Category: ព័ត៌មានជាតិ

  • ក្រសួងសុខាភិបាលចេញវិធានការការពារសុខភាព ត្រៀមបម្រុង និងឆ្លើយតបគ្រោះទឹកជំនន់

    ក្រសួងសុខាភិបាលចេញវិធានការការពារសុខភាព ត្រៀមបម្រុង និងឆ្លើយតបគ្រោះទឹកជំនន់

    ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសពីវិធានការការពារសុខភាព ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ដែលកំពុងហក់ឡើង។   ដើម្បកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ជាអតិបរមា ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតាមដានស្ថានភាពទឹកជំនន់ ត្រៀមទទួលសេវាសុខភាព និងបម្រុងទុកស្បៀងអាហារ ព្រមទាំងឱសថសង្គ្រោះបន្ទាន់។ សេចក្តីក្រើនរំលឹកនេះធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ស្ថានភាពភ្លៀងធ្លាក់ច្រើននៅកម្ពុជា អាចបង្កើតជាជំនន់ទឹកភ្លៀងរហ័សនៅតាមតំបន់ទំនាប ព្រមទាំងជម្រុញឱ្យទឹកទន្លេ ព្រែក ស្ទឹង ហក់ឡើងខ្ពស់ បង្កជាគ្រោះទឹកជំនន់ដែលអាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិតប្រជាពលរដ្ឋ។ ក្រសួងសុខាភិបាលណែនាំឲ្យប្រជាពលរដ្ឋត្រូវធ្វើរបងព័ទ្ធ ឬបោះបង្គោលសញ្ញាសម្គាល់ជុំវិញអណ្ដូងទឹក រន្ធបង្គន់ ឬកន្លែងដែលមានទឹកជ្រៅ រួមទាំងត្រូវថែរក្សាបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត និងសាងសង់រានដីឱ្យបានខ្ពស់ ដើម្បីការពារទឹកជំនន់។ ជាងនេះទៅទៀត ក្នុងអំឡុងពេលទឹកជំនន់ ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នផ្នែកសុវត្ថិភាពអគ្គិសនី ដោយមិនត្រូវចូលទៅក្នុងផ្ទះ ឬអាគារទ្រុឌទ្រោម និងមិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើម ឬកំពុងឈរនៅក្នុងទឹកដាច់ខាត។ ចំពោះការការពារជំងឺ ត្រូវសម្រាកក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈីក និងជំងឺផ្សេងៗ ព្រមទាំងត្រូវកម្ទេចជម្រកមូស។ សម្រាប់ស្ត្រីមានផ្ទៃពោះ ត្រូវតាមដានសុខភាព និងពិនិត្យផ្ទៃពោះតាមកាលកំណត់ ព្រមទាំងស្វែងរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ប្រសិនបើជិតដល់ពេលសម្រាល។ចំពោះការគាំពារជនងាយរងគ្រោះ ត្រូវយកចិត្តទុកដាក់ជាពិសេសលើមនុស្សចាស់ កុមារ…

  • ខេត្តបាត់ដំបងស្វែងរកការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស ដើម្បីពង្រីកឧស្សាហកម្មកែច្នៃកសិផលបន្ថែម

    ខេត្តបាត់ដំបងស្វែងរកការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស ដើម្បីពង្រីកឧស្សាហកម្មកែច្នៃកសិផលបន្ថែម

    ខេត្តបាត់ដំបង កំពុងមានតម្រូវការវិនិយោគលើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសលើការកែច្នៃផ្លែឈើ ចំណីសត្វ ចិញ្ចឹមសត្វ ,វិស័យទេសចរណ៍,ការអភិរក្សតំបន់វប្បធម៌ និងការពារធនធានធម្មជាតិ និងការរៀបចំក្រុងបាត់ដំបងឱ្យក្លាយជាទីក្រុងស្អាត។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងដូច្នេះ ក្នុងឱកាសដែលលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ធ្វើទស្សនកិច្ចស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង នាពេលថ្មីៗនេះ។ ដំណើរទស្សនកិច្ចេបស់លោក វ៉ាង វិនពីន បានបង្ហាញពីឱកាសក្នុងការប្រើប្រាស់សក្តានុពលកសិកម្មរបស់ខេត្តបាត់ដំបង ដើម្បីទាក់ទាញការវិនិយោគ ពង្រឹងការតភ្ជាប់រវាងវិស័យកសិកម្ម និងឧស្សាហកម្ម ពង្រីកការកែច្នៃក្នុងស្រុក និងបង្កើនតម្លៃបន្ថែម និងភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា នៅលើទីផ្សារជាតិ និងអន្តរជាតិ។ នៅចំពោះមុខប្រមុខការទូតចិនប្រចាំកម្ពុជា លោកអភិបាលខេត្តបាត់ដំបង បានបង្ហាញពីសក្ដានុពលរបស់ខេត្តបាត់ដំបង ជាពិសេសកតត្តាអំណោយផលសម្រាប់ការវិនិយោគ កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយសាធារណៈរដ្ឋប្រជាមានិតចិន និងតម្រូវការវិនិយោគបន្ថែម។ ឯកឧត្តមសង្កត់ធ្ងន់ថា ខេត្តបាត់ដំបង គឺជាជង្រុកស្រូវ និងជាប៉ូលសេដ្ឋកិច្ចកសិកម្មដ៏សំខាន់បំផុតមួយរបស់កម្ពុជា និងមានអំណោយផលសម្រាប់ការវិនិយោគ។ បើតាមអភិបាលខេត្តរូបនេះ ខេត្តបាត់ដំបង មានកត្តាអំណោយផលសម្រាប់ការវិនិយោគ ព្រោះខេត្តនេះ មានប្រព័ន្ធធារាសាស្រ្តរហូតដល់ចំនួន ១០៨កន្លែង។ លើសពីនេះ ខេត្តបាត់ដំបង មានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវដែក និងផ្លូវទឹក,ប្រព័ន្ធអគ្គិសនី,ក៏ដូចជា បណ្ដាញទឹកស្អាត និងកម្លាំងពលកម្ម ជាដើម។ ផ្អែកលើភូមិសាស្រ្តដីមានជីជាតិ ប្រព័ន្ធធារាសាស្រ្ត និងការតភ្ជាប់ព្រំដែន គឺជាកាលានុវត្តភាពគន្លឹះក្នុងការអភិវឌ្ឍវិស័យកសិកម្ម រួមមាន…

  • ៧ខែឆ្នាំ២០២៦នេះ ៖ កម្ពុជានាំចេញសំបកកង់រថយន្តទទួលបានទឹកប្រាក់ជាង១ពាន់លានដុល្លារ

    ៧ខែឆ្នាំ២០២៦នេះ ៖ កម្ពុជានាំចេញសំបកកង់រថយន្តទទួលបានទឹកប្រាក់ជាង១ពាន់លានដុល្លារ

    រយៈពេល៧ខែ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញសំបកកង់រយន្តសរុបចំនួនជាង ៣២លាន ២០ម៉ឺនសំបកកង់ទទួលបានទឹកប្រាក់សរុបចំនួនជាង ១ ១៦១លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ពុជាដែលផ្ដល់ជូនបណ្ដាញព័ត៌មាន AMS។​ របាយការណ៍បញ្ជាក់ថា មានក្រុមហ៊ុនចំនួន ៦ ជាអ្នកផលិតសំបកកង់រថយន្តនៅក្នុងស្រុក ដើម្បីធ្វើនាំចេញទៅលក់នៅក្រៅប្រទេស គឺក្រុមហ៊ុន Newbustar (Cambodia) Tire​, ក្រុមហ៊ុន FIREMAX (CAMBODIA) TIRES, ក្រុមហ៊ុន General Tires Technology (Cambodia), ក្រុម​ហ៊ុន CART TIRE, ក្រុមហ៊ុន Wanli Tire (Cambodia) និងក្រុមហ៊ុន ZODO Tire (Cambodia)។ ប្រទេសសំខាន់ៗដែលក្រុមហ៊ុននាំចេញសំបកកង់រថយន្តទៅលក់រួមមាន សហរដ្ឋអាមេរិក អឺរ៉ុប ចិន អង់​គ្លេស កូរ៉េ ប្រេស៊ីល កាណាដា អេស៊ីប ម៉ាឡេស៊ី វៀតណាម អាហ្វ្រិកខាងត្បូង និងបណ្ដាប្រទេសមិនែនជាសមាជិកអឺរ៉ុប តំបន់អាស៊ាន និងកិច្ចសហប្រតិបត្តិការណ៍តំបន់អាស៊ានជាដើម។ ជាមួយគ្នានេះ ក្រៅពីផលិត និងនាំចេញសំបកកង់រថយន្តទៅក្រៅស្រុក ក្រុម​ហ៊ុន CART…

