Category: ព័ត៌មានជាតិ

  • កម្ពុជារកបានមេដាយប្រាក់៣គ្រឿង លើវិញ្ញាសាប្រកួតជាក្រុម ក្នុងការប្រកួតវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣

    កម្ពុជារកបានមេដាយប្រាក់៣គ្រឿង លើវិញ្ញាសាប្រកួតជាក្រុម ក្នុងការប្រកួតវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣

    កម្ពុជា ដណ្តើមបានមេដាយប្រាក់ចំនួន ៣គ្រឿង លើវិញ្ញាសាប្រកួតជាក្រុម ពីព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ ខណៈដែលមេដាយមាសបានទៅលើក្រុមជម្រើសជាតិមីយ៉ាន់ម៉ា។ គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ បានបញ្ចប់ការប្រកួតលើវិញ្ញាសាជាក្រុមហើយ។ ជាលទ្ធផល ក្រុមម្ចាស់ផ្ទះកម្ពុជាទាំង ៣ប្រភេទអាយុ ក្នុងនោះមានក្រោម ១៦ឆ្នាំ, ក្រោម ១៩ឆ្នាំ និងក្រោម ២៣ឆ្នាំ ប្រជែងដណ្តើមបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាក្នុងវគ្គផ្តាច់ព្រ័ត្រ។ ក្នុងពិធីបិទការប្រកួតលើវិញ្ញាសាជាក្រុមនេះ មានការអញ្ជើញជាកិត្តិយសបំពាក់មេដាយពីសំណាក់ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវ៉ើរី និងលោក គឹម ជុងស៊ូ (Kim Jong Soo) ប្រធានសហព័ន្ធកីឡាវាយសីអាស៊ី។ ក្រោយបញ្ចប់ការប្រកួត លោក ឈិត សាមាន គ្រូបង្វឹកជម្រើសជាតិកីឡាវាយសីកម្ពុជា បានបញ្ជាក់ថា ថ្វីបើកូនក្រុមរបស់លោកបានប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក៏ដោយ ប៉ុន្តែកម្ពុជានៅតែមិនទាន់អាចដណ្តើមយកមេដាយមាសបាន ដោយសារខាងក្រុមមីយ៉ាន់ម៉ាមានទម្រង់លេង និងបច្ចេកទេសល្អជាង។ ទោះជាយ៉ាងណា…

  • រថយន្តម៉ាក GAC និង​ Chevrolet គ្រោងនឹង​សម្ពោធរោងចក្រផ្គុំ និងដំឡើងនៅកម្ពុជា​ក្នុងឆ្នាំនេះ

    រថយន្តម៉ាក GAC និង​ Chevrolet គ្រោងនឹង​សម្ពោធរោងចក្រផ្គុំ និងដំឡើងនៅកម្ពុជា​ក្នុងឆ្នាំនេះ

    រថយន្តយីហោល្បីម៉ាក GAC និង​ Chevrolet បានដំណើរការដំឡើងបឋមនៅកម្ពុជាផ្ទាល់​នាពេលថ្មីៗនេះ បន្ទាប់ពី​ក្រុមហ៊ុន ដែលទទួលបានសិទ្ធិផ្ដាច់មុខរថយន្តម៉ាកទាំង២ បានពង្រីកការ វិនិយោគលើ​ការសាងសង់រោងចក្រផ្គុំ និងដំឡើងរួចមក។ ក្នុងជំនួបសម្ដែងគួរសមនិងពិភាក្សាការងារ ជាមួយសម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កាលពីរសៀលថ្ងៃទី ១៨ ខែសីហា លោក ណម តុង ប្រធាន​ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd.បាន​ជម្រាប​ជូន សម្ដេចនាយករដ្ឋមន្រ្តីពីប្រតិបត្តិការនិងវឌ្ឍនភាពនៃការរកស៊ីនៅកម្ពុជា។ ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិចែកចាយផ្តាច់មុខនូវរថយន្តម៉ាក GAC និង​ Chevrolet នៅកម្ពុជា ។ ជាភាពរីកចម្រើន​​ក្រុមហ៊ុនបាន​ពង្រីកការ វិនិយោគលើ​ការកសាងរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ​នៅក្នុងប្រទេសផ្ទាល់ ដោយសាងសង់រោងចក្របង្គុំ​ និងដំឡើងរថយន្ត ទាំង២ម៉ាករួចរាល់​ និងបាន​ចាប់ផ្តើមដំណើរការបឋម​នាពេលថ្មីៗនេះ ផងដែរ។ តាមរយៈវឌ្ឍនភាពជាបន្តបន្ទាប់ ក្រុមហ៊ុន មានបុគ្គលិក​ចំនួន២៥០​នាក់កំពុងបម្រើការងារនៅរោងចក្រ ដែលសុទ្ធសឹងជាបុគ្គលិក​ទទួល​បាន​​ការបណ្តុះបណ្តាលជំនាញបច្ចេកទេសយ៉ាងច្បាស់លាស់ ធានា​បាននូវរថយន្ត​មានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យ​ជូនអតិថិជន​កម្ពុជា ។ ជាមួយនឹងសេចក្តីរាយការណ៍របស់ខ្លួន លោក ណម តុង ប្រធាន​ក្រុមប្រឹក្សា​ភិបាលនៃក្រុមហ៊ុន TH…

