-
រយៈពេល១០ថ្ងៃដើមខែកញ្ញា អ្នកបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ថយចុះ បើធៀបនឹងខែសីហា

រយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានកើតឡើងចំនួន៦៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់៥០នាក់ និងរបួសធ្ងន់ស្រាលចំនួន ៨១នាក់។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នានៃខែសីហា ពោលអ្នកស្លាប់ថយចុះ ២នាក់ និងអ្នករបួសថយចុះ ៦នាក់។ យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គ្រោះថ្នាក់ចរាចរណ៍រយៈពេល១០ថ្ងៃនៃដើមខែកញ្ញាភាគច្រើនកើតឡើងក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កែប កំពត ព្រះសីហនុ កោះកុង បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង និងខេត្តព្រៃវែង។ករណីគ្រោះថ្នាក់បានកើតឡើងចំនួន៦៩ករណី បណ្តាលមនុស្ស៥០នាក់បាត់បង់ជីវិ និងរបួសធ្ងន់ស្រាលចំនួន ៨១នាក់។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នានៃខែសីហា អ្នកស្លាប់ថយចុះ ២នាក់ និងអ្នករបួសថយចុះ ៦នាក់។ គួររំលឹកថា ចាប់ពីថ្ងៃទី១ ដើមខែកញ្ញាមក សមត្ថកិច្ចបានចាប់ផ្តើមអនុវត្ត និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងភូមិសាស្ត្រដែលតែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ នៃរាជធានី-ខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ…
-
ការចុះបញ្ជីដី និងចេញបណ្ណកម្មសិទ្ធិ ក្នុងក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី បានបិទបញ្ចប់ដោយជោគជ័យ

ការងារចុះបញ្ជីដីធ្លីទូទាំងក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានបញ្ចប់ជាផ្លូវការ ដោយសម្រេចបានជោគជ័យទាំងស្រុងលើការចេញបណ្ណកម្មសិទ្ធិ និងការដោះស្រាយបញ្ចប់រាល់បញ្ហាទំនាស់ដីធ្លីនៅក្នុងតំបន់ទាំងនោះ ។ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបញ្ចប់ ក្នុងក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។ ឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរ និងថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ ដែលបាន ចូលរួមសហការយ៉ាងសកម្មក្នុងកិច្ចការវាស់វែង និងចុះបញ្ជីដីធ្លីនៅទូទាំងខេត្តបន្ទាយមានជ័យ រហូតជំរុញឱ្យការងារដ៏មានសារៈសំខាន់នេះសម្រេចបានជោគជ័យតាមផែនការកំណត់។ ឯកឧត្តម បានបន្ថែមថា ភាពជោគជ័យដ៏ត្រចះត្រចង់នេះ ក៏មិនអាចខ្វះបានពីការចូលរួមយ៉ាងសកម្ម និងការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ពិសេសមេឃុំ មេភូមិ ដែលជាកម្លាំងស្នូលស្គាល់ច្បាស់ពីសុខទុក្ខ និងប្រវត្តិដីធ្លីរបស់ប្រជាពលរដ្ឋ ។ ការទទួលស្គាល់សិទ្ធិ និងការចុះបញ្ជីទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋ គឺទាមទារឱ្យមានការផ្ទៀងផ្ទាត់ និងការយល់ព្រមពីគ្រប់ភាគីពាក់ព័ន្ធទើបធានាបាននូវភាពត្រឹមត្រូវ និងយុត្តិធម៌ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ…
-
កម្ពុជា-ថៃ ចាប់ផ្តើមបើកកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការ ផ្សះផ្សា UNCLOS នៅសិង្ហបុរី

