-
កម្ពុជានឹងបញ្ជូនពលករ ២ពាន់នាក់ ទៅធ្វើការផ្នែកកសិកម្មនៅអ៊ីស្រាអែល ជាលើកដំបូង

កម្ពុជា នឹងបញ្ជូនពលករប្រមាណ ២ពាន់នាក់ ដើម្បីទៅបម្រើការងារផ្នែកកសិកម្មនៅប្រទេសអ៊ីស្រាអែល ជាលើកដំបូង បន្ទាប់ពីកម្ពុជា និងអ៊ីស្រាអែល បានចុះកិច្ចព្រមព្រៀងទ្វេភាគីជាមួយគ្នាកាលពីចុងឆ្នាំ២០២៥ កន្លងទៅ។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចាប់ផ្ដើមបញ្ជូនពលករកម្ពុជាទៅធ្វើការនៅអ៊ីស្រាអែលឆាប់ៗក្នុងពេលខាងមុខ បន្ទាប់ពីបញ្ចប់ការធ្វើតេស្តសាកល្បងដោយបញ្ញាសិប្បនិម្មិត(AI) និងតេស្តកាយសម្បទា។ លោក សុ ផានិត ជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនជាង ៣ពាន់នាក់ បានបញ្ជាក់ពីគោលបំណងទៅធ្វើការនៅប្រទេសអ៊ីស្រាអែល ដែលជាប្រទេសជឿនលឿនផ្នែកកសិកម្ម។ ស្រដៀងនឹងបេក្ខជនខាងលើដែល កញ្ញា ដា លីន ជាបេក្ខជនម្នាក់ទៀត ក៏មានក្ដីសង្ឃឹមថា អាចយកបទពិសោធន៍ ត្រឡប់មកប្រកបអាជីវកម្ម និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា គោលដៅរបស់ក្រសួង មិនមែនគ្រាន់តែបញ្ជូនពលករឱ្យបានច្រើនប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាថា បេក្ខជនគ្រប់រូបត្រូវបានវាយតម្លៃតាមសមត្ថភាព និងលក្ខណៈវិនិច្ឆ័យដែលបានកំណត់។ លោកស្រី ហ្សឺលី រៃស៊ីន សេសុន ប្រធាននាយកដ្ឋានកិច្ចព្រមព្រៀងទ្វេភាគីនៃអាជ្ញាធរប្រជាជនអន្តោប្រវេសន៍(PIBA) នៃរដ្ឋអ៊ីស្រាអែល បានបញ្ជាក់ថា តម្រូវការកម្លាំងពលកម្មក្នុងវិស័យកសិកម្មនៅអ៊ីស្រាអែលបានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលជំរុញឲ្យអ៊ីស្រាអែលពង្រីកការជ្រើសរើសពលករពីបណ្ដាប្រទេសនានា រួមទាំងកម្ពុជាផងដែរ។ លោកស្រីជឿជាក់ថា ពលករដែលនឹងចេញទៅធ្វើការនៅអ៊ីស្រាអែល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ…
-
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកែប ផ្តល់អាហារូបករណ៍ជាង ១ពាន់កន្លែងលើជំនាញចំនួន១១ ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដោយទទួលបានប្រាក់ឧបត្ថម្ភ

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកែប (KPTC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់ឱកាសអាហារូបករណ៍សរុប ១,០១០កន្លែងលើមុខជំនាញចំនួន ១១ មុខវិជ្ជាជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ (TVET 1.5M) របស់រាជរដ្ឋាភិបាល។ យោងតាមមជ្ឈមណ្ឌល KPTC ជំនាញទាំង ១១ នោះរួមមាន៖ ការដំឡើងបណ្ដាញអគ្គិសនីក្នុងអាគារ, ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការងារកំបោរ, សេវាកម្មកុំព្យូទ័រ, សេវាកម្មសម្អាងកាយ, សេវាកម្មកាត់សក់បុរស, ការកែច្នៃបន្លែ និងផ្លែឈើ, ការផលិតនំ, ការធ្វើម្ហូបខ្មែរ, សេវាកម្មអាហារ និងធុរកិច្ចភេសជ្ជៈ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលក៏បានបញ្ជាក់ផងដែរថា គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះមានយុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅសរុប ១,១៩៧នាក់ ដែលទទួលបានអាហារូបករណ៍លើ ១១មុខជំនាញក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់របស់សម្ដេចធិបតី ក្នុងនោះមានយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ៨១៨នាក់។ ជាមួយនឹងវគ្គសិក្សាថ្មី ដែលចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ យុវជនអាចទាក់ទងសាកសួរព័ត៌មានបន្ថែមតាមរយៈទូរសព្ទលេខ ០៩៧ ៧៧៤ ៧១៧៩/…
-
រុស្ស៊ី ថា ការគំរាមបាញ់ដ្រូន ១,០០០គ្រឿងមួយថ្ងៃ បង្ហាញថា អ៊ុយក្រែន មិនចង់បញ្ចប់សង្គ្រាមទេ

មូស្គូ ៖ ប្រទេសរុស្ស៊ីបានអះអាងនៅថ្ងៃ អង្គារ ថា ការគំរាមកំហែងវាយប្រហារដោយយន្តហោះដ្រូន ១,០០០គ្រឿងក្នុងមួយថ្ងៃ ពីសំណាក់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី គឺជាភស្តុតាងយ៉ាងច្បាស់ថា ទីក្រុងកៀវគ្មានបំណងចង់ស្វែងរកការបញ្ចប់សង្គ្រាម ឬសន្តិភាពឡើយ។ បើតាម អាណាឌូលូ, អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា ចោទប្រកាន់ថា សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី ហ្សេលេនស្គី បានសបញ្ជាក់យ៉ាងច្បាស់ថា ការអំពាវនាវរបស់អ៊ុយក្រែនឱ្យមានបទឈប់បាញ់កន្លងមក គឺគ្មានភាពស្មោះត្រង់ទេ ហើយក៏មិនមែនមានគោលបំណងស្វែងរកសន្តិភាពពិតប្រាកដឡើយ។ ការចោទប្រកាន់របស់រុស្ស៊ី កើតឡើងចំពេលដែលលោកប្រធានាធិបតី ហ្សេលេនស្គី បានផ្ញើសារព្រមានដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ និងអ្នកដំណើរទាំងអស់ថា ដែនអាកាសរុស្ស៊ីនឹងលែងមានសុវត្ថិភាពទៀតហើយ ដោយសារវានឹងពោរពេញដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនពេញមួយសង្គ្រាមតែម្តង។ ជាការឆ្លើយតប ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្កោលទោសយ៉ាងខ្លាំង និងចាត់ទុកសម្តីរបស់មេដឹកនាំអ៊ុយក្រែនថា ជាការប្រកាសរបស់រដ្ឋភេរវកម្ម ដោយលោកសង្កត់ធ្ងន់ថា ទីក្រុងកៀវសុំឱ្យយើងបន្តការចរចា ប៉ុន្តែយើងមិនអាចចរចាជាមួយពួកភេរវករឡើយ។ គួរបញ្ជាក់ថា យន្តហោះដ្រូនបានក្លាយជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ ដែលកំពុងផ្លាស់ប្តូរមុខមាត់នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនទាំងស្រុង ជាពិសេសវាបានដើរតួនាទីយ៉ាងសកម្មចាប់តាំងពីការវាយប្រហារនៅសមរភូមិជួរមុខ រហូតដល់ការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរបស់ភាគីទាំងពីរ ។ មកទល់ពេលនេះ ភ្លើងជម្លោះរវាងគូសត្រូវស៊ីសាច់ហុតឈាមទាំងពីរ ដែលឆាបឆេះឡើងបណ្តាលមកពីការលើកទ័ពរបស់រុស្ស៊ីចូលលុកលុយទៅក្នុងទឹកដីអ៊ុយក្រែន កាលពីខែកុម្ភៈ…
-
កម្ពុជាចាប់ផ្ដើមសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ ក្នុងខេត្តកំពង់ស្ពឺ

