Category: ព័ត៌មានជាតិ

  • ការវិនិយោគលើវិស័យពិការភាពជាកត្តាសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងសេដ្ឋកិច្ច-សង្គម

    ការវិនិយោគលើវិស័យពិការភាពជាកត្តាសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងសេដ្ឋកិច្ច-សង្គម

    ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋាន ជូនដល់មន្ត្រីរាជការជាជនមានពិការភាព។ ការយកចិត្តទុកដាក់គិតគូរ និងការវិនិយោគលើវិស័យពិការភាព និងជនមានពិការភាព គឺជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីធ្វើឱ្យសម្រេចបានជោគជ័យការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស យុទ្ធសាស្ត្រជាតិកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ នេះជាប្រសាសន៍របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋានសម្រាប់មន្ត្រី ជូនដល់មន្ត្រីរាជការ ជនមានពិការភាព និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ។ វគ្គបណ្តុះបណ្តាលនេះ មានគោលដៅជួយដល់ការពង្រឹងសមត្ថភាពការងាររដ្ឋបាលប្រចាំថ្ងៃ ជំនាញសរសេរ លិខិតផ្លូវការ ការគ្រប់គ្រងការិយាល័យ ព្រមទាំងការលើកកម្ពស់ស្មារតីសីលធម៌ និងគោរពក្រមសីលធម៌វិជ្ជាជីវៈជូនដល់មន្ត្រីរាជការមានពិការភាព។ វគ្គបនេះមានសិក្ខាកាមចូលរួមសរុបចំនួន ១៧៥ នាក់ ក្នុងនោះមានអ្នកពិការភាពភ្នែក ខ្សោយគំហើញ ពិការកាយសម្បទា និងមន្ត្រីរាជការមិនមានពិការភាព។ ឯកឧត្តម ជា សុមេធី បានថ្លែងថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់ក្រសួងសង្គមកិច្ចលើកការលើកកម្ពស់សិទ្ធិ ការអភិវឌ្ឍសមត្ថភាព និងកាលានុវត្តភាពសម្រាប់មន្ត្រីរាជការ ដែលជាជនមានពិការភាព។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា រាជរដ្ឋាភិបាលចាត់ទុកកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ជាអាទិភាពមួយ…

  • រាជរដ្ឋាភិបាល បង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង ដើម្បីជំរុញការវិនិយោគប្រកបដោយចីរភាព

    រាជរដ្ឋាភិបាល បង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង ដើម្បីជំរុញការវិនិយោគប្រកបដោយចីរភាព

    រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង ដើម្បីចូលរួមរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការកៀរគរហិរញ្ញវត្ថុបៃតង សម្រាប់គាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ តាមរយៈសេចក្តីសម្រេចមួយចុះហត្ថលេខាដោយសម្តេចបវរធិបតីនាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤សីហា និងផ្សព្វផ្សាយនៅថ្ងៃទី២០សីហានេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត ក្រុមការងារហិរញ្ញវត្ថុបៃតង ហៅកាត់ថា ក.ហ.ប. ដើម្បីចូលរួមរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការកៀរគរហិរញ្ញវត្ថុបៃតង សម្រាប់គាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល។ ក្រុមការងារនេះមានតំណាងធនាគារជាតិនៃកម្ពុជាម្នាក់ជាប្រធាន ម្នាក់ជាអនុប្រធានប្រចាំការ និងតំណាងក្រសួងបរិស្ថានម្នាក់ជាអនុប្រធាន ព្រមទាំងមានតំណាងមកពីក្រសួងស្ថាប័ន១២ទៀតជាសមាជិក ក្នុងនោះមានដូចជាទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម ក្រសួងរ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងនិយ័តករមូលបត្រកម្ពុជាជាដើម។ ក្រុមការងារហិរញ្ញវត្ថុបៃតងមានតួនាទីដឹកនាំ និងសម្របសម្រួលការរៀបចំ និងអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ និងការងារអាទិភាពសម្រាប់ការអភិវឌ្ឍ និងកៀរគរហិរញ្ញវត្ថុបៃតងនៅកម្ពុជា ព្រមទាំងជំរុញការបង្កើតយន្តការ និងក្របខ័ណ្ឌគាំទ្រដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុបៃតង។ ក្រុមការងារក៏មានភារកិច្ចជំរុញការស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយចំណេះដឹងអំពីហិរញ្ញវត្ថុបៃតង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍ ព្រមទាំងគាំទ្រការអភិវឌ្ឍគម្រោង និងឧបករណ៍ហិរញ្ញវត្ថុបៃតង ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងអនុវត្តភារកិច្ចផ្សេងៗតាមការប្រគល់របស់រាជរដ្ឋាភិបាល។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់ AMS ថា ការបង្កើតក្រុមការងារនេះនឹងជួយចល័តទុនវិនិយោគ និងតម្រង់ទិសថវិកាទៅកាន់គម្រោងអភិវឌ្ឍន៍ដែលមិនប៉ះពាល់ដល់បរិស្ថាន ព្រមទាំងផ្តល់ការលើកទឹកចិត្តដល់អាជីវកម្មស្អាត។ ជាងនេះទៅទៀត ក្រុមការងារក៏នឹងចូលរួមពង្រឹងការទប់ស្កាត់ការបំពុលបរិស្ថាន…

  • រដ្ឋសភាអនុម័តវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់

    រដ្ឋសភាអនុម័តវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់

    សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ត្រូវបានរដ្ឋសភាអនុម័តកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ រដ្ឋសភា បានអនុម័តជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដើម្បីធានាការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ កាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើប្រជាពលរដ្ឋ ។ ការអនុម័តនេះ បានធ្វើឡើងក្នុងពេលរដ្ឋសភាបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៧ ក្រោអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ ។ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ បានធ្វើវិសោធនកម្មលើមាត្រាចំនួន ៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០០១ គឺមាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ និងមាត្រា៣៨។ វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មានគោលបំណងសំខាន់ធានាឱ្យការកំណត់មុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ មានភាពសមស្របជាមួយលទ្ធផលនៃការបោះឆ្នោត ស្របនឹងឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ក៏ដូចជាធានាឱ្យមានឯកភាព និងភាពស៊ីសង្វាក់គ្នាក្នុងការអនុវត្តការងាររដ្ឋបាលនៅថ្នាក់មូលដ្ឋានជាដើម។ កំណែទម្រង់នេះ នឹងធ្វើឱ្យច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មានលក្ខណៈស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹងប្រសិទ្ធភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ…

  • បើកចំហជើងមេឃ ផ្សារភ្ជាប់ការលើកលែងទិដ្ឋាការ គឺជាសំណើយុទ្ធសាស្ត្រគន្លឹះថ្មីជំរុញទេសចរណ៍ និងអាកាសចរណ៍កម្ពុជា

    បើកចំហជើងមេឃ ផ្សារភ្ជាប់ការលើកលែងទិដ្ឋាការ គឺជាសំណើយុទ្ធសាស្ត្រគន្លឹះថ្មីជំរុញទេសចរណ៍ និងអាកាសចរណ៍កម្ពុជា

    ក្រសួងទេសចរណ៍ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន កំពុងរួមគ្នាស្វែងរកវិធានការគន្លឹះលើការលើកលែងទិដ្ឋាការសម្រាប់ទីផ្សារទេសចរណ៍សក្តានុពល ការសម្រួលការធ្វើដំណើរ និងការពង្រឹងការតភ្ជាប់ជើងហោះហើរ ដែលជាកាតាលីករដ៏សំខាន់សម្រាប់លើកកម្ពស់វិស័យទេសចរណ៍ និងអាកាសចរណ៍នៅកម្ពុជា។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ»)ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សារិះរកវិធីសាស្រ្តបង្កើនលំហូរភ្ញៀវទេសចរអន្តរជាតិ និងជំរុញកំណើនវិស័យទេសចរណ៍ និងអាកាសចរណ៍នៅកម្ពុជា។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងបន្តពីលទ្ធផលនៃកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ដែលវិស័យឯកជនបានលើកសំណូមពរចំនួន២ និងក៏ជាកម្មវត្ថុនៃកិច្ចប្រជុំនៅក្នុងថ្ងៃនេះដែរ។ ទី១ វិស័យឯកជនស្នើឲ្យរាជរដ្ឋាភិបាលពិចារណាលើគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ទីផ្សារសក្តានុពលមួយចំនួន និងការពន្យារពេលការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការចិនរហូតដល់ដំណាច់ឆ្នាំ។ ចំណែកសំណូមពរទី២ គឺសុំបង្កើតយន្តការពិសេសថ្នាក់ជាតិ សម្រាប់ជំរុញការស្តារវិស័យទេសចរណ៍ និងអាកាសចរណ៍ ដើម្បីសម្របសម្រួលគោលនយោបាយពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាពរវាងរដ្ឋ និងឯកជន។ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាការជជែកពិភាក្សាដោយត្រង់ទៅត្រង់មក ដើម្បីស្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា សំដៅបង្កើនភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ជើងហោះហើរ ដោយសារវិស័យទាំងពីរនេះមានទំនាក់ទំនងយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធ និងប្រទាក់ក្រឡាគ្នា ដែលមិនអាចកាត់ផ្តាច់ចេញពីគ្នាបាន ។ ក្នុងន័យនេះ ដើម្បីរួមចំណែកបង្កើនលំហូរភ្ញៀវទេសចរអន្តរជាតិ…