  • អាថ៌កំបាំងនៃ «ប្រាសាទព្រៃមន្ទីរ» មានតម្រុយអាចជាព្រះបរមរាជវាំងចក្រភពខ្មែរ នាសម័យអង្គរដំបូង

    អាថ៌កំបាំងនៃ «ប្រាសាទព្រៃមន្ទីរ» មានតម្រុយអាចជាព្រះបរមរាជវាំងចក្រភពខ្មែរ នាសម័យអង្គរដំបូង

    អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ បានរកឃើញតម្រុយសំខាន់ៗដែលនាំឱ្យមានការសន្និដ្ឋានថា «ប្រាសាទព្រៃមន្ទីរ» អាចជាអតីតព្រះបរមរាជវាំង ដែលជាមជ្ឈមណ្ឌលគ្រប់គ្រងចក្រភពខ្មែរ នាសម័យអង្គរដំបូង។ លាក់ខ្លួនយ៉ាងស្ងប់ស្ងាត់នៅក្នុងតំបន់រលួស «ប្រាសាទព្រៃមន្ទីរ» គឺជាបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលជាសំណង់ស្ថាបត្យកម្មសាសនាធ្វើអំពីឥដ្ឋ កសាងឡើងនាដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៣ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ស្ថិតនៅទិសនិរតីនៃប្រាសាទបាគង ប្រាសាទនេះមិនត្រឹមតែមានអាយុកាលចំណាស់នោះទេ ប៉ុន្តែថែមទាំងមានលក្ខណៈជាច្រើន ដែលទាក់ទាញអ្នកទេសចរ និងអ្នកស្រាវជ្រាវយ៉ាងខ្លាំង។ យោងតាមអាជ្ញាធរជាតិអប្សរា បានបង្ហាញថា អាងទឹកថ្មភក់រាងចតុកោណកែង ដែលឆ្លាក់ក្បូរក្បាច់យ៉ាងរស់រវើក និងមានចារឹកអក្សរបង្កប់នៅផ្នែកខាងក្រោមជញ្ជាំងអាង គឺជាភស្តុតាងប្រវត្តិសាស្ត្រដ៏សំខាន់ និងជាតម្រុយអាថ៌កំបាំងសម្រាប់អ្នកសិក្សាស្រាវជ្រាវស្វែងយល់បន្ថែម។ អ្នកស្រាវជ្រាវបានកត់សម្គាល់ថា តម្រុយអតីតព្រះបរមរាជវាំង នៃរាជធានីហរិហរាល័យ តាមរយៈឈ្មោះ «មន្ទីរ» និងរចនាសម្ព័ន្ធបរិវេណដ៏ប្លែកខុសពីប្រាសាទដទៃ អ្នកជំនាញបានដាក់ការសន្និដ្ឋានថា ទីតាំងនេះអាចជាអតីត «ព្រះបរមរាជវាំង» ដែលជាមជ្ឈមណ្ឌលគ្រប់គ្រងចក្រភពខ្មែរនាសម័យអង្គរដំបូង។ ស្ថាបត្យកម្មរចនាបថព្រះគោដ៏រឹងមាំ ខុសប្លែកពីប្រាសាទភ្នំដ៏ខ្ពស់ត្រដែតផ្សេងទៀត ប្រាសាទព្រៃមន្ទីរមានតួប្រាសាទឥដ្ឋចំនួន ៣ សាងសង់តម្រៀបជួរគ្នាយ៉ាងផ្ចិតផ្ចង់ បង្ហាញពីភាពរឹងមាំ និងសោភ័ណភាពសិល្បៈខ្មែរបុរាណយ៉ាងប៉ិនប្រសប់។ ចំណែក បរិស្ថានធម្មជាតិស្ងប់ស្ងាត់ និងត្រជាក់ត្រជុំ ស្ថិតក្រោមការហ៊ុមព័ទ្ធដោយដើមឈើធំៗត្រឈឹងត្រឈៃ ប្រាសាទនេះផ្តល់ជូននូវបរិយាកាសត្រជាក់ស្រេប និងស្ងប់ស្ងាត់បំផុត ដែលជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកនិយមទេសចរណ៍វប្បធម៌-ធម្មជាតិ ក្នុងការសម្រាកស្រូបខ្យល់អាកាសបរិសុទ្ធ និងថតរូបអនុស្សាវរីយ៍។ អាជ្ញាធរជាតិអប្សរា បានលើកឡើងថា ប្រសិនបើពលរដ្ឋ ឬទេសចរ មានបេសកកម្ម ឬដំណើរទស្សនាចរមកកាន់តំបន់រលួស ខេត្តសៀមរាប សូមកុំរំលងការឈានជើងចូលទស្សនាប្រាសាទព្រៃមន្ទីរ ដើម្បីទទួលយកចំណេះដឹងថ្មីៗអំពីតម្លៃអារ្យធម៌ដើមសម័យអង្គរ ព្រមទាំងបទពិសោធន៍ទេសចរណ៍ប្រវត្តិសាស្ត្រដ៏មានន័យស៊ីជម្រៅនេះ៕…

