Category: ព័ត៌មានជាតិ

  • តម្លៃប្រេងធ្លាក់ចុះជាង ៥% ក្រោយអាមេរិក-អ៊ីរ៉ង់ផ្អាកប្រយុទ្ធគ្នា

    តម្លៃប្រេងធ្លាក់ចុះជាង ៥% ក្រោយអាមេរិក-អ៊ីរ៉ង់ផ្អាកប្រយុទ្ធគ្នា

    បរទេស ៖ តម្លៃប្រេងធ្លាក់ចុះជាង ៥% ដោយសារមានក្តីសង្ឃឹមថ្មី លើកិច្ចព្រមព្រៀង រវាងអាមេរិក និងអ៊ីរ៉ង់ ពោលគឺបន្ទាប់ពីគូជម្លោះទាំងពីរផ្អាកប្រយុទ្ធ ក្រោយវាយប្រហារគ្នា បានជាង១០ថ្ងៃ។ តម្លៃប្រេងបានធ្លាក់ចុះយ៉ាងខ្លាំង នៅពេលទីផ្សារអាស៊ីបើកដំណើរការ នាព្រឹកថ្ងៃចន្ទនេះ ខណៈដែលវិនិយោគិនមានអារម្មណ៍ធូរស្រាលខ្លះៗ តែដោយប្រុងប្រយ័ត្ន បន្ទាប់ពីមិនមានការវាយប្រហាររបស់អាមេរិក ទៅលើអ៊ីរ៉ង់ រយៈពេល ២យប់ជាប់ៗគ្នា ដែលនេះបានបើកផ្លូវឱ្យមានការចរចាថ្មី។ តម្លៃប្រេងឆៅប្រភេទ Brent ពីតំបន់សមុទ្រខាងជើង North Sea Brent ដែលជាស្តង់ដារអន្តរជាតិ បានធ្លាក់ចុះ ៥,៥៨% ពោលគឺមកនៅត្រឹម ៩១,៣៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅប្រភេទ West Texas Intermediate ហៅកាត់ WTI របស់អាមេរិក បានធ្លាក់ចុះ ៥,៤៦% មកនៅត្រឹម ៨៤,៤៣ ដុល្លារ។ បើតាម AFP, អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានបន្តផ្អាកការវាយប្រហារគ្នា ដែលជួយឱ្យវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ និងឧស្សាហកម្មប្រេងនៅក្នុងតំបន់ឈូងសមុទ្រទទួលបានការធូរស្រាលពីការវាយប្រហារដោយមីស៊ីល ខណៈដែលតំណាងរបស់លោក ដូណាល់…

  • អ៊ីរ៉ង់ និងរុស្ស៊ី ថ្កោលទោស អ៊ុយក្រែន វាយប្រហារនាវា អ៊ីរ៉ង់ នៅសមុទ្រ Caspian

    អ៊ីរ៉ង់ និងរុស្ស៊ី ថ្កោលទោស អ៊ុយក្រែន វាយប្រហារនាវា អ៊ីរ៉ង់ នៅសមុទ្រ Caspian

    តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានថ្កោលទោសការវាយប្រហារខុសច្បាប់របស់អ៊ុយក្រែន លើនាវាពាណិជ្ជកម្មមួយគ្រឿងរបស់អ៊ីរ៉ង់នៅសមុទ្រ Caspian ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃ អាទិត្យ ។ បើតាមក្រសួងការបរទេសអ៊ីរ៉ង់, លោក Araghchi បានថ្កោលទោសទង្វើរបស់អ៊ុយក្រែនថា ជាការផ្សងព្រេងដ៏គ្រោះថ្នាក់ និងជាការរំលោភបំពានលើគោលការណ៍គ្រឹះ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងការពារសន្តិសុខជាតិ និងផលប្រយោជន៍របស់ខ្លួនយ៉ាងម៉ឺងម៉ាត់ ។ ចំណែក លោក Lavrov បានថ្កោលទោសការវាយប្រហាររបស់អ៊ុយក្រែនថា ជាសកម្មភាពរំលោភបំពានលើច្បាប់អន្តរជាតិ និងជាការគំរាមកំហែងដល់ផ្លូវពាណិជ្ជកម្មរវាងរុស្ស៊ី និងអ៊ីរ៉ង់ ។ ក្រៅពីបញ្ហាអ៊ុយក្រែន, ប្រមុខការទូតកំពូលទាំងពីរក៏បានពិភាក្សាអំពីស្ថានការណ៍វិវត្តក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ ខណៈពេលដែលអ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិករំលោភ MoU និងបង្កអសន្តិសុខនៅច្រកសមុទ្រ Hormuz ។ ភ្លាមៗ សហរដ្ឋអាមេរិកនៅពុំទាន់បញ្ចេញប្រតិកម្ម ចំពោះការលើកឡើងបែបនេះរបស់ភាគីអ៊ីរ៉ង់នៅឡើយទេ ។ យោងតាមប្រភពពីក្រសួងការបរទេសអ៊ីរ៉ង់, ការវាយប្រហារលើកប៉ាល់អ៊ីរ៉ង់មួយគ្រឿងក្នុងតំបន់សមុទ្រ Caspian បានបណ្ដាលឱ្យនាវិកម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួស ។ ដោយឡែក ភាគីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែនវិញ…

  • រកឃើញសំបុកសត្វក្រៀលជិតផុតពូជចំនួន៣ នាដើមរដូវបន្តពូជនៅដែនជម្រកសត្វលំផាត់

    រកឃើញសំបុកសត្វក្រៀលជិតផុតពូជចំនួន៣ នាដើមរដូវបន្តពូជនៅដែនជម្រកសត្វលំផាត់

    ភ្នំពេញ៖ក្រុមការងារស្រាវជ្រាវ និងអភិរក្សបានរកឃើញសំបុកសត្វក្រៀលចំនួន៣ នៅដើមរដូវបន្តពូជឆ្នាំនេះ នៅក្នុងដែន​ជម្រក​សត្វព្រៃលំផាត់។សត្វក្រៀលជាប្រភេទសត្វស្លាបកម្រ និងកំពុងរងការគំរាម​កំហែងឈានទៅរកការផុតពូជ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) នៅថ្ងៃទី២៧ ខែកក្កដា នេះ បានប្រកាសពីលទ្ធផល​បឋម​ដ៏គួរឱ្យ​រីករាយ បន្ទាប់ពីក្រុមការងារបានរកឃើញសំបុកសត្វក្រៀលចំនួន ៣សំបុក នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ នាដើមរដូវ​បន្ត​ពូជឆ្នាំនេះ។ ដែនជម្រកសត្វព្រៃលំផាត់ គឺជាទីជម្រកធម្មជាតិ ដែលកំពុងផ្តល់នូវប្រភពចំណី និងទីតាំងប្រកបដោយសុវត្ថិភាពសម្រាប់​ការបន្ត​ពូជនារដូវវស្សារបស់សត្វក្រៀល។ សត្វក្រៀលគឺជាប្រភេទសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេ ដែលអាចហោះហើរបាន ហើយបច្ចុប្បន្នកំពុងរងការគំរាមកំហែង និងប្រឈមនឹងការផុតពូជលើសកលលោក ។​យោងតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា ចាប់ពីខែមិថុនា ដល់ខែកក្កដា នាដើមរដូវវស្សាឆ្នាំនេះ ទោះជាត្រូវប្រឈមមុខនឹង​ការ​លំបាកយ៉ាងណាក៏ដោយ ក៏ក្រុមការងារសិក្សាជីវៈចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា នៅតែបន្តបេសកកម្មយ៉ាងសកម្ម ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍មូលដ្ឋាន ដើម្បីចុះអង្កេត និងស្វែងរកសំបុកសត្វ​ក្រៀលនៅតាមទីតាំងសំខាន់ៗដែលធ្លាប់មានវត្តមានសត្វកម្រនេះពីមុនមក។ ក្រោមការឧបត្ថម្ភថវិកាពីគម្រោងរេដបូក ដែនជម្រកសត្វព្រៃលំផាត់ ការស្រាវជ្រាវអង្កេតតាមដាន និងការការពារទីជម្រកសត្វ​ក្រៀលត្រូវបានចាត់ជាអាទិភាពចម្បង។ ជាលទ្ធផលក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ក្រុមការងារបានរកឃើញសំបុក​សត្វ​ក្រៀលមានកើនឡើងច្រើនជាងមុន។ និន្នាការវិជ្ជមាននេះ បានឆ្លុះបញ្ចាំងយ៉ាងចាស់ពីប្រសិទ្ធភាពនៃគម្រោងរេដបូក ដែល​បានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នារវាងអង្គការ មន្ត្រីជំនាញ និងប្រជាសហគមន៍។ ដោយសាររដូវបន្តពូជរបស់សត្វក្រៀល នឹងត្រូវបញ្ចប់នៅក្នុងខែតុលាខាងមុខ ក្រុមការងារនេះ រំពឹងថានឹងអាចរកឃើញសំបុកថ្មីៗ​បន្ថែមទៀតនៅក្នុងតំបន់នេះ។ ទន្ទឹមនឹងនេះអង្គការជីវិតធម្មជាតិនៅកម្ពុជា បានអំពាវនាវដល់សាធារណជន និងប្រជាសហគមន៍ ឱ្យចូលរួមការពារសត្វក្រៀល និងថែរក្សាដែនជម្រកសត្វព្រៃលំផាត់ទាំងអស់គ្នា ដើម្បីធានានូវអនាគត និងការរស់នៅដោយ​សុវត្ថិភាព​របស់​បក្សីដ៏កម្រជិតផុតពូជមួយនេះ។ គួររំលឹកថា ក្នុងឆ្នាំ២០២៥កន្លងទៅក្រុមការងារអភិរក្សនៅកម្ពុជាទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់…

  • សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមនាចុងខែកក្កដានេះ

    សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមនាចុងខែកក្កដានេះ

    ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់​ខ្ពស់​រដ្ឋសភាបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាមរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។ ដំណើរទស្សនកិច្ចផ្លូវការនាពេលខាងមុខធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man)ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់​តែជិតស្និទ្ធ រឹងមាំ និងស៊ីជម្រៅ ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្រោមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចប្រធានរដ្ឋសភា គ្រោងជួបសម្តែងការគួរសមជាមួយ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខា​ធិការបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម, ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភា​វៀតណាម ព្រមទាំងជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រី​វៀតណាម​ផងដែរ។ ប្រភពរដ្ឋសភាបានឱ្យដឹងថា ក្នុងឱកាសនេះគណៈប្រតិភូអមដំណើរដែលជាសមាជិកគណៈកម្មការជំនាញនៃរដ្ឋសភាកម្ពុជា…

  • ពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំ២០២៦៖ រំលេចស្នូលវប្បធម៌ខ្មែរទៅកាន់ ឆាកអន្តរជាតិ

    ពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំ២០២៦៖ រំលេចស្នូលវប្បធម៌ខ្មែរទៅកាន់ ឆាកអន្តរជាតិ

    ភ្នំពេញ៖ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣ ឆ្នាំ២០២៦ បានប្រារព្ធយ៉ាង មហាឡារឹកកាលពីព្រឹកថ្ងៃទី២៤ កក្កដា ២០២៦ ។លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ទុកការរៀបចំនេះដើម្បីអភិរក្ស ថែរក្សាវប្បធម៌ប្រពៃណី​ដ៏ផូរផង់​របស់ដូនតាខ្មែរ និងផ្សព្វផ្សាយការរៀប អាពាហ៍ពិពាហ៍ខ្មែរទៅកាន់ឆាកអន្តរជាតិ ហើយបញ្ចៀសបាននូវការ ភ័ន្តច្រឡំជាមួយ នឹងប្រទេសដទៃ។ ក្នុងពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣ឆ្នាំ២០២៦ ដែល​រៀបចំឡើងនៅ ដឹ ព្រេមៀ សែនសុខ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​ការរៀបចំ​កម្មវិធី​ដ៏មានអត្ថន័យនេះ ជាពិសេសបានធ្វើឱ្យ​ពិព័រណ៍នេះមាន​ទំហំ​កាន់តែធំ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយក៏ក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់ការជួបជុំរវាងអ្នកផ្តល់សេវា​រៀបចំអាពាហ៍ពិពាហ៍ និងអតិថិជន សម្រាប់ស្វែងយល់អំពីមង្គលការខ្មែរឱ្យបានកាន់តែជ្រៅជ្រះ។ លោកជំទាវបណ្ឌិតបានគូសរំលេចថា អាពាហ៍ពិពាហ៍ គឺជាពេលវេលា​ដែលកូនក្រមុំ កូនកំលោះឈានទៅបង្កើតគ្រួសារមួយថ្មីដ៏​មាន​សុភមង្គល ការប្តេជ្ញាក្នុងការកសាងជិវិតគ្រួសារ ដោយសេចក្តីស្រឡាញ់ ភក្តីភាព ទំនួលខុសត្រូវ និងភាពសុខុដុមរមនា ជាពេលដែលញាតិ​មិត្ត​បានដឹងឮ ហើយក៏ជាពេលរំលឹកដល់មេបា ដូនតា ចាស់ទុំ គុណ​បំណាច់​​អ្នកជំនាន់មុន ដែលបានបន្សល់​ទុក​ឱ្យយើង។ លោកជំទាវបណ្ឌិតក៏បានរំលឹកផងដែរអំពីការតុបតែង និងការស្លៀក​ពាក់ នៅក្នុងពិធី អាពាហ៍ពិពាហ៍ខ្មែរនាសម័យមុន ហើយ​ធៀប​នឹងសម័យបច្ចុប្បន្ននេះគឺមានភាពខុសគ្នា…

  • អាស៊ានគាំទ្រឲ្យកម្ពុជា និងថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ឲ្យពេញលេញ

    អាស៊ានគាំទ្រឲ្យកម្ពុជា និងថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ឲ្យពេញលេញ

    ប្រទេសជាសមាជិកអាស៊ានបានស្វាគមន៍ការប្តេជ្ញាចិត្តរបស់កម្ពុជា និងថៃក្នុងការរក្សាបទឈប់បាញ់ ហើយអំពាវនាវឲ្យប្រទេសទាំងពីរគោរពកិច្ចព្រមព្រៀងនេះឲ្យបានពេញលេញ ខណៈប្រទេសថៃនៅតែមិនអើពើអនុវត្តចំណុចជាច្រើន។ នៅក្នុងសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី ២១ កក្កដា ហើយផ្សព្វផ្សាយកាលពីម្សិលមិញ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន អាស៊ានបានស្វាគមន៍កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា និងថៃ ក្នុងការរក្សា និងពង្រឹងការអនុវត្តបទឈប់បាញ់ ដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពនៅតាមបណ្តោយព្រំដែនរួមរវាងប្រទេសទាំងពីរ។ ក្នុងសេចក្តីថ្លែងការណ៍រួមនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ជាក់ជាថ្មីពីការគាំទ្រចំពោះការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំវិសាមញ្ញលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ អាស៊ានចាត់ទុកថា ការអនុវត្តកិច្ចព្រមព្រៀងនេះមានសារៈសំខាន់ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែន ។ អាស៊ានក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការសម្របសម្រួលរបស់ប្រទេសហ្វីលីពីន ក្នុងការតាមដាន និងធានាឱ្យមានការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ អាស៊ានក៏បានស្វាគមន៍ជំនួបត្រីភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្ត្រីថៃ និងប្រធានាធិបតីហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន ដែលបានធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នាទីក្រុងសេប៊ូ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ ដោយបានគូសរំលេចពីភាពចាំបាច់នៃកិច្ចសន្ទនាប្រកបដោយការស្ថាបនា ដើម្បីស្ដារឡើងវិញនូវទំនុកចិត្តរវាងប្រទេសទាំងពីរ។ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា…

  • ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

    ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

    ក្រោយការឈ្លានពានទឹកដីពីសំណាក់យោធាថៃ ប្រជាពលរដ្ឋកម្ពុជាបានចូលរួមទៅតាមលទ្ធភាពជាមួយ​រាជរដ្ឋាភិបាល ​ដើម្បីតតាំងសត្រូវ។ អាវុធដ៏មានប្រសិទ្ធភាពមួយ ដែលពលរដ្ឋកម្ពុជាបានប្រើប្រាស់ គឺពហិការទំនិញគ្រប់​ប្រភេទរបស់ថៃ ព្រោះពលរដ្ឋកម្ពុជាមិនចង់ឲ្យថៃយកប្រាក់ចំណេញពីកម្ពុជាទៅប្រើប្រាស់ដើម្បីវាយប្រហារលើកម្ពុជាវិញនោះឡើយ។ តែឆ្លងកាត់តាមពេលវេលា សម្ទុះនៃការគាំទ្រផលិតផល​ក្នុងស្រុក​ហាក់​មិន​សូវខ្លាំងក្លាដូចពេលផ្ទុះសង្រ្គាមនោះឡើយ ខណៈដែលទំនិញពីប្រទេសផ្សេងៗទៀតក៏បានច្រៀតចូលមកប្រកួត​ប្រជែងទីផ្សារផងដែរ។ អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក។ ទោះបីយ៉ាងណា ​ក្រុមអាជីវករមួយចំនួនបានអះអាងថា ការលក់ដូរផលិតផលជាតិបានថយចុះមកវិញខ្លះ ពោលគឺមិនខ្លាំងក្លាដូចកាលពីផ្ទុះសង្គ្រាមដំបូងនោះឡើយ។ អ្នកស្រី គឹម ស្រីរ័ត្ន ម្ចាស់អាជីវកម្ម «ខេបូម៉ាត» បានកត់សម្គាល់ថា ពលរដ្ឋខ្មែរនៅតែបន្តពហិការទំនិញថៃយ៉ាងសកម្ម ដោយពួកគេប្រុងប្រយ័ត្នពិនិត្យមើលអក្សរ ឬស្លាកសញ្ញាសម្គាល់ផលិតផលថៃមុននឹងទិញ ចំពេលដែលម៉ាតរបស់អ្នកស្រីផ្ទាល់ក៏បានបញ្ឈប់ការដាក់លក់ទំនិញថៃផងដែរ។ ទោះជាយ៉ាងណា ម្ចាស់ម៉ាតរូបនេះបានគូសបញ្ជាក់ថា សន្ទុះនៃការគាំទ្រផលិតផលខ្មែរនាពេលបច្ចុប្បន្ន បានថយចុះជាបន្តបន្ទាប់ បើធៀបនឹងកំឡុងពេលផ្ទុះជម្លោះព្រំដែនដំបូង។ អ្នកស្រី ស្នើឱ្យប្រជាពលរដ្ឋបន្តគាំទ្រផលិតផលក្នុងស្រុកឡើងវិញ ដើម្បីជួយលើកកម្ពស់ជីវភាពអ្នកផលិត និងជំរុញសេដ្ឋកិច្ចជាតិ។ ដូចគ្នានេះដែរ អ្នកស្រី ហែល មិនា អាជីវករនៅផ្សារអ្នកលឿងថ្មី បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាឈប់ប្រើប្រាស់ទំនិញថៃ បន្ទាប់ពីអ្នកស្រីសង្កេតឃើញថា ពលរដ្ឋមួយចំនួននៅតែបន្តគាំទ្រ ហើយទំនិញថៃក៏នៅតែបន្តមានការនាំចូលមកកាន់ទីផ្សារនៅឡើយ។ កញ្ញា ញឹម តូចរ៉េននីកា សិល្បករិនីនៅខេត្តកំពង់ចាម បានឈប់ប្រើផលិតផលថៃក្រោយមានជម្លោះ ដោយជំនួសប្រើផលិតផលចិន កូរ៉េ និងផលិតផលខ្មែរ។ ទោះបីជាអាជីវករ…

  • កម្ពុជាអំពាវនាវឱ្យអាស៊ាន និងប្រទេសដៃគូ រឹតបន្តឹងកិច្ចសហ ប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

    កម្ពុជាអំពាវនាវឱ្យអាស៊ាន និងប្រទេសដៃគូ រឹតបន្តឹងកិច្ចសហ ប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

     ភ្នំពេញ៖កម្ពុជាបានអំពាវនាវឱ្យអាស៊ាន និងប្រទេសដៃគូបង្កើន​កិច្ចសហ ប្រតិបត្តិការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ខណៈដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការ​បង្ក្រាបការឆបោកតាមអនឡាញនៅចុងឆ្នាំនេះ។ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយបណ្តាប្រទេស ដៃគូសន្ទនានាទីក្រុងម៉ានីល ប្រទេសហ្វីលីពីននាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានអំពាវនាវឱ្យមាន កិច្ច​សហប្រតិ​បត្តិ​ការ​កាន់តែរឹងមាំ និងជិតស្និទ្ធរវាងបណ្តាប្រទេស សមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម​នៃឧក្រិដ្ឋ​កម្មឆ្លង​ដែនដែលកំពុងកើតមាននៅក្នុងតំបន់។ សូមជម្រាបថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយបណ្តា ប្រទេសដៃគូសន្ទនារួមមាន សហរដ្ឋអាម៉េរិក, ចិន, ជប៉ុន, សាធារណរដ្ឋកូរ៉េ, អូស្ត្រាលី, កាណាដា, សហភាពអឺរ៉ុប, ឥណ្ឌា, នូវែលសេឡង់, រុស្ស៊ី និងចក្រភពអង់គ្លេស ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងទៀតថា ដោយឡែកក្នុងកិច្ច​ប្រជុំ​រដ្ឋមន្ត្រីការ​បរទេសអាស៊ាន និងសាធារណរដ្ឋកូរ៉េ តំណាងកម្ពុជាបានស្នើឱ្យមាន កិច្ចសហប្រតិបត្តិការបន្ថែម​ទៀតលើការអនុវត្ត​ច្បាប់ ការចែករំលែក ព័ត៌មានចារកម្ម ការកសាងសមត្ថភាពស្ថាប័ន និងការបង្កើតសកម្មភាព រួមគ្នាក្នុងការបង្ក្រាបបណ្តាញ​ឧក្រិដ្ឋកម្ម។ ជាមួយគ្នានេះដែរ កម្ពុជាបានប្រកាសនៅក្នុងកិច្ចប្រជុំថា កម្ពុជា​នឹង ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការ​ប្រយុទ្ធ​ប្រឆាំង​នឹង ការឆបោកតាមប្រព័ន្ធអនឡាញនៅចុងឆ្នាំ២០២៦ នេះ ដើម្បីរួម ចំណែកដោះស្រាយវិបត្តិឆបោកបច្ចេកវិទ្យាដែល​កំពុង​គំរាម​កំហែងដល់សន្តិសុខក្នុងតំបន់ និងសកលលោក។ ឯកឧត្តម…

  • ឯកឧត្ដមរដ្ឋលេខាធិការ ហាក់ សុខហេង អញ្ជើញចូលរួមសន្និសីទអ៊ីនធឺណែតពិភពលោក (World Internet Conference)

    ឯកឧត្ដមរដ្ឋលេខាធិការ ហាក់ សុខហេង អញ្ជើញចូលរួមសន្និសីទអ៊ីនធឺណែតពិភពលោក (World Internet Conference)

    ស៊ីអាន៖ តបតាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្ដម ហាក់ សុខហេង រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទអ៊ីនធឺណិតពិភពលោក (World Internet Conference) កាលពីថ្ងៃទី២១-២២ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុងស៊ីអាន ប្រទេសចិន។ សនិ្នសីទនេះ រៀបចំឡើងដើម្បីពិភាក្សា ជំរុញកិច្ចសហប្រតិបត្តិការ និងស្វែងរកកាលានុវត្តភាព សម្រាប់ការអភិវឌ្ឍផ្លូវសូត្រឌីជីថល ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងតំណាងជាអនុរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំមកពីប្រមាណ ៥០ប្រទេសនិងតំបន់ អង្គការអន្តរជាតិ វិស័យឯកជន និងអ្នកស្រាវជ្រាវ សរុបប្រមាណ ៨០០នាក់។ ក្នុងឱកាសនៃសន្និសីទនេះ ឯកឧត្តមរដ្ឋលេខាធិការ បានចូលរួមកិច្ចប្រជុំកម្រិតរដ្ឋមន្រ្តី និងបានថ្លែងសុន្ទរកថាក្នុងវេទិកាស្តីពីនវានុវត្តន៍និងការអភិវឌ្ឍរួមគ្នានូវបញ្ញាសិប្បនិម្មិតបែបភ្នាក់ងារ (Agentic AI) ដោយផ្តោតលើសមិទ្ធផលនិងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលមាន ក.ប.ទ. ជាសេនាធិការ លើការងារបញ្ញាសិប្បនិម្មិត រួមមានការពង្រឹងធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការជំរុញការចាប់យកនិងការប្រើប្រាស់ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងអភិបាលកិច្ច ជាពិសេសប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតបែបភ្នាក់ងារ។ យុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិតនឹងដើរតួនាទីជាមគ្គុទ្ទេសក៍យ៉ាងសំខាន់ក្នុងការចាប់យក ការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត រួមទាំងបញ្ញាសិប្បនិម្មិតបែបភ្នាក់ងារផងដែរ៕ ដោយ៖ង៉ាន់ ទិត្យ

  • អ្នករាយការណ៍ពិសេសអ.ស.ប.ចាត់ទុកជំនួបជាមួយសម្ដេចតេជោ បង្ហាញពីការបើកចំហរលើសិទ្ធិមនុស្សនៅកម្ពុជា

    អ្នករាយការណ៍ពិសេសអ.ស.ប.ចាត់ទុកជំនួបជាមួយសម្ដេចតេជោ បង្ហាញពីការបើកចំហរលើសិទ្ធិមនុស្សនៅកម្ពុជា

    ភ្នំពេញ៖អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុក សិទ្ធមនុស្ស​នៅកម្ពុបាន​ចាត់ទុកការជួបពិភាក្សាទល់មុខ​ជាមួយ​សម្ដេច តេជោ ហ៊ុន សែន គឺជា​សញ្ញាវិជ្ជមានដែលឆ្លុះបញ្ចាំង​ពីការបើកចំហ និងការផ្តល់តម្លៃដល់កិច្ចសន្ទនា​ពាក់ព័ន្ធ​នឹងសិទ្ធិមនុស្ស។ ពីសម្ដេច តេជោ​វិញ​បានបង្ហាញក្តីសង្ឃឹមថា បេសកកម្មលើកដំបូងរបស់អ្នករាយ ការណ៍ពិសេសរបស់​អង្គការ​សហ​ប្រជាជាតិរូបនេះនឹងជួយឱ្យ មានការ យល់ដឹងកាន់តែច្បាស់អំពីវឌ្ឍនភាពសិទ្ធិមនុស្ស និងដំណើរការប្រជា ធិបតេយ្យនៅ​កម្ពុជាតាមរយៈការសិក្សាពីស្ថានភាពជាក់ស្តែង។ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណា​ចក្រកម្ពុជា អនុញ្ញាតឱ្យ លោក ថូម៉ាស់ អាន់ឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុក ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាចូលជួបសម្តែងការគួរសម នៅវិមាន សាមគ្គីភាព។លោក ថូមាស់ អាន់ឌ្រូ បានមកដល់កម្ពុជាកាលពី ថ្ងៃទី២០ កក្កដា សម្រាប់បេសកកម្មលើកដំបូងរយៈពេល ១២ថ្ងៃរបស់ លោកមកកាន់កម្ពុជា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោឱ្យដឹងក្រោយ ជំនួប បញ្ចប់ថា មុននឹងអធិប្បាយអំពីបញ្ហសិទ្ធមនុស្សនៅកម្ពុជា​សម្ដេច តេជោ ហ៊ុន សែន បានអបអរសាទរចំពោះលោក…