Category: ព័ត៌មានជាតិ

  • កម្ពុជាសាកល្បងផលិតអំបិលតាមបែបនវានុវត្តន៍ ដើម្បីបង្កើនបរិមាណ និងគុណភាព

    កម្ពុជាសាកល្បងផលិតអំបិលតាមបែបនវានុវត្តន៍ ដើម្បីបង្កើនបរិមាណ និងគុណភាព

    អំបិល គឺជាទំនិញយុទ្ធសាស្ត្រ ដែលដើរតួនាទីសំខាន់ក្នុងការធានាសន្តិសុខស្បៀង។ ដើម្បីផលិតអំបិលប្រកបដោយគុណភាព និងស្របតាមស្តង់ដារ ខេត្តកែបបានចាប់ផ្តើមសាកល្បងគម្រោងផលិតអំបិលបែបនវានុវត្តន៍ ដោយប្រើប្រាស់ផ្ទះសំណាញ់ក្នុងដំណើរការផលិត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដោយមានការអមដំណើរពីឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំក្រុមការងារចុះពិនិត្យគម្រោងផលិតអំបិលបែបនវានុវត្តនេះ នៅសង្កាត់កែប ក្រុងកែប ខេត្តកែប កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។ ដោយប្រើប្រាស់ផ្ទះសំណាញ់ បច្ចេកទេសថ្មីនេះជួយបង្កើនគុណភាពអំបិល និងអាចធានាការផលិតបានពេញមួយឆ្នាំ ដើម្បីជួយបង្កើនសមត្ថភាពផលិតអំបិលក្នុងស្រុក ដែលនៅមិនទាន់គ្រប់គ្រាន់តាមតម្រូវការ និងរួមចំណែកពង្រឹងសន្តិសុខស្បៀងរបស់កម្ពុជា។ លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប បានប្រាប់ AMS ថា ផលិតកម្មអំបិលរបស់កម្ពុជានៅឆ្នាំ២០២៦ អាចកើនឡើងពីជាង ៣ម៉ឺនតោន ដល់ប្រមាណ ៨ម៉ឺនតោន។ បរិមាណនេះអាចបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកបានគ្រប់គ្រាន់ ដោយមិនចាំបាច់ពឹងផ្អែកលើការនាំចូលពីបរទេសទៀតទេ។ ចំពោះតម្លៃអំបិលវិញ ក្នុងឆ្នាំ២០២៦ មានភាពល្អប្រសើរជាងឆ្នាំ២០២៥ ដែលពេលនោះ ការផលិតរបស់កម្ពុជាមានបរិមាណតិចតួច មិនអាចផ្គត់ផ្គង់ក្នុងស្រុកគ្រប់គ្រាន់។ កង្វះខាតអំបិលកាលពីឆ្នាំមុន បានធ្វើឱ្យតម្លៃអំបិលកើនឡើង និងបន្តរក្សាតម្លៃល្អរហូតមកដល់បច្ចុប្បន្ន។ បើតាមប្រធានសមាគមអ្នកផលិតអំបិលកំពត-កែប អំបិលលេខ១ មានតម្លៃចន្លោះពី ១៨…

  • ការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល៖ បម្រើប្រជាជន បង្កើនការអភិវឌ្ឍ និងពង្រឹងសុខុមាលភាពសង្គម

    ការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល៖ បម្រើប្រជាជន បង្កើនការអភិវឌ្ឍ និងពង្រឹងសុខុមាលភាពសង្គម