  • រដ្ឋសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចសន្ទនាអាស៊ានស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវ ដើម្បីសន្តិសុខស្បៀង និងអាកាសធាតុ

    រដ្ឋសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចសន្ទនាអាស៊ានស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវ ដើម្បីសន្តិសុខស្បៀង និងអាកាសធាតុ

    រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចសន្ទនាអាស៊ានស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវ ដើម្បីសន្តិសុខស្បៀង និងអាកាសធាតុ ដែលនឹងប្រព្រឹត្តិទៅនៅអង្គារ និងថ្ងៃពុធ សប្តាហ៍នេះ នៅវិមានរដ្ឋសភាជាតិកម្ពុជា ដើម្បីជំរុញរបៀបវារៈអាស៊ានស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវលើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភាកម្ពុជា។ កិច្ចប្រជុំនេះរៀបចំឡើងក្រោមកិច្ចសហការជាមួយលេខាធិការដ្ឋានអាយប៉ា និងមានការគាំទ្រពីអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ដោយមានការចូលរួមដោយផ្ទាល់ និងតាម Zoom ពីគណៈប្រតិភូជាសមាជិកអន្តរសភាអាស៊ាន AIPA សមាជិកសភាកម្ពុជា អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងក្រសួងធនធានទឹក និងឧតុនិយម។ នៅកិច្ចប្រជុំនេះ នឹងមានការធ្វើបទបង្ហាញពីវាគ្មិនជំនាញៗ មកពីអង្គការ FAO តំណាងលេខាធិការដ្ឋានអាយប៉ា គណៈកម្មការជំនាញរដ្ឋសភា និងតំណាងក្រសួងពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ក្នុងការលើកកម្ពស់ការយល់ដឹងរបស់សភា អំពីទំនាក់ទំនងរវាងសន្តិសុខស្បៀង ភាពធន់នឹងអាកាសធាតុ និងការវិនិយោគប្រកបដោយការទទួលខុសត្រូវ ស្របតាមក្របខ័ណ្ឌអនុវត្តរបស់សភាអាស៊ាន។ អំឡុងពេលនៃព្រឹត្តិការណ៍ អ្នកចូលរួមនឹងពិភាក្សាលើកិច្ចសន្ទនាគោលនយោបាយសំខាន់ៗចំនួនបួន រាប់ចាប់ពីការបង្កើតប្រព័ន្ធស្បៀងអាហារធន់នឹងអាកាសធាតុ ការស្វែងយល់ពីវិមាត្រសេដ្ឋកិច្ច ការពង្រឹងភាពជាដៃគូពហុភាគី រហូតដល់ការកំណត់តួនាទីជាក់ស្តែងរបស់សមាជិកសភាក្នុងការបំប្លែងគោលនយោបាយឲ្យទៅជាសកម្មភាពជាក់ស្តែង។ សូមបញ្ជាក់ថា កិច្ចប្រជុំកម្រិតតំបន់នេះនឹងប្រារព្វបើកក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា…

  • ការបូកពិន្ទុប្រឡងបាក់ឌុប នឹងបញ្ចប់នៅថ្ងៃទី១ ខែកញ្ញា ហើយលទ្ធផលនឹងប្រកាសនៅថ្ងៃបន្ទាប់

    ការបូកពិន្ទុប្រឡងបាក់ឌុប នឹងបញ្ចប់នៅថ្ងៃទី១ ខែកញ្ញា ហើយលទ្ធផលនឹងប្រកាសនៅថ្ងៃបន្ទាប់

    ដំណើការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ នឹងបញ្ចប់នៅថ្ងៃទី១ ខែកញ្ញា ហើយលទ្ធផលប្រឡងបាក់ឌុប គ្រោងនឹងប្រកាសនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ការស្រង់ និងបូកពិន្ទុដោយកុំព្យូទ័រ និងការផ្ទៀងផ្ទាត់ពិន្ទុបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប បានចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ហើយមកដល់ពេល បានប្រព្រឹត្តទៅដោយរលូន មិនមាបញ្ហាអ្វីគួរឱ្យកត់សម្គាល់ឡើយ។ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សមាជិកអនុគណៈកម្មការគ្រប់គ្រងសន្លឹកសម្រង់ពិន្ទុ (MCS)និងអនុគណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ បានបំពេញភារកិច្ចដោយការយកចិត្តទុកដាក់ ស្មារតីទទួលខុសត្រូវខ្ពស់ និងរក្សាភាពស្ងប់ស្ងាត់ល្អ ដោយមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងដំណើរការនេះ ក្រសួងអប់រំអះអាងថា គឺអនុវត្តដោយភាពត្រឹមត្រូវ តាមបច្ចេកទេស ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព ដើម្បីឲ្យលទ្ធផលមានសុក្រឹតភាព ទទួលយកបាន ហើយឆ្លុះបញ្ជាំងពីសមត្ថភាពពិតប្រាកដរបស់បេក្ខជនប្រឡង តាមទិសស្លោក “អ្នកចេះគឺជាប់”។ ក្រសួងបានឱ្យដឹងដែរថា តាមការគ្រោងទុក ដំណើរការនេះបូកពិន្ទុនឹងបញ្ចប់នៅថ្ងៃទី១ ខែកញ្ញា ហើយលទ្ធផលប្រឡងសញ្ញាបត្របាក់ឌុបនឹងត្រូវប្រកាសនៅទូទាំងរាជធានី-ខេត្ត នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦៕ ដោយ៖​ ម៉ាដេប៉ូ

  • ព្រះមហាក្សត្រ កោតស្ញប់ស្ញែងវីរភាពថ្នាក់ដឹកនាំ និងកងទ័ពជួរមុខ ក្នុងការប្តូរផ្តាច់ការពារបូរណភាពនិងអធិបតេយ្យជាតិ

    ព្រះមហាក្សត្រ កោតស្ញប់ស្ញែងវីរភាពថ្នាក់ដឹកនាំ និងកងទ័ពជួរមុខ ក្នុងការប្តូរផ្តាច់ការពារបូរណភាពនិងអធិបតេយ្យជាតិ

    ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថ្លែងអំណរគុណនិងកោតស្ញប់ស្ញែងយ៉ាងក្រៃលែងចំពោះ សម្តេច​តេជោ ហ៊ុន សែន, រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ,ថ្នាក់ដឹកនាំ និងវីរយុទ្ធជនកម្ពុជាគ្រប់រូប លើភាពអង់អាចក្លាហាននៅគ្រប់សមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជន ។ ក្នុងព្រះរាជសុន្ទរកថានៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជា​បន្ទូលថា ជាសច្ចធម៌មិនអាចប្រកែកបាន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ គតិបណ្ឌិតដ៏ឆ្នើមឈ្លាសវៃ និងប៉ិនប្រសប់​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញ និងដឹកនាំអនុវត្តប្រកបដោយជោគជ័យនូវ “នយោបាយឈ្នះ-ឈ្នះ” ហើយជាបន្តបន្ទាប់មកទៀត ចាប់ពី“យុទ្ធសាស្ត្រត្រីកោណ” រហូតដល់“យុទ្ធសាស្ត្រចតុកោណ” និងគោលនយោបាយកែ​ទម្រង់មុតស្រួច និងស៊ីជម្រៅលើគ្រប់វិស័យ, ធ្វើឱ្យសេដ្ឋកិច្ចសង្គម កម្ពុជា ទទួលបានការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់ ក៏ដូចជា​បានផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ។ ទាំងអស់នេះគឺមកពីយើងទាំងអស់គ្នា មានមហាសាមគ្គីជាតិជាធ្លុងមួយ ក្រោមម្លប់​សន្តិភាពដ៏រឹងមាំ និងយូរអង្វែងក្នុងផ្ទៃប្រទេស កំណើនសេដ្ឋកិច្ចខ្ពស់ជាប់មិនដាច់ ក្នុងថិរវេលាជិត២ទសវត្សរ៍ដែលពុំធ្លាប់​មាននៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា បាន និងកំពុងផ្តល់ផ្លែផ្កា ដែលធ្វើឱ្យសមិទ្ធផលស្មានមិនដល់ជាច្រើន​លេចចេញ​ជារូបរាងឡើង…

  • សមាគមផលិតម្សៅដំឡូងមីវៀតណាម ប្តេជ្ញាទិញដំឡូងមីស្រស់ពីកម្ពុជាក្នុងតម្លៃសមស្រប

    សមាគមផលិតម្សៅដំឡូងមីវៀតណាម ប្តេជ្ញាទិញដំឡូងមីស្រស់ពីកម្ពុជាក្នុងតម្លៃសមស្រប

    (ភ្នំពេញ)៖សមាគមផលិតម្សៅដំឡូងមីខេត្តតៃនិញនៃប្រទេសវៀតណាម បានប្តេជ្ញាចិត្តក្នុងការធានាតម្លៃ និងទិញដំឡូងមីស្រស់​ពីកម្ពុជា​ក្នុងតម្លៃសមស្រប និងមានតុល្យភាព ដើម្បីធានាផលប្រយោជន៍ដល់កសិករ និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម​ឆ្លងដែនឱ្យកាន់តែរឹងមាំ។ ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំសម្របសម្រួលដោយស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមផលិតម្សៅដំឡូងមីខេត្តតៃនិញ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងគោល​បំណងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ដំឡូងមីឆ្លងដែន។ នៅក្នុងជំនួបនេះសហព័ន្ធដំឡូងមីកម្ពុជា បានស្នើឱ្យភាគីវៀតណាមប្តូរទីតាំងប្រគល់-ទទួលទំនិញ មកធ្វើនៅត្រង់​មាត់ច្រក​ព្រំដែនខាងកម្ពុជាវិញ និងបានស្នើឱ្យលុបចោលវិធីសាស្ត្រកាត់ភាគរយដី ដោយជំនួសមកវិញនូវ​ការកំណត់​តម្លៃតាមស្តង់ដារ​គុណភាពដំឡូងមីជាក់ស្តែង។ ជាលទ្ធផល ភាគីសមាគមដំឡូងមីខេត្តតៃនិញ បានយល់ព្រម និងប្តេជ្ញាដាក់ទិសដៅស្នើសុំទៅអង្គភាពពាក់ព័ន្ធ ដើម្បីជួយសម្រួល​មធ្យោបាយដឹកជញ្ជូនតាមការស្នើសុំរបស់កម្ពុជា។ គួររំលឹកថា កិច្ចសហប្រតិបត្តិការនេះ គឺជាការបន្តវេនពីអនុស្សរណៈយោគយល់គ្នាដែលបានចុះហត្ថលេខាកាលពីចុងឆ្នាំ២០២៥ កន្លងទៅរវាងសហព័ន្ធដំឡូងមីកម្ពុជា និងតំណាងរោងចក្រកែច្នៃចំនួន ៣០ ក្នុងខេត្តតៃនិញ សំដៅធានាស្ថិរភាពតម្លៃ កាត់បន្ថយចំណាយដឹកជញ្ជូន និងបើកឱកាសទីផ្សារប្រកបដោយចីរភាពជូនដល់កសិករខ្មែរ។ ដោយ៖ ង៉ាន់ ទិត្យ