  • កម្ពុជា និងក្រុមអឺរ៉ុប ពង្រឹងភាពជាដៃគូលើវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងការអភិរក្សជីវៈចម្រុះ

    កម្ពុជា និងក្រុមអឺរ៉ុប ពង្រឹងភាពជាដៃគូលើវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងការអភិរក្សជីវៈចម្រុះ

    រាជរដ្ឋាភិបាលកម្ពុជា និងក្រុមអឺរ៉ុប (Team Europe) បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងភាពជាដៃគូ ដើម្បីអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព ប្រព័ន្ធស្បៀងអាហារធន់នឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ និងការពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្មកម្ពុជា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រុមអឺរ៉ុប បានបំពេញបេសកម្មរួមគ្នារវាងទៅកាន់បណ្តាខេត្តនៅភាគឦសានកម្ពុជា ពីថ្ងៃទី១៧ និង១៨ ខែសីហា ឆ្នាំ២០២៦ ដើម្បីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួម របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រុមអឺរ៉ុប ក្នុងការលើកកម្ពស់កសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ ប្រព័ន្ធចំណីអាហារធន់ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍជនបទប្រកបដោយបរិយាបន្ន។ បេសកកម្មនេះដឹកនាំដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ុហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ​ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតអឺរ៉ុបប្រចាំកម្បុជា ព្រមទាំងតំណាងអង្គការ ស្ថាប័ន អឺរ៉ុប និងកម្ពុជាមួយចំនួនផងដែរ។ ផ្តើមពីខេត្តត្បូងឃ្មុំ ​គណៈប្រតិភូបានចុះទស្សនាសហគមន៍កសិកម្មជ័យរុងរឿង ដែលទទួលបានការគាំទ្រពីកម្មវិធីសេវាកម្មកសិកម្មដើម្បីបរិយាបន្នសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មកសិកម្ម ASPIRE-AT ។ គណៈប្រតិភូបានពិនិត្យការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការភ្ជាប់កសិករទៅកាន់ទីផ្សារ។ បន្តទៅខេត្តក្រចេះ បេសកកម្មបានផ្តោតលើការអភិរក្សផ្សោតទន្លេមេគង្គ ដែលជាគម្រោងការពារប្រភេទសត្វកម្ររបស់កម្ពុជាផង ទន្ទឹមគ្នានឹងការបង្កើតប្រាក់ចំណូលប្រកបដោយនិរន្តរភាពជូនប្រជាពលរដ្ឋនៅតាមសហគមន៍ផងដែរ។​ ​គម្រោងនេះគ្រប់គ្រងដោយរដ្ឋបាលជលផល និងអង្គការ WWF ដោយមានការគាំទ្រពីប្រទេសបែលហ្សិក…

  • ក្រសួងការងារ ចាត់វិធានកា​រលើ​អ្នកគ្រ​ប់​គ្រង​ជា​ជន​បរទេស​ដែល​ប្រើ​ប្រាស់​អាកប្ប​កិរិយា និង​ពាក្យ​សម្តី​មិន​​សមរម្យ​ជា​មួយ​បង​ប្អូន​កម្មករ​​និ​យោ​ជិត​ខ្មែរ

    ក្រសួងការងារ ចាត់វិធានកា​រលើ​អ្នកគ្រ​ប់​គ្រង​ជា​ជន​បរទេស​ដែល​ប្រើ​ប្រាស់​អាកប្ប​កិរិយា និង​ពាក្យ​សម្តី​មិន​​សមរម្យ​ជា​មួយ​បង​ប្អូន​កម្មករ​​និ​យោ​ជិត​ខ្មែរ

