-
លើសពីទីសក្ការបូជា ប្រាសាទបន្ទាយក្ដី គឺជាបេះដូងនៃការអប់រំនាសម័យអង្គរ

លើសពីទីសក្ការបូជា «ប្រាសាទបន្ទាយក្ដី» គឺជាមណ្ឌលសិក្សាអប់រំ សារមន្ទីរជីវិត និងជាផ្នែកមួយនៃប្រព័ន្ធនគរូបនីយកម្មដ៏មានសណ្តាប់ធ្នាប់ ក្នុងសម័យកាលដ៏រុងរឿងនៃចក្រភពអង្គរ។ នៅពេលពោលដល់ប្រាសាទបុរាណក្នុងរមណីយដ្ឋានអង្គរ មហាជនភាគច្រើនតែងនឹកឃើញដល់ទីសក្ការបូជាខាងសាសនា។ ប៉ុន្តែសម្រាប់ប្រាសាទបន្ទាយក្ដី បូជនីយដ្ឋានប្រវត្តិសាស្ត្រមួយនេះមានតួនាទីយ៉ាងសំខាន់លើសពីកន្លែងធ្វើពិធីសាសនា ដោយវាគឺជាមណ្ឌលអប់រំ សារមន្ទីរជីវិត និងជាផ្នែកមួយនៃប្រព័ន្ធនគរូបនីយកម្ម យ៉ាងមានសណ្តាប់ធ្នាប់ ក្នុងសម័យកាលដ៏រុងរឿងនៃចក្រភពអង្គរ។ នេះបើយោងតាមការស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា។ ប្រាសាទបន្ទាយក្ដី មានទីតាំងស្ថិតនៅខាងត្បូងប្រាសាទតាព្រហ្ម និងចំពីមុខស្រះស្រង់។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវម៌ទី៧ ដើម្បីឧទ្ទិសថ្វាយក្នុងព្រះពុទ្ធសាសនាមហាយាន។ តាមទស្សនៈប្រវត្តិសាស្ត្រ និងភាសាសាស្ត្រ ពាក្យ «បន្ទាយក្ដី» ប្រហែលជាមានន័យថា មណ្ឌលនៃកុដិ ឬ ទីប្រជុំនៃមណ្ឌលសិក្សា។ ទីនេះមិនត្រឹមតែជាអារាមសម្រាប់ព្រះសង្ឃគង់នៅប្រតិបត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមណ្ឌលអប់រំ បណ្តុះបណ្តាលសមណសិស្ស និងសិស្សឱ្យរៀនសូត្រវិជ្ជាផ្សេងៗ ទាំងផ្នែកសាសនា ទស្សនវិជ្ជា និងចំណេះដឹងទូទៅនាស្របាលនោះផងដែរ។ ស្ថិតក្នុងរចនាបថបាយ័ន ប្រាសាទបន្ទាយក្ដីកសាងឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ដែលមានទម្រង់ស្រដៀងនឹងប្រាសាទតាព្រហ្ម និងប្រាសាទព្រះខ័នដែរ ប៉ុន្តែមានទំហំល្មមសមរម្យ និងមានប្លង់រៀបចំបង្ហាញទីធ្លាទូលាយយ៉ាងមានសណ្តាប់ធ្នាប់។ ខ្លោងទ្វារចូលទាំងបួនទិស លម្អដោយចម្លាក់ព្រហ្មមុខបួនញញឹមប៉ប្រិម ប្រកបដោយមេត្តាធម៌ និងការគ្រប់គ្រងដែនដី រំលេចស្ថាបត្យកម្មដូចគ្នានឹងទ្វារក្រុងអង្គរធំ។ ចំណុចលេចធ្លោមួយគឺ រោងរបាំ ឬ សាលរបាំ ដែលមានសសរនិងហោជាងលម្អដោយចម្លាក់ទេពអប្សររាំយ៉ាងស្រស់សោភា។ តាមការស្រាវជ្រាវ…
-
ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរកាន់តែពេញនិយម

ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ (Angkor Empire Marathon) លើកទី១១ ដែលបានរៀបចំឡើងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅមុខប្រាសាទអង្គរវត្ត បានទាក់ទាញអ្នកចូលរួមរត់ប្រណាំងសរុប ៦ ៥០០នាក់ កើនឡើង ជាង ៥០% បើធៀបនឹងអ្នកចុះឈ្មោះប្រមាណ ៤ ២០០នាក់ កាលពីឆ្នាំ២០២៥។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកអភិវឌ្ឍន៍ទេសចរអង្គរ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សម្រាប់ឆ្នាំនេះ អត្តពលិកខ្មែរចំនួន ៥ ៤៥០នាក់ និងអន្តរជាតិចំនួន ១ ០៥០នាក់មកពី៥១ប្រទេស ភាគច្រើនជាជនជាតិចិន, ជប៉ុន និងចក្រភពអង់គ្លេស ដែលចូលរួមរត់លើ៤វិញ្ញាសា រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។ ក្នុងចំណោមអ្នករត់ជាជនបរទេសទាំងអស់ មាន៧០០នាក់ហោះមកចូលរួមផ្ទាល់ក្នុងកម្មវិធីនេះ ក្រៅពីនោះ គឺជាជនជាតិបរទេសរស់នៅកម្ពុជា។ បើធៀបនឹងឆ្នាំ២០២៥ អត្តពលិកអន្តរជាតិឆ្នាំនេះបានកើនឡើងជិត៤០%។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា យល់ឃើញថា នេះគឺជាសញ្ញាបញ្ជាក់ពីកំណើនប្រជាប្រិយភាពនៃការរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ។ ឯកឧត្តម វ៉ាត់ ចំរើន…
-
កម្ពុជាពិនិត្យការរៀបចំខ្លួន សម្រាប់ការធ្វើជាម្ចាស់ផ្ទះជំនួបកំពូលហ្វ្រង់កូហ្វូនី

ភ្នំពេញ៖ខណៈនៅសល់ពេលតែជាង៣ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយដែលកម្ពុជាធ្វើជាម្ចាស់នឹងមកដល់ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិលើកទី៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារនៃការរៀបចំកិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និងព្រឹត្តិការណ៍អមនៅរាជធានីភ្នំពេញ ។ ក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃព្រហស្បតិ៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកលទ្ធផលនៃសម័យប្រជុំវិសាមញ្ញលើកទី៤៧ នៃសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីនៅទីក្រុងប៉ារីសកាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅ។ក្នុងនាមជាប្រធានគណៈកម្មការជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ និងការណែនាំជាច្រើន ដើម្បីធានាបាននូវភាពរលូននៃដំណើរការត្រៀមរៀបចំ និងភាពជោគជ័យពេញលេញនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ។ គួរបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20th Francophonie Summit) នៅឆ្នាំ២០២៦ ដោយផ្ដោតលើកិច្ចសហការអន្តរជាតិ ការពង្រឹងសន្តិភាព និងការទាក់ទាញវិស័យទេសចរណ៍ ។សម្រាប់កិច្ចប្រជុំកំពូលនេះដែរ កម្ពុជាត្រៀមស្វាគមន៍ និងផ្តល់អារម្មណ៍នៃភាពជាបងប្អូនជូនថ្នាក់ដឹកនាំ និងគណៈប្រតិភូមកពីរដ្ឋសមាជិកចំនួន ៩០ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលរួមមាន សមាជិកពេញសិទ្ធិចំនួន ៥៣ប្រទេស ,សមាជិកពាក់ព័ន្ធ (Associate Members) ចំនួន ៥ប្រទេស និងអ្នកសង្កេតការណ៍…
-
អ៊ីរ៉ង់ ឃាត់ ប៊ុលហ្គារី និងស៊ីប កុំបើកដៃឱ្យ អាមេរិក ប្រើមូលដ្ឋានទ័ពវាយប្រទេសខ្លួន

តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi នៅថ្ងៃ ព្រហស្បតិ៍ បានជំរុញប៊ុលហ្គារី និងស៊ីប កុំអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានយោធានៅលើទឹកដីប្រទេសរបស់ពួកគេ សម្រាប់ការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ។ លោក Araghchi បានប្រាប់រដ្ឋមន្ត្រីការបរទេសប៊ុលហ្គារី លោកស្រី Velislava Petrova តាមទូរស័ព្ទថា ការដែលសភាប៊ុលហ្គារីអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់ពង្រាយយន្តហោះចាក់សាំងតាមអាកាសនៅឯមូលដ្ឋានទ័ពអាកាស Bezmer របស់ខ្លួន ដើម្បីគាំទ្រប្រតិបត្តិការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ គឺការរំលោភលើច្បាប់អន្តរជាតិ និងទំនាក់ទំនងទ្វេភាគី ។ ជាការឆ្លើយតប លោកស្រី Petrova និយាយថា ប៊ុលហ្គារីគ្មានបំណងចូលរួមក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នោះទេ ហើយគាំទ្រផ្លូវការទូត ដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់ ។ ដោយឡែក លោក Araghchi ក៏បានជជែកពីបញ្ហានេះ តាមទូរស័ពជាមួយរដ្ឋមន្ត្រីការបរទេសស៊ីប លោក Constantinos Kombos ផងដែរ ដោយលោកបានសង្កត់ធ្ងន់អំពីការទប់ស្កាត់ការកេងចំណេញរបស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់មូលដ្ឋានទ័ពបរទេសនៅស៊ីប សម្រាប់ការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ ។ លោក Kombos បានតបវិញថា ស៊ីបបានទាក់ទងទៅអង់គ្លេស ដើម្បីធានាថា មូលដ្ឋានទ័ពអង់គ្លេសនៅលើដែនដីស៊ីប…
-
អគ្គិភ័យនៅរោងចក្រកែច្នៃលោហៈមួយ កំពុងបង្កការព្រួយបារម្ភពីផលប៉ះពាល់ដល់សុខភាព និងបរិស្ថាន

ក្រសួងបរិស្ថានបានចុះស្រាវជ្រាវករណីផ្ទុះឆេះទីតាំងកែថ្នៃថ្មពិល និងអាគុយចាស់ៗមួយនៅខេត្តកំពង់ស្ពឺ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងបរិស្ថាន ក្រោយអគ្គិភ័យនេះកើតឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។ ក្រោយមានអគ្គិភ័យនៅទីតាំងស្ល និងកែច្នៃលោហៈ ឈ្នោះ XINSHENG SHENG METAL MATERIALS INDUSTRIAL PARKS CO.,Ltd ក្នុងខេត្តកំពង់ស្ពឺរួចមក មន្រ្តីជំនាញក្រសួងបរិស្ថានបានចុះស្រាវជ្រាវរកមូលហេតុ និងសិក្សាផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ក្រសួងបរិស្ថានបានឱ្យដឹងថា តាមរយៈការសន្និដ្ឋាន និងការចុះពិនិត្យដោយផ្ទាល់ ករណីឆេះនេះអាចបង្កឡើងដោយការទុកដាក់សំណល់ថ្មពិល ប្រភេទ Lithium មិនបានត្រឹមត្រូវតាមបច្ចេកទេសសុវត្ថិភាពបរិស្ថាន ដែលបង្កអោយមានការផ្ទុះឆេះ ហើយជប៉ះពាល់ដល់សុខភាពប្រជាជន និងសត្វរស់នៅក្បែរទីតាំងកែច្នៃ ។ ក្រសួងបញ្ជាក់បន្ថែមថា គិតត្រឹមនៅវេលាម៉ោង៧យប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ០២៦ ទីតាំងដែលឆេះ នៅមានផ្សែងខ្លាំង និងផ្ទុះសំណល់ថ្មពិល ពុំអាចចូលទៅក្នុងទីតាំងបានទេ បន្ទាប់ពីមានអគ្គីភ័យ បានកើតឡើង នៅក្នុន្លែងកន្លែងស្តុកទុកសំណល់អាគុយ និងសំណល់ថ្មពិលគ្រប់ប្រភេទ។ ទីតាំឡស្ថិតនៅចម្ងាយ ៥០ ម៉ែត្រ ពីលំនៅដ្ឋានប្រជាជន និង ចម្ងាយ ១០ ម៉ែត្រពីកសិដ្ឋានចិញ្ចឹមមាន់មួយ ដែលមានប្រមាណ២ម៉ឺនក្បាល។ ចាប់តាំងពីហេតុការណ៍នេះបានកើតឡើង មាន់ជាង…
-
កសិករកម្ពុជា និយមដាំស្វាយចន្ទីគ្រាប់ធំ ឆ្លើយតបតម្រូវការខ្ពស់នៅទីផ្សារអាស៊ីបូព៌ា