  • រយៈពេល​៣ឆ្នាំនៃអាណត្តិ​សម្ដេចធិបតី យុវជនក្រី​ក្រ និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ

    រយៈពេល​៣ឆ្នាំនៃអាណត្តិ​សម្ដេចធិបតី យុវជនក្រី​ក្រ និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ

    (ភ្នំពេញ)៖ ក្នុងរ​យៈពេល​ ៣៤ខែ ​ចា​ប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់​ខែមិថុនា ឆ្នាំ២០២៦ នៃ​អាណត្តិរប​ស់សម្ដេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋ​មន្ត្រីនៃ​កម្ពុជា យុវជន និងប្រជាពលរដ្ឋ​ជិត ៥០ម៉ឺននា​ក់ ទទួល​បានការ​បណ្ដុះប​ណ្ដាលជំនាញប​ច្ចេកទេស និងវិជ្ជាជីវៈ ដែលជាគន្លឹះ​ដ៏សំខាន់​សម្រាប់​ទទួល​បានការ​ងារ​សមរម្យ ប្រាក់​ចំណូល​ប្រសើរ និង​​អនាគតកាន់តែច្បាស់លាស់។ សមិទ្ធផលនេះ​ឆ្លុះបញ្ចាំងពីការប្ដេ​ជ្ញាចិត្តរបស់រាជ​រដ្ឋាភិបាល នីតិកា​លទី៧ ក្នុងការប្រែក្លា​យអាទិភាព «មនុស្ស» នៃយុទ្ធ​សាស្ត្រ​បញ្ចកោណ-ដំណាក់​កាលទី១ ទៅ​ជាលទ្ធផ​លជាក់ស្តែងស​ម្រាប់ប្រជាព​លរដ្ឋ ជាពិសេស​យុវជនមក​ពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរងហា​និភ័យ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួ​ងការងារ និងបណ្ដុះបណ្ដា​លវិជ្ជាជីវៈ បានឱ្យ​ដឹងថា ក្នុងចំ​ណោមអ្ន​កទទួលការបណ្ដុះប​ណ្ដាល​សរុបប្រមាណ ៤៩ម៉ឺន​នាក់ មាន​ប្រមាណ ៤១ម៉ឺន ៥ពាន់នាក់ ទទួលកា​របណ្ដុះប​ណ្ដាលក្រោ​មក្រសួងការងារ និង​ប្រមាណ ៧,៧ម៉ឺននាក់ ទទួលការប​ណ្ដុះបណ្ដា​ល​តា​មរយៈគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។ ក្នុងនោះ យុវជនជាង ២៧,៦​ម៉ឺន​នាក់ មក​ពីគ្រួសា​រក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ បានទទួល​ការបណ្ដុះ​បណ្ដាល​ក្រោម​កម្មវិធី​ជាតិ​បណ្ដុះ​បណ្ដា​ល​ជំនាញ​វិជ្ជា​ជីវៈ និង​បច្ចេក​ទេសស​ម្រាប់យុវជ​នគោល​ដៅចំ​នួន ១,៥លាននាក់។ លោក ស៊ុន មេសា បាន​បញ្ជាក់​ថា៖«លទ្ធផល​នេះមិនមែន​គ្រាន់តែ​ជាតួលេខនៃ​អ្នកចូលរៀន​ប៉ុណ្ណោះ​ទេ…