កម្ពុជា និងថៃ បានចាប់ផ្តើមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាតំបន់ សមុទ្រទាមទារត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ នៅថ្ងៃទី១៤ ខែកញ្ញានេះ នៅប្រទេសសិង្ហបុរី។ តាមរបៀបវារៈផ្លូវការនៃកិច្ចប្រជុំគណៈកម្មការផ្សះផ្សា UNCLOS រវាងកម្ពុជា និងថៃនាថ្ងៃទី១៤ ខែកញ្ញានេះ ដែលជាថ្ងៃដំបូងនៃកិច្ចប្រជុំមិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ តែទោះជាយ៉ាងណាដោយផ្អែកលើគំរូធ្លាប់អនុវត្តរវាងអូស្រ្តាលី និងទីម័រខាងកើត កិច្ចប្រជុំបិទទ្វារនេះនឹងចាប់ផ្តើមដោយការ ថ្លែងការណ៍របស់ភាគីទាំងពីរ។ មន្ត្រីក្រសួងការបរទេសបានឱ្យដឹងថា ជំនួបដំបូងនឹងពិនិត្យ លើការតែងតាំងសមាជិកគណៈកម្មការទាំង ៥រូប រួមមាន តំណាងកម្ពុជា ២រូប តំណាងថៃ ២រូប និងប្រធាន ១រូប ដែល ត្រូវចុះហត្ថលេខាទទួលស្គាល់ជាផ្លូវការនៅថ្ងៃនេះ មុននឹងបន្តពិភាក្សាអំពីនីតិវិធីការងារ ដើម្បីរៀបចំរបាយការណ៍ អនុសាសន៍ចុងក្រោយ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៩ ខែកញ្ញា កិច្ចប្រជុំនេះរៀបចំឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា UNCLOS បន្ទាប់ពីមានការប្រកាសពីតុលាការ អចិន្ត្រៃយ៍នៃមជ្ឈត្តកម្ម (PCA)។ សម្រាប់បេសកកម្មនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការបរទេស ធ្វើជាភ្នាក់ងារតំណាងកម្ពុជា ដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់អន្តរជាតិ…
-
ក្រុមហ៊ុនចំនួន៦គ្រោងនាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ១៤ម៉ឺនតោនពីកម្ពុជា ក្រោយជំនួបធុរកិច្ចលើកដំបូង

ក្រុមហ៊ុនចំនួន ៦ បានបង្ហាញផែនការនាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ១៤ម៉ឺន៤ពាន់តោន ចេញពីកម្ពុជា បន្ទាប់ពីជំនួបធុរកិច្ចរវាងអ្នកប្រមូលទិញគ្រាប់ស្វាយចន្ទី ជាមួយសមាគមស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្ដាញសារព័ត៌មាន AMS ថា ជំនួបធុរកិច្ចលើកទី១ ក្នុងឆ្នាំ២០២៦នេះ បានប្រមូលផ្តុំអ្នកផលិតស្វាយចន្ទី សហគមន៍កសិកម្ម សហគ្រាសកែច្នៃ ក្រុមហ៊ុនពាណិជ្ជកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុ នៅក្នុងកិច្ចសន្ទនាធុរកិច្ច និងធុរកិច្ច (B2B) ដែលមានគោលបំណងពង្រឹងការតភ្ជាប់ទីផ្សារ និងពង្រីកឱកាសសម្រាប់គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា។ ក្រុមហ៊ុនដែលបានចូលរួម មាន : សហគ្រាស Nut & Nest, ក្រុមហ៊ុន Mirarth Agri Tech, ក្រុមហ៊ុន Olam Outspan Cambodia, ក្រុមហ៊ុន Pinex Agro, ក្រុមហ៊ុន Special Trust Cambodia, ក្រុមហ៊ុន Mertol Sunflower Import & Export,…
-
ព្រៃវែងក្លាយជាខេត្តទី៣ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ បន្ទាប់ពីភ្នំពេញ និងកណ្តាល

ខេត្តព្រៃវែងក្លាយជាខេត្តទី៣ នៅកម្ពុជា ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល។ នេះបើតាមការផ្សាយព័ត៌មានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ពិធីប្រកាសទទួលស្គាល់នេះធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរខេត្ត អង្គការ ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋប្រមាណ ១ ៣៧០នាក់។ ឯកឧត្តម ឆាយ ឫទ្ធិសែន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខេត្តព្រៃវែង ក្នុងការលើកកម្ពស់សេវាទឹកស្អាត និងអនាម័យ ព្រមទាំងការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការលើកកម្ពស់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ការផ្លាស់ប្តូរទម្លាប់មកទទួលទានទឹកស្អាត ដើម្បីសុខភាព ការប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ និងរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យ។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ន អត្រាគ្របដណ្តប់សេវាទឹកស្អាតកម្រិតមូលដ្ឋានទូទាំងប្រទេសបានកើនដល់ ៨៩% ខណៈអនាម័យជនបទកម្រិតមូលដ្ឋានកើនដល់ ៩៥%។ រាជធានី-ខេត្តទាំង២៥ សុទ្ធសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ប៉ុន្តែរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែង សម្រេចបានកម្រិតខ្ពស់ (ODF+) ដែលមានន័យថា ក្រៅពីគ្មានបន្ទោរបង់ពាសវាលពាសកាល តំបន់នោះក៏មានការគ្រប់គ្រងសំណល់រឹង និងរាវបានល្អ ហើយថែរក្សាបាននូវអនាម័យ និងភាពស្អាតទូទៅ។ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធបន្តសហការគ្នា ដើម្បីលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតដោយប្រកាន់យកគោលការណ៍គ្រឹះសំខាន់ៗចំនួន ៤…
-
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុង កិច្ចប្រជុំកំពូល អន្តរជាតិស្ដីពីលំហអាកាស

ប៉ារីស៖ នាថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ ឯកឧត្ដម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាតំណាងដ៏ខ្ពង់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអន្តរជាតិស្ដីពីលំហអាកាស នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង។ កិច្ចប្រជុំកំពូលនេះ សហការរៀបចំដោយសាធារណរដ្ឋបារាំង និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យលំហអាកាស និង តំណាងប្រទេសជាង៩០ ព្រមទាំង តំណាងអង្គការអន្តរជាតិ និងវិស័យ ឯកជន សរុបជាង ២ ០០០នាក់។ នេះជាកិច្ចប្រជុំកំពូលលើកទីមួយ ផ្នែកលំហអាកាស ដែលមានគោលបំណង ប្រមូលផ្ដុំបណ្ដាប្រទេសពាក់ព័ន្ធដើម្បី ប្រកាសរួមគ្នា អំពីឧត្តមបំណងនៃការប្រើប្រាស់លំហអាកាស សម្រាប់គោលដៅសន្តិភាព និងប្រកបដោយចីរភាពក្នុង បរិការណ៍នៃការប្រកួតប្រជែងក្នុងផ្នែក លំហអាកាស ដើម្បីគោលដៅសេដ្ឋកិច្ចនិងគោលដៅយុទ្ធសាស្ត្ររបស់បណ្ដាប្រទេសនានាលើពិភពលោក។ នៅក្នុងកិច្ចប្រជុំកំពូលនេះ កម្ពុជាក៏បានផ្តល់ការគាំទ្រ (Endorsement) ចំពោះសេចក្តីថ្លែងការណ៍ចំនួន ៣ ដែលផ្តួចផ្តើមដោយសាធារណរដ្ឋបារាំងផងដែរ។ ឆ្លៀតឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី…
-
ក្រសួងរៀបចំដែនដី ៖ វិស័យសំណង់ត្រូវតែយកចិត្តទុកដាក់ខ្ពស់លើប្លង់គោល បច្ចេកទេស និងគុណភាពជីវិតរបស់អ្នករស់នៅ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា វិស័យសំណង់នៅកម្ពុជា ត្រូវតែបន្តពង្រឹង និងប្រែក្លាយខ្លួនជាឧស្សាហកម្មមួយ ដែលមានលក្ខណៈជាការបង្កើតលំហូរថវិកាជូនប្រជាពលរដ្ឋ ព្រមទាំងត្រូវយកចិត្តទុកដាក់ខ្ពស់លើប្លង់គោល បច្ចេកទេស និងគុណភាពជីវិតរបស់អ្នករស់នៅក្នុងសំណង់នេះ ។ ក្នុងសិក្ខាសាលាស្ដីពីការលើកកម្ពស់ការយល់ដឹងច្បាប់ស្ដីពីសំណង់និងប្រព័ន្ធត្រួតពិនិត្យនិងបញ្ជាក់សំណង់ ដែលរៀបចំឡើងដោយក្រុមហ៊ុនជប៉ុនមួយនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា សិក្ខាសាលានេះ មានសារៈសំខាន់ណាស់ ព្រោះវាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីដំណើរ និងទស្សនវិស័យរបស់ប្រទេសកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវចំណងមិត្តភាពដ៏ល្អប្រសើរ និងប្រវត្តិសាស្ត្រនៃការគាំទ្ររបស់ប្រទេសជប៉ុន មកលើកម្ពុជា ដោយបានចាត់ទុកប្រទេសជប៉ុនថា ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ២៥ ដែលបានចូលរួមយ៉ាងសកម្មក្នុងការជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដែលនេះគឺជាគុណតម្លៃដ៏ធំធេងក្នុងការធានាសុវត្ថិភាព បូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា។ លុះក្រោយពេលទទួលបានសុខសន្តិភាពពេញលេញ ជប៉ុនបានបន្តផ្ដល់ទុនវិនិយោគយ៉ាងសំខាន់រួមគ្នាជាមួយសហរដ្ឋអាមេរិក ក្នុងការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលជាសរសៃឈាមសេដ្ឋកិច្ចជាតិ ក្រោយពីត្រូវបានបំផ្លិចបំផ្លាញក្នុងទសវត្សរ៍ទី ៧០ ដោយជប៉ុនជួយសាងសង់ផ្លូវជាតិលេខ ១ និងស្ពានជ្រោយចង្វា…
-
កម្ពុជា លើកទឹកចិត្តសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ពង្រឹងសក្តានុពលនៅកម្ពុជា និងពង្រីកវិសាលភាពវិនិយោគលើវិស័យផ្សេងទៀត

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ លើកទឹកចិត្តឱ្យសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ពង្រឹងសក្តានុពលវិនិយោគកៅស៊ូនៅកម្ពុជា ព្រមទាំងពង្រីកវិសាលភាពវិនិយោគលើវិស័យផ្សេងៗទៀតក្រៅពីកៅស៊ូ។ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជាកាលពីពេលថ្មីនេះ ឯកឧត្តមឧបនាយករដ្ឋន្ត្រី សាយ សំអាល់ បានលើកទឹកចិត្តឱ្យមានការលើកកម្ពស់សក្តានុពលវិស័យកៅស៊ូនៅកម្ពុជា ព្រមទាំងពង្រីកវិសាលភាពវិនិយោគលើវិស័យផ្សេងៗទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចំពោះគម្រោងវិនិយោគ ដែលបានអនុវត្តរួចរាល់ហើយក្នុងអាណត្តិនេះ ក្រសួងនឹងបន្តសម្របសម្រួលបំពេញបន្ថែមជូនតាមនីតិវិធី ច្បាប់ជាធរមាន ដើម្បីធានាឱ្យក្រុមហ៊ុនកៅស៊ូវៀតណាមទទួលបានសុវត្ថិភាពផ្លូវច្បាប់ពេញលេញ និងភាពច្បាស់លាស់ក្នុងការធ្វើអាជីវកម្មស្របច្បាប់រយៈពេលវែងនៅកម្ពុជា។ ក្នុងជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ដល់នូវអនុសាសន៍ និងទស្សនទានយុទ្ធសាស្ត្រសំខាន់ៗចំនួនពីរ ជាការតម្រង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការទៅមុខទៀត រួមមាន ការលើកកម្ពស់សក្តានុពល វិស័យកៅស៊ូ តាមរយៈសហគមន៍ ដោយស្នើឱ្យភាគីពាក់ព័ន្ធពិចារណាលើការចងក្រងប្រជាពលរដ្ឋកម្ពុជា ដែលមានដាំដំណាំកៅស៊ូ ឱ្យទៅជាទម្រង់ សហគមន៍ផលិតកម្ម ។ ការរៀបចំនេះ គឺដើម្បីប្រមូលផល និងប្រមូលទិញផលិតផលកៅស៊ូពីប្រជាពលរដ្ឋឱ្យអស់សក្តានុពលដែលមានស្រាប់នៅទូទាំងប្រទេស ព្រមទាំងជួយលើកកម្ពស់ជីវភាពប្រជាកសិករផងដែរ ។ ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ណែនាំឲ្យមានការពង្រីកវិសាលភាពវិនិយោគក្រៅពីវិស័យកៅស៊ូ ដោយបែងចែកគោលដៅជាពីរ គឺសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស និងសម្រាប់បម្រើឱ្យទីផ្សារក្នុងតំបន់។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យមានការសហការរួមដៃគ្នាផលិតសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃផ្សេងទៀតផងដែរ ។ ជំនួបពិភាក្សាការងារនេះ មិនត្រឹមតែជួយពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរវាងស្ថាប័នរដ្ឋ…
-
មជ្ឈមណ្ឌលឯកសារកម្ពុជា ប្រើប្រាស់សាច់រឿងជីវិតពិតរបស់អ្នកឆ្លងកាត់របបខ្មែរក្រហម ដើម្បីព្យាបាលរបួសផ្លូវចិត្ត និងបណ្តុះស្មារតីយុវជន

