-
កម្ពុជា-ចិន សហការគ្នាពង្រឹងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដើម្បីជំរុញសេដ្ឋកិច្ច

កម្ពុជា និងចិន បានសម្រេចចុះអនុស្សណៈនៃការយោគយល់គ្នា(MoU) ក្នុងគោលបំណងពង្រឹងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដែលនឹងជំរុញឲ្យការធ្វើពាណិជ្ជកម្មទ្វេភាគីកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ កិច្ចព្រមព្រៀងនេះផ្ដោតសំខាន់លើការកសាងសមត្ថភាពមន្ត្រី និងស្ថាប័ន ការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹង ការផ្ទេរបច្ចេកវិទ្យាថ្មីៗពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន ឡូជីស្ទីក និងការងារពិសោធន៍សំណង់សាធារណការ។ យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន ការចុះកិច្ចព្រមព្រៀងនេះបានធ្វើឡើងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ រវាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក LIU Wei រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនចិន អំឡុងពេលឯកឧត្តម ប៉េង ពោធិ៍នា ចូលរួមវេទិកាវិស័យដឹកជញ្ជូនប្រកបដោយចីរភាពសកល ឆ្នាំ២០២៦ នៅប្រទេសចិន។ អ្នកឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសមាគមភស្តុភារកម្មកម្ពុជា យល់ឃើញថា កិច្ចព្រមព្រៀងកម្ពុជា-ចិន នឹងកាន់តែផ្ដល់ភាពវិជ្ជមានសម្រាប់វិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា។ លោកបានពន្យល់ថា កាលណាវិស័យដឹកជញ្ជូន និងឡូជីស្ទីកកាន់តែរីកចម្រើន នោះវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏មានការរីកចម្រើនផងដែរ។ អ្នកឧកញ៉ា ស៊ិន ចន្ធី បង្ហាញក្ដីរំពឹងថា កិច្ចព្រមព្រៀងនេះនឹងអាចជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូនកម្ពុជា ក៏ដូចជាជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនបន្ថែមទៀត។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា។ យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅរយៈពេល ៨ខែ…
-
កុមារជាង១២ម៉ឺននាក់បានទទួលវ៉ាក់សាំងការពារជំងឺរាកដោយឥតគិតថ្លៃ

វ៉ាក់សាំងការពារជំងឺរាកដែលបង្កដោយវីរុសរ៉ូតា ត្រូវបានក្រសួងសុខាភិបាលដាក់បញ្ចូលក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ របស់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ហើយបាននិងកំពុងផ្តល់ជូននៅតាមមណ្ឌលសុខភាពទូទាំងប្រទេសជាប្រចាំដោយឥតគិតថ្លៃ។ គិតមកដល់ពេលបច្ចុប្បន្ន កុមារចំនួនជាង១២ម៉ឺន១ពាន់នាក់ បានទទួលវ៉ាក់សាំងការពារជំងឺរាកនេះ។ លោកស្រីសាស្ត្រាចារ្យ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៃក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា កុមារម្នាក់ត្រូវមកទទួលវ៉ាក់សាំងបង្ការជំងឺរាកនេះចំនួន២ដូស ដោយដូសទី១ ផ្តល់នៅពេលកុមារមានអាយុ១ខែកន្លះ និងដូសទី២ នៅអាយុ២ខែកន្លះ។ លោកស្រីសាស្ត្រាចារ្យ គឹម រ័ត្ននា បានលើកឡើងថា នៅពេលកុមារទទួលបានវ៉ាក់សាំងនេះគ្រប់ដូសហើយ អាចការពារកុមារពីការរលោកក្រពះ និងពោះវៀនធ្ងន់ធ្ងរ ជាមួយប្រសិទ្ធភាពពី ៩០ ទៅ១០០ភាគរយ ដែលជួយកាត់បន្ថយការចូលសម្រាកពេទ្យ និងការស្លាប់ដោយសារវីរុសរ៉ូតា។ បើតាមអ្នកជំនាញរូបនេះ ជំងឺរាកនៅតែជាបញ្ហាសុខភាពសំខាន់មួយចំពោះកុមារ និងការស្លាប់របស់កុមារនៅកម្ពុជា។ យោងតាមរបាយការណ៍របស់មន្ទីរពេទ្យកុមារជាតិ ក្នុងចំណោមកុមារ ៧ ០០៧ នាក់ អាយុក្រោម ៥ឆ្នាំ ដែលបានសម្រាកនៅមន្ទីរពេទ្យ ចន្លោះពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៦ មានកុមារជាង ៣ពាន់នាក់ ឬប្រមាណ៥០ភាគរយ កើតជំងឺរាក ដោយសារវីរុសរ៉ូតា ដែលភាគច្រើនកើតលើកុមារអាយុក្រោម…
-
គយរកឃើញសារធាតុញៀនជាង១០ម៉ឺនគីឡូនៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងសៀមរាប

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានសហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ រកឃើញសារធាតុញៀនសរុបជាង ១០ម៉ឺនគីឡូក្រាម នៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ចាប់ពីថ្ងៃទី២ ខែកញ្ញារហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។ អគ្គនាយកដ្ឋានគយបញ្ជាក់ថា នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប សមត្ថកិច្ចរកឃើញរុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆាចំនួន ៤៤កញ្ចប់ ទម្ងន់សុទ្ធសរុប ២២គីឡូក្រាម លាក់ ក្នុងវ៉ាលីសសម្លៀកបំពាក់របស់អ្នកដំណើរបរទេសម្នាក់ ដែលត្រូវបានត្រួតពិនិត្យនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។ សារធាតុញៀនផ្សេងទៀតត្រូវបានរកឃើញនៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោយធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ៣នាក់នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ សារធាតុទាំងនោះមាន រុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆាចំនួន ១៤៦ដុំ ទម្ងន់សុទ្ធសរុប ៧៣គីឡូក្រាម និងម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន ទម្ងន់សុទ្ធសរុប ៦ ២១៩ក្រាម។ ចំណែកនៅថ្ងៃទី៨ កញ្ញា អគ្គនាយកដ្ឋានគយបានរកឃើញសារធាតុសង្ស័យជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ១៩ដុំតូច ទម្ងន់សុទ្ធសរុប ១៨៦ក្រាម ក្រោយធ្វើការត្រួតពិនិត្យលើអ្នកដំណើរបរទេសម្នាក់ ហើយនៅថ្ងៃទី៦ កញ្ញា រកឃើញរុក្ខជាតិក្រៀមសង្ស័យជាកញ្ឆា ចំនួន ២៨ដុំ ទម្ងន់សុទ្ធសរុបជិត ២៨គីឡូក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់ ក្រោយពីធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់។ ដោយឡែកនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានគយបានរកឃើញកញ្ចប់សារធាតុសង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីនចំនួន ៨១កញ្ចប់តូច មានទម្ងន់សុទ្ធសរុប ៥៧០ក្រាម…
-
