-
អាជ្ញាធរមីនប្តេជ្ញាបោសសម្អាតដី ខណៈក្រសួងកសិកម្មជំរុញការបង្កបង្កើនផល

អាជ្ញាធរមីនកម្ពុជា បានប្តេជ្ញាបោសសម្អាតមីននៅតាមតំបន់ដែលដឹងថាមានមីន ឲ្យអស់យ៉ាងយូរត្រឹមឆ្នាំ២០៣០ ដើម្បីអនុញ្ញាតឱ្យប្រជាកសិករអាចដាំដុះបង្កបង្កើនផល ដោយសុវត្ថិភាព ចំណែកក្រសួងកសិកម្មវិញបានសន្យាអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតរួច។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមីន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន» នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន គូសបញ្ជាក់ថា អាជ្ញាធរមីន បាននិងបន្តខិតខំប្រឹងប្រែងបោសសម្អាតមីន និងកាកសំណល់ពីសង្គ្រាម ដោយប្រកាន់ខ្ជាប់ជាប្រចាំនូវពាក្យថា «សុវត្ថិភាព» ដើម្បីប្រជាជន និងប្រជាជាតិ សំដៅចូលរួមធានាបាននូវសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងសន្តិសុខសង្គម។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា កម្ពុជាបានប្តេជ្ញាចិត្តក្នុងការបោសសម្អាតមីនឱ្យអស់ពីតំបន់ដែលដឹងថាមានមីន យ៉ាងយូរត្រឹមឆ្នាំ២០៣០ ហើយតាមរយៈការងារនេះនឹងអនុញ្ញាតឱ្យប្រជាកសិករអាចដាំដុះបង្កបង្កើនផល ដោយមិនមានភាពភ័យខ្លាច ធានាបាននូវសុខសុវត្ថិភាព និងគាំទ្រក្នុងការប្រែក្លាយទៅជាដីកសិកម្មរហូតទៅដល់ទីផ្សារ និងមាននិរន្តរភាព។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ និងប្រទេសជាមិត្ត ដែលបានជួយគាំទ្រជាបច្ចេកទេសនិងថវិកា និងបានវាយតម្លៃខ្ពស់នូវការចុះអនុស្សរណៈនៃការយោគយល់ (MOU) នាថ្ងៃនេះ ដែលជាការអនុវត្តការងារប្រកបដោយភាពបុរេសកម្ម និងការតាំងចិត្តខ្ពស់ក្នុងការរួមគ្នាប្រែក្លាយពីភាពភ័យខ្លាចទៅជាទិន្នផលចេញពីដីស្រែចម្ការ។ ចំណែក ឯកឧត្តម…
-
ក្រសួងរៀបចំដែនដី ជំរុញការចុះបញ្ជីដីរដ្ឋបង្ហើយ និងអភិវឌ្ឍក្រុង៤ទៅជាសួន និងលំហសាធារណៈ

ក្រសួងរៀបចំដែនដី បានដាក់ចេញទិសដៅចុះបញ្ជីដីរដ្ឋ ដែលនៅសេសសល់ទាំងអស់ ព្រមទាំងអភិវឌ្ឍក្រុងចំនួន ៤ ឱ្យក្លាយជាគំរូក្រុងបៃតង ដោយផ្តោតលើការបង្កើតសួន និងលំហសាធារណៈ។ ក្នុងនាមគណៈកម្មការរៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដីថ្នាក់ជាតិ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលការណ៍ចុះបញ្ជីដីរដ្ឋ ដែលនៅសេសសល់ជាចាំបាច់ ដើម្បីឈានទៅគ្រប់គ្រងដីរដ្ឋឱ្យបានពេញលេញ និងកសាងផែនការរៀបចំក្រុងនានា ដោយប្រែក្លាយទីតាំងសក្តានុពលនៅតាមក្រុងនីមួយៗទៅជាសួន និងលំហសាធារណៈ ដោយចាប់ផ្តើមពីក្រុងចំនួន៤។ ក្នុងកិច្ចប្រជុំផ្ទៃក្នុងស្តីពីការងារផែនការរៀបចំក្រុងទូទាំងប្រទេស និងការចុះបញ្ជីដីរដ្ឋ ដែលរៀបចំឡើងនៅទីស្តីការក្រសួង នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្នុងដំណាក់កាលដំបូង ក្រសួងបានជ្រើសរើសក្រុងចំនួន ៤ សម្រាប់សិក្សា និងរៀបចំអភិវឌ្ឍន៍ទៅតាមសក្តានុពលរបស់ក្រុងនីមួយៗ ក្នុងនោះមាន៖ ក្រុងដូនកែវ ខេត្តតាកែវ ដែលជាទីក្រុងទឹក និងជាប្រភពទឹកដ៏សំខាន់ ដូចជាបឹងតាកែវ និងព្រៃលិចទឹកជាមរតកពីធម្មជាតិ ដែលត្រូវរៀបចំជាលំហសាធារណៈ។ ចំណែកក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានស្ទឹងសេរីសោភ័ណ ភ្នំជញ្ជាំង ភ្នំបាក់ ភ្នំខ្លាកូន…