តំបន់សេដ្ឋកិច្ចពិសេសថ្មី «ភ្នំពេញ ឡូជីស្ទីក អេន អ៊ិនដាសស្រ្ទៀល ខមផ្លេក៍» (Cambodia SuperPort ) តម្លៃ ៣០០លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ តំបន់សេដ្ឋកិច្ចពិសេសថ្មី ដែលមានផ្ទៃដី ១៣២ហិកតា ស្ថិតនៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺនេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយ ក្នុងការគាំទ្រដល់វិស័យឧស្សាហកម្ម និងភស្តុភារកម្មរបស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ចាត់ទុកការចាប់ផ្ដើមគម្រោងវិនិយោគថ្មីនៅខេត្តកំពង់ស្ពឺ គឺជាសញ្ញាវិជ្ជមាន ក្នុងការជំរុញការវិនិយោគក្នុងស្រុក បង្កើតឱកាសការងារជូនពលរដ្ឋក្នុងតំបន់ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងទប់ស្កាត់ការធ្វើចំណាកស្រុក។ ឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសមាគមភស្តុភាកម្មកម្ពុជា បានកត់សម្គាល់ឃើញថា ខេត្តកំពង់ស្ពឺ គឺជាទីតាំងប្រមូលផ្ដុំទៅដោយឧស្សាហកម្មកាត់ដេរ ហើយមានច្រកដឹកជញ្ជូនទំនិញយ៉ាងទំលំទូលាយ ដូច្នេះ ការសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការគាំទ្រដល់វិស័យឧស្សាហកម្ម និងភស្តុភារកម្មនៅកម្ពុជា។ គម្រោងតំបន់សេដ្ឋកិច្ចពិសេស Cambodia SuperPort នឹងក្លាយជាគំរូដ៏ជោគជ័យមួយនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល វិស័យឯកជនក្នុងស្រុក និងដៃគូវិនិយោគអន្តរជាតិ ក្នុងការប្រែក្លាយចក្ខុវិស័យទៅជាសមិទ្ធផលជាក់ស្តែង ដែលនឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែងសម្រាប់កំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេសនេះ…
-
ក្រសួងព័ត៌មាន ប្តេជ្ញាការពារអ្នកសារព័ត៌មានដែលបំពេញភារកិច្ចត្រឹមត្រូវតាមវិជ្ជាជីវៈ និងក្រមសីលធម៌

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា ក្រសួងព័ត៌មាន ការពារអ្នកសារព័ត៌មានដែលប្រកបការងារតាមវិជ្ជាជីវៈត្រឹមត្រូវ និងបំពេញភារកិច្ចដោយផ្លូវច្បាប់ និងក្រមសីលធម៌ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងចូលរួមលើកកម្ពស់ការគោរពច្បាប់ និងតម្លៃអ្នកសារព័ត៌មាននិងការពារវិជ្ជាជីវៈពិតប្រាកដនៅកម្ពុជា។ តាមរយៈសារអេឡិចត្រូនិក ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២៦ នេះបានឱ្យដឹងថា ក្នុងបេសកកម្មអាទិភាពមួយរបស់ក្រសួងព័ត៌មានក្នុងវិស័យសារព័ត៌មាន ក្រសួងបានផ្តល់អន្តរាគមន៍ដើម្បីផ្សះផ្សាវិវាទ និងបញ្ហាដែលអ្នកកាសែតបានជួបប្រទះ។ អ្នកនាំពាក្យដដែលបានបង្ហាញទិន្នន័យនៃការចូលរួមរបស់ក្រសួង ពោលគិតចាប់ពីឆ្នាំ២០២៥ រហូតមកដល់ខែសីហា២០២៦ ការផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ បានជោគជ័យចំនួន ៤៩ លើក លើបណ្តឹងមកលើអ្នកសារព័ត៌មានចំនួន ៥៨ បណ្តឹង