Category: ព័ត៌មានជាតិ

  • ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំ

    ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំ

    ភ្នំពេញ៖ លោកជំទាវឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសនូវែលសេឡង់ ប្រចាំកម្ពុជា បានបញ្ជាក់អំពីការនឹងបន្តខិតខំប្រឹង ប្រែង​ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ក្នុងអាណត្តិការទូតរបស់​លោក​ជំទាវ។ ការប្ដេជ្ញានេះត្រូវបានធ្វើឡើងក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាពកាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត លោកជំទាវ Raylene Siale Tagaloa Liufalaniឯកអគ្គរដ្ឋទូត​ថ្មីនៃ​ប្រទេសនូវែលសេឡង់ ប្រចាំកម្ពុជា បានបង្ហាញនូវមោទនភាពចំពោះមិត្តភាព និងដៃគូរដ៏យូរលង់រវាង​ប្រទេស​ទាំងពីរ ដោយបានចូលរួមចំណែកស្ដារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក លើវិស័យសំខាន់ៗដូចជាការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ,ការគ្រប់គ្រងធនធានទឹក បរិស្ថាន និងការប្រែប្រួលអាកាសធាតុ,ការលើកកម្ពស់ស្ត្រី យុវជន និងវិស័យកសិកម្ម និងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាដើម។ លោកជំទាវក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានគាំទ្រការដំឡើងកម្រិតទំនាក់ទំនង នូវែលសេឡង់-អាស៊ាន ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការអបអរសាទរចំពោះលោកជំទាវ និងថ្លែងអំណរគុណ​ដល់​នូវែលសេឡង់ សម្រាប់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការ​បណ្តុះបណ្តាល​កង​កម្លាំងរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវឯកអគ្គរដ្ឋទូត បានឯកភាពគ្នាក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យប្រកបដោយសក្តានុពល រួមមាន ពាណិជ្ជកម្ម…

  • គ.ជ.ប ប្រកាសរៀបចំផែនការសន្តិសុខ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦

    គ.ជ.ប ប្រកាសរៀបចំផែនការសន្តិសុខ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសពីផែនការការពង្រឹងសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ (រយៈពេល ៥៥ថ្ងៃ) នៅតាមឃុំ-សង្កាត់ទូទាំងប្រទេស។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សោម សូរីដា សមាជិក គ.ជ.ប បាន​បញ្ជាក់​ថា ការរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់ គឺដើម្បីធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត ព្រមទាំងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រព្រឹត្តទៅដោយរលូន របៀបរៀបរយ តម្លាភាព និងមាន​សុវត្ថិភាព។ ឯកឧត្តមបានបន្ថែមថា អាជ្ញាធរនឹងតាមដាន និងប្រមូលព័ត៌មានជុំវិញសភាពការណ៍សន្តិសុខ ដើម្បីបកស្រាយ បំភ្លឺ ឬបន្សាបព័ត៌មានដែលបង្កផលប៉ះពាល់ និងការភាន់ច្រឡំដល់សាធារណមតិជាតិ-អន្តរជាតិ។ ក្នុងករណីធ្ងន់ធ្ងរ វិធានការច្បាប់​នឹងត្រូវអនុវត្តដោយម៉ឺងម៉ាត់។ ផ្អែកតាមផែនការសន្តិសុខ បានឱ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ត្រូវបានកំណត់ជា «គណៈ​បញ្ជាការសន្តិសុខអចិន្រ្តៃយ៍រាជធានី-ខេត្តសម្រាប់ការបោះឆ្នោត» ដើម្បីដឹកនាំកិច្ចការក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ចំណែកកម្លាំងអនុវត្តគឺនគរបាលជាតិ គ្រប់ថ្នាក់រហូតដល់ប៉ុស្តិ៍រដ្ឋបាល និងកងរាជអាវុធហត្ថ…

  • អ្នកជំនាញកម្ពុជាមើលឃើញសក្ដានុពល និងឱកាស បន្ទាប់ពីចិន​ដាក់ឱ្យ​ប្រើប្រាស់​ព្រែកជីកភីងលូ ដែលសម្រួលការតភ្ជាប់ជាមួយអាស៊ាន

    អ្នកជំនាញកម្ពុជាមើលឃើញសក្ដានុពល និងឱកាស បន្ទាប់ពីចិន​ដាក់ឱ្យ​ប្រើប្រាស់​ព្រែកជីកភីងលូ ដែលសម្រួលការតភ្ជាប់ជាមួយអាស៊ាន

