Category: ព័ត៌មានជាតិ

  • លោក មីន អ៊ុងឡាំង ផ្តើមទស្សនកិច្ចនៅរុស្ស៊ី លើកដំបូង ក្នុងនាមប្រធានាធិបតីមីយ៉ាន់ម៉ា

    លោក មីន អ៊ុងឡាំង ផ្តើមទស្សនកិច្ចនៅរុស្ស៊ី លើកដំបូង ក្នុងនាមប្រធានាធិបតីមីយ៉ាន់ម៉ា

    ណៃពិដោ ៖ មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង នៅថ្ងៃចន្ទនេះ បានចាកចេញទៅកាន់ប្រទេសរុស្ស៊ី ដើម្បីចូលរួមកិច្ចពិភាក្សាជាមួយប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ដែលនេះជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់ ទៅកាន់ទីក្រុងមូស្គូ ចាប់តាំងពីលោកបានកាន់តំណែង ជាប្រធានាធិបតីស៊ីវិល។ បើតាម AFP, អតីតមេដឹកនាំរបបយោធារូបនេះ ត្រូវបានតែងតាំងជាប្រធានាធិបតីមីយ៉ាន់ម៉ា កាលពីខែមេសា បន្ទាប់ពីការបោះឆ្នោតដែលរៀបចំឡើង ក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង។ រុស្ស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច ដែលបានគាំទ្រប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធា ឆ្នាំ២០២១។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធារយៈពេល៥ឆ្នាំ កាលពីខែកុម្ភៈ។ ចាប់តាំងពីក្លាយជាប្រធានាធិបតីស៊ីវិល, លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានធ្វើដំណើរទៅក្រៅប្រទេសជាច្រើនលើក រួមទាំង ទៅកាន់ប្រទេសចិន ឥណ្ឌា និងប្រទេសថៃ ដែលជាប្រទេសជិតខាង ក្នុងគោលបំណងនាំយកប្រទេសរបស់លោក ដែលកំពុងត្រូវបានគេដាក់ឲ្យឯកោពីឆាកអន្តរជាតិ អាចត្រឡប់ចូលទៅក្នុងទំនាក់ទំនងអន្តរជាតិឡើងវិញ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

  • អាម៉េរិកទៅមើលមូលដ្ឋានសមុទ្ររាម ហើយចង់បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា

    អាម៉េរិកទៅមើលមូលដ្ឋានសមុទ្ររាម ហើយចង់បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា

    ជាមួយការធ្វើទស្សនកិច្ចជាថ្មីនៅមូលដ្ឋានសមុទ្ររាម សហរដ្ឋអាម៉េរិករំពឹងថា នឹងមានការចូលចតនាវាចម្បាំងអាមេរិក និងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា ក្នុងគោលដៅបង្កើនទំនុកចិត្ត និងថែរក្សាសន្តិសុខក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ បន្ទាប់ពីកិច្ចពិភាក្សាផ្លូវការនៅមូលដ្ឋានសមុទ្ររាម ភាគីអាម៉េរិកបានបង្ហាញក្តីរំពឹងលើការជំរុញវត្តមាននាវាចម្បាំង និងការរឹតចំណងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីជាមួយកម្ពុជា។ ការរំពឹងទុកជាថ្មីនេះ បានស្តែងឡើងបន្ទាប់ពីអនុរដ្ឋលេខាធិការក្រសួងសង្គ្រាមអាម៉េរិក លោក John Noh និងជំនួយការរងរដ្ឋលេខាធិការ លោក Rafael Leonardo បានចុះពិនិត្យទីតាំងផ្ទាល់ និងជួបពិភាក្សាការងារជាមួយឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម អំឡុងទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងសង្គ្រាមអាម៉េរិកមកកាន់កម្ពុជា កាលពីថ្ងៃទី ១៤ សីហា។ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជាបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃចន្ទនេះថា អាម៉េរិករំពឹងយ៉ាងមុតមាំលើការជំរុញទស្សនកិច្ចនាវាចម្បាំង និងការបង្កើនកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ក្នុងគោលដៅបង្កើតទំនុកចិត្ត និងថែរក្សាសន្តិសុខតំបន់។ គួររំលឹកថា មូលដ្ឋានសមុទ្ររាម ធ្លាប់ជាប្រធានបទក្តៅ និងប្រឈមមុខនឹងការយល់ច្រឡំជាច្រើនពីសំណាក់សហរដ្ឋអាម៉េរិក។ ​ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែមេសា ឆ្នាំ២០២៥ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយ៉ាងច្បាស់ៗពីភាពស្មោះត្រង់ និងបើកចំហ ដោយស្វាគមន៍នាវាកងទ័ពជើងទឹកនៃបណ្តាប្រទេសជាមិត្តទាំងអស់ឱ្យចូលចតដោយគ្មានការលាក់លៀមឡើយ។ ការបើកចំហនេះ បានទទួលនាវាចម្បាំងជប៉ុនចំនួន២គ្រឿង ចូលចតមុនគេ បន្ទាប់មកជានាវាកងទ័ពជើងទឹកវៀតណាម និងនាវាចម្បាំងអាម៉េរិក USS Cincinnati ដែលបានចូលចតកាលពីចុងខែមករា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ នាយឧត្តមនាវី Samuel Paparo…