ដែលបានការពារអ្នកសារព័ត៌មានចំនួន ៦៩ នាក់ ក្នុងក្របខ័ណ្ឌច្បាប់ស្តីពីរបបសារព័ត៌មាន ឱ្យចៀសផុតពីការចោទប្រកាន់ផ្លូវតុលាការ។ ចំពោះករណីបណ្តឹងដែលនៅសេសសល់ផ្សេងទៀត ក្រុមការងារជំនាញរបស់ក្រសួងព័ត៌មាន កំពុងបន្តពិនិត្យ និងឈានទៅអន្តរាគមន៍ ដើម្បីផ្សះផ្សាវិវាទទាំងនោះ, ខណៈក្រសួងបានចាត់វិធានការការអប់រំ និងតម្រង់ទិសលើការផ្សាយ ដោយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្តាញសង្គម តាមរយៈការតម្រង់ទិស និងពង្រឹងក្រមសីលធម៌ លើប្រមាណ២០ ករណីផ្សេងទៀត។ ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ទៀតថា បន្ថែមលើកិច្ចសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ ក្រសួងព័ត៌មានបានចាត់មេធាវី ដើម្បីផ្តល់ការការពារក្នុងនីតិវិធីតុលាការចាប់ពីឆ្នាំ២០២៥…
-
រុស្ស៊ី ទទួលបានយន្តហោះចម្បាំង Su-35S កញ្ចប់ទី ៣ ក្នុងឆ្នាំនេះ

មូស្គូ ៖ ក្រុមហ៊ុនផលិតអាវុធរដ្ឋ Rostec របស់រុស្ស៊ី នៅថ្ងៃ ព្រហស្បតិ៍ បានប្រកាសប្រគល់យន្តហោះចម្បាំងពហុតួនាទី Su-35S កញ្ចប់ថ្មីទៅឱ្យកងទ័ពអាកាសរុស្ស៊ី ដែលនេះជាការប្រគល់លើកទី៣ហើយនៅក្នុងឆ្នាំ ២០២៦ ។ ទន្ទឹមគ្នា ក្រុមហ៊ុន Rostec របស់រុស្ស៊ី មិនបានទម្លាយឱ្យដឹងពីចំនួនយន្តហោះចម្បាំង Su-35S នៅក្នុងកញ្ចប់ថ្មីនេះ ឬអត្តសញ្ញាណនៃអង្គភាពណាមួយដែលទទួលបានវានោះទេ ។ ប៉ុន្តែអ្នកវិភាគផ្នែកយោធាបង្ហើបឱ្យដឹងថា ក្នុងកញ្ចប់ថ្មីនេះ ប្រហែលជាមានយន្តហោះចម្បាំង Su-35S ចំនួន ២គ្រឿង ឬអាចច្រើនជាងនេះ ។ Su-35S ជាយន្តហោះចម្បាំងស៊េរីទំនើបរបស់រុស្ស៊ីផលិតឡើងក្នុងឆ្នាំ ២០០៧ ដែលអាចហោះហើរក្នុងល្បឿនពី ១,៤០០ ទៅ ១,៥០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងក្នុងរយៈចម្ងាយពី ៤,០០០ ទៅ ៤,៥០០ គីឡូម៉ែត្រ ។ វាបំពាក់ទៅដោយប្រព័ន្ធរ៉ាដា Irbis-E ដែលមានសមត្ថភាពរកឃើញគោលដៅនៅចម្ងាយ ៤០០ គីឡូម៉ែត្រ ។ ចំណែកអាវុធសំខាន់ៗដែល Su-35S អាចពាំក្នុងបេសកកម្មល្បាតផ្លូវអាកាស រួមមានមីស៊ីលបាញ់រយៈចម្ងាយមធ្យមប្រភេទ R-77M…
-
កម្ពុជានិងប្រទេសក្នុងតំបន់ចាប់ផ្តើមជំរុញទេសចរណ៍ “MICE” ដោយផ្តោតលើជំនួបការងារ ភ្ជាប់ជាមួយដំណើរកម្សាន្ត

ក្នុងដំណើរទស្សនកិច្ចការងារនៅវៀតណាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញថ្លែងសុន្ទរកថាក្នុងវេទិកាទេសចរណ៍ថ្នាក់ខ្ពស់ស្តីពីទេសចរណ៍ MICE ដែលរៀបចំឡើងក្នុងក្របខណ្ឌពិព័រណ៍ទេសចរណ៍អន្តរជាតិ ឆ្នាំ 2026 នៅទីក្រុងហូជីមិញ កាលថ្ងៃទី២៧ ខែ សីហា។ ទេសចរណ៍ MICE (Meetings, Incentives, Conferences, and Exhibitions tourism) គឺជាការធ្វើដំណើររបស់មនុស្ស ឬបុគ្គលិកអង្គការ/ក្រុមហ៊ុន ទៅកាន់ទីកន្លែងណាមួយ ដើម្បីចូលរួមកិច្ចប្រជុំ សន្និសីទ ព្រឹត្តិការណ៍លើកទឹកចិត្ត ឬពិព័រណ៍ ហើយភ្ជាប់ជាមួយសកម្មភាពទេសចរណ៍ផ្សេងៗ។ បើតាមឯកឧត្តម ហួត ហាក់ ទេសចរណ៍ MICE គឺជាវិស័យដ៏មានសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតឱកាសវិនិយោគ ពង្រឹងការតភ្ជាប់ធុរកិច្ច ជំរុញការផ្ទេរចំណេះដឹង និងលើកកម្ពស់ការអភិវឌ្ឍសហគមន៍មូលដ្ឋាន។ ឯកឧត្តមយល់ឃើញថា ការអភិវឌ្ឍទេសចរណ៍ MICE នាពេលអនាគត គួរផ្តោតលើអាទិភាពសំខាន់ចំនួន៣ រួមមាន ការច្នៃប្រឌិត និរន្តរភាព និងការតភ្ជាប់ ដើម្បីបង្កើតតម្លៃរយៈពេលវែងសម្រាប់សេដ្ឋកិច្ច ប្រជាពលរដ្ឋ និងវិស័យទេសចរណ៍ក្នុងតំបន់។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសរំលេចអំពីសក្តានុពលនៃការអភិវឌ្ឍទេសចរណ៍ពហុគោលដៅ…
-
រុស្ស៊ី បាញ់មីស៊ីលផ្លោងអាប់ដេតថ្មី Iskander-1000 វាយ អ៊ុយក្រែន លើកដំបូង

កៀវ ៖ ទីភ្នាក់ងារចារកម្មការពារជាតិអ៊ុយក្រែន នៅថ្ងៃ ព្រហស្បតិ៍ រាយការណ៍ថា កងកម្លាំងរុស្ស៊ីចាប់ផ្តើមប្រើប្រាស់មីស៊ីលផ្លោងអាប់ដេតថ្មី Iskander-1000 វាយប្រហាររដ្ឋធានីកៀវ ជាលើកដំបូង ។ បើតាម RBC-Ukraine, មីស៊ីលផ្លោងរុស្ស៊ីដែលទើបអាប់ដេតថ្មីនេះ ត្រូវបានកែលម្អម៉ាស៊ីន និងប្រព័ន្ធបាញ់ឱ្យកាន់តែធំ ដែលធ្វើឱ្យចម្ងាយបាញ់ឆ្ងាយបំផុតកើនដល់ ៥៤៧គីឡូម៉ែត្រ បើធៀបនឹងម៉ូដែលចាស់មានចម្ងាយ ១៦០គីឡូម៉ែត្រប៉ុណ្ណោះ ។ យោងតាម AP, រុស្ស៊ីកំពុងបង្កើនការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងអ៊ុយក្រែន ចំពេលមីស៊ីលស្ទាក់ចាប់របស់ប្រព័ន្ធខែលការពារដែនអាកាស Patriot ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ត្រូវបានទីក្រុងកៀវប្រើប្រាស់ស្ទើរតែអស់រលីងពីឃ្លាំងទៅហើយ ។ បច្ចុប្បន្ន អ៊ុយក្រែនមិនទាន់ទទួលបានសំណាញ់មេឃ Patriot កញ្ចប់ថ្មីពីអាមេរិក និងសម្ព័ន្ធមិត្តណាតូនៅឡើយទេ ដោយសារតែអាមេរិកក៏កំពុងរក្សាស្តុកអាវុធប្រភេទនេះសម្រាប់កងកម្លាំងរបស់ខ្លួនផងដែរ ។ ល្បែងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលឆាបឆេះឡើងបណ្តាលមកពីការឈ្លានពានទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូល កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយវាមិនទាន់មានសញ្ញារលត់ទៅវិញ ឬលទ្ធផលចាញ់ឈ្នះច្បាស់លាស់នៅឡើយទេ ។ សង្គ្រាមខ្នាតធំដែលអូសបន្លាយពេលជាង ៤ ឆ្នាំកន្លះ គិតត្រឹមខែសីហាឆ្នាំ២០២៦នេះ ត្រូវបានចាត់ទុកថា ជាជម្លោះយោធាដ៏ធំ និងសាហាវបំផុតនៅទ្វីបអឺរ៉ុបចាប់តាំងពីសម័យសង្គ្រាមលោកលើកទីពីរមក ៕ ប្រភព ៖ RBC-Ukraine…
-
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសគន្លឹះចំនួន ៣ ក្នុងវិស័យទូរគមនាគមន៍

