជាជនជាតិចិន ឥណ្ឌូនេស៊ី វៀតណាម ប៉ាគីស្ថាន បង់ក្លាដេស មីយ៉ាន់ម៉ា ថៃ ឥណ្ឌា ហ្វីលីពីន អ៊ូកង់ដា និងសាធារណរដ្ឋកូរ៉េ។ អាជ្ញាធរអះអាងថា បច្ចុប្បន្ន នៅកម្ពុជាលែងមានទីតាំងស្កែមអនឡាញធំៗទៀតហើយ។ ទោះបីយ៉ាងណា សមត្ថកិច្ចក្រសួងមហាផ្ទៃបានតាមបោសសម្អាតទីតាំងបទល្មើសសេសសល់តូចៗចំនួន ៨៥កន្លែង និងឃាត់ខ្លួនជនសង្ស័យជាង ១ពាន់នាក់ក្នុងខែសីហាកន្លងទៅ។ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» នៅថ្ងៃទី១៦ កញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសធ្វើជាខ្នងបង្អែករបស់សមត្ថកិច្ច ក្នុងការបន្តបង្ក្រាបស្កេមអនឡាញដោយមិនបន្ធូរដៃដើម្បីប្រទេសជាតិទាំងមូល ហើយប្រាប់ដល់អ្នកអនុវត្តច្បាប់ទាំងអស់ថា មិនបាច់ខ្លាចប៉ះអារម្មណ៍នរណាឡើយ៕ សេង បារាំង AMS
-
កម្ពុជាទាមទារឱ្យថៃប្រគល់វត្ថុបុរាណខ្មែរ ដែលយកចេញពីប្រាសាទខ្នារ មករក្សាទុកនៅកន្លែងដើមវិញ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទាមទារឱ្យភាគីថៃប្រគល់នូវវត្ថុបុរាណខ្មែរដែលត្រូវបានយកចេញពីប្រាសាទខ្នាររបស់កម្ពុជាដោយខុសច្បាប់ មករក្សាទុកនៅទីតាំងដើមវិញ។ ប្រាសាទខ្នារ មានទីតាំងស្ថិតនៅតាមបណ្តោយខ្នងភ្នំដងរែក ព្រំដែនខ្មែរ-ថៃ ត្រង់ភូមិសាស្រ្ត ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ប្រាសាទនេះត្រូវបានយោធាថៃ ដណ្តើមកាន់កាប់ដោយខុសច្បាប់ និងកំពុងធ្វើឱ្យប្រែប្រួលស្ថានភាពជាក់ស្តែងលើដី ក្នុងគោលបំណងយកទីតាំងទាំងនោះធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ក្រៅពីប្រមូលវត្ថុបុរាណខ្មែរ ភាគីថៃ ក៏បានដុតបំផ្លាញជណ្តើរឈើជាង១ពាន់កាំឡើងទៅប្រាសាទខ្នារផងដែរ។ ឯកឧត្តម ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់បណ្តាញព័ត៌មាន AMS ថា ភាគីថៃ បានដឹកជញ្ជូនវត្ថុបុរាណខ្មែរចេញពីប្រាសាទខ្នារនៅដើមឆ្នាំ២០២៦ បន្ទាប់ពីមានបទឈប់បាញ់។ ប៉ុន្តែក្រសួងវប្បធម៌មិនទាន់អាចផ្ទៀងផ្ទាត់ថាបាត់វត្ថុបុរាណខ្មែរអ្វីខ្លះនៅឡើយទេ។ ប៉ុន្តែតាមការផ្សព្វផ្សាយរបស់នាយកដ្ឋានវិចិត្រសិល្បៈថៃកាលពីខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានបានប្រមូលវត្ថុបុរាណខ្មែរសរុបចំនួន២៨ដុំ រួមមាន រូបគ្រុឌ និងធាតុស្ថាបត្យកម្មធ្វើពីថ្ម ដើម្បីយកទៅសិក្សា និងត្រៀមជួសជុលស្តារឡើងវិញ។ បើតាមឯកឧត្តម ស៊ុ ម៉ាប់ វត្ថុបុរាណខ្មែរទាំងអស់ដែលស្ថិតនៅក្នុងប្រាសាទខ្នារ គឺរាជរដ្ឋាភិបាលបានចុះបញ្ជីសារពើភណ្ឌបេតិកភណ្ឌវប្បធម៌ខ្មែរ។ លោកបណ្ឌិត ឈត ប៊ុនថង គឺជាអ្នកជំនាញខាងទស្សនវិជ្ជា បានលើកឡើងថា កម្ពុជាត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការក្នុងតំបន់ និងអន្តរជាតិដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីទាមទារឱ្យថៃប្រគល់វត្ថុបុរាណខ្មែរ ក៏ដូចជាប្រាសាទខ្មែរ ដែលថៃគ្រប់គ្រងដោយខុសច្បាប់។ ឯកឧត្តម ស៊ុ ម៉ាប់…
-
នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្ពុជា-បារាំង បន្តពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅភាពជាដៃគូយុទ្ធសាស្ត្រ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ទោ ស្តេហ្វាន រីឈូ (Stephane Richou) ប្រធាននាយកដ្ឋានទំនាក់ទំនងសន្តិសុខ និងការពារជាតិប្រទេសបារាំង នៅកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តម អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ដែលមានការរីកចម្រើនជាបន្តបន្ទាប់ និងកំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីលើកកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរ ឆ្ពោះទៅជាដៃគូយុទ្ធសាស្ត្រ។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានរំលឹកពីតួនាទីរបស់បារាំងក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា តាមរយៈសន្និសីទទីក្រុងប៉ារីស ដែលឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ព្រមទាំងការគាំទ្រដល់ការអភិវឌ្ឍកម្ពុជាលើវិស័យជាច្រើន។ សម្រាប់វិស័យការពារជាតិ ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់កងទ័ពបារាំង ដែលបានចូលរួមបណ្តុះបណ្តាលធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ តាមរយៈអាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលជាច្រើន ជាពិសេសការបណ្តុះបណ្តាលសម្រាប់បេសកកម្មថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។ ឯកឧត្តម បានបង្ហាញពីបំណងបន្តពង្រីកកិច្ចសហប្រតិបត្តិការយោធាលើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច និងព័ត៌មាន កិច្ចប្រឆាំងភេរវកម្ម សន្តិសុខសាយប័រ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស គ្រឿងញៀន និងបទល្មើសឆបោកតាមបច្ចេកវិទ្យា…
-
អាមេរិកដាក់ទណ្ឌកម្មធនាគាររុស្ស៊ី VTB ចោទថា ជួយអ៊ីរ៉ង់ផ្ទេរប្រាក់រាប់ពាន់លានដុល្លារ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើធនាគារ VTB ដែលជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតមួយរបស់រុស្ស៊ី ដោយចោទប្រកាន់ធនាគារមួយនេះថា បានជួយប្រទេសអ៊ីរ៉ង់ ក្នុងការគេចវេះពីទណ្ឌកម្ម តាមរយៈការជួយឲ្យផ្ទេរប្រាក់រាប់ពាន់លានដុល្លារ។ ក្រសួងការបរទេសអាមេរិកបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ថា «ធនាគារ VTB បានបើកការិយាល័យនៅក្នុងប្រទេសអ៊ីរ៉ង់, បង្កើតទំនាក់ទំនងផ្នែកធនាគារជាមួយស្ថាប័នហិរញ្ញវត្ថុអ៊ីរ៉ង់ ដែលកំពុងជាប់ទណ្ឌកម្ម និងបានធ្វើសកម្មភាពផ្ទេរទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលមានតម្លៃរាប់ពាន់លានដុល្លារ ព្រមទាំង បានពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់»។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា «សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកាត់ផ្តាច់ខ្សែជីវិតផ្នែកហិរញ្ញវត្ថុ ដែលអនុញ្ញាតឱ្យរបបអ៊ីរ៉ង់ផ្តល់មូលនិធិដល់អំពើភេរវកម្ម, បង្កអស្ថិរភាពក្នុងតំបន់ និងគំរាមកំហែងដល់សន្តិសុខ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក»។ បើតាម Anadolu, ធនាគារ VTB ធ្លាប់ត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិករួចមកហើយ កាលពីឆ្នាំ២០២២ បន្ទាប់ពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានផ្ទុះឡើង។ វិធានការដែលមានស្រាប់ទាំងនោះហាមឃាត់បុគ្គល និងស្ថាប័នរបស់សហរដ្ឋអាមេរិកមិនឱ្យធ្វើប្រតិបត្តិការជាមួយធនាគារនេះឡើយ។ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយសំដៅលើគំនិតផ្តួចផ្តើមដែលបានប្រកាស កាលពីខែមុនថា «ក្រោមប្រតិបត្តិការ Economic Outcast ឬ ការធ្វើឱ្យដាច់ឆ្ងាយផ្នែកសេដ្ឋកិច្ច, ក្រសួងរតនាគារនឹងបន្តកំណត់គោលដៅ និងរារាំងអ្នកដែលផ្តល់ការគាំទ្រផ្នែកសម្ភារៈ បច្ចេកវិទ្យា ឬ ហិរញ្ញវត្ថុ…
-
កម្ពុជា-បារាំងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់

ប្រទេសកម្ពុជា និងប្រទេសបារាំងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់។ កម្ពុជាសង្ឃឹមថា ការគាំទ្ររបស់បារាំងនឹងជួយធានាភាពជោគជ័យនៃការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល សំដៅឈានទៅរកការកសាងបូរណភាពនៃប្រព័ន្ធច្បាប់ និងចីរភាពនៃវប្បធម៌នីតិរដ្ឋនៅកម្ពុជា។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម Marc Guillaume អនុប្រធានក្រុមប្រឹក្សារដ្ឋបារាំង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងស្ថាប័នរវាងប្រទេសទាំងពីរ។ ពិធីនេះធ្វើឡើង នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស។ ឯកឧត្តម Marc Guillaume បានលើកឡើងថា ការចុះហត្ថលេខាលើ នេះ គឺជាក្របខណ្ឌយុទ្ធសាស្រ្តូទូលំទូលាយ និងស៊ីរវាងប្រទេសទាំងពីរ ក្នុងការសាង និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ ការកែទម្រង់ស្ថាប័នរដ្ឋបាល និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងស្ថាប័ន ប្រកបដោយទស្សនវិស័យយូរអង្វែង។ ចំណែកឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា MoU នេះ គឺជាការបោះជំហានដ៏សំខាន់មួយនៅក្នុងការកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងស្ថាប័នរវាងកម្ពុជា-បារាំង និយាយជារួម និងនិយាយដោយឡែក នៅក្នុងការពង្រឹងទំនាក់ទំនងផ្នែកស្ថាប័ន រវាងទីស្តីការគណៈរដ្ឋមន្រ្តី និងក្រុមប្រឹក្សារដ្ឋបារាំង។ MoU នេះ ក៏បានបង្ហាញឱ្យឃើញពីសុឆន្ទៈរួមរបស់ភាគីទាំងពីរ…
-
ក្រសួងវប្បធម៌ពិនិត្យលទ្ធភាពបន្តការជួសជុលស្ពានទ័ពឡើងវិញ ក្រោយរងគ្រោះដោយគ្រាប់បែករបស់យោធាថៃ