  • ជំនួបរវាងសម្តេចតេជោ និងគ្រួសារឯកឧត្តម កឹម សុខា បើកច្រកទៅរកការផ្សះផ្សាជាតិ

    ជំនួបរវាងសម្តេចតេជោ និងគ្រួសារឯកឧត្តម កឹម សុខា បើកច្រកទៅរកការផ្សះផ្សាជាតិ

    ជំនួបដ៏កម្ររវាងសម្តេចតេជោ ហ៊ុន សែន និងគ្រួសារលោក កឹម សុខា ត្រូវបានអ្នកជំនាញវាយតម្លៃថា ជាជំហានយុទ្ធសាស្ត្រក្នុងការសម្រួលបរិយាកាសនយោបាយ និងបើកច្រកផ្លូវឆ្ពោះទៅរកការផ្សះផ្សាជាតិ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានទម្លាយឱ្យដឹងថា ឯកឧត្តម កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ និងក្រុមគ្រួសារ បានចូលសួរសុខទុក្ខសម្ដេច និងពិភាក្សាការងារជាមួយគ្នារហូតជាង៣ម៉ោង កាលពីរសៀលថ្ងៃទី ១៦ សីហា។ ប៉ុន្មានសប្តាហ៍មុន ឯកឧត្តមកឹម សុខា បានមកជួបសម្តេចម្តងហើយ មុនពេលគាត់ទៅសួរសុខទុក្ខកងទ័ព និងជនភៀសសឹក ហើយពេលនេះ ឯកឧត្តមកឹម សុខា បានមកជួបម្តងទៀត រួមជាមួយភរិយា និងកូនស្រី។ នៅក្នុងជំនួបលើកនេះ សម្ដេចតេជោបានសរសើរថា កូនស្រីរបស់ឯកឧត្តម កឹម សុខា គឺអ្នកនាង​ កឹម មនោវិទ្យា ​គឺជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ។ កូនស្រ្តីច្បងរបស់ឯកឧត្តម កឹម សុខា គឺជាអតីតមន្រ្តីជាន់ខ្ពស់ម្នាក់នៃអតីតគណបក្សសង្គ្រាះជាតិ។ អ្នកនាង បានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ San Jose State University…

  • ពិព័រណ៍ឧស្សាហកម្មអន្តរជាតិកម្ពុជាបិទបញ្ចប់ ជាមួយក្តីសង្ឃឹមលើការជំរុញបច្ចេកវិទ្យាឧស្សាហកម្មទំនើបនៅកម្ពុជា

    ពិព័រណ៍ឧស្សាហកម្មអន្តរជាតិកម្ពុជាបិទបញ្ចប់ ជាមួយក្តីសង្ឃឹមលើការជំរុញបច្ចេកវិទ្យាឧស្សាហកម្មទំនើបនៅកម្ពុជា

     ពិព័រណ៍ឧស្សាហកម្មអន្តរជាតិកម្ពុជាលើកទី១០ ដែលប្រមូលផ្តុំគ្រឿងម៉ាស៊ីន បច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម និងដំណោះស្រាយផលិតកម្មទំនើបៗ បានបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី១៦ ខែសីហា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ បន្ទាប់ពីដំណើរការរយៈពេល៤ថ្ងៃ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិនិយោគ អ្នកជំនួញ និងសាធារណជន។ ព្រឹត្តិការណ៍រយៈពេល៤ថ្ងៃនេះ រួមមានពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជាអន្តរជាតិ ព្រមទាំងពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការបោះពុម្ព និងការវេចខ្ចប់កម្ពុជាអន្តរជាតិ។ ពិព័រណ៍ទាំងនេះមានគោលបំណងជំរុញការផ្ទេរបច្ចេកវិទ្យា បង្កើតភាពជាដៃគូធុរកិច្ច និងបើកឱកាសវិនិយោគថ្មីៗ។ ព្រឹត្តិការណ៍ឆ្នាំនេះបានទាក់ទាញក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិជាង២០០ស្តង់ មកតាំងបង្ហាញគ្រឿងចក្រ និងម៉ាស៊ីនទំនើបៗ ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងដំណោះស្រាយនវានុវត្តន៍សម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា ព្រមទាំងបច្ចេកវិទ្យាវេចខ្ចប់ទំនើបៗ ដែលអាចជួយធ្វើទំនើបកម្មដំណើរការផលិតកម្ម។ ពិព័រណ៍នេះក៏បានផ្តល់ឱកាសដល់អតិថិជន អ្នកជំនួញ និងអ្នកចូលរួម សិក្សាស្វែងយល់ពីគ្រឿងចក្រឧស្សាហកម្មទំនើប និងស្វែងរកដំណោះស្រាយសមស្របសម្រាប់អាជីវកម្ម។ ជាមួយគ្នានេះ ម្ចាស់អាជីវកម្មក៏អាចស្វែងរកដៃគូពាណិជ្ជកម្ម និងបង្កើតកិច្ចសហប្រតិបត្តិការថ្មីៗ តាមរយៈការជួបជាមួយក្រុមហ៊ុន និងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាផ្សេងៗ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើដល់យុវជនជំនាន់ក្រោយ ព្រមទាំងអាជីវរករ កម្មករ កម្មការិនី ខិតខំសិក្សាស្វែងយល់អំពីបច្ចេកវិទ្យា និងឧស្សាហកម្មទំនើប ដើម្បីចូលរួមធ្វើទំនើបកម្មគ្រឿងចក្រ និងខ្សែសង្វាក់ផលិតកម្ម ព្រមទាំងបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែង។ ព្រឹត្តិការខាងលើបានរំលេចពីការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ ដូចជា…

  • ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមអញ្ជើញសាកសួរសុខទុក្ខនិងនាំយកអំណោយទៅជូនវីរនគរបាលជួរមុខ

    ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមអញ្ជើញសាកសួរសុខទុក្ខនិងនាំយកអំណោយទៅជូនវីរនគរបាលជួរមុខ

    ភ្នំពេញ៖លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម កាលពីចុងសប្ដាហ៍​បានដឹកនាំប្រតិភូអញ្ជើញ​ជួប​សំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើន ប្រគល់ជូនដល់វីរនគរបាលដែល​កំពុងប្រចាំការនៅសមរភូមិមុខ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំ និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះស្មារតីលះបង់ និងវីរភាពក្លាហានរបស់កងកម្លាំងប្រដាប់អាវុធគ្រប់រូប ដែលបានខិតខំការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិនៅជួរមុខ។អំណោយដែលបានប្រគល់ជូន​នាពេលនេះ រួមមាន៖ថវិកា៖ ចំនួន ១០លានរៀល, មី ១៥០កេស, ទឹកសុទ្ធ ៨០០កេស, ទឹកក្រូច ៥កេស, កាហ្វេ ១៥កញ្ចប់, ត្រីខ ១៥ឡូ, ពងទា ២.៦៥០គ្រាប់, សាច់ក្រក ៣០គឡូ, ត្រីងៀត ៩០គីឡូ, ប្រហុក ២៥គីឡូ និងប្រហុកខ្ទិះ ១០គីឡូ, ត្រសក់ចាវ ២៥០គីឡូ, ឆៃប៉ូវផ្អែម ១០០គីឡូ, អំបិល ៥០គីឡូ, ប៊ីចេង ១០គីឡូ, ទឹកស៊ីអ៊ីវ ១៩យួរ, ទឹកត្រី…

  • រឿងផ្តល់សពា្វវុធឲ្យកម្ពុជា ចិនបញ្ជាក់ថាមិនមានគោលដៅប្រឆាំងថៃឡើយ

    រឿងផ្តល់សពា្វវុធឲ្យកម្ពុជា ចិនបញ្ជាក់ថាមិនមានគោលដៅប្រឆាំងថៃឡើយ

    លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ថា កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាលើផ្នែកសព្វាវុធ គឺជាទំនាក់ទំនងធម្មតារវាងរដ្ឋនិងរដ្ឋ ដោយមិនមានគោលដៅប្រឆាំងនឹងភាគីទីបី ឬពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃឡើយ។ លោក Guo Jiakun បានថ្លែងថា ចិនជាមិត្តជិតខាងរបស់កម្ពុជា និងថៃ ហើយចិនរក្សាការប្រាស្រ័យទាក់ទងដោយស្មោះត្រង់ជាមួយកម្ពុជា និងថៃលើបញ្ហានេះ ហើយប្រទេសទាំងពីរក៏យល់ច្បាស់អំពីរឿងនេះផងដែរ។ ការបកស្រាយនេះធ្វើឡើងដើម្បីរម្ងាប់អារម្មណ៍ថ្នាក់ដឹកនាំថៃ ដែលបានតាមសួរភាគីចិនជាបន្តបន្ទាប់ពីរឿងឧបករណ៍យោធា​ដែលចិនផ្តល់ឲ្យកម្ពុជា ជាពិសេសក្រោយការមកដល់របស់រថក្រោះចិន ពីកាលពីខែមីនាកន្លងទៅ ខណៈដែលប្រទេសថៃខ្លួនឯង គឺជាអតិថិជនទិញអាវុធដ៏ធំមួយរបស់ចិន។ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេសកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន AMS ថា រាល់សព្វាវុធរបស់ប្រទេសកម្ពុជា  គឺ​សម្រាប់បម្រើការការពារអធិបតេយ្យជាតិប៉ុណ្ណោះ ពោលមិនមែនសម្រាប់វាយប្រហាប្រទេសណាមួយឡើយ។ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា ជំហរការទូតរបស់ប្រទេសចិនលើកិច្ចសហប្រតិបត្តិកាយោធារបស់ខ្លូនជាមួយកម្ពុជា និងថៃ គឺបង្ហាញយ៉ាងច្បាស់ថា ប្រទេសចិនមិនឈរខាងប្រទេសណាមួយឡើយ​ ហើយក៏មិនវែកញែករកខាងណាខុស ខាងណាត្រូវឡើយ​។  ពាក់ព័ន្ធនឹងជម្លោះព្រំដែន លោក Guo Jiakun បានសង្កត់ធ្ងន់ថា កម្ពុជា និងថៃ…

  • ក្រុមហ៊ុនផ្សារកសិផលធំបំផុតក្នុងលោក ចង់បង្កើតផ្សារបោះដុំកម្រិតអន្តរជាតិនៅភ្នំពេញ

    ក្រុមហ៊ុនផ្សារកសិផលធំបំផុតក្នុងលោក ចង់បង្កើតផ្សារបោះដុំកម្រិតអន្តរជាតិនៅភ្នំពេញ

    ក្រុមហ៊ុនបារាំង SEMMARIS ដែលជាផ្សារបោះដុំអាហារស្រស់ដ៏ធំបំផុតក្នុងពិភពលោក កំពុងសិក្សាសមិទ្ធិលទ្ធភាពលើគ្រប់ទិដ្ឋភាពបច្ចេកទេស ពាណិជ្ជកម្ម និងប្រតិបត្តិការ សម្រាប់គម្រោងអភិវឌ្ឍន៍ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅរាជធានីភ្នំពេញ។ លោក Thierry Febvay តំណាងក្រុមហ៊ុន SEMMARIS បានអះអាងដូច្នេះ នៅក្នុងជំនួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ លោក Thierry Febvay បានបញ្ជាក់ពីបំណងក្នុងការនាំយកជំនាញបច្ចេកទេស ព្រមទាំងគម្រូនៃការរៀបចំ និងគ្រប់គ្រងស្តង់ដារអន្តរជាតិ មកចូលរួមអភិវឌ្ឍប្រព័ន្ធឡូជីស្ទីកកសិកម្មនៅកម្ពុជា ផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញពីជំហររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីផ្តល់កិច្ចសម្រួល និងការគាំទ្រយ៉ាងពេញទំហឹង លើដំណើរការសិក្សាសមិទ្ធិលទ្ធភាពនេះ ដើម្បីប្រែក្លាយគម្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិខាងលើនេះ ឱ្យលេចចេញជារូបរាងពិតប្រាកដ។ បើតាមឯកឧត្តម ស៊ុន ចាន់ថុល គម្រោងនេះអនុវត្តក្រោមកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ រវាងក្រុមហ៊ុន SEMMARIS និងក្រុមហ៊ុន WorldBridge Group ដែលបានចុះកិច្ចព្រមព្រៀង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ គម្រោងនេះត្រូវបានវាយតម្លៃថា ជាគម្រោងយុទ្ធសាស្ត្រប្រកបដោយគុណសម្បត្តិ និងសក្ដានុពលខ្ពស់ ដែលមិនត្រឹមតែចូលរួមធ្វើទំនើបកម្មប្រព័ន្ធឡូជីស្ទីកកសិកម្ម និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់អាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាលីករដ៏សំខាន់ ក្នុងការបង្កើតតម្លៃបន្ថែមលើផលិផលកសិកម្មក្នុងស្រុក…

