-
ទូតហ្វីលីពីនធានាថា ក្រុមអ្នកសង្កេតការណ៍អាស៊ាននឹងបន្តអនុវត្តបេសកកម្មដោយតម្លាភាព និងអព្យាក្រឹតភាព

ក្នុងពេលចូលជួបសម្តែងការគួរសម និងជម្រាបលាសម្តេចធិបតីនាយករដ្ឋមន្រ្តី នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយហ្វីលីពីន នឹងបន្តអនុវត្តបេសកកម្ម ប្រកបដោយតម្លាភាព និងអព្យាក្រឹត ។ តួនាទីរបស់ក្រុម AOT គឺចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែនកម្ពុជា ថៃ នៅតាមតំបន់ដែលត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស ដាក់ទូរកុងតឺន័រ និងកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ព្រមទាំងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមាន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ដែលបានជួយសម្របសម្រួលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃនាពេលកន្លងមក ព្រមទាំងបានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ។ សម្តេចក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី, ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ។ នៅក្នុងជំនួបពិភាក្សានេះផងដែរ លោកជំទាវឯកអគ្គរដ្ឋទូតបានអបអរសាទរចំពោះការដាក់ចេញនូវវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងកម្ពុជា និងហ្វីលីពីន ជាពិសេស…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបភាពបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន” កម្រិតអគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ សរុបចំនួន ១២២រូប មកពី ៣០ក្រសួង ស្ថាប័ន នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា នៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ការធ្វើបរិវត្តកម្មឌីជីថល អាចទទួលជោគជ័យទៅបានអាស្រ័យដោយមានកត្តារួមផ្សំជាច្រើន ទាំងផ្នែកគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិ និងធនធានមនុស្ស ហើយក៏ទាមទារឱ្យមានការផ្លាស់ប្តូររបៀបធ្វើការនិងរបៀបគិត (Change Management) និងការប្តេជ្ញាចិត្តខ្ពស់ (Commitment)។ ក.ប.ទ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បាននិងកំពុងអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ក្នុងនោះថ្នាល verify.gov.kh គឺជាថ្នាលដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ។ សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសម្រិតសម្រាំងប្រធានបទឱ្យស្របទៅនឹងនិន្នាការនៃការវិវត្តដ៏ឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ជាពិសេសបញ្ញាសិប្បនិម្មិត ដោយមានការបណ្តុះបណ្តាលនិងចែករំលែកពីសាស្រ្តាចារ្យអន្តរជាតិល្បីៗ មន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញបច្ចេកវិទ្យាឌីជីថលរបស់ក្រសួង៕ ដោយ៖ង៉ាន់ ទិត្យរូបភាព៖រិន រចនា
-
កម្ពុជា ប្ដឹងទៅហ្វីលីពីនជុំវិញករណីកងកម្លាំង និងAOT ថៃចូលដែនអធិបតេយ្យភាពខ្មែរនៅតំបន់ប្រាសាទខ្នារ

ភ្នំពេញ៖អគ្គមេបញ្ជាការកម្ពុជា បានប្តឹងទៅកាន់អគ្គសេនាធិការកងទ័ពហ្វីលីពីនអំពីទង្វើមិនសមរម្យរបស់ភាគីថៃ ដែលបានដឹកនាំ ក្រុមអ្នកសង្កេតការអាស៊ាន AOT ប្រចាំប្រទេសថៃ រំលោភចូលតំបន់ប្រាសាទខ្នារទឹកដីកម្ពុជាដោយគ្មានការជូនដំណឹង។ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានផ្ញើលិខិតផ្លូវការមួយច្បាប់ទៅកាន់ឯកឧត្តមនាយឧត្តមសេនីយ៍ ROMEO S. BRAWNER JR អគ្គសេនាធិការកងទ័ពហ្វីលីពីនកាលពីថ្ងៃទី ៣០ មិថុនា ដើម្បីប្តឹងនិងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំប្រទេសថៃ ដែលបានរំលោភចូលដែនអធិបតេយ្យភាពរបស់កម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។ យោងតាមលិខិតផ្លូវការឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា ព្រឹត្តិការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែមិថុនា ដោយសមាជិកក្រុម AOT ប្រចាំប្រទេសថៃ អមដោយកងកម្លាំងប្រដាប់អាវុធថៃ បានឆ្លងចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់ជិតប្រាសាទខ្នារ ស្ថិតក្នុងភូមិខ្នារ ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីធ្វើសកម្មភាពដាំកូនឈើដោយគ្មានការជូនដំណឹងជាមុន ឬមានការសហការជាមួយភាគីកម្ពុជានៅកម្រិតណាមួយឡើយ។ ឯកឧត្តមអគ្គមេបញ្ជាការបានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទតែងតែអនុវត្តរាល់សកម្មភាពសង្កេតការណ៍របស់ក្រុម AOT ដោយបានជូនដំណឹងទៅភាគីថៃយ៉ាងម៉ឺងម៉ាត់នៅគ្រប់កម្រិតពាក់ព័ន្ធ។ ជាមួយគ្នានោះ ភាគីកម្ពុក៏បានបញ្ជាក់ជាបន្តបន្ទាប់យ៉ាងច្បាស់ថា តំបន់ប្រាសាទខ្នារនេះ គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដូចមានបង្ហាញក្នុងផែនទីភ្ជាប់ជាឧបសម្ព័ន្ធ “ខ”…
-
សម្តេចធិបតី៖ បើប្រឹង ឱកាសជោគជ័យមិនស្មើសូន្យឡើយ!

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រសិនបើយើងកើតមកក្នុងគ្រួសារក្រីក្រ ហើយរវល់តែតូចចិត្តនឹងវាសនា ហើយគ្មានការតស៊ូនោះ ជីវិតយើងនឹងគ្មានពេលប្រែនោះទេ ។ប៉ុន្តែបើប្រឹងតស៊ូនោះភាពនៃជោគជ័យ គឺមិនសូន្យទេ ។ ក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិតនៅទីនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងកើតមកក្នុងគ្រួសារក្រីក្រ សូមកុំរវល់តែតវ៉ានឹងព្រហ្មលិខិត ។យើងមិនដឹងថាព្រហ្មលិខិតចារយ៉ាងម៉េចទេ, គ្មាននរណាដឹងទេ, សូម្បីតែគ្រូទាយ ក៏អត់ដឹងខ្លួនឯងដែរ ។ សម្ដេចធិបតីបញ្ជាក់ថា អត់មានអ្នកណាដឹងថា ទៅថ្ងៃមុខយ៉ាងម៉េចទេ ប៉ុន្តែអ្វីដែលយើង អាចទាយបាន បើយើងមិនប្រឹង គឺយើងអត់ជោគជ័យ ។តែបើយើងប្រឹងភាពនៃជោគជ័យ អត់សូន្យទេ ហើយបើយើងប្រឹងមិនបោះបង់ ភាពជោគជ័យ នឹងមានកម្រិតខ្ពស់ ។ សម្ដេចធិបតីបានលើកទឹកចិត្តដល់សិស្ស និស្សិត ដោយបង្ហាញនូវសកម្មភាពដែលត្រូវពុះពារថា គម្លាតនៃជីវភាព ជួនកាលយើងមិនអាចតវ៉ាបានទេ ព្រោះបើយើងកើតនៅក្នុងគ្រួសារដែលមានជីវភាពទាបជាមួយអ្នកមានជីវភាពខ្ពស់ជាងយើង ប៉ុន្ដែការខិតខំប្រឹងប្រែងរបស់ប្អូនៗ ក្មួយៗ នឹងធ្វើឱ្យមានការខុសគ្នានៅក្នុងរយៈពេល២០ឆ្នាំ ។ គម្លាតខួរក្បាលមនុស្សឱ្យតែមានឱកាស មិនប្រាកដថាកូនអ្នកមាននៅភ្នំពេញ រៀនពូកែជាងកូនអ្នកមានជីវភាពមិនល្អនៅខេត្តព្រះសីហនុ ឬ…
-
ក្រសួងសេដ្ឋកិច្ច៖ បញ្ឈប់ការផ្តល់រង្វាន់លើគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករត្រឹមថ្ងៃទី៣០ កញ្ញា

ភ្នំពេញ៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការដាច់ខាតដោយបញ្ជាឱ្យបញ្ឈប់ទាំងស្រុងនូវការផ្តល់ ឬការប្តូររង្វាន់ នៅលើផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទនិងភេសជ្ជៈមានជាតិស្ករតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខជាកំហិត។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ដើម្បីអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល។ វិធានការនេះតម្រូវឱ្យម្ចាស់សហគ្រាសផលិត នាំចូល និងចែកចាយផលិតផលគ្រឿងស្រវឹង ព្រមទាំងភេសជ្ជៈមានជាតិស្ករទាំងអស់អនុវត្តតាមការណែនាំសំខាន់ៗមួយចំនួន។ ក្នុងសេចក្តីណែនាំចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ជាវិធានការដាច់ខាត ក្រសួងតម្រូវឱ្យបញ្ឈប់ទាំងស្រុងរាល់ការផ្តល់ ឬប្តូរជារង្វាន់តាមរយៈក្រវិលកំប៉ុង, គម្របដប ឬទម្រង់ផ្សេងៗទៀត ដូចជាការចាប់ឆ្នោត កាតកោស គូប៉ុង និងកម្មវិធីរង្វាន់ឌីជីថល ជាដើម ដោយត្រូវបញ្ចប់ឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ទន្ទឹមនឹងនេះ ការចែកចាយ ឬផ្តល់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករដោយឥតគិតថ្លៃ ក៏មិនត្រូវបានអនុញ្ញាតឡើយ។ បើតាមក្រសួងសេដ្ឋកិច្ច ចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅ គ្រប់សហគ្រាសនិងអ្នកចែកចាយបន្ត ត្រូវបញ្ឈប់ការបញ្ជាទិញ នាំចូល ឬផលិតថ្មីនូវសំបកវេចខ្ចប់ដែលមានរង្វាន់ទាំងនោះ។ ទោះជាយ៉ាងណា ក្រសួងសេដ្ឋកិច្ចនៅតែអនុញ្ញាតឱ្យមានការលក់តាមរយៈការបញ្ចុះតម្លៃពាណិជ្ជកម្ម ក្នុងកម្រិតមិនលើសពី ១៥ភាគរយនៃតម្លៃលើវិក្កយបត្រ។ ចំពោះផលិតផលជិតផុតសុពលភាព ដែលមានអាយុកាលមិនលើសពី ៦០ថ្ងៃ មុនថ្ងៃផុតកំណត់ អាចបញ្ចុះតម្លៃបានរហូតដល់ ២៥ភាគរយ ប៉ុន្តែត្រូវជូនដំណឹងទៅអគ្គនាយកដ្ឋានពន្ធដារជាមុន។ ក្រៅពីនេះក្រុមហ៊ុនអាចលក់ដោយមានបន្ថែមអត្ថប្រយោជន៍ជាទំនិញ…
-
(ប្រអប់វិភាគស៊ីជម្រៅ) លោកតាប្រាប់ទៅថៃថាប្រទេសដែលមានកិត្តិយស មិនមែនជាប្រទេសដែលចង្អុលម្រាមដៃទៅអ្នកដទៃ ដើម្បីលាក់បញ្ហារបស់ ខ្លួននោះទេ

ភ្នំពេញ៖អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកនយោបាយថៃ និងអ្នកអត្ថាធិប្បាយមួយចំនួនលើប្រព័ន្ធផ្សព្វផ្សាយ បានប្រើពាក្យ «Scambodia» ដើម្បីប្រមាថ និងបង្កាច់កម្ពុជា។ ពាក្យនេះមិនមែនជាការរិះគន់ប្រកបដោយវិជ្ជាជីវៈ ឬផ្អែកលើអង្គហេតុដែលបានស្រាវជ្រាវយ៉ាងគ្រប់ជ្រុងជ្រោយនោះទេ ប៉ុន្តែជាការបង្កើត “ស្លាក” (label) មួយ ដើម្បីបង្វែរមតិសាធារណៈ ឱ្យជឿថា ឧក្រិដ្ឋកម្មអនឡាញ គឺជាបញ្ហារបស់កម្ពុជាតែម្នាក់ឯង ខណៈដែលប្រទេសខ្លួនឯងគ្មានទំនាក់ទំនងអ្វីឡើយ។ប៉ុន្តែការពិត មិនដែលស្ថិតក្រោមការគ្រប់គ្រងរបស់នរណាម្នាក់ឡើយ។ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ប៉ូលិសតំបន់ទី៥ របស់ថៃ បានចុះបង្ក្រាបទីតាំងប្រតិបត្តិការ Scam Online មួយនៅស្រុកសារ៉ាភី ខេត្តឈៀងម៉ៃ ដោយចាប់ខ្លួនជនជាតិចិន ១១ នាក់ និងជនជាតិមីយ៉ាន់ម៉ា ៤ នាក់ ដែលបានជួលផ្ទះប្រណីតក្នុងតម្លៃប្រមាណ ៨០,០០០ បាតក្នុងមួយខែធ្វើជាមូលដ្ឋានប្រតិបត្តិការ។ តាមការចុះផ្សាយរបស់ Bangkok Post ក្រុមនេះបានក្លែងខ្លួនជាបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនដឹកជញ្ជូនដើម្បីទាក់ទងជនរងគ្រោះនៅក្នុងប្រទេសចិន។ ពួកគេបោកបញ្ឆោតឱ្យជនរងគ្រោះដំឡើងកម្មវិធីដែលអនុញ្ញាតឱ្យពួកគេចូលប្រើព័ត៌មានផ្ទាល់ខ្លួន រួចយកព័ត៌មានទាំងនោះទៅប្រព្រឹត្តអំពើក្លែងបន្លំហិរញ្ញវត្ថុ។ ប្រាក់ដែលទទួលបានពីការបោកប្រាស់ ត្រូវបានផ្ទេរតាមរយៈរូបិយប័ណ្ណឌីជីថល (Cryptocurrency) ដើម្បីលាក់ដានប្រតិបត្តិការ។ក្នុងការឆ្មក់ចូលនោះ អាជ្ញាធរបានរឹបអូសទូរសព្ទដៃ ៦៧ គ្រឿង iPad ៧ គ្រឿងនិងកុំព្យូទ័រយួរដៃ…
-
កម្ពុជាបង្ហាញដល់ទូរទស្សន៍ជប៉ុន TBS ពីយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ជប៉ុន TBS (Tokyo Broadcasting System Television) កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដោយបង្ហាញ ពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ក្នុងបទសម្ភាសន៍ទូរទស្សន៍ជប៉ុន TBS ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា មិនមែនជាបញ្ហារបស់កម្ពុជា តែឯងនោះទេ ប៉ុន្តែជាវិបត្តិឧក្រិដ្ឋកម្មឆ្លងដែនដែលកំពុងកើតមាននៅក្នុងប្រទេស ជាច្រើន។ ក្នុងនោះ ក្រុមឧក្រិដ្ឋជនបានលួងលោម ជនបរទេសពីសញ្ជាតិផ្សេងៗ ឱ្យមកប្រើប្រាស់ទឹកដីកម្ពុជាជាទីតាំងប្រព្រឹត្ត សកម្មភាពឆបោក ដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ របស់ប្រទេស។ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានប្រមូលផ្តុំកម្លាំង និងមធ្យោបាយគ្រប់ផ្នែក ដើម្បីបើកយុទ្ធនាការបង្ក្រាប និងបោសសម្អាតបណ្តាញ ឧក្រិដ្ឋកម្ម ឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងដាក់ចេញវិធានការច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការកើតឡើងវិញ។នេះបើតាមឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ…
-
កាស៊ីណូពាក់ព័ន្ធការឆបោកអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់។ កាស៊ីណូជាច្រើនត្រូវបានដកហូតអាជ្ញាបណ្ណ។ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពី «ការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នៅអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ។ ក្នុងសិក្ខាសាលានេះ អាជ្ញាធរពាក់ព័ន្ធបានបញ្ជាក់ពីការប្តេជ្ញាចិត្តទប់ស្កាត់បទល្មើសអនឡាញ ក្នុងវិស័យល្បែងពាណិជ្ជកម្ម។ លោក យ៉េត វីណែល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ កាស៊ីណូចំនួន ១៩ បានផ្អាកអាជីវកម្មដោយសារវិបត្តិ, កាស៊ីណូចំនួន ១៩ ត្រូវបានដកហូតអាជ្ញាប័ណ្ណ, កាស៊ីណូចំនួន ៣៣ ត្រូវបានព្យួរអាជ្ញាប័ណ្ណ និងកាស៊ីណាចំនួន ៤ បានផុតសុពលភាពអាជ្ញាប័ណ្ណ។ បច្ចុប្បន្ន កាស៊ីណូដែលកំពុងដំណើរការអាជីវកម្មមានចំនួនសរុប ១២៤ ហើយអាជ្ញាប័ណ្ណទាំងអស់នឹងផុតសុពលភាពនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ ការបន្តផ្តល់អាជ្ញាប័ណ្ណនាពេលខាងមុខ នឹងត្រូវផ្អែកលើការវាយតម្លៃយ៉ាងតឹងរ៉ឹង ដោយធានាថា កាស៊ីណូនីមួយៗមិនមានជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកអនឡាញឡើយ។ លោក យ៉េត វីណែល បានបន្ថែមថា អគ្គលេខាធិការដ្ឋានបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចាត់វិធានការចំពោះទីតាំងល្បែងពាណិជ្ជកម្មដែលប្រព្រឹត្តល្មើសច្បាប់ ឬជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាក់ស្តែង ក្នុងរយៈពេល៣ខែកន្លងមកនេះ អគ្គលេខាធិការដ្ឋានបានស្នើទៅគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដើម្បីដកហូតអាជ្ញាប័ណ្ណកាស៊ីណូចំនួន ១២ ដែលត្រូវបានរកឃើញថា ពាក់ព័ន្ធនឹងសកម្មភាពឆបោកអនឡាញ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្ត…
-
ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦។ ច្បាប់ថ្មីនេះអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើនេសាទនៅដែនសមុទ្រអន្តរជាតិ និងផ្តល់សិទ្ធិឱ្យសហគមន៍នេសាទការពារដែននេសាទរបស់ខ្លួនបានកាន់តែមានប្រសិទ្ធភាព។ នៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីជលផល កាលពីថ្ងៃទី២៥ ខែមិថុនា លោក ពុំ សុថា អគ្គនាយកនៃអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ច្បាប់ស្តីពីជលផលថ្មី ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានផ្តល់អត្ថប្រយោជន៍ជាច្រើនលើសពីច្បាប់ចាស់។ លោកបានបញ្ជាក់ថា ប្រជានេសាទអាចធ្វើនេសាទនៅដែនសមុទ្រអន្តរជាតិបាន ប៉ុន្តែត្រូវគោរពតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។ ជាមួយគ្នានេះ ប្រជាសហគមន៍នេសាទក៏មានសិទ្ធិការពារដែននេសាទសហគមន៍របស់ខ្លួន ដើម្បីទប់ស្កាត់ការចូលនេសាទខុសច្បាប់ពីសំណាក់ទូកនេសាទខាងក្រៅ។ លើសពីនេះ ច្បាប់ថ្មីក៏បានកំណត់អំពីទំហំ និងប្រភេទឧបករណ៍នេសាទឱ្យសមស្របទៅតាមតំបន់នេសាទនៃសហគមន៍នីមួយៗផងដែរ។ លោកអគ្គនាយកបានបន្ថែមថា ច្បាប់ស្តីពីជលផលថ្មីនេះ មានគោលបំណងគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍវិស័យជលផលឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាព ព្រមទាំងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការពារបរិស្ថានផងដែរ។ ដោយឡែក លោក សូ សុន តំណាងសហគមន៍នេសាទផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានលើកឡើងថា ច្បាប់ស្តីពីជលផលថ្មីនេះ មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជានេសាទតាមសហគមន៍ ព្រោះវាបានផ្តល់ព័ត៌មាន និងចំណេះដឹងទូលំទូលាយ ដែលជួយឱ្យសហគមន៍យល់ដឹងកាន់តែច្បាស់អំពីការអនុវត្តនេសាទឱ្យបានត្រឹមត្រូវតាមច្បាប់។ លោក សូ សុន…
-
កម្ពុជាជាប់លេខ១ លើពិភពលោកផ្នែកគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ ឆ្នាំ២០២៦

ភ្នំពេញ៖កម្ពុជាត្រូវបានទស្សនាវដ្តី និងស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញរបស់សហរដ្ឋអាមëរិក U.S. News & World Report បានវាយតម្លៃ និងចាត់ថ្នាក់លេខ១លើពិភពលោក ជាប្រទេសដែលមានការគ្រប់គ្រង ប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិប្រកប ដោយនិរន្តរភាព ឆ្នាំ២០២៦។ Read: យោងតាមបណ្តាញសារព័ត៌មាន SEA Infographics បានបញ្ជាក់ថា កម្ពុជាបានទទួលចំណាត់ថ្នាក់សកលឈរលេខ ១នាំមុខប្រទេសស្លូវេនី ដែលស្ថិតនៅលេខ២ និង ប៉ារ៉ាហ្គាយ នៅលេខ៣ ។ដោយឡែកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កម្ពុជាឈរលេខរៀងទី១ បន្តដោយប្រទេសឡាវនៅលំដាប់លេខ២ និងប្រទេសមីយ៉ាន់ម៉ាស្ថិតនៅលេខ៣។ គួរជម្រាបថា សម្រាប់កម្ពុជា ,ស្ថាប័ន U.S. News & World Report បានផ្តោតលើសូចនាករជាច្រើន ដូចជាការគ្រប់គ្រងធនធានធម្មជាតិ ទប់ស្កាត់ការបាត់បង់ព្រៃឈើបានល្អប្រសើរ ,ការការពារជីវៈចម្រុះនៅតាមតំបន់ការពារធម្មជាតិ ដែលមានរហូតដល់ប្រមាណ៤១% នៃផ្ទៃដីប្រទេស ,ការបញ្ចេញកាបូនទាប តាមរយៈយុទ្ធសាស្ត្រដាំកូនឈើបន្ថែម, ការគ្រប់គ្រងគុណភាពខ្យល់ ធនធានទឹក និងដីធ្លី។លើសូចនាករនេះ កម្ពុជាទទួលបានពិន្ទុខ្ពស់បំផុត។ សូមបញ្ជាក់ថា ថ្មីៗកន្លងមកនេះ កម្ពុជាត្រូវបានស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក U.S. News & World…