Category: ព័ត៌មានជាតិ

  • កម្ពុជា នឹងបំបែកកំណត់ត្រានាំចេញអង្ករ ១លានតោនក្នុងឆ្នាំនេះ

    កម្ពុជា នឹងបំបែកកំណត់ត្រានាំចេញអង្ករ ១លានតោនក្នុងឆ្នាំនេះ

    កម្ពុជា បាននាំចេញអង្ករជាង ៧០ម៉ឺនតោន នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៦នេះ ដែលជាការកើនឡើងយ៉ាងខ្លាំងរហូតដល់ ៦៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។ ចំណូលពីការនាំចេញអង្កររយៈពេល ៧ខែនេះ ធ្វើឲ្យកម្ពុជាទទួលបានប្រាក់ចំណូលចំនួន ៤១៥លានដុល្លារអាមេរិក មានការកើនឡើង ៣៤,៣ ភាគរយបើធៀបនឹងឆ្នាំមុន។ លោក ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) មានសុទិដ្ឋិនិយមថា កម្ពុជានឹងសម្រេចបាននូវគោលដៅដែលរដ្ឋាភិបាលបានកំណត់ គឺការនាំចេញអង្ករឱ្យបាន ១លានតោន នៅក្នុងឆ្នាំ២០២៦នេះ។ បើសម្រេចបានគោលដៅនេះមែន វានឹងក្លាយជាលើកដំបូងដែលការនាំចេញអង្ករប្រចាំឆ្នាំរបស់កម្ពុជាកើនឡើងផុតរបារ ១លានតោន។ យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា មានក្រុមហ៊ុនចំនួន ៦១ បាននាំចេញអង្ករកម្ពុជាទៅកាន់ប្រទេស និងតំបន់ចំនួន ៦៦ នៅទូទាំងពិភពលោកក្នុងអំឡុងពីខែមករា ដល់ខែកក្កដា ឆ្នាំនេះ។ អាស៊ាន ចិន និងសហភាពអឺរ៉ុប នៅតែជាទីផ្សារគោលដៅសំខាន់សម្រាប់អង្ករកម្ពុជា។ អង្ករក្រអូបគុណភាពខ្ពស់បានគ្របដណ្តប់លើទីផ្សារនាំចេញ ដោយមានចំណែកជាង ៥៩ ភាគរយនៃបរិមាណសរុប។ បន្ទាប់មកគឺ អង្ករស ២៣,៦ ភាគរយ, អង្ករកំទេច ១៣,៧ ភាគរយ ខណៈដែលអង្ករចំហុយ…

  • រដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ានបើកកិច្ចប្រជុំដោះស្រាយបញ្ហាប្រឈម នៅសៀមរាប

    រដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ានបើកកិច្ចប្រជុំដោះស្រាយបញ្ហាប្រឈម នៅសៀមរាប

    សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានចាត់ទុកកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាវេទិកាដ៏សំខាន់សម្រាប់កិច្ចពិភាក្សាបើកចំហ ត្រង់ទៅត្រង់មក ជុំវិញបញ្ហាមុខងារសាធារណៈ ដែលប្រទេសក្នុងតំបន់អាស៊ានកំពុងប្រឈម ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីវិស័យមុខងារសាធារណៈអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្ដីពីកិច្ចការមុខងារសាធារណៈ ក្រោមមូលបទ “នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង” នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសស្វាគមន៍គណៈប្រតិភូមកពីបណ្ដាប្រទេសអាស៊ានទាំងអស់ រួមទាំងប្រទេសដៃគូ មាន ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេលនេះ ដែលបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់លើរដ្ឋបាលសាធារណៈ ។ សម្ដេចធិបតី បានចាត់ទុកកិច្ចប្រជុំនេះថា ជាវេទិកាដ៏សំខាន់សម្រាប់កិច្ចពិភាក្សាបើកចំហ និងត្រង់ទៅត្រង់មកដោយយុទ្ធសាស្ត្រ និងសម្លឹងឆ្ពោះទៅអនាគតលើវឌ្ឍនភាពដែលសម្រេចបាន កាលានុវត្តភាពចំពោះមុខ និងបញ្ហាប្រឈមបន្ទាន់នានា ដែលវិស័យមុខងារសាធារណៈកំពុងជួបប្រទះ ។ សម្ដេចធិបតី បន្ថែមថា បេសកកម្មរួមរបស់យើង ត្រូវប្រឈមនឹងស្ថានភាពសកលលោក ដែលកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស និងមានភាពមិនប្រាកដប្រជាទៅលើផ្នែកសេដ្ឋកិច្ច ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងភាពធ្ងន់ធ្ងរនៃមហន្តរាយដែលកើតឡើងពីការប្រែប្រួលអាកាសធាតុ។ ទិដ្ឋភាពបែបនេះ ទាមទារឲ្យបណ្ដាប្រទេសទាំងអស់…