ភាពទន់ខ្សោយនៃវិស័យទេសចរណ៍ធ្វើឲ្យធនាគារ ADB បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាពី ៤,១%មកនៅត្រឹម៣,៩%វិញ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ពី ៤,១ភាគរយ មកនៅត្រឹម ៣,៩ភាគរយវិញសម្រាប់ឆ្នាំ២០២៦ ដោយសារសកម្មភាពខ្សោយជាងការរំពឹងទុកក្នុងវិស័យទេសចរណ៍ និងសេវាកម្មពាក់ព័ន្ធនានា។ ប៉ុន្តែកំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៤,៧ភាគរយវិញក្នុងឆ្នាំ២០២៧ ដោយសារភាពធន់នៃវិស័យកម្មន្តសាល ការធ្វើពិពិធកម្មការនាំចេញ និងការវិនិយោគផ្ទាល់ពីបរទេសជាបន្តបន្ទាប់។ នេះបើយោងតាមការព្យាករធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB មានប្រសាសន៍ថាសេដ្ឋកិច្ចកម្ពុជាបន្តបង្ហាញភាពធន់។ កំណើនដ៏រឹងមាំនៃការនាំចេញផលិតផលកម្មន្តសាល និងការបន្តមានលំហូរចូលទុនវិនិយោគពីបរទេស កំពុងជួយប៉ះប៉ូវបញ្ហាប្រឈមក្នុងវិស័យទេសចរណ៍។ សម្រាប់លោកស្រី កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនសមត្ថភាពប្រកួតប្រជែង ការគាំទ្រគ្រួសារងាយរងគ្រោះ ក៏ដូចជាការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ មានសារៈសំខាន់ណាស់ សម្រាប់ការទ្រទ្រង់កំណើនប្រកបដោយបរិយាបន្ន។ របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ខែកញ្ញា ឆ្នាំ២០២៦ ដែលចេញផ្សាយថ្ងៃនេះដោយធនាគារ ADB បានបង្ហាញថា ការព្យាករអតិផរណាត្រូវបានដំឡើង ដែលនេះឆ្លុះបញ្ចាំងពីការកើនឡើងនៃថ្លៃប្រេងពិភពលោក និងការកើនឡើងថ្លៃដើមនៃការនាំចូល។ អតិផរណាបានកើនឡើងពីអត្រា ២,៦ភាគរយ ក្នុងខែកុម្ភៈ ទៅដល់ ៧,២ភាគរយ ក្នុងខែឧសភា មុនពេលថមថយមកត្រឹម ៥,៥ភាគរយ ក្នុងខែកក្កដា។ ជារួម ធនាគារ ADB ព្យាករថា អតិផរណាជាមធ្យមនឹងស្ថិតនៅកម្រិតប្រមាណ ៤,៧ភាគរយ…
-
អាយស៊ីស៊ី-អង្គរ និងយូណេស្កូ គោរពតាមកម្ពុជាលើផែនការប្រើប្រាស់ដីភូមិក្នុងតំបន់អង្គរ

គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងអង្គការយូណេស្កូ គោរពតាមការសម្រេចចិត្តរបស់កម្ពុជា លើផែនការប្រើប្រាស់ដីភូមិ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ក្នុងគោលដៅអភិរក្ស និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមបញ្ញតិ្តអន្តរជាតិ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកិច្ចពិគ្រោះយោបល់លើផែនការប្រើប្រាស់ដី និងលក្ខខណ្ឌនៃការប្រើប្រាស់ដី និងនគរូបនីយកម្ម ក្នុងតំបន់ ១ និងតំបន់២ នៃតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ជាមួយតំណាងអង្គការ UNESCO និងតំណាងស្ថានទូតបារាំង និងជប៉ុនប្រចាំកម្ពុជា ដែលជាសហប្រធាន ICC Angkor ដើម្បីឈានទៅរកការឯកភាពគ្នាក្នុងការដាក់ឱ្យដំណើរការជាផ្លូវការនូវផែនការប្រើប្រាស់ដីភូមិនៅតំបន់អង្គរ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា នេះគឺជាវិធានការប្រើប្រាស់ដីច្បាស់លាស់ និងមានសារៈសំខាន់លើកដំបូងក្នុងតំបន់១ និង តំបន់២ នៃរមណីយដ្ឋានអង្គរ ដែលគិតគូរ និងឱ្យតម្លៃខ្ពស់ដល់កាអភិរក្សបេតិកភណ្ឌពិភពលោកអង្គរ និងលើកស្ទួយជីវភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ ទាំង ១១៤ ក្នុងតំបន់អង្គរ ទំហំ ៤០១ គីឡូម៉ែត្រការ៉េ។ យោងតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផលិតចេញនូវផែនការឯកភាពរួមមួយ…
-
កម្ពុជាបញ្ជាក់ជំហរច្បាស់លាស់ នឹងមិនឱ្យក្លាយជាជម្រកសុវត្ថិភាពសម្រាប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ

នៅចំពោះមុខសហគមន៍អន្តរជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា កម្ពុជាដាច់ខាតមិនអនុញ្ញាតឱ្យបណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ មកជ្រកកោន ឬប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីបំផ្លាញវឌ្ឍនភាពជាតិ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា ១៧លាននាក់នោះឡើយ។ ក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនបានចាប់ផ្ដើមនៅក្នុងប្រទេសកម្ពុជានោះទេ ហើយក៏មិនបានកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះដែរ។ សម្តេចសង្កត់ធ្ងន់ថា ការពាក់ព័ន្ធដំបូងរបស់កម្ពុជាជាមួយបញ្ហានេះ ត្រូវបានផ្សាភ្ជាប់ទៅនឹងកំណើននៃល្បែងបច្ចេកវិទ្យា និងធុរកិច្ចនានាជាប់ទាក់នឹងឧស្សាហកម្មកាស៊ីណូ។ បណ្តាញឧក្រិដ្ឋកម្មបានវិវត្តខ្លួនសម្របខ្លួនឆ្លងកាត់ព្រំដែនយ៉ាងឆាប់រហ័ស ក្រោមរូបភាពអចលនទ្រព្យ ពាណិជ្ជកម្ម ចន្លោះប្រហោងនៃបទប្បញ្ញតិ និងបណ្តាញទុរគមនាគមយ៉ាងស្មុគស្មាញ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីនៃការឆបោកឆ្លងដែន។ សម្ដេចនាយករដ្ឋមន្រ្ដី ក៏បានបញ្ជាក់ជំហរច្បាស់លាស់ថា កម្ពុជានឹងមិនក្លាយជាជម្រកសុវត្ថិភាពសម្រាប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។ សម្ដេចចាត់ទុកថា ឧក្រិដ្ឋកម្មឆ្លងដែននេះ គឺជាបាតុភូតថ្មីមួយក្រោយជំងឺកូវីដ-១៩ ដែលមានលក្ខណៈខុសប្លែកទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់កម្ពុជា ហើយកម្ពុជា នឹងមិនអនុញ្ញាតឱ្យបណ្ដាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មកបំផ្លាញវឌ្ឍនភាពរបស់ប្រទេស និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង១៧លាននាក់នោះឡើយ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍ផងដែរថា ការប្រឆាំងការឆបោកតាមអនឡាញមិនគួរប្រើជាឧករណ៍សម្រាប់ប្រឆាំងប្រទេសណាមួយផ្សេងទេ ហើយក៏មិនត្រូវប្រើជាលេសសម្រាប់វាយប្រហារ ឬកាន់កាប់ដែនអធិបតេយ្យរបស់ប្រទេសណាមួយផ្សេងទៀតដែរ ព្រោះនេះគឺជាការរំលោភបំពានយ៉ាងច្បាស់លាស់លើគោលការណ៍ច្បាប់អន្តរជាតិ។ រឿងអកុសលនេះបានកើតឡើងលើប្រទេសកម្ពុជាក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ។ ដោយឡែក…
-
អ្នកឃ្លាំមើល ៖ មហាសន្និបាត UN ជាឱកាសល្អសម្រាប់កម្ពុជាលើកឡើងពីការឈ្លានពានរបស់យោធាថៃ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។ អ្នកឃ្លាំមើលសង្គមយល់ថា មហាសន្និបាតអង្គការសហប្រជាជាតិនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់កម្ពុជាប្រាប់ទៅសហគមន៍អន្តរជាតិ អំពីបញ្ហាព្រំដែន និងការរំលោភបំពានបូរណភាពទឹកដីខ្មែរពីសំណាក់យោធាថៃ។ លោកបណ្ឌិត មាស នី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បានថ្លែងដូច្នេះថា ៖ ខ្ញុំគិតថាវាជាឱកាសមួយដែលកម្ពុជាមានពេល ដើម្បីឡើងទៅថ្លែងសន្ទរកថាអំពីការរំលោភឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា ដែលធ្វើឲ្យអន្តរជាតិនឹងគេចាប់អារម្មណ៍មកលើកម្ពុជាយើង។ ចំណែកលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បង្ហាញការយល់ឃើញស្រដៀងគ្នានេះផងដែរ ដោយលោកបានលើកឡើងថា ៖ គួរតែត្រូវបានលើកឡើងនូវទិដ្ឋភាពជាក់ស្ដែងនៅកម្ពុជា ជាក់ស្ដែងទីមួយ គឺថៃនៅតែបន្តឈ្លានពានកម្ពុជា រំលោភកិច្ចព្រមព្រៀងសន្តិភាព រំលោភបទឈប់បាញ់ រំលោភសន្ធិសញ្ញាអន្តរជាតិស្ដីពីព្រំដែនបារាំងសៀម និងបញ្ហាផ្សេងៗទៀត នេះជាភាពជាក់ស្ដែងដែលកើតមាននៅកម្ពុជា ដែលថៃនៅតែរំលោភរុលយកកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ជាច្រើនទីតាំង ហើយរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដោយប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជាមិនអាចវិលទៅគេហដ្ឋានបាន។ ដោយឡែក ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្ដីទីនៃក្រសួងការប្រទេសកម្ពុជា បានបញ្ជាក់ថា មហាសន្និបាត UN ពិតជាមានសារសំខាន់បំផុតសម្រាប់បណ្ដារដ្ឋនីមួយៗធ្វើសេចក្ដីថ្លែងការណ៍របស់ខ្លួន។ សូមបញ្ជាក់ថា សម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ នឹងធ្វើឡើងក្រោមមូលបទ «ការស្តារទំនុកចិត្តឡើងវិញ ការគ្រប់គ្រងការធ្វើបរិវត្តកម្ម៖…
-
កម្ពុជាចូលរួមវេទិកាសកលអង្គការយូណេស្កូលើកទី៤ ស្តីពីសីលធម៌បញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ នៅប្រទេសអារ៉ាប៊ីសាអូឌីត

ទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត៖ នាថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានអញ្ជើញចូលរួមវេទិកាសកលអង្គការយូណេស្កូលើកទី៤ ស្តីពីសីលធម៌បញ្ញាសិប្បនិម្មិត (The 4th UNESCO Global Forum on the Ethics of Artificial Intelligence – GFEAI) ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការសកលដើម្បីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតប្រកបដោយសីលធម៌» នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត និងមានការចូលរួមពីរដ្ឋមន្រ្តីទទួលបន្ទុកផ្នែកបញ្ញាសិប្បនិម្មិត និងអ្នកតំណាងមកពីប្រទេសជាង ៥២ ព្រមទាំងតំណាងអង្គការអន្តរជាតិ គ្រឹះស្ថានស្រាវជ្រាវ និងវិស័យឯកជនសរុបជាង ១២០០នាក់។ វេទិកាសកលនេះ ត្រូវបានសហការរៀបចំដោយប្រទេសអារ៉ាប់ប៊ីសាអូឌីត តំណាងដោយអាជ្ញាធរទិន្នន័យនិងបញ្ញាសិប្បនិម្មិតនៃអារ៉ាប់ប៊ីសាអូឌីត និងមជ្ឈមណ្ឌលស្រាវជ្រាវនិងសីលធម៌បញ្ញាសិប្បនិម្មិតអន្តរជាតិ។ នៅក្នុងវេទិកានេះ ឯកឧត្តម សេង សុភាព បានចូលរួមក្នុងកិច្ចពិភាក្សាបិទទ្វារថ្នាក់រដ្ឋមន្ត្រី និងបានចែករំលែកអំពីវឌ្ឍនភាពនៅកម្ពុជា រួមមាន ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត ការពង្រឹងអភិបាលកិច្ច និងក្របខណ្ឌសីលធម៌ ព្រមទាំងទិសដៅសម្រាប់ការអភិវឌ្ឍ និងប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ បរិយាបន្ន…
-
បារម្ភទិន្នផលធ្លាក់ចុះនៅឆ្នាំ២០២៧ ៖សមាគមស្វាយចន្ទីអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

