Category: ព័ត៌មានជាតិ

  • បិទទីលានសំរាមនៅស្ទឹងហាវ ក្រោយលេចធ្លាយសំណល់បំពុល​ប្រភពទឹក

    បិទទីលានសំរាមនៅស្ទឹងហាវ ក្រោយលេចធ្លាយសំណល់បំពុល​ប្រភពទឹក

    ក្រសួងបរិស្ថាន បានប្រកាសបិទជាបន្ទាន់នូវទីលានចាក់សំរាមមួយកន្លែង នៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញថា ទីតាំងនេះបានលេចធ្លាយសំណល់រាវឧស្សាហកម្ម ចូលទៅក្នុងអូរ​ធម្មជាតិ បណ្តាលឱ្យត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋ ងាប់ជាច្រើន។ កាលពីថ្ងៃអាទិត្យទី៥ ខែកក្កដា ក្រុមការងារអធិការកិច្ចនៃក្រសួង​បរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តព្រះសីហនុ អាជ្ញាធរ​មូលដ្ឋាន​ស្រុកស្ទឹងហាវ រដ្ឋបាលឃុំកំពេញ បានចុះត្រួតពិនិត្យផ្ទាល់​នូវទីលានចាក់សំរាមមួយកន្លែង បន្ទាប់ពីទទួលបណ្តឹង​ពី​ប្រជាពលរដ្ឋ​ករណីត្រីចិញ្ចឹមងាប់​ជាបន្តបន្ទាប់។ តាមការពិនិត្យជាក់ស្តែង មន្ត្រីជំនាញបានរកឃើញថា ទីលានទុក​ដាក់​សំរាមដែលប្រតិបត្តិដោយក្រុមហ៊ុន មីណឺវ៉ា អ៊ិនវេសមិន (Mi Ner Va Investment Co., Ltd.) ពុំបានរៀបចំត្រឹមត្រូវតាមលក្ខណៈបច្ចេក​ទេស​បរិស្ថានឡើយ បណ្តាលឱ្យមានសំណល់​រាវពុល​លេចធ្លាយចូល​ទៅ​ក្នុងអូរធម្មជាតិ។ ក្រុមការងារបានដកស្រង់សំណាកទឹក យកទៅ​វិភាគនៅក្នុងមន្ទីរពិសោធន៍ ដើម្បី​ពិនិត្យ​កម្រិតសារធាតុបំពុលបន្ថែម។ ដើម្បីទប់ស្កាត់ការខូចខាតកាន់តែធ្ងន់ធ្ងរ មន្ត្រីជំនាញបានចាត់​វិធានការ ដោយបញ្ឈប់ការចាក់សំណល់គ្រប់ប្រភេទ​នៅទីតាំង​នេះ​ចាប់ពីពេលនេះតទៅ និងតម្រូវឱ្យបង្វែរការចាក់សំរាមទៅទីតាំងផ្សេង​ដែល​មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានក៏បានអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយបង្គាប់ឱ្យពិន័យអន្តរការណ៍ចំពោះក្រុមហ៊ុន មីណឺវ៉ា អ៊ិនវេសមិន ព្រមទាំងតម្រូវឱ្យក្រុមហ៊ុននេះចេញសងការខូចខាតទាំងស្រុង ទាំង​ផ្ទាល់និងប្រយោលជូនប្រជាពលរដ្ឋ ព្រមទាំង​ទទួល​ខុសត្រូវលើការ​ស្តារ​បរិស្ថាននៅក្នុងតំបន់អូរធម្មជាតិនោះឡើងវិញផងដែរ៕ ដោយ៖ ង៉ាន់ ទិត្យ