    (ភ្នំពេញ)៖ ជនបរទេសដែលជាថ្នាក់​ដឹកនាំកម្មករនិយោ​ជិត​ក្នុង​រោងចក្រ​ចំនួន ២នាក់ ត្រូវបានក្រសួង​ការងារនិង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ ចាត់វិធានការយ៉ាងម៉ឺង​ម៉ាត់បំផុតដែលតម្រូវឱ្យធ្វើកិច្ចសន្យាថាឈប់ប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ​ដែលប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិតខ្មែរតទៅទៀត។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃពុធនេះថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្រសួង​បាន​ត​ម្រូវឱ្យអ្នក​គ្រប់គ្រងជាជនបរទេសចំនួន ២រូប ក្នុងនោះ១រូប នៅរោងចក្រចាស្ទីន អេលេន  (ខេមបូឌា) ហ្គាមេន មែនញូហ្វែកឆឺរីង ឯ.កស្ថិត​នៅខេត្តកណ្ដាល និង១រូបទៀត នៅរោងចក្រ មីង យ៉ាង អ៊ិនដាស្រ្ទី (ខេមបូឌា) ឯ.ក ស្ថិតនៅខេត្តកំពង់ស្ពឺ ដែលបាន​ប្រព្រឹត្ត​អាកប្បកិរិ​យាមិន​សមរ​ម្យចំពោះបងប្អូនកម្មករនិយោជិត ធ្វើការសុំទោសជាសាធារណៈនៅចំពោះមុខ បងប្អូនកម្មករនិយោជិត និង​ធ្វើកិច្ចសន្យាថា​ ឈប់ប្រើ​ប្រាស់​អាក​ប្ប​កិ​រិយា និងពាក្យសម្តី​មិនសមរម្យដែលប៉ះពាល់​ដល់សេចក្តីថ្លៃថ្នូររបស់​បងប្អូនកម្មករ​និយោជិត​ខ្មែរត​ទៅទៀត។ ការព្រមានធ្ងន់ៗនេះ បន្ទាប់ពីក្រសួងទទួលបានបណ្តឹងរបស់បងប្អូនកម្មករនិយោជិត និងបានពិនិត្យវិភាគយ៉ាងល្អិតល្អន់ទៅលើរូបភាព និង​សំឡេង​ពីកាមេរ៉ាសុវត្ថិភាព ស្តាប់ការបំភ្លឺរបស់សាក្សី និងការសារភាពរបស់សាមីជនផងដែរ។ ក្រសួងបានសង្កត់ធ្ងន់ថា ប្រសិនជា​មានករ​ណី​បែប​នេះជាលើកទី២ នាពេលខាងមុខ ជនបរទេសនោះនឹងប្រឈមការដកហូតបណ្ណការងារជនបរទេស និងបណ្តេញ​ចេញពី​ព្រះរាជាណាចក្រកម្ពុជា។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា​ បានឱ្យដឹងថា ការចេញសេចក្តីជូនដំណឹងនេះ គឺបន្ទាប់ពី​ក្រសួងពិនិ​ត្យ​មើ​លឃើញនូវការប្រព្រឹត្តរបស់អ្នកគ្រប់គ្រង មេកា ប្រធានផ្នែក អ្នកបកប្រែ…

  • កងទ័ពជើងគោកកម្ពុជា-ម៉ាឡេស៊ីប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ​

    កងទ័ពជើងគោកកម្ពុជា-ម៉ាឡេស៊ីប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ​

    មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ម៉ាឡេស៊ី បានផ្លាស់ប្តូរទស្សនៈអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត និងបានឯកភាពបន្តរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។ យោងតាមទំព័រហ្វេសប៊ុកកងទ័ពជើងគោកកម្ពុជា ការផ្លាស់ប្តូរទស្សនៈគ្នានេះធ្វើឡើងក្នុង ជំនួបតាមប្រព័ន្ធវីដេអូរវាងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ តាន់ស្រ៊ី អាហ្សាន មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នៅថ្ងៃទី១៨សីហា ឆ្នាំ២០២៦នេះ។ ក្នុងជំនួបនេះ មេបញ្ជាការកងទ័ពជើងគោកទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងចំណងមិត្តភាព ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដោយផ្អែកលើឯកសារលក្ខខណ្ឌប្រតិបត្តិស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានចុះហត្ថលេខានៅក្នុងឆ្នាំ២០២៥។ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណចំពោះការរួមចំណែកដ៏សំខាន់របស់ម៉ាឡេស៊ី ក្នុងការគាំទ្រដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ និងការបញ្ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកកាន់ប្រទេសកម្ពុជា ដែលបានរួមចំណែកក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការកសាងទំនុកចិត្តនៅបណ្តោយព្រំដែន កម្ពុជា-ថៃ៕ សេង បារាំង AMS

  • ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ (Cambodia National Cybersecurity Competition 2026)

    ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ (Cambodia National Cybersecurity Competition 2026)

    ភ្នំពេញ៖ ល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបិទ និងប្រគល់ពានរង្វាន់ក្រុមឆ្នើមចំនួន ៣ក្រុម ក្នុងការប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ (Cambodia National Cybersecurity Competition 2026) ដែលមានការចូលរួមដោយថ្នាក់ដឹកនាំ ក.ប.ទ. ក្រុមហ៊ុនជាដៃគូសហការ និងបេក្ខភាពប្រកួតសរុបប្រមាណ ១២០នាក់ នៅសណ្ឋាគារ Oakwood Premier Phnom Penh។ កម្មវិធីប្រកួតប្រជែងនេះ រៀបចំឡើងដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងមូលនិធិ ស.អ. មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងជ្រើសរើសក្រុមឆ្នើមតំណាងប្រទេសកម្ពុជា សម្រាប់ចូលរួមការប្រកួតថ្នាក់តំបន់ ដែលមានការចូលរួមប្រកួតពីបេក្ខភាពសរុបចំនួន ១៥៧ក្រុម ស្មើនឹង ៥៤៧នាក់ មកពីក្រសួងស្ថាប័នរដ្ឋ ស្ថាប័នឯកជននិងគ្រឹះស្ថានអប់រំ ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានអបអរសាទរ និងប្រគល់ពានរង្វាន់ដល់បេក្ខជនជ័យលាភីចំនួន ៣ក្រុម…

  • ជប៉ុន ថា សម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូងសំខាន់ខ្លាំងចំពោះសន្តិសុខ ក្រោយ លោក ត្រាំ បន្ថយសមយុទ្ធជាមួយទីក្រុងសេអ៊ូល

    ជប៉ុន ថា សម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូងសំខាន់ខ្លាំងចំពោះសន្តិសុខ ក្រោយ លោក ត្រាំ បន្ថយសមយុទ្ធជាមួយទីក្រុងសេអ៊ូល

    កង់បេរ៉ា ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បានអះអាង នៅថ្ងៃអង្គារនេះថា កិច្ចសហប្រតិបត្តិការរវាងអាមេរិក និងកូរ៉េខាងត្បូង មានសារៈសំខាន់ខ្លាំងចំពោះសន្តិសុខនៅក្នុងតំបន់។ ជាការថ្លែង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កឱ្យមានការសង្ស័យ នៅប្លុកប៉ាស៊ីហ្វិក តាមរយៈការកាត់បន្ថយទំហំនៃការធ្វើសមយុទ្ធរួមគ្នា ជាមួយទីក្រុងសេអ៊ូល។ នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអូស្ត្រាលី, រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បានបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខរួមគ្នា ជាមួយដៃគូការពារជាតិដ៏សំខាន់ គឺ ទីក្រុងវ៉ាស៊ីនតោន និង ប្រទេសកូរ៉េខាងត្បូង ក្បែរខាង។ លោក Koizumi បានប្រាប់អ្នកសារព័ត៌មានថា «នៅពេលដែលប្រទេសជប៉ុនកំពុងប្រឈមមុខនឹងស្ថានភាពសន្តិសុខដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញបំផុតក្នុងសម័យកាល ក្រោយសង្គ្រាមលោកលើកទី២នោះ កិច្ចសហប្រតិបត្តិការរវាងជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់»។ កិច្ចប្រជុំរវាងជប៉ុន និងអូស្ត្រាលី នៅទីក្រុងកង់បេរ៉ា នាពេលនេះ បានធ្វើឡើង នៅប៉ុន្មានម៉ោងបន្ទាប់ពីលោក ត្រាំ បានកោតសរសើរចំពោះទំនាក់ទំនងរបស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង លោក…

  • ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តដល់និស្សិត និងយុវជននៃកម្មវិធីសិក្សាផ្សេងៗ ខិតខំអភិវឌ្ឍខ្លួន និងយកបទពិសោធន៍ពីក្រៅប្រទេស មកអភិវឌ្ឍសង្គមជាតិ

    ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តដល់និស្សិត និងយុវជននៃកម្មវិធីសិក្សាផ្សេងៗ ខិតខំអភិវឌ្ឍខ្លួន និងយកបទពិសោធន៍ពីក្រៅប្រទេស មកអភិវឌ្ឍសង្គមជាតិ

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចូលរួមអបអរសាទរដល់និស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសបារាំង។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់និស្សិត និងយុវជននៃកម្មវិធីសិក្សាផ្សេងៗទៀត ឱ្យខិតខំពង្រឹងសមត្ថភាព ទាញយកប្រយោជន៍ពីចំណេះដឹងថ្មីៗ ដើម្បីអភិវឌ្ឍខ្លួន និងយកបទពិសោធន៍ពីក្រៅប្រទេស មកអភិវឌ្ឍសង្គមជាតិ ដោយផ្សារភ្ជាប់ចំណេះដឹងជំនាញសេដ្ឋកិច្ច និងសង្គម ទៅនឹងការអភិវឌ្ឍតំបន់មូលដ្ឋាន ។ ក្នុងពិធីប្រគល់អាហារូបករណ៍ដល់និស្សិតឆ្នើមផ្នែកសេដ្ឋកិច្ច ២រូប ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសបារាំង ដែលធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានកោតសរសើរ និងចូលរួមអបអរសាទរដល់និស្សិតឆ្នើមទាំង ២រូប ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសបារាំង ដែលនេះជាសមិទ្ធផលដ៏ល្អប្រសើរ និងជាជោគជ័យមួយក្នុងជីវិតសិក្សារបស់ខ្លួន ។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ឪពុកម្ដាយនិស្សិតទាំង ២រូប ដែលអាចនិយាយបានថា ជាដៃគូក្នុងជីវិតដ៏ល្អសម្រាប់កូន បានបង្កលក្ខណៈល្អប្រសើរ និងជំរុញអោយកូនមានលទ្ធភាព និងសមត្ថភាពក្នុងការទទួលបានលទ្ធផលល្អប្រសើរ នាពេលនេះ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកទឹកចិត្តដល់យុវជនកម្ពុជាទាំងអស់…

  • រោងចក្រចំនួន៣នៅបន្ទាយមានជ័យបិទទ្វារដោយសារថៃឈ្លានពាន ក្រសួងការងារធានារកការងារថ្មីជូនកម្មករ

    រោងចក្រចំនួន៣នៅបន្ទាយមានជ័យបិទទ្វារដោយសារថៃឈ្លានពាន ក្រសួងការងារធានារកការងារថ្មីជូនកម្មករ

    រោងចក្រចំនួន៣ នៅខេត្តបន្ទាយមានជ័យបិទទ្វារដោយសាររងឥទ្ធិពលពីការបិទព្រំដែន ខណៈក្រសួងការងារធានាជួយការពារផលប្រយោជន៍ដល់កម្មករ ហើយសន្យាជួយរកការងារថ្មីជូន។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធានាការគាំពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករនិយោជិតនៃរោងចក្រ សហគ្រាសចំនួន ៣នៅខេត្តបន្ទាយមានជ័យ ដែលរងផលប៉ះពាល់ពីការឈ្លានពានរបស់ថៃដោយធ្វើឱ្យថ្លៃដឹកជញ្ជូនកើនឡើង និងការបញ្ជាទិញថយចុះ។ រោងចក្រ សហគ្រាសទាំង៣ រួមមាន ក្រុមហ៊ុន អិមអិល អ៊ីនធីមេត អឹភែរឹល (ខេមបូឌា) មានកម្មករ ៦៨៣នាក់ និងក្រុមហ៊ុន ហាយធិច មានកម្មករ ២,៥៣២នាក់ ដែលត្រូវបានទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗស្របតាមច្បាប់។ ចំណែកក្រុមហ៊ុន នី ឌិច ដាយ ខាសធីង (ខេមបូឌា) មានកម្មករ ៧២៤នាក់ គ្រោងបិទដំណើរការនៅខែតុលា ឆ្នាំ២០២៦ ដោយក្រសួងនឹងបន្តតាមដាន ដើម្បីធានាការទូទាត់សិទ្ធិ និងអត្ថប្រយោជន៍ជូនកម្មករតាមច្បាប់។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានចុះដល់ទីតាំងរោងចក្រដែលរងផលប៉ះពាល់ដោយនាំក្រុមហ៊ុនទៅជាមួយដើម្បីចុះឈ្មោះកម្មករដែលមានបំណងស្វែងរកការងារថ្មី ព្រោះសហគ្រាសដែលកំពុងត្រូវការកម្លាំងពលកម្មច្រើនជំនាញ។ សម្រាប់កម្មករដែលចង់ផ្លាស់ប្តូរមុខរបរ ក្រសួងក៏ផ្តល់ឱកាសឱ្យទទួលបានការបណ្តុះបណ្តាលជំនាញថ្មីដោយឥតគិតថ្លៃផងដែរ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញការសោកស្តាយចំពោះការបិទរោងចក្រ…