  • អភិបាលខេត្តស្វាយរៀង ជំរុញការងាពង្រឹងប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ តាមតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រ

    អភិបាលខេត្តស្វាយរៀង ជំរុញការងាពង្រឹងប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ តាមតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រ

    អភិបាលខេត្តស្វាយរៀង បានក្រើនរំលឹកដល់អាជ្ញាធរ មន្ទីរ-អង្គភាព និងសមត្ថកិច្ចជំនាញឱ្យ ផ្តល់ការគាំទ្របន្ថែមលើ​ផ្នែកបច្ចេកទេស ដល់បណ្តារោងចក្រ សហគ្រាសទាំងអស់ក្នុងករណីចាំបាច់ ដើម្បីពង្រឹងកិច្ចការងារបង្ការ និងពន្លត់អគ្គិភ័យឱ្យ​កាន់តែមានប្រសិទ្ធភាព និងធានាសុវត្ថិភាពខ្ពស់។ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានជំរុញបែបនេះក្នុងឱកាសឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ​ស្តីពី «ប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ» ជូនដល់តំណាងតំបន់សេដ្ឋកិច្ចពិសេស និងបណ្តារោងចក្រសហគ្រាសនានាក្នុងខេត្ត កាលពីព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៦ នេះ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីបង្ការគ្រោះថ្នាក់អគ្គិភ័យនៅកន្លែងធ្វើការ និងតាមបណ្តារោងចក្រ បន្ថែមពីលើការ​ប្រុងប្រយ័ត្ន ម្ចាស់សហគ្រាសត្រូវវាយតម្លៃហានិភ័យ និងរៀបចំប្រព័ន្ធបង្ការ ពន្លត់អគ្គិភ័យឱ្យបានត្រឹមត្រូវតាម​បទដ្ឋានបច្ចេក​ទេស។ ឯកឧត្តម បានស្នើឱ្យម្ចាស់រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស ចាត់តាំងឱ្យមានការត្រួតពិនិត្យ និងធ្វើតេស្តសាកល្បងឧបករណ៍​សុវត្ថិភាពជាប្រចាំ ដូចជា បំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធបាញ់ទឹកស្វ័យប្រវត្តិ កណ្ដឹងប្រកាសអាសន្ន និងប្រព័ន្ធអគ្គិសនីជាដើម។ ចំពោះកន្លែងដែលមានប្រព័ន្ធសុវត្ថិភាពរួច ត្រូវបន្តធ្វើបច្ចុប្បន្នភាពឱ្យកាន់តែល្អប្រសើរ ហើយកន្លែងដែលមិនទាន់មាន ត្រូវតែចាត់​ចែងរៀបចំជាចាំបាច់ ដើម្បីធានាសុវត្ថិភាពរួម៕ ដោយ៖ នុត នាង