-
មន្រ្តីកិច្ចការព្រំដែន៖តំបន់អានសេះជារបស់ខ្មែរ ហើយថៃកំពុងគូសផែនទីថ្មីយកដីដែលពួកគេកាន់កាប់

ផ្អែកលើផែនទីប្រវត្តិសាស្ត្រផ្លូវការ តំបន់អានសេះទាំងមូល គឺស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា ១០០ភាគរយ ខណៈបច្ចុប្បន្នភាគីថៃ មិនត្រឹមតែរំលោភឈ្លានពានកាន់កាប់ប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងកំពុងព្យាយាមគូសផែនទីឯកតោភាគីថ្មី ដើម្បីលេបត្របាក់យក ដីដែលពួកគេកំពុងកាន់កាប់ធ្វើជាកម្មសិទ្ធិរបស់ខ្លួនទៀតផង។ ឯកឧត្តម ស៊្រឺ បូរ៉ា អគ្គនាយកបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន បានគូសបញ្ជាក់ថា តំបន់អានសេះទាំងមូល គឺស្ថិត នៅក្នុងដែនអធិបតេយ្យភាពដីគោករបស់កម្ពុជា។ មន្រ្តីជាន់ខ្ពស់កិច្ចការព្រំដែនរូបនេះ បន្តថា ច្រកព្រំដែននេះ គឺជាមរតក ប្រវត្តិសាស្ត្រដែលបន្សល់ទុកពីសម័យបារាំង ដោយគណៈកម្មការ ឥណ្ឌូចិន-សៀម ផ្អែកលើអនុសញ្ញាឆ្នាំ ១៩០៤ សន្ធិសញ្ញាឆ្នាំ ១៩០៧ និងឯកសារពាក់ព័ន្ធជាច្រើនទៀត។ ក្នុងនោះ ឯកសារបច្ចេកទេស សំខាន់បំផុតដែលត្រូវបានយកមកវិភាគ និងប្រើប្រាស់ជាផ្លូវការ គឺផែនទីខណ្ឌសីមានៃគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ខ្នាត ១ លើ ២០០ពាន់ (១/២០០.០០០) ដែលមានចំនួន ១១ ផ្ទាំង។ បើតាមការបញ្ជាក់របស់អ្នកជំនាញ តំបន់ច្រកព្រំដែនអានសេះ មាន ទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានវត្តមានតាំងពីជាង ១០០ ឆ្នាំមុនមកម្ល៉េះ ដោយមានការកត់ត្រា យ៉ាងច្បាស់នៅលើផែនទីសម័យបារាំង។…
-
ក្រុមបាល់ទះជម្រើសជាតិនាំយកពាន SEA V-CUP មកដល់កម្ពុជា

ក្រុមបាល់ទះជម្រើសជាតិកម្ពុជានាំយកពានរង្វាន់ SEA V-CUP ជើងទី១ ត្រឡប់មកដល់មាតុប្រទេសវិញជាមួយពិធីដង្ហែក្បួនយ៉ាងអធិកអធម។ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបាននាំពានអាស៊ីអាគ្នេយ៍ SEA V-Cup ឆ្នាំ២០២៦ ជើងទី១ ត្រឡប់មកដល់មាតុប្រទេសវិញ កាលពីព្រលប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា។ ពានប្រវត្តិសាស្ត្រនេះត្រូវបានរៀបចំពិធីដង្ហែយ៉ាងអធិកអធម ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល ចូលមករាជធានីភ្នំពេញ។ ក្រុមបាល់ទះកម្ពុជាបានបញ្ចប់បេសកកម្មក្នុងពានរង្វាន់ជើងឯកតំបន់អាស៊ាន SEA V-CUP រដូវកាលទី៦ ឆ្នាំ២០២៦ មានចំនួន ២ជើង ដោយជើងទី១នៅប្រទេសហ្វីលីពីន កម្ពុជាដណ្តើមបានជើងឯក ចំណែកជើងទី២ នៅឥណ្ឌូណេស៊ី កម្ពុជាទទួលចំណាក់ថ្នាក់ទី៤។ ក្រៅពីពានរួមធំនេះ កីឡាករកម្ពុជាក៏បានទទួលពានរង្វាន់ឯកត្តជនមួយចំនួនទៀតផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានកោតសរសើរដល់ប្រតិភូ ក្រុមការងារ គ្រូបង្វឹក និងកីឡាករ ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងលើឆាកអន្តរជាតិ រហូតឈ្នះបានពានរង្វាន់និងមេដាយជូនជាតិមាតុភូមិ ដែលជាការបង្កើតប្រវត្តិសាស្រ្តថ្មីមួយក្នុងវិស័យបាល់ទះអាស៊ាន។ ឯកឧត្តម ស សុខា ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជានៅគ្រប់ទិសទីទាំងអស់ ដែលតែងតែចូលរួមគាំទ្រលើកទឹកចិត្តដល់កីឡាកររបស់យើង នៅទីលានប្រកួតផ្ទាល់ និងទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយនានា…
-
សម្តេចធិបតី ទទួលជួបអគ្គនាយកប្រតិបត្តិក្រុមហ៊ុនជប៉ុន ដែលបានបង្កើតការងារជិត ១,០០០០ នាក់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតជូន លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Minebea Mitsumi Inc. ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនាព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ។ សូមជម្រាបថា Minebea Mitsumi Inc. គឺជាក្រុមហ៊ុនឈានមុខ មួយរបស់ប្រទេសជប៉ុន និងជាក្រុមហ៊ុនឈានមុខលើពិភពលោក ក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិក ដែលមានភាពជាក់លាក់ខ្ពស់ (Precision Components) ។ ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជាកាលពីឆ្នាំ២០១០ និងចាប់ផ្តើមដំណើរការផលិតនៅឆ្នាំ ២០១១ ក្នុងតម្លៃវិនិយោគ ប្រមាណ ៣២លានដុល្លារ ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះ បាន តម្លើងការវិនិយោគរបស់ខ្លួននៅកម្ពុជា ឡើងដល់ជាង ៦០០លានដុល្លារ ។ បច្ចុប្បន្ន Minebea Mitsumi មានរោងចក្រផលិត នៅរាជធានី ភ្នំពេញ និងកំពុងពង្រីកការវិនិយោគ…
-
កម្ពុជា ខិតខំពង្រឹងសមត្ថភាពប្រកួតប្រជែង ដើម្បីកាត់បន្ថយការពឹងផ្អែកលើអត្រាអនុគ្រោះពន្ធ

ប្រទេសកម្ពុជាកំពុងអនុវត្តកំណែទម្រង់យ៉ាងសកម្ម ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង និងកាត់បន្ថយការពឹងផ្អែកលើអត្រាអនុគ្រោះពន្ធពីប្រទេសដទៃ។ ការកាត់បន្ថយថ្លៃដើមផលិត ការសម្រួលនីតិវិធី និងការទាក់ទាញវិនិយោគ គឺជាយុទ្ធសាស្ត្រសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រកាត់បន្ថយថ្លៃដើមផលិតកម្មក្នុងស្រុក កែសម្រួលនីតិវិធីឱ្យកាន់តែងាយស្រួល និងលើកទឹកចិត្តអ្នកវិនិយោគអន្តរជាតិឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។ ឯកឧត្តមបញ្ជាក់ថា វិធានការទាំងនេះមានគោលបំណងធ្វើឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសនានានៅលើទីផ្សារពិភពលោក ដោយផ្អែកលើសមត្ថភាពផ្ទាល់របស់ខ្លួន មិនមែនពឹងផ្អែកតែលើការអនុគ្រោះពន្ធពីប្រទេសដៃគូតែមួយមុខនោះទេ។ ការលើកឡើងនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងសន្និសីទសារព័ត៌មានស្តីពី «អត្រាពន្ធគយថ្មីលើការនាំចូលទំនិញពីកម្ពុជាទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាពតាមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិក» ដែលរៀបចំនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា អនាគតរបស់កម្ពុជាត្រូវសម្រេចដោយការខិតខំប្រឹងប្រែងរបស់កម្ពុជាផ្ទាល់ តាមរយៈការបន្តកំណែទម្រង់គ្រប់បែបយ៉ាងទើបអាចប្រកួតប្រជែងជាមួយប្រទេសទាំងអស់នៅក្នុងពិភពលោកបាន។ កម្ពុជាមិនពឹងផ្អែកតែលើអត្រាអនុគ្រោះពន្ធនោះទេ ព្រោះវានឹងបាត់បង់នៅពេលណាមួយ។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានកំណត់អត្រាពន្ធគយថ្មី១០%លើទំនិញនាំចូលពីកម្ពុជា ដោយអនុវត្តតាមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤របស់អាមេរិក។ ក្នុងចំណោមប្រទេសអាស៊ាន មានតែកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ប៉ុណ្ណោះដែលទទួលបានអត្រា ១០% ខណៈប្រទេសអាស៊ានផ្សេងៗទៀតត្រូវអនុវត្តអត្រា ១២.៥%៕ អត្ថបទ៖ ជាវ ចន្ធូ
-
ជាមួយទិន្នផលជាង១៤ម៉ឺនតោនក្នុងមួយឆ្នាំ ដូងក្លាយជាប្រភពចំណូល និងផលិតផលទេសចរណ៍ដ៏សំខាន់របស់ខេត្តកំពត

ខេត្តកំពត កំពុងបង្ហាញសក្ដានុពលសេដ្ឋកិច្ចយ៉ាងលេចធ្លោ តាមរយៈការប្រមូលផលដូងបានរហូតដល់ជាង ១៤ម៉ឺនតោនក្នុងមួយឆ្នាំ ដែលក្លាយជាប្រភពចំណូលសំខាន់មួយសម្រាប់ខេត្ត ហើយទឹកដូងដ៏ផ្អែមឆ្ងាញ់របស់ខេត្តជាប់មាត់សមុទ្រមួយនេះក៏ជាផ្នែកសំខាន់មួយក្នុងការទាក់ចិត្តអ្នកទេសចរផងដែរ។ ជាមួយទិន្នផលជាង ១៤ម៉ឺនតោនក្នុងមួយឆ្នាំ ដូងខ្ចីបានក្លាយជាប្រភពចំណូលសំខាន់មួយសម្រាប់លើកស្ទួយជីវភាពប្រជាពលរដ្ឋក្នុងខេត្តកំពត និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។ រស់ជាតិដ៏ផ្អែមឆ្ងាញ់នៃដូង ដែលដាំនៅតំបន់មាត់សមុទ្រនេះ ក៏ជាផលិតផលពេញនិយមមួយសម្រាប់អ្នកទេសចរផងដែរ។ លោក មឿង គង្គា អភិបាលរងខេត្តកំពតបានឲ្យដឹងថា ដូងគឺជាដំណាំដែលមានប្រជាប្រិយគ្រប់រដូវកាលប្រចាំខេត្តកំពត។ បច្ចុប្បន្នខេត្តនេះ មានផ្ទៃដីដាំដំណាំដូងប្រមាណជាង ៥ ០០០ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានជាង ៤ ០០០ហិកតា។ លោកអភិបាលរងខេត្តបានគូសបញ្ជាក់ទៀតថា ទិន្នផលដូងកើនឡើងយ៉ាងខ្លាំងនេះ កើតចេញពីការយកចិត្តទុកដាក់របស់មន្ទីរកសិកម្មខេត្ត និងការលើកទឹកចិត្តពីភាគីពាក់ព័ន្ធ ក្នុងការជំរុញឱ្យកសិករ សហគមន៍ និងក្រុមហ៊ុន ខិតខំដាំដុះកាន់តែច្រើន ដើម្បីផ្គត់ផ្គង់តម្រូវការទេសចរក្នុងខេត្ត ក៏ដូចជាចែកចាយទៅតាមតំបន់នានា ជាពិសេសគឺរាជធានីភ្នំពេញ។ ជាមធ្យម ដូងក្នុងខេត្តកំពតលក់រាយបានតម្លៃ ១ផ្លែចន្លោះពី ២ ៧០០ រៀល ទៅ ៣ ០០០រៀល ដែលតម្លៃនេះមានការកើនឡើងជាងពីមុន ប្រមាណ ៧០០-១០០០ រៀល។ លោក ខេន ថាញ់ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម…
-
រដ្ឋាភិបាលណែនាំក្រសួងពាក់ព័ន្ធចុះអន្តរាគមន៍បន្ទាន់ ខណៈស្រូវជាង២០ម៉ឺនហិកតារងគ្រោះរាំងស្ងួត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្រសួងធនធានទឹក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈ និងបញ្ចេញមធ្យោបាយចាំបាច់ទាំងអស់ ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ និងស្រែស្រូវឱ្យបានទាន់ពេលវេលា។ ការចេញបទបញ្ជានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦បន្ទាប់ពីកម្ពុជាជួបគ្រោះរាំងស្ងួតរយៈពេល២សប្តាហ៍កន្លងទៅ បានបណ្តាលឱ្យប៉ះពាល់ដំណាំស្រូវសរុបចំនួនជាង២០ម៉ឺនហិកតា ក្នុងខេត្តចំនួន៦រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប។ ខណៈស្រូវខូចខាតទាំងស្រុងមានចំនួនជាង១ម៉ឺនហិកតា។ ខេត្តបាត់ដំបងរងផលប៉ះពាល់ធ្ងន់ជាងគេ រហូតដល់ជាង១១ម៉ឺនហិកតា។ តែយ៉ាងណាមិញ លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ក្នុងចំណោមស្រូវជាង២០ម៉ឺនហិកតាជួបផលប៉ះពាល់ដោយសារខ្វះខាតទឹក អាជ្ញាធរ និងសមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍បូមទឹកសង្គ្រោះចំពោះស្រែបានចំនួនជាង១១ម៉ឺនហិកតា។ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យ និងតាមដានការអន្តរាគមន៍ទឹកស្រូវរដូវវស្សាសម្រាប់ប្រជាកសិករ ក្នុងភូមិកាច់រទេះ ភូមិអូរទូក និងភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ ឯកឧត្តម គន់ គីម បានសម្របសម្រួលជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង…
-
ផ្ទាំងសិលាចារឹកអាយុកាលជិត ១,០០០ ឆ្នាំ កំពុងលាក់ខ្លួនក្នុងប្រាសាទបន្ទាយប្រី

លាក់ខ្លួនយ៉ាងស្ងប់ស្ងាត់ក្នុងតំបន់អង្គរ ប្រាសាទបន្ទាយប្រី មិនត្រឹមតែជានិមិត្តរូបនៃស្ថាបត្យកម្មដ៏ប្រណីតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជារតនសម្បត្តិប្រវត្តិសាស្ត្រ ដែលរក្សាទុកនូវផ្ទាំងសិលាចារឹកអាយុកាលជិត ១,០០០ ឆ្នាំ ឆ្លុះបញ្ចាំងពីព្រលឹង និងរចនាសម្ព័ន្ធសង្គមខ្មែរបុរាណផងដែរ។ ស្ថិតក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ប្រាសាទបន្ទាយប្រី គឺជាសំណង់សាសនាដ៏ស្ងប់ស្ងាត់មួយដែលលាក់ខ្លួនយ៉ាងមានមន្តស្នេហ៍។ ប្រាសាទបុរាណមួយនេះ មិនត្រឹមតែជានិមិត្តរូបនៃស្ថាបត្យកម្មដ៏ប្រណីតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីតាំងដែលបង្ហាញពីកិច្ចសន្ទនាដ៏ល្អឥតខ្ចោះរវាងសំណង់បុរាណ និងទេសភាពវប្បធម៌ជុំវិញ ដែលទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរ និងអ្នកសិក្សាស្រាវជ្រាវយ៉ាងជ្រាលជ្រៅ។ អាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់នៅថ្ងៃចន្ទ ទី ២៧ កក្កដានេះថា លើផ្នែកភូមិសាស្ត្រ ប្រាសាទបន្ទាយប្រីមានទីតាំងស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ ប្រាសាទដ៏ចំណាស់មួយនេះ ត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយក្នុងព្រះពុទ្ធសាសនាមហាយាន តាមរយៈរចនាបថបាយ័នដ៏រស់រវើក។ ទោះបីជាសំណង់ប្រាសាទនេះមានទំហំតូចល្មម និងពុំសូវមានសិលាចារឹករៀបរាប់វែងឆ្ងាយដូចប្រាសាទធំៗដទៃទៀតក្តី ប៉ុន្តែតម្លៃប្រវត្តិសាស្ត្រដែលលាក់ខ្លួននៅលើស៊ុមទ្វារ គឺពិតជាមានសារៈសំខាន់ជាសារវន្ត។ អ្នកជំនាញអាជ្ញាធរជាតិអប្សរា បានសង្កត់ធ្ងន់ថា ផ្ទាំងសិលាចារឹកខ្លីៗទាំងនោះ គឺជាតម្រុយប្រវត្តិសាស្ត្រដ៏វិសេសវិសាលក្នុងការស្វែងយល់ពីព្រលឹង និងរចនាសម្ព័ន្ធសង្គមសម័យនោះ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវលើសិលាចារឹកលេខ K.526 ដែលមានកម្រាស់ ៤បន្ទាត់ បានផ្តល់ព័ត៌មានយ៉ាងសំខាន់ជាប្រវត្តិសាស្ត្រអំពីអត្តសញ្ញាណរបស់បុគ្គលជាន់ខ្ពស់ ដែលមានសទ្ធាជ្រះថ្លាក្នុងការស្ថាបនាសំណង់សាសនានេះ គឺព្រះអង្គម្ចាស់ រាជសិល្បិ ជាអ្នកស្ថាបនា។ ស្ថាបត្យកម្មដែលសង់ឡើងពីថ្មភក់នៃប្រាសាទបន្ទាយប្រី បានឈរជើងយ៉ាងរឹងមាំឆ្លងកាត់ការសឹករេចរិល ដោយសារអាយុកាលរាប់រយឆ្នាំ…
-
ផ្សោតទន្លេមេគង្គត្រូវបានប្រទះឃើញស្លាប់នៅខេត្តកណ្តាល

ផ្សោតមួយក្បាលត្រូវបានប្រជាជនពលរដ្ឋប្រទះឃើញស្លាប់នៅខេត្តកណ្តាល ដែលជាករណីស្លាប់ដោយសារកត្តាមនុស្សលើកទី១ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤មក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានការប្រទះឃើញសត្វផ្សោតទន្លេមេគង្គមួយក្បាលស្លាប់នៅចំណុចកំពង់ចម្លងស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានជលផល សហការជាមួយអង្គការ WWF បានបញ្ជាក់ថា សត្វផ្សោតដែលស្លាប់មានលេខសម្គាល់ ០១៨ ជាផ្សោតឈ្មោល អាយុប្រមាណពី ១២ ដល់ ១៤ឆ្នាំ មានប្រវែង ២ម៉ែត្រ និងទម្ងន់ ៦៤គីឡូក្រាម។ ផ្សោតនេះធ្លាប់រស់នៅតំបន់អន្លង់កាំពី ខេត្តក្រចេះ និងត្រូវបានប្រជានេសាទជួយសង្គ្រោះចេញពីមងនេសាទ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្ថានភាពសុខភាពទន់ខ្សោយជាខ្លាំង។ ផ្អែកលើលទ្ធផលកោសល្យវិនិច្ឆយលើស្នាមរបួស មន្ត្រីជំនាញសន្និដ្ឋានថា សត្វផ្សោតនេះអាចបាត់បង់ជីវិតដោយសារទាក់ជាប់សន្ទូចរនងជាមុនសិន រួចទើបមកជាប់នឹងមងនេសាទបន្ថែមទៀត ហើយក្រោយមកក៏ត្រូវបានរកឃើញអណ្តែតស្លាប់នៅទីតាំងខាងលើ។ នេះជាករណីសត្វផ្សោតស្លាប់ដោយសារកត្តាមនុស្សលើកដំបូងក្នុងរយៈពេល ២០ខែចុងក្រោយនេះ។ កាលពីដើមខែឧសភាឆ្នាំនេះ មានករណីផ្សោតស្លាប់មួយក្បាលដែរនៅខេត្តក្រចេះ ប៉ុន្តែការធ្វើកោសល្យវិច័យបញ្ជាក់ថា ជាការស្លាប់ដោយចាស់ជរា។ គិតត្រឹមចុងខែមីនាឆ្នាំនេះ ផ្សោតទន្លេមេគង្គនៅកម្ពុជាមានចំនួន ១១៧ក្បាល។ ក្រសួងកសិកម្មបានសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ធនធានជលផលដ៏កម្រនេះ ហើយណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបរបរនេសាទ ត្រូវបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ និងបន្តចូលរួមការពារសត្វផ្សោតទន្លេមេគង្គ…