  • សម្ដេចធិបតី៖ផ្លូវជាតិលេខ៧ ជាសរសៃឈាមសេដ្ឋកិច្ចយុទ្ធសាស្ត្រ

    សម្ដេចធិបតី៖ផ្លូវជាតិលេខ៧ ជាសរសៃឈាមសេដ្ឋកិច្ចយុទ្ធសាស្ត្រ

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការយល់ឃើញថា កំណាត់​ផ្លូវជាតិលេខ៧ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏​មានសក្តានុ​ពល និងជាខ្សែផ្លូវយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការតភ្ជាប់បណ្តាញដឹក​ជញ្ជូន​ទៅកាន់គ្រប់រាជធានី-ខេត្តទូទាំងប្រទេស។ ​ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិ​លេខ៧ (ស្គន់-កំពង់ចាម) នាព្រឹកថ្ងៃទ០៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោម​ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាទារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពី ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំ​នៅកម្ពុជាផងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបាន​រំលឹកថា កំណាត់ផ្លូវជាតិលេខ៧ នេះ ត្រូវបានបើកការដ្ឋានសាងសង់​ឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងអតីតឯកអគ្គរដ្ឋទូតចិន។ ដោយឡែកថ្ងៃនេះ ផ្លូវនេះត្រូវបាន​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិ​ថ្មី នាយករដ្ឋមន្ត្រីថ្មី និងឯកអគ្គរដ្ឋទូតថ្មី។ សម្តេចបានសង្កត់ធ្ងន់ថា ទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំប៉ុន្តែសមិទ្ធផលនិងដំណើរការកសាងជាតិ​នៅតែបន្តទៅមុខឥតឈប់ឈរ ពោលគឺនៅក្នុងផែនការឆ្នាំ​២០២៦-២០២៧ រដ្ឋាភិបាលនឹងបន្តអភិវឌ្ឍខ្សែផ្លូវជា​ច្រើនបន្ថែម​ទៀត។ គម្រោងសាងសង់ឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៧ មានប្រវែងសរុប ៤៥,៤៨ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ នៃស្រុកជើងព្រៃ រហូតដល់​រង្វង់​​មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ផ្លូវនេះត្រូវបានស្ថាបនាជាប្រភេទបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទី​ម៉ែត្រ និងបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ ដោយពង្រីកពី…

  • អ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យរបងព្រំដែន ដែលថៃសង់ជាឯកតោភាគី

    អ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យរបងព្រំដែន ដែលថៃសង់ជាឯកតោភាគី

    ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ខាងកម្ពុជា ដឹកនាំដោយហ្វីលីពីន បានចុះត្រួតពិនិត្យការសាងសង់របងព្រំដែនដោយយោធាថៃជាឯកតោភាគី ដោយធ្វើឱ្យបែកបាក់បង្គោលព្រំដែនបណ្តោះអាសន្ន និងករណីពលរដ្ឋថៃចូលមកធ្វើស្រែចំការរំលោភលើដីកម្ពុជា ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រធានបេសកកម្មហ្វីលីពីន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ ៥២ ដល់លេខ ៥៩ ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ បេសកកម្មនេះធ្វើឡើងបន្ទាប់ពីមានការជូនដំណឹងទៅភាគីថៃ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅក្នុងការចុះពិនិត្យនោះ ក្រុមអ្នកសង្កេតការណ៍អាស៊ានបានឃើញផ្ទាល់ភ្នែកនូវស្ថានភាពបង្កឡើងដោយយោធាថៃ ដែលបានសាងសង់របងព្រំដែនជាឯកតោភាគីនៅកៀកនឹងបង្គោលព្រំដែនលេខ ៥២ ដល់ ៥៤ ហើយសកម្មភាពនេះបានធ្វើឱ្យបែកបាក់បង្គោលព្រំដែនបណ្តោះអាសន្នទៀតផង។ ក្រៅពីទទួលបានព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងការងារវាស់វែងរួម និងការបោះបង្គោលបណ្តោះអាសន្នហើយនោះ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំនៅកម្ពុជា ក៏បានបន្តចុះពិនិត្យទីតាំងជាក់ស្តែងដែលប្រជាពលរដ្ឋថៃបានចូលមកធ្វើស្រែចំការហួសព្រំដែន ចូលមកក្នុងដីកម្ពុជានៅចន្លោះបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩ ផងដែរ។ ជុំវិញករណីរំលោភបំពាននេះ ភាគីកម្ពុជាបានដាក់លិខិតតវ៉ាតាមរយៈកំណត់ទូតទៅភាគីថៃរួចរាល់ហើយ ដោយសារតែសកម្មភាពឯកតោភាគីរបស់ថៃបានធ្វើឱ្យប៉ះពាល់ដល់នីតិវិធីទ្វេភាគី ដែលស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ កម្ពុជាបានជំរុញឱ្យមានការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ JBC ឱ្យបានឆាប់បំផុត ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា…

  • កម្ពុជា ប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវយុទ្ធសាស្ត្រការទូតបរិស្ថាន ឆ្នាំ២០២៦–២០៣០

    កម្ពុជា ប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវយុទ្ធសាស្ត្រការទូតបរិស្ថាន ឆ្នាំ២០២៦–២០៣០

    កម្ពុជា ប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវយុទ្ធសាស្ត្រការទូតបរិស្ថាន សម្រាប់រយៈពេល៤ឆ្នាំទៅមុខទៀត ដើម្បីរួមចំណែកលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ច ដោយរអភិរក្សប្រព័ន្ធអេកូឡូស៊ី។ «យុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង​ សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តម អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ការដាក់ចេញយុទ្ធសាស្ត្រនេះ ធ្វើឡើងចំពេលដែលពិភពលោកកំពុងប្រឈមមុខនឹងភាពស្មុគស្មាញ និងវិបត្តិបរិស្ថាន ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែជិតស្និទ្ធ ការពង្រឹងទំនុកចិត្តឱ្យកាន់តែរឹងមាំ និងការរួមសកម្មភាពជាសមូហភាពកាន់តែខ្លាំងក្លាឡើង រវាងប្រជាជាតិទាំងអស់។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា ការទូតបរិស្ថានដើរតួជាស្ពានចម្លងដ៏សំខាន់ដែលតភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ី។ សូមបញ្ជាក់ថា យុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជានេះបានកំណត់នូវសសរស្តម្ភយុទ្ធសាស្ត្រចំនួនបី ក្នុងនោះ ទី១ គឺការដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយ ការបន្ស៊ាំ និងអភិបាលកិច្ច។ ការងារនេះផ្តោតលើការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការការពារព្រៃឈើ ការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាត ការលើកកម្ពស់កសិកម្មឆ្លាតវៃអាកាសធាតុ​ និងការទាក់ទាញការវិនិយោគបៃតង។ យុទ្ធសាស្ត្រនេះ ក៏សង្កត់ធ្ងន់លើការកសាងភាពធន់ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការត្រៀមលក្ខណៈរបស់សហគមន៍ ការពង្រឹងក្របខ័ណ្ឌស្ថាប័ន និងភាពជាដៃគូរវាងរដ្ឋនិងឯកជន ព្រមទាំងការកៀរគរហិរញ្ញប្បទានអាកាសធាតុ។ សរសរស្តម្ភមួយទៀត គឺការលើកកម្ពស់ការអភិរក្សអេកូឡូស៊ី តាមរយៈការការពារជីវៈចម្រុះ ការស្តារព្រៃឈើ និងការគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍។…

  • ក្រសួងប្រៃសណីយ៍ បានរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពី “ ការរៀបចំសេចក្តីព្រាងប្រកាសស្តីពីកិច្ចការពារអ្នកប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍”

    ក្រសួងប្រៃសណីយ៍ បានរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពី “ ការរៀបចំសេចក្តីព្រាងប្រកាសស្តីពីកិច្ចការពារអ្នកប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍”

    ភ្នំពេញ៖ នៅថ្ងៃទី៦-៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និង លោក Gidon Windecker អនុប្រធានផ្នែកសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបណ្តុះបណ្តាលស្តីពី “ការរៀបចំសេចក្តីព្រាងប្រកាសស្តីពីកិច្ចការពារអ្នកប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍” នៅសណ្ឋាគារ សាន់វ៉េ ភ្នំពេញ ក្រោមគម្រោង EU-German GATE ដោយមានការអញ្ជើញចូលរួមពីទីប្រឹក្សាបច្ចេកទេសជាតិ និងអន្តរជាតិ មន្ត្រីជំនាញផ្នែកច្បាប់របស់ ក.ប.ទ. និយ័តករទូរគមនាគមន៍កម្ពុជា និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលព្រមទាំងអ្នកតំណាងគម្រោង EU-German GATE សរុបចំនួន២២រូប។ កម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងការយល់ដឹងអំពីគោលការណ៍កិច្ចការពារអ្នកប្រើប្រាស់ ឧត្តមានុវត្តន៍អន្តរជាតិ និងក្របខណ្ឌច្បាប់របស់កម្ពុជា ដើម្បីរៀបចំប្រកាសដែលមានលក្ខណៈជាក់ស្តែង អាចអនុវត្តបាន និងស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យទូរគមនាគមន៍។ លោក Gidon Windecker អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគួសបញ្ជាក់អំពីការគាំទ្ររបស់គម្រោង EU-German GATE ក្នុងការពង្រឹងក្របខ័ណ្ឌច្បាប់ តាមរយៈការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់កិច្ចការពារអ្នកប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។ ក្នុងមតិបើកសិក្ខាសាលា ឯកឧត្តមរដ្ឋលេខាធិការ គង់ ផល្លៈ…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ផ្ទះថ្មីពីរខ្នងជូនគ្រួសារជនងាយរងគ្រោះបំផុតនៅស្រុកបរសេដ្ឋ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ផ្ទះថ្មីពីរខ្នងជូនគ្រួសារជនងាយរងគ្រោះបំផុតនៅស្រុកបរសេដ្ឋ

    ភ្នំពេញ៖ផ្ទះថ្មីចំនួន ២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ត្រូវបានប្រគល់ជូនគ្រួសារជនងាយរងគ្រោះបំផុតចំនួន ២គ្រួសារ រស់នៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីជួយ​សម្រាល ទុក្ខលំបាក និងផ្តល់ជម្រកដ៏កក់ក្តៅ។ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់​ក្រុមការងារ ដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាខេត្តកំពង់ស្ពឺ ចុះប្រគល់ផ្ទះថ្មីចំនួន ២ខ្នង ជូនដល់គ្រួសារជនងាយរងគ្រោះបំផុត ស្ថិតនៅភូមិព្រៃ​ស្រឡែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ។ គ្រួសារដែលទទួលបានផ្ទះថ្មីមាន៖ ទី១ គឺគ្រួសារ លោក ជន ពុត អាយុ ៣៤ឆ្នាំ ជាបុរសពោះម៉ាយទីទ័លក្រ ទទួលបន្ទុកចិញ្ចឹម​កូនតូចៗ ២នាក់ និងទី២ គឺគ្រួសារ លោកយាយ ទន់ ពៅ អាយុ ៦០ឆ្នាំ…

  • ខួប៧៥ឆ្នាំកម្ពុជា-យូណេស្កូ ជាមួយមរតកវប្បធម៌ពិភពលោកចំនួន ១៤ ត្រូវបានចុះបញ្ជី

    ខួប៧៥ឆ្នាំកម្ពុជា-យូណេស្កូ ជាមួយមរតកវប្បធម៌ពិភពលោកចំនួន ១៤ ត្រូវបានចុះបញ្ជី

    ភ្នំពេញ៖ថ្ងៃនេះថ្ងៃសុក្រទី៣ ខែកក្កដាជាថ្ងៃដែលកាលពី៧៥ ឆ្នាំមុនកម្ពុជាបានចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ ឥ ៣ កក្កដា ២០២៦)។ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្ត​បេតិក​ភណ្ឌរូបី, សម្បតិ្តបេតិកភណ្ឌអរូបី និងបញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោកសរុបចំនួន១៤ ទៅក្នុងបញ្ជីមរតកវប្បធម៌ពិភពលោក។ ក្នុងងទិវាប្រកបដោយមោទកភាពជាតិនេះដែរ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី៣ ខែកក្កដា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហោះសារអបអរសាទរជាមួយនឹងការគូសរំលេចអំពីសមិទ្ធផលដែលកម្ពុជាទទួលបាន​បន្ទាប់ពីការបានចូលជាសមាជិកអង្គការយូណេស្កូ។គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន ៤, សម្បតិ្តបេតិក​ភណ្ឌ​អរូបី ចំនួន ៧ និងបញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក ចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែល​បានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា​ក្នុងនោះរួមមាន៖ ១. បេតិកភណ្ឌរូបីនៃមនុស្សជាតិ៖– តំបន់រមណីយដ្ឋាន​អង្គរ ចុះបញ្ជីនា​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២ នៅ​ទី​ក្រុង​សាន់​តាហ្វេ សហរដ្ឋអាមេរិក​– ប្រាសាទ​ព្រះវិហារ ចុះបញ្ជីនា​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ នៅ​ទី​ក្រុង​កេបិក ប្រទេស​កាណាដា– តំបន់ប្រាសាទ​សំបូរ​ព្រៃគុក​ ចុះ​បញ្ជីនាថ្ងៃ​ទី​៨ ខែ​កក្កដា​ ឆ្នាំ​២០១៧ នៅ​ទី​ក្រុង​ក្រាកូវ​…

  • សម្ដេចប្រធានកាកបាទក្រហមកម្ពុជាពិភាក្សាការងារជាមួយគណៈប្រតិភូ ICRC ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌

    សម្ដេចប្រធានកាកបាទក្រហមកម្ពុជាពិភាក្សាការងារជាមួយគណៈប្រតិភូ ICRC ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌

    ភ្នំពេញ៖សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលការសម្ដែងការគួរសមនិង​ពិភាក្សាការងារជាមួយគណៈ ប្រតិភូគណៈកម្មាធិការអន្ដរជាតិនៃកាកបាទក្រហម (ICRC)ដឹកនាំដោយលោក យឺគ ម៉ុងតានី (Jürg Montani) ប្រធាន ប្រតិភូប្រចាំភូមិភាគ,លោកស្រី ដូហ្សា ណាហ្សេមី សាល់មែន ប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី ប្រចាំកម្ពុជានាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាល។ ក្នុងជំនួបនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ICRC ដែលជាដៃគូដ៏រឹងមាំតាំងពីឆ្នាំ១៩៧៩ ដោយបានជួយកម្ពុជាលើការងារមនុស្សធម៌សំខាន់ៗ រួមមាន៖ ការស្វែងរកគ្រួសារបែកបាក់ក្នុងសម័យខ្មែរក្រហម ការផ្សព្វផ្សាយ ច្បាប់មនុស្សធម៌អន្តរជាតិ និងជាពិសេសគឺការជួយសម្របសម្រួលដោះលែងយុទ្ធជនកម្ពុជា ១៨នាក់ ឱ្យបានត្រឡប់មកមាតុ ប្រទេសវិញដោយសុវត្ថិភាព ក្រោយការប៉ះទង្គិចគ្នានៅតាមព្រំដែននាពេលកន្លងទៅ។ សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសរំលេចថា ក្នុងនាមសម្ដេចគបានចាត់ទុក គណៈកម្មាធិការអន្ដរជាតិ នៃកាក​បាទក្រហម ដែលមានលោក យឺគ ម៉ុងតានី ប្រធានប្រតិភូ អាយ.ស៊ី.អរ.ស៊ី ប្រចាំភូមិភាគ, លោកស្រី ដូហ្សា ណាហ្សេមី សាល់មែន…

  • សហគមន៍កសិកម្មទំនើបទុរេនដំបូងបង្អស់នៅកម្ពុជាត្រូវបានបង្កើតឡើងក្នុងខេត្តកំពត

    សហគមន៍កសិកម្មទំនើបទុរេនដំបូងបង្អស់នៅកម្ពុជាត្រូវបានបង្កើតឡើងក្នុងខេត្តកំពត

    សហគមន៍កសិកម្មទំនើបទុរេនទឹកឈូ កំពត បានក្លាយទៅជាសហគមន៍កសិកម្មទំនើបដំបូងគេបង្អស់នៅកម្ពុជា ដែលត្រូវបានបង្កើតឡើងដើម្បីជួយឱ្យដំណាំទុរេនកម្ពុជាកាន់តែមានទំនុកចិត្ត និងទីផ្សាររឹងមាំ។ សហគមន៍ថ្មីនេះមានសមាជិកចំនួន ៦១គ្រួសារ និងមានផ្ទៃដីផលិតកម្មសរុប ១៥៣ហិកតា ដោយរំពឹងថានឹងទទួលបានទិន្នផលប៉ាន់ស្មានប្រមាណ ១ ៨០០តោន ក្នុងមួយឆ្នាំ។ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រសួងកសិកម្មនឹងជួយគាំទ្រលើផ្នែកបច្ចេកទេសដល់សមាជិកសហគមន៍ ហើយនឹងព្យាយាមសម្របសម្រួលធ្វើយ៉ាងណាឱ្យ សមាជិកសហគមន៍ទទួលបានដើមទុនសម្រាប់ទ្រទ្រង់មុខ។ ជាងនេះទៅទៀត ក្រសួងនឹងជួយស្វែងរកទីផ្សារ ដោយជំរុញឲ្យសមាជិកសហគមន៍ចុះឈ្មោះក្នុងបញ្ជីចម្ការដែលអាចនាំចេញទៅកាន់ប្រទេសចិនបាន។ ដោយសារការនាំចេញទាមទារការសិក្សាបច្ចេកទេសបានត្រឹមត្រូវ ក្រសួងនឹងបញ្ជូនអ្នកបច្ចេកទេសជំនាញផ្នែកភូតគាមអនាម័យមកជួយ ដើម្បីឱ្យសមាជិកសហគមន៍ទាំងអស់មានលទ្ធភាពចុះបញ្ជីនាំចេញទុរេនទៅកាន់ប្រទេសចិន។ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានបន្ថែមថា កន្លងមក ក្រសួងកសិកម្មបានធ្វើការជាមួយចម្ការ និងកន្លែងវេចខ្ចប់ជាច្រើន ដើម្បីពង្រឹងសមត្ថភាពនាំចេញទៅចិន។ ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ការប្រើប្រាស់ «ប្រព័ន្ធតាមដានប្រភពដើម» ដែលអភិវឌ្ឍដោយក្រសួងកសិកម្ម នឹងជួយដល់សហគមន៍កសិកម្មទំនើបក្នុងការកសាងទំនុកចិត្តកាន់តែខ្ពស់ដល់អ្នកបរិភោគ ក៏ដូចជាជួយលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃផលិតកម្មដំណាំទុរេនកម្ពុជាឱ្យឈានឡើងមួយកម្រិតទៀត។ រហូតមកទល់ពេលនេះ សហគមន៍កសិកម្មទំនើបចំនួន ៣២ ត្រូវបានបង្កើតឡើង និងទទួលស្គាល់ជាផ្លូវការ ក្នុងរាជធានី-ខេត្តចំនួន ១៤ ដោយផ្តោតលើកសិផលយុទ្ធសាស្ត្រចំនួន៦ គឺ ស្រូវ ស្វាយចន្ទី…

  • ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

    ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន កាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងរៀបចំដែនដី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីស្នើសុំមតិយោបល់ ប្រមូលធាតុចូលពីអន្តរក្រសួងពាក់ព័ន្ធ និងស្វែងរកការឯកភាពគ្នា រៀបចំគោលការណ៍រួមឱ្យបានត្រឹមត្រូវ និងទូលំទូលាយក្នុងការពន្លឿនការងារចុះបញ្ជីដីបង្ហើយ, ការផ្តល់សេវាសុរិយោដីជូនប្រជាពលរដ្ឋ និងលើនីតិវិធីនៃការចុះបញ្ជីដីបុរាណដ្ឋានដែលមានភាពស្មុគស្មាញ បឹងបួរ រួមទាំងការរៀបចំទីក្រុង និងប្រែក្លាយសក្តានុពលតាមទីប្រជុំជននៃបណ្តាខេត្តនីមួយៗឱ្យទៅជាឧទ្យាន ដើម្បីបម្រើដល់ឧត្តមប្រយោជន៍សាធារណៈ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា អគ្គនាយកដ្ឋានសុរិយោដី បាន និងកំពុងរៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យទាំងអស់ជាថ្មីឡើងវិញ ទាក់ទងនឹងប្រភេទដីអនុក្រឹត្យលេខ ២៤៥ លើទីតាំង និងចំនួនក្បាលដី ដោយអនុវត្តម្ដងមួយភូមិៗ និងគូសរូបភាពតាមផ្កាយរណប។ ប្រភេទដីទាំងនោះត្រូវកំណត់ដូចតទៅ ៖ ទី១ជាតំបន់ក្រហម ជាដីកសិកម្ម ដីបរិស្ថាន ដីធនធានទឹក ឬបុរាណដ្ឋាន ដែលជាតំបន់ហាមប៉ះពាល់ដាច់ខាត, ទី២ជាតំបន់បៃតង…