-
ក្រសួងមុខងារសាធារណៈដាក់ចេញអាទិភាពគន្លឹះ៥ ដើម្បីពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈ

ឆ្លើយតបនឹងបរិបទសកលលោកដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ក្រសួងមុខងារសាធារណៈ បានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះចំនួន ៥ចំណុចយ៉ាងមុតស្រួច ដើម្បីបង្កើនផលិតភាពការងារ និងកសាងប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ ឆ្លើយតបចំតម្រូវការប្រជាពលរដ្ឋ។ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល កាលពីសប្តាហ៍មុន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងពីអាទិភាពគន្លឹះទាំង៥ ដើម្បីបង្កើនផលិតភាពការងារ ដើម្បីជំរុញឱ្យការកែទម្រង់រដ្ឋបាលសាធារណៈកាន់តែមានប្រសិទ្ធភាពខ្ពស់។ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា អាទិភាពទាំងនោះផ្តោតលើការការពង្រឹងសមត្ថភាព និងក្រមសីលធម៌របស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់, ការរៀបចំប្រព័ន្ធការងារឱ្យមានភាពច្បាស់លាស់ និងរលូន, ការបណ្តុះស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ក្នុងអង្គភាព ព្រមទាំងការធ្វើទំនើបកម្មប្រព័ន្ធការងារតាមរយៈឌីជីថលូបនីយកម្ម និងការបំពាក់សម្ភារៈ និងការរៀបចំកន្លែងធ្វើការដែលអំណោយផលដល់ការបំពេញភារកិច្ច។ ជាអ្នកដឹកនាំប្រាកដនិយម ឯកឧត្តម ហ៊ុន ម៉ានី បានទទួលស្គាល់ថា ការកសាងប្រព័ន្ធរដ្ឋបាលសាធារណៈនៅកម្ពុជាមិនទាន់ឈានដល់ភាពល្អឥតខ្ចោះនៅឡើយទេ ហើយតែងតែជួបប្រទះនូវឧបសគ្គ។ ឯកឧត្តម បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ថា នៅក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាស្មុគស្មាញ ដូចជា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសម្ពាធសេដ្ឋកិច្ចសកល កម្ពុជាចាំបាច់បំផុតត្រូវតែងើបឈរ ពង្រឹងកម្លាំងផ្ទៃក្នុង និងធានាឱ្យបាននូវការឯកភាពគ្នា ដើម្បីធ្វើឱ្យប្រព័ន្ធរដ្ឋបាលកាន់តែមានភាពធន់ និងរឹងមាំ អាចទប់ទល់នឹងកត្តាខាងក្រៅបាន។…
-
សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសិស្សានុសិស្ស និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីគាំទ្រដល់ដំណើរការកសាងមូលធនមនុស្សឌីជីថលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល ក៏ដូចជាបំពេញបន្ថែមលើការអនុវត្ត “កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” ក.ប.ទ. បានបង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.)” ដែលជាកម្មវិធីផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ (ជំនួយហិរញ្ញវត្ថុ មិនមែនជាអាហារូបករណ៍)។ ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ នេះ ក.ប.ទ. នឹងវាយតម្លៃជ្រើសរើសបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៦ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់ ក.អ.ជ.ឌ. ចំនួន ៧ ដែលមានជំនាញ លក្ខខណ្ឌ និងអត្ថប្រយោជន៍ដូចខាងក្រោម៖ក. គ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (Cambodia Academy of Digital Technology)‐ វិស្វកម្មសុសវែរ (Software Engineering)‐ វិទ្យាសាស្ត្រទិន្នន័យ (Data Science)‐ ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce)‐ វិស្វកម្មទូរគមនាគមន៍និងបណ្ដាញ (បញ្ចូលមុខវិជ្ជា ផ្កាយរណប) (Telecommunications and Networking Engineering [Including Satellite])‐ សន្តិសុខសាយប័រ (Cybersecurity)វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Institute…
-
កម្ពុជា អំពាវនាវឱ្យអន្តរជាតិរួមគ្នាប្រឆាំងអំពើហិង្សាផ្លូវភេទក្នុងតំបន់ជម្លោះ ខណៈនារីខ្មែរដែលត្រូវទាហានថៃ រំលោភបូកនៅបន្តរង់ចាំយុត្តិធម៌

កម្ពុជា បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តរួមគ្នានៅលើឆាកអន្តរជាតិ ដើម្បីលុបបំបាត់អំពើហិង្សាផ្លូវភេទនៅក្នុងតំបន់ជម្លោះជុំវិញពិភពលោក ស្របពេលកំពុងដុតដៃដុតជើងទាមទារយុត្តិធម៌ក្នុងករណីទាហានថៃរំលោភបូកលើយុវតីខ្មែរម្នាក់ ដែលជាពលករចំណាកស្រុក។ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់នៅថ្ងៃសុក្រនេះថា នៅក្នុងកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.) កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ ដោយអំពាវនាវឱ្យមានការប្តេជ្ញាចិត្តរួមគ្នាមួយនៅលើឆាកអន្តរជាតិ ដើម្បីបញ្ចប់អំពើហិង្សាផ្លូវភេទនៅក្នុងតំបន់ជម្លោះ។ ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «ការគោរព និងការលើកកម្ពស់ច្បាប់អន្តរជាតិចំពោះជនរងគ្រោះនៃអំពើហិង្សាផ្លូវភេទក្នុងជម្លោះ» ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា គ្រប់ភាគីជម្លោះទាំងអស់ មិនថារដ្ឋ ឬជាតួអង្គមិនមែនរដ្ឋនោះឡើយ ដាច់ខាតត្រូវតែគោរពតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធទាំងឡាយរបស់ក្រុមប្រឹក្សាសន្តិសុខ។ ឯកឧត្តមឯកអគ្គរាជទូត បានបន្ថែមទៀតថា ជនល្មើសដែលប្រព្រឹត្តអំពើហិង្សាផ្លូវភេទនៅក្នុងអំឡុងពេលមានជម្លោះ ត្រូវតែប្រឈមមុខនឹងការស៊ើបអង្កេត និងការកាត់ទោសតាមនីតិវិធីតុលាការជាដាច់ខាត ដោយធានាឱ្យបាននូវភាពយុត្តិធម៌ ត្រឹមត្រូវ ជឿទុកចិត្តបាន និងត្រូវគិតគូរខ្ពស់ដល់ជនរងគ្រោះ។ ជាមួយគ្នានោះដែរ ឯកឧត្តមបានរំលឹកថា វិធីសាស្ត្រដែលផ្តោតលើការគាំពារ និងគិតគូរដល់ផលប្រយោជន៍របស់ជនរងគ្រោះ ត្រូវតែស្ថិតនៅជាស្នូលនៃរាល់ចំណាត់ការ និងយន្តការដោះស្រាយទាំងអស់។ ការអំពាវនាវនេះធ្វើឡើងស្របពេលដែលកម្ពុជាកំពុងបន្តទាមទារយុត្តិធម៌ក្នុងករណីយុវតីខ្មែរម្នាក់ ដែលត្រូវទាហានឈុតខ្មៅថៃ៧នាក់រួមគ្នាចាប់រំលោភ នៅពេលឆ្លងដែនពីថៃចូលមកកម្ពុជាវិញ ក្នុងពេលប្រទេសទាំងពីមានជម្លោះព្រំដែន។ លោក ស៊្រាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃសុក្រនេះថា…
-
ការស្តារនីតិសម្បទារបស់ជនជាប់ឃុំសម្រេចបានលទ្ធផលល្អបន្តទៀតក្នុងឆមាសទី១ឆ្នាំនេះ

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ មានទណ្ឌិតចូលរួមកម្មវិធីអប់រំកែប្រែក្រៅប្រព័ន្ធ កម្មវិធីបំណិនជីវិត និងចលនាប្រឡងប្រណាំងកែប្រែខ្លួន ចំនួន១ ៨៩៧នាក់ ក្នុងនោះមានស្ត្រីចំនួន ១៦៧នាក់។យោងតាមការផ្សព្វផ្សាយរបស់ក្រសួងមហាផ្ទៃ ការស្តារនីតិសម្បទា និងថែទាំសុខភាពជនជាប់ឃុំ សម្រេចបានលទ្ធផលល្អបន្តទៀត នៅក្នុង៦ខែដើមឆ្នាំ២០២៦នេះ។ ពួកគេត្រូវបានវាយតម្លៃថាមានការកែប្រែខ្លួនល្អ ប្រព្រឹត្តល្អ ហើយមួយចំនួនត្រូវបានរៀបចំលើកបញ្ជីឈ្មោះស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះដែរ មានទណ្ឌិតជាង ១ ៧០០នាក់ បានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លីលើជំនាញចម្រុះ រៀបចំដោយអង្គភាពពន្ធនាគារផ្ទាល់ និងក្រោមការគាំទ្រពីមជ្ឈមណ្ឌលជាតិ ព្រមទាំងអង្គការដៃគូនានា។ ដោយឡែក អគ្គនាយកដ្ឋានពន្ធនាគារ បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការ និងគ្រប់គ្រងចំពោះជំងឺឆ្លង ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើអ្នកមានជំងឺដែលងាយប្រឈមគ្រោះថ្នាក់ ដូចជាជំងឺបេះដូង វិបល្លាសស្មារតី និងជនជាប់ឃុំដែលគ្មានសាច់ញាតិជាទីពឹងពាក់។ របាយការណ៍បង្ហាញថា តាមរយៈការពង្រឹងសេវាប៉ុស្តិ៍សុខភាពពន្ធនាគារ និងការកែប្រែគុណភាពម្ហូបអាហារឱ្យកាន់តែប្រសើរឡើង ក្នុងឆមាសទី១នេះ ករណីសង្គ្រោះបន្ទាន់ ឬការបញ្ជូនជនជាប់ឃុំទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ ព្រមទាំងអត្រានៃការស្លាប់ ជារួមបានមានការថយចុះគួរឱ្យកត់សម្គាល់។ គិតមកដល់បច្ចុប្បន្ន នៅទូទាំងប្រទេសមានជនជាប់ឃុំសរុបចំនួនជាង ៦ម៉ឺ ៧ពាន់ ៦រយនាក់ ក្នុងនោះមានស្ត្រីចំនួនជាង ៤ ៥០០នាក់ រួមមាន ជនត្រូវចោទចំនួន ២២% ជនជាប់ចោទចំនួន ១០%…
-
កម្ពុជា នាំម៉ូតូផលិតក្នុងស្រុកទៅបង្ហាញនៅអ៊ីតាលី ប្រទេសល្បីលើលោកខាងឧស្សាហកម្មម៉ូតូ

កម្ពុជា បានចាប់ផ្តើមបេសកកម្មជិះម៉ូតូ ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងមីឡាន ប្រទេសអ៊ីតាលី ដើម្បីនាំយកម៉ូតូផលិតនៅកម្ពុជា ទៅដាក់តាំងបង្ហាញឲ្យពិភពលោកបានស្គាល់ក្នុងពិព័រណ៍ម៉ូតូអន្តរជាតិ ឆ្នាំ២០២៦។ បេសកកម្មនេះក៏ជាផ្នែកមួយដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាផងដែរ។ បេសកកម្មប្រកបដោយមោទនភាពមួយរបស់កម្ពុជាបានបានចាប់ផ្តើមហើយ គឺការជិះម៉ូតូលើចម្ងាយផ្លូវប្រមាណ ៣ម៉ឺនគីឡូម៉ែត្រ ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងមីឡាន ប្រទេសអ៊ីតាលី ដោយឆ្លងកាត់ជាង១៤ប្រទេស ដើម្បីចូលរួមក្នុងពិព័រណ៍ម៉ូតូអន្តរជាតិ EICMA ដែលនឹងប្រារព្ធឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីបើកជាផ្លូវការបេសកកម្មបើកបរម៉ូតូម៉ាក CALYPSO XPLORER ពីកម្ពុជាឆ្ពោះទៅកាន់ពិព័រណ៍នៅទីក្រុងមីឡាននេះ ត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី៩ ខែកក្កដា នៅផ្សារទំនើប ជីបម៉ុង មេហ្គាម៉ល ២៧១ ដោយមានការចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ ឯកឧត្តមបានបង្ហាញមោទនភាពចំពោះការបង្ហាញសមត្ថភាពនៃឧស្សាហកម្មយានយន្តក្នុងស្រុករបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។ ឯកឧត្តម ហួត ហាក់ បានកោតសរសើរចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុន Calypso Motors និងការគាំទ្រពីក្រុមហ៊ុន ជីប ម៉ុង ដោយគូសបញ្ជាក់ថា បេសកកម្មនេះមិនមែនគ្រាន់តែជាការនាំយកទោចក្រយានយន្តដែលដំឡើង និងផលិតនៅកម្ពុជាទៅចូលរួមពិព័រណ៍អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងវិនិយោគរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។ លោក វ៉ាន់ ហ្សាកូលីន ដែលជាអ្នកបើកបរម៉ូតូម៉ាក CALYPSO XPLORER ទៅអ៊ីតាលី នឹងដើរតួនាទីជាទូតសុច្ឆន្ទៈ ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ សក្តានុពលទេសចរណ៍…
-
បាតុភូត អែល នីញូ គំរាមកំហែងដំណាំកាហ្វេ, សមាគមណែនាំកុំឱ្យដាំថ្មីបើគ្មានទឹក

បាតុភូតអាកាសធាតុក្តៅខ្លាំង ឬ ស៊ុបភឺ អែល នីញូ(Super El Niño) កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទិន្នផល និងគុណភាពកាហ្វេនៅកម្ពុជា។ ក្នុងស្ថានភាពនេះប្រធានសមាគមកាហ្វេកម្ពុជា បានក្រើនរំលឹកទៅអ្នកដាំដំណាំនេះថា «ដាច់ខាតកុំទាន់ដាំដើមកាហ្វេថ្មី បើគ្មានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់» ព្រោះអាចប្រឈមនឹងការខាតបង់ទាំងស្រុង។ ឈានមកដល់ខែកក្កដា ទោះបីជាកំពុងស្ថិតក្នុងរដូវវស្សាក៏ដោយ ប៉ុន្តែឥទ្ធិពលកម្ដៅដ៏ក្តៅហួតហែង បានធ្វើឱ្យកូនកាហ្វេដែលទើបនឹងដាំថ្មីៗ ងាប់ជាបន្តបន្ទាប់។ លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជាបាននិយាយថា សូម្បីតែចម្ការកាហ្វេផ្ទាល់ខ្លួនរបស់លោក ក៏បានងាប់អស់ប្រមាណ ៣០ភាគរយទៅហើយ ក្រោយដាំបានប៉ុន្មានខែមកនេះ។ ដើម្បីទប់ទល់នឹងវិបត្តិនេះ លោកប្រធានសមាគមបានណែនាំឱ្យកសិករ ត្រូវតែពង្រឹងការគ្រប់គ្រងទឹកឱ្យបានល្អ និងត្រូវសាងសង់ ឬពង្រីកអាងស្តុកទឹកភ្លៀងទុកសម្រាប់ប្រើប្រាស់ក្នុងគ្រាខ្វះខាត។ ទោះជាជួបឧបសគ្គអាកាសធាតុក៏ដោយ របាយការណ៍បង្ហាញថា សន្ទុះនៃការដាំដុះកាហ្វេនៅកម្ពុជានៅតែមានការកើនឡើង ដោយបច្ចុប្បន្នមានផ្ទៃដីដាំដុះចន្លោះពី ៦០០ ទៅ ៨០០ហិកតាទូទាំងប្រទេស។ តំបន់ដាំដុះសំខាន់ៗ រួមមាន ខេត្តមណ្ឌលគិរី រតនគិរី កំពង់ចាម ត្បូងឃ្មុំ ពោធិ៍សាត់ កោះកុង ប៉ៃលិន និងខេត្តបាត់ដំបង។ ចំពោះពូជកាហ្វេដែលពេញនិយមបំផុតមាន ៣ប្រភេទ គឺពូជរ៉ូប៊ីស្តា (Robusta) និងអារ៉ាប៊ីកា (Arabica)…
-
អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់

(ភ្នំពេញ)៖ ក្នុងជំនួបទ្វេភាគី នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមនាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាតំបន់អាស៊ាន។ ឯកឧត្តម វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដោយចាត់ទុកថា ជាការបន្តពង្រឹងទំនាក់ទំនងមិត្តភាពរវាងកងទ័ពទាំងពីរ ស្របពេលឆ្នាំ២០២៦ ជាខួបលើកទី៦៩ នៃទំនាក់ទំនងការទូតកម្ពុជា-ម៉ាឡេស៊ី។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះតួនាទីរបស់ប្រទេសម៉ាឡេស៊ី ក្នុងការរួមចំណែករក្សាសន្តិភាពនៅកម្ពុជា កាលពីឆ្នាំ១៩៩៣ ក្រោមបេសកកម្មអ៊ុនតាក់ និងតួនាទីសម្របសម្រួលជម្លោះតាមព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ រួមទាំងការផ្តួចផ្តើមបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ អគ្គមេបញ្ជាការកងទ័ពកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ដោយមិនទទួលយកការប្រើកម្លាំងដើម្បីកែប្រែព្រំដែនឡើយ។ ក្នុងជំនួបនេះ ភាគីកម្ពុជាក៏បានស្នើឱ្យភាគីម៉ាឡេស៊ី បន្តពន្លឿនការចុះអនុស្សរណៈយោគយល់លើវិស័យការពារជាតិ ពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពគ្រប់ប្រភេទ បង្កើនការបណ្តុះបណ្តាល…
-
បាត់ដំបងទាក់ទាញភ្ញៀវទេសចរជិត២៨ម៉ឺននាក់ក្នុងឆមាសទី១ ខណៈត្រៀមបើកពិព័រណ៍ផ្លែឈើរយៈពេល១០ថ្ងៃ

ភ្នំពេញ៖ត្រឹមរយៈពេល ៦ខែដើមឆ្នាំ២០២៦ នេះ ខេត្តបាត់ដំបងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ២៨ម៉ឺននាក់។ កំណើនដ៏គួរឱ្យកត់សម្គាល់នេះត្រូវបានមន្ត្រីជំនាញអះអាងថា កើតចេញពីភាពទាក់ទាញនៃតំបន់ទេសចរណ៍កែច្នៃថ្មីៗ និងការត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ធំៗជាបន្តបន្ទាប់។ យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងក្នុងឆមាសទី១ ឆ្នាំនេះ ខេត្តដ៏មានសក្តានុពលមួយនេះ ស្រូបទាញភ្ញៀវទេសចរបានសរុបប្រមាណជិត ២៨ម៉ឺននាក់ ក្នុងនោះមានទេសចរអន្តរជាតិជាង ១៦.០០០ពាន់នាក់។ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានប្រាប់បណ្តាញព័ត៌មាន AMS ថា វត្តមានភ្ញៀវទេសចរមានការកើនឡើងយ៉ាងខ្លាំង ជាពិសេសក្នុង «រដូវកាលបៃតង» នេះ។ កត្តាដែលធ្វើឱ្យទេសចរសម្រុកទៅកម្សាន្ត ដោយសារតែចំពេលរដូវប្រមូលផលកសិផលល្បីៗ ដូចជា ទុរេនស្រុកសំឡូត រួមផ្សំនឹងអាកាសធាតុអំណោយផលត្រជាក់ស្រទុំ និងទេសភាពធម្មជាតិខៀវស្រងាត់។ កាន់តែពិសេសជាងនេះទៅទៀត ដើម្បីអបអររដូវកាលផ្លែឈើ រដ្ឋបាលខេត្តបាត់ដំបង គ្រោងរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍ផ្លែឈើឆ្នាំ២០២៦» មានរយៈពេលរហូតដល់ ១០ថ្ងៃគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដាឆាប់ៗនេះ។ ជាការរៀបចំមានរយៈពេលយូរជាងឆ្នាំមុន ក្នុងហេតុផលដើម្បីបើកឱកាសឱ្យភ្ញៀវទេសចរបានទៅកម្សាន្ត និងភ្លក្សរសជាតិផ្លែឈើធម្មជាតិប្រចាំខេត្តបាត់ដំបងកាន់តែច្រើន។ ក្រៅពីព្រឹត្តិការណ៍ចំពោះមុខ ខេត្តបាត់ដំបងក៏កំពុងមមាញឹកអភិវឌ្ឍក្រុងឱ្យកាន់តែទាក់ទាញ។ នៅក្នុងក្រុង អាជ្ញាធរបានរៀបចំសួនច្បារបៃតង សួនសិល្បៈ និងគ្រោងបង្កើត «ផ្លូវដើរកម្សាន្តស្ទឹងសង្កែ (Sangkae Walking Street)»…
-
កម្ពុជា ចូលរួម ជាមួយ ប្រទេស ជាង ១៧០ ដើម្បី កំណត់ទិសដៅ អភិបាលកិច្ចបញ្ញាសិប្បនិម្មិត សាកល

ហ្សឺណែវ៖ នា ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៦ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យ ឌីជីថល និង តំណាងមក ពី ១៧០ប្រទេស និង អង្គការ អន្តរជាតិនានា ប្រមាណ ៤០០០នាក់ បាន ជួបជុំគ្នា ក្នុង “ពិធីសម្ពោធ កិច្ចសន្ទនាសកលស្ដីពីអភិបាលកិច្ច បញ្ញាសិប្បនិម្មិត”។ តបតាមការ អញ្ជើញរបស់ ឯកឧត្ដម Antonio Gutierres អគ្គលេខាធិការ អង្គការ សហប្រជាជាតិ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាន អញ្ជើញ ជា តំណាង ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុង កិច្ចពិភាក្សា ដ៏មានសារៈសំខាន់នេះ ដែល ប្រព្រឹត្ត…
-
រាជរដ្ឋាភិបាលប្តេជ្ញាស្តារតម្លៃប្រាសាទព្រះវិហារ ក្រោយរងការខូចខាតធ្ងន់ធ្ងរ

ក្នុងឱកាសខួប១៨ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងស្តារតម្លៃប្រាសាទព្រះវិហារ ដែលជាមរតកដ៏ថ្លៃថ្លារបស់ជាតិ និងពិភពលោក។ តាមរយៈសារលិខិតអបអរខួប១៨ឆ្នាំនៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងសោកស្តាយជាទីបំផុតចំពោះមហាវិនាសកម្មមកលើប្រាសាទព្រះវិហារ កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ សម្បត្តិបេតិកភណ្ឌវប្បធម៌ជាទីគោរពសក្ការៈរបស់ខ្មែរបានខូចខាតយ៉ាងធ្ងន់ធ្ងរចំនួន៥៦២កន្លែងដោយការការវាយប្រហាររបស់យោធាថៃ ដែលជាការបំផ្លាញកិច្ចខិតខំប្រឹងប្រែងអភិរក្សក្នុងរយៈពេលជិត២០ឆ្នាំកន្លងទៅនេះ។ សម្រាប់សម្តេចធិបតី នេះជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែសម្រាប់បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល។ ចំពោះមុខការខូចខាតទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន រួមទាំងការពង្រឹងការងារយ៉ាងជិតស្និទ្ធជាមួយអង្គការយូណេស្កូ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ឬ ICC-Preah Vihear) និងដៃគូពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ។ កម្ពុជាបានវាយតម្លៃការខូចខាត និងចាត់វិធានការអភិរក្ស ព្រមទាំងស្នើសុំឱ្យមានការបញ្ជូនអ្នកជំនាញការអន្តរជាតិ ចុះពិនិត្យវាយតម្លៃការខូចខាត ជាពិសេសបាន និងកំពុងអនុវត្តសកម្មភាពបោសសម្អាតអាវុធយុទ្ធភណ្ឌ មិនទាន់ផ្ទុះ និងសំណល់គ្រាប់បែកចង្កោម ទល់ទ្រសង្គ្រោះប្រាង្គប្រាសាទកុំឱ្យដួលរលំបន្តទៀត ព្រមទាំងប្រមូលនិង អភិរក្សថ្មចម្លាក់ដែលបានបាក់បែកធ្លាក់រាយប៉ាយពាសពេញបរិវេណប្រាសាទជាដើម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់អាទិភាពដល់កិច្ចការអភិរក្ស និងស្តារតម្លៃប្រាសាទព្រះវិហារ ក្នុងទិសដៅច្បាស់លាស់…