  • គណៈប្រតិភូកម្ពុជា-ចិន ចុះពិនិត្យការសាងសង់មន្ទីរពិសោធន៍សុខភាពសត្វ

    គណៈប្រតិភូកម្ពុជា-ចិន ចុះពិនិត្យការសាងសង់មន្ទីរពិសោធន៍សុខភាពសត្វ

    រដ្ឋមន្រ្តីក្រសួងកសិកម្ម និងឯកអគ្គរដ្ឋទូតចិន ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពិសោធន៍សុខភាពសត្វ នៅខេត្តកណ្តាល។ ក្រោមការគាំទ្រពីមូលនិធិពីប្រទេសចិន គម្រោងនេះនឹងជួយពង្រឹងសមត្ថភាពរបស់ប្រទេសកម្ពុជាក្នុងការរកឃើញ បង្ការ តាមដាន និងគ្រប់គ្រងជំងឺសត្វ​ ព្រមទាំងរួមចំណែកធានាសុវត្ថិភាពផលិតផលសត្វនៅកម្ពុជា ក៏ដូចជាក្នុងតំបន់ផងដែរ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ និងការរៀបចំគ្រឿងបរិក្ខារមន្ទីរពិសោធន៍សុខភាពសត្វ នៅមន្ទីរពិសោធន៍ជាតិកសិកម្មសិត្បូ ខេត្តកណ្តាល។ តាមរយៈមូលនិធិជំនួយចិន (China-Aid) ប្រទេសចិនបានជួយគាំទ្រទៅលើការសាងសង់អាគារមន្ទីរពិសោធន៍សុខភាពសត្វ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារផ្សេងៗបម្រើដល់ការងារពិសោធន៍សុខភាពសត្វផងដែរ។ ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានស្វែងយល់ពីសមិទ្ធផល ដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពបច្ចេកទេសនៃការប្រើប្រាស់ឧបករណ៍ទំនើបៗ ដែលសរបញ្ជាក់ពីភាពរស់រវើកនៃចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន។   ឯកឧត្តម ឌិត ទីណា បានលើកឡើថា កិច្ចសហប្រតិបត្តិការនេះ គឺជាសក្ខីភាពបង្ហាញពី «មិត្តភាពដែកថែប» ក្នុងការជួយជ្រោមជ្រែងអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា និងការលើកកម្ពស់សមត្ថភាពការងារពិសោធន៍ជំងឺសត្វ និងសុវត្ថិភាពផលិតផលសត្វឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ាង វិនប៊ីន ក៏បានសម្តែងក្តីរីករាយចំពោះការរួមដំណើរពិនិត្យគម្រោងជំនួយរបស់ប្រទេសចិនសម្រាប់មន្ទីរពិសោធន៍សុខភាពសត្វមួយនេះ ដោយឯកឧត្តមជឿជាក់ថា…

  • លឿន សុវត្ថិភាព ចំណាយតិច ៖ ការប្រើប្រាស់ថ្នាល Verify.gov.kh នៅតាមក្រសួង-ស្ថាប័ន កំពុងជួយសម្រួលការផ្តល់សេវាសាធារណៈ

    លឿន សុវត្ថិភាព ចំណាយតិច ៖ ការប្រើប្រាស់ថ្នាល Verify.gov.kh នៅតាមក្រសួង-ស្ថាប័ន កំពុងជួយសម្រួលការផ្តល់សេវាសាធារណៈ

    ការប្រើប្រាស់ថ្នាល Verify.gov.kh នៅតាមក្រសួង-ស្ថាប័ន ដើម្បីផ្ទៀងផ្ទាត់ឯកសារនានា ដូចជាសញ្ញាប័ត្រ និងបណ្ណបើកបរជាដើម បានជួយសម្រួលយ៉ាងច្រើនដល់ការផ្តល់សេវាសាធារណៈ។ បច្ចេកវិជ្ជាទំនើប ដែលអភិវឌ្ឍដោយកូនខ្មែរនេះ បានជួយបង្កើនទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ ទាំងសម្រាប់ស្ថាប័ន និងប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ថ្នាល Verify.gov.kh សម្រាប់ថ្នាលផ្ទៀងផ្ទាត់ឯកសារជាផ្លូវការនៅឆ្នាំ២០២៣ ដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ចំណេញពេលវេលា កាត់បន្ថយការចំណាយ និងជំរុញបរិវត្តកម្មឌីជីថលក្នុងការផ្តល់សេវាសាធារណៈ។ ចាប់តាំងពីដាក់ឱ្យប្រើប្រាស់ ថ្នាលនេះត្រូវបានក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ និងវិស័យឯកជន យកទៅអនុវត្តតាមតម្រូវការក្នុងវិស័យរៀងៗខ្លួនជាបន្តបន្ទាប់។ ជាក់ស្តែង ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បញ្ចូលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ចំនួនជាង ៤១ម៉ឺនសញ្ញាបត្រទៅក្នុងថ្នាល Verify.gov.kh រួចហើយ ក្នុងចំណោមឯកសារប្រមាណ ១០លានឯកសារ។ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ ​​គូសបញ្ជាក់ថា ការប្រើប្រាស់ថ្នាលនេះបានជួយបង្កើនទំនុកចិត្ត និងកាត់បន្ថយជាអតិបរមានូវលទ្ធភាពនៃការក្លែងបន្លំសញ្ញាបត្រ។  ដូចគ្នានេះ ឯកឧត្តម ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានឱ្យដឹងថា សាកលវិទ្យាល័យបានសហការផ្ទាល់ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដាក់ឱ្យប្រើប្រាស់ថ្នាល Verify.gov.kh ដើម្បីផ្ទៀងផ្ទាត់សញ្ញាបត្រតាមប្រព័ន្ធឌីជីថល។ ការអនុវត្តនេះគ្របដណ្តប់លើសញ្ញាបត្រថ្នាក់បណ្ឌិត…

