Category: ព័ត៌មានជាតិ

  • តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ កម្ពុជានាំចូលទឹកដោះគោស្រស់ជាង ៤៧លានតោន

    តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ កម្ពុជានាំចូលទឹកដោះគោស្រស់ជាង ៤៧លានតោន

    តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ នាពេលបច្ចុប្បន្ន។ ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម ដែលបានផ្ដល់ឲ្យបណ្ដាញសារព័ត៌មាន AMS បង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាបាននាំចូលទឹកដោះគោស្រស់ជាង ៤៧លានតោន ដែលមានទំហំទឹកប្រាក់ជាង ៥០លានដុល្លារអាមេរិក។ បើតាមក្រសួងពាណិជ្ជកម្ម ទឹកដោះគោ​ភាគច្រើន​ត្រូវ​បាននាំចូល​ពីក្រៅប្រទេសដូចជា ​ម៉ាឡេស៊ី វៀតណាម អាមេរិក សិង្ហបុរី អូស្រ្តាលី ឥណ្ឌូនេស៊ី ជប៉ុន បារាំង អង់គ្លេស អាល្លឺម៉ង់ ចិន ដាណឺម៉ាក ថៃ និងកូរ៉េខាងត្បូងជាដើម។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានកត់សម្គាល់ឃើញថា តម្រូវការទឹកដោះគោស្រស់នៅកម្ពុជា នាពេលបច្ចុប្បន្ន ហក់ឡើងខ្ពស់ ដោយសារកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅកម្ពុជា មានចំនួនតិច ខណៈតម្រូវការទឹកដោះគោសម្រាប់កុមារ និងចំនួនហាងកាហ្វេក្នុងស្រុកមានការកើនឡើងគួរឲ្យកត់សម្គាល់។  អ្នកជំនាញផ្នែកសេដ្ឋកិច្ចរូបនេះ យល់ឃើញថា កម្ពុជាគួរតែជំរុញ និងលើកទឹកចិត្តការវិនិយោគឧស្សាហកម្មទឹកដោះគោស្រស់ដោយខ្លួនឯងឲ្យបានកាន់តែច្រើន ដើម្បីកាត់បន្ថយការនាំចូលពីខាងក្រៅ។ ដោយឡែក លោក សៅ ណារ៉ុង នាយកប្រតិបត្តិស្ដីទីក្រុមហ៊ុនគិរីសួរ បានកត់សម្គាល់ពីភាពរីកចម្រើននៃឧស្សាហកម្មផលិតទឹកដោះគោស្រស់ក្នុងស្រុក ប៉ុន្តែ លោកយល់ឃើញថា រយៈពេល ៣ ទៅ ៥ឆ្នាំទៀត…

  • កង្វះសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីធ្វើឲ្យកម្ពុជាបាត់បង់ចំណូលជាង ១២៥លានដុល្លារក្នុង១ឆ្នាំ

    កង្វះសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីធ្វើឲ្យកម្ពុជាបាត់បង់ចំណូលជាង ១២៥លានដុល្លារក្នុង១ឆ្នាំ

    ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានលើកឡើងថា កម្ពុជាគឺជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេលំដាប់ទីពីរនៅលើពិ​ភពលោក ប៉ុន្តែមានតែ ៥ភាគរយប៉ុណ្ណោះនៃទិន្នផលសរុប ដែលត្រូវបានកែច្នៃនៅក្នុងប្រទេស។ យោងតាមស្ថានទូត ការខ្វះខាតសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក ធ្វើឱ្យ​កម្ពុជាបាត់បង់ចំណូលសក្តានុពលជាង ១២៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ខណៈដែលកសិករ និងពាណិជ្ជករនៅតែប្រឈមនឹងហានិភ័យពីការប្រែប្រួលតម្លៃទីផ្សារ។ ដើម្បីជួយពង្រឹងសក្តានុពលនៃការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា អូស្ត្រាលីកំពុងសហការជាមួយក្រុមហ៊ុន Olam Food Ingredients (ofi) ដែលជាក្រុមហ៊ុនកសិពាណិជ្ជកម្មសកលមានចំណែកពី ២០ទៅ ២៥ភាគរយនៃទីផ្សារគ្រាប់ស្វាយចន្ទីពិភពលោក ដើម្បីបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ៨០ តោនក្នុងមួយថ្ងៃ និងជំរុញការវិនិយោគរហូតដល់ ១០លានដុល្លារអាមេរិកក្នុងវិស័យកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជានេះ។ ជាមួយគ្នានេះ ប្រទេសអូស្ត្រាលីប្តេជ្ញាបន្តជួយទាក់ទាញការវិនិយោគប្រកបដោយគុណភាព ដែលបង្កើតការងារ និងគាំទ្រដល់អាជីវកម្ម ដើម្បីជួយកម្ពុជាកសាងសេដ្ឋកិច្ចរឹងមាំ និងវិបុលភាពផងដែរ។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទី បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន AMS ថា សព្វថ្ងៃ កម្ពុជាមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ៥២សហគ្រាស ក្នុងនោះសហគ្រាសមធ្យមមានចំនួន ៦ ដែលមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីចន្លោះពី ៧ពាន់តោនទៅ ១ម៉ឺន៤ពាន់តោនក្នុងមួយឆ្នាំ។ ខេត្តដែលមានរោងចក្រកែច្នៃច្រើនជាងគេ គឺខេត្តកំពង់ធំ និងខេត្តកំពង់ចាម។ ដើម្បីជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក រាជរដ្ឋាភិបាលបានសម្រេចបង្កើតសួនឧស្សាហកម្មស្វាយចន្ទីនៅខេត្តកំពង់ធំ ដើម្បីប្រមូលផ្ដុំការវិនិយោគរោងចក្រសម្រាប់កែច្នៃគ្រប់ប្រភេទនៅទីនោះ ដោយរដ្ឋនឹងជួយគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ការកែច្នៃក្នុងស្រុកនឹងជួយបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផលគ្រាប់ស្វាយចន្ទីរកម្ពុជា។ ក្នុងឆមាសទី១ឆ្នាំ២០២៦ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់​ទីផ្សារអន្តរ​ជាតិ​ជាង ១លាន ៣ម៉ឺតោន ដោយទទួលបានចំណូល ១…

  • អាមេរិក ធ្វើសមយុទ្ធដ្រូនបាញ់គ្រាប់ពិតលើកដំបូងនៅ កូរ៉េខាងត្បូង

    អាមេរិក ធ្វើសមយុទ្ធដ្រូនបាញ់គ្រាប់ពិតលើកដំបូងនៅ កូរ៉េខាងត្បូង

    សេអ៊ូល ៖ កងម៉ារីនអាមេរិក នៅថ្ងៃ ព្រហស្បតិ៍ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតលើកដំបូង ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬដ្រូនបញ្ជាមើលតាមវ៉ែនតា ដែលហៅកាត់ថា FPV នៅលើទ្វីបកូរ៉េ ហើយបានវាយប្រហារចំគោលដៅយ៉ាងជាក់លាក់ អំឡុងពេលហាត់ហ្វឹកហ្វឺនរួមគ្នានៅកូរ៉េខាងត្បូង ។ បើតាម Anadolu, យន្តហោះដ្រូន FPV ដែលគេប្រើប្រាស់យ៉ាងសកម្មក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននេះ ជាប្រភេទដ្រូនឈ្លបយកការណ៍ និងវាយប្រហារចម្ងាយឆ្ងាយ បញ្ជាពីចម្ងាយដោយប្រើប្រាស់វ៉ែនតា ។ ចំណុចពិសេសរបស់ដ្រូន FPV គឺវាអាចពាំអាវុធប្រឆាំងរថពាសដែក និងវាយប្រហារសម្ភារៈសឹករបស់សត្រូវ ក៏ដូចជាបំបាក់កម្លាំងទ័ពគូរជម្លោះ ។ យោងតាម Yonhap, ការហាត់ហ្វឹកហ្វឺនរបស់កងម៉ារីនអាមេរិក ធ្វើឡើងនៅឯមជ្ឈមណ្ឌលបាញ់គ្រាប់ពិត Rodriguez ក្នុងទីក្រុង Pocheon មានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ភាគខាងត្បូងតំបន់គ្មានយោធា (DMZ) ដែលខណ្ឌចែកប្រទេសបងប្អូនកូរ៉េទាំងពីរ ។ អំឡុងល្បែងសង្គ្រាមនេះ កងម៉ារីនអាមេរិកបានហាត់សមប្រហារដោយប្រើប្រាស់យន្តហោះដ្រូន FPV ចំនួន ៦ គ្រឿង ហើយដ្រូនទាំងអស់បានរត់បុកកម្ទេចចំជំរុំក្លែងក្លាយ ដែលមានចម្ងាយប្រហែល ៩០០ ម៉ែត្រ ដោយជោគជ័យ ។ ទន្ទឹមគ្នា…

  • អូម៉ង់ និង អ៊ីរ៉ង់ សម្រេចកិច្ចព្រមព្រៀង បើកច្រកសមុទ្រហ័រមូស ឡើងវិញ

    អូម៉ង់ និង អ៊ីរ៉ង់ សម្រេចកិច្ចព្រមព្រៀង បើកច្រកសមុទ្រហ័រមូស ឡើងវិញ

    បរទេស ៖ អ៊ីរ៉ង់ និង អូម៉ង់ សម្រេចបានកិច្ចព្រមព្រៀង ឈានទៅបើកច្រកសមុទ្រហ័រមូសឡើងវិញ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ នៅអារ៉ាប៊ី សាអូឌីត កាលពីថ្ងៃព្រហស្បតិ៍។ បណ្តាញព័ត៌មាន Al Hadath និង Al Arabiya បានរាយការណ៍ ដោយដកស្រង់សម្តីប្រភពព័ត៌មានជាន់ខ្ពស់បញ្ជាក់ថា ប្រទេសក្បែរខាងទាំងពីរបានសម្រេចលើចំណុចសំខាន់ៗ នៃកិច្ចព្រមព្រៀងមួយ ដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ សម្រាប់រយៈពេល ៦០ថ្ងៃ ហើយ កិច្ចព្រមព្រៀង ដែលនៅត្រូវការការអនុម័តពីក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់មួយនេះ អាចនឹងត្រូវបានប្រកាស ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ ប្រភពដដែលបានបញ្ជាក់ថា នឹងមិនមានការគិតថ្លៃឆ្លងកាត់ ឬ ថ្លៃសេវាកម្មណាមួយឡើយ ហើយភាគីនានាក្នុងតំបន់អាចចូលរួមក្នុងប្រតិបត្តិការបោសសម្អាតមីន និងនីតិវិធីបច្ចេកទេសផ្សេងៗ។ ប្រភពទាំងនោះបានបន្ថែមថា បន្ទាប់ពីកិច្ចព្រមព្រៀង ត្រូវបានអនុម័ត សហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងត្រឡប់ទៅអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីសន្តិភាពរបស់ពួកគេវិញ ហើយនឹងចាប់ផ្តើមអនុវត្តចំណុចទី៥ ដែលទាក់ទងនឹងការបើកច្រកសមុទ្រឡើងវិញ និងការធានាសុវត្ថិភាពនាវាចរណ៍សម្រាប់នាវាពាណិជ្ជកម្ម។ បើតាម Xinhua, អ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងលើច្រកសមុទ្រនេះ បន្ទាប់ពីមានការវាយប្រហាររួមគ្នារបស់អាមេរិក និងអ៊ីស្រាអែល ទៅលើទឹកដីអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ៕ ប្រភព…

  • រាជរដ្ឋាភិបាល-ផ្នែកឯកជនរួមគ្នារកដំណោះស្រាយ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា

    រាជរដ្ឋាភិបាល-ផ្នែកឯកជនរួមគ្នារកដំណោះស្រាយ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា

    រាជរដ្ឋាភិបាល និងវិស័យឯកជនផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា បានជួបពិភាក្សាស្វែករកដំណោះស្រាយ ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច ក្នុងកិច្ចប្រជុំលើកទី៤ របស់ក្រុម «គ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលរៀបចំឡើងកាលពីថ្ងៃទី៦ខែសីហាឆ្នាំ២០២៦។ វិស័យឯកជនបានលើកយកបញ្ហាប្រឈមសំខាន់ៗចំនួន១៣ ដែលប៉ះពាល់ដល់ការធ្វើអាជីវកម្ម ក្នុងនោះមានការនាំចូលនិងផលិតកម្មអំបិល ការទទួលបានហិរញ្ញប្បទាន ការលើកទឹកចិត្តវិនិយោគ ថ្លៃអគ្គិសនី និងនីតិវិធីផ្តល់អាជ្ញាបណ្ណអាជីវកម្ម។ បញ្ហាប្រឈមផ្សេងទៀតមានដូចជា ការអនុវត្តបទប្បញ្ញត្តិផ្នែកបរិស្ថាន បញ្ហាកង្វះកម្លាំងពលកម្មជំនាញ ការកែច្នៃគ្រាប់ស្វាយចន្ទី និងការបញ្ជាក់ស្តង់ដាផលិតផល។ ក្រៅពីនេះ វិស័យឯកជនបានលើកឡើងពីការលំបាកក្នុងការអភិវឌ្ឍសហគ្រាសក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការពង្រឹងអនុលោមភាពរបស់អាជីវកម្មលក់អនឡាញ ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាព។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសហប្រធានក្រុម «គ» បានគូសបញ្ជាក់ថា តម្លៃនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននេះមិនស្ថិតនៅលើចំនួនបញ្ហាដែលត្រូវបានលើកឡើងនោះទេប៉ុន្តែស្ថិតនៅលើសមត្ថភាពក្នុងការប្រែក្លាយបញ្ហាប្រឈមទៅជាដំណោះស្រាយដែលមានភាពច្បាស់លាស់អាចអនុវត្តនិងតាមដានបាន។ ឯកឧត្តមបញ្ជាក់ថា បញ្ហាប្រឈមរបស់វិស័យឯកជនមិនមែនសុទ្ធតែកើតចេញពីកង្វះគោលនយោបាយឬបទប្បញ្ញត្តិនោះទេ។ក្នុងករណីជាច្រើនបញ្ហាកើតចេញពីគម្លាតរវាងគោលនយោបាយការអនុវត្តនិងបទពិសោធន៍ជាក់ស្តែងរបស់ធុរកិច្ច។” ការពិភាក្សាបានប្រព្រឹត្តទៅប្រកបដោយភាពបើកចំហ និងស្ថាបនា ដោយបញ្ហា និងសំណូមពរទាំងអស់ត្រូវបានពិនិត្យ និងដោះស្រាយក្នុងក្របខណ្ឌក្រុមការងារ ទាំងនៅកម្រិតបច្ចេកទេស និងកម្រិតគោលនយោបាយ។ ជាលទ្ធផល អង្គប្រជុំបានឯកភាពលើវិធានការជាក់លាក់មួយចំនួន រួមមានការបន្តធ្វើសាមញ្ញកម្មនីតិវិធី និងរដ្ឋបាល ពន្លឿនឌីជីថលូបនីយកម្មសេវាសាធារណៈ ពង្រឹងការគាំទ្រដល់សហគ្រាសក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រីកការបណ្តុះបណ្តាលជំនាញផ្អែកលើតម្រូវការរបស់ឧស្សាហកម្ម គាំទ្របច្ចេកទេស…

  • អ្នកជំនាញថៃ៖ រដ្ឋាភិបាលថៃដោះស្រាយជម្លោះតាមបែប «ស្វាដោះសំណាញ់» និងប្រឈមបាត់បង់ប្រៀបលើឆាកអន្តរជាតិ

    អ្នកជំនាញថៃ៖ រដ្ឋាភិបាលថៃដោះស្រាយជម្លោះតាមបែប «ស្វាដោះសំណាញ់» និងប្រឈមបាត់បង់ប្រៀបលើឆាកអន្តរជាតិ

    ក្នុងអត្ថបទវិភាគដែលចេញផ្សាយកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក សុរៈឆាត បំរុងសុខ អ្នកជំនាញផ្នែក ទំនាក់ ទំនង អន្តរជាតិ និងសន្តិសុខនិងជាអ្នកវិភាគល្បីឈ្មោះរបស់ប្រទេសថៃ បានលើកឡើងថា ជម្លោះ រវាងថៃ និងកម្ពុជាកាន់តែ មាន ភាពស្មុគស្មាញ ឡើង តាមរយៈ «សង្គ្រាមពាក្យសម្តី» នៅលើសមរភូមិប្រព័ន្ធផ្សព្វផ្សាយ ។ ទោះជា យ៉ាងណាលោកបាន គូស បញ្ជាក់ថា យ៉ាងហោចណាស់ សង្គ្រាមពាក្យសម្តីនេះមិនទាន់ឈានទៅដល់ការផ្ទុះអាវុធនៅតាមព្រំដែន ឬបាត់បង់ជីវិតដូចកាល ពីឆ្នាំ២០២៥ នោះឡើយ។ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ ប្រទេស ថៃ លោក សុរៈឆាត បំរុងសុខ បានរិះគន់ធ្ងន់ៗទៅ រដ្ឋាភិបាល ថៃបច្ចុប្បន្នបានផ្តល់អាទិភាពខ្លាំងពេកលើ «នយោបាយក្នុងស្រុក» និងការយកចិត្តក្រុមជាតិនិយមជ្រុល ជាជាងការ ឈរ លើហេតុផល និងភស្តុតាងរឹងមាំ ដែលធ្វើឱ្យការដោះស្រាយបញ្ហាអន្តរជាតិរវាងកម្ពុជា និងថៃ ប្រៀបបាននឹង «ស្វាដោះ សំណាញ់» ហើយអាចធ្វើឱ្យប្រទេស ថៃកាន់តែខាតបង់ប្រៀបលើឆាកអន្តរជាតិ។ លោក…

  • ឥណ្ឌាជោគជ័យបាញ់សាកល្បងមីស៊ីលបាលីស្ទិកហោះចម្ងាយ ៤,០០០ គីឡូម៉ែត្រ

    ឥណ្ឌាជោគជ័យបាញ់សាកល្បងមីស៊ីលបាលីស្ទិកហោះចម្ងាយ ៤,០០០ គីឡូម៉ែត្រ

    ញូវដែលី ៖ ប្រទេសឥណ្ឌា កាលពីថ្ងៃ ព្រហស្បតិ៍ បានទទួលជោគជ័យទាំងស្រុង ការបាញ់សាកល្បងមីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យម Agni-4 ដែលអាចហោះក្នុងចម្ងាយប្រហែល ៤,០០០ គីឡូម៉ែត្រ ចេញពីទីតាំងបាញ់សាកល្បងក្នុងតំបន់ Chandipur នៃរដ្ឋOdisha ។ មន្រ្តីក្រសួងការពារជាតិឥណ្ឌាសុំមិនបញ្ចេញឈ្មោះ និយាយថា ការបាញ់សាកល្បងនេះ ត្រូវបានរៀបចំឡើងដោយបញ្ជាការដ្ឋានកងកម្លាំងយុទ្ធសាស្ត្រ ហៅកាត់ថា SFC របស់ឥណ្ឌា ដោយបានផ្ទៀងផ្ទាត់ និងបញ្ជាក់យ៉ាងជោគជ័យនូវរាល់ប៉ារ៉ាម៉ែត្របច្ចេកទេស និងប្រតិបត្តិការទាំងអស់របស់មីស៊ីល Agni-4 ។ បើតាម Times of India, លក្ខណៈពិសេសនៃមីស៊ីលបាលីស្ទិក Agni-4 អាចរត់ក្នុងចម្ងាយចាប់ពី ៣,៥០០ ទៅ ៤,០០០ គីឡូម៉ែត្រ និងអាចពាំក្បាលគ្រាប់ទម្ងន់ ១,០០០ គីឡូក្រាម ទាំងគ្រាប់បែកធម្មតា និងនុយក្លេអ៊ែរ ។ មីស៊ីលបាលីស្ទិកកម្រិតមធ្យមនេះ ប្រើប្រាស់ម៉ាស៊ីនរ៉ុក្តែតឥន្ធនៈរឹងចំនួនពីរ និងអាចបាញ់ចេញពីប្រព័ន្ធបាញ់ចល័តដីគោក ជាពិសេសវាត្រូវបានបំពាក់ដោយប្រព័ន្ធរុករកកម្រិតខ្ពស់ និងប្រព័ន្ធគ្រប់គ្រងឌីជីថល ដើម្បីធានាភាពត្រឹមត្រូវខ្ពស់បំផុត ។ យោងតាមក្រសួងការពារជាតិឥណ្ឌា, ភាពជោគជ័យកើតចេញពីការបាញ់សាកល្បងមីស៊ីលបាលីស្ទិក Agni-4 បានឆ្លុះបញ្ចាំងពីការពង្រឹងសមត្ថភាពទប់ស្កាត់ជាយុទ្ធសាស្ត្រ និងការអភិវឌ្ឍបច្ចេកវិទ្យាយោធាទំនើបៗ ក៏ដូចជាបង្ហាញពីសមត្ថភាពវាយប្រហារដ៏ជាក់លាក់ចម្ងាយឆ្ងាយរបស់ឥណ្ឌា ដែលកំពុងពង្រីកខ្លួន ។ គួរបញ្ជាក់ផងដែរថា…

  • សេចក្ដីជូនដំណឹង ស្ដីពីការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច (Quantum Computing) ចំនួន ២៥ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

    សេចក្ដីជូនដំណឹង ស្ដីពីការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច (Quantum Computing) ចំនួន ២៥ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ​ សូមជម្រាបជូនដំណឹងដល់សិស្សានុសិស្សទាំងអស់ ជ្រាបថា ដោយមើលឃើញពីការវិវឌ្ឍយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល និងកាលានុវត្តភាពដ៏មានសារៈសំខាន់ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលឈានមុខថ្មីៗ សម្រាប់ការជំរុញកំណើនសេដ្ឋកិច្ចនិងការប្រកួតប្រជែងក្នុងយុគសម័យឌីជីថល និងដើម្បីឆ្លើយតបទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ក្នុងគោលដៅកសាងនិងអភិវឌ្ឍមូលធនមនុស្សឌីជីថល នៅក្នុងឆ្នាំសិក្សាថ្មីនេះ ក្រោមក្របខណ្ឌនៃ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ក.ប.ទ. នឹងផ្តល់អាហារូបករណ៍ចំនួន ២៥ កន្លែង ដើម្បីសិក្សា ថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច (Quantum Computing) នៅ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលមានអត្ថប្រយោជន៍និងលក្ខខណ្ឌដូចខាងក្រោម៖១. អត្ថប្រយោជន៍នៃការសិក្សានិស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍រួមមាន៖– កុំព្យូទ័រយួរដៃ ១គ្រឿង– ការរ៉ាប់រងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ– ឱកាសទទួលបានការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យាទាំងក្នុងនិងក្រៅប្រទេស– ការជួយជ្រោមជ្រែងគាំទ្រពី ក.ប.ទ.ដើម្បីជួយសម្រួលដល់ការសិក្សារយៈពេល៤ឆ្នាំដោយជោគជ័យ– ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និស្សិតអាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅក្នុងប្រទេស ឬក្រៅប្រទេស តាមការរៀបចំរបស់ ក.ប.ទ.។២. លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជន និងបេក្ខនារីទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖– ជាសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៦ មាន និទ្ទេសរួម A ហើយត្រូវមាន និទ្ទេស A លើមុខវិជ្ជា គណិតវិទ្យា និង រូបវិទ្យា…

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ទទួលជំនួបសម្ដែងការគួរសមពីសំណាក់ ឯកឧត្តម Michel Parys ឯកអគ្គរាជទូតប៊ែលហ្សិកប្រចាំកម្ពុជា

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ទទួលជំនួបសម្ដែងការគួរសមពីសំណាក់ ឯកឧត្តម Michel Parys ឯកអគ្គរាជទូតប៊ែលហ្សិកប្រចាំកម្ពុជា

    ភ្នំពេញ៖ រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Michel Parys ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រប៊ែលហ្សិកប្រចាំកម្ពុជា នៅទីស្ដីការ ក.ប.ទ.។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តមឯកអគ្គរាជទូត មកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនេះ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរចំពោះសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាននាពេលកន្លងមក ក្នុងនោះក៏មានអកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានភាពលេចធ្លោ និងសោភ័ណភាពស្រស់ស្អាត។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាពាក់ព័ន្ធនឹង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ និងព្រឹត្តិការណ៍ហ្រ្វង់កូតិច-FrancoTech ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចែករំលែកអំពីវឌ្ឍនភាពនៃការដាក់ឱ្យប្រើប្រាស់ថ្នាល verify នៅកម្ពុជា និងឈានទៅចែករំលែកជាមួយបណ្តាប្រទេសជាមិត្ត។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរាជទូត បានក៏បានពិភាក្សាលើការបណ្តុះបណ្តាលធនធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថល ឈានមុខថ្មីៗ និងបានផ្តួចផ្តើមឱ្យមានកិច្ចសហប្រតិបត្តិការផ្ទាល់រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃ ក.ប.ទ. និងសាកលវិទ្យាល័យនៅព្រះរាជាណាចក្រប៊ែលហ្សិក…

  • កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៤លាននាក់ ក្នុងរយៈពេល ៧ខែឆ្នាំងនេះ

    កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៤លាននាក់ ក្នុងរយៈពេល ៧ខែឆ្នាំងនេះ

    ក្នុងរយៈពេល ៧ខែដើមឆ្នាំនេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចេញ-ចូលសរុបជិត ៤លាននាក់ តាមរយៈអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់ខ្លួន។ អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា រួមមានអាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ទទួលបានអ្នកដំណើរចេញចូលសរុបជិត ៤លាននាក់ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦។ ចំនួននេះមានការថយចុះ ៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា។ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា ក្នុងរយៈពេល ៧ខែដើមឆ្នាំនេះ ជើងហោះហើរចេញ-ចូលនៅអាកាសយានដ្ឋានទាំងបីមានចំនួនជិត ៤ម៉ឺនជើង ថយចុះ ១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ប៉ុន្តែ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានចំនួន ៥ម៉ឺន ៧ពាន់តោន កើនឡើង ២១% បើធៀបនឹងឆ្នាំមុន។ របាយការណ៍របស់អាកាសចរណ៍ស៊ីវិល ដែលបណ្តាញសារព័ត៌មាន AMS ទទួលបាន បង្ហាញថា ចំនួនអ្នកដំណើរនៅខែកក្កដា ធៀបនឹងខែមិថុនា ឆ្នាំ២០២៦ បានបង្ហាញសញ្ញាកើនឡើងគួរឱ្យកត់សម្គាល់។ ក្នុងខែកក្កដា ចំនួនអ្នកដំណើរចេញចូលមានប្រមាណ ៤៤ម៉ឺននាក់ កើនឡើង ១២ភាគរយ ខណៈជើងហោះហើរចេញចូលមានជិត ៥ពាន់ជើង កើនឡើង ១១ភាគរយ។ ជាមួយគ្នានេះ ការដឹកជញ្ជូនទំនិញសម្រេចបានជិត ១ម៉ឺនតោន កើនឡើង…