Category: ព័ត៌មានជាតិ

  • កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

    កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

    នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានរួមគ្នារៀបចំ «វេទិកាផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងវិស័យឯកជន កម្ពុជា-ហ្វីលីពីន ក្នុងវិស័យកសិកម្ម» សំដៅជំរុញទំហំពាណិជ្ជកម្មកសិកម្ម បំពេញតម្រូវការទីផ្សារ និងធានានិរន្តរភាពសន្តិសុខស្បៀងជូនប្រជាជាតិនៃប្រទេសទាំង២។ ក្នុងវេទិកានេះ មានការចូលរួមពីក្រុមហ៊ុនឯកជនកម្ពុជា និងហ្វីលីពីនសរុបប្រមាណ ៣៣ ក្រុមហ៊ុន ដើម្បីចូលរួមពិភាក្សា ពីលទ្ធភាពនាំអង្ករបន្ថែមពីកម្ពុជាទៅកាន់ហ្វីលីពីនព្រមទាំងផលិតផលកសិកម្មសក្តានុពលផ្សេងទៀតរបស់កម្ពុជារួមមាន៖ គ្រាប់ស្វាយចន្ទី និងផលិតផលបសុសត្វ មកកាន់ទីផ្សារហ្វីលីពីន ព្រមទាំងការសហការគ្នាលើការផ្គត់ផ្គង់ជីកសិកម្មដើម្បីធានានិរន្តរភាពធាតុចូលកសិកម្មនៃប្រទេសទាំងពីរផងដែរ។នេះជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀតរវាងកម្ពុជា និងហ្វីលីពីន លើការបើកទីផ្សារអង្ករកម្ពុជា និងកសិផលសក្តានុពល ដែលនឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចជូនប្រជាកសិករកម្ពុជា៕

  • អ្នកធ្វើជួបអ្នកថា ៖ សម្តេចបវរធិបតីជួបបណ្ឌិត ញិល រដ្ឋា ដែលការវិភាគបានបង្កភាពចម្រូងចម្រាសថ្មីៗនេះ

    អ្នកធ្វើជួបអ្នកថា ៖ សម្តេចបវរធិបតីជួបបណ្ឌិត ញិល រដ្ឋា ដែលការវិភាគបានបង្កភាពចម្រូងចម្រាសថ្មីៗនេះ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់កិត្តិយសអនុញ្ញាតឱ្យលោកបណ្ឌិត ញិល រដ្ឋា ចូលជួបសម្តែងការគួរសម និងពិភាក្សាផ្លាស់ប្តូរយោបល់វិភាគជុំវិញបញ្ហាសេដ្ឋកិច្ច បន្ទាប់ពីលោកបណ្ឌិតបានបង្កភាពចម្រូងចម្រាសនាពេលថ្មីៗនេះជុំវិញការវិភាគ ដែលសាធារណជនយល់ថា មានលក្ខណៈមិនសមរម្យ និងប៉ះពាល់ដល់អ្នកដទៃ រួមទាំងថ្នាក់ដឹកនាំផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ចូលជួបសម្តែងការគួរសម និងផ្លាស់ប្តូរយោបល់វិភាគជុំវិញបញ្ហាសេដ្ឋកិច្ច ពិសេសបញ្ហាបរឈមរបស់សហគ្រាសធុនតូច និងមធ្យម កាលពីថ្ងៃទី២០ ខែកក្កដា។ លើបណ្តាញសង្គមនៅថ្ងៃនេះ លោកបណ្ឌិត ញិល រដ្ឋា បានសម្តែងសេចក្តីដឹងគុណចំពោះសម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មានតម្លៃជាង២ម៉ោងទទួលជួបរូបលោក។ បន្ទាប់ពីជំនួបនេះ លោកបានវាយតម្លៃថា សម្តេចធិបតី គឺជាថ្នាក់ដឹកនាំជំនាន់ថ្មី ដែលមានភាពទន់ភ្លន់ ម៉ឺងម៉ាត់ មានភាពចាស់ទុំ និងមានការទទួលខុសត្រូវខ្ពស់។ លោកបណ្ឌិត ញិល រដ្ឋា បានសរសើរផងដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាថ្នាក់ដឹកនាំដែលបើកចិត្តទូលាយ ស្ដាប់រាល់ធាតុផ្សំ ទស្សនៈ និងការវិភាគបែបវិទ្យាសាស្ត្រ ដោយផ្អែកលើតថភាពសង្គម សេដ្ឋកិច្ច…

  • ក្រសួងមហាផ្ទៃប្រាប់ធុរជនអាមេរិកថា ក្រុមឆបោកអនឡាញទ្រង់ទ្រាយធំនៅកម្ពុជាត្រូវបានបោសសម្អាតស្ទើរតែ១០០%

    ក្រសួងមហាផ្ទៃប្រាប់ធុរជនអាមេរិកថា ក្រុមឆបោកអនឡាញទ្រង់ទ្រាយធំនៅកម្ពុជាត្រូវបានបោសសម្អាតស្ទើរតែ១០០%

    ការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ គឺជាប្រធានបទសំខាន់មួយនៃដំណើរទស្សនកិច្ចនៅកម្ពុជារបស់ប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។ ក្នុងជំនួបជាមួយរដ្ឋមន្រ្តីមហាផ្ទៃ ធុរជនអាមេរិកបានកោតសរសើរការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់ពួកឧក្រិដ្ឋជនទាំងនេះ។ ឯកឧត្តម ប្រាយអ៊ែន មែកហ្វីតទឺសន៍ (Brian McFeeters) ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយឯកឧត្តមបានចាត់ទុកប្រតិបត្តិការនេះថាជា ការប្រឹងប្រែងដ៏អស្ចារ្យ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានដឹកនាំប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។ យោងតាមការប្រកាសរបស់ក្រសួងមហាផ្ទៃ ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាយអ៊ែន មែកហ្វីតទឺសន៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ បង្កបរិយាកាសអំណោយផល ធ្វើឱ្យបណ្តាក្រុមហ៊ុនអាមេរិកដែលកំពុងមានវត្តមាននៅកម្ពុជា មានទំនុកចិត្ត និងទទួលបានភាពកក់ក្តៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន។ ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ ចំពោះការវាយតម្លៃប្រកបដោយការលើកទឹកចិត្តពីប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យអស់…

  • ក្រុមហ៊ុនអាមេរិកជាមួយក្រសួងសុខាភិបាល ពង្រីកវិសាលភាពការថែទាំតាមរយៈអាហារូបត្ថម្ភក្នុងមន្ទីរពេទ្យ

    ក្រុមហ៊ុនអាមេរិកជាមួយក្រសួងសុខាភិបាល ពង្រីកវិសាលភាពការថែទាំតាមរយៈអាហារូបត្ថម្ភក្នុងមន្ទីរពេទ្យ

    ក្រុមហ៊ុន Abbott Nutrition International របស់ប្រទេសអាមេរិក បានចុះកិច្ចព្រមព្រៀងមួយ ជាមួយក្រសួងសុខាភិបាល ដើម្បីពង្រីកវិសាលភាពនៃការថែទាំអ្នកជំងឺតាមរយៈអាហារូបត្ថម្ភក្នុងមន្ទីរពេទ្យនានានៅកម្ពុជា។ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលកម្ពុជា និងក្រុមហ៊ុន Abbott Nutrition International បានរៀបចំការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) រយៈពេល ៣ឆ្នាំ (២០២៦–២០២៩) ក្នុងគោលបំណងពង្រីកវិសាលភាព និងលើកកម្ពស់ស្តង់ដារនៃដំណើរការថែទាំបែបអាហារូបត្ថម្ភសម្រាប់អ្នកជំងឺសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោកជំទាវ Katherine Diop អនុប្រធានបេសកកម្មស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Brian McFeeters ប្រធានគណៈប្រតិភូ និងជានាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន និង លោក Gustavo Hildenbrand អនុប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Abbott ។ ភាគីពាក់ព័ន្ធ ដោយបានប្តេជ្ញា ពង្រឹង និងពង្រីកកិច្ចសហការនេះឱ្យកាន់តែជិតស្និទរវាងកម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈការចូលរួមចំណែកអភិវឌ្ឍ និងពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។ ឯកឧត្តមសាស្រ្តាចារ្យ…

  • សម្ដេចធិបតី ៖ គ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន កំពុងរីកលូតលាស់តាមរយៈការកែទម្រង់វិស័យអប់រំ

    សម្ដេចធិបតី ៖ គ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន កំពុងរីកលូតលាស់តាមរយៈការកែទម្រង់វិស័យអប់រំ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន បាននិងកំពុងរីកលូតលាស់ តាមរយៈការកែទម្រង់វិស័យអប់រំ ដោតសិស្ស និស្សិតកម្ពុជា ទទួលបានជ័យលាភីជាបន្តបន្ទាប់ លើការប្រកួតប្រជែងសមត្ថភាពទាំងនៅក្នុងតំបន់ និងសកលលោក ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ South-East Asia នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុងសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរការរីកលូតលាស់យ៉ាងឆាប់រហ័សនៃគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន បន្ទាប់ពីការដាក់ចេញកំណែទម្រង់វិស័យអប់រំ។ សម្តេចនាយករដ្ឋមន្រ្តីលើកឡើងផងដែរថា គុណភាពនៃការអប់រំ និងការបណ្ដុះបណ្ដាល ក៏មានការរីកចម្រើនគួរឱ្យគត់សម្គាល់ ដោយឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃចំនួនសិស្ស និស្សិតកម្ពុជាចូលរួមសិក្សា និងទទួលបានជ័យលាភីលើការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញវិទ្យាសាស្រ្ដ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ទាំងនៅក្នុងតំបន់ និងសកលលោក ។ សម្ដេចធិបតី បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលតែងតែចាត់ទុកមនុស្សគឺជាធនធានចាំបាច់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ដោយខិតខំកែច្នៃពលរដ្ឋកម្ពុជា ជាពិសេសយុវជន និងកុមារឱ្យមានចំណេះដឹងធំទូលាយ ជាមួយជំនាញពិតប្រាកដ សីលធម៌ និងវិន័យ ក៏ដូចជាសុខភាពផ្លូវកាយ និងផ្លូវចិត្ត សំដៅឆ្លើយតបកាន់តែប្រសើរសមស្របទៅនឹងទីផ្សារការងារ និងកិច្ចការពារជាតិមាតុភូមិ ។…

  • ចិនរិះគន់តៃវ៉ាន់ជុំវិញការលុបឈ្មោះកម្ពុជាចេញពីកម្មវិធីសម្រួលទិដ្ឋាការក្រោយកម្ពុជាបន្តគាំទ្រចិនតែមួយ

    ចិនរិះគន់តៃវ៉ាន់ជុំវិញការលុបឈ្មោះកម្ពុជាចេញពីកម្មវិធីសម្រួលទិដ្ឋាការក្រោយកម្ពុជាបន្តគាំទ្រចិនតែមួយ

    ក្រសួងការបរទេសចិន បានចេញមុខរិះគន់អាជ្ញាធរតៃវ៉ាន់ ជុំវិញការដកកម្ពុជាចេញពីកម្មវិធីសម្រួលទិដ្ឋាការ ដោយចាត់ទុកវិធានការនេះថាជា ការបង្ខិតបង្ខំ និងបង្ហាញពីរបៀបវារៈបំបែកខ្លួនរបស់តៃវ៉ាន់ ខណៈកម្ពុជានៅតែបន្តប្រកាន់ជំហររឹងមាំលើគោលការណ៍ចិនតែមួយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានចេញមុខរិះគន់ខ្លាំងៗលើអាជ្ញាធរតៃវ៉ាន់​ ដែលបានសម្រេចដកប្រទេសកម្ពុជា ចេញពីកម្មវិធីសម្រួលទិដ្ឋាការ ដោយសារតែកម្ពុជាបន្តប្រកាន់ជំហរឥតងាករេគាំទ្រគោលនយោបាយចិនតែមួយ។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានបញ្ជាក់ថា តៃវ៉ាន់ គឺជាផ្នែកមួយមិនអាចកាត់ផ្តាច់បាននៃដែនដីរបស់ប្រទេសចិន ដែលនេះជាការឯកភាពគ្នាយ៉ាងទូលំទូលាយនៅលើឆាកអន្តរជាតិ។ លោកបន្តថា ការយកវិធានការទិដ្ឋាការមកធ្វើជាឧបករណ៍បង្ខិតបង្ខំពីសំណាក់អាជ្ញាធរតៃវ៉ាន់ គឺជាភស្តុតាងចុងក្រោយបង្អស់ ដែលបង្ហាញយ៉ាងច្បាស់ពីធាតុពិតដ៏អាក្រក់នៃរបៀបវារៈបំបែកខ្លួនរបស់ពួកគេ។ សេចក្តីថ្លែងការណ៍ដដែលលើកឡើងថា ការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះគោលការណ៍ចិនតែមួយ បានសបញ្ជាក់យ៉ាងច្បាស់ថា យុទ្ធសាស្ត្របំបែកខ្លួនរបស់អាជ្ញាធរតៃវ៉ាន់ គឺមិនទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិឡើយ ហើយក៏នឹងមិនអាចសម្រេចបានលទ្ធផលអ្វីនោះដែរ។ ជុំវិញករណីតៃវ៉ាន់ប្រកាសលុបឈ្មោះកម្ពុជាចេញពីកម្មវិធីសម្រួលទិដ្ឋាការ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់ថា ការសម្រេចចិត្តនេះគឺជាសិទ្ធិផ្ទាល់របស់តៃវ៉ាន់ ហើយកម្ពុជាក៏ពុំមានភាពចាំបាច់ណាមួយត្រូវធ្វើការចរចាជាមួយតៃវ៉ាន់លើបញ្ហានេះដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះបានអះអាងថា ការលុបឈ្មោះចេញពីកម្មវិធីសម្រួលនេះ មិនមែនជាការបិទផ្លូវធ្វើដំណើរទៅតៃវ៉ាន់នោះឡើយ។ ប្រជាពលរដ្ឋខ្មែរនៅតែអាចធ្វើដំណើរទៅកាន់កោះមួយនេះបានជាធម្មតា ដោយគ្រាន់តែត្រូវបំពេញបែបបទស្នើសុំទិដ្ឋាការទៅតាមលក្ខខណ្ឌថ្មី ដែលខាងតៃវ៉ាន់បានកំណត់។ សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៨រហូតមកដល់បច្ចុប្បន្ន ពលរដ្ឋកម្ពុជាអាចចូលតៃវ៉ាន់តាមរយៈកម្មវិធីពីរ ក្នុងនោះមានកម្មវិធីលើកលែងទិដ្ឋាការ និងកម្មវិធីសម្រួលលក្ខខណ្ឌទទួលទិដ្ឋាការ ប៉ុន្តែចាប់ពីថ្ងៃទី១សីហា ឆ្នាំ២០២៦តទៅ ពលរដ្ឋកម្ពុជា​ត្រូវទៅដាក់ពាក្យសុំទិដ្ឋាការតាមរយៈស្ថានទូត និងកុងស៊ុលតៃវ៉ាន់នៅបរទេស។ គ្មានការិយាល័យតំណាងតៃវ៉ាន់នៅកម្ពុជាទេ ព្រោះកម្ពុជាតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវ «គោលការណ៍ចិនតែមួយ» ដោយទទួលស្គាល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់តែមួយគត់នៃប្រទេសចិនទាំងមូល ហើយចាត់ទុកបញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិន៕

  • កម្ពុជា ប្រាប់ថៃឱ្យឈប់រកលេសពន្យារពេលចរចាព្រំដែនគោក

    កម្ពុជា ប្រាប់ថៃឱ្យឈប់រកលេសពន្យារពេលចរចាព្រំដែនគោក

    កម្ពុជាបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃ ជុំវិញការរាំងស្ទះក្នុងការចរចាព្រំដែន ព្រមទាំងបានទទួចឱ្យថៃឈប់រកលេសនេះ លេសនោះ ដើម្បីពន្យារពេលពេលចរចារ និងបន្តការងារខណ្ឌសីមាព្រំដែនគោកឡើងវិញ។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងការលើកឡើងកាលពីពេលថ្មីៗនេះ របស់រដ្ឋមន្ត្រីការបរទេសថៃ ដែលបានលើកឡើងថា ការដែលកម្ពុជាដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បាន «បិទទ្វារ» ចំពោះការចរចាលើព្រំដែនគោក។ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ការលើកឡើងរបស់ភាគីថៃ មិនមែនជាការពិតទាល់តែសោះ។ ព្រំដែនសមុទ្រ និងព្រំដែនគោក ត្រូវបានគ្រប់គ្រងដោយក្របខ័ណ្ឌច្បាប់ និងយន្តការទ្វេភាគីផ្សេងគ្នា។ ការដែលកម្ពុជាជ្រើសរើសផ្លូវដោះស្រាយតាម UNCLOS គឺពាក់ព័ន្ធតែនឹងបញ្ហាព្រំដែនសមុទ្រមួយមុខប៉ុណ្ណោះ ហើយយន្តការនេះជាមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដែលគួរតែជួយបង្កើនទំនុកចិត្ត មិនមែនជាមូលដ្ឋានសម្រាប់ថៃយកមកផ្អាកការងារខណ្ឌសីមាព្រំដែនគោកឡើយ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅយប់ថ្ងៃទី ២០ កក្កដា កម្ពុជាស្នើឱ្យភាគីថៃឈប់បង្កើតលេសពន្យារពេលដោយចេតនា ហើយវិលត្រឡប់មកបន្តដំណើរការខណ្ឌសីមាព្រំដែនគោកឡើងវិញដោយសុច្ឆន្ទៈ តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ក្រោមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ និងកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជារំលឹកថា ប្រទេសថៃបានដកខ្លួនជាឯកតោភាគីចេញពីយន្តការចរចាទ្វេភាគីលើដែនសមុទ្រ ខណៈកម្ពុជាបានបង្ហាញជំហរច្បាស់លាស់ និងប្រកបដោយភាពស៊ីសង្វាក់គ្នាក្នុងការពឹងផ្អែកលើច្បាប់អន្តរជាតិ។ កន្លងមក ប្រទេសថៃខ្លួនឯងក៏ធ្លាប់បង្ហាញចេតនាម្តងហើយម្តងទៀត ក្នុងការពឹងផ្អែកលើ UNCLOS ដើម្បីដោះស្រាយបញ្ហាសមុទ្រ។ ក្នុងសេចក្តីថ្លែងការណ៍ដដែល…

  • ព្រះនារាយណ៍ផ្ទំរបស់ខ្មែរយាងដល់ទឹកដីអាមេរិក

    ព្រះនារាយណ៍ផ្ទំរបស់ខ្មែរយាងដល់ទឹកដីអាមេរិក

    សារមន្ទីរជាតិសិល្បៈអាស៊ីរបស់សហរដ្ឋអាមេរិក រៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏ធំមួយ មានឈ្មោះថា «រាត្រីអាស៊ី » ដើម្បីអបអរសាទរពិព័រណ៍ព្រះបដិមាសំរឹទ្ធិធំបំផុតមិនដែលមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយក៏ជាស្នាដៃល្អឯកនៃសិល្បៈខ្មែរ គឺព្រះនារាយណ៍ផ្ទំ ឬព្រះវិស្ណុផ្ទំ។ សារមន្ទីរជាតិសិល្បៈអាស៊ី នៅទីក្រុង Washington DC សហរដ្ឋអាមេរិក កំពុងដាក់តាំងពិព័រណ៍រូបព្រះនារាយណ៍ផ្ទំអំពីសំរឹទ្ធិរបស់ខ្មែរ ដើម្បីបង្ហាញស្តីពីសោភ័ណភាព និងភាពល្អឯកនៃព្រះនារាយណ៍។ ពិធីបើកសម្ពោធពិព័រណ៍នេះបានប្រព្រឹត្តិទៅកាលពីថ្ងៃទី១៧កក្កដា ដោយមានឈ្មោះថា «រាត្រីអាស៊ី » អមដោយការសម្តែងរបាំរបស់សិល្បករខ្មែរផងដែរ។ លោកស្រីបណ្ឌិត Emma Natalya Stein នាយកផ្នែកសិល្បៈអាស៊ីអាគ្នេយ៍, លោក ប្រាជ្ញ លី ផលិតករភាពយន្តខ្មែរ-អាមេរិក និងលោកស្រីសាស្ត្រាចារ្យ Vasudha Narayanan បានធ្វើការបកស្រាយពន្យល់ផ្ទាល់នៅក្នុងបន្ទប់ពិព័រណ៍អំពីតម្លៃប្រវត្តិសាស្ត្រ និងភាពអស្ចារ្យនៃបដិមាព្រះនារាយណ៍ផ្ទំអំពីសំរឹទ្ធិនេះ។ ឯកឧត្តម ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យល់ឃើញថា ព្រឹត្តិការណ៍នេះបានក្លាយជាស្ពានចម្លងវប្បធម៌ដ៏សំខាន់ នៅលើទឹកដីសហរដ្ឋអាមេរិក។ តាមរយៈការដាក់តាំងបង្ហាញរូបចម្លាក់ “ព្រះនារាយណ៍ផ្ទំ” ដ៏ស្កឹមស្កៃពីសារមន្ទីរជាតិកម្ពុជា រួមផ្សំជាមួយបទបង្ហាញសាវតារយ៉ាងស៊ីជម្រៅពីអ្នកស្រាវជ្រាវនានា ព្រមទាំងក្បាច់របាំពត់ពេនយ៉ាងរស់រវើកដើម្បីបួងសួងសុំសេចក្តីសុខ ពិព័រណ៍នេះបានធ្វើឱ្យមរតកវប្បធម៌ខ្មែរ ទាំងរូបីនិងអរូបី លេចត្រដែតយ៉ាងអស្ចារ្យនៅលើឆាកអន្តរជាតិ។ យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹត្តិការណ៍នេះ…

  • កេរដំណែល ៨៥ឆ្នាំនៃអាកាសយានដ្ឋានពោធិ៍ចិនតុង៖ ពីព្រះរាជសុបិនសម្តេចឪ ឆ្ពោះទៅកាន់ការរចនាប្លង់អនាគត

    កេរដំណែល ៨៥ឆ្នាំនៃអាកាសយានដ្ឋានពោធិ៍ចិនតុង៖ ពីព្រះរាជសុបិនសម្តេចឪ ឆ្ពោះទៅកាន់ការរចនាប្លង់អនាគត

    អាកាសយានដ្ឋានពោធិ៍ចិនតុង មិនត្រឹមតែជាច្រកទ្វារមេឃដ៏សំខាន់នោះទេ ប៉ុន្តែជានិមិត្តរូបនៃអត្តសញ្ញាណជាតិខ្មែរ ដែលបានឈរជើងយ៉ាងរឹងមាំអស់រយៈពេល ៨៥ឆ្នាំកន្លងមក (ចាប់តាំងពីឆ្នាំ១៩៤១) ដោយផ្សារភ្ជាប់រវាងអតីតកាលដ៏រុងរឿង និងសម័យកាលទំនើបកម្ម។ ឆ្លងកាត់ដំណើររឿងរ៉ាវយ៉ាងជូរចត់ និងរុងរឿងអស់រយៈពេលជាង ៨ ទសវត្សរ៍ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬ “អាកាសយានដ្ឋានពោធិ៍ចិនតុង” មិនត្រឹមតែជាច្រកផ្លូវអាកាសដ៏ចំណាស់របស់កម្ពុជានោះទេ ប៉ុន្តែជាសាក្សីរស់នៃប្រវត្តិសាស្ត្រដែលបានប្រសូតចេញពីព្រះរាជសុបិនរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ។ យោងតាមមជ្ឈមណ្ឌលឯកសារកម្ពុជា ទីតាំងប្រវត្តិសាស្ត្រមួយនេះ គឺជាព្រះរាជស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់សម្ដេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ ក្នុងយុគសម័យសង្គមរាស្ត្រនិយម ដែលព្រះអង្គមានព្រះរាជសុបិនចង់ឃើញកម្ពុជាក្លាយជាចំណុចកណ្តាលនៃការដោះដូរពាណិជ្ជកម្មអន្តរជាតិ សម្បូរទៅដោយសន្តិភាព វិបុលភាព និងឧត្តមភាពនៃការសិក្សាធិការ។ ចាប់ផ្តើមដំបូងបង្អស់ពីទីវាលហោះហើរដ៏តូចមួយក្នុងឆ្នាំ១៩៤១ អាកាសយានដ្ឋានពោធិ៍ចិនតុងបានប្រែក្លាយមុខមាត់ជាបន្តបន្ទាប់ រហូតក្លាយជាអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់បំផុតរបស់ប្រទេសជាតិ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពេញលេញ។ ដោយសារតែអតីតព្រះមហាក្សត្រព្រះអង្គឈ្វេងយល់យ៉ាងច្បាស់ថា ទីតាំងនេះជាកន្លែងទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិរាប់លាននាក់មកកាន់កម្ពុជា សម្ដេចព្រះបរមរតនកោដ្ឋបានសព្វព្រះរាជហឫទ័យរាជានុញ្ញាតចាត់តាំងឱ្យស្ថាបត្យករឆ្នើមៗប្រចាំប្រទេស ចូលរួមរចនាសាងសង់ដោយផ្ទាល់។ ទោះបីបច្ចុប្បន្ន «ព្រលានយន្តហោះចាស់» នេះលែងដំណើរការក្តី ប៉ុន្តែកេរតំណែលប្រវត្តិសាស្រ្តនេះនៅតែជាចំណុចប្រសព្វរវាងអតីតកាល និងអនាគតកាល ដែលពោរពេញដោយសក្តានុពលក្នុងការរំលេចអត្តសញ្ញាណជាតិខ្មែរសារជាថ្មី។ នៅក្នុងរបត់ថ្មីនៃការអភិវឌ្ឍវិស័យស្ថាបត្យកម្ម និងការអភិរក្សប្រវត្តិសាស្ត្រ លោក ឆាំង យុ ​នាយកព្រះរាជបណ្ណាល័យហ្លួងម៉ែ និងជាប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានសហការយ៉ាងជាមួយក្រុមស្ថាបត្យករវ័យក្មេងឆ្នើមនៃព្រះរាជបណ្ណាល័យហ្លួងម៉ែ ដើម្បីគិតគូរ​ពីអនាគតរបស់អាកាសយានដ្ឋានភ្នំពេញចាស់នេះ។ ក្រុមស្ថាបត្យករជំនាន់ថ្មីពោរពេញដោយសមត្ថភាពទាំងនោះ រួមមាន លោក ទិត្យ សត្យាវង្ស, កញ្ញា លឹម…

  • រដ្ឋមន្ត្រីក្រសួងការពារជាតិផ្តល់ថវិកាសម្រាប់បំពាក់ម៉ាស៊ីនចម្រោះទឹកស្អាត ជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥

    រដ្ឋមន្ត្រីក្រសួងការពារជាតិផ្តល់ថវិកាសម្រាប់បំពាក់ម៉ាស៊ីនចម្រោះទឹកស្អាត ជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥

    បាត់ដំបង៖ ក្រុមការងារចំពោះកិច្ចក្រសួងការពារជាតិ កាលពីចុងសប្ដាហ៍នេះបាននាំយកថវិកាចំនួន ២២លានរៀល ដែលជា​អំណោយ​របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រគល់ជូនមន្ទីរពេទ្យ​សំពៅលូន យោធភូមិភាគទី៥ ដើម្បីបំពាក់ម៉ាស៊ីនចម្រោះទឹកស្អាតមួយគ្រឿង ដែលមានសមត្ថភាពចម្រោះទឹកបាន ៥០០លីត្រ ក្នុងមួយម៉ោង។ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចំពោះកិច្ចក្រសួងការពារជាតិ បានចាត់តាំងក្រុមការងារចំពោះកិច្ចដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន ខេមរដ្ឋ អនុប្រធានក្រុមការងារចំពោះកិច្ច និងជា ប្រធានលេខាធិការដ្ឋាន រួមដំណើរដោយនាយទាហានជាន់ខ្ពស់ សមាជិកក្រុមការងារចំពោះកិច្ច ពីមន្ទីរពេទ្យព្រះកេតុមាលា នាយកដ្ឋានព័ត៌មាន និង នាយកដ្ឋានហិរញ្ញវត្ថុជាច្រើនរូបទៀត បាននាំយកថវិកាចំនួន២២លានរៀលាំយកថវិកាចំនួន២២លាន រៀលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅប្រគល់ជូនមន្ទី​រ​ពេទ្យសំពៅលូន យោធភូមិភាគទី៥ ។ ក្នុងឱកាសនេះលោកវរសេនីយ៍ឯក ងួន សុភី នាយកមន្ទីរពេទ្យយោធភូមិភាគទី៥ សំពៅលូន បានសម្តែងក្តីរំភើបរីករាយ និង​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់ប្រមុខក្រសួងការពារជាតិ។លោកចាត់ទុកការឧបត្ថម្ភនេះ ពិត​ជាមានតម្លៃថ្លៃថ្លាណាស់ សំរាប់សុខភាពយោធិន គ្រួសារយោធិនក៏ដូចជា ប្រជាពលរដ្ឋក្នុងមូលដ្ឋាន…