-
ហ្វីលីពីន នឹងខិតខំប្រឹងប្រែងជួយជំរុញនូវការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ

ភ្នំពេញ៖ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជាបានបញ្ជាក់ជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាថា ក្នុងឋានៈហ្វីលីពីនជាប្រធានអាស៊ាន ហ្វីលីពីននឹងខិតខំប្រឹងប្រែងជួយជំរុញនូវការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ។ការបញ្ជាក់នេះក្នុងឱកាសលោកជំទាវទូតហ្វីលីពីនជួបសម្ដេចតេជោដើម្បីសម្ដែងការគួរសម និងជម្រាប។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មានថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ហ្វើ្លរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ។ ក្នុងជំនួបនោះលោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីនបានលើកឡើងថា ក្នុងអាណត្តិរបស់លោកជំទាវកន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់ នូវទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនកាន់តែរីកចម្រើន តាមរយៈការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ជាពិសេស ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនមកកាន់កម្ពុជា និងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន ។កម្រិតនៃការផ្លាស់ប្ដូរទំនាក់ទំនងផ្នែកទស្សនកិច្ចនេះ បានកើតឡើងជាញឹកញាប់ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសទាំងពីរមានភាពរឹងមាំ។ បន្ថែមពីលើនេះលោកជំទាវក៏បានលើកឡើងផងដែរទាក់ទងទៅនឹងទំនាក់ទំនងនៅក្នុងសេដ្ឋកិច្ច ពាណិជ្ជកម្ម…
-
ក្រុមហ៊ុនធានារ៉ាប់រងឈានមុខរបស់ចិន Ping An គ្រោងចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា

កម្ពុជា កំពុងបន្តទាក់ទាញទំនុកចិត្តពីដៃគូអន្តរជាតិធំៗ លើវិស័យទេសចរណ៍ បន្ទាប់ពីរាជរដ្ឋាភិបាលបានពង្រឹងវិធានការបង្ក្រាបបទល្មើសអនឡាញ Online Scam យ៉ាងម៉ឺងម៉ាត់ និងដាក់ចេញគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិន។ ជាក់ស្តែង ក្រុមហ៊ុនធានារ៉ាប់រងយក្សរបស់ចិន Ping An បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់កម្ពុជា និងប្តេជ្ញាសហការជាមួយក្រសួងទេសចរណ៍ ដើម្បីលើកកម្ពស់សុវត្ថិភាព និងទំនុកចិត្តរបស់ភ្ញៀវទេសចរចិន និងអន្តរជាតិ។ ក្នុងឱកាសអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារកាលរសៀលថ្ងៃទី១៥ ខែកក្កដា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន Ping An Property & Casualty Insurance Company of China ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅប្រទេសចិន និងលើពិភពលោក ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភាគីចិនអំពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា និងវិធានការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់បញ្ហាឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលបានរួមចំណែកបង្កើនសុវត្ថិភាព សណ្តាប់ធ្នាប់ និងទំនុកចិត្តរបស់ភ្ញៀវទេសចរ និងវិនិយោគិនបរទេស។ ឯកឧត្តមក៏បានលើកឡើងពីគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិន ដែលនឹងជួយសម្រួលការធ្វើដំណើរ និងជំរុញលំហូរភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើន។ ជាការឆ្លើយតប លោក Shi…
-
ឯកឧត្តម អ៊ឹង សុខឧត្តម អញ្ជើញជាអធិបតីបើកវេទិកាសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង

ខេត្តសៀមរាប៖ ឯកឧត្តម អ៊ឹង សុខឧត្តម ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីបើកវេទិកាសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង (Lancang-Mekong Regional Cybersecurity Forum)។ វេទិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារជេសេវិន ដោយមានការចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ។ វេទិកានេះឧបត្ថម្ភដោយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងសមត្ថភាពឆ្លើយតបនឹងការគំរាមកំហែងសាយប័រ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម អ៉ឹង សុខឧត្តម បានបញ្ជាក់ថា បញ្ហាសន្តិសុខសាយប័រទាមទារការសហការ និងការជឿទុកចិត្តគ្នាក្នុងតំបន់ ខណៈកម្ពុជាប្តេជ្ញាពង្រឹងក្របខណ្ឌច្បាប់ ធនធានមនុស្ស និងបច្ចេកទេស ដើម្បីបរិយាកាសឌីជីថលប្រកបដោយសុវត្ថិភាព។ វេទិការយៈពេលបីថ្ងៃនេះ (១៥-១៧ កក្កដា) មានអ្នកចូលរួមប្រមាណ ៣០រូប មកពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ព្រមទាំងវាគ្មិនជំនាញមកពីក្នុងតំបន់។ ប្រធានបទពិភាក្សាសំខាន់ៗរួមមាន គោលនយោបាយសន្តិសុខសាយប័រ ការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន សន្តិសុខទិន្នន័យ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។ តាមរយៈវេទិកានេះ ក.ប.ទ. រំពឹងថានឹងជំរុញសន្តិសុខសាយប័រតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលប្រកបដោយចីរភាព៕ ដោយ៖ង៉ាន់ ទិត្យ
-
ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាស្តីពីការពង្រឹងប្រសិទ្ធភាពការងារទទួលពាក្យបណ្តឹង

ភ្នំពេញ៖ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការពង្រឹងប្រសិទ្ធភាពការងារទទួលពាក្យបណ្តឹង និងសេចក្ដីសម្រេច ស្ដីពី ការបង្កើតយន្តការពិនិត្យលើការទទួលពាក្យបណ្ដឹង ដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុកការងារដោះស្រាយបណ្ដឹង និងមន្រ្តីជំនាញ នៅទីស្ដីការក្រសួង នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ នៅក្នុងកិច្ចប្រជុំនោះដែរ ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីជំនាញនៃក្រសួងអធិការកិច្ច បានចូលរួមធ្វើបទបង្ហាញលើខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងសេចក្តីណែនាំ និងសេចក្ដីសម្រេច ដោយអង្គប្រជុំទាំងមូលក៏បានធ្វើការពិភាក្សាគ្នាយ៉ាងផុសផុល និងបានផ្តល់នូវមតិយោបល់ សំដៅធ្វើឱ្យសេចក្តីលិខិតបទដ្ឋានគតិយុត្តទាំងពីរនេះឱ្យមានលក្ខណៈកាន់តែល្អប្រសើរ និងគ្រប់ជ្រុងជ្រោយក្នុងការអនុវត្តការងារជាក់ស្ដែង។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្រ្តីពាកព័ន្ធដែលបានខិតខំរៀបចំព្រមទាំងបានផ្តល់អនុសាសន៍ណែនាំ ឱ្យបន្តយកចិត្តទុកដាក់បន្ថែមក្នុងការពិភាក្សា និងផ្តល់ធាតុចូលលើខ្លឹមសារសំខាន់ៗ ព្រមទាំងគោលការណ៍គ្រឹះនានា ដើម្បីឈានទៅពិនិត្យសម្រេចលើសេចក្តីព្រាងសេចក្តីណែនាំ និងសេចក្ដីសម្រេចខាងលើនេះ ព្រមទាំងយន្តការពិនិត្យលើការទទួលពាក្យបណ្តឹងឱ្យកាន់តែមានអនុលោមភាព មានលក្ខណៈពេញលេញ មានភាពប្រទាក់ក្រឡាគ្នានិងជាប្រព័ន្ធ សំដៅពង្រឹងប្រសិទ្ធភាពនៃការងារដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហាររបស់ក្រសួងឱ្យកាន់តែមានភាពប្រសើរឡើង៕
-
នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្ពុជាបន្តប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អះអាងថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវជំហរដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយមិនទទួលយកការប្រើប្រាស់កម្លាំងដើម្បីកែប្រែព្រំដែនជាដាច់ខាត។ ឯកឧត្តមលើកឡើងបែបនេះក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី Frederick Choo អគ្គលេខាធិការរងទទួលបន្ទុកនយោបាយ នៃក្រសួងការពារជាតិសិង្ហបុរី ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។ ជំនួបនេះបានប្រព្រឹត្តទៅនៅអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់ប្រទេសសិង្ហបុរី ដែលបានគាំទ្របទឈប់បាញ់ និងបញ្ជូននាយទាហានមកចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងស្នើឱ្យបន្តគាំទ្របេសកកម្មនេះ ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងការស្ដារសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ជាការឆ្លើយតប ឯកឧត្តម Frederick Choo កោតសរសើរចំពោះការអត់ធ្មត់ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ ឯកឧត្តមបានបញ្ជាក់ថា សិង្ហបុរីនឹងបន្តដើរតួនាទីយ៉ាងសកម្មក្នុងបេសកកម្ម AOT ដើម្បីជំរុញតម្លាភាព សន្តិភាព និងភាពសុខដុមរមនាក្នុងតំបន់។ ភាគីទាំងពីរក៏បានបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សិង្ហបុរី ឱ្យកាន់តែស៊ីជម្រៅ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច ការចែករំលែកព័ត៌មានសន្តិសុខ កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងការធ្វើលំហាត់សមយុទ្ធរួមគ្នា។ ឯកឧត្តម Frederick Choo ក៏បានជម្រាបថា សិង្ហបុរីនឹងធ្វើជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៧។ ក្នុងឱកាសនោះ…
-
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ានមកពីវៀតណាម និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករក្សាសន្តិភាពក្នុងតំបន់

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញប្រគល់ប័ណ្ណសរសើរជូនសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ានមកពីសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន២រូប គឺលោកវរសេនីយ៍ឯក ង៉ូ ស៊ុន ជឿង និងលោកវរសេនីយ៍ឯកបម្រុង បៀវ ស៊ុន យឿង ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មរបស់ខ្លួន នៅទីស្តីកាេអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាម ដែលបានគាំទ្រការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ និងបានបញ្ជូននាយទាហានមកបំពេញបេសកកម្មជាក្រុមអ្នកសង្កេតការណ៍អាស៊ាននៅកម្ពុជា ក្នុងស្មារតីសាមគ្គីភាព និងទំនួលខុសត្រូវរួមរបស់គ្រួសារអាស៊ាន។ ឯកឧត្តមអគ្គមេបញ្ជាការ បានរំលេចនូវចំណងមិត្តភាព កម្ពុជា-វៀតណាម ដែលជាប្រទេសជិតខាងគ្នា មានប្រវត្តិសហការជួយគ្នាទៅវិញទៅមក ទាំងក្នុងសម័យសង្គ្រាម និងសន្តិភាព។ ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមបញ្ហាជម្លោះជាមួយប្រទេសថៃ ការចូលរួមរបស់វៀតណាមក្នុងនាមជាអ្នកសង្កេតការណ៍អាស៊ាន បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមក្នុងការស្វែងរកសន្តិភាព ស្ថិរភាព និងការរក្សាមជ្ឈភាពរបស់អាស៊ាន។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់បណ្តាប្រទេសសមាជិកអាស៊ាន ដែលបានបង្ហាញពីសាមគ្គីភាព ឯកភាព និងការប្តេជ្ញាចិត្តរួមក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ស្របពេលស្ថានការណ៍ពិភពលោកកំពុងប្រឈមនឹងភាពតានតឹង និងស្មុគស្មាញ។ ជាមួយគ្នានេះ…
-
អាល្លឺម៉ង់ចាត់ទុកកម្ពុជា ជាកន្លែងមនោរម្យសម្រាប់អ្នកចូលនិវត្តន៍

ភ្នំពេញ៖ប្រទេសកម្ពុជាបាននឹងកំពុងស្ថិតក្នុងបញ្ជីជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ប្រជាជនអាល្លឺម៉ង់ ជាពិសេស សម្រាប់ក្រុមអ្នកចូលនិវត្តន៍ ដែលសម្លឹងឃើញទឹកដីមួយនេះ គឺជាទីកន្លែងដ៏សែនមនោរម្យសម្រាប់ការមកទស្សនា និងលំហែ កាយ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបថា សេចក្តីរំលេចដ៏គួរឱ្យចាប់អារម្មណ៍នេះ ត្រូវបានលើកឡើងដោយ ឯកឧត្តម ស្ដេហ្វាន ម៉េសសេរឺ (Stefan MESSERER) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្រោយបញ្ចប់បេសកកម្មការទូតរយៈពេល ៤ឆ្នាំ ដែលពោរពេញដោយសមិទ្ធផលផ្លែផ្កា ទាំងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍។ ឯកឧត្តមបន្តថា ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាលនោះ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ឯកឧត្តមទូតដែលបានធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែរីកចម្រើន។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ គឺជាស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយសម្តេចសង្ឃឹមថា នឹងមានអ្នកវិនិយោគអាល្លឺម៉ង់មកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងតែជួយជ្រោមជ្រែងកម្ពុជានាពេលកន្លងមកជាពិសេសលើការកែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ និងការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍជនបទ៕ ដោយ៖ស៊ូ វណ្ណលុក
-
សម្តេចតេជោ ហ៊ុន សែន បង្ហាញពីតួនាទីមិនអាចខ្វះបានរបស់ជប៉ុនក្នុងការអភិវឌ្ឍកម្ពុជា

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី១៤ ខែកក្កដាបានអនុញ្ញាតឱ្យឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី(UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងជម្រាបលានៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូត។ ក្រោយជំនួបនេះ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងថា ក្នុងឱកាសជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា តាមរយៈការមកដល់កម្ពុជាតាំងពីឆ្នាំ១៩៩១ ឯកឧត្តមមិននឹកស្មានថា រយៈពេលជាង ៣០ឆ្នាំមកនេះ កម្ពុជាអាចមានការរីកចម្រើនយ៉ាងលឿនដូចបច្ចុប្បន្ននោះទេ។ ក្នុងជំនួបនេះដែរសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ីដែលបានខិតខំប្រឹងប្រែងពូនជ្រំទំនាក់ទំនងទ្វេភាគី ឱ្យប្រែក្លាយទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ សម្តេចតេជកបានគូសបញ្ជាក់ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្ពុជាដូចជា ការស្វែងរកសន្តិភាព និងដោះស្រាយបញ្ហាផ្ទៃក្នុង,ការគាំទ្រលើសកម្មភាពបោសសម្អាតមីន ពិសេសពុំអាចកាត់ផ្តាច់បាននូវតួនាទីរបស់ជប៉ុនក្នុងការចូលរួម កសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដូចជា ផ្លូវ ស្ពាន និងកំពង់ផែជាដើម។ សម្តេចតេជោប្រធានព្រឹទ្ធសភា សង្ឃឹមថា ទោះបីជាត្រូវបញ្ចប់អាណត្តិការទូតក៏ដោយ ឯកឧត្តមអគ្គរាជទូត នឹងនៅតែចងចាំនូវអនុស្សាវរីយ៍ដ៏ល្អៗ និងបន្តគាំទ្រដល់វឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀតនាពេលអនាគត៕ ដោយ៖ស៊ូវណ្ណលុក
-
រដ្ឋបាលរាជធានីភ្នំពេញ ជំរុញការផ្តល់សេវារដ្ឋបាលតាមច្រកចេញចូលតែមួយ

អង្គប្រជុំស្តីពីការចុះពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាព ច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកក្ដដា២០២៦នេះ ដើម្បីឱ្យការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសផ្តោតសំខាន់លើការផ្តល់សេវាសុរិយោដី និងសំណង់។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដមសួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និង ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងអភិបាលខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញបង្កើតឡើងបាន៨ឆ្នាំហើយ ហើយសេវាប្រមាណ៩៨% បានចូលមកតាមច្រកនេះ ជាមួយនិងភាពលឿនរហ័សទាន់ចិត្ត ជូនប្រជាពលរដ្ឋ។ ជាក់ស្តែងក្នុងឆមាសទី១ឆ្នាំ២០២៦នេះ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញបានផ្តល់សេវាជូនពលរដ្ឋបានជាង១២ម៉ឺនសេវា។ ក្រៅពីរាជធានីភ្នំពេញ អង្គភាពច្រកចេញចូលតែមួយក៏មាននៅតាមខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ផងដែរ។ ក្នុងនាមអាជ្ញាធរនៅថ្នាក់ក្រោមជាតិ ឯកឧត្ដម ឃួង ស្រេង សន្យាបន្តការងារនេះកាន់តែល្អជាងមុនថែមទៀត ដែលថ្នាក់ជាតិប្រគល់ជូន។ ជាមួយគ្នានេះដែរ ឯកឧត្ដម ក៏បានណែនាំឱ្យអាជ្ញាធរគ្រប់ខណ្ឌត្រូវពិនិត្យជាប្រចាំនៅតាមច្រកចេញចូលតែមួយ ទាំងនៅថ្នាក់ខណ្ឌ និងសង្កាត់ ធ្វើយ៉ាងណាឱ្យការផ្តល់សេវានេះទទួលបានការគាំទ្រ ជឿទុកចិត្ត ពេញចិត្តពីប្រជាពលរដ្ឋ ដោយត្រូវអនុវត្តការងារនេះឱ្យបានព្រមៗគ្នា។ ចំណែក ឯកឧត្ដមសួស ប្រាថ្នា បានមានប្រសាសន៍ដែរថា…
-
សម្តេចធិបតីអំពាវនាវឱ្យវិនិយោគលើយុវជន ដើម្បីធានាអនាគតកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាវិនិយោគលើប្រជាជនវ័យក្មេង ដោយចាត់ទុកថា នេះជាកត្តាគន្លឹះក្នុងការប្រែក្លាយ «ភាគលាភប្រជាសាស្ត្រ» ទៅជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ ក្នុងសារលិខិតអបអរសាទរទិវាប្រជាជនពិភពលោកលើកទី៣៧ ក្រោមប្រធានបទ «ការសម្រេចបានក្តីសង្ឃឹម និងសេចក្តីប្រាថ្នារបស់ប្រជាជនវ័យក្មេង សម្រាប់ពេលបច្ចុប្បន្ន និងអនាគត» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការអភិវឌ្ឍប្រទេសមិនអាចកើតមានបានឡើយ បើគ្មានការចូលរួមសកម្មរបស់យុវជន ដែលជាកម្លាំងចលករដ៏សំខាន់។ ក្តីសង្ឃឹមនិងសេចក្តីប្រាថ្នារបស់ពួកគេ គឺជាគន្លងដ៏សំខាន់សម្រាប់ការកសាង សង្គមប្រកបដោយសន្តិភាព សមភាព និងភាពរីកចម្រើន។ សម្តេចធិបតី បានបញ្ជាក់ថា កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលភាគលាភប្រជាសាស្ត្រដ៏មានតម្លៃ ដោយប្រជាជនវ័យក្មេង និងប្រជាជនក្នុងវ័យធ្វើការនៅតែមានសមាមាត្រខ្ពស់។ ទោះជាយ៉ាងណា ឱកាសនេះនឹងមិនអាចផ្តល់ផលប្រយោជន៍ដោយស្វ័យប្រវត្តិនោះទេ ប្រសិនបើគ្មានការវិនិយោគត្រឹមត្រូវលើមនុស្ស ជាពិសេសលើការអប់រំ ការបណ្តុះបណ្តាលជំនាញ សុខភាព សុខភាពផ្លូវចិត្ត ការបង្កើតការងារ សមភាពយេនឌ័រ និងបរិយាកាសសង្គមដែលអនុញ្ញាតឱ្យយុវជនអភិវឌ្ឍសក្តានុពលរបស់ខ្លួនបានពេញលេញ។ យោងតាមរបាយការណ៍អង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០២៤ កម្ពុជាមានប្រជាជនប្រមាណ ១៧,៣ លាននាក់ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំ មានចំនួន២៦,៨%, វ័យ១៥-៣៤ឆ្នាំ មានចំនួន៣៤,៦%, វ័យ៣៥-៦៤ មានចំនួន៣២,១% និងវ័យ៦៥ឆ្នាំឡើង មានចំនួន៦,៥%។ ទិន្នន័យនេះបង្ហាញថា កម្ពុជានៅតែមានមូលដ្ឋានធនធានមនុស្សដ៏រឹងមាំ ដែលអាចក្លាយជាកម្លាំងអភិវឌ្ឍន៍ជាតិ…