    ក្រោយចំណាយពេល​សាងសង់អស់​រយៈពេល ៤ឆ្នាំ នៅទីបំផុតប្រទេសចិនបានដាក់ឱ្យ​ប្រើប្រាស់​ព្រែកជីកភីងលូ(Pinglu) ដែលតភ្ជាប់ផ្លូវទឹករវាងប្រទេសចិន និងអាស៊ាន កាលពី​ថ្ងៃទី​១៦​ ខែកញ្ញា ឆ្នាំ២០២៦។ អ្នកជំនាញយល់ឃើញថា​ កម្ពុជា និងសមាជិកអាស៊ានផ្សេងទៀត នឹងទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការដឹកជញ្ជូនពី​ព្រែកជីកថ្មីនេះ។ ចិនបានបោះទុនវិនិយោគជាង ១០ពាន់លានដុល្លារ ដើម្បីសាងសង់ព្រែកជីកប្រវែង ១៣៤,២​គីឡូម៉ែត្រនេះ ដែលតភ្ជាប់តំបន់ស្វយ័ត ក្វាងស៊ី ទៅកាន់ឈូងសមុទ្រ តុងកឹង ដោយជួយកាត់បន្ថយចម្ងាយដឹកជញ្ជូនតាមផ្លូវទឹកពីភាគនិរតីនៃប្រទេសចិនទៅកាន់សមុទ្រ បានជាង ៥៦០គីឡូម៉ែត្រ។​ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្ត នយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានគូសបញ្ជាក់ថា ក្រៅពីចិន បណ្ដាសមាជិកអាស៊ានសុទ្ធតែទទួលបា​នប្រយោជន៍ដោយផ្ទាល់ និងប្រយោល ជុំវិញការឲ្យដាក់ប្រើប្រាស់ព្រែកជីកភីងលូរបស់ចិន។ សម្រាប់កម្ពុជា អាចទាញយកប្រយោជន៍ជាយុទ្ធសាស្រ្តសំខាន់ៗ ​ចំនួន ៤ រួមមាន៖ ការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន, ជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារចិន, ជំរុញការទាក់ទាញវិនិយោគិនបរទេស និងការបំពេញបន្ថែមរវាងព្រែកជីកភីងលូ និងព្រែកជីកហ្វូណនតេជោរបស់កម្ពុជានៅពេលខាងមុខ។ ចំណែក អ្នកឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសមាគមភស្តុភារកម្មកម្ពុជា ក៏បានបង្ហាញគំនិតសុទិដ្ឋិនិយមផងដែរជុំវិញ ការដាក់ឲ្យប្រើប្រាស់ព្រែកភីងលូ ដែលជាផ្លូវដឹកជញ្ជូនតាមទឹកថ្មីរវាងចិន និងអាស៊ាន។ អ្នកឧកញ៉ា ស៊ិន…

  • ក្រោយពន្យល់ខុសពីរូបអប្សរាកាន់កញ្ចក់ មន្ទីរទេសចរណ៍ខេត្តសៀមរាបណែនាំមគ្គុទេសក៍ទេសចរណ៍ឱ្យប្រុងប្រយ័ត្នការ​ផ្តល់ព័ត៌មាន

    ក្រោយពន្យល់ខុសពីរូបអប្សរាកាន់កញ្ចក់ មន្ទីរទេសចរណ៍ខេត្តសៀមរាបណែនាំមគ្គុទេសក៍ទេសចរណ៍ឱ្យប្រុងប្រយ័ត្នការ​ផ្តល់ព័ត៌មាន