  • សម្តេចធិបតី៖ អាចារ្យ មានតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា និងសង្គមជាតិ

    សម្តេចធិបតី៖ អាចារ្យ មានតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា និងសង្គមជាតិ

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា អាចារ្យមិនត្រឹមតែជាអ្នកបង្ហាត់បង្រៀន ប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដឹកនាំផ្លូវចិត្ត និងជាសរសរទ្រូងយ៉ាងសំខាន់ក្នុង ការភ្ជាប់ទំនាក់ទំនងរវាងពុទ្ធសាសនិក វត្តអារាម និងព្រះពុទ្ធសាសនា។ កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបាន​អញ្ជើញជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស លើក ទី១១ ក្នុងខណៈនោះសម្តេចធិបតីបញ្ជាក់ថា ការរៀបចំឱ្យមានការ សំណេះសំណាល ជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសជារៀងរាល់ ឆ្នាំ បានកំពុងឆ្លុះបញ្ចាំង​យ៉ាងច្បាស់​អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលចំពោះតម្លៃ និងតួនាទីរបស់អាចារ្យ អាចារិនីនៅ ក្នុងសង្គមខ្មែរស្រប​តាមទិសស្លោក «អាចារ្យល្អ វប្បធម៌រីកចម្រើន សហគមន៍រុងរៀង ។ សម្ដេចធិបតីបញ្ជាក់ថា អាចារ្យ អាចារិនី គឺជាអ្នកថែរក្សាប្រពៃណី និងទំនៀមទម្លាប់ ពង្រឹងសាមគ្គីភាពនៅមូលដ្ឋាន អប់រំកុមារ និងយុវជន សាបព្រោះបណ្ដុះគុណធម៌ សីលធម៌ និងសុជីវធម៌ និងជាតំណភ្ជាប់រវាងព្រះពុទ្ធសាសនា គ្រួសារ សហគមន៍ និងសង្គមរបស់ជាតិខ្មែរ ។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថានឹងមិនមានការរុះរើសាលាដូងនៅគិរីរម្យទេ

    សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថានឹងមិនមានការរុះរើសាលាដូងនៅគិរីរម្យទេ

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សាលាដូងនៅលើភ្នំគិរីរម្យ នឹងមិនត្រូវបានរុះរើនោះទេ ហើយសម្តេច ក៏បានសម្រេចផ្តល់ការឧបត្ថម្ភប្រចាំខែដល់សាលាមួយនេះ ដើម្បីជួយសម្រាលបន្ទុកក្នុងការបណ្តុះបណ្តាលកុមារនៅតំបន់ភ្នំគិរីរម្យ។ បន្ទាប់ពីមានការព្រួយបារម្ភពាក់ព័ន្ធនឹងការជូនដំណឹងឲ្យរុះរើសំណង់មិនរៀបរយនៅលើឧទ្យានជាតិគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗថា នឹងមិនមានការរុះរើសាលាដូងនោះទេ ហើយសាលានេះនឹងបន្តដំណើរការបណ្តុះបណ្តាលកុមារនៅក្នុងតំបន់នោះជាធម្មតា។ ការអះអាងនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ-អាចារិនីទូទាំងប្រទេសលើកទី១១ និងបន្ទាប់ពីសម្តេចបានជួបពិភាក្សាផ្ទាល់ជាមួយ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង។ ព័ត៌មាននៃការរុះរើត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយលើបណ្តាញសង្គម បន្ទាប់ពីអាជ្ញាធរបានជូនដំណឹងដល់ម្ចាស់ទីតាំងមួយចំនួន ដែលបានបោះបង្គោលរបងហ៊ុមព័ទ្ធដីព្រៃជាទ្រព្យសម្បត្តិរដ្ឋ និងសាងសង់សំណង់អាណាធិបតេយ្យនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោគិរីរម្យ ឱ្យធ្វើការរុះរើសំណង់ក្នុងរយៈពេល១៤ថ្ងៃ។ ក្នុងចំណោមសំណង់ទាំងនោះ មានផ្ទះរបស់លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងផងដែរ។ សាលាដូង គឺជាសាលារៀនឯកជនមួយ ដែលស្ថិតនៅជាប់សាលាបឋមសិក្សាគិរីរម្យ និងទទួលបានការគាំទ្រពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។ សាលាបើកបង្រៀនពីរពេលក្នុងមួយថ្ងៃ គឺពេលព្រឹក និងពេលល្ងាច ដោយផ្តល់ឱកាសដល់សិស្សដែលរៀននៅសាលារដ្ឋពេលព្រឹក អាចបន្តការសិក្សា និងរៀនបំណិនបន្ថែមនៅសាលាដូងនៅពេលល្ងាច។ ​ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើបណ្តាញសង្គម បន្ទាប់ពីបានជួបលោក អ៊ុក វណ្ណដេ…

