-
ការដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ

សូមអបអរសាទរចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ របស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ជាកិច្ចសហប្រតិបត្តិការរវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលនេះ ធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ហិរញ្ញវត្ថុ និងធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ប្រព័ន្ធ UMS នេះរួមមានមុខងារស្នូលចំនួន ៣ ៖១. ប្រព័ន្ធគ្រប់គ្រងព័ត៌មាននិស្សិត (SIS)២. ប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS)៣. ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ (LS)
-
តំបន់ការពារទេសភាពបឹងព្រែកល្ពៅកំពុងប្រឈមទឹកជំនន់ អាចប៉ះពាល់ដល់សំបុកសត្វស្លាប

តំបន់ការពារទេសភាពបឹងព្រែកល្ពៅ នៅខេត្តតាកែវ កំពុងប្រឈមនឹងទឹកជំនន់ ដែលបង្កការព្រួយបារម្ភពីផលប៉ះពាល់ដល់សំបុកសត្វស្លាបជាច្រើប្រភេទនៅទៅនោះ។ Read៖ កម្រិតទឹកនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ កំពុងបន្តហក់ឡើងជាបន្តបន្ទាប់ ដែលបង្កឱ្យមានការព្រួយបារម្ភថា ទឹកអាចឈានដល់កម្រិតបង្កជាទឹកជំនន់ និងប៉ះពាល់ដល់សត្វស្លាបជាច្រើនប្រភេទដែលរស់នៅក្នុងតំបន់នេះ។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបូរីជលសារ និងស្រុកកោះអណ្ដែត ខេត្តតាកែវ។ នេះជាតំបន់ដីសើមមួយ ស្ថិតនៅតាមដីសណ្ដទន្លេមេគង្គ មានទំហំប្រមាណ ៨ ៣០៥ ហិកតា។ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ថា ចាប់តាំងពីចុងខែសីហាមក កម្ពស់ទឹកនៅក្នុងតំបន់ដីសើមនេះបានកើនឡើងប្រមាណជាង ១៣០ សង់ទីម៉ែត្រ និងកំពុងបន្តកើនឡើងជារៀងរាល់ថ្ងៃ។ ដោយសារកង្វះដើមឈើលិចទឹកធំៗ ដែលអាចផ្តល់ទីតាំងសុវត្ថិភាពនៅកម្ពស់ខ្ពស់សម្រាប់ធ្វើសំបុក សំបុកសត្វស្លាបមួយចំនួនកំពុងប្រឈមនឹងការលិចទឹក ដែលអាចបណ្តាលឱ្យខូចខាតដល់ពង និងកូនសត្វស្លាប។ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងដែរថា បច្ចុប្បន្ន ក្រុមការងារពាក់ព័ន្ធកំពុងបន្តអង្កេត និងតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយការរំខាន និងធានាការការពារសុវត្ថិភាពដល់សត្វស្លាប និងទីជម្រករបស់ពួកវា។ លទ្ធផលនៃការអង្កេត និងតាមដានក្នុងខែសីហា ឆ្នាំ២០២៦ របស់ឧទ្យានុរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងក្រុមតាមដានជីវៈចម្រុះរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា បានបង្ហាញថា បច្ចុប្បន្ន សត្វស្លាបទឹកជាច្រើនប្រភេទកំពុងបន្តធ្វើសំបុក ពងកូន ហើយមួយចំនួនបានចាប់ផ្តើមញាស់កូននៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ សូមបញ្ជាក់ផងដែរថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានសត្វស្លាបប្រមាណ…
-
កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង និងការស្វែងរកវិស័យថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ។ ក្រសួងពាណិជ្ជ និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា (ហៅកាត់ថា CCIFC) បានចុះហត្ថលេខាកាលពីថ្ងៃទី៣កញ្ញា លើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសហការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ដែលគ្រោងនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ MOU នេះកំណត់ពីតួនាទី និងទំនួលខុសត្រូវរបស់ភាគីទាំងពីរ ក្នុងការរៀបចំវេទិកាធុរកិច្ច ដោយរាប់បញ្ចូលទាំងការសម្របសម្រួល ការចូលរួមរបស់ធុរជន និងការរៀបចំកម្មវិធី។ យោងតាមក្រសួងពាណិជ្ជកម្ម វេទិកាធុរកិច្ចកម្ពុជា-បារាំង ដើរតួជាវេទិកាដ៏សំខាន់ក្នុងការបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងបារាំង លើកកម្ពស់ដៃគូយុទ្ធសាស្ត្រ និងផ្តល់នូវការព្យាករណ៍លក្ខណៈពិសេសសម្រាប់ក្រុមហ៊ុន សហគ្រាស និងវិនិយោគិន ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងទីផ្សារកម្ពុជា និងក្នុងវិសាលភាពទីផ្សារកាន់តែទូលំទូលាយ។ ថ្ងៃទីមួយ គឺជាពិធីបើកវេទិកាធុរកិច្ចលើក ទី៣ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំធុរកិច្ច វិនិយោគិនកម្ពុជា-បារាំង ក៏ដូចជាតំណាងស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ៤០០ នាក់។ ចំណែកថ្ងៃទីពីរនៃវេទិកានេះ នឹងផ្តោតសំខាន់លើការភ្ជាប់ទំនាក់ទំនងធុរកិច្ចនិងធុរកិច្ច (B2B),…
-
ក្រសួងទេសចរណ៍គ្រោងរៀបចំព្រឹត្តិការណ៍ជិះកង់កម្សាន្តក្នុងព្រៃតំបន់អង្គរ នាបាតុភូតសមរាត្រីនារដូវកាលបៃតង

ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងមន្ទីរ-អង្គភាពពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ក្នុងព្រៃតំបន់អង្គរចម្ងាយ ១២គីឡូម៉ែត្រ ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់ទេសចរណ៍ ទស្សនាសមរាត្រីក្នុងតំបន់អង្គរនារដូវកាលបៃតង» នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ ដោយគ្រោងទទួលអ្នកចូលរួមចំនួន ១ពាន់នាក់ ដោយឥតគិតថ្លៃ។ ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានប្រាប់បណ្តាញព័ត៌មាន AMS កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងគោលបំណងផ្សព្វផ្សាយអច្ឆរិយភាពអង្គរដោយ ផ្សារភ្ជាប់សកម្មភាពកីឡាជាមួយតំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាបាតុភូតធម្មជាតិដ៏អស្ចារ្យ «សមរាត្រី» ឬ ព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ដែលនឹងកើតឡើងពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា។ បើតាមឯកឧត្តមរដ្ឋលេខាធិការ ការបង្កឱកាសដល់អ្នកចូលរួមបានជិះកង់ផ្សងព្រេងកាត់ព្រៃធម្មជាតិ ឆ្លងកាត់កំពែងប្រាសាទបុរាណ ទស្សនាប្រាសាទលាក់ខ្លួន និងគយគន់សម្រស់ធម្មជាតិដ៏ស្រស់បំព្រងនារដូវកាលបៃតង និង ជួយជំរុញចរន្តសេដ្ឋកិច្ចក្នុងខេត្តសៀមរាប និងលើកកម្ពស់រូបភាពទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកក៏ស្ថិតនៅក្នុងគោលបំណងរៀបចំព្រឹត្តការណ៍នេះដែរ។ ឯកឧត្តមរដ្ឋលេខាធិការបន្តថា បន្ថែមពីលើព្រឹត្តិការណ៍ជិះកង់នាថ្ងៃទី២០ ខែកញ្ញា នៅថ្ងៃទី២១ ខែកញ្ញា ក៏មានព្រឹត្តិការណ៍រត់ប្រណាំងមួយទៀត ដែលចេញដំណើរពីមុខសាលាខេត្តសៀមរាប ឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទស្សនាសមរាត្រីផងដែរ។…
-
សភាពាណិជ្ជកម្មកម្ពុជា-កូរ៉េចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីជំរុញធុរកិច្ចនិងវិនិយោគ

សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតក្របខ័ណ្ឌជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសកូរ៉េ និងកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ អនុស្សរណៈនៃការយោគយល់នេះចុះហត្ថលេខាដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោក គីម សឹង ស៊ូ (Kim Seong Su) ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM)។ សភាពាណិជ្ជកម្មកម្ពុជាបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះបង្កើតក្របខ័ណ្ឌប្រតិបត្តិការសំខាន់ៗរួមមាន៖ ការចែករំលែកទិន្នន័យពាណិជ្ជកម្ម ព័ត៌មានបច្ចុប្បន្នភាពបទប្បញ្ញត្តិ គោលនយោបាយសេដ្ឋកិច្ច ការផ្គូផ្គងធុរកិច្ច ការរៀបចំទស្សនកិច្ចពាណិជ្ជកម្ម វេទិកាធុរកិច្ច ការដោះស្រាយបញ្ហាប្រឈម និងការជួយគាំទ្រគ្នាទៅវិញទៅមក។ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា កម្ពុជាមានបរិយាកាសធុរកិច្ចល្អប្រសើរ និងមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដែលអំណោយផលសម្រាប់វិនិយោគិន និងមានគោលនយោបាយលើកទឹកចិត្ត និងគាំទ្រធុរកិច្ច។ អ្នកឧកញ៉ាសង្កត់ធ្ងន់ថា MoU នេះ គឺជាដំណាក់កាលដ៏សំខាន់មួយឈានឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងសភាពាណិជ្ជកម្មទាំងពីរ ដោយត្រូវបានរៀបចំឡើងដើម្បីការពារ និងទាក់ទាញការវិនិយោគពីកូរ៉េ។ ចំណែកប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជាវិញ បានគូសបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃអនុស្សរណៈយោគយល់នេះ និងចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា។ អនុស្សរណៈនេះ មិនត្រឹមតែជួយទាក់ទាញវិនិយោគិនកូរ៉េប៉ុណ្ណោះទេ ថែមទាំងជួយការពារការវិនិយោគដែលមានស្រាប់ផងដែរ។ សូមបញ្ជាក់ថា នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េសម្រេចបាននូវទំហំទឹកប្រាក់ជាង ៩២៣លានដុល្លារ…
-
ឯកឧត្តម ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ជិត ១.៥០០នាក់ នៅស្រុកបាទី

តាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង ទូរគម នាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ជាមួយអតីតយុទ្ធជន និងនិវត្តជន សរុបប្រមាណ ១.៤៨០នាក់ នៅស្រុកបាទី ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះអង្គពិធីទាំងមូល ព្រមទាំងបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលបានលះបង់ កម្លាំងកាយចិត្តកសាងនូវមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ជាតិមាតុភូមិ។ ទន្ទឹមនឹងនេះឯកឧត្តមបានគូសរំលេចអំពីការរីកចម្រើនលើគ្រប់វិស័យ រួមទាំងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សាលារៀន មន្ទីរពេទ្យ និងស្ពានថ្នល់។ ការពង្រឹងគុណភាពសេវាទូរគមនាគមន៍ និងការសាងសង់ «មជ្ឈមណ្ឌលបច្ចេក វិទ្យាសហគមន៍» នៅតាម វិទ្យាល័យ ដើម្បីជំរុញការអប់រំ និងការស្រាវជ្រាវតាមអ៊ីនធឺណិត សម្រាប់សិស្សានុសិស្ស។ ឯកឧត្តមក៏បានបញ្ជាក់អំពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្នុងការផ្តល់ដីសម្បទានសង្គមកិច្ច សេវាសុខាភិបាល ការសាងសង់ផ្ទះ និងការ បើកប្រាក់សោធននិវត្តន៍ជាទៀងទាត់។ ឯកឧត្តមរដ្ឋមន្ត្រី…
-
ផ្លូវបេតុងថ្មីបង្កើនសោភណភាពក្រុងកំពត និងកំពុងទាក់ទាញទេសចរ

អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តកំពត បានបង្ហាញនូវក្តីរីករាយចំពោះសមិទ្ធផលផ្លូវបេតុងថ្មី ក្នុងសង្កាត់កំពង់បាយ និងសង្កាត់កំពង់កណ្ដាល ដែលមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់សោភណភាពក្រុង និងជំរុញសក្តានុពលទេសចរណ៍មូលដ្ឋានផងដែរ។ ផ្លូវបេតុងអាមេជាច្រើនខ្សែត្រូវបានស្ថាបនាឡើងជាបន្តបន្ទាប់នៅក្នុងក្រុងកំពត ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ក្នុងនោះ នៅសង្កាត់កំពង់បាយ ផ្លូវបេតុងចំនួន ៣ខ្សែ ប្រវែងសរុប ៣៩៥ម៉ែត្រ ត្រូវបានបញ្ចប់ការស្ថាបនា។ រីឯនៅសង្កាត់កំពង់កណ្ដាល ផ្លូវបេតុងចំនួន ៤ខ្សែ ប្រវែង ៥០១ម៉ែត្រ ព្រមទាំងលូរំដោះទឹកមួយខ្សែ ក៏ត្រូវបានរៀបចំរួចរាល់ផងដែរ។ ការសម្រេចបាននូវសមិទ្ធផលផ្លូវបេតុងថ្មីទាំងនេះ បានធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលធ្លាប់ជួបការលំបាកដោយសារផ្លូវភក់ ផុង នារដូវវស្សាកន្លងមក សម្តែងនូវក្តីសប្បាយរីករាយព្រោះវាបានផ្លាស់ប្តូរមុខមាត់ជីវភាព និងការរស់នៅរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។ មន្ត្រីជំនាញបានបញ្ជាក់ថា ការកែលម្អបណ្តាញផ្លូវក្នុងក្រុងកំពតឱ្យមានសណ្តាប់ធ្នាប់ និងសោភណភាពបែបនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការត្រៀមលក្ខណៈទទួលភ្ញៀវទេសចរ។ជាការកត់សម្គាលគ្រាន់តែនៅក្នុងខែសីហាកន្លងទៅ ខេត្តកំពតទទួលបានភ្ញៀវទេសចរមកកម្សាន្តមានចំនួនជាង ១៧ម៉ឺននាក់៕ អត្ថបទនិងរូបភាព៖ សិលា សារិន
-
ខេត្តកំពង់ធំរកឃើញអ្នកឆ្លងគ្រុនឈាមជិត ២ ០០០ករណី និងស្លាប់ ៥នាក់

ស្ថានភាពជំងឺគ្រុនឈាមនៅក្នុងខេត្តកំពង់ធំ កំពុងស្ថិតក្នុងភាពប្រុងប្រយ័ត្នខ្ពស់ ដោយអាជ្ញាធរសុខាភិបាលបានរកឃើញអ្នកឆ្លងជិត ២ ០០០ ករណី និងមានអ្នកស្លាប់បាត់បង់ជីវិតចំនួន ៥ នាក់។ មន្ទីរសុខាភិបាលខេត្តកំពង់ធំ បាន និងកំពុងបន្តយុទ្ធនាការចុះ ផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋនៅតាមសហគមន៍ អំពីវិធីសាស្ត្រ ទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាមយ៉ាងសកម្ម បន្ទាប់ពីស្ថានភាព ជំងឺនេះមានការកើនឡើងគួរឱ្យព្រួយបារម្ភក្នុងរយៈពេលប្រមាណ ២០ថ្ងៃកន្លងមកនេះ។ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរសុខាភិបាលខេត្ត ដឹកនាំដោយ លោកវេជ្ជបណ្ឌិត កែ វដារី អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានចុះអប់រំ និងផ្សព្វផ្សាយផ្ទាល់ដល់ប្រជាពលរដ្ឋនៅភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់អ្នកភូមិ។ លោកវេជ្ជបណ្ឌិត កែ វដារី បានឱ្យដឹងថា ក្នុងអំឡុងពេលប្រមាណ ២០ថ្ងៃនៃការផ្ទុះរាលដាល មានអ្នកជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជាមធ្យមប្រមាណ ៥០នាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែបច្ចុប្បន្ន ស្ថានភាពបានធូរស្រាលបន្តិចវិញ ដោយចំនួនអ្នកជំងឺមកព្យាបាលបានថយចុះមកត្រឹមប្រមាណ ៣០នាក់ក្នុងមួយថ្ងៃ។ លោកវេជ្ជបណ្ឌិតបន្ថែមថា គិតមកទល់ពេលនេះ ខេត្តកំពង់ធំបានកត់ត្រាករណីជំងឺគ្រុនឈាមសរុបចំនួន ១,៨៥០ករណី និងមានអ្នកបាត់បង់ជីវិតគួរឱ្យសោកស្តាយចំនួន ៥នាក់។ ដើម្បីកាត់ផ្តាច់ការរីករាលដាលនេះ មន្ត្រីជំនាញ និងក្រុមការងារកម្មវិធីគ្រុនឈាម…
-
កម្ពុជានៅតែលើកបញ្ហាជម្លោះព្រំដែនប្រាប់សហគមន៍អន្តរជាតិបើថៃនៅតែផ្គើន

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃពុធទី០២ ខែកញ្ញា ឆ្នាំ២០២៦នេះថា កម្ពុជានៅតែរក្សាជំហរលើកបញ្ហាជម្លោះព្រំដែនប្រាប់សហគមន៍អន្តរជាតិឲ្យដឹងលឺ និងជួយធ្វើសាក្សី បើថៃនៅតែផ្គើនបន្តធ្វើសកម្មភាពឈ្លានពានមកលើទឹកដីកម្ពុជា។ អ្នកនាំពាក្យបញ្ជាក់បែបនេះបន្ទាប់ពីឯកឧត្តម លុយ ដេវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានបង្ហើបថា មានឯកអគ្គរដ្ឋទូតនៃប្រទេសទីបីបានទទួលការពឹងពាក់ពីឯកអគ្គរាជទូតផ្ទះលេខ២ មកបញ្ចុះបញ្ចូលលោក ដើម្បីកុំឱ្យកម្ពុជាលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងវេទិកានៃប្រទេសប្រើប្រាស់ភាសាបារាំង ឬហ្វ្រង់កូហ្វូនី។ ពាក់ព័ន្ធបញ្ហានេះ ឯកអគ្គរាជទូតកម្ពុជា បញ្ជាក់ច្បាស់ៗថា ប្រទេសថៃជាអ្នកឈ្លានពានប្រទេសកម្ពុជា ហើយថែមទាំងព្យាយាមបំភ្លៃការពិត ដោយប្រែក្លាយខ្មៅទៅជាស និងសទៅជាខ្មៅ។ ដូច្នេះ ក្នុងនាមជាអ្នកការទូតកម្ពុជា ឯកឧត្តមមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ការពារការពិត និងប្រាប់សហគមន៍អន្តរជាតិឱ្យបានដឹងច្បាស់ថា តើភាគីណាជាអ្នកឈ្លានពាន និងភាគីណាជាជនរងគ្រោះ។ ឯកឧត្តម ចាន់ រតនា បានបញ្ជាក់ថា បើចង់ឲ្យកម្ពុជាឈប់លើកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងវេទិការអន្តរជាតិ ទាល់តែភាគីថៃខ្លួនឯងឈប់បំពានមកលើទឹកដីកម្ពុជា។ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ ដោយមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងប្រទេសសមាជិកនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី។ បច្ចុប្បន្ន អង្គការនេះមានប្រទេសជាសមាជិកចំនួន ៨០ ស្មើនឹងប្រជាជនសរុប ៨៩០លាននាក់។ សូមរំលឹកថា នៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែសីហា កន្លងទៅ…
-
កម្ពុជាប្រាប់ថៃឲ្យឈប់មូលបង្កាច់ការពិត ដើម្បីក្រឡាស់ពីអ្នកឈ្លានពានទៅជាជនរងគ្រោះ

ក្រសួងការពារជាតិកម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយឧត្តមសេនីយ៍ Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលបានចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន។ ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឆ្លើយតបទៅភាគីថៃ ក្រសួងការពាជាតិកម្ពុជាបានសង្ងត់ធ្ងន់ថា ភាគីថៃទៅវិញទេ ដែលបានបើកការវាយប្រហារប្រដាប់អាវុធមកលើកម្ពុជាមុន ដោយបន្តថា ភាគីថៃមិនអាចមកដើរតួជាជនរងគ្រោះ ឬយកលេសការពារខ្លួនមកធ្វើជាមូលហេតុបិទបាំងសកម្មភាពយោធាខុសច្បាប់របស់ខ្លួន ដែលជាអ្នកវាយប្រហារមុនមកលើកម្ពុជាបានឡើយ។ ក្រសួងការពារជាតិក៏បានលាតត្រដាងការប៉ុនប៉ងឈ្លានពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យកម្ពុជាផងដែរ ដោយលើកឡើងថា ប៉ុន្មានថ្ងៃមុនពេលបើកការវាយប្រហារប្រដាប់អាវុធដោយគ្មានការញុះញង់មកលើកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃបានប្រកាសអំពីផែនការត្រៀមលក្ខណៈសង្គ្រាម «ចក្រពង្ស ភូវនាថ»។ ចំពោះកម្ពុជា ការដាក់ចេញផែនការនេះបង្ហាញយ៉ាងច្បាស់ថា សកម្មភាពយោធារបស់ថៃមានការរៀបចំទុកជាមុនយ៉ាងល្អិតល្អន់ និងប្រព្រឹត្តឡើងដោយចេតនាពិតប្រាកដ ផ្ទុយពីការលើកឡើងរបស់ភាគីថៃ ដែលថាការប្រើប្រាស់កម្លាំងរបស់ខ្លួន គ្រាន់តែជាការឆ្លើយតបក្នុងលក្ខណៈការពារខ្លួនប៉ុណ្ណោះ។ ក្នុងន័យនេះ ការប៉ុនប៉ងរបស់ភាគីថៃក្នុងការលើកយកការចោទប្រកាន់អំពីការញុះញង់ ការព្រួយបារម្ភផ្នែកសន្តិសុខ និងបញ្ហាគ្រាប់មីន មកធ្វើជាមូលហេតុសម្រាប់បង្អាក់ ឬពន្យារពេលការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែន គឺមិនស្របទៅនឹងស្មារតី និងការប្តេជ្ញាចិត្តដែលមានចែងក្នុងសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះទេ។ កម្ពុជា បានអំពាវនាវឱ្យភាគីថៃ អនុវត្តសេចក្តីថ្លែងការណ៍រួមនេះឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់ ជាពិសេសតាមរយៈការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនរបស់គណៈកម្មការព្រំដែនចម្រុះ (JBC) ឱ្យបានឆាប់រហ័ស ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការស្វែងរកដំណោះស្រាយដោយយុត្តិធម៌…