    បន្ទាប់ពីមគ្គុទេសក៍ទេសចរណ៍មួយរូបរងការរិះគន់ ពាក់ព័ន្ធនឹងការធ្វើអធិប្បាយខុសលើរូបចម្លាក់អប្សរាកាន់កញ្ចក់ ដែលស្ថិតនៅប្រាសាទអង្គរវត្ត ដោយបែរជាពន្យល់ថា ជារូបអប្សរាកាន់ការ៉េមទៅវិញនោះ​ មន្ទីរទេសចរណ៍ខេត្តសៀមរាប​ កាលពីថ្ងៃទី២៤ ខែកញ្ញា បានឱ្យមគ្គុទេសក៍ទេសចរណ៍រូបនោះធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើអត្ថាធិប្បាយ ឬការបកស្រាយព័ត៌មានណាមួយ ដែលគ្មានមូលដ្ឋានច្បាស់លាស់ ខុសពីការពិត ឬប្រាសចាកពីខ្លឹមសារប្រវត្តិសាស្ត្រ វប្បធម៌ សិល្បៈ ប្រពៃណី និងបេតិកភណ្ឌជាតិ។​ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ក្រោយពីទទួលការណែនាំ មគ្គុទេសក៍ទេសចរណ៍រូបនោះ បានបេ្តជ្ញាអនុវត្តវិជ្ជាជីវៈរបស់ខ្លួនឱ្យស្របតាមក្រមសីលធម៌ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំពាក់ព័ន្ធនឹងវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍។ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានរំលឹកដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ថា មគ្គុទ្ទេសក៍ទេសចរណ៍គឺជាបុគ្គលដែលផ្តល់ព័ត៌មាន និងជាអ្នកផ្សព្វផ្សាយ​​ផ្ទាល់អំពីប្រវតិ្តសាស្ត្រ វប្បធម៌ អរិយធម៌ ប្រពៃណី និងតម្លៃបេតិកភណ្ឌពិភពរបស់ប្រទេសកម្ពុជាទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។  ដូច្នេះ មគ្គុទ្ទេសក៍ទេសចរណ៍គ្រប់រូប ត្រូវធ្វើការអត្ថាធិប្បាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផ្អែកលើប្រភពព័ត៌មានដែលមានមូលដ្ឋានច្បាស់លាស់ ត្រឹមត្រូវ និងអាចទុកចិត្តបាន ហើយត្រូវជៀសវាងការបន្ថែមខ្លឹមសារដោយខ្លួនឯងដែលអាចនាំឱ្យមានការយល់ច្រឡំ ឬធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងកិត្តិយសនៃបេតិកភណ្ឌជាតិ។ ឯកឧត្តម ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា  កញ្ចក់ឆ្លុះមុខដែលអប្សរាកាន់ស្ថិតនៅប្រាសាទអង្គរវត្ត ដែលកំពុងទទួលការចាប់អារម្មណ៍នេះ គឺជាកញ្ចក់ឆ្លុះមុខសម័យបុរាណ។ ឯកឧត្តម ស៊ុ ម៉ាប់ បានប្រាប់ឱ្យដឹងថា កញ្ចក់ឆ្លុះមុខក្នុងសម័យបុរាណខ្មែរ ជាពិសេសក្នុងសម័យអង្គរ ពីសតវត្សរ៍ទី៩…

  • ភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នាធ្វើឲ្យខេត្តមួយចំនួន​រងការជន់លិច​

    ភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នាធ្វើឲ្យខេត្តមួយចំនួន​រងការជន់លិច​

    របាយការណ៍​របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរនៅតាមបណ្តាខេត្តមួយចំនួន នៅថ្ងៃសុក្រនេះ​បានឲ្យដឹងថា តំបន់មួយចំនួន រួមមានខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ កំពង់ធំ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ កំពុងជន់លិចដោយសារជំនន់ទឹកភ្លៀង។​ ឯកឧត្តម សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS  ជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៧ពាន់គ្រួសារ ស្មើនឹងប្រមាណ ៧ពាន់ខ្នងផ្ទះ នៅក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ និងខេត្តកំពង់ធំ។ ក្នុងចំណោមនោះ ប្រជាពលរដ្ឋជាង ១៦០០គ្រួសារ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ជាមួយគ្នានេះ ស្រូវជាង២ពាន់ហិចតាក៏រងផលប៉ះពាល់ផងដែរ។ ឯកឧត្តម សុទ្ធ គឹមកុលមុន្នី បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន កើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងគ្របដណ្តប់នៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ខេត្តដែលមានភ្លៀងធ្លាក់ច្រើនជាងគេ រួមមាន ខេត្តកោះកុង កំពង់ចាម ត្បូងឃ្មុំ បន្ទាយមានជ័យ សៀមរាប ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង និងរាជធានីភ្នំពេញ។ ដោយឡែកតំបន់មួយចំនួននៅតាមបណ្តាខេត្តផ្សេងទៀត ដូចជាខេត្តបន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង សៀមរាប ក៏កំពុងជន់លិចដោយសារជំនន់ទឹកភ្លៀងផងដែរ។ លោក…