  • ប្រជាពលរដ្ឋអាចប្តឹងមកនិយ័តករទូរគមនាគមន៍កម្ពុជា៖សេចក្តីជូនដំណឹងស្តីពីការដោះស្រាយបញ្ហាក្នុងការប្រើប្រាស់សេវាអ៊ីនធឺណិតនៅកម្ពុជា

    ប្រជាពលរដ្ឋអាចប្តឹងមកនិយ័តករទូរគមនាគមន៍កម្ពុជា៖សេចក្តីជូនដំណឹងស្តីពីការដោះស្រាយបញ្ហាក្នុងការប្រើប្រាស់សេវាអ៊ីនធឺណិតនៅកម្ពុជា

    (ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបជូនសាធារណជនជ្រាបថា កន្លងមក  ន.ទ.ក. តែងតែជំរុញឱ្យប្រតិបត្តិករទូរគមនាគមន៍ពង្រឹងគុណភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវា ព្រមទាំងពង្រឹងយន្តការទទួល​និងដោះស្រាយ​បញ្ហា និងពាក្យបណ្តឹងរបស់អ្នកប្រើប្រាស់ឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព និងស្របតាម​ច្បាប់​​និងបទប្បញ្ញត្តិជាធរមាន។ បើទោះបី ន.ទ.ក. បានអន្តរាគមន៍ យ៉ាងដូច្នេះក៏ដោយ ក៏យើងនៅបន្តទទួលបានពាក្យបណ្តឹង​​​​ពីអ្នកប្រើប្រាស់ពាក់ព័ន្ធនឹង​បញ្ហាគុណភាពសេវា ការរអាក់រអួល ការកាត់ផ្តាច់សេវា និងការយឺតយ៉ាវ​​ក្នុងការដោះស្រាយ​​បញ្ហារបស់ប្រតិបត្តិករទូរគមនាគមន៍ ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់អ្នកប្រើប្រាស់ដដែល។ ក្នុងន័យនេះ ន.ទ.ក. សូមបញ្ជាក់ជូនសាធារណជនថា ក្នុងករណីមានបញ្ហាពាក់ព័ន្ធនឹងគុណភាពសេវា ការរអាក់រអួល ឬការកាត់ផ្តាច់សេវា បញ្ហាឧបករណ៍ ឬបញ្ហាផ្សេងទៀតពាក់ព័ន្ធនឹងការប្រើប្រាស់សេវាអ៊ីនធឺណិត ជាជំហានដំបូង សូមអ្នកប្រើប្រាស់ត្រូវទាក់ទងទៅប្រតិបត្តិករទូរគមនាគមន៍ ដែលខ្លួនកំពុង​ប្រើប្រាស់សេវា ដើម្បីរាយការណ៍អំពីបញ្ហា និងស្នើសុំឱ្យប្រតិបត្តិករទូរគមនាគមន៍ពិនិត្យនិងដោះស្រាយឱ្យបានទាន់ពេលវេលា ស្របតាមលក្ខខណ្ឌនៃកិច្ចសន្យាសេវានិងបទប្បញ្ញត្តិជាធរមាន។ ក៏ប៉ុន្តែ ប្រសិនបើប្រតិបត្តិករទូរគមនាគមន៍មិនបានដោះស្រាយ​​បញ្ហា ឬអ្នកប្រើប្រាស់មិនពេញចិត្តនឹងលទ្ធផល​នៃការដោះស្រាយ អ្នកប្រើប្រាស់អាចរាយការណ៍​ឬដាក់ពាក្យបណ្តឹងជាផ្លូវការមក ន.ទ.ក. ដើម្បីពិនិត្យនិងចាត់វិធានការ​ស្របតាមសមត្ថកិច្ចនិងនីតិវិធីជាធរមាន។ អ្នកប្រើប្រាស់អាចទាក់ទងមក ន.ទ.ក. តាមរយៈលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារ​​មកកាន់អ៊ីម៉ែល info@trc.gov.kh ឬតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ ន.ទ.ក. “និយ័តករទូរគមនា​គមន៍កម្ពុជា – Telecommunication Regulator of Cambodia”។ ន.ទ.ក. នឹងតាមដាននិងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត…