-
ហាម៉ាសទទូចដល់គ្រប់ភាគី រូតរះដាក់សំពាធអ៊ីស្រាអែលព្រមឈប់បាញ់ នៅហ្គាហ្សា

ហ្គាហ្សា ៖ ក្រុមហាម៉ាស កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យភាគីសម្របសម្រួលទាំងអស់ រូតរះដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីយល់ព្រមលើបទឈប់បាញ់ នៅតំបន់ហ្គាហ្សា។ ប្រភពព័ត៌មានពីថ្នាក់ដឹកនាំនៃចលនាហាម៉ាស (Hamas) បានប្រាប់បណ្តាញព័ត៌មាន Al Jazeera ថា ចលនានេះបានទាក់ទងទៅភាគីសម្របសម្រួល និងទាមទារឱ្យមានជំហរច្បាស់លាស់មួយ ពាក់ព័ន្ធនឹងការកើនឡើងនៃភាពតានតឹងថ្មីៗ បង្កឡើងដោយកងកម្លាំងកាន់កាប់ នៅក្នុងតំបន់ហ្គាហ្សា។ ចលនានេះទទូចឱ្យមាន «ការអន្តរាគមន៍ដោយផ្ទាល់» ពីសំណាក់ភាគីសម្របសម្រួល ដើម្បីបង្ខំឱ្យអ៊ីស្រាអែលបញ្ឈប់ការប្រយុទ្ធគ្នាទាំងស្រុង។ បើតាម Tass, នៅក្នុងខែមករា ឆ្នាំ២០២៥ អ៊ីស្រាអែល និងក្រុមហាម៉ាសបានសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់មួយ ក្រោមការសម្របសម្រួលពីអាមេរិក អេហ្ស៊ីប និងកាតា។ គំនិតផ្តួចផ្តើមនេះមានបីដំណាក់កាល រួមមានការបញ្ឈប់អរិភាព និង ការដោះលែងអ្នកជាប់ឃុំ, ការពង្រីកការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់នេះ ព្រមទាំង ការដកកងកម្លាំងអ៊ីស្រាអែលចេញមួយផ្នែក។ ដំណាក់កាលបន្តបន្ទាប់ទៀតគ្រោងនឹងបញ្ចប់ជម្លោះ, ការដកកងកម្លាំងអ៊ីស្រាអែលចេញ និង ការកសាងតំបន់ហ្គាហ្សាឡើងវិញ។ ប៉ុន្តែ ក្រុមប៉ាឡេស្ទីនថា អ៊ីស្រាអែលនៅតែបន្តវាយប្រហារ។ ជាក់ស្តែង នៅថ្ងៃទី១ និងទី២ ខែសីហា អ៊ីស្រាអែលបន្តការវាយប្រហារ បណ្តាលឲ្យ ស្លាប់ជនជាតិប៉ាឡេស្ទីន ១៩នាក់ នេះបើតាមប្រភពពីមន្ទីរពេទ្យ…
-
ជនបរទេសជិត៨០០នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងសកម្មបោសសម្អាតបទល្មើសបច្ចេកវិទ្យានិងស្នាក់នៅខុសច្បាប់

ក្នុងរយៈពេល១០ថ្ងៃនៃខែ កក្កដា កន្លងទៅនេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានសម្រេចបណ្ដេញជនបរទេសចំនួន ៧៧៧នាក់ ឱ្យត្រឡប់ទៅកាន់ប្រទេសដើមវិញ បន្ទាប់ពីរកឃើញថា ពួកគេពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការស្នាក់នៅខុសច្បាប់។ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការស្នាក់នៅខុសច្បាប់ ដោយក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែកក្កដា កន្លងទៅអាជ្ញាធរមានសមត្ថកិច្ចបានសម្រេចបណ្ដេញជនបរទេសសរុបចំនួន ៧៧៧នាក់ ក្នុងនោះមានស្ត្រី ១២០នាក់ ត្រឡប់ទៅកាន់ប្រទេសដើមវិញ។ យោងតាមការផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនបរទេសដែលត្រូវបណ្ដេញចេញទាំងនោះមាន ១៩សញ្ជាតិ រួមមាន ចិន ចិនតៃវ៉ាន់ កូរ៉េ ជប៉ុន ថៃ វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ឥណ្ឌា ម៉ាទ្បេស៊ី និងអូស្រ្តាលី ជាដើម។ ក្នុងចំណោមនោះ មានជនជាតិចិនចំនួន ១៥៨នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញតាមយន្តហោះពិសេស តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ចំណែកជនបរទេសផ្សេងទៀត ប្រព្រឹត្តបទល្មើសលួចឆ្លងដែន បន្លំឯកសារ ស្នាក់នៅគ្មានលិខិតឆ្លងដែន ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ចាប់ជំរិត ជួញដូរនិងប្រើប្រាស់គ្រឿងញៀន ព្រមទាំងធ្វើការងារខុសច្បាប់។ លោក ទូច សុឃៈ…
-
កម្ពុជា និងអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីបង្រ្កាបបទល្មើសព្រៃឈើ

ទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក សន្យាផ្តល់ការគាំទ្រផ្នែកបច្ចេកវិទ្យាថ្មី និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងបទល្មើសធនធានធម្មជាតិប្រកបដោយប្រសិទ្ធិភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ លោក Devineni Udaykiran អនុព័ន្ធស្តីទីប្រចាំប្រទេស នៃទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ប្រចាំទីក្រុងហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើការអនុវត្តច្បាប់បង្រ្កាបបទល្មើស ធនធានធម្មជាតិ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីតាមដាន ស្រាវជ្រាវ និងទប់ស្កាត់បទល្មើសព្រៃឈើឱ្យកាន់តែមានភាពសុក្រឹត និងប្រសិទ្ធភាពខ្ពស់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់អំពីជំហរយ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារធនធានធម្មជាតិ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានបាននិងកំពុងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង ចំពោះរាល់សកម្មភាពល្មើសពាក់ព័ន្ធនឹងធនធានធម្មជាតិ ដោយស្មើភាព និងគ្មានការលើកលែង។ រាល់ករណីល្មើស ត្រូវបានចងក្រងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីអនុវត្តនីតិវិធីបន្ត។ ទន្ទឹមនឹងវិធានការច្បាប់ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានលើកឡើងពីការជំរុញ ការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ជាពិសេសការយកចិត្តទុកដាក់លើមុំ «ភាពបៃតង ២.១» ដែលផ្តោតលើការស្ដារ និងពង្រីកគម្របព្រៃឈើ។…
-
ទស្សនវិភាគ៖ ហេតុអ្វីថៃចង់ប្រើប្រាស់អាវុធជំនួសការតស៊ូមតិដោយផ្អែកលើច្បាប់ និងភស្តុតាងប្រវត្តិសាស្ត្រ?

ការជ្រើសរើសផ្លូវបង្កើនកម្ដៅយោធានៅតាមព្រំដែនរបស់ភាគីថៃ មិនត្រឹមតែមិនអាចលុបបំបាត់ភស្តុតាងដែលមានស្រាប់នោះទេ ប៉ុន្តែថែមទាំងស្តែងឱ្យឃើញកាន់តែច្បាស់ថា អំណះអំណាងតាមផ្លូវច្បាប់របស់ថៃកំពុងតែអស់ទម្ងន់។ នៅក្នុងទំនាក់ទំនងអន្តរជាតិ រដ្ឋដែលប្រើប្រាស់កម្លាំងបាយ ជាទូទៅ ត្រូវបានចាត់ទុកថា ជារដ្ឋដែលអស់អំណះអំណាងតាមផ្លូវច្បាប់។ ផ្អែកលើអង្គហេតុ និងទង្វើជាក់ស្តែងនាពេលថ្មីៗនេះ ប្រទេសថៃកំពុងតែដើរលើផ្លូវមួយនេះយ៉ាងច្បាស់មិនអាចប្រកែកកបាន តាមរយៈការផ្តល់អាទិភាពលើកម្លាំងយោធា ជំនួសឱ្យការតស៊ូមតិដោយផ្អែកលើច្បាប់អន្តរជាតិ និងឯកសារភស្តុតាងប្រវត្តិសាស្ត្រ។ ឯកឧត្តម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានលើកឡើងថា ឯកសារប្រវត្តិសាស្ត្រ និងផ្លូវច្បាប់ពាក់ព័ន្ធនឹងជម្លោះព្រំដែននេះ មិនមែនជាការតាក់តែងថ្មី ឬមានភាពស្រពិចស្រពិលនោះឡើយ។ វាជាកំណត់ត្រាដែលមានអាយុកាលរាប់សិបទសវត្សរ៍មកហើយ ហើយសុទ្ធតែចង្អុលបង្ហាញទៅរកទិសដៅតែមួយយ៉ាងច្បាស់លាស់។ ថៃ ដែលមានឯកសារទាំងនេះនៅក្នុងដៃ មិនបានយកវាមកជជែកដេញដោលដោយតម្លាភាពនោះទេ។ ផ្ទុយទៅវិញ ភាគីថៃបានជ្រើសរើសរូបមន្តបដិសេធភស្តុតាង ហើយបង្កើនកម្ដៅយោធា។ អ្នកវិភាគមើលឃើញថា បើថៃពិតជាមានជំនឿចិត្តលើភាពត្រឹមត្រូវរបស់ខ្លួនមែន គឺមិនចាំបាច់ខ្លាចច្បាប់ ហើយងាកទៅប្រើប្រាស់អាវុធមកគ្របដណ្តប់លើការពិតនោះឡើយ។ ការជ្រើសរើសការធ្វើសឹកនៅតំបន់ព្រំដែន ជំនួសឱ្យការដោះស្រាយតាមយន្តការអន្តរជាតិ ដូចជា តុលាការអន្តរជាតិ ឬអ្នកសម្របសម្រួលឯករាជ្យ បានចោទជាសំណួរថាតើ មូលហេតុអ្វីបានជាថៃខ្លាចមិនចង់ឲ្យភាគីទី៣ចូលមកពាក់ព័ន្ធ? ហើយក្រោយពេលទាហានខ្លួនបានដណ្តើមកាន់កាប់ដីខ្មែរនៅតំបន់ព្រំដែនមួយចំនួន ពេលនេះសូម្បីតែការចរចារទ្វេភាគី ក៏ថៃធ្វើព្រងើយកន្តើយដែរ។ ឥរិយាបថគេចវេះមិនដោះចូលខ្លួនមកដោះស្រាយបញ្ហា រួមផ្សំគ្នានឹងការពឹងផ្អែកលើការគំរាមកំហែងប្រើកម្លាំងយោធា គឺជាកត្តាដ៏សំខាន់ដែលអាស៊ាន និងសហគមន៍អន្តរជាតិ ត្រូវតែយកមកថ្លឹងថ្លែង។ រដ្ឋមួយដែលបដិសេធច្បាប់ ហើយប្រើប្រាស់កម្លាំងបាយ…
-
ទូតចិននៅកម្ពុជាជឿជាក់លើការដោះស្រាយរបស់មេដឹកនាំកម្ពុជា ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំលើមេដឹកនាំរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាជនភៀសសឹក និងបញ្ហាផ្សេងៗ ដែល កើតមានឡើងដោយសារជម្លោះព្រំដែនជាមួយប្រទេសថៃ។ លោកឯកអគ្គរដ្ឋទូតបានលើកឡើងដូច្នេះ ក្នុងឱកាសដែលលោកអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋជនភៀសសឹក នៅខេត្តព្រះវិហារ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ នេះជាលើកទី២ហើយ ដែលលោកបានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនជនភៀសសឹកដោយសារការឈ្លានពានរបស់ថៃលើដែនអធិបតេយ្យកម្ពុជា។ លោក វ៉ាង វិនពីន បានថ្លែងចំពោះមុខប្រជាពលរដ្ឋភៀសសឹកថា ការលំបាកនេះគឺជារឿងបណ្តោះអាសន្ន។ ជនជាតិខ្មែរ គឺជាជនជាតិដ៏អស្ចារ្យ មានការប្តេជ្ញាចិត្ត និងសមត្ថភាពគ្រប់គ្រាន់ដើម្បីយកជ័យជម្នះគ្រប់ភាពលំបាក និងការប្រឈមមុខនឹងបញ្ហានានា។ លោកសង្ឃឹមថា ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រ និងការដឹកនាំពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រទេសកម្ពុជានឹងរក្សានិន្នាការសកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយសន្តិភាព។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ទៀតថា ភាគីចិននៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងជួយសម្រាល តាមដែលអាចធ្វើទៅបាន ក្នុងការដោះស្រាយបញ្ហាជនភៀសសឹក ដើម្បីឲ្យការស្នាក់នៅរបស់ពួកគាត់កាន់តែល្អប្រសើរ។ លោកបន្តថា ដរាបណាជនភៀសសឹកមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបាននោះ ជំនួយរបស់ប្រទេសចិន គឺនៅតែបន្តផ្តល់មិនបញ្ឈប់នោះឡើយ ។ លោក Tom…
-
វៀតណាម ពឹងផ្អែកខ្លាំងលើកម្ពុជា ដើម្បីនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ

ប្រទេសវៀតណាម នៅតែពឹងផ្អែកខ្លាំងលើកម្ពុជា ដើម្បីនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ ស្របពេលប្រទេសនាំចេញដ៏ធំនេះ មិនទាន់មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុកនៅឡើយ។ សារព័ត៌មានវៀតណាម VnExpress កាលពីថ្ងៃទី២ ខែសីហា បានឲ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែកក្កដាឆ្នាំ២០២៦ ប្រទេសវៀតណាមបាននាំចូលគ្រាប់ស្វាយចន្ទីឆៅ សរុប ១,៨១លានតោន ក្នុង តម្លៃជាង ៣ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះជាតម្លៃនាំចូលខ្ពស់បំផុតសម្រាប់រយៈពេលដូចគ្នាក្នុងកំណត់ត្រា។ កម្ពុជា នៅតែជាអ្នកផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅដ៏ធំបំផុតរបស់វៀតណាម ដោយកាន់កាប់ចំណែកជាង ៥៤ភាគរយ នៃបរិមាណនាំចូលសរុប និងជាង ៥៦ភាគរយ នៃតម្លៃនាំចូលសរុប។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ក្នុងមួយឆ្នាំៗ ប្រទេសវៀតណាមអាចផលិតគ្រាប់ស្វាយចន្ទីត្រឹម ៣០ម៉ឺនតោនប៉ុណ្ណោះ ស្របពេលដែលប្រទេសនេះ មានតម្រូវការគ្រាប់ស្វាយចន្ទីជិត ៤លានតោនសម្រាប់កែច្នៃ។ ដូច្នេះ ប្រទេសវៀតណាម ចាំបាច់បំផុតត្រូវការប្រមូលទិញគ្រាប់ស្វាយចន្ទីឆៅពីប្រទេសអាហ្រ្វិកខាងលិច រួមទាំងកម្ពុជា ដើម្បីកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញទៅកាន់ទីផ្សារពិភពលោក។ វៀតណាម គឺជាប្រទេសកែច្នៃគ្រាប់ស្វាយចន្ទីបំផុតលើពិភពលោក ហើយវៀតណាម ក៏ជាអ្នកប្រមូលទិញវត្ថុធាតុដើមផលិតផលកសិកម្មជាពិសេសគ្រាប់ស្វាយចន្ទីឆៅដ៏ធំបំផុតរបស់កម្ពុជា ផងដែរ។ បើតាមលោក អួន ស៊ីឡុត ទិន្នន័យក្រៅផ្លូវការ…
-
អ៊ីរ៉ង់ ថា មិនបានសុំអាមេរិកកុំឲ្យវាយប្រហារខ្លួន ដូចការលើកឡើងរបស់ លោក ត្រាំ

តេហេរ៉ង់ ៖ អ៊ីរ៉ង់បដិសេធការអះអាង របស់លោក ដូណាល់ ត្រាំ ដែលលើកឡើងថា ទីក្រុងតេហេរ៉ង់ បានស្នើសុំមិនឲ្យអាមេរិក ធ្វើការវាយប្រហារមកលើខ្លួន នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ។ បើតាម Mehr, មន្ត្រីយោធាអ៊ីរ៉ង់និយាយថា ការចោទប្រកាន់នេះ គ្មានអ្វីក្រៅពីការកុហកថ្មី ហើយថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ មានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនជាស្រេច សម្រាប់ព្រឹត្តិការណ៍ណាមួយ ។ កាលពីថ្ងៃសៅរ៍, លោក Trump បាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេច ដើម្បីវាយប្រហារប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម ប៉ុន្តែ អះអាងថា ទីក្រុងតេហេរ៉ង់ និងបណ្តាប្រទេសមជ្ឈិមបូព៌ាផ្សេងទៀតបានស្នើសុំឱ្យលោកបញ្ឈប់ការវាយប្រហារថ្មីៗនេះវិញ។ លោកបាននិយាយថា លោកបានធ្វើការសម្រេចចិត្តផ្អាក ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។ លោក Trump បានសរសេរ នៅក្នុងសារបង្ហោះ Truth Social ថា «នេះនឹងរួមបញ្ចូលការបើកជាបន្ទាន់ ពេញលេញ នៃច្រកសមុទ្រ HORMUZ និងការបញ្ចប់ការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់»។ យ៉ាងណា កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់…
-
ក្រសួងបរិស្ថានរម្លឹកការហាមឃាត់នាំចូលអាគុយ និងបរិក្ខារអេឡិចត្រូនិកប្រើប្រាស់រួច

ក្រសួងបរិស្ថាន ស្នើសុំការសហការពីរដ្ឋបាលរាជធានីខេត្ត អនុវត្តច្បាប់ហាមឃាត់ការនាំចូលសំណល់អាគុយ និងបរិក្ខារអេឡិចត្រូនិកប្រើប្រាស់រួចហើយ។ ក្រសួងបរិស្ថាន បានចេញលិខិតជម្រាបជូនអភិបាលរាជធានី ខេត្ត ទាំងអស់ ឱ្យអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់លើការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក។ ការសម្រេចនេះធ្វើឡើងក្នុងគោលបំណងការពារសុខភាពសាធារណៈ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។ យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ រួមទាំងអនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង ការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកពីក្រៅប្រទេសចូលមកកម្ពុជា ត្រូវបានហាមឃាត់ជាដាច់ខាត។ ក្រសួងបានសង្កេតឃើញថា ទីតាំងស្តុក ចែកចាយ និងលក់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកប្រើប្រាស់រួចមួយចំនួន បាននាំចូលសម្ភារៈទាំងនេះដោយមានលាយឡំជាមួយសំណល់គ្រោះថ្នាក់។ សំណល់ទាំងនោះរួមមាន ម៉ាស៊ីនត្រជាក់ ទូរទឹកកក ទូរបង្កក ម៉ាស៊ីនបោកគក់ខោអាវ ម៉ាស៊ីនសម្ងួតខោអាវ ទូរទស្សន៍ កុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ ទូរស័ព្ទ និងថេបប្លែត ដែលត្រូវបានចាត់ទុកថាជាសំណល់គ្រោះថ្នាក់។ មូលហេតុគឺដោយសារពួកវាមានផ្ទុកសារធាតុគ្រោះថ្នាក់ដូចជា បារត កាត់ម៉្ញូម នីកែល ក្រូម អាសេនិក និងសំណ ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ប្រសិនបើសារធាតុទាំងនេះសាយភាយចូលទៅក្នុងបរិស្ថាន តាមរយៈការទុកដាក់ ការដោះបំបែក និងការកែច្នៃមិនបានត្រឹមត្រូវតាមបច្ចេកទេសសុវត្ថិភាពបរិស្ថាន។ ដូច្នេះ ការអនុវត្តវិធានការច្បាប់នេះ…
-
គ្រោះថ្នាក់ចរាចរណ៍ក្នុងខែកក្កដា សម្លាប់មនុស្សជិត១៥០នាក់

បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នៅតែបន្តជាសោកនាដកម្មផ្លូវគោកគួរឱ្យព្រួយបារម្ភ ដោយគ្រាន់តែក្នុងខែកក្កដា ឆ្នាំ២០២៦ នេះ មនុស្សជិត ១៥០នាក់បានបាត់បង់ជីវិត។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី ៣ សីហានេះ។ របាយការណ៍ផ្លូវការរបស់ក្រសួងមហាផ្ទៃ បានបង្ហាញថា ពេញមួយខែកក្កដា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងចំនួន ២០៨ករណី ដោយបានបណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតរហូតដល់ ១៤៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ២៤៥នាក់។ មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍យ៉ាងច្រើនបែបនេះ ភាគច្រើនបណ្តាលមកពីការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរមិនប្រកាន់ស្តាំ ការវ៉ាជែង និងការបត់មិនប្រុងប្រយ័ត្ន។ បន្ថែមពីនេះ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការមិនគោរពសញ្ញាចរាចរណ៍ ព្រមទាំងកត្តាយានយន្ត ក៏ជាមូលហេតុសំខាន់ៗដែលបណ្តាលឱ្យមានគ្រោះថ្នាក់ផងដែរ។ ជាមួយគ្នានេះ ទិន្នន័យក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ នេះ បង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរឱ្យព្រួយបារម្ភ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្នុងនោះ ចំនួនករណីគ្រោះថ្នាក់បានកើនឡើង ២១៣លើក ស្មើនឹង ២០ភាគរយ ចំនួនអ្នកស្លាប់កើនឡើង ៧៩នាក់ ស្មើនឹង ១១ភាគរយ ហើយចំនួនអ្នករងរបួសបានកើនឡើងរហូតដល់ ៤៦៨នាក់ ត្រូវនឹង ៣២ភាគរយ។ ចំពោះមុខសភាពការណ៍នេះ ឯកឧត្តម ស…
-
គ.ជ.ប ប្រកាសកាលបរិច្ឆេទពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) បានប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២៦ គោលបំណងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឱ្យមានភាពត្រឹមត្រូវ តម្លាភាព និងធានាសិទ្ធិបោះឆ្នោតជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប សម្រាប់ត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខ។គ.ជ.ប. បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរពីកិច្ចដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២៦ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។ យោងតាមសេចក្តីជូនដំណឹងរបស់ គ ជ ប បានអធិប្បាយថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នេះ ធ្វើឡើងក្នុងគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងធ្វើបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព។ ក្នុងនោះ គ.ជ.ប នឹងធ្វើការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោតដែលបានទទួលមរណភាព អ្នកដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន ឬអ្នកដែលបានផ្លាស់លំនៅឋានចេញទៅឃុំ សង្កាត់ផ្សេង ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់។ គ.ជ.ប.បន្ថែមថា ដំណើរការនេះក៏បើកឱកាសឱ្យមានការចុះឈ្មោះបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោតទី៦ ខែមិថុនា ឆ្នាំ២០២៧ ដែលត្រូវជាអ្នកកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩ ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក។ បន្ថែមពីនេះ ប្រជាពលរដ្ឋដែលបានផ្លាស់លំនៅឋានចូលក្នុងឃុំ សង្កាត់ថ្មី ក៏ត្រូវទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលសាមីខ្លួនកំពុងរស់នៅជាក់ស្តែងផងដែរ។ ជាមួយគ្នានេះ គ.ជ.ប ក៏នឹងទទួលធ្វើការកែតម្រូវទិន្នន័យជីវប្រវត្តិ…