ស្វាយចន្ទីកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងនៅលើទីផ្សារអន្តរជាតិ ដោយសារគុណភាពល្អ រសជាតិឆ្ងាញ់ និងមានគ្រាប់ធំ ដែលសមស្របទៅនឹងតម្រូវការរបស់ទីផ្សារអាស៊ីបូព៌ា ជាពិសេសទីផ្សារប្រទេសចិន។ និន្នាការនេះក៏បានជំរុញឱ្យកសិករកម្ពុជាងាកមកដាំពូជស្វាយចន្ទីគ្រាប់ធំកាន់តែច្រើនផងដែរ។ គ្រាប់ស្វាយចន្ទីកម្ពុជាមានគុណភាពខ្ពស់ និងទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសអាស៊ីបូព៌ា ជាពិសេសប្រទេសចិន ដែលមានតម្រូវការខ្ពស់លើគ្រាប់ស្វាយចន្ទីប្រភេទគ្រាប់ធំ W180 ខណៈទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកវិញ និយមប្រភេទ W230 ដែលមានគ្រាប់តូចជាង។ លោក អូន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន AMS ថា គ្រាប់ស្វាយចន្ទី W180 គឺដូចគ្នានឹងពូជ M23 របស់កម្ពុជា ដែលកំពុងក្លាយជាជម្រើសសំខាន់របស់កសិករ ដោយសារវាមានរសជាតិឆ្ងាញ់ គុណភាពល្អ និងលក់បានតម្លៃខ្ពស់។ ផ្ទុយទៅវិញ ប្រភេទ W230 ត្រូវបានដាំច្រើននៅប្រទេសវៀតណាម និងបណ្តាប្រទេសអាហ្វ្រិក ដើម្បីផ្គត់ផ្គង់ទីផ្សារអឺរ៉ុប និងអាមេរិក។ លោក អូន ស៊ីឡុត បានបញ្ជាក់ថា តម្លៃលក់ដុំគ្រាប់ស្វាយចន្ទីគ្រាប់ធំគឺប្រមាណ ១០ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម ខណៈប្រភេទគ្រាប់តូចមានតម្លៃប្រហែល ៨ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម។ លោកបានអះអាងថា ប្រភេទធំ W180 មានគុណភាព និងរសជាតិល្អជាង ដែលជាហេតុនាំឱ្យមានតម្លៃខ្ពស់ជាង។…
-
ក្រសួងមហាផ្ទៃស្នើសុំរឹតបន្តឹងច្បាប់ចរាចរណ៍ឡើងវិញចាប់ពីថ្ងៃទី១កញ្ញាក្រោយគ្រោះថ្នាក់និងអ្នកស្លាប់កើនឡើង

ភ្នំពេញ៖គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃក្រសួងមហាផ្ទៃបានស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ បន្ទាប់ពីអត្រាគ្រោះថ្នាក់ និងចំនួនអ្នកស្លាប់បានស្ទុះឡើងក្នុងអំឡុងពេលនៃការផ្អាករឹតបន្តឹងជាបណ្តោះអាសន្ន។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ស្នើគោលការណ៍ទៅសម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីសុំអនុញ្ញាតចាប់ផ្តើមអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។ ការស្នើសុំរឹតបន្តឹងច្បាប់សារជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីបានផ្អាកមួយរយៈពេលកន្លងមក ដោយសារស្ថានការណ៍សង្គ្រាមតាមព្រំដែន និងវិបត្តិសេដ្ឋកិច្ចសកល បណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា។ ប៉ុន្តែក្នុងអំឡុងពេលផ្អាកនោះ អត្រាគ្រោះថ្នាក់ចរាចរណ៍បានស្ទុះកើនឡើងវិញយ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ។ នេះបើតាមលិខិតស្នើរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះថ្ងៃទី ៣០ កក្កដា និងបានផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃសុក្រទី៣១ ខែកក្កដា ។ យោងតាមរបាយការណ៍ផ្លូវការរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឆមាសទី១ ឆ្នាំ២០២៦ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកើតឡើងចំនួន ១ ២៧៩លើក ដែលមានកំណើន ២១៣លើក ស្មើនឹង ២០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមានត្រឹមតែ ១ ០៦៦លើក។ ការកើនឡើងនេះ បានបណ្តាលឱ្យចំនួនអ្នកស្លាប់កើនដល់ ៧៧៣នាក់ គឺកើនឡើង ៧៩នាក់ ស្មើនឹង ១១ភាគរយ និងអ្នករបួសមានចំនួនជិត ២ពាន់នាក់ គឺកើនឡើង ៤៦៨នាក់…
-
អ្នករាយការណ៍ពិសេសអ.ស.ប ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងស្មារតីស្ថាបនា

ភ្នំពេញ៖អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានកោតសរសើរចំពោះកម្ពុជាព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយកម្ពុជាក្នុងស្មារតីស្ថាបនាដោយផ្អែកលើច្បាប់ជាតិ និងអន្តរជាតិ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦បានអនុញ្ញាតជូនលោក ថូម៉ាស អាន់ឌ្រូ (homas Andrews)អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ(អ.ស.ប)ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបលោក ថូម៉ាស អាន់ឌ្រូ បានជម្រាបសម្តេចធិបតីថា ក្នុងដំណើរបំពេញបេសកកម្មការងាររបស់លោកៗ បានជួបពិភាក្សាការងារជាមួយឥស្សរជនជាន់ខ្ពស់, តំណាងក្រសួងស្ថាប័ន, អង្គការសង្គមស៊ីវិល ។លោកក៏បានបំពេញទស្សនកិច្ចនៅជំរំជនភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។លោកបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះ និងគាំទ្រជនភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។ មកនិយាយអំពីសិទ្ធមនុស្សនៅកម្ពុជាវិញ លោកបានកោតសរសើរកម្ពុជាដែលបានទទួលយកលិខិតូបករណ៍ពាក់ព័ន្ធនឹងសិទ្ធិមនុស្សចំនួន ៨ លើ ៩ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយកម្ពុជា ក្នុងស្មារតីស្ថាបនាដោយផ្អែកលើច្បាប់ជាតិ និងអន្តរជាតិ ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានអបអរសាទរចំពោះលោក ថូម៉ាស អាន់ឌ្រូ ដែលទទួលបានការតែងតាំងជាអ្នករាយការណ៍ពិសេសបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាពិតជាត្រូវការដៃគូសហការក្នុងស្មារតីស្ថាបនា និងប្រកបដោយសមធម៌។ សម្តេចធិបតីបានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋានដោយផ្អែកលើច្បាប់ជាតិ និងលិខិតូបករណ៍អន្តរជាតិនានា ជាពិសេសការលើកកម្ពស់សិទ្ធិទទួលបានសេវាថែទាំ សុខភាព និងការអប់រំ ជាដើម។…
-
ផ្លែផ្កានៃទស្សនកិច្ចផ្លូវការ របស់ប្រមុខសម្ដេចប្រធានរដ្ឋសភាកម្ពុជានៅប្រទេសវៀតណាម

កណ្ដាល៖គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយលទ្ធផលផ្លែផ្កា និងនាំមកនូវផលប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋទាំងសងខាង ។សម្ដេចបានអញ្ជើញនិវត្តន៍ប្រកបដោយសុវត្ថិភាពនារាត្រីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ។ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានប្រាប់អ្នកសារព័ត៌មានថា ក្នុងដំណើរទស្សនកិច្ច គណៈប្រតិភូកម្ពុជាបានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាម ,បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភា ,បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឡេ មិញ ហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រី និងបានទទួលជួបសម្តែងការគួរសមជាមួយក្រុមមិត្តភាពរដ្ឋសភា វៀតណាម-កម្ពុជា ផងដែរ ។ ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភាបានឱ្យដឹងថា ក្នុងទស្សនកិច្ចនេះសម្តេចរដ្ឋសភាធិបតី បានសម្តែង ការពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការគ្រប់វិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ដែលសម្រេចបានជាង ១១,៣៣ពាន់លានដុល្លារ…
-
កម្ពុជាសិក្សាបទពិសោធន៍របស់ហ្វាំងឡង់ ដើម្បីបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធានទឹកជាតិ

កម្ពុជាកំពុងបោះជំហានយ៉ាងសកម្មឆ្ពោះទៅរកការធ្វើទំនើបកម្មប្រព័ន្ធព្យាករណ៍អាកាសធាតុ និងជលសាស្ត្រជាតិ តាមរយៈការដកស្រង់បទពិសោធន៍ និងកិច្ចសហការជាមួយហ្វាំងឡង់ ដែលជាប្រទេសមានឈ្មោះល្បីលើលោកផ្នែកបច្ចេកវិទ្យាឧតុនិយម និងគ្រប់គ្រងធនធានទឹក។ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វាំងឡង់ នាថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញធ្វើទស្សនកិច្ចនៅវិទ្យាស្ថានឧតុនិយមហ្វាំងឡង់ ក្នុងទីក្រុងហែលស៊ិនគី។ ឯកឧត្តមរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយលោក Harri Pietarila នាយកសេវាកម្មបច្ចេកទេស និងក្រុមការងារនៃវិទ្យាស្ថានឧតុនិយមហ្វាំងឡង់ ដើម្បីស្វែងយល់ពីបទពិសោធន៍របស់ប្រទេសនេះក្នុងវិស័យវិទ្យាសាស្ត្រឧតុនិយម ការព្យាករប្រតិបត្តិការ ការច្នៃប្រឌិតឌីជីថល និងការអភិវឌ្ឍស្ថាប័ន។ ជាពិសេស កម្ពុជាចង់ស្វែងយល់ពីរបៀបដែលវិទ្យាស្ថានឧតុនិយមហ្វាំងឡង់ ប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងសេវាកម្មប្រតិបត្តិការ ដើម្បីផ្តល់ព័ត៌មានអាកាសធាតុត្រឹមត្រូវ និងអាចទុកចិត្តបាន សម្រាប់គាំទ្រដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាល និងសុវត្ថិភាពសាធារណៈ។ ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធានទឹកជាតិ ដែលនឹងរួមបញ្ចូលទិន្នន័យរ៉ាដា ជលសាស្ត្រ ផ្កាយរណប និងការសង្កេតលើដី ដើម្បីធ្វើឱ្យប្រសើរឡើងនូវការព្យាករ ការព្រមានទុកជាមុន និងការធ្វើសេចក្ដីសម្រេចចិត្ត។ កម្ពុជាកំពុងធ្វើទំនើបកម្មសេវាឧតុនិយម និងជលសាស្ត្ររបស់ខ្លួន ដើម្បីពង្រឹងការព្យាករអាកាសធាតុ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការគ្រប់គ្រងធនធានទឹក និងភាពធន់នៃអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា…