Category: ព័ត៌មានជាតិ

  • ជប៉ុន ចង់ពង្រីកវិសាលភាពវិនិយោគលើការកែច្នៃកសិផលសូត្រមាស និងត្រីទីឡាព្យ៉ា

    ជប៉ុន ចង់ពង្រីកវិសាលភាពវិនិយោគលើការកែច្នៃកសិផលសូត្រមាស និងត្រីទីឡាព្យ៉ា

    សមាគមជប៉ុន-កម្ពុជា បានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើសសរស្ដម្ភចំនួន៣ រួមមាន៖ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, ការអភិវឌ្ឍវិស័យកសិកម្ម, និងការអភិវឌ្ឍឧស្សាហកមុ្មឌីជីថល ។ ក្នុងឱកាសដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានគោរពរាយការណ៍អំពីសកម្មភាពនៃដំណើរទស្សនកិច្ចធុរកិច្ចរបស់សមាគមនាពេលនេះ។ ជាក់ស្តែង សមាគម JCA បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ សំដៅលើកម្ពស់សហគ្រាសធុនតូច និងមធ្យម (SME) របស់ជប៉ុន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ក៏ដូចជាគម្រោងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ។ ក្នុងឱកាសនោះដែរ គណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ក៏បានជម្រាបជូនសម្ដេចធិបតីនាយករដ្ឋមន្រ្តី អំពីទិសដៅក្នុងការពង្រីកវិសាលភាព នៃសកម្មភាពវិនិយោគរបស់ខ្លួន ជាអាទិ៍ លើការកែច្នៃកសិផល សូត្រមាស និងត្រីទីឡាព្យ៉ា ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជា នាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន និងពិភពលោក។ ក្រៅពីនេះ ក្រុមហ៊ុនជប៉ុនចង់ពង្រឹងការបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងការថែរក្សាសម្ផស្ស និងគ្រឿងសម្អាង ក៏ដូចជាការសហការជាមួយក្រុមហ៊ុន TOYOTA…

  • ប្រធានាធិបតីមីយ៉ាន់ម៉ា មកដល់កម្ពុជា ដើម្បីបំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋរយៈពេលពីរថ្ងៃ

    ប្រធានាធិបតីមីយ៉ាន់ម៉ា មកដល់កម្ពុជា ដើម្បីបំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋរយៈពេលពីរថ្ងៃ

    តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing)​ប្រធានាធិបតី នៃសហភាពសហព័ន្ធមីយ៉ាន់ម៉ា បានអញ្ជើញ​មកដល់កម្ពុជានៅព្រឹកថ្ងៃសុក្រនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវ​រដ្ឋរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញាឆ្នាំ២០២៦។ ជាប្រទេសទី៤នៅក្នុងអាស៊ានបន្ទាប់ពីប្រទេស​ឡាវ វៀតណាម និង ថៃ ឯកឧត្តម មីន អោង ឡាំង ប្រធានាធិ​បតី​​នៃ​សហភាពសហព័ន្ធមីយ៉ាន់ម៉ា បានអញ្ជើញ​មកដល់អាកាស​យាន​​ដ្ឋានអន្តរជាតិតេជោ នៃព្រះរាជាណាចក្រ​កម្ពុជា​ប្រកប​ដោយ​សុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ក្នុងឱកាស​ទស្សន​កិច្ចនៅកម្ពុជា ឯកឧត្តម មីន អោង ឡាំង នឹងមានជំនួបកំពូល​ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។ ថ្នាក់ដឹកនាំ​នៃប្រទេសទាំងពីរ នឹងពិភាក្សាអំពី ការពង្រឹងទំនាក់ទំនងឱ្យ​កាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហ​ប្រតិបត្តិការដែល​ផ្តល់ផល​ប្រយោជន៍ទៅវិញ ទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈលើ​បញ្ហា​តំបន់ និងអន្តរជាតិនានាដែល​ជាការយកចិត្តទុកដាក់រួម។ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា…

  • ថៃ រារាំងពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារជាង៦០០គ្រួសារមិនឱ្យវិលត្រឡប់ទៅលំនៅឋានវិញ