    រាជដ្ឋាភិបាលដែលមានគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាគណបក្សកាន់អំណាច បានខិតខំប្រឹងប្រែង អស់កម្លាំង​កាយ​ចិត្តក្នុងការលើកកម្ពស់ការងារ សេដ្ឋកិច្ច ពាណិជ្ជកម្ម គមនាគមន៍ កសិកម្ម សុខាភិបាល សន្តិសុខ សាសនា ទេសចរណ៍ និងសង្គមកិច្ច ជាពិសេស ការបម្រើ ប្រជាពលរដ្ឋអស់ពីលទ្ធភាព ជំរុញនូវការអភិវឌ្ឍជាតិ និងលើកកម្ពស់សុខុ​មាលភាពប្រជាពលរដ្ឋ ។នេះជាការ គូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សមាជិកគណៈអចិន្ត្រៃយ៍​នៃគណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈ កម្មាធិការគណបក្សក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលគរុនិស្សិត និស្សិតជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ១ ៣០០នាក់ មកពី​គណៈកម្មាធិការគណបក្សមូលដ្ឋាន ចំណុះគណៈកម្មាធិការគណបក្សក្រសួងអប់រំ យុវជន និងកីឡា នាចុងសប្ដាហ៍​នេះ​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានគណៈកម្មាធិការគណបក្ស ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិតសភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត របស់សមាជិកបក្សថ្មី ដែលជឿទុកចិត្តលើ​គណបក្ស​ប្រជាជនកម្ពុជា ។ ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ…

  • ក្រសួងពាណិជ្ជកម្មរៀបចំវេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦ ជាលើកដំបូង

    ក្រសួងពាណិជ្ជកម្មរៀបចំវេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦ ជាលើកដំបូង

    ក្រសួងពាណិជ្ជកម្មបានរៀបចំ «វេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦» ក្នុងគោលបំណងបង្កើនការតភ្ជាប់ដោយផ្ទាល់របស់សិប្បកម្មក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាមួយបណ្តាញចែកចាយ អ្នកបញ្ជាទិញសក្តានុពល ផ្សារទំនើប និងថ្នាលពាណិជ្ជកម្មឌីជីថល ព្រមទាំងសម្រួលដល់ការទទួលបានសេវាសាធារណៈសំខាន់ៗរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។ ក្នុងពិធីបើកវេទិកានេះកាលពីថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា វេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦នេះ គឺជាការរៀបចំលើកទី១ និងជាជំហានសាកល្បងដ៏សំខាន់របស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្រួលនិងលើកកម្ពស់ការតភ្ជាប់ទីផ្សារ និងពាណិជ្ជកម្មក្នុងស្រុក។ នេះក៏ជាវេទិការតភ្ជាប់ដោយផ្ទាល់រវាងកសិករ អ្នកដាំដុះ អ្នកផលិត អ្នកកែច្នៃ សហគ្រាសធុនមីក្រូ តូច និងមធ្យម អ្នកចែកចាយ អ្នកបញ្ជាទិញ វិនិយោគិន អ្នកផ្តល់ហិរញ្ញប្បទាន អ្នកផ្តល់សេវាបច្ចេកវិទ្យា និងសេវាភស្តុភារកម្ម។ លទ្ធផលវិជ្ជមាននៃវេទិកានេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ក្រសួងពិនិត្យលទ្ធភាពពង្រីកកម្មវិធីឱ្យក្លាយជា «ពិព័រណ៍ខ្សែច្រវាក់ផ្គត់ផ្គង់ថ្នាក់ជាតិ» នៅឆ្នាំបន្តបន្ទាប់ ដើម្បីរួមចំណែកប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលនៃការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់។ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការផលិត ការដាំដុះ និងការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ។ ទោះជាយ៉ាងណា ភាពមិនទាន់ប្រទាក់ក្រឡាគ្នាពេញលេញរវាងកសិករ…

  • រដ្ឋចំណាយ ៥៣លានដុល្លាជួយស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ

    រដ្ឋចំណាយ ៥៣លានដុល្លាជួយស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ

    រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចវិភាជ ឬបញ្ចេញថវិកាក្នុងឆ្នាំ២០២៦ ចំនួនជាង ២១៣ ប៊ីលានរៀល ឬសមមូលនឹងចំនួនប្រមាណ ៥៣ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់ទារក និងកុមារ។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នេះ គឺជាកម្មវិធីដ៏សំខាន់មួយក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា។ បច្ចុប្បន្ន កម្មវិធីនេះ បាន និងកំពុងគ្របដណ្តប់លើក្រុមគោលដៅសំខាន់ៗចំនួន ៦ នៅទូទាំងប្រទេស រួមមានស្ត្រី និងកុមារមកពីគ្រួសារមានបណ្ណសមធម៌, កម្មករ-និយោជិតដែលជាសមាជិក ប.ស.ស, មន្ត្រីរាជការស៊ីវិល, មន្ត្រីកិច្ចសន្យា, មន្ត្រីកម្មសិក្សា, មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ, ព្រមទាំងជនជាប់ឃុំ និងកូនតាមម្តាយក្នុងពន្ធនាគារ, និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់។ វិសាលភាពនៃគម្រោងនេះមានសន្ទុះកើនឡើងយ៉ាងលឿននៅក្នុងនីតិកាលទី៧នៃរដ្ឋសភា ដោយអ្នកទទួលផលបានកើនឡើងពីចំនួនជាង ១លាន ១សែន នាក់ នៅចុងឆ្នាំ២០២៣ រហូតដល់ជាង ២លាន ២សែន ៥ម៉ឺននាក់…

  • ឯកឧត្តម ខៀវ កាញារីទ្ធិ ចែករំលែកបទពិសោធន៍ការងារ និងទស្សននយោបាយ​ដល់យុវជនជំនាន់ក្រោយ

    ឯកឧត្តម ខៀវ កាញារីទ្ធិ ចែករំលែកបទពិសោធន៍ការងារ និងទស្សននយោបាយ​ដល់យុវជនជំនាន់ក្រោយ

    នៅវិមាន ៧ មករា កាលពីថ្ងៃអាទិត្យទី៦ ខែកញ្ញា ឯកឧត្តម ខៀវ កាញារីទ្ធិ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា​អតីត​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន បានអញ្ជើញធ្វើបាឋកថាស៊េរីក្រោមប្រធានបទ «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ដើម្បីចែក​រំលែក​បទ​ពិសោធន៍ការងារ វិជ្ជាជីវៈសារព័ត៌មាន និងទស្សនៈនយោបាយ ជូនដល់យុវជនជំនាន់ក្រោយ។ មានប្រសាសន៍ទៅកាន់អ្នកចូលរួមជាច្រើនពាន់នាក់ដែល​ភាគ​ច្រើន​ជាយុវជន ឯកឧត្តម ខៀវ កាញារីទ្ធិ បានជំរុញ​ដល់អ្នកជំនាន់​ក្រោយ ឱ្យខិតខំសិក្សារៀនសូត្រ យកចិត្តទុកដាក់លើការអាន និង​ការស្រាវជ្រាវ ដើម្បីត្រៀមខ្លួនជាស្រេចក្នុង​ការ​ទទួលយកកិច្ចការដឹកនាំ​បន្តនាពេលអនាគត ប្រកបដោយភាពស្វាហាប់ ប្រាកដនិយម និងចេះ​បត់បែនតាមកាលៈទេសៈ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យយុវជនរៀនសូត្រពីប្រវត្តិសាស្ត្រឱ្យបានច្រើន ទើបអាចយល់ដឹង និងឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រ​នយោបាយ ដំណើរវិវត្តន៍របស់ប្រទេសជាតិ និងសាកលលោក។ ឯកឧត្តមបានសង្កត់ធ្ងន់ថា យើងមិនអាចយកសម័យ​កាល​ណាមួយ ទៅវិនិច្ឆ័យសម័យកាលមួយផ្សេងទៀតបានឡើយ ហើយការលះបង់​ដ៏ធំធេងរបស់អ្នកជំនាន់មុន គឺជាសសរគ្រឹះនៃ​ការអភិវឌ្ឍ​សម្រាប់​បច្ចុប្បន្ន និងអនាគតរបស់អ្នកជំនាន់ក្រោយ។ ក្នុងបាឋកថាដដែលឯកឧត្តម ខៀវ កាញារីទ្ធ បានគូសរំលេច​ពីគុណូបការៈដ៏ធំធេងរបស់ស្ថាបនិកសន្តិភាពមាន សម្តេចតេជោ ហ៊ុន សែន, សម្តេច ហេង សំរិន, សម្តេច ជា ស៊ីម…

  • គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានជិត ១០ ០០០គម្រោង ត្រូវបានអនុវត្តដោយរដ្ឋបាលឃុំ-សង្កាត់អាណត្តិទី៥

    គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានជិត ១០ ០០០គម្រោង ត្រូវបានអនុវត្តដោយរដ្ឋបាលឃុំ-សង្កាត់អាណត្តិទី៥

    ក្នុងសន្និបាតបូកសរុបសមិទ្ធិផលការងារក្រុមប្រឹក្សាឃុំ-សង្កាត់  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះការងាររបស់រដ្ឋបាលឃុំ-សង្កាត់ ដែលក្នុងអាណត្តិទី៥នេះ បានអនុវត្តគម្រោងសរុបជិត១ម៉ឺនគម្រោង។ ចំណែកការគ្រប់គ្រងថវិកា និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏កាន់តែមានតម្លាភាព និងប្រសិទ្ធភាព។ រយៈពេលជាង ២ទសវត្សរ៍នៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដែលដាក់ចេញចាប់តាំងពីការបោះឆ្នោតឃុំ-សង្កាត់លើកដំបូងនៅឆ្នាំ២០០២ រដ្ឋបាលមូលដ្ឋានបានផ្លាស់ប្តូរមុខមាត់យ៉ាងពិតប្រាកដ។ យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ​ តាមរយៈការផ្ទេរធនធានពីថ្នាក់ជាតិ រដ្ឋបាលឃុំ-សង្កាត់នៅទូទាំងប្រទេសទទួលបានថវិកាជាមធ្យមប្រមាណ ៨១៥លានរៀល (ប្រហែលជាង ២០ម៉ឺនដុល្លារ) ក្នុងមួយឃុំ-សង្កាត់សម្រាប់ឆ្នាំនីមួយៗ ដើម្បីចាត់ចែងលើចំណាយរដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន។ តាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានកំណត់ថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះ មូលនិធិឃុំ-សង្កាត់មានទំហំសរុប ៩៧៥ ប៊ីលានរៀល ឬប្រមាណ ២៤១ លានដុល្លារអាមេរិក ចំណែកមូលនិធិអភិវឌ្ឍឃុំ-សង្កាត់មានចំនួនជាង ២៧៨ ប៊ីលានរៀល ស្មើនឹងជិត ៦៩ លានដុល្លារអាមេរិក។ ក្នុងសន្និបាតបូកសរុបសមិទ្ធការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃចន្ទទី៧កញ្ញានេះ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា រដ្ឋបាលឃុំ-សង្កាត់ទាំង ១ ៦៥២ សម្រេចបាននូវសមិទ្ធផលរូបវន្តជាច្រើនក្នុងអាណត្តិទី៥។ ជាក់ស្តែង គម្រោងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសរុបចំនួនជិត ១ម៉ឺនគម្រោងត្រូវបានអនុវត្ត និងបញ្ចប់ជាស្ថាពរ…

  • ព្រឹទ្ធសភាកម្ពុជា លាតត្រដាងល្បិចកលភាគីថៃ និងទាមទារឱ្យគោរពច្បាប់អន្តរជាតិ

    ព្រឹទ្ធសភាកម្ពុជា លាតត្រដាងល្បិចកលភាគីថៃ និងទាមទារឱ្យគោរពច្បាប់អន្តរជាតិ

    ព្រឹទ្ធសភាកម្ពុជា បានទាត់ចោលទាំងស្រុងនូវការចោទប្រកាន់គ្មានមូលដ្ឋានរបស់ភាគីថៃ ព្រមទាំងបានលាតត្រដាងពីល្បិចកលបកស្រាយភូតភរ និងការរំលោភបំពានដែនដីពីសំណាក់ប្រទេសមួយនេះ។ កម្ពុជាបានទាមទារឱ្យថៃបញ្ឈប់សកម្មភាពឈ្លានពានទាំងអស់ ហើយងាកមកគោរពច្បាប់អន្តរជាតិ និងសន្ធិសញ្ញាប្រវត្តិសាស្ត្រជាធរមាន ដើម្បីរក្សាសន្តិភាពទ្វេភាគី។ គណៈកម្មាធិការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់គណៈកម្មាធិការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ។ កម្ពុជាបានបញ្ជាក់ជាថ្មីថា អធិបតេយ្យភាព និងដែនដីរបស់ខ្លួនមិនអាចរំលោភបំពានបានឡើយ ហើយត្រូវបានការពារយ៉ាងរឹងមាំតាមច្បាប់ និងសន្ធិសញ្ញាអន្តរជាតិជាប្រវត្តិសាស្ត្រ។ យោងតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ៥ កញ្ញា ឯកឧត្តម ឈីវ យីស៊ាង ប្រធានគណៈកម្មាធិការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភាកម្ពុជា បានទាត់ចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់លោក Nophadol In-na ប្រធានគណៈកម្មាធិការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។ កម្ពុជាបានចាត់ទុកការបន្តពង្រាយកងទ័ព និងការឈ្លានពានតាមផ្លូវអាកាសជាបន្តបន្ទាប់ពីសំណាក់ប្រទេសថៃ ថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាទ្វេភាគីដែលមានស្រាប់។ គណៈកម្មាធិការព្រឹទ្ធសភាកម្ពុជាបានគូសបញ្ជាក់ថា បទឈប់បាញ់មិនផ្តល់អធិបតេយ្យភាពដីធ្លីនោះទេ។ ការដែលភាគីថៃដកស្រង់សេចក្តីថ្លែងការណ៍នៃសម័យប្រជុំវិសាមញ្ញលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ មកធ្វើជាលេសនោះ គឺជាការបកស្រាយខុសពីអង្គហេតុ ព្រោះក្របខ័ណ្ឌបទឈប់បាញ់ជាវិធានការបណ្តោះអាសន្នប៉ុណ្ណោះ។ ភាគីថៃមិនអាចយកលេសនេះមកកេងចំណេញដើម្បីកែប្រែស្ថានភាពជាក់ស្តែងនៅលើដី ឬបង្កើតសិទ្ធិអធិបតេយ្យភាពថ្មីបានឡើយ។ រាល់ការដោះស្រាយទំនាស់ដីធ្លី ឬតំបន់មិនទាន់ខ័ណ្ឌសីមា ត្រូវតែធ្វើឡើងតាមរយៈសន្ធិសញ្ញាទ្វេភាគី និងយន្តការទ្វេភាគីដោយសន្តិវិធី។ ជាមួយគ្នានេះ កម្ពុជាក៏បានច្រានចោលការចោទប្រកាន់ដែលថាខ្លួនជាអ្នកផ្តើមជម្លោះ។…

  • រុស្ស៊ីប្រកាសគំរាមវាយប្រហារកម្ទេចទីតាំងផលិតអាវុធរបស់អាល្លឺម៉ង់

    រុស្ស៊ីប្រកាសគំរាមវាយប្រហារកម្ទេចទីតាំងផលិតអាវុធរបស់អាល្លឺម៉ង់

    មូស្គូ ៖ ស្ថានទូតរុស្ស៊ីប្រចាំនៅអាល្លឺម៉ង់ អះអាងថា ទីតាំងផលិតអាវុធរយៈចម្ងាយឆ្ងាយរបស់ទីក្រុងប៊ែរឡាំង អាចក្លាយជាគោលដៅវាយប្រហារដ៏ត្រឹមត្រូវ។ នេះបើតាមការចេញផ្សាយរបស់ Tass កាលពីថ្ងៃសុក្រ។ ក្រុមអ្នករិះគន់លើការបង្កើនសមត្ថភាពយោធារបស់អាល្លឺម៉ង់ បានលើកឡើងថា ទីតាំងផលិតអាវុធរយៈចម្ងាយឆ្ងាយដែលគ្រោងនឹងបង្កើតឡើងនោះ អាចនឹងក្លាយជាគោលដៅយោធាដ៏ត្រឹមត្រូវមួយ ប្រសិនបើអាវុធទាំងនោះត្រូវបានដាក់ពង្រាយដើម្បីប្រឆាំងនឹងរុស្ស៊ី។ នេះបើយោងតាមការបញ្ជាក់របស់ស្ថានទូតរុស្ស៊ី ប្រចាំទីក្រុងប៊ែរឡាំង បញ្ជាក់ប្រាប់ទៅកាន់កាសែត Izvestia។ ស្ថានទូតរុស្ស៊ីបានលើកឡើងថា «ទីក្រុងប៊ែរឡាំងកំពុងបន្តជំរុញការអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយដែលមានភាពជាក់លាក់ខ្ពស់ និងប្រព័ន្ធយន្តហោះគ្មានមនុស្សបើក របស់ខ្លួន។ អាជ្ញាធរអាល្លឺម៉ង់បានលើកហេតុផលដើម្បីការពារគម្រោងទាំងនេះថា សមត្ថភាពបែបនេះគឺចាំបាច់ដើម្បីបំពេញចន្លោះខ្វះខាតនៃអាវុធនុយក្លេអ៊ែររបស់កងទ័ពអាល្លឺម៉ង់។ ប្រភពបានបន្តថា ប្រសិនបើគំនិតផ្តួចផ្តើមផ្នែកយោធារបស់អាល្លឺម៉ង់ទាំងនេះត្រូវបានអនុវត្តជាក់ស្តែង វានឹងបង្កជាការគំរាមកំហែងដោយផ្ទាល់ដល់រុស្ស៊ី និងរដ្ឋសហភាព។ ស្ថានទូតរុស្ស៊ីបានសង្កត់ធ្ងន់ថា «អ្នករិះគន់លើការបង្កើនសមត្ថភាពយោធាដោយគ្មានការទប់ស្កាត់របស់អាល្លឺម៉ង់ ពិតជាត្រឹមត្រូវហើយដែលបានលើកឡើងថា ទីតាំងនៃអាវុធទាំងនោះនឹងក្លាយជាគោលដៅយោធាដ៏ត្រឹមត្រូវសម្រាប់រុស្ស៊ីយ៉ាងជៀសមិនរួច»៕ ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

  • អាមេរិកបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តសហការជាមួយកម្ពុជា លើការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន

    អាមេរិកបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តសហការជាមួយកម្ពុជា លើការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន

    ជាថ្មីម្តងទៀត សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ដោយធ្វើការជាមួយកម្ពុជា ដើម្បីទទួលបានលទ្ធផលជាក់ស្ដែង។ នេះបើយោងតាមការប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅលើបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។ ការអះអាងរបស់សហរដ្ឋអាមេរិកដូច្នេះ ធ្វើឡើងអំឡុងពេលដែលលោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិក បានជួបពិភាក្សាការងារជាមួយឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងអាមេរិក និងកម្ពុជា។ អាមេរិកលើកទឹកចិត្តឱ្យកម្ពុជាធ្វើការស៊ើបអង្កេត និងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងបណ្តាញឧក្រិដ្ឋជន ដែលភាគច្រើនជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនឆ្លងដែនចិន ជាប់ចោទក្នុងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ យោងតាមស្ថានទូតអាមេរិក ក្នុងជំនួបខាងលើនេះ ភាគីទាំងពីរបានពិភាក្សាអំពីឱកាសសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងការចែករំលែកព័ត៌មានអំពីការគំរាមកំហែងឆ្លងដែន ព្រមទាំងរបៀបដែលសហរដ្ឋអាមេរិកអាចផ្តល់ជំនួយបច្ចេកទេសដើម្បីកសាងសមត្ថភាពប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកម្ពុជា។ ស្ថានទូតសង្កត់ធ្ងន់ថា ការគំរាមកំហែងឆ្លងដែនទាមទារឱ្យមានឆ្លើយតបជាអន្តរជាតិ ហើយសហរដ្ឋអាមេរិកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីការពារទាំងពលរដ្ឋអាមេរិក និងកម្ពុជា តាមរយៈការបង្ក្រាបឧក្រិដ្ឋជនឆបោកតាមអនឡាញនៅគ្រប់ទីតាំងធ្វើសកម្មភាពរបស់ពួកគេ៕

  • គម្រោង និងក្រុមហ៊ុនចំនួន ៣ ពាក់ព័ន្ធនឹងកម្ពុជា ទទួលបានពានរង្វាន់សំណង់អន្តរជាតិរបស់ជប៉ុន លើកទី៩

    គម្រោង និងក្រុមហ៊ុនចំនួន ៣ ពាក់ព័ន្ធនឹងកម្ពុជា ទទួលបានពានរង្វាន់សំណង់អន្តរជាតិរបស់ជប៉ុន លើកទី៩

    គម្រោងអភិវឌ្ឍប្រព័ន្ធលូទឹកកខ្វក់នៅភ្នំពេញ, គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ និងក្រុមហ៊ុន SPEC Company Limited ជាប្រភេទសហគ្រាសធុនតូច និងមធ្យម ទទួលបានពានរង្វាន់ក្នុងកម្មវិធីប្រគល់ពាន់រង្វាន់សំណង់អន្តរជាតិរបស់ជប៉ុន លើកទី៩។ នេះបើតាមឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។ កម្មពិធីប្រគល់ពាន់រង្វាន់នេះបានប្រារព្ធឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានផ្តល់ការទទួលស្គាល់ដល់គម្រោងសំណង់ និងក្រុមហ៊ុនឆ្នើម ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ សម្រាប់ឯកឧត្តម ជុំ សុន្ទរី ពានរង្វាន់ទាំងនេះ មិនត្រឹមតែជាការទទួលស្គាល់ចំពោះឧត្តមភាពផ្នែកបច្ចេកទេស ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាសមិទ្ធផលជាក់ស្តែងនៃចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងជប៉ុន ផងដែរ។ ទន្ទឹមនេះ ឯកឧត្តម ជុំ សុន្ទរី បានលើកឡើងពីការរួមចំណែកដ៏សំខាន់របស់គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ក្នុងការពង្រឹងការតភ្ជាប់ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញ ព្រមទាំងការរួមចំណែករបស់គម្រោងអភិវឌ្ឍប្រព័ន្ធលូទឹកកខ្វក់នៅភ្នំពេញ ដែលជួយឱ្យរាជធានីកាន់តែស្អាត មានសុខុមាលភាព និងមានភាពធន់។ បន្ថែមលើនេះ ឯកអគ្គរាជទូតកម្ពុជាក៏បានកត់សម្គាល់ផងដែរថា ការទទួលស្គាល់ក្រុមហ៊ុន SPEC Company Limited បានបង្ហាញពីតួនាទីដ៏សំខាន់របស់វិស័យឯកជន រួមទាំងសហគ្រាសធុនតូច និងមធ្យម ក្នុងការជំរុញគោលដៅអភិវឌ្ឍន៍រួម។ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានបញ្ជាក់ជាថ្មីអំពីការវាយតម្លៃខ្ពស់របស់កម្ពុជា ចំពោះភាពជាដៃគូបន្តរបស់ជប៉ុន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការបណ្តុះបណ្តាលធនធានមនុស្ស…