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈពិនិត្យមើលស្ថានភាពទូទៅនៃស្ពានទ័ព ដែលមានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។ ស្ពានទ័ព ឬស្ពានអូរជីក ជាស្ពានបុរាណមួយដែលបានសង់ឆ្លងកាត់ស្ទឹងស្រែងនៅលើផ្លូវបុរាណមួយខ្សែចេញពីរាជធានីអង្គរទៅក្រុងវិមាយបុរៈ (ប្រាសាទភិមាយបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសថៃ)។ ស្ពាននេះអាចចាត់ទុកថាជាស្ពានដ៏សំខាន់មួយ ដែលបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ហើយជាស្ពានវែងជាងគេក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយមានប្រវែងប្រហែល១៥០ម. កម្ពស់១០ម. និងទទឹង១៦.៤០ម. និងមានប្រហោងទ្វារស្ពាន(រន្ធតាដេវ)ចំនួន២៨ប្រឡោះ។ ជាអកុសល នាកំឡុងពេលផ្ទុះសង្គ្រាមឈ្លានពានពីប្រទេសថៃនៅតាមបណ្តោយព្រំដែនខ្មែរថៃនាពេលកន្លងមក កងទ័ពថៃបានប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់បែកប្រភេទ M-K82 មកលើស្ពានទ័ពចំនួន២ទីតាំងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅត្រង់ផ្នែកក្បាលស្ពានខាងជើង និងខាងត្បូង ដែលគ្រាប់បែកនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើរចនាសម្ព័ន្ធតួស្ពាន និងបង្កាន់ដៃចំនួន៦៨កន្លែង។ កន្លងមក ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានជួសជុលស្ពាននេះចំនួន៨ដំណាក់កាល ពោលគឺចាប់ពីឆ្នាំ២០១៥មកម្លេះ ប៉ុន្តែត្រូវបានអាក់ខានទៅវិញនៅពេលមានសង្គ្រាមបំផ្លាញស្ថានភាពស្ពាននេះកាលពីចុងឆ្នាំ២០២៥។ បច្ចុប្បន្ន ក្រសួងកំពុងពិនិត្យលទ្ធភាពបន្តការជួសជុលឡើងវិញ ព្រោះស្ពានមានស្ថានភាពទ្រុឌទ្រោមជាងមុននៅតាមទីតាំងសំខាន់ៗមួយចំនួន ដោយសារកត្តាលំហូរទឹកបុកកាត់ និងគ្រាប់បែក M-K82៕
-
ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួសរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋ» ។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការប្រើប្រាស់ដីភូមិក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ ខេត្តសៀមរាប នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ចាប់ពីពេលនេះតទៅ អាជ្ញាធរជាតិអប្សរានឹងបំពេញតួនាទីជា «មជ្ឈមណ្ឌលប្រមូលផ្តុំគោលនយោបាយ យុទ្ធសាស្ត្រ និងយុទ្ធវិធី»។ មានន័យថា អាជ្ញាធរជាតិអប្សរាត្រូវអនុវត្តវិធីសាស្ត្រ៖ ដៃម្ខាងថែរក្សាការពារមរតកដូនតា និងព្រលឹងបុព្វបុរសខ្មែរ ហើយដៃម្ខាងទៀត ពូនជ្រុំ និងអភិវឌ្ឍតំបន់អង្គរឱ្យក្លាយជា «មរតកមានជីវិត» ដែលមនុស្សអាចរស់នៅសុខស្រួល មានសុវត្ថិភាព និងប្រកបរបរចិញ្ចឹមជីវិតបាន។ ទាក់ទិននឹងការពង្រឹងសមត្ថភាព និងតួនាទីអាជ្ញាធរដែនដី ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តផែនការការងារដែលប្រសូត្រចេញពីអន្តរក្រសួង ហើយដាក់ចេញដោយអាជ្ញាធរអប្សរា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់បេសកកម្មបន្ថែមជូនរដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាក់ស្តែង អភិបាលក្រុង-ស្រុកត្រូវទទួលបន្ទុកបន្ថែមលើកិច្ចការបរទេស និងបច្ចេកទេសបេតិកភណ្ឌ រីឯគណៈអភិបាលខេត្ត និងអាជ្ញាធរដែនដីត្រូវដឹកនាំសម្របសម្រួលតាមគោលការណ៍ច្បាប់ ដោយត្រូវមានចំណេះដឹង និងជំនាញទាក់ទិននឹងបេតិកភណ្ឌ និងកិច្ចការអន្តរជាតិ…