  • ជនជាតិខ្មែរនិងបរទេសពាក់ព័ន្ធឆបោកជិត ៥ពាន់នាក់ត្រូវឃុំខ្លួន ចំណែកនគរបាល ៧៧នាក់ត្រូវរងពិន័យ

    ជនជាតិខ្មែរនិងបរទេសពាក់ព័ន្ធឆបោកជិត ៥ពាន់នាក់ត្រូវឃុំខ្លួន ចំណែកនគរបាល ៧៧នាក់ត្រូវរងពិន័យ

    ជនជាតិខ្មែរ និងបរទេសជាប់ពាក់ព័ន្ធសំណុំរឿងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៤ ៨៣៤នាក់ ត្រូវបានឃាត់ និងឃុំខ្លួនជាបន្តបន្ទាប់ក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារចំនួន ២៣កន្លែងទូទាំងប្រទេស គិតមកត្រឹមខែកញ្ញា ឆ្នាំ២០២៦នេះ ខណៈមន្រ្តីនគរបាលជាតិ ៧៧នាក់ក៏ត្រូវបានក្រសួងមហាផ្ទៃសម្រេចដាក់ទណ្ឌកម្មវិន័យតាមកម្រិតនៃទោសដែលបានប្រព្រឹត្តផងដែរ។ នេះបើយោងតាមរបាយការ​ណ៍ដែលបញ្ជាក់ដោយលោក ទូច សុខៈ​ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥កញ្ញា។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ទៀតថា ក្នុងចំណោមជនជាប់ឃុំខាងលើនេះ មានជនជាតិខ្មែរចំនួន ៤៩១នាក់ និងជនបរទេសចំនួន ៤ ៣៤៣នាក់ មកពី ២៧សញ្ជាតិផ្សេងៗគ្នា។ ជនជាប់ឃុំទាំងនេះត្រូវបានបែងចែកជា ៤ប្រភេទ ដែលភាគច្រើនជាជនត្រូវចោទ បន្ទាប់មកជាជនជាប់ចោទ។ ជនជាប់ឃុំផ្សេងទៀត គឺជាពិរុទ្ធជនដែលត្រូវបានតុលាការផ្ដន្ទាទោសរួចរាល់ ប៉ុន្តែសាលក្រមមិនទាន់ចូលជាស្ថាពរ ហើយក្រៅពីនោះ គឺជាទណ្ឌិត ដែលមានចំនួនតែ៣១នាក់ប៉ុណ្ណោះ។ លោក ទូច សុខៈ បានគូសបញ្ជាក់ផងដែរថា ក្នុងចំណោមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំង ២៣នៅទូទាំងប្រទេស មានពន្ធនាគារចំនួន ៥ មានចំនួនជនជាប់ឃុំពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាច្រើនជាងគេ គឺពន្ធនាគារខេត្តស្វាយរៀង បន្ទាប់មកគឺ ពន្ធនាគារខេត្តព្រះសីហនុ ពន្ធនាគារខេត្តបន្ទាយមានជ័យ មណ្ឌលអប់រំកែប្រែទី១ (ម១) និងពន្ធនាគារខេត្តកោះកុង។ ដោយឡែក ចំពោះមន្រ្តីនគរបាលជាតិដែលទទួលរងទណ្ឌកម្មវិន័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាវិញ លោក…

  • ជាមេក្លោងចោទប្រកាន់កម្ពុជារឿងឆបោកអនឡាញ ថៃបែរជាបញ្ជូនមន្រ្តីតូចតាចមកចូលរួមសន្និសីទអន្តរជាតិនៅភ្នំពេញ

    ជាមេក្លោងចោទប្រកាន់កម្ពុជារឿងឆបោកអនឡាញ ថៃបែរជាបញ្ជូនមន្រ្តីតូចតាចមកចូលរួមសន្និសីទអន្តរជាតិនៅភ្នំពេញ

    ខណៈដែលបណ្តាប្រទេសដៃគូ និងអង្គការអន្តរជាតិនានា បានបញ្ជូនមន្ត្រីជាន់ខ្ពស់មកចូលរួមសន្និសីទអន្តរជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រទេសថៃបានចាត់តាំងត្រឹមលោកវរសេនីយ៍ឯក Narote Yuvaboon មកពីការិយាល័យនគរបាលផ្លូវល្បឿនលឿន នៃទីភ្នាក់ងារកណ្តាលស៊ើបអង្កេតនៃនគរបាលភូមិន្ទថៃ មកចូលរួម សន្និសីទនេះ នៅភ្នំពេញ ដែលទើបបានបញ្ចប់កាលថ្ងៃព្រហស្បតិ៍ ទី២៤ កញ្ញា។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា តំណាងភាគីថៃពុំមែនជាវាគ្មិនផ្តល់មតិក្នុងកិច្ចប្រជុំនោះឡើយ ពោលគឺគ្រាន់តែមកចូលរួមធម្មតាប៉ុណ្ណោះ។ ដោយហេតុថាមន្រ្តីថ្នាក់ទាបរបស់ថៃមិនអាចសម្រេចអ្វីបានក្នុងនាមរដ្ឋាភិបាលថៃ ដូច្នេះ«សេចក្តីប្រកាសទីក្រុងភ្នំពេញស្តីពីការរួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលអនុម័តក្នុងសន្និសីទអន្តរជាតិនេះ មិនមានឈ្មោះប្រទេសថៃឡើយ។ សូមបញ្ជាក់ថា សេចក្តីប្រកាសទីក្រុងភ្នំពេញ​ត្រូវបានអនុម័តដោយតំណាងរដ្ឋាភិបាល ២១ប្រទេស ព្រមទាំងតំណាងអង្គការដៃគូធំៗជាច្រើនទៀត ដូចជា ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC)។ ​ លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ បានលើកឡើងថា ការដែលថៃបញ្ជូនត្រឹមតែមន្ត្រីបច្ចេកទេសឱ្យមកធ្វើជាអ្នកសង្កេតការណ៍ ក្នុង«សន្និសីទអន្តរជាតិប្រឆាំងនឹងការឆបោកអនឡាញ» នៅកម្ពុជា បានបង្ហាញយ៉ាងច្បាស់ថា ភាគីថៃខ្វះការប្តេជ្ញាចិត្តក្នុងការសហការប្រយុទ្ធប្រឆាំង និងលុបបំបាត់បទល្មើសឆបោកតាមអ៊ីនធឺណិតជាមួយកម្ពុជា និងសហគមន៍អន្តរជាតិ។ អវត្តមានរបស់ថៃក្នុង «សេចក្តីប្រកាសរួមទីក្រុងភ្នំពេញ» គឺដោយសារតំណាងភាគីថៃជា មន្ត្រីជាន់ទាប ដែលគ្មានសមត្ថកិច្ច…

  • កម្ពុជា-ចិន ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញបៃតង និងទីផ្សារការងារ

    កម្ពុជា-ចិន ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញបៃតង និងទីផ្សារការងារ

    កម្ពុជា-ចិន ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញបៃតង និងទីផ្សារការងារ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម និងការងារនាពេលអនាគត។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធានមនុស្ស និងសន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិសៀងហៃ នៃប្រទេសចិន ដើម្បីបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា-ចិន ក្នុងវិស័យការងារ និងការអភិវឌ្ឍជំនាញបៃតងស្របតាមតម្រូវការទីផ្សារការងារ។ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវក្តីរីករាយយ៉ាងក្រៃលែងដែលទទួលបានការអញ្ជើញឱ្យចូលរួម និងថ្លែងបទអន្តរាគមន៍ក្នុងសន្និសីទ “ជំនាញពិភពលោក ឆ្នាំ២០២៦” ក៏ដូចជាថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន និងលោកជំទាវដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ព្រមទាំងអបអរសាទរប្រទេសចិន ដែលបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏អស្ចារ្យប្រកបដោយភាពជោគជ័យ។ ក្នុងឱកាសនេះផងដែរ ឯកឧត្តម និងលោកជំទាវបានអញ្ជើញចុះហត្ថលេខាលើ MoU ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់គោលនយោបាយ និងការអនុវត្តឱ្យល្អប្រសើរក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពង្រឹងសមត្ថភាព និងលទ្ធភាព ក្នុងការពង្រឹងការអភិវឌ្ឍជំនាញបៃតង និងការគាំទ្រការធ្វើទំនើបកម្មឌីជីថលនៃប្រព័ន្ធ TVET ។ ភាគីទាំងពីរនឹងលើកទឹកចិត្តឱ្យស្ថាប័ន និងភាគីពាក់ព័ន្ធ ចូលរួមអនុវត្តសកម្មភាពដែលបានឯកភាពគ្នា…

  • ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃកម្ពុជាក្នុងការបង្ក្រាបអំពើឆបោកអនឡាញ

    ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃកម្ពុជាក្នុងការបង្ក្រាបអំពើឆបោកអនឡាញ

    លោក Nicholas Court ប្រធានក្រុមការងារសម្របសម្រួលនៃអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ (INTERPOL) បានចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងជំនួបនោះ តំណាងអាំងទែប៉ូលបានកោតសរសើរ អាជ្ញាធរកម្ពុជា ក្នុងការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាច្រើនកន្លែងនាពេលកន្លងមក។ ប្រធានក្រុមការងារសម្របសម្រួលនៃអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ (INTERPOL) បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងជោគជ័យជាក់ស្តែងរបស់កម្ពុជា ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការលើកឡើងនេះធ្វើឡើងព្រឹកថ្ងៃទី២៤ ខែកញ្ញា ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មុនពេលបញ្ចប់បេសកកម្មចូលរួមសន្និសីទអន្តរជាតិនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណចំពោះការវាយតម្លៃប្រកបដោយសច្ចធម៌នេះ ដោយបានគូសបញ្ជាក់ថា លទ្ធផលដែលសមត្ថកិច្ចកម្ពុជាសម្រេចបាន គឺមិនអាចកាត់ផ្តាច់ចេញពីការចូលរួមចំណែក និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីសំណាក់នគរបាលព្រហ្មទណ្ឌអន្តរជាតិបានឡើយ។ លោក Nicholas Court ប្រធានក្រុមការងារសម្របសម្រួលនៃអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ (INTERPOL) ក៏បានចាត់ទុកព្រឹត្តិការណ៍សន្និសីទអន្តរជាតិនេះថាជា «ការជួបជុំរវាងអ្នកមានបេះដូងដូចគ្នា» ក្នុងការរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសសកលមួយនេះ។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានរំលឹកឡើងវិញអំពីការយកចិត្តទុកដាក់កម្រិតខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំកំពូលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ ស្មារតីនៃការសម្អាតផ្ទះខ្លួនឯង ត្រូវបានបង្កើតឡើងជាមួយនឹងចម្លើយយ៉ាងម៉ឺងម៉ាត់បំផុត គឺការបើកប្រតិបត្តិការបោសសម្អាតបទល្មើសអនឡាញឱ្យដល់ឫសគល់ប្រកបដោយភាពម្ចាស់ការ…

  • រាជរដ្ឋាភិបាលឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រងាយរងហានិភ័យពីសម្ពាធថ្លៃប្រេង

    រាជរដ្ឋាភិបាលឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រងាយរងហានិភ័យពីសម្ពាធថ្លៃប្រេង

    ដោយសារកម្ពុជាបាន និងកំពុងបន្តជួបវិបត្តិនានាដែលកើតមានឡើងជាបន្តបន្ទាប់ រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យអនុវត្ត “កម្មវិធី អន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ”។ ឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” និង “គោលការណ៍សមធម៌សង្គម”, រាជរដ្ឋាភិបាលបានគិតគូរដើម្បីជួយសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យពីពហុវិបត្តិដែលកើតមានឡើងជាបន្តបន្ទាប់ ជាពិសេសការឡើងថ្លៃ ប្រេង និងឧស្ម័នឥន្ធនៈ។ ចុងក្រោយនេះ រដ្ឋាភិបាលដាក់ចេញឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ” ដោយគ្រួសារគោលដៅនីមួយៗ នឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់ ចំនួន ៤ (បួន) លើក ដោយក្នុង១លើកៗ ទទួលបានតាមកម្រិតដូចតទៅ៖ សម្រាប់ក្រុមគោលដៅនៅរាជធានីភ្នំពេញ គ្រួសារមួយទទួលប្រាក់ឧបត្ថម្ភ ៦ម៉ឺនរៀល ខណៈនៅទីប្រជុំជនក្រៅរាជធានីភ្នំពេញ គ្រួសារមួយទទួលប្រាក់ឧបត្ថម្ភ ៤ម៉ឺន ៨ពាន់រៀល ហើយនៅទីជនបទវិញ គ្រួសារមួយទទួលបាន ៤ម៉ឺនរៀល។ បន្ថែមលើនេះ សមាជិកគ្រួសារទទួលបាន ៥ពាន់រៀលក្នុងម្នាក់ៗដូចៗគ្នា ទាំងនៅភ្នំពេញ ទីប្រជុំជន និងជនបទ។​ ការបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភទាំង ៤ លើកនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា,…