  • អណ្តើកសមុទ្រកម្រទម្ងន់ធ្ងន់មួយក្បាលត្រូវបានលែងចូលធម្មជាតិវិញ ក្រោយជាប់ឧបករណ៍នេសាទ

    អណ្តើកសមុទ្រកម្រទម្ងន់ធ្ងន់មួយក្បាលត្រូវបានលែងចូលធម្មជាតិវិញ ក្រោយជាប់ឧបករណ៍នេសាទ

    អ្នកនេសាទនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានប្រគល់អណ្តើកសមុទ្រកម្រប្រភេទ «ក្រាស» ទម្ងន់ ២៦គីឡូក្រាម ជូនអាជ្ញាធរដើម្បីលែងចូលសមុទ្រវិញ។ រដ្ឋបាលឃុំកោះស្តេច ខេត្តកោះកុង បានទទួលអណ្តើកសមុទ្រកម្រប្រភេទ «ក្រាស» (Eretmochelys imbricata) ចំនួនមួយក្បាល ពីអ្នកនេសាទក្នុងមូលដ្ឋាន កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីនាំយកទៅលែងចូលទៅក្នុងធម្មជាតិវិញ។ យោងតាមរដ្ឋបាលឃុំកោះស្តេច អណ្តើកសមុទ្រមួយក្បាលនេះ មានទម្ងន់ ២៦គីឡូក្រាម ដោយមានប្រវែងស្នូកបណ្តោយ ៧២សង់ទីម៉ែត្រ និងទទឹង ៦២សង់ទីម៉ែត្រ។ ប្រភពដដែលបានឱ្យដឹងថា អណ្តើកនេះត្រូវបានជាប់ដោយចៃដន្យ នៅក្នុងឧបករណ៍នេសាទរបស់ប្រជាពលរដ្ឋឈ្មោះ ផាត ហេន។ ភ្លាមៗនោះ លោកបានទំនាក់ទំនងមកកាន់រដ្ឋបាលឃុំកោះស្តេច ដើម្បីប្រគល់ជូនអាជ្ញាធរចាត់ចែងតាមនីតិវិធី។ បន្ទាប់ពីបានពិនិត្យសុខភាពសត្វរួចរាល់ ក្រុមការងាររួមមាន៖ អាជ្ញាធរភូមិ-ឃុំ សមាជិកគណៈកម្មការសហគមន៍នេសាទ សិស្សានុសិស្សនៃសាលាបឋមសិក្សាកោះស្តេច និងតំណាងកោះស្តេចរីសត បានរួមគ្នារៀបចំលែងអណ្តើកសមុទ្រមួយក្បាលនេះ ត្រឡប់ទៅកាន់ដែនទឹកធម្មជាតិវិញដោយសុវត្ថិភាព។ រដ្ឋបាលឃុំកោះស្តេច ក៏បានសម្តែងនូវការកោតសរសើរ ចំពោះទឹកចិត្តរបស់អ្នកនេសាទ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការការពារ និងអភិរក្សធនធានជីវចម្រុះ ពិសេសប្រភេទសត្វសមុទ្រដែលកំពុងរងការគំរាមកំហែង និងងាយរងគ្រោះ។ អាជ្ញាធរឃុំក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តសកម្មភាពដ៏មានតម្លៃនេះបន្ថែមទៀត ដើម្បីធានានិរន្តរភាពសម្បត្តិធម្មជាតិសមុទ្រកម្ពុជា៕ ទួន សុផល

  • កម្ពុជាបោះជំហានទៅរកការគ្រប់គ្រងកាកសំណល់តាមប្រព័ន្ធឌីជីថល

    កម្ពុជាបោះជំហានទៅរកការគ្រប់គ្រងកាកសំណល់តាមប្រព័ន្ធឌីជីថល

    កម្ពុជា កំពុងបោះជំហានថ្មីមួយទៀត ឆ្ពោះទៅរកការគ្រប់គ្រងកាកសំណល់ឧស្សាហកម្មតាមប្រព័ន្ធឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងការតាមដានកាកសំណល់ចាប់ពីប្រភពដើម រហូតដល់ការដឹកជញ្ជូន និងកែច្នៃ។ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងភាគីកូរ៉េ បានសហការរៀបចំសិក្ខាសាលាមួយ ដើម្បីបង្ហាញពីដំណើរការ និងប្រសិទ្ធភាពនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មី ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងតាមដាន គ្រប់គ្រង និងទប់ស្កាត់ការចោលកាកសំណល់ឧស្សាហកម្មខុសច្បាប់ ដោយធានាបាននូវតម្លាភាព សុវត្ថិភាពបរិស្ថាន និងការអភិវឌ្ឍឧស្សាហកម្មបៃតងនៅកម្ពុជា។ ប្រព័ន្ធនេះត្រូវបានរៀបចំឡើងតាមគំរូ «ប្រព័ន្ធ Allbaro» របស់សាធារណរដ្ឋកូរ៉េ ដោយកែសម្រួលឱ្យស្របទៅនឹងច្បាប់ បទប្បញ្ញត្តិ និងស្ថានភាពជាក់ស្តែងរបស់កម្ពុជា។ ប្រព័ន្ធនេះមានគោលដៅតាមដានខ្សែចង្វាក់កាកសំណល់ ចាប់ពីការបង្កើត ការប្រមូល ការដឹកជញ្ជូន រហូតដល់ការចាក់សំរាម ឬកែច្នៃ។ លោកបណ្ឌិត ចេ-ឈុន យូ (Jae-Cheon You) ទីប្រឹក្សាជាន់ខ្ពស់នៃកម្មវិធីចែករំលែកចំណេះដឹង (KSP) បានគូសបញ្ជាក់ថា ដើម្បីឱ្យប្រព័ន្ធឌីជីថលនេះអាចដំណើរការបានប្រកបដោយប្រសិទ្ធភាព តម្រូវឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន។ ឯកឧត្តម គីម ចាងយ៉ុង (Kim…

  • អាជ្ញាធរជាតិអប្សរា បណ្ដុះស្មារតីស្រឡាញ់បេតិកភណ្ឌដល់កុមារតំបន់អង្គរ តាមរយៈការរៀនស្មូនកុលាលភាជន៍

    អាជ្ញាធរជាតិអប្សរា បណ្ដុះស្មារតីស្រឡាញ់បេតិកភណ្ឌដល់កុមារតំបន់អង្គរ តាមរយៈការរៀនស្មូនកុលាលភាជន៍

    អាជ្ញាធរជាតិអប្សរា បានដឹកនាំសិស្សានុសិស្សក្នុងតំបន់អង្គរ ចូលរួមកម្មវិធីអប់រំបេតិកភណ្ឌ តាមរយៈការទស្សនា និងសាកល្បង «ស្មូនកុលាលភាជន៍» បុរាណដោយផ្ទាល់ដៃ ដើម្បីដាំបណ្តុះស្មារតីស្រឡាញ់ និងចូលរួមថែរក្សាមរតកដូនតា។ ការស្វែងយល់ពីវប្បធម៌ និងមរតកដូនតា គឺជាគ្រឹះយ៉ាងសំខាន់ក្នុងការដាំបណ្តុះស្មារតីស្រឡាញ់បេតិកភណ្ឌដល់កូនខ្មែរជំនាន់ក្រោយ។ ជាក់ស្តែង ​អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការគាំពារមរតកវប្បធម៌ខ្មែរ បានរៀបចំកម្មវិធីអប់រំបេតិកភណ្ឌពិសេស ដោយនាំយកសិស្សានុសិស្សថ្នាក់ទី៥ ចំនួន ៧០នាក់ មកពីសាលាបឋមសិក្សាតាប៉ាង ស្ថិតក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ចូលរួមទស្សនា និងសិក្សាផ្ទាល់ពីដំណើរការជួសជុល និងអភិរក្សកុលាលភាជន៍បុរាណ កាលពីថ្ងៃអង្គារ ទី ៤ សីហា។ លោក ឆាយ រចនា ប្រធានការិយាល័យនៃអាជ្ញាធរជាតិអប្សរា បានចែករំលែកចំណេះដឹងយ៉ាងក្បោះក្បាយដល់សិស្សានុសិស្ស អំពីប្រវត្តិ និងតម្លៃនៃកុលាលភាជន៍ដូនតា ដែលទទួលបានពីលទ្ធផលនៃការកំណាយស្រាវជ្រាវ និងការរក្សាទុកជាភស្តុតាងប្រវត្តិសាស្ត្រដ៏មានតម្លៃ។ បរិយាកាសនៃកម្មវិធីបានប្រព្រឹត្តទៅយ៉ាងស្និទ្ធស្នាល ខណៈកុមារៗទាំងអស់មិនត្រឹមតែបានស្តាប់ និងកត់ត្រាប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងបានចូលរួម «សាកល្បងអនុវត្តស្មូនកុលាលភាជន៍» ដោយផ្ទាល់ដៃ តាមទម្រង់គំរូនានារបស់បុព្វបុរសខ្មែរទៀតផង។ គូសបញ្ជាក់ផងដែរថា កម្មវិធីអប់រំបេតិកភណ្ឌនេះ ត្រូវ‌បានអាជ្ញាធរជាតិអប្សរាផ្តួចផ្តើមបង្កើតឡើងតាំងពីឆ្នាំ២០០៧ មកម្ល៉េះ ក្នុងគោលបំណងបណ្តុះការយល់ដឹងពីតម្លៃមរតកវប្បធម៌ដល់សិស្សានុសិស្សក្នុងតំបន់អង្គរ ដើម្បីឱ្យពួកគេក្លាយជាអ្នកបន្តវេនក្នុងការថែរក្សា និងអភិរក្សសម្បត្តិបេតិកភណ្ឌជាតិឱ្យបានគង់វង្សតរៀងទៅ៕ ទួន សុផល

  • ក្រុមហ៊ុនចិន សិក្សាគម្រោងវិនិយោគផ្នែកថាមពល និងទឹកនៅតាមខេត្តជាប់តំបន់ឆ្នេរ

    ក្រុមហ៊ុនចិន សិក្សាគម្រោងវិនិយោគផ្នែកថាមពល និងទឹកនៅតាមខេត្តជាប់តំបន់ឆ្នេរ

    ក្រុមហ៊ុនមួយរបស់ប្រទេសចិនបានបញ្ចប់ការសិក្សាបឋមពីគម្រោងវិនិយោគថាមពល និងទឹកនៅខេត្តកំពត ហើយកំពុងឈានទៅសិក្សានៅខេត្តជាប់ឆ្នេរសមុទ្រ៣ទៀត។ ក្រសួងរៀបចំដែនដីផ្តល់ការគាំទ្រចំពោះគម្រោងនេះ ហើយបានជំរុញក្រុមហ៊ុនឲ្យសិក្សាគម្រោងវិនិយោគលើវិស័យកសិឧស្សាហកម្ម និងការចិញ្ចឹមសត្វនៅតំបន់ឆ្នេរ បន្ថែមលើគម្រោងថាមពល និងទឹក។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Power China Kunning Engineering Corporation Limited របស់ប្រទេសចិន លើការសិក្សាគម្រោងវិនិយោគថាមពល និងទឹក និងស្នើដល់ក្រុមហ៊ុននេះ ពិចារណាបន្ថែមលើការសិក្សាគម្រោងវិនិយោគផ្នែកកសិឧស្សាហកម្ម និងការចិញ្ចឹមសត្វ នៅក្នុងបណ្ដាខេត្តភាគខាងត្បូងជាប់តំបន់ឆ្នេរសមុទ្រ និងតំបន់ផ្សេងទៀតក្នុងប្រទេសកម្ពុជា ដើម្បីឱ្យចំគោលដៅនៃការអភិវឌ្ឍពិតប្រាកដ ។ នាឱកាសចូលជួបសំដែងការគួរសម និងធ្វើបទបង្ហាញអំពីការសិក្សាបឋមពីគម្រោងវិនិយោគថាមពលនៅខេត្តកំពត ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ នៅទីស្ដីការក្រសួង នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ភាគីក្រុមហ៊ុន Power China Kunning Engineering Corporation Limited របស់ប្រទេសចិន បានឲ្យដឹងថា ក្រុមហ៊ុននេះមានបទពិសោធន៍ជាង ៧០ ឆ្នាំមកហើយ ចំពោះការងារសិក្សា និងវិភាគទៅលើគម្រោងធំ និងគម្រោងមធ្យមផ្នែកទឹក ថាមពល ផ្លូវថ្នល់ នគរូបនីយកម្ម…

  • ថៃបដិសេធការពិត រួមទាំងរបាយការណ៍របស់ UN ដើម្បីលុបដានជើងឈ្លានពានកម្ពុជា

    ថៃបដិសេធការពិត រួមទាំងរបាយការណ៍របស់ UN ដើម្បីលុបដានជើងឈ្លានពានកម្ពុជា

    ប្រទេសថៃ កំពុងប្រើយុទ្ធសាស្ត្រជ្រើសរើសយកតែអ្វីដែលចំណេញ ដោយបដិសេធរាល់ការពិត និងការវាយតម្លៃទាំងឡាយណាដែលមិនបម្រើផលប្រយោជន៍នយោបាយរបស់ខ្លួន រួមទាំងរបាយការណ៍ស៊ើបអង្កេតផ្លូវការរបស់អ្នករាយការណ៍ពិសេស UN ផងដែរ។ កាលពីថ្ងៃទី៣១ ខែកក្កដា លោក ថូម៉ាស អ៊េនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានបញ្ចេញរបាយការណ៍បូកសរុប បន្ទាប់ពីបញ្ចប់បេសកកម្មរយៈពេល ១០ថ្ងៃនៅក្នុងប្រទេស។ ក្នុងដំណើរទស្សនកិច្ចចុះពិនិត្យផ្ទាល់ដល់មជ្ឈមណ្ឌលភៀសសឹក និងសហគមន៍រងគ្រោះក្នុងខេត្តបន្ទាយមានជ័យ លោកបានគូសរំលេចយ៉ាងច្បាស់ពីផលប៉ះពាល់ផ្នែកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរដែលកើតចេញពីជម្លោះព្រំដែន។ លោក Andrews បានឱ្យដឹងថា ក្នុងចំណោមជនភៀសសឹកកម្ពុជា ៦៥ម៉ឺននាក់ ដែលបានជម្លៀសខ្លួនកាលពីឆ្នាំមុន នៅមានប្រមាណ ២ម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាននៅឡើយ ដោយសារផ្ទះសម្បែង ការងារ និងមុខរបរត្រូវបានបាត់បង់ទាំងស្រុង។ លោកបានសង្កេតឃើញផ្ទាល់ភ្នែកនូវការខូចខាតទ្រព្យសម្បត្តិ វត្តមានគ្រាប់មិនទាន់ផ្ទុះ និងការរាំងខ្ទប់ពលរដ្ឋខ្មែរមិន​ឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។ ផ្អែកលើស្ថានភាពនេះ លោកបានអំពាវនាវឱ្យភាគីកម្ពុជា និងថៃ ធានាការវិលត្រឡប់ដោយសុវត្ថិភាពសម្រាប់ជនស៊ីវិលភៀសសឹក ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ប្រទេសថៃប្រកាសមិនទទួលស្គាល់របាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនោះទេ ដោយលើកឡើងថា ការប្រមូលព័ត៌មានធ្វើឡើងតែពីភាគីម្ខាង ហើយថៃគ្រោងដាក់លិខិតតវ៉ាទៅអង្គការសហប្រជាជាតិទៀតផង​។ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យរងក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា លោក ថូម៉ាស…

  • បង្កើតសហគមន៍ចិញ្ចឹមមាន់ស្រែថ្មីមួយទៀត នៅមណ្ឌលភៀសសឹក «តាកឹងបៃតង»

    បង្កើតសហគមន៍ចិញ្ចឹមមាន់ស្រែថ្មីមួយទៀត នៅមណ្ឌលភៀសសឹក «តាកឹងបៃតង»

    ភ្នំពេញ៖សហគមន៍កសិកម្មទំនើបចិញ្ចឹមមាន់ស្រែថ្មីមួយទៀតត្រូវបានបង្កើតឡើងនៅមណ្ឌលស្នាក់នៅបណ្តោះអាសន្ន តាកឹង​បៃតង នៃឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ការបង្កើតសហគមន៍​ក្នុងគោលដៅជួយលើកស្ទួយជីវភាពដល់ជនភៀសសឹក​តាមរយៈ​ការ​រកប្រាក់ចំណូល ក៏ដូចជាបង្កើតការងារជូនដល់ជនភៀសសឹក ។ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានឱ្យដឹងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦​ថា សហគមន៍កសិកម្មទំនើបចិញ្ចឹមមាន់ស្រែថ្មីមួយទៀតត្រូវបានបង្កើតជាផ្លូវការ នាមណ្ឌលស្នាក់នៅបណ្តោះអាសន្នតាកឹងបៃតង នៅខេត្តព្រះវិហារ ។សហគមន៍កសិកម្មទំនើប«តាកឹងបៃតងសាមគ្គី» ដែលមានសមាជិកសរុប២៥៥គ្រួសារ បានរៀបចំ​មហា​សន្និបាតកំណើតដំបូងរបស់ខ្លួន ដើម្បីបោះឆ្នោតរៀបចំក្រុមប្រឹក្សាភិបាលសម្រាប់ការគ្រប់គ្រងសកម្មភាព​ចិញ្ចឹមមាន់​ស្រែរួមគ្នា​ជាសហគមន៍ ដោយទទួលបានការគាំទ្រទាំងស្រុងពីក្រសួងកសិកម្ម ទាំងលើការបង្ហាត់បង្រៀនបច្ចេកទេស សម្ភារៈផលិតកម្ម ដើមទុនចំណាយលើការចិញ្ចឹម និងការភ្ជាប់ទីផ្សារទុកជាមុន។ បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម សមាជិកសហគមន៍ទាំង២៥៥នាក់ ម្នាក់ៗនឹងទទួលបានដូចជា​ទ្រុងចិញ្ចឹមមាន់ស្តង់ដា​ចំនួន១,ពូជកូនមាន់ស្រែអាយុ២១ថ្ងៃចំនួន ១០០ក្បាល,ការគាំទ្រវ៉ាក់សាំងការពារជំងឺ,ចំណីសម្រាប់​ចិញ្ចឹមមាន់​មួយ​វគ្គ​ដំបូង​,ការបណ្តុះបណ្តាលបច្ចេកទេស និងការចុះតាមដានជាប់ជាប្រចាំ,ការគាំទ្រទីផ្សារពេលប្រមូលផលក្នុងតម្លៃសមរម្យ។ សូមជម្រាបថា កាលពីខែមិថុនាកន្លងទៅនេះ សហគមន៍កសិកម្មទំនើបចិញ្ចឹមមាន់​ស្រែ​បានបង្កើតជាលើកដំបូង​មណ្ឌល​ស្នាក់​នៅ​ជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ។តាមរយៈគម្រោងនឹងត្រូវបង្កើតឡើងក្នុងខេត្តចំនួន៣គឺខេត្តបន្ទាយមានជ័យ ,ឧត្តរមាន​ជ័យ និងខេត្តព្រះវិហារ។គម្រោងនេះនឹងជួយដល់បងប្អូនជនភៀសសឹកក្នុងរង្វង់ពី ៣ទៅ៤ពាន់គ្រួសារ ហើយនឹងត្រូវ​បញ្ចប់នៅ​ឆ្នាំនេះដែរ។ ក្រសួងកសិកម្ម កំពុងជំរុញការអភិវឌ្ឍផ្នែកកសិកម្មបន្ថែម ដើម្បីធានាថាបងប្អូនជនភៀសសឹក អាចទទួលបានប្រាក់​ចំណូល​ប្រចាំថ្ងៃប្រកបដោយស្ថិរភាព។អ្នកនាំពាក្យក្រសួងកសិកម្មបានបញ្ជាក់ពីសកម្មភាពកសិកម្មអាទិភាពចំនួន ៣ ដែលកំពុង​ត្រូវ​បានរៀបចំមានដូចជា ការដាំដុះដំណាំអាស្រ័យទឹកភ្លៀង ការដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងការចិញ្ចឹមមាន់ស្រែ។ជាមួយ​គ្នា​នេះ​ជនភៀសសឹកនឹងទទួលបាននូវការគាំទ្រទាំងស្រុងទៅលើ ដើមទុនផលិតកម្ម បច្ចេកទេសដាំដុះ និងចិញ្ចឹមសត្វ និងការធានា​តភ្ជាប់ទីផ្សារលក់ចេញទុកជាមុនទៀតផង៕ ដោយ៖ ម៉ាដេប៉ូ

  • ប្រធានាធិបតីអ៊ីរ៉ង់អះអាងថា ទីក្រុងតេហេរ៉ង់មិនស្វែងរកការពង្រីកសង្គ្រាមក្នុងតំបន់ទេ

    ប្រធានាធិបតីអ៊ីរ៉ង់អះអាងថា ទីក្រុងតេហេរ៉ង់មិនស្វែងរកការពង្រីកសង្គ្រាមក្នុងតំបន់ទេ

    តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃ អង្គារ បានអះអាងច្បាស់ៗថា ទីក្រុងតេហេរ៉ង់មិនស្វែងរកការដុតបញ្ឆេះសង្គ្រាមឱ្យកាន់តែរីកធំនោះទេ ប៉ុន្តែលោកសន្យាថា នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីការពារសន្តិសុខ និងផលប្រយោជន៍របស់ប្រទេសអ៊ីរ៉ង់ ។ បើតាម Anadolu, លោកប្រធានាធិបតី Pezeshkian បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនស្វែងរកការបង្កើនភាពតានតឹង ឬអស្ថិរភាពនៅក្នុងតំបន់នោះទេ ។ យ៉ាងណា អ៊ីរ៉ង់នឹងធ្វើសកម្មភាពដោយសមត្ថភាពពេញលេញ ដើម្បីការពារសន្តិសុខ ផលប្រយោជន៍ជាតិ និងបូរណភាពទឹកដីរបស់ប្រទេសអ៊ីរ៉ង់ ។ ការអះអាងរបស់លោក Pezeshkian កើតឡើងបន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានសម្រេចចិត្តលុបចោលយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ។ ការផ្អាកផែនការវាយប្រហារនេះ គឺដើម្បីឆ្លើយតបតាមសំណើពីសំណាក់ភាគីអ៊ីរ៉ង់ និងប្រទេសមជ្ឈិមបូព៌ាផ្សេងទៀត ដែលបានស្នើសុំពេលវេលាបន្ថែម ដើម្បីបញ្ចប់ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព ។ យ៉ាងណា លោកប្រធានាធិបតី Trump បានព្រមានធ្ងន់ៗថា សហរដ្ឋអាមេរិកនឹងចាត់វិធានការយោធាយ៉ាងចាស់ដៃបំផុត ដែលមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទី២ ប្រសិនបើកិច្ចព្រមព្រៀងណាមួយមិនអាចសម្រេចបាន ៕ ប្រភព ៖ Anadolu ប្រែសម្រួល…

  • កម្ពុជា-ម៉ាឡេស៊ី ចុះហត្ថលេខារួមគ្នាក្នុងការតម្រង់ទិសកិច្ចសហប្រតិបត្តិការទ្វេភាគី

    កម្ពុជា-ម៉ាឡេស៊ី ចុះហត្ថលេខារួមគ្នាក្នុងការតម្រង់ទិសកិច្ចសហប្រតិបត្តិការទ្វេភាគី

    ប្រទេសកម្ពុជា និងម៉ាឡេស៊ី បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ JCBC កម្ពុជា-ម៉ាឡេស៊ី លើកទី៣ដែលជាផែនទីបង្ហាញផ្លូវសម្រាប់តម្រង់ទិសកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនទៅមុខ។ព្រឹត្តិការណ៍នេះ បានជួនគ្នានឹងដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិម៉ាឡេស៊ី ដែលនឹងអញ្ជើញមកកម្ពុជានៅព្រហស្បតិ៍ខាងមុខនេះ។ ពិធីចុះហត្ថលេខានេះ បានប្រព្រឹតទៅនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ អំឡុងពេលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញធ្វើជាសហប្រធានជាមួយលោក Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំខាងលើមានការចូលរួមពីតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ សំដៅធ្វើយ៉ាងណាឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកំណត់ហេតុកិច្ចប្រជុំលើវិស័យសំខាន់ៗ ដូចជា ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម អប់រំ សន្តិសុខ ការពារជាតិ ការងារ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ទាក់ទងនឹងកម្ពុជា-ម៉ាឡេស៊ីដដែល នៅថ្ងៃទី៦-៧ខែសីហា ឆ្នាំ២០២៦ ខាងមុខ លោក Dato’ Seri…