    ថៃ រារាំងពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារជាង៦០០គ្រួសារមិនឱ្យវិលត្រឡប់ទៅលំនៅឋានវិញ

    ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា  ជនភៀសសឹកនៅខេត្តព្រះវិហារចំនួន ៩៧ភាគរយ បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈ ៣ភាគរយ ដែលស្មើនឹងចំនួន ៦៤៥គ្រួសារទៀតមិនទាន់អាចត្រឡប់ទៅវិញបានឡើយ ដោយសារទីតាំងទាំងនោះស្ថិតក្រោមការគ្រប់គ្រងដោយខុសច្បាប់ពីយោធាថៃ និងជាតំបន់ដែល​រងហានិភ័យខ្ពស់ពីសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ឯកឧត្តមអភិបាលខេត្ត ថែ្លងបញ្ជាក់ដូច្នេះនៅក្នុង កិច្ចពិភាក្សាតុមូល ស្ដីពីស្ថានភាពគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលដោយក្លឹបអ្នកកាសែតកម្ពុជា។  ឯកឧត្តម គីម រិទ្ធី បានបញ្ជាក់ថា ក្នុង​ពេលដែលពលរដ្ឋភៀសសឹកមិនទាន់អាចវិលត្រឡប់ទៅរស់នៅក្នុងភូមិស្ថានរបស់ពួកគាត់វិញបាន រាជរដ្ឋាភិបាលកម្ពុជាបានសាងសង់ជម្រកបណ្តោះអាសន្នចំនួន ៦៤៥ខ្នងជូនពួកគាត់រស់នៅនៅក្នុងភូមិតាកឹងបៃតង ដែលមានចម្ងាយ៦០គីឡូម៉ែត្រពីព្រំដែន​។ ក្នុងនោះ មានការរៀបចំជាផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាល  សាលារៀនមេត្តយ្យ សាលារៀនអនុវិទ្យាល័យ និងសាលារៀនវិទ្យាល័យ។ ក្រៅពីផ្តល់ជម្រកស្នាក់នៅសមរម្យដល់ពលរដ្ឋភៀសសឹក រាជរដ្ឋាភិបាលក៏បានគិតគូរយ៉ាងយកចិត្តទុកដាក់លើ​ការស្តារជីវភាពប្រជាពលរដ្ឋឡើងវិញ តាមរយៈ​ការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងការធានាសុវត្ថិភាពក្នុងការវិលត្រឡប់ទៅលំនៅឋានដើមរបស់ពលរដ្ឋ។ អាជ្ញាធរក៏បានជួយ ស្តារវិស័យកសិកម្ម បង្កើតឱកាសការងារ គាំទ្រសហគ្រាសក្នុងស្រុក និងទាក់ទាញវិនិយោគិនថ្មីៗមកកាន់តំបន់រងផលប៉ះពាល់ ដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាជន។ ក្នុងសង្គ្រាមតាមព្រំដែនទាំង២លើកនេះ ភាគីថៃបានបំផ្លិចបំផ្លាញផ្ទះពលរដ្ឋក្នុងខេត្តព្រះវិហារសរុបចំនួន ៧៦៥ខ្នង  ក្នុងនោះផ្ទះ១៣៥ខ្នង រងការខូចខាតធ្ង​ន់ធ្ងរ។ ជាមួយគ្នានេះ យោធាថៃ…

  • ក្រសួងមហាផ្ទៃបង្កើតក្រុមការងារតាមប្រមាញ់ផ្លាកលេខក្លែងក្លាយដើម្បីចាត់វិធានការច្បាប់

    ក្រសួងមហាផ្ទៃបង្កើតក្រុមការងារតាមប្រមាញ់ផ្លាកលេខក្លែងក្លាយដើម្បីចាត់វិធានការច្បាប់

    ឯកឧត្តម ស​​ សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦​នេះថា ក្រសួងមហាផ្ទៃបានបង្កើតក្រុមការងារចុះចល័តតាមប្រមាញ់រថយន្តពាក់ផ្លាកលេខខុស ឬ​ក្លែង​ក្លាយដើម្បីចាត់វិធានការច្បាប់។ ឯកឧត្តម បានគូសបញ្ជាក់ថា ក្រុមការងារនឹងប្រើប្រាស់រថយន្តទំនើបចុងក្រោយបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាចុះចល័តថតស្កេនផ្លាកលេខខុស ឬក្លែងក្លាយនេះ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះអ្នកល្មើសច្បាប់។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ៖ បន្តិចទៀតនេះគឺក្រុមការងារឡានដែលមានកាម៉េរ៉ានេះ គាត់ដើរទៅគាត់អត់ចាប់ភ្លាមទេ តែគាត់វិលជុំគាត់ កាម៉េរ៉ាវាវិលរហូត ចឹងវាចាប់ផ្លាកលេខតាមផ្លូវនឹង ឡានដែលពាក់ផ្លាកលេខណាក៏ដោយ បនតបន្ទាប់មកគេវាយតម្លៃ តើឡានមួយថ្ងៃរាប់ពាន់ឡាននឹង តើឡាននឹងពាក់ផ្លាកលេខនឹងត្រូវអត់ ចឹងជាបន្តបន្ទាប់ឧទាហរណ៍ឡាននឹងត្រូវពាក់ ឧទាហរណ៍ឡាន Toyota ពណ៌ក្រហម ប៉ុន្តែគាត់ទៅពាក់ Toyota ដែរ តែ កាមម៉េរី ពណ៌អីផ្សេងទៅ ចឹងអាណឹងវាលោតមកភ្លាម។ ​វិធានការនេះបានទទួលការស្វាគមន៍ពីមជ្ឈដ្ឋានទូទៅ។ ជាក់ស្តែង លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំនិងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំន​ង​អន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា គាំទ្រការអនុវត្តបែបនេះ។ គាំទ្រក៏ដោយសារលោកបណ្ឌិតកត់សម្គាល់ឃើញថា បុគ្គលដែលជិះឡានពាក់ផ្លាកលេខក្លែងក្លាយ បានបន្លំធ្វើសកម្មភាពប្រព្រឹត្តបទល្មើស តែរកអត្តសញ្ញាណមិនឃើញឡើយ។ ប៉ុន្តែលោកបណ្ឌិត ឈត ប៊ុនថង ចង់ឃើញការអនុវត្តត្រូវមានតម្លាភាព។  ជនណាដែលចរាចរយានជំនិះ ដោយប្រើប្រាស់បណ្ណបើកបរ ឬផ្លាកលេខសម្គាល់យានជំនិះ…

  • ស៊ីម៉ាក់ ៖ ៥០១គោលដៅលើតួប្រាសាទព្រះវិហារទទួលរងការទម្លាក់គ្រាប់ និងបាញ់ប្រហារពីយោធាថៃ

    ស៊ីម៉ាក់ ៖ ៥០១គោលដៅលើតួប្រាសាទព្រះវិហារទទួលរងការទម្លាក់គ្រាប់ និងបាញ់ប្រហារពីយោធាថៃ

    ឯកឧត្តម ហេង រតនា​ អគ្គនាយក​នៃមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បានឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះថា អង្គភាព CMAC បានធ្វើការស្រាវជ្រាវព័ត៌មាន និងពិនិត្យវាយតម្លៃសំណល់យុទ្ធភណ្ឌសង្គ្រាមនៅទីតាំងប្រាសាទព្រះវិហារ​ ហើយបានរកឃើញថា ទា​ហានថៃបានទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅលើតួប្រាសាទព្រះវិហារ ​ដែលបង្កឱ្យខូចខាតប្រាសាទចំនួនជាង ៥៦០កន្លែង។អគ្គនាយក CMAC បានអរគុណចំពោះអង្គការ UNESCO និង ICOMOS ដែលបានបញ្ចេញរបាយការណ៍វាយតម្លៃពីការបំផ្លិចបំផ្លាញ និងការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរបំផុត​។​ សម្រាប់អគ្គនាយក CMAC សម្រែកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារដែលជាមរតកដូនតាខ្មែរ និងជាសម្បតិ្តបេតិកភណ្ឌពិភពលោកត្រូវបានលាតត្រដាងជាបណ្តើរៗហើយ។បើតាមឯកឧត្តម ហេង រតនា ការទម្លាក់គ្រាប់បែក និងការបាញ់ប្រហារមកលើប្រាសាទព្រះវិហារពីយោធាថៃនេះ​ គឺមានផែនការ​យុទ្ធសាស្ត្រ​ យុទ្ធវិធី​ ការសម្របសម្រួល​ និងដឹកនាំបញ្ជាការយ៉ាងច្បាស់លាស់​ ក្នុងគោលបំណងកម្ទេចប្រាសាទព្រះវិហារដែលជាមរតកដូនតាខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក។អគ្គនាយក CMAC សង្ឃឹមយ៉ាងមុតមាំថា​ យុត្តិធម៌ពិតនឹងមានចំពោះប្រាសាទព្រះវិហារ​ ហើយអ្នកបំផ្លិចបំផ្លាញនឹងត្រូវទទួលទោសតាមច្បាប់អន្តរជាតិជាកំហិត​ ព្រមទាំងទទួលបណ្តាសារបស់ដូនតាបុព្វបុរសខ្មែរ​ដែលជាអ្នកកសាងប្រាសាទព្រះវិហារសម្រាប់មរតកមនុស្សជាតិ។សូមបញ្ជាក់ថា ក្រុមបេសកកម្មអន្តរជាតិមកពីអង្គការ UNESCO និងក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាសាទ និង​រមណីយដ្ឋាន (ICOMOS) បានរកឃើញថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ទាំងពីរលើកកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥…

  • កម្រិតប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាខ្ពស់ជាងនៅវៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ

    កម្រិតប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាខ្ពស់ជាងនៅវៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ

    របាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាវិជ្ជាជីវៈ បង្ហាញថា ឆ្នាំ២០២៦នេះ កម្រិតប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ខ្ពស់ជាងនៅបណ្ដាប្រទេសមួយចំនួនទៀតរួមមាន៖ វៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ។ យោងតាមរបាយការណ៍ដដែល គិតត្រឹមខែសីហា ឆ្នាំ២០២៦នេះ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ​នៅកម្ពុជា ទទួលបានប្រាក់ខែអប្បបរមាសរុបចំនួន ២២៩.៥ដុល្លារ ​ក្នុងនោះ ប្រាក់ឈ្នួលអប្បបរមាចំនួន ២១០ដុល្លារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដែលកម្មករនិយោជិតត្រូវតែទទួលបានចំនួន ១៩,៥ដុល្លារ។ ប្រាក់ឈ្នួលអប្បបរមានៅប្រទេសស្រីលង្កា មានកម្រិតទាបជាងគេបំផុត គឺត្រឹមតែ ៩៣ដុល្លារ ប៉ុណ្ណោះ។ ចំណែក នៅប្រទេសមីយ៉ាន់ម៉ា គឺចំនួន ៩៧ដុល្លារ, បង់ក្លាដេស ១០២ដុល្លារ, ឡាវ ១១៤ដុល្លារ, ប៉ាគីស្ថាន ១៤៣ដុល្លារ, ឥណ្ឌា ១៩២ដុល្លារ និងវៀតណាម ចន្លោះពី ១៤៧ដុល្លារ ដល់ ២១១ដុល្លារ។ ដោយឡែក បណ្ដាប្រទេសដែលកម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប…

  • អាជ្ញាធរប្រមូលបំណែកថ្មបាក់បែករបស់​ប្រាសាទព្រះវិហារបានចំនួន​​​៧ម៉ឺនដុំ

    អាជ្ញាធរប្រមូលបំណែកថ្មបាក់បែករបស់​ប្រាសាទព្រះវិហារបានចំនួន​​​៧ម៉ឺនដុំ

    ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានលើកឡើងថា អាជ្ញាធរជំនាញ​​បានប្រមូបំណែកថ្មប្រាសាទព្រះវិហារដែលបាក់បែក បានចំនួន៧ម៉ឺនបំណែក ដើម្បីរក្សាទុកការពារ និងត្រៀមរៀបចំផ្គុំឡើងវិញទៅតាមទម្រង់ដើមនៃប្រាសាទ ដែលខូចខាតដោយសារគ្រាប់ផ្លោងក្នុងជម្លោះព្រំដែនកម្ពុជា- ថៃ។   ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្ដីពីស្ថានភាពគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ពុទ្ធិការ បានបញ្ជាក់ថា នៅពេលមានឱកាសសមស្រប អាជ្ញាធរជំនាញនឹងយកបំណែកថ្មទាំងនោះមកផ្គុំ និងជួសជុលប្រាសាទឡើងវិញ។​ ក្រៅពីនេះ មន្ត្រីជំនាញស៊ីម៉ាក់ បាន និងកំពុងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើផ្ទៃដីចំនួន៧០ហិកតា នៅ​តំបន់ប្រាសាទព្រះវិហារ និងបរិវេណជុំវិញប្រាសាទ។  ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ទាំងពីរលើកកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បាន​បណ្តាលឱ្យខូចខាត​តំបន់ប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ សរុបចំនួន​៥៦២កន្លែង ដែលខូចខាតទៅលើហេដ្ឋារចនាសម្ព័ន្ធសំណង់ប្រាសាទ ស្ថាបត្យកម្ម សិលាចារឹក ក្បាច់ចម្លាក់ និងជញ្ជាំងប្រាសាទ។ ជាមួយគ្នានេះ ទីទាំងសហគមន៍​ចំនួនជាង២០០ទីតាំងផ្សេងទៀត ក៏រងផលប៉ះពាល់ផងដែរ។  ឯកឧត្តម គង់ ពុទ្ធិការ បាន​លើកឡើងថា ជម្លោះនេះមិនមែនគ្រាន់តែបង្កជាការខូចខាតដ៏ធ្ងន់ធ្ងរសម្រាប់បេតិកភណ្ឌពិភពលោកប៉ុណ្ណោះទេ តែថែមទាំងបង្កវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរផងដែរ។ ក្នុងនោះពលរដ្ឋជនភៀសសឹក​មួយចំនួនមិនអាចវិលត្រឡប់ទៅលំនៅឋានវិញឡើយរហូតមកដល់ពេលនេះ។​ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានលើកឡើងទៀតថា អង្គការយូណេស្កូ និងអង្គការដៃគូ បានកៀរគរថវិកាចំនួន២០ម៉ឺនដុល្លារ សម្រាប់ការស្តារប្រាសាទព្រះវិហារឡើងវិញ។ ថវិកាទាំងនេះនឹងត្រូវប្រើសម្រាប់​គាំទ្រលើការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ការងារប្រមូលបំណែកថ្មដែលបែកបាក់ ការងារទល់ទ្រប្រាសាទ…

  • អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា

    អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា

    អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក សម្រេចបានជាង ១១ពាន់លានដុល្លារក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៦នេះ គឺកើនឡើង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជា ទទួលបានចំណូលជាង ១០,៦ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធានសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (ACBC) បានគូសបញ្ជាក់អំពីទំនាក់ទំនងទ្វេភាគី ដ៏រឹងមាំរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដោយលោកស្រីក៏បានបង្ហាញបំណងពង្រឹង និងពង្រីកទំនាក់ទំនងធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ លោកស្រីប្រធានសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បានលើកឡើងដូច្នេះ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកស្រីដឹកនាំគណៈប្រតិភូធុរកិច្ចអាមេរិក ដើម្បីជួបពិភាក្សាការងារជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។ គណៈប្រតិភូធុរកិច្ចអាមេរិក សុទ្ធសឹងតែជាក្រុមហ៊ុនធំៗ ដែលមានចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗ រួមមានដូចជា៖ ភស្តុភារ ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម និងកសិកម្ម ជាដើម។ នេះបើតាមលោកស្រី ចាន់ សុខវាសនា។ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនងដ៏ល្អប្រសើរជាមួយសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា នឹងអាចបង្កើនកិច្ចសហប្រតិបត្តិការ…

  • លោក ត្រាំ អះអាងថា លោក ពូទីន ចង់ធ្វើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន

    លោក ត្រាំ អះអាងថា លោក ពូទីន ចង់ធ្វើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ច្បាស់ៗកាលពីថ្ងៃ ពុធ ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចង់ឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន ដែលបានឆាបឆេះឡើងចូលដល់ឆ្នាំទី៥ហើយ។ ទន្ទឹមគ្នា មេដឹកនាំអាមេរិករូបនេះ ថែមទាំងបានបង្ហើបឱ្យដឹងថា កិច្ចប្រជុំត្រីភាគីរវាងលោក និងលោក ពូទីន ព្រមទាំងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អាចនឹងកើតឡើង។ បើតាម Anadolu, លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានមុនឡើងយន្តហោះ Air Force One ទៅកាន់ទីក្រុង Dallas ថា លោកមានការសន្ទនាតាមទូរស័ព្ទដ៏ល្អជាមួយលោក ពូទីន ។ លោក ត្រាំ បន្ថែមថា លោក ពូទីន ប្រាប់លោកត្រង់ៗថា គាត់ពិតជាចង់ឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម។ ប៉ុន្តែលោកថា ប្រសិនបើលោក ហ្សេលេនស្គី ក៏មានបំណងចង់ឈានដល់កិច្ចព្រមព្រៀងដែរ នោះនឹងក្លាយជារឿងល្អ។ នៅពេលត្រូវបានអ្នកកាសែតសាកសួរ ថាតើឧបសគ្គចម្បងចំពោះការឈានដល់កិច្ចព្រមព្រៀងគឺជាអ្វី?…

  • ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី រំលឹកថា ការទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ជាការបន្សល់ទុកកេរមរតក និងការធានាសុវត្ថិភាពផ្លូវច្បាប់

    ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី រំលឹកថា ការទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ជាការបន្សល់ទុកកេរមរតក និងការធានាសុវត្ថិភាពផ្លូវច្បាប់

    ក្នុងពេលចុះចែកបណ្ណកម្មសិទ្ធិនៅខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី បានរំលឹកថា ការទទួលបានបណ្ណកម្មសិទ្ធិដីធ្លី គឺជាការបន្សល់ទុកនូវកេរមរតក និងការធានាសុវត្ថិភាពផ្លូវច្បាប់។ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងអំពី តម្លៃ និងសារៈប្រយោជន៍នៃបណ្ណកម្មសិទ្ធិដីធ្លី ដោយបានចាត់ទុកការទទួលបានបណ្ណសម្គាល់ម្ចាស់អចលនវត្ថុនេះ ស្មើនឹងការទទួលបានកេរមរតក ឬការប្រគល់ទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលធានាបាននូវសុវត្ថិភាពផ្លូវច្បាប់យ៉ាងរឹងមាំក្នុងការកាន់កាប់អចលនវត្ថុ ព្រមទាំងជាដើមទុនសម្រាប់ទ្រទ្រង់ជីវភាព និងផ្ទេរតពូជដល់កូនចៅជំនាន់ក្រោយ។ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ២៥ ៧៩០បណ្ណ ក្នុងស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសម្ដែងក្តីសោមនស្សរីករាយជាខ្លាំង ដែលបានវិលត្រឡប់មកបំពេញភារកិច្ច និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងសាជាថ្មី។ ឯកឧត្តមបានគូសបញ្ជាក់ថា លទ្ធផលនៃការចុះបញ្ជីដីធ្លីដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺជាសមិទ្ធផលដ៏ជាទីគាប់ចិត្ត និងជាមោទនភាពរួមរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមពីប្រជាពលរដ្ឋ ក្នុងការអនុវត្តការងារចុះបញ្ជីដីធ្លី ដោយការវាស់វែងនិងចេញបណ្ណនេះមិនអាចសម្រេចជោគជ័យទៅបានឡើយ ប្រសិនបើគ្មានការចូលរួម និងសហការយ៉ាងសកម្មពីសំណាក់ម្ចាស់ដីផ្ទាល់ និងអ្នកជិតខាង។ អាជ្ញាធរ និងក្រុមការងារបច្ចេកទេសមិនអាចកំណត់ព្រំដីដោយគ្មានម្ចាស់ដីនោះទេ ដូច្នេះ ការចូលរួមរបស់ប្រជាពលរដ្ឋគឺជាកត្តាគន្លឹះដើម្បីធានាភាពសុក្រឹត…