មជ្ឈមណ្ឌលឯកសារកម្ពុជា បានដាក់ចេញវិធីសាស្ត្រអប់រំថ្មីតាមសហគមន៍ ដោយទាញយកបទពិសោធ និង សាច់រឿងជីវិតពិតរបស់អ្នកឆ្លងកាត់របបខ្មែរក្រហម មកជួយព្យាបាលរបួសផ្លូវចិត្តជនរងគ្រោះ ព្រមទាំងបណ្តុះស្មារតីយុវជនជំនាន់ក្រោយឱ្យរួមគ្នាទប់ស្កាត់ កុំឱ្យប្រវត្តិសាស្ត្រខ្មៅងងឹតនេះកើតឡើងជាថ្មី។ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា មជ្ឈមណ្ឌលកំពុងដាក់ចេញនូវវិធីសាស្ត្រអប់រំថ្មី ដែលផ្តើមចេញពីបេះដូងនៃសហគមន៍ផ្ទាល់ ដោយប្រើប្រាស់ទីតាំងមជ្ឈមណ្ឌលសហគមន៍ទាំង ១៩ កន្លែងទូទាំងប្រទេស ។យុទ្ធសាស្ត្រនេះ គឺផ្តោតលើការទាញយកបទពិសោធនិងសាច់រឿងជីវិតពិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មកធ្វើជាមរតកអប់រំ ជំនួសឱ្យការពឹងផ្អែកតែលើសៀវភៅសិក្សាប្រវត្តិសាស្ត្រតែមួយមុខ។ បើតាមលោក ឆាំង យុ ការប្តូរមកប្រើប្រាស់រឿងរ៉ាវជីវិតពិតជាស្នូលនេះ បានបង្ហាញលទ្ធផលវិជ្ជមានលើ២ទិសដៅយ៉ាងច្បាស់លាស់។ សម្រាប់អ្នករស់រានមានជីវិត ការបានចែករំលែកការចងចាំ និងការឈឺចាប់របស់ខ្លួន គឺជាឱសថដ៏មានប្រសិទ្ធភាពក្នុងការជួយសម្រាល និងព្យាបាលរបួសផ្លូវចិត្តដែលបានបន្សល់ទុកជាច្រើនទសវត្សរ៍។ ដោយឡែក សម្រាប់សិស្សានុសិស្ស និងសាធារណជនទូទៅដែលជាអ្នកស្តាប់ ការធ្លាប់បានឮសាច់រឿងពិតទាំងនេះ មិនត្រឹមតែបំពេញចំណេះដឹងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាប្រភពថាមពល បំផុសស្មារតី និងលើកទឹកចិត្តឱ្យពួកគេរួមគ្នាតស៊ូទប់ស្កាត់ កុំឱ្យអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មដ៏ឃោរឃៅអាចកើតឡើងជាថ្មីនៅលើទឹកដីនេះបានឡើយ។ លោកនាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងស្តារ និងជួសជុលស្នាមប្រឡាក់ប្រវត្តិសាស្ត្រ និងរចនាសម្ព័ន្ធសង្គមកម្ពុជាឡើងវិញ បានឈានទៅមុខចាប់តាំងពីឆ្នាំ ១៩៧៩ មក។ លោកថា ផ្អែកលើជោគជ័យនៃកម្មវិធីព្យាបាលចិត្តសាស្ត្រ និងស្តារស្មារតីជាតិនេះ ក្រុមអ្នកស្រាវជ្រាវជំនាញនៃវិទ្យាស្ថានស្លឹករឹត កំពុងបើកការសិក្សាយ៉ាងស៊ីជម្រៅលើធាតុផ្សំ និងដើមហេតុនៃចលាចលសង្គម…
-
ខណ្ឌដូនពេញក្លាយជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» សម្រាប់ឆ្នាំ២០២៦-២០២៨

ខណ្ឌដូនពេញ ត្រូវបានប្រកាសទទួលស្គាល់ផ្លូវការ ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី” ក្រោយពីមានកិច្ចសហការយ៉ាងជិតស្និទ្ធរៀបចំឡើងរវាងក្រសួងទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក អង្គការចលនា ដើម្បីសុខភាពកម្ពុជា និងភាគីពាក់ព័ន្ធមួយចំនួនទៀត។ ពីធីប្រកាសទទួលស្គាល់ជាផ្លូវការ បានធ្វើឡើងនារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ានណា ទ្រីយ៉ាស ប្រធានអង្គការសុខភាពពិភពលោកនៅកម្ពុជា ។ ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា ខណ្ឌដូនពេញគឺជាក្រុង ស្រុក ខណ្ឌទី៩ ដែលទទួលបានជ័យលាភីនេះ។ ការប្រកាសទទួលស្គាល់នាពេលនេះ មិនមែនជាទីបញ្ចប់នៃកិច្ចខិតខំប្រឹងប្រែងនោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃការទទួលខុសត្រូវថ្មី ក្នុងការបន្តថែរក្សា ពង្រឹង និងលើកកម្ពស់ស្តង់ដារបរិស្ថាន អនាម័យ សុវត្ថិភាព និងភាពទាក់ទាញនៃគោលដៅទេសចរណ៍នៅទូទាំងខណ្ឌដូនពេញ ឱ្យកាន់តែប្រសើរឡើង ប្រកបដោយគុណភាព និងចីរភាព។ រដ្ឋមន្រ្តីទេសចរណ៍បន្ថែមថា ជ័យលាភីនេះនឹងក្លាយជាគំរូល្អ និងជាកម្លាំងចលករ ជំរុញដល់ខណ្ឌផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ ក៏ដូចជាក្រុង ស្រុក…