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសចំនួន ៣ ពាក់ព័ន្ធក្នុងវិស័យទូរគមនាគមន៍» កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារសាងគ្រីឡាភ្នំពេញ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និយ័តករ វិស័យឯកជន ប្រតិបត្តិករទូរគមនាគមន៍ សមាគមពាណិជ្ជកម្ម គ្រឹះស្ថានសិក្សានិងស្រាវជ្រាវ ព្រមទាំងដៃគូអភិវឌ្ឍន៍ សរុបប្រមាណ ១៥០ នាក់ ធ្វើឡើងដើម្បីរួមគ្នាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសសំខាន់ៗចំនួន ៣ រួមមាន៖ ផែនការជាតិវិសាលគមន៍ប្រេកង់វិទ្យុ, បទដ្ឋានបច្ចេកទេសនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ និងការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការប្តេជ្ញាចិត្តរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការរៀបចំការពិគ្រោះយោបល់ជាសាធារណៈនេះឡើង។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងពីសារៈសំខាន់នៃការចូលរួមពីសំណាក់រាជរដ្ឋាភិបាល និយ័តករ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការរួមគ្នាបង្កើតកំណែទម្រង់ ដែលនាំមកនូវផលប្រយោជន៍យូរអង្វែងសម្រាប់កម្ពុជា។ ឯកឧត្តមបន្ថែមថា សិក្ខាសាលានេះគឺជាឱកាសដ៏សំខាន់ក្នុងការពិនិត្យសេចក្តីព្រាង កំណត់បញ្ហាប្រឈមក្នុងការអនុវត្ត និងធានាថា ប្រកាសទាំង ៣ នេះអាចយកទៅអនុវត្តបានជាក់ស្តែង…
-
កម្ពុជា-អូស្ត្រាលី-វៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា និងជំរុញពាណិជ្ជកម្ម

ភ្នំពេញ៖ មុន«សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (2nd ISC)» ចាប់ផ្តើមជាផ្លូវការ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានទទួលជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយប្រធានរដ្ឋសភាអូស្ត្រាលី និងអនុប្រធានរដ្ឋសភាវៀតណាម ដើម្បីបន្តពង្រឹងទំនាក់ទំនងមិត្តភាព ការទូតសភា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។ ក្នុងជំនួបជាមួយ ឯកឧត្តម មិលតុន ឌីក (Milton Dick) ប្រធានរដ្ឋសភាអូស្ត្រាលី សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានចាត់ទុកវត្តមានរបស់គណៈប្រតិភូអូស្ត្រាលីថា ជាសាក្សីបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង។តបទៅកាន់សមភាគី ឯកឧត្តម មិលតុន ឌីក បានកោតសរសើរពីសមត្ថភាពដឹកនាំរបស់សម្តេចប្រធានរដ្ឋសភា និងគាំទ្រពេញទំហឹងចំពោះការរៀបចំសន្និសីទ ISC-2 ព្រមទាំងបានលើកឡើងពីបំណងពង្រឹងកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរ តាមរយៈក្រុមមិត្តភាព និងសភាវ័យក្មេង។ គួររំលឹកថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ អូស្ត្រាលីបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាសរុបប្រមាណ ១.៤ពាន់លានដុល្លារ ហើយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនដល់ជាង ៦០០លានដុល្លារនៅឆ្នាំ២០២៥។ លើសពីនេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណអូស្ត្រាលីចំពោះការចូលរួមសន្តិភាពនៅកម្ពុជា និងបានសម្តែងការគាំទ្រចំពោះ លោកជំទាវ កាទ្រីណា ឃូបពឺ…