Category: ព័ត៌មានជាតិ

  • កម្ពុជាមានទេសចរណ៍ធម្មជាតិល្អផ្តាច់គេនៅអាស៊ីអាគ្នេយ៍

    កម្ពុជាមានទេសចរណ៍ធម្មជាតិល្អផ្តាច់គេនៅអាស៊ីអាគ្នេយ៍

    យោងតាមការវាយតម្លៃថ្មីរបស់ស្ថាប័នអន្តរជាតិល្បីមួយ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត។ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិ ឬ Eco-Tourism ល្អបំផុត។ នេះបើតាមយោងតាមរបាយការណ៍វាយតម្លៃចុងក្រោយរបស់ស្ថាប័នវាយតម្លៃអន្តរជាតិ U.S News & World Report។ ចំណាត់ថ្នាក់នេះ គឺជាមោទនភាពមួយសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។ ក្រសួងបរិស្ថានបានបញ្ជាក់ថា សមិទ្ធផលនិងជោគជ័តថ្មីនេះ គឺកើតពីផ្លែផ្កានៃសន្តិភាព និងការខិខំប្រឹងប្រែងអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដ៏ត្រឹមត្រូវ ច្បាស់លាស់ ឆ្ពោះទៅសម្រេចទស្សនវិស័យឆ្នាំ២០៥០។ សមិទ្ធិផលនេះក៏មិនអាចផ្តាច់ចេញពីស្ថិរភាពនយោបាយ និងសន្តិភាពពេញលេញ ដែលបានបង្កលក្ខណៈដល់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការលើកម្ពស់ការអភិរក្សជីវៈចម្រុះ និងជីវភាពសហគមន៍មូលដ្ឋាននានា។ លើសពីនេះ តំបន់លម្ហែបៃតងនៅតាមតំបន់ការពារធម្មជាតិ កំពុងបង្ហាញសក្តានុពល និងការទាក់ទាញទេសចរណ៍ធម្មជាតិ ដែលជំរុញឱ្យកម្ពុជាបង្កើតបានសក្តានុពលយ៉ាងសំខាន់ក្នុងការស្រូបទាញភ្ញៀវទេសចរគ្រប់ទិសទី ទាំងជាតិនិងអន្តរជាតិដែលស្រឡាញ់ ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន។ ក្រសួងបរិស្ថានបានឱ្យដឹងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការណែនាំ និងការចង្អុលបង្ហាញជាយុទ្ធសាស្ត្រយ៉ាងម៉ឺងម៉ាត់ ក្នុងការជំរុញការអភិវឌ្ឍ សហគមន៍តំបន់ការពារធម្មជាតិ ឱ្យក្លាយទៅជាម្ចាស់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ផ្សារភ្ជាប់នឹងការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។ ក្នុងន័យនេះ ក្រសួងបរិស្ថានកំពុងជំរុញយ៉ាងសកម្មលើការអភិវឌ្ឍ…

  • កម្ពុជាអំពាវនាវឱ្យថៃគោរពច្បាប់អន្តរជាតិ និងបូរណភាពទឹកដីកម្ពុជា នៅចំពោះមុខ UN

    កម្ពុជាអំពាវនាវឱ្យថៃគោរពច្បាប់អន្តរជាតិ និងបូរណភាពទឹកដីកម្ពុជា នៅចំពោះមុខ UN

    ក្នុងសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ​សហ​ប្រជាជាតិ(អ.ស.ប, UN )កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជាបានប្រាប់កិច្ចប្រជុំដោយ​សម្តែងក្តីកង្វល់​យ៉ាង​ធ្ងន់ធ្ងរ​ជុំវិញការ​បន្តកាន់កាប់ និង​ស្ថាបនា​រចនាសម្ព័ន្ធខុស​ច្បាប់របស់​កងកម្លាំងថៃនៅតំបន់ព្រំដែន ដែលកំពុងបង្កផលប៉ះពាល់ដល់​ប្រជាពលរដ្ឋ​​ភៀសខ្លួន​កម្ពុជាជាង ២ម៉ឺននាក់។ទន្ទឹមនេះក៏ទាមទារឱ្យភាគីថៃគោរព​ច្បាប់អន្តរជាតិ និងបញ្ឈប់រាល់​សកម្មភាព​ខុសច្បាប់នៅ​លើដែន​ដីកម្ពុជា។ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ក្នុងសម័យប្រជុំ​លើក​ទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ​លើរបាយការណ៍ប្រចាំឆ្នាំរបស់ឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដោយ​បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួន​ ។ តំណាងអចិន្ត្រៃយ៍កម្ពុជាបានប្រាប់អ.ស.បថា ទោះបីជាបទឈប់បាញ់​នាខែធ្នូ ឆ្នាំ២០២៥ រវាងកម្ពុជា និងថៃត្រូវបាន​រក្សាក៏ដោយ ប៉ុន្តែ​ប្រជាពលរដ្ឋកម្ពុជាជាង ២ម៉ឺ​ននាក់ នៅតែមិនទាន់អាច​ត្រឡប់ទៅផ្ទះ​សម្បែងវិញដោយសុវត្ថិភាព និងកិត្តិយសបាននៅឡើយ។ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវរងការបំផ្លិចបំផ្លាញ ដែលបាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ និងការសិក្សាអប់រំ ជាពិសេស​ចំពោះស្ត្រី និងកុមារ។ កងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តសកម្មភាពខុសច្បាប់នៅក្នុងតំបន់កាន់កាប់ដែលស្ថិតក្នុងដែនដីកម្ពុជា ដោយការ​បង្កើតស្ថានភាពថ្មី (faits accomplis) តាមរយៈការដាក់របងលួសបន្លា កុងតឺន័រ ការសាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​យោធានិងស៊ីវិល និងការចេញបណ្ណកម្មសិទ្ធិ​ដីធ្លី​ជូនប្រជាពលរដ្ឋថៃ មុនពេលមានការខណ្ឌសីមា…

  • កម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវការរំលោភដែនដី នៅឧត្តរមានជ័យ និងបន្ទាយមានជ័យ

    កម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវការរំលោភដែនដី នៅឧត្តរមានជ័យ និងបន្ទាយមានជ័យ

    រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានប្រកាស​ទាមទារឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវរាល់​សកម្មភាព​រំលោភបំពាន​ដែនដីដោយខុសច្បាប់ក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយ​មាន​ជ័យ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបាន​ប្រកាសតវ៉ាយ៉ាងម៉ឺងម៉ាត់ជាថ្មីទៀត ចំពោះការរំលោភ​បំពាន​ជាបន្ត​បន្ទាប់ដោយប្រទេសថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដី​របស់កម្ពុជា ក្នុងតំបន់មួយចំនួនដែល​កាន់​កាប់​ដោយខុសច្បាប់ដោយ​កងកម្លាំងប្រដាប់អាវុធថៃចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ មក។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងចុះថ្ងៃទី ៨ កញ្ញា និងត្រូវបាន​ផ្សព្វផ្សាយ​នៅថ្ងៃពុធទី៩ ខែកញ្ញា​នេះ បានគូស​បញ្ជាក់ថា កាលពី​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានវាយ​កម្ទេចផ្ទះ​របស់​ប្រជាពលរដ្ឋខ្មែរ​ចំនួន​២ខ្នង នៅតំបន់បឹងត្រកួន ស្ថិតក្នុងភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយ​មានជ័យ។ បន្ទាប់មក ថៃបាន​ប្រើប្រាស់គ្រឿងចក្រធុនធ្ងន់​ឈូស​ឆាយដីលើកទំនប់ ដើម្បីត្រៀមសាងសង់សំណង់យោធារឹងមាំ​អចិន្ត្រៃយ៍។ បន្ថែមពីនេះ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា​កងកម្លាំង​ប្រដាប់អាវុធថៃបានបញ្ជូនគ្រឿងចក្រធុនធ្ងន់ដើម្បីសាង​សង់​លេណ​ដ្ឋាន​យោធានៅបរិវេណវត្តអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ប្រភពដដែលបន្តថា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ភាគីថៃបាន​ប្រើប្រាស់គ្រឿងម៉ាស៊ីនជីកអណ្តូងទឹកមួយកន្លែងនៅ​ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយនៅថ្ងៃទី៧ ខែកញ្ញា ថៃក៏បានវាយបំបែក​សំណង់​ស៊ីវិលកម្ពុជា ក្នុងភូមិប្រាសាទ ស្ថិតក្នុងឃុំ និងស្រុកខាងលើផងដែរ។ លើសពីនេះ នៅថ្ងៃទី៧ ខែកញ្ញាដដែល…

  • លោក ឡេង ណាវ៉ាត្រា ប្រកាសទទួលស្គាល់បរាជ័យក្នុងមុខជំនួញអចលនវត្ថុ ហើយប្រគល់ទ្រព្យសម្បត្តិសេសសល់ជូនក្រសួងរៀបចំដែនដីចាត់ចែងដោះស្រាយជាមួយអតិថិជន

    លោក ឡេង ណាវ៉ាត្រា ប្រកាសទទួលស្គាល់បរាជ័យក្នុងមុខជំនួញអចលនវត្ថុ ហើយប្រគល់ទ្រព្យសម្បត្តិសេសសល់ជូនក្រសួងរៀបចំដែនដីចាត់ចែងដោះស្រាយជាមួយអតិថិជន

    លោក ឡេង ណាវ៉ាត្រា ម្ចាស់ក្រុមហ៊ុន ហ្កាឡាក់ស៊ី ណាវាត្រា គ្រុប បានចេញមុខប្រកាសជាសាធារណៈ ទទួលស្គាល់ការបរាជ័យក្នុងការបញ្ចប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យរបស់ខ្លួន ដោយសារអាជីវកម្មមានការខាតបង់ និងជំពាក់បំណុលច្រើនពេក។ ដើម្បីបង្ហាញពីការទទួលខុសត្រូវ និងភាពស្មោះត្រង់ចំពោះមុខច្បាប់ លោកបានសម្រេចចិត្តប្រគល់ទ្រព្យសម្បត្តិទាំងអស់របស់លោក និងគ្រួសារជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកទៅចាត់ចែងដោះស្រាយបំណុល ព្រមទាំងបញ្ចប់គម្រោងជូនប្រជាពលរដ្ឋ ហើយលោកក៏បានប្រកាសស្ម័គ្រចិត្តទទួលទោសតាមច្បាប់ផងដែរ។ ក្នុងសេចក្តីប្រកាសជាសាធារណៈនេះ ​លោក ឡេង ណាវ៉ាត្រា ក៏បានភ្ជាប់លិខិតរបស់ក្រសួងរៀបចំដែនដី ផ្ញើជូនប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដើម្បីស្នើឱ្យស្រាវជ្រាវ និងផ្ដល់បញ្ជីអចលនទ្រព្យទាំងអស់ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប របស់លោក ឡេង ភត្រា និងភាគីពាក់ព័ន្ធមួយចំនួនទៀត​ ដែលបានផ្ទេរកម្មសិទ្ធិទៅឱ្យអ្នកផ្សេងចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៦ និងអចលនទ្រព្យទាំងអស់ដែលនៅសល់បច្ចុប្បន្ន។ វិធានការនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណើសុំកិច្ចអន្តរាគមន៍ និងដំណោះស្រាយជូនប្រជាពលរដ្ឋ ខណៈដែលក្រសួងរៀបចំដែនដី បានសម្រេចចូលសម្របសម្រួលរកដំណោះស្រាយជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋជាអតិថិជន​របស់គម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ 3A និងគម្រោងជ្រែ១០០…

  • រាជរដ្ឋាភិបាលសម្រេចផ្អាកល្បែងភ្នាល់អនឡាញនៅគ្រប់កាស៊ីណូទូទាំងប្រទេស ចាប់ពីខែតុលាតទៅ

    រាជរដ្ឋាភិបាលសម្រេចផ្អាកល្បែងភ្នាល់អនឡាញនៅគ្រប់កាស៊ីណូទូទាំងប្រទេស ចាប់ពីខែតុលាតទៅ

    រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​​ផ្អាក​ហ្គេមភ្នាល់​អនឡាញនៅគ្រប់កាស៊ីណូទូទាំងប្រទេស ចាប់ពីខែតុលា ឆ្នាំ២០២៦នេះតទៅ។ នេះបើតាម ឯកឧត្តម  ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ដែលបញ្ជាក់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងចំនួន១ខ្សែ នៅភូមិព្រៃម្លូ ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។ នៅកម្ពុជា មានកាស៊ីណូ​ស្របច្បាប់សរុបចំនួន​១៩៥ទីតាំង។ ឯកឧត្តមរដ្ឋមន្ត្រីបានព្រមានថា កាស៊ីណូណាដែលហ៊ានល្មើសនឹងវិធានការនេះ នឹងត្រូវដកអាជ្ញាបណ្ណ និងប្រឈមមុខច្បាប់ផ្សេងទៀត។ ឯកឧត្តម​ ស សុខា បានលើកឡើងថា ការសម្រេចបិទល្បែងភ្នាល់​អនឡាញនេះ គឺដើម្បីពង្រឹងបន្ថែមទៀតនូវវិធានការបង្ការ ទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការចរាចរណ៍សាច់ប្រាក់គ្មានប្រភពច្បាស់លាស់។​ ឯកឧត្តម ស សុខា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា​បានណែនាំឱ្យ​ក្រសួងស្ថាប័នជំនាញ ត្រូវពង្រឹងវិធានការគ្រប់គ្រងល្បែងប្រភេទនេះឱ្យបានច្បាស់លាស់ ទាំងមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជាពិសេសមូលធនមនុស្សមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ មុននឹងពិចារណាសម្រេចអនុញ្ញាតឡើងវិញ។ ​ការផ្អាកហេ្គមភ្នាល់អនឡាញ ធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាទើបតែបានប្រកាសប្រាប់អង្គទូត និងសហគមន៍អន្តរជាតិថា នៅកម្ពុជា លែងមានទៀតឡើយនូវសំបុកពួកឆបោកខ្នាតធំ ប៉ុន្តែទោះបីយ៉ាងណាកម្ពុជានៅតែបន្តបង្រ្កាបជនសង្ស័យ​ដែលរត់ទៅសំងំលួចលាក់ប្រព្រឹត្តជាទ្រង់ទ្រាយតូចៗបន្តទៀត។  ក្នុងរយៈពេលជាង ៦ខែចុងក្រោយនេះ អាជ្ញាធរកម្ពុជាសម្រេចបានលទ្ធផលធំៗក្នុងការបង្រ្កាបបទល្មើស​ឆបោកតាមបច្ចេកវិទ្យា ក្នុងនោះ សមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿងចំនួន ៤០៨ករណីទៅតុលាការ ពាក់ព័ន្ធនឹងជនត្រូវចោទជិត ៣ ៥០០នាក់…

  • កម្ពុជាប្រកាសដាក់ឱ្យអនុវត្តគម្រោងអភិបាលកិច្ចសុខភាពភ្នែក ឆ្នាំ២០២៦-២០៣១ និង យុទ្ធសាស្ត្រ WHO SPECS 2030

    កម្ពុជាប្រកាសដាក់ឱ្យអនុវត្តគម្រោងអភិបាលកិច្ចសុខភាពភ្នែក ឆ្នាំ២០២៦-២០៣១ និង យុទ្ធសាស្ត្រ WHO SPECS 2030

    រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោងអភិបាលកិច្ចសុខភាពភ្នែក ឆ្នាំ២០២៦-២០៣១ និង យុទ្ធសាស្ត្រ WHO SPECS 2030 នៅកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការពង្រឹងប្រព័ន្ធសុខភាពភ្នែក បង្កើនការទទួលបានសេវាសុខភាពភ្នែកប្រកបដោយគុណភាព និងគាំទ្រដល់ការសម្រេចគោលដៅគ្របដណ្តប់សុខភាពជាសកល។ ពិធីនេះរៀចំឡើងនាព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា សុខភាពភ្នែកគឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធសុខាភិបាល និងជាកត្តាចាំបាច់សម្រាប់ការសម្រេចបាននូវគោលដៅគ្របដណ្តប់សុខភាពជាសកល (UHC)។ បញ្ហាការចុះខ្សោយគំហើញ និងភាពពិការភ្នែក មិនត្រឹមតែប៉ះពាល់ដល់សុខភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផលប៉ះពាល់ដល់ការអប់រំ ផលិតភាពការងារ ជីវភាពគ្រួសារ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមូលធនមនុស្សរបស់ប្រទេសជាតិផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ការដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោងអភិបាលកិច្ចសុខភាពភ្នែក ២០២៦–២០៣១ និងយុទ្ធសាស្ត្រ WHO’s SPECS 2030 គឺជាជំហានសំខាន់មួយទៀតក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលភ្នែករបស់កម្ពុជា និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូប រួមទាំងប្រជាជននៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល អាចទទួលបានសេវាថែទាំសុខភាពភ្នែកដែលមានគុណភាព សមធម៌…

  • ក្រុម AOT នៅថៃ ហាក់មើលធ្លុះល្បិចកលឈ្លានពានទឹកដីខ្មែរ ​ក្រោមលេសបង្រា្កបស្កែមអនឡាញ

    ក្រុម AOT នៅថៃ ហាក់មើលធ្លុះល្បិចកលឈ្លានពានទឹកដីខ្មែរ ​ក្រោមលេសបង្រា្កបស្កែមអនឡាញ

    ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅខាងភាគីថៃ មិនបានចាប់អារម្មណ៍ចំពោះដំណើរទស្សនកិច្ចអគារកាស៊ីណូលើទឹកដីកម្ពុជា ដែលយោធាថៃបានរៀបចំឡើងជាថ្មីម្តងទៀតកាលពីថ្ងៃទី ៧ កញ្ញា ២០២៦នោះឡើយ។ ជាក់ស្តែង មានតែ៣ប្រទេសប៉ុណ្ណោះ​ ដែលបានចូលរួមក្នុងបេសកកម្មត្រួតពិនិត្យតំបន់ ដែលថៃអះអាងថាជាអតីតទីតាំងធ្វើសកម្មភាពរបស់ឧក្រិដ្ឋជនឆបោកតាមអនឡាញ។ ​កម្ពុជាក៏ត្រៀមចេញលិខិតតវ៉ាសកម្មភាពគឃ្លើននេះផងដែរ។ ក្នុងចំណោមសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ទាំង៩ប្រទេស មានតែអ្នកសង្កេតការណ៍​មកពី៣ប្រទេសប៉ុណ្ណោះ គឺហ្វីលីន ប្រធាន AOT បច្ចុប្បន្ន, ម៉ាឡេស៊ី ប្រធាន AOT ចាស់, និងឥណ្ឌូនេស៊ី ដែលបាន​សម្រេចចូលរួមក្នុងដំណើរការសង្កេតកាណ៍តំបន់កាស៊ីណូ នៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ ​​ដែលយោធាថៃរៀបចំកាលពីថ្ងៃទី ៧ កញ្ញា។ មន្រ្តីរដ្ឋាភិបាលកម្ពុជា និងអ្នកជំនាញភូមិសាស្រ្តនយោបាយ មើលឃើញថា ការមិនចាប់អារម្មណ៍ពីសំណាក់បណ្តាប្រទេសសមាជិកអាស៊ាន បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការបាត់ទំនុកចិត្តលើភាគីថៃ ដែលបានសម្តែងរូបភាពចុះសង្កេតការណ៍ ដើម្បីបិទបាំងទង្វើឈ្លានពាន និងការរំលោភបំពានលើបូរណភាពទឹកដីកម្ពុជា។ ​ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលទទួលបេសកកម្មតាមដានការអនុវត្តបទឈប់បាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានការចូលរួមពីប្រទេសជាសមាជិកអាស៊ានចំនួន ៩ រួមមាន ម៉ាឡេស៊ី ដែលជាអ្នកដឹកនាំបេសកកម្មដំបូង ហ្វីលីពីន ជាអ្នកដឹកនាំបច្ចុប្បន្ន ព្រមទាំងមានឥណ្ឌូនេស៊ី វៀតណាម សិង្ហបុរី ប្រ៊ុយណេ និងឡាវ ជាសមាជិក។ រាជរដ្ឋាភិបាលកម្ពុជា គ្រោងចេញលិខិតតវ៉ាផ្លូវការប្រឆាំងនឹងភាគីថៃ ដែលបានដឹកនាំបេសកកម្មចូលក្នុងទឹកដីកម្ពុជាដោយគ្មានការអនុញ្ញាត និងបានប្រើប្រាស់ល្បិចប្រឌិតព័ត៌មានដើម្បីទម្លាក់កំហុសមកលើកម្ពុជា។…

  • សម្ដេច ហ៊ុន ម៉ាណែត ៖ អក្ខរកម្មគឺជាមូលដ្ឋានគ្រឹះនៃការលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន

    សម្ដេច ហ៊ុន ម៉ាណែត ៖ អក្ខរកម្មគឺជាមូលដ្ឋានគ្រឹះនៃការលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន

    ក្នុងឱកាសអបអរសាទរទិវាអក្ខរកម្មអន្តរជាតិ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មានលើកឡើងថា អំពីសារៈសំខាន់នៃកម្មវិធីអក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍចំណេះដឹងមូលដ្ឋាន និងសមត្ថភាពជំនាញវិជ្ជាជីវៈ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអបអរសាទរ ខួបលើកទី២៦ ទិវាអក្ខរកម្មអន្តរជាតិ (៨ កញ្ញា ២០០០ – ៨ កញ្ញា ២០២៦) ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន» និងចាត់ទុកប្រធានបទនេះ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍចំណេះដឹងមូលដ្ឋាន និងសមត្ថភាពជំនាញវិជ្ជាជីវៈ ។ សម្ដេចបវរធិបតី បានគូសបញ្ចាក់លើបណ្ដាញសង្គមនាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ថា ប្រធានបទដ៏សំខាន់មួយនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅ សំដៅ បង្កើនការយល់ដឹងកាន់តែទូលំទូលាយក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃកម្មវិធីអក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍចំណេះដឹងមូលដ្ឋាន និងសមត្ថភាពជំនាញវិជ្ជាជីវៈ។ សម្ដេចលើកឡើងថា អក្ខរកម្មគឺជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន ។ អក្ខរកម្មនៅក្នុងបរិបទសតវត្សទី២១ មិនត្រឹមតែនិយាយអំពីសមត្ថភាពអាន សរសេរ និងគណនាលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែបានរួមបញ្ចូលទាំងសមត្ថភាពប្រើប្រាស់ព័ត៌មាន ការគិតវិភាគ ការដោះស្រាយបញ្ហា អក្ខរកម្មឌីជីថល ភាពជាពលរដ្ឋសកល…

  • ផលិតកម្មក្នុងស្រុកគ្រោងថតភាពយន្តខ្នាតធំរឿង «ល្បុក្កតោ អ្នកចម្បាំងអង្គរ» ដោយមាន ដាវ លីឌុច ជាតួឯក

    ផលិតកម្មក្នុងស្រុកគ្រោងថតភាពយន្តខ្នាតធំរឿង «ល្បុក្កតោ អ្នកចម្បាំងអង្គរ» ដោយមាន ដាវ លីឌុច ជាតួឯក

    គម្រោងផលិតខ្សែភាពយន្តខ្នាតធំរឿង «ល្បុក្កតោ អ្នកចម្បាំងអង្គរ» របស់ផលិតកម្ម ប្រាយ ហ្វីម បានទទួលការគាំទ្រពេញទំហឹងពីក្រសួង ស្ថាប័ន ពាក់ព័ន្ធ។ ខ្សែភាពយន្តនេះគ្រោងចំណាយថវិកាផលិតរាប់ម៉ឺនដុល្លារ ហើយគ្រោងចាប់ផ្តើមថតនៅខែមករា ឆ្នាំ២០២៧។ ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបណ្ឌិតសភាល្បុក្កតោកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះផលិតកម្មក្នុងស្រុកឈ្មោះ ប្រាយ ហ្វីម ដែលគ្រោងផលិតខ្សែភាពយន្តខ្នាតធំរឿង «ល្បុក្កតោ អ្នកចម្បាំងអង្គរ»។ ភាពយន្តនេះ គ្រោងចំណាយថវិការផលិតរាប់ម៉ឺនដុល្លារ ហើយថតនៅលើទឹកដីអង្គរ និងតំបន់អច្ឆរិយៈមួយចំនួនទៀតរបស់កម្ពុជា ដោយមានការចូលរួមសម្តែងពីតារាល្បីៗទាំងជាតិ និងអន្តរជាតិ។ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍គាំទ្រយ៉ាងមុតមាំចំពោះគំនិតផ្តួចផ្តើមរបស់ផលិតករកម្ពុជា ដែលនឹងផលិតខ្សែភាពយន្តខ្នាតធំអំពីគុនល្បុក្កតោ ជាកេរដំណែលនៃក្បាច់គុនបុរាណរបស់បុព្វបុរសខ្មែរជំនាន់មុន។ ឯកឧត្តម បានគូសបញ្ជាក់ថា ភាពយន្តគឺជាឧបករណ៍សិល្បៈដ៏មានសារៈសំខាន់ និងមានប្រសិទ្ធភាព ក្នុងការបង្ហាញរូបភាពពិតអំពីប្រវត្តិសាស្រ្ត វប្បធម៌ អត្តសញ្ញាណជាតិ និងទេសភាពដ៏ស្រស់ស្អាតរបស់កម្ពុជា ទៅកាន់ពិភពលោក។ សម្រាប់ឯកឧត្តម ភាពយន្តអាចជួយប៧ង្កើនការយល់ដឹង ការចាប់អារម្មណ៍ និងការចង់មកស្វែងយល់ពីកម្ពុជាដោយផ្ទាល់កាន់តែច្រើន។ ឯកឧត្តម មានសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីភាពយន្តខ្នាតធំនេះត្រូវបានផលិតរួចរាល់ និងដាក់បញ្ចាំងនៅក្នុងស្រុក និងក្រៅស្រុក…

  • កម្ពុជា-កូរ៉េខាងជើង រំលឹកពីចំណងមិត្តភាពជាង ៦ទសវត្សរ៍ ហើយប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

    កម្ពុជា-កូរ៉េខាងជើង រំលឹកពីចំណងមិត្តភាពជាង ៦ទសវត្សរ៍ ហើយប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

    កម្ពុជា និងកូរ៉េខាងជើង បានបញ្ជាក់ជាថ្មីពីមិត្តភាពយូរអង្វែង និងប្តេជ្ញាបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ ក្នុងឱកាសនៃការប្រារព្ធខួបលើកទី៧៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។ ពិធីអបអរសាទរខួបលើកទី៧៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ត្រូវបានរៀបចំឡើងដោយស្ថានទូតកូរ៉េខាងជើងប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន តំណាងរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងឱកាសនោះលោក ប៉ាក់ ឆុល ជុន (Pak Chol Jun) ភារធារីនៃស្ថានទូតបានលើកឡើងពីមូលដ្ឋានប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងជើង ដែលត្រូវបានកសាងឡើងតាមរយៈទំនាក់ទំនងដ៏ជិតស្និទ្ធរវាងស្ថាបនិកសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺអតីតប្រធានាធិបតី គីម អ៊ីល ស៊ុង និងព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ លោកបានលើកឡើងថា មិត្តភាពរវាងប្រទេសទាំងពីរ ដែលបានចាក់ឫសគល់យ៉ាងរឹងមាំលើមូលដ្ឋានទំនាក់ទំនងដ៏ជិតស្និទ្ធរវាងមេដឹកនាំជំនាន់មុននៃប្រទេសទាំងពីរ បានអភិវឌ្ឍយ៉ាងល្អប្រសើរអស់រយៈពេលជាង ៦ ទសវត្សរ៍មកហើយ។ លោក ប៉ាក់ ឆុល ជុន បានបញ្ជាក់ទៀតថា កូរ៉េខាងជើងនឹងបន្តថែរក្សាទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងប្រពៃណីជាមួយកម្ពុជា ព្រមទាំងខិតខំពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយលើគ្រប់វិស័យ។ លោកសង្កត់ធ្ងន់ថា កូរ៉េខាងជើងនឹងបន្តអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយបណ្តាប្រទេសដែលគោរពអធិបតេយ្យភាពរបស់ខ្លួន…