  • ក្រសួងអប់រំ ព្រមានចាត់វិធានការលើបុគ្គលដែលថតបង្ហោះចែកចាយវិញ្ញាសាប្រឡងបាក់ឌុប

    ក្រសួងអប់រំ ព្រមានចាត់វិធានការលើបុគ្គលដែលថតបង្ហោះចែកចាយវិញ្ញាសាប្រឡងបាក់ឌុប

    ក្រសួងអប់រំ យុវជន និងកីឡា បានរំលឹកឡើងវិញពី​ការហាមឃាត់ការ​ចែករំលែក​ប្រធាន​វិញ្ញាសា​ ទោះបីការប្រឡងបាក់ឌុប​បានបញ្ចប់រួចទៅហើយ។ ក្រសួងហាមឃាត់ជាដាច់ខាតនូវការថតរូប ថតវីដេអូ ថតចម្លង បង្ហោះ ចែកចាយ ឬផ្សព្វផ្សាយតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយនូវប្រធានវិញ្ញាសាប្រឡង សន្លឹកកិច្ចការបេក្ខជន អត្រាកំណែ និងសន្លឹកស្រង់ពិន្ទុ (MCS) ក្នុងអំឡុងពេលដំណើរការសំណេរ ដំណើរការកំណែ ដំណើរការស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុ ព្រមទាំងមុនការប្រកាសលទ្ធផលប្រឡង។ ក្រសួងអប់រំបញ្ជាក់ថា ការបង្ហោះ ឬផ្សព្វផ្សាយឯកសារដូចមានចែងខាងលើ ទោះជាធ្វើឡើងក្នុងលក្ខណៈផ្លូវការ ឬមិនផ្លូវការ តាមបណ្តាញសង្គម ឬមធ្យោបាយផ្សព្វផ្សាយណាមួយ ក៏ត្រូវបានចាត់ទុកថាជាអំពើហាមឃាត់។ បុគ្គលណាដែលប្រព្រឹត្តល្មើសនឹងការហាមឃាត់នេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងបទប្បញ្ញត្តិជាធរមាន ហើយអាចប្រឈមនឹងវិធានការវិន័យ ឬវិធានការផ្លូវច្បាប់ តាមករណីនី​មួយៗផងដែរ។ ក្រសួងប្រកាសសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហា​ផ្ទៃ ដើម្បីតាមដានស្រាវជ្រាវករណីល្មើស។ ក្រសួងពន្យល់ថា វិធាននេះ គឺដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ប្រព្រឹត្តទៅប្រកបដោយគោរពគោលការណ៍ច្បាប់ យុត្តិ​ធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន ព្រមទាំងរក្សាការសម្ងាត់នៃឯកសា​រ​ប្រឡង និងជៀសវាងការបង្កឱ្យមានការយល់ច្រឡំ ឬប៉ះពាល់ដល់ភាពជឿជាក់របស់សាធារណជនចំពោះដំណើរការប្រឡង។ ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជន បុគ្គលិកអប់រំ គណៈមេប្រយោគ គណៈកម្មការ គ្រប់លំដាប់ថ្នាក់…

  • ក្រុមហ៊ុន២ចុះកិច្ចសន្យាទិញស្រូវ និងដំឡូងមីសរីរាង្គរបស់កសិករខេត្តព្រះវិហារ ក្នុងតម្លៃសរុប ១៤លានដុល្លារ

    ក្រុមហ៊ុន២ចុះកិច្ចសន្យាទិញស្រូវ និងដំឡូងមីសរីរាង្គរបស់កសិករខេត្តព្រះវិហារ ក្នុងតម្លៃសរុប ១៤លានដុល្លារ

    ស្រូវ និងដំឡូងមីសរីរាង្គ កាន់តែមានសក្ដានុពល ខណៈក្រុមហ៊ុនធំៗក្នុងស្រុកចំនួន២ ថ្មីៗនេះ បានចុះកិច្ចសន្យាប្រមូលទិញផលិតផលកសិកម្មទាំងពីប្រភេទនេះពីកសិករក្នុងខេត្តព្រះវិហារ ក្នុងតម្លៃសរុប ១៤លានដុល្លារ សម្រាប់នាំចេញ។ កិច្ចសន្យាកសិកម្មនេះ គឺជាជំហានយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ ផ្តោតលើការធានាទីផ្សារ និងស្ថិរភាពតម្លៃ ដោយបង្កើនទំនុកចិត្តជូនប្រជាកសិករក្នុងសហគមន៍ តាមរយៈការកំណត់តម្លៃទិញ លក់សមរម្យ ច្បាស់លាស់ និងមានស្ថិរភាព។ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានបញ្ជាក់ថា តាមរយៈកិច្ចសន្យានេះ មានសហគមន៍ចំនួន ២៨ បានចុះកិច្ចសន្យាទិញ-លក់ស្រូវសរីរាង្គប្រមាណ ៤ម៉ឺនតោន ជាមួយក្រុមហ៊ុន អេមរុរ៉ាយកម្ពុជា ក្នុងទំហំទឹកប្រាក់ ១២លានដុល្លារ។ ដោយឡែក សមហគមន៍ចំនួន ៩ បានចុះកិច្ចសន្យាទិញ-លក់ដំឡូងមីជាមួយក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា (CACC) ក្នុងទំហំទឹកប្រាក់ជិត ២លានដុល្លារ។ ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហាររូបនេះ បានណែនាំកសិករឲ្យគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវស្តង់ដារសរីរាង្គ ដើម្បីរក្សានូវកិត្យានុភាព និងកេរ្តិ៍ឈ្មោះអង្ករខេត្តព្រះវិហារ ដែលត្រូវបានវេចខ្ចប់វាយម៉ាកសញ្ញា «ព្រះវិហារ» នាំចេញផ្ទាល់ទៅកាន់ទីផ្សារធំៗ នៅអឺរ៉ុប និងអាមេរិក។ សូមបញ្ជាក់ថា កសិកម្មតាមកិច្ចសន្យា មិនមែនគ្រាន់តែជាការធានាទីផ្សារសម្រាប់កសិករប៉ុណ្ណោះទេ ប៉ុន្តែជាការកសាងទំនុកចិត្ត ភាពជាដៃគូ និងការរីកចម្រើនរួមគ្នារវាងកសិករ សហគមន៍ វិស័យឯកជន…