  • ឆមាសទី១ ឆ្នាំ២០២៦ អគ្គាធិការដ្ឋានទទួលបណ្ដឹងជាង៦០០​ដោះស្រាយ​បានជាង៥០០

    ឆមាសទី១ ឆ្នាំ២០២៦ អគ្គាធិការដ្ឋានទទួលបណ្ដឹងជាង៦០០​ដោះស្រាយ​បានជាង៥០០

    ភ្នំពេញ៖ក្នុងឆមាសទី១ឆ្នាំ២០២៦នេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងចំនួន៦០៣បណ្ដឹង ក្នុងនោះមាន​បណ្តឹង​ស្ទួន​ចំនួន ៤៦បណ្ដឹង និងបណ្តឹងគ្មានប្រភពចំនួន២៤បណ្ដឹង។ បើធៀប​នឹងឆមាសទី១ ឆ្នាំ២០២៥ ចំនួនបណ្ដឹងសរុប​បាន​កើនឡើង២០២​បណ្ដឹង ស្មើនឹង៥០ភាគរយ។ នេះបើតាមរបាយការណ៍អគ្គាធិការរដ្ឋាន​ផ្តល់មកកាន់ក្រុមអ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ។ បើតាមរបាយការណ៍អគ្គាធិការដ្ឋានបណ្តឹងទាំងនោះរួមមាន បណ្តឹង​ប្រជាពលរដ្ឋជាមួយនឹងប្រជាពលរដ្ឋ៦១បណ្ដឹង, ប្រជាពល​រដ្ឋជា​មួយនឹងមន្ត្រីរាជការ១៣២បណ្ដឹង មន្ត្រីរាជការជាមួយនឹងមន្ត្រីរាជការ ៧បណ្ដឹង មន្ត្រីរាជការជាមួយនឹងអង្គភាពចំណុះ​ក្រសួងមហាផ្ទៃ ៩បណ្ដឹង និងបណ្ដឹងពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រី​រាជការសរុប ៣២៤បណ្ដឹង ខណៈពាក្យបណ្ដឹង​ដែល​អគ្គាធិការ​មានសរុបចំនួន៧២៤បណ្ដឹង ក្នុងនោះពាក្យដែលបានបន្តនីតិវិធី​កន្លងមកមានចំនួន១៩១បណ្ដឹង។ ក្នុងចំណោមពាក្យបណ្តឹងទាំងនោះទទួលបានតាមរយៈ តាមទំព័រ​ហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន៥បណ្ដឹង តាមការបញ្ជាផ្ទាល់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានចំនួន៨បណ្ដឹង តាមរយៈ​ក្រុមការងារហ្វេសប៊ុកឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចំនួន៣បណ្ដឹង តាមរយៈការដាក់ពាក្យបណ្ដឹងផ្ទាល់មកក្រសួង​មហាផ្ទៃ ២៨បណ្ដឹង តាមប្រព័ន្ធអនឡាញ ១៨២បណ្ដឹង តាមការ​ស្រង់មតិយោបល់ពីទំព័រហ្វេសប៊ុកអគ្គាធិការដ្ឋាន ១០បណ្ដឹង និងស្រង់​ខ្លឹមសារ​សារព័ត៌មានតាមបណ្ដាញសង្គម សរុប៣៦៧​បណ្ដឹង។ បន្ទាប់ពីទទួលបានបណ្ដឹង និងដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយ អគ្គាធិការដ្ឋានទទួលបានរបាយការណ៍បំភ្លឺពីអង្គភាព​ពាក់ព័ន្ធចំនួន​២៣៧របាយការណ៍។ ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុង​ការដោះ​ស្រាយ អគ្គាធិការដ្ឋាន បានពិនិត្យ​ចាត់ចែង​ពាក្យបណ្ដឹង និងបាន​រៀបចំសំណើសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីចាត់​ចែងពាក្យបណ្ដឹងចំនួន​៣៩៦បណ្ដឹង…