Category: ព័ត៌មានជាតិ

  • ឯកឧត្ដម រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញទស្សនាពិព័រណ៍ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង ពិភាក្សា ការងារ ជាមួយ បណ្ដា ក្រុមហ៊ុន ក្នុងឱកាស សន្និសីទ បញ្ញាសិប្បនិម្មិត ពិភពលោក

    ឯកឧត្ដម រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញទស្សនាពិព័រណ៍ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង ពិភាក្សា ការងារ ជាមួយ បណ្ដា ក្រុមហ៊ុន ក្នុងឱកាស សន្និសីទ បញ្ញាសិប្បនិម្មិត ពិភពលោក

    សៀងហៃ៖ សន្និសីទ បញ្ញាសិប្បនិម្មិតពិភពលោក បាន និងកំពុង ប្រព្រឹត្ត ទៅពីថ្ងៃទី ១៧ ដល់ ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២៦ នៅក្រុង សៀងហៃ សាធារណរដ្ឋ ប្រជាមានិតចិន។ បន្ទាប់ ពី បញ្ចប់កិច្ចប្រជុំផ្លូវការ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ បាន អញ្ជើញ ទស្សនាពិព័រណ៍ បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត នៅ សាល ពិព័រណ៍ សកល នៃក្រុងសៀងហៃ អមដោយ ថ្នាក់ដឹកនាំ អង្គភាព ជំនាញ និង អ្នក ជំនាញ បច្ចេកទេស ដើម្បី ស្វែងយល់ដោយផ្ទាល់ អំពីការវិវឌ្ឍ ចុងក្រោយ នៃ បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត…

  • ផ្ទះថ្មី ២៧ខ្នងត្រូវបានប្រគល់ជូនអតីតយុទ្ធជន និងនិវត្តជន នៅស្រុកជុំគីរី ខេត្តកំពត

    ផ្ទះថ្មី ២៧ខ្នងត្រូវបានប្រគល់ជូនអតីតយុទ្ធជន និងនិវត្តជន នៅស្រុកជុំគីរី ខេត្តកំពត

    ផ្ទះចំនួន ២៧ខ្នង ត្រូវបានប្រគល់ជូន អតីតយុទ្ធជន និងនិវត្តជន នៅខេត្តកំពត។ ការប្រគល់នេះបញ្ជាក់ពីការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល​ចំពោះអតីត​យុទ្ធជន ដែលធ្លាប់​មានគុណបំណាច់ចំពោះជាតិមាតុភូមិ។ ផ្ទះចំនួន ២៧ខ្នង ដែលជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទំាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានប្រគល់ជូនអតីតយុទ្ធជន និងនិវត្តជន នៅស្រុកជុំគីរី ខេត្តកំពត។ ពិធីប្រគល់បានប្រារព្ធឡើងកាលពីថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម នឹម ច័ន្ទតារា អ្នកតំណាងរាស្ត្រខេត្តកំពត លោកជំទាវ និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត ដោយមានការចូលរួមពីមន្ត្រីនៅមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធ ។ ​ឯកឧត្តម នឹម ច័ន្ទតារា មានប្រសាសន៍ថា ការប្រគល់ផ្ទះនាពេលនេះ គឺជាការយកចិត្តទុកដាក់ និងការដឹងគុណរបស់រាជរដ្ឋាភិបាល ចំពោះអតីតយុទ្ធជន…

  • អ្នកជំនាញសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិមកទស្សនកិច្ចនៅប្រទេសកម្ពុជា

    អ្នកជំនាញសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិមកទស្សនកិច្ចនៅប្រទេសកម្ពុជា

    អ្នករាយការណ៍សិទិ្ធមនុស្សថ្មីរបស់អង្គការសហប្រជាជាតិ នឹងមកវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារយៈពេល១២ថ្ងៃ។ លោកត្រូវបានតែងតាំងឲ្យកាន់តំណែងនេះ ជំនួសអ្នករាយការណ៍ជនជាតិថៃ Vitit Muntarbhorn ដែលត្រូវកម្ពុជាស្តីបន្ទោសថា មិនបានបំពេញភារកិច្ចរបស់ខ្លួនដោយឯករាជ្យ អព្យាក្រឹត និងឥតលម្អៀង។ លោក ថម អេនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅប្រទេសកម្ពុជា គ្រោងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែកក្កដានេះ រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកអេនឌ្រូនឹងវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងបញ្ហាពាក់ព័ន្ធនឹងការជួញដូរមនុស្ស ជម្លោះព្រំដែន សេរីភាពបញ្ចេញមតិ សេរីភាពបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី ព្រមទាំងសិទ្ធិរបស់ក្រុមជនដែលសិ្ថតនៅក្នុងស្ថានភាពងាយរងគ្រោះ។ អ្នករាយការណ៍ពិសេសនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន តំណាងសង្គមស៊ីវិល ជនរងគ្រោះ អ្នករស់រានមានជីវិតពីការរំលោភបំពាន ព្រមទាំងភាគីពាក់ព័ន្ធនានាផ្សេងទៀត។ ក្នុងរយៈពេល១២ថ្ងៃនៃការស្នាក់នៅកម្ពុជា អ្នករាយការណ៍ពិសេសនឹងធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ លោក Tom Andrews នឹងបង្ហាញនូវរបាយការណ៍នៃដំណើរទស្សនកិច្ចរបស់លោកដល់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅខែតុលា ឆ្នាំ ២០២៦។ នេះគឺជាបេសកកម្មលើកដំបូងរបស់លោក Tom Andrews មកកាន់ប្រទេសកម្ពុជា បន្ទាប់ពីអ្នកជំនាញសិទ្ធិមនុស្សជនជាតិអាមេរិកកាំងរូបនេះ ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា…

  • បិទបញ្ចប់សិក្ខាសាលាអន្តរក្រសួង/ស្ថាប័ន ស្តីពី “ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន”

    បិទបញ្ចប់សិក្ខាសាលាអន្តរក្រសួង/ស្ថាប័ន ស្តីពី “ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន”

    ភ្នំពេញ៖បន្ទាប់ពីបានដំណើរការអស់រយៈពេល ២ថ្ងៃរួចមក សិក្ខាសាលាអន្តរក្រសួង/ស្ថាប័ន ក្រោមប្រធានបទ “ច្បាប់មនុស្សធម៌ អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន” ត្រូវបានបិទបញ្ចប់ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះតំណាងសមាជិក សមាជិកានៃអង្គសិក្ខាសាលាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទ​ក្រហមកម្ពុជា ដែលបានរៀបចំសិក្ខាសាលានេះឡើង ដែលអនុញ្ញាតឱ្យតំណាងក្រសួង-ស្ថាប័នទាំង ១៩ ទទួលបានចំណេះដឹង​បន្ថែមយ៉ាងទូលំទូលាយ លើគោលការណ៍ជាមូលដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិ តាមរយៈការធ្វើបទបង្ហាញ និងការបកស្រាយ​រាល់សំណួរ-ចម្លើយពីសំណាក់គ្រូឧទ្ទេស។ ចំណេះដឹង និងបទពិសោធន៍ទាំងនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការបន្តអនុវត្ត​ភារកិច្ច​រៀងៗខ្លួន ប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ និងស្មារតីមនុស្សធម៌ ព្រមទាំងបន្តផ្សព្វផ្សាយតម្លៃនៃច្បាប់មនុស្សធម៌​អន្តរជាតិឱ្យកាន់តែទូលំទូលាយ។ ក្នុងឱកាសនេះដែរ លោកស្រី ក្លេម៉ង់ទីន រ៉ង់ដល(Clémentine Rendle) ទីប្រឹក្សាគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ផ្នែកច្បាប់ប្រចាំតំបន់ បានថ្លែងថាការគោរពច្បាប់មនុស្សធម៌អន្តរជាតិ គឺទាមទារឱ្យមានការបណ្តុះបណ្តាលច្បាស់លាស់ និងការផ្សព្វផ្សាយជាប្រចាំ ដែលជាគ្រឹះដ៏សំខាន់ក្នុងការបង្កើតវប្បធម៌នៃការយល់ដឹង។ ភាពជោគជ័យនៃការអនុវត្តច្បាប់នេះ គឺអាស្រ័យលើការប្តេជ្ញាចិត្តរួមគ្នា ទាំងកម្រិតបុគ្គល និងស្ថាប័ន ហើយ ICRC ត្រៀមខ្លួនជាស្រេចក្នុងការសហការ​ជាមួយសមាគម​ជាតិ និងក្រសួង-ស្ថាប័ន…

  • កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦

    កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦

    ភ្នំពេញ៖ ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងារមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា (ក.អ.យ.ក.) និងក្រុមការងារពាក់ព័ន្ធ នៅទីស្តីការក្រសួង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តគម្រោង ពិនិត្យលើលទ្ធផលការងារដែលសម្រេចបាន និងពិភាក្សាលើបញ្ហាប្រឈម ព្រមទាំងកំណត់ទិសដៅអនុវត្តការងារសម្រាប់ឆមាសបន្ត។ កិច្ចពិភាក្សាបានផ្តោតសំខាន់លើការងារប្រតិបត្តិការមជ្ឈមណ្ឌល ការងារបណ្តុះបណ្តាល និងការងារពាក់ព័ន្ធផ្សេងៗ ដើម្បីធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបទៅនឹងគោលដៅនៃការលើកកម្ពស់សមត្ថភាពឌីជីថលនៅតាមសហគមន៍។ ជាលទ្ធផល ក្រុមការងាររបស់ ក.ប.ទ. និង ក.អ.យ.ក. បានឯកភាពគ្នាលើទិសដៅ និងផែនការសកម្មភាពសម្រាប់បន្តជំរុញការអនុវត្តគម្រោង ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការគាំទ្រដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលក្នុងសហគមន៍។ គួរបញ្ជាក់ថា ម.ប.ស. ត្រូវបានផ្តួចផ្តើមកសាងឡើងដោយ ក.ប.ទ. និងមានកិច្ចសហការជាមួយ ក.អ.យ.ក. ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលនៅក្នុងសហគមន៍ ប្រកបដោយបរិយាបន្ន…

  • អ៊ុយក្រែន គាំទ្រ តួកគី ធ្វើម្ចាស់ផ្ទះជំនួបលោក Zelensky និងលោក Putin នាពេលអនាគត

    អ៊ុយក្រែន គាំទ្រ តួកគី ធ្វើម្ចាស់ផ្ទះជំនួបលោក Zelensky និងលោក Putin នាពេលអនាគត

    កៀវ ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha និយាយថា កិច្ចចរចាដែលអាចកើតមានរវាងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អាចនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសតួកគី ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាម ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan នៅទីក្រុងកៀវ កាលពីថ្ងៃ ព្រហស្បតិ៍, លោក Sybiha បានបញ្ជាក់ថា ការចរចាណាមួយ ជាពិសេសកិច្ចប្រជុំដែលអាចកើតមានរវាងលោក Zelensky និងលោក Putin អាចធ្វើឡើងនៅប្រទេសតួកគី ។ លោក Sybiha បន្តថា ការចរចាដោយផ្ទាល់នៅកម្រិតខ្ពស់បំផុត អាចជួយជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម ។ ដូច្នេះ លោកជឿជាក់ថា មានតែកិច្ចប្រជុំកំពូលរបស់មេដឹកនាំប៉ុណ្ណោះ ដែលអាចចាក់បញ្ចូលសន្ទុះថ្មីទៅក្នុងដំណើរការសន្តិភាព ។ ជាមួយគ្នានេះ លោក Sybiha បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីតួកគី លោក Tayyip Erdogan ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន…

  • ប្រមុខការទូតកម្ពុជា ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននៅប្រទេសហ្វីលីពីន

    ប្រមុខការទូតកម្ពុជា ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននៅប្រទេសហ្វីលីពីន

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នេះនៅក្រុងម៉ានីលសាធារណរដ្ឋហ្វីលីពីនតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសហ្វីលីពីន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ នេះ នឹងប្រព្រឹត្តទៅ​ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួម»។ កិច្ចប្រជុំនេះ នឹងផ្តល់ជាឱកាសដ៏វិសេសវិសាលមួយ សម្រាប់អាស៊ាន និងដៃគូខាងក្រៅ ក្នុងការផ្លាស់ប្តូរទស្សនៈ ស្តីពីការវិវត្ត​ក្នុងតំបន់ និងអន្តរជាតិ ក្នុងបរិបទនៃការកើនឡើងនូវទិដ្ឋភាពភូមិសាស្ត្រនយោបាយ កាន់តែស្មុគស្មាញ និងប្រែប្រួលលឿន​រហ័ស។ ក្រសួងការបរទេសបានឱ្យដឹងទៀតថា ក្រៅពីកិច្ចប្រជុំខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួម​ក្នុងសកម្មភាព​សំខាន់ៗផ្សេងទៀត រួមមាន៖ ព្រឹត្តិការណ៍ខួបគម្រប់ ៥០ឆ្នាំ នៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដើម្បីគូសបញ្ជាក់ឡើងវិញនូវគោលការណ៍ដ៏យូរអង្វែងរបស់អាស៊ាន ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិ​បត្តិការ​ដែលផ្អែកលើច្បាប់។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងចូលរួមកិច្ចប្រជុំផ្សេងទៀត ក្រោមក្របខ័ណ្ឌតំបន់ និងសន្តិសុខលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសអាស៊ីបូព៌ា សម្រាប់ដោះស្រាយបញ្ហាប្រឈមនានាផងដែរ។ នៅប្រទេសហ្វីលីពីនដដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន…

  • កម្ពុជាចូលរួមជាសមាជិកស្ថាបនិកអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក (WAICO)

    កម្ពុជាចូលរួមជាសមាជិកស្ថាបនិកអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក (WAICO)

    កម្ពុជាបានក្លាយជាសមាជិកស្ថាបនិកនៃអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក ហៅកាត់ថា វ៉ៃកូ (WAICO) បន្ទាប់ពីឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតអង្គការនេះ។ ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើត អង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក ឬ ហៅកាត់ថា វ៉ៃកូ (WAICO) ពិធីចុះហត្ថលេខា បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ ប្រទេសចិន ដោយមានប្រទេសចំនួន ២៩ ចូលរួមជាសមាជិកស្ថាបនិក ក្នុងនោះមានប្រទេសនៅអាស៊ីចំនួន១២ ប្រទេសនៅអាព្រិកចំនួន១០ និងប្រទេសផ្សេងៗទៀតដូចជា រុស្ស៊ី បេឡារុស ស៊ែប៊ី គុយបា ប្រេស៊ីល និងវ៉េណេស៊ុយអេឡា។ តំណាងអង្គការអន្តរជាតិជាច្រើន រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏មានវត្តមានក្នុងពិធីនោះផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អង្គការ WAICO ត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញការសហប្រតិបត្តិការអន្តរជាតិលើវិស័យបញ្ញាសិប្បនិម្មិត (AI) ដោយផ្តោតលើការលើកកម្ពស់នវានុវត្តន៍ ការអភិវឌ្ឍ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តទាក់ទាញវិនិយោគិនចិនធំៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តទាក់ទាញវិនិយោគិនចិនធំៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

    ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តធ្វើសកម្មភាពការទូតសេដ្ឋកិច្ចយ៉ាងសកម្ម ដោយជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចិនធំៗជាច្រើន ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់កម្ពុជា និងទាក់ទាញគម្រោងវិនិយោគថ្មីៗមកកាន់ប្រទេស។ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតីបានជួបពិភាក្សាការងារជាបន្តបន្ទាប់ជាមួយថកនាក់ដឹកនាំជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុនឈានមុខរបស់ចិន ដែលធ្វើអាជីវកម្មលើសក្តានុពលនានា ដូចជាវិស័យរ៉ែ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម កសិ-ឧស្សាហកម្ម បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតជាដើម។ ក្នុងចំណោមនោះ សម្តេចធិបតីបានជួបលោក Wang Shilei ប្រធានក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ដែលជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមដ៏ធំរបស់ចិន និងជាក្រុមហ៊ុនឈានមុខមួយលើពិភពលោក ក្នុងវិស័យរុករករ៉ែ កែច្នៃ និងផលិតលោហៈ។ សម្តេចធិបតីក៏បានជួបលោក Dai Hegen ប្រធានក្រុមប្រឹក្សាភិបាល China Railway Construction Corporation ដែលជាក្រុមហ៊ុនសំណង់ និងវិស្វកម្មដ៏ធំបំផុតមួយរបស់ចិន និងលើពិភពលោក មានបទពិសោធន៍លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាផ្លូវរថភ្លើងល្បឿនលឿន ប្រព័ន្ធរថភ្លើងក្រោមដី ផ្លូវល្បឿនលឿន ស្ពាន និងកំពង់ផែ។ ក្នុងវិស័យថាមពល…

  • កម្ពុជា និងចិន ចុះហត្ថលេខាជាផ្លូវការ បើកផ្លូវឱ្យនាំចេញផ្លែខ្នុរស្រស់ខ្មែរទៅកាន់ទីផ្សារចិន

    កម្ពុជា និងចិន ចុះហត្ថលេខាជាផ្លូវការ បើកផ្លូវឱ្យនាំចេញផ្លែខ្នុរស្រស់ខ្មែរទៅកាន់ទីផ្សារចិន

    កម្ពុជា និងចិនបានឈានដល់របត់ប្រវត្តិសាស្ត្រថ្មីមួយទៀតនៅក្នុងការដោះដូរពាណិជ្ជកម្ម។ កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នារដ្ឋធានីប៉េកាំង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ Sun Meijun រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយចិន បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ។ ឯកសារទីមួយ គឺអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យចត្តាឡីស័កដំណាំ និងបសុសត្វ ព្រមទាំងការនាំចេញ-នាំចូលចំណីអាហារដែលមានសុវត្ថិភាព។ ចំណែកឯកសារទីពីរ ដែលមានសារសំខាន់បំផុតមួយសម្រាប់ប្រជាកសិករខ្មែរ គឺពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែខ្នុរស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។ ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា នេះគឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចាបើកទីផ្សារអន្តរជាតិ និងការកសាងទំនុកចិត្តលើគុណភាពកសិផលខ្មែរ។ តាមរយៈពិធីសារភូតគាមអនាម័យនេះ លក្ខខណ្ឌបច្ចេកទេសត្រូវបានកំណត់យ៉ាងច្បាស់លាស់ ចាប់តាំងពីដំណាក់កាលថែទាំ ប្រមូលផល សម្អាត កែច្នៃ វេចខ្ចប់ រហូតដល់ការដឹកជញ្ជូន។ គោលដៅចម្បងនៃវិធានការនេះ គឺធានាឱ្យបានថា រាល់កសិផលនាំចេញទាំងអស់ គឺគ្មានផ្ទុកមេរោគ សារធាតុគីមី សត្វល្អិតចង្រៃ ឬជំងឺឆ្លងផ្សេងៗ ដែលអាចបង្កហានិភ័យដល់សុខភាពមនុស្ស សត្វ និងដំណាំឡើយ។ ក្រសួងកសិកម្មបានអំពាវនាវដល់អ្នកផលិត និងក្រុមហ៊ុននាំចេញទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនឱ្យបានល្អប្រសើរ ដើម្បីធានាបាននូវនិរន្តរភាពនៃការនាំចេញដោយជោគជ័យ ព្រមទាំងរក្សាបាននូវកេរ្តិ៍ឈ្មោះកសិផលជាតិនៅលើឆាកអន្តរជាតិ។…