  • ACU កំពុងពិនិត្យលើករណីបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀល មុននឹងចាត់វិធានការបន្ទាប់

    ACU កំពុងពិនិត្យលើករណីបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀល មុននឹងចាត់វិធានការបន្ទាប់

    អង្គភាពប្រឆាំងពុករលួយ(ACU) កំពុងត្រួតពិនិត្យលើករណីបង្គោលភ្លើងសូឡា ១ដើមមានតម្លៃថ្លៃហួសហេតុរហូតដល់ ៨លានរៀល មុននឹងធ្វើការវាយតម្លៃពីនីតិវិធីបន្ទាប់ថានឹងចាត់វិធានការបែបណាចំពោះករណីនេះ ខណៈសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំឱ្យមានការពិនិត្យល្អិតល្អន់លើបញ្ហានេះ។  លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងពុករលួយ បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នេះថា ជាទូទៅចំពោះករណីខាងលើ ឬព័ត៌មានចំហរបែបនេះ ក្រុមការងាររបស់អង្គភាពប្រឆាំងពុករលួយនឹងស្រង់យកទៅពិនិត្យបន្ថែម មុននឹងធ្វើការវាយតម្លៃពីនីតិវិធីបន្ទាប់ថា នឹងចាត់វិធានការបែបណាចំពោះករណីនីមួយៗ។ ការត្រួតពិនិត្យរបស់អង្គភាព ACU ធ្វើឡើងបន្ទាប់ពីមានប្រតិកម្ម និងការរិះគន់យ៉ាងខ្លាំងៗពីសាធារណជនលើបណ្ដាញសង្គម។ ករណីនេះបានកើតមានឡើងនៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោក សយ ច័ន្ទវិចិត្រ មានលើកឡើងថា ការគិតពីផលប្រយោជន៌ផ្ទាល់ខ្លួន កត្តាលោភលន់ និងទម្លាប់មិនគោរពច្បាប់ បានធ្វើឲ្យបុគ្គលមួយចំនួនហ៊ានប្រព្រឹត្តអំពើខុសច្បាប់ រួមទាំងហ៊ានប្រពឹត្តអំពើពុករលួយផងដែរ។ លោក មាស នី អ្នកឃ្លាំមើលសង្គម បានកត់សម្គាល់ឃើញថា ភាពមិនប្រក្រតីនៅថ្នាក់ក្រោមជាតិតែងកើតមានឡើងជារឿយៗ ដែលអាចធ្វើឲ្យបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋ។ បើតាមលោក មាស នី ភាពមិនប្រក្រតី ឬអំពើពុករលួយដែលកើតមាននៅតាមមូលដ្ឋានភាគច្រើនកើតឡើងដោយសារការមិនអនុវត្តប្រព័ន្ធត្រួតពិនិត្យគណនេយ្យភាពសង្គមឲ្យបានត្រឹមត្រូវ។ ចំពោះតម្លៃបង្គោលភ្លើងសូឡានេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏យល់ថាមិនសមហេតុផលដែរ…