សមាគមស្វាយចន្ទីកម្ពុជាបានបង្ហាញពីការព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ។ ជាមួយកង្វល់នេះសមាគម ក៏បានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ តែអ្វីដែលព្រួយបារម្ភនោះ គឺបាតុភូតនៃកំដៅសកលដែលកំពុងគ្រប់ដណ្តប់មកលើប្រទេសដទៃ ក្នុងនោះមានប្រទេសកម្ពុជាដែរ។តាមការព្យាករណ៍អាកាសធាតុក្តៅខ្លាំង ឬហៅថាស៊ូភើបាតុភូតអែលនីញ៉ូ (Super El Niño)អាចបង្កការប៉ះពាល់ដល់ដំណាំស្វាយចន្ទីដាំថ្មី ។អាចប្រឈមនឹងការខ្វះទឹក ខ្លោចក្រៀមស្វិត និងងាប់។ចំណែកស្វាយចន្ទីដែលចេញផ្លែវិញ ក៏អាចនឹងប្រឈមទៅនឹងថយចុះទិន្នផល និងគុណភាពគ្រាប់ផងដែរ។ សមាគមកំពុងព្រួយបារម្ភអំពីទំហំផលប៉ះពាល់ តែនៅពុំទាន់ដឹងពិតប្រាកដពីទំហំផលប៉ះពាល់នេះនៅឡើយដែរ តែអ្នកដាំដុះត្រូវតែត្រៀមទប់ទល់ ដើម្បីរក្សាបាននូវភាពធន់។ លោកប្រធានសមាគមបានបង្ហាញការសង្កេតបែបបច្ចេកទេសថា ជារឿយៗតាមរយៈអាកាសធាតុបែបនេះវានឹងបង្កប៉ះពាល់ដោយផ្ទាល់ផលដំណាំ ហេតុនេះកសិករត្រូវតែមានការប្រុងប្រយ័តុ្ន ហើយយកចិត្តទុកដាក់លើបញ្ហាទឹក ពិសេសសម្រាប់ស្វាយចន្ទីទើបតែដាំថ្មីៗ។ចំណែកស្វាយចន្ទីដើមធំក៏ត្រូវតែយកចិត្តទុកដាក់មើលទៅលើបញ្ហាទឹកដូចគ្នា បើពុំនោះទេវាប្រឈមទិន្នផលថយចុះកើតឡើងយ៉ាងពិតប្រាកដ។ បើតាម លោក អួន ស៊ីឡុត ក្នុងរដូវវស្សាឆ្នាំនេះ ចំនួនអ្នកដាំស្វាយចន្ទីថ្មីមានសន្ទុះកើនឡើង ដោយសារតែទីផ្សារល្អជាងឆ្នាំកន្លងមក។ទន្ទឹមនេះក្នុងរយៈពេល៤ខែចុងក្រោយ សមាគមស្វាយចន្ទីកម្ពុជា បាននិងកំពុងរៀបចំវគ្គបណ្តុះបណ្តាលបំប៉នដល់កសិករដើម្បីសម្របខ្លួនទៅនឹងអាកាសធាតុក្តៅក្នុងខេត្តមួយចំនួន ដូចជា ខេត្តកំពង់ធំ កំពង់ឆ្នាំង ក្រចេះ សៀមរាប…
-
ជប៉ុន ជ្រើសរើសកម្ពុជាជាមូលដ្ឋានសម្រាប់បង្កើតរោងចក្រផលិតខ្សែភ្លើងគុណភាពខ្ពស់

ក្រុមហ៊ុន Amon World Communications គ្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង ដោយប្រើបច្ចេកវិទ្យាជប៉ុននៅក្នុងប្រទេសកម្ពុជា ដែលនឹងរួមចំណែកពង្រឹងសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពិពិធកម្មឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។ តំណាងក្រុមហ៊ុន Amon World Communications បានលើកឡើងដូច្នេះ ក្នុងឱកាសដែលរូបលោកបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងជំនួបនោះ តំណាងក្រុមហ៊ុនខាងលើបានលើកឡើងថា រោងចក្រនេះ នឹងផលិតខ្សែភ្លើងគុណភាពខ្ពស់ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគុណភាព និងសុវត្ថិភាពរបស់ជប៉ុន ព្រមទាំងផ្ទេរចំណេះដឹងផ្នែកត្រួតពិនិត្យគុណភាព សុវត្ថិភាពអគ្គិសនី និងបណ្តុះបណ្តាលអ្នកបច្ចេកទេសកម្ពុជា ផងដែរ។ ជាការឆ្លើយ ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍គម្រោងវិនិយោគនេះ និងបានលើកឡើងថា កម្ពុជាមិនត្រឹមតែចង់ផលិតជំនួសទំនិញនាំចូលមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែ កម្ពុជាចង់ក្លាយជាប្រទេសដែលអាចផលិត នាំចេញ និងមានការទទួលស្គាល់ជាអន្តរជាតិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រសួងអាចគាំទ្រដល់គម្រោងវិនិយោគនេះ រួមទាំងដំណើរការបង្កើតរោងចក្រ ការអភិវឌ្ឍស្តង់ដា ការធ្វើតេស្តផលិតផល ការផ្ទេរបច្ចេកវិទ្យា និងការភ្ជាប់ក្រុមហ៊ុនជាមួយអ្នកទិញសក្តានុពល ដូចជារោងចក្រដំឡើងយានយន្ត និងក្រុមហ៊ុនផលិតផលិតផលអគ្គិសនី និងអេឡិចត្រូនិក ជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ទៀតថា ខ្សែភ្លើងដែលផលិតក្នុងស្រុក…