  • អាជ្ញាធរមីនបញ្ជាក់ថា ហិរញ្ញប្បទានសម្រាប់សកម្មភាពមីននៅកម្ពុជានៅតែរឹងមាំ ទោះអង្គការខ្លះប្រឈមការប្រែប្រួលថវិកា

    អាជ្ញាធរមីនបញ្ជាក់ថា ហិរញ្ញប្បទានសម្រាប់សកម្មភាពមីននៅកម្ពុជានៅតែរឹងមាំ ទោះអង្គការខ្លះប្រឈមការប្រែប្រួលថវិកា

    អាជ្ញាធរគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនរងគ្រោះដោយសារមីន ហៅកាត់ថា អាជ្ញាធរមីន បានចេញមុខបកស្រាយ និងបញ្ជាក់អំពីរបាយការណ៍ព័ត៌មានថ្មីៗពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញប្បទានរបស់អង្គការ Cambodian Self Help Demining ឬ CSHD ដើម្បីជៀសវាងការយល់ច្រឡំផ្សេងៗអំពីស្ថានភាពទូទៅនៃសកម្មភាពមីននៅក្នុងប្រទេសកម្ពុជា។ ឯកឧត្ដម ឡាង កុសល អ្នកនាំពាក្យអាជ្ញាធរមីន បានប្រាប់បណ្តាញសារព័ត៌មាន AMS នៅថ្ងៃពុធនេះថា អាជ្ញាធរមីនទទួលស្គាល់ និងយល់យ៉ាងច្បាស់អំពីការលំបាកផ្នែកហិរញ្ញប្បទានដែលអង្គការ CSHD កំពុងជួបប្រទះ។ អង្គការនេះបានចូលរួមចំណែកយ៉ាងមានតម្លៃក្នុងការការពារសហគមន៍ពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនាពេលកន្លងមក។ អាជ្ញាធរមីនសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះម្ចាស់ជំនួយអន្តរជាតិ ព្រមទាំងដៃគូសប្បុរសធម៌ទាំងអស់ ដែលតែងតែបន្តគាំទ្រសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។ ពាក់ព័ន្ធនឹងកម្លាំងប្រតិបត្តិការ បច្ចុប្បន្នអង្គការ CSHD មានបុគ្គលិកចំនួន ៣៧ នាក់ ដែលជាផ្នែកមួយតូចនៃកម្លាំងការងារសរុបប្រមាណ ៥,៧០០ នាក់ នៅក្នុងវិស័យសកម្មភាពមីនទូទាំងប្រទេស។ អាជ្ញាធរមីនបានគូសបញ្ជាក់ថា ទោះបីជាបញ្ហាហិរញ្ញប្បទានរបស់ CSHD ជារឿងរ៉ាវគួរឱ្យយកចិត្តទុកដាក់ក៏ដោយ ប៉ុន្តែវាជាបញ្ហាលក្ខណៈជាក់លាក់របស់អង្គការមួយប៉ុណ្ណោះ ហើយមានតែផ្នែកមួយនៃបុគ្គលិក CSHD ប៉ុណ្ណោះ ដែលរំពឹងថានឹងរងផលប៉ះពាល់ ដូច្នេះវាមិនគួរត្រូវបានបកស្រាយថា កំពុងឆ្លុះបញ្ចាំងពីស្ថានភាពទូទៅនៃសកម្មភាពមីននៅកម្ពុជានោះឡើយ។ បច្ចុប្បន្ន ប្រតិបត្តិការដោះមីននៅតែបន្តអនុវត្តយ៉ាងសកម្មនៅទូទាំងប្រទេស តាមរយៈប្រតិបត្តិករជាតិ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ…