Category: ព័ត៌មានជាតិ

  • ក្រសួងទេសចរណ៍ និងវិស័យឯកជនរួមគ្នាដាក់ចេញយុទ្ធសាស្រ្តស្តារវិស័យទេសចរណ៍

    ក្រសួងទេសចរណ៍ និងវិស័យឯកជនរួមគ្នាដាក់ចេញយុទ្ធសាស្រ្តស្តារវិស័យទេសចរណ៍

    ប្រឈមនឹងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ វិស័យរដ្ឋ និងឯកជនបានរួមគ្នាបង្កើនកិច្ចសហការក្នុងក្របខណ្ឌក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដោយដាក់ចេញនូវវិធានការគន្លឹះបន្ទាន់ ដើម្បីស្តារ និងពង្រឹងទំនុកចិត្ត និងទាក់ទាញទេសចរអន្តរជាតិឡើងវិញ។ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលដឹកនាំដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ពិសេសទាក់ទាញភ្ញៀវអន្តរជាតិ។ វិធានការសំខាន់ៗ ដែលត្រូវបានពិភក្សាក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១របស់ក្រុមប្សឹក្សាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ រួមមាន ៖ ការពង្រីកទីផ្សារទេសចរណ៍ផ្ទាល់ និងទីផ្សារ«បូក១»តាមរយៈវៀតណាម និងសិង្ហបុរី និងទីផ្សារសក្តានុពលផ្សេងទៀត និងការកសាងទំនុកចិត្តរបស់ទេសចរអន្តរជាតិ តាមរយៈការពង្រឹងការផ្សព្វផ្សាយជាមួយស្ថាប័នសារព័ត៌មានអន្តរជាតិធំៗ និងការអញ្ជើញអ្នកសារព័ត៌មានអន្តរជាតិ ក្រុមហ៊ុនទេសចរណ៍អន្តរជាតិ និងអ្នកបង្កើតមាតិកាបរទេសល្បីៗមកទស្សនាកម្ពុជា ព្រមទាំងជំរុញការងារភាពយន្តទេសចរណ៍។ ជាមួយគ្នានេះ កម្ពុជាត្រូវទាញយកអត្ថប្រយោជន៍ពីគោលនយោបាយលើកលែងទិដ្ឋាការចិនរយៈពេល៤ខែ, កិច្ចប្រជុំកំពូលហ្វ្រង់កូហូនី, ព្រមទាំងការរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗនៅពេលខាងមុខ ដូចជាការប្រកួតវគ្គផ្តាច់ព្រ័តកីឡាវាយកូនគោលលំដាប់ពិភពលោក Legend Tours 2026, ព្រឹត្តិការណ៍កីឡាទេសចរណ៍ និង ព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិមួយចំនួនទៀតនៅអំឡុងឆមាសទី២ ឆ្នាំ២០២៦ និងដើមឆ្នាំ២០២៧។ ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងស្មារតីសាមគ្គីភាព…

  • កម្ពុជាប្រាប់ UN ថា មីនចាស់ដោះមិនទាន់អស់ផង ឥឡូវថែមគ្រាប់បែកចង្កោមរបស់ថៃទៀត

    កម្ពុជាប្រាប់ UN ថា មីនចាស់ដោះមិនទាន់អស់ផង ឥឡូវថែមគ្រាប់បែកចង្កោមរបស់ថៃទៀត

    នៅចំពោះមុខអង្គការសហប្រជាជាតិ កម្ពុជាបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតមីន និងរួមចំណែករក្សាសន្តិភាពពិភពលោក។ ប៉ុន្តែស្របពេលដែលកម្ពុជាកំពុងប្រឹងប្រែងរំដោះផ្ទៃដីមានមីន ពេលនេះកម្ពុជាត្រូវមានបន្ទុកថ្មីមួយទៀត គឺបោសសម្អាតគ្រាប់បែកចង្កោម និងយុទ្ធភណ្ធមិនទាន់ផ្ទុះ ដែលទម្លាក់ដោយកងទ័ពថៃ ហើយកំពុងបង្កើតការព្រួយបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់មនុស្សធម៌។ ប្រទេសកម្ពុជា ដែលធ្លាប់រងគ្រោះធ្ងន់ធ្ងរពីសង្គ្រាម បានបន្តដើរតួនាទីយ៉ាងសំខាន់លើឆាកអន្តរជាតិ ក្នុងការចែករំលែកបទពិសោធន៍នៃការបោសសម្អាតគ្រាប់មីន និងសកម្មភាពមនុស្សធម៌។ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការកសាងសន្តិភាព ក្រោមប្រធានបទ «សកម្មភាពមីនជាកត្តាជំរុញដល់ការកសាងសន្តិភាព យុត្តិធម៌អន្តរកាល ការផ្សះផ្សា និងការស្តារឡើងវិញ» នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៩ កក្កដា ឯកឧត្តម យោង ចាន់សុភារ ភារធារីកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា សម្រាប់កម្ពុជា សកម្មភាពមីនមិនត្រឹមតែជាកិច្ចការមនុស្សធម៌ និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគយ៉ាងសំខាន់លើការកសាង និងថែរក្សាសន្តិភាពប្រកបដោយចីរភាព។ រហូតមកទល់ពេលនេះ កម្ពុជាសម្រេចបានសមិទ្ធផលធំធេង ដោយបានរំដោះផ្ទៃដីដែលមានសល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានរហូតដល់ជិត ៣ពាន់ ៦០០ គីឡូម៉ែត្រការ៉េ ក្នុងនោះមានផ្ទៃដីរំដោះគ្រាប់មីនប្រឆាំងមនុស្សជិត ២ ៦០០ គីឡូម៉ែត្រការ៉េ។ លើសពីនេះ កម្ពុជាបានផ្លាស់ប្តូរមុខមាត់ពីប្រទេសទទួលជំនួយ ទៅជាប្រទេសចូលរួមជួយសកលលោក ដោយបានបញ្ជូនកងរក្សាសន្តិភាព និងអ្នកជំនាញដោះមីនប្រមាណ ១ ម៉ឺននាក់ទៅក្រៅប្រទេស ចាប់តាំងពីឆ្នាំ២០០៦។ ទន្ទឹមនឹងការប្តេជ្ញាចិត្តរំដោះផ្ទៃដីឱ្យអស់គ្រាប់មីនត្រឹមឆ្នាំ២០៣០ កម្ពុជាក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់មនុស្សធម៌រយៈពេលវែង ដែលបណ្តាលមកពីជម្លោះព្រំដែននាពេលថ្មីៗ និងការប្រើប្រាស់គ្រាប់បែកចង្កោមពីភាគីថៃ។ ការណ៍នេះបានបង្កើតជាសម្ពាធបន្ថែមលើការងារវាស់វែង ស្រាវជ្រាវ ការបោសសម្អាត…

  • ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ២,៥លាននាក់ក្នុងឆមាសទី១

    ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ២,៥លាននាក់ក្នុងឆមាសទី១

    ខេត្តព្រះសីហនុនៅតែពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ថ្វីបើវិស័យទេសចរណ៍នៅកម្ពុជា និងប្រទេសជាច្រើនរងផលប៉ះពាល់នៅក្នុងឆមាសទី១ឆ្នាំនេះ ប៉ុន្តែខេត្តព្រះសីហនុនៅតែអាចរក្សាកំណើនបានយ៉ាងល្អ​។ ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ ខេត្តព្រះសីហនុបានស្វាគមន៍ទេសចរជាតិ និងអន្តរជាតិសរុប ២ លាន ៥សែននាក់ ដែលបានចូលមកកម្សាន្ត និងទស្សនាតំបន់រមណីយដ្ឋាននានា។ ក្នុងចំណោមនេះ ភ្ញៀវទេសចរបរទេសមានចំនួនជាង ២៥ម៉ឺននាក់ គឺកើនឡើង ៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការបញ្ជាក់របស់ឯកឧតត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។ កាលពីឆមាសទី១ ឆ្នាំ២០២៥ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជិត ៣លាននាក់ ក្នុងនោះភ្ញៀវជាតិ ២លាន ៧សែននាក់ និងភ្ញៀវបរទេស ២៣ម៉ឺននាក់។ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់ទេសចរទាំងជាតិ និងអន្តរជាតិ ឲ្យបន្តទៅលេងកម្សាន្តនៅខេត្តជាប់មាត់សមុទ្រមួយនេះ ដែលមានទីតាំងលំហែច្រើនកន្លែង ហេដ្ឋារចនាសម្ព័ន្ធល្អ ជាពិសេសមានសន្តិសុខសុត្ថិភាព។ ខេត្តព្រះសីហនុគឺជា​គោលដៅ​ទសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា ដែលមានភាពទាក់ទាញខ្លាំងសម្រាប់ការសម្រាកចុងសប្ដាហ៍ និង​ថ្ងៃ​បុណ្យ​ទាននានា។ ​មន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា ខេត្តជាប់សមុទ្រមួយនេះមានកន្លែងកម្សាន្តជា​ច្រើនសម្រាប់ឱ្យទេសចរលម្ហែអារម្មណ៍ តាមរយៈទេសភាពយ៉ាងស្រស់ត្រកាល ដូចជា ឆ្នេរអូត្រេះ, ឆ្នេរអូរឈើទាល, កោះរ៉ុង, កោះសង្សារ និងកោះពស់ ជាដើម។ កាលពី​ឆ្នាំ​២០២៥ ខេត្ត​ព្រះ​សីហនុទទួលបានភ្ញៀវទេសចរទៅកម្សាន្តចំនួនជាង…

  • ខេត្តកំពង់ឆ្នាំងនឹងរៀបចំការតាំងពិព័រណ៍រូបថតវត្ថុបុរាណខ្មែរដែលបានយាងត្រឡប់មកកម្ពុជាវិញ

    ខេត្តកំពង់ឆ្នាំងនឹងរៀបចំការតាំងពិព័រណ៍រូបថតវត្ថុបុរាណខ្មែរដែលបានយាងត្រឡប់មកកម្ពុជាវិញ

    នាយកដ្ឋានបុរាណវត្ថុនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង នឹងរៀបចំ តាំងពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីអំពីការយាងត្រឡប់មកវិញនៃព្រលឹងដូនតា វត្ថុសិល្បៈខ្មែរ ដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ។​ ការតាំងពិព័រណ៍នេះ នឹងបើកទទួលសាធារណជនចូលទស្សនាដោយសេរី រយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នៅបរិវេណសួនបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន។ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្តាញ​ព័ត៌មាន AMS ថា រូបថតវត្ថុបុរាណខ្មែរសរុបចំនួន៣០ផ្ទាំង នឹងដាក់តាំងបង្ហាញឱ្យសាធារណជនបានទស្សនា។ ក្នុងនោះ២០ផ្ទាំងរំលេចនូវវត្ថុបុរាណខ្មែរដែលបានវិលត្រឡប់មកកម្ពុជាវិញ និង១០ផ្ទាំងទៀតជារូបភាពវត្ថុបុរាណខ្មែរដែលបានបាត់បង់ និងកំពុងទាមទារត្រឡប់មកវិញ។  លោក ប៊ុនថន សុខាណារិទ្ធ បានបញ្ជាក់ថា គោលបំណងនៃការរៀបចំការតាំងពិព័រណ៍រូបវត្ថុបុរាណខ្មែរនេះ គឺដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាមទារវត្ថុបុរាណខ្មែរដែលបាត់បង់ បញ្ជូនត្រឡប់មកមាតុប្រទេសវិញ និងកំពុងសិក្សាស្វែងរកបន្ត ព្រមទាំងជួយផ្សព្វផ្សាយកាន់តែទូលំទូលាយជូនដល់សាធារណជនទូទៅឱ្យយល់កាន់តែច្បាស់ពីតម្លៃនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដែលត្រូវចូលរួមថែរក្សាទាំងអស់គ្នា។ ប្រធានមន្ទីរវប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង  បានបញ្ជាក់ថា ពិព័រណ៍នេះ មិនមានការដាក់តាំងវត្ថុបុរាណពិតប្រាកដនោះទេ គឺបង្ហាញត្រឹមរូបភាព និងព័ត៌មានលម្អិតប៉ុណ្ណោះ ខណៈវត្ថុបុរាណពិតប្រាកដកំពុងរក្សាទុកនៅសារមន្ទីរជាតិនៅរាជធានីភ្នំពេញ។​ គួរបញ្ជាក់ថា ការតាំងពិព័រណ៍នេះ ត្រូវបានរៀបចំឡើងជាលើកដំបូងនៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ កាលពីខែតុលា ឆ្នាំ២០២៥៕…

  • វៀតណាម ចង់បង្កើតរោងចក្រកែច្នៃកសិផលនៅកម្ពុជាដើម្បីជំរុញការអភិវឌ្ឍរួម

    វៀតណាម ចង់បង្កើតរោងចក្រកែច្នៃកសិផលនៅកម្ពុជាដើម្បីជំរុញការអភិវឌ្ឍរួម

    ប្រទេសវៀតណាម ដែលជាទីផ្សារនាំចេញកសិផលដ៏សំខាន់មួយរបស់កម្ពុជា កំពុងចាប់អារម្មណ៍បង្កើតរោងចក្រកែច្នៃនៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម បានបញ្ជាក់ដូច្នេះ នៅចំពោះមុខសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅវៀតណាម កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។ លោក តូ ឡឹម បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ ដោយលោកបានលើកឡើងពីការទិញអង្ករ និងស្វាយចន្ទីពីកម្ពុជា ឬអាចបើករោងចក្រកែច្នៃនៅកម្ពុជាតែម្តង ក្នុងគោលបំណងពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគី។ លោកអះអាងថា កម្ពុជា និងវៀតណាម ត្រូវតែអភិវឌ្ឍរួមគ្នា។ នៅក្នុងជំនួបខាងលើនោះ ថ្នាក់ដឹកនាំប្រទេសទំាងពីរ បានបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដើម្បីទទួលបានការអភិវឌ្ឍរួមគ្នា។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មវៀតណាមកន្លងមក វៀតណាមនឹងពង្រីកការវិនិយោគនៅកម្ពុជា ពិសេសវិស័យកែច្នែកសិផល។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានកត់សម្គាល់ឃើញថា…

  • កម្ពុជា ស្វាគមន៍ ក្រុមហ៊ុន Metfone លើគម្រោងពង្រីកការវិនិយោគនានា នៅកម្ពុជា

    កម្ពុជា ស្វាគមន៍ ក្រុមហ៊ុន Metfone លើគម្រោងពង្រីកការវិនិយោគនានា នៅកម្ពុជា

    វៀតណាម៖ សម្តេចប្រធានរដ្ឋសភា គាំទ្រដល់ការវិនិយោគរបស់ Viettel នៅកម្ពុជា និងបានប្រកាសស្វាគមន៍ក្រុមហ៊ុន Metfone លើគម្រោងពង្រីកការវិនិយោគនានា ស្របពេលដែលក្រុមហ៊ុនមួយនេះ បានមកវិនិយោគនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០៩ ដោយបានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៤ ម៉ឺននាក់ ។ ការគាំទ្ររបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាឱកាសដឹកនាំ គណៈប្រតិភូ អញ្ជើញធ្វើទស្សនកិច្ចនៅក្រុមហ៊ុនទូរគមនាគមន៍វៀតតែល (Viettel) ដែលជាក្រុមហ៊ុនវិនិយោគលើប្រព័ន្ធទូរស័ព្ទនៅកម្ពុជា (ក្រុមហ៊ុន Metfone) នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីសិក្សាស្វែងយល់ពីការអភិវឌ្ឍបច្ចេកវិទ្យា របស់ក្រុមហ៊ុន ក៏ដូចជាដើម្បីទាក់ទាញការវិនិយោគពីក្រុមហ៊ុននានារបស់វៀតណាម មកម្ពុជាបន្ថែមទៀតផងដែរ ។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនរបស់ ក្រុមហ៊ុន ដែលមិនត្រឹមតែផ្តល់សេវាបច្ចេកវិទ្យា និងទូរគមនាគមន៍ នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែបានវិនិយោគទៅកាន់ប្រទេសជាច្រើន នៅក្នុងសកលលោក រួមទាំងកម្ពុជាផងដែរ។ ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ តាមរយៈការផ្តល់សេវាទំនាក់ទំនង ជូនប្រជាពលរដ្ឋកម្ពុជា និងការបង់ពន្ធនានាដល់កម្ពុជា។ សម្តេច បានគូសបញ្ជាក់ថា បដិវត្តន៍ឌីជីថល បានជ្រៀតចូលគ្រប់ផ្នែកនៃការរស់នៅរបស់ពលរដ្ឋ។ ដូច្នេះ នៅក្នុងសម័យនេះ…

  • កម្ពុជា និងវៀតណាម បញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួមគ្នា

    កម្ពុជា និងវៀតណាម បញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួមគ្នា

    វៀតណាម៖ ថ្នាក់ដឹកនាំកម្ពុជា និងវៀតណាម បញ្ជាក់ពីការបន្តពង្រឹកកិច្ចសហប្រតិបត្តុការ ជាមួយគ្នាឈរលើស្មារតី «ភាពជាអ្នកជិត ខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហ​ប្រតិ​បត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែង» ដើម្បីទទួលបានការអភិវឌ្ឍរួមគ្នា ស្របពេលដែលកិច្ចសហ​ប្រតិ​បត្តិការរវាងប្រទេសទាំងពីរ មានការរីកចម្រើន លើគ្រប់វិស័យ ។ នេះបើតាមលទ្ធផលនៃជំនួបដែលសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ។ នៅក្នុងជមនយបនេះ សម្តេចរដ្ឋសភាធិបតី បានបានអបអរសាទរយ៉ាងកក់ក្តៅដោយផ្ទាល់ ចំពោះឯកឧត្តម ដែលត្រូវបានសមាជគណបក្សកុម្មុយនីស្តវៀតណាមលើកទី១៤ បោះឆ្នោតជ្រើសតាំងជាថ្មីម្តងទៀត ជាអគ្គលេខាធិការបក្សសម្រាប់មួយអាណត្តិទៀត (ឆ្នាំ២០២៦-២០៣១) កាលពីថ្ងៃទី២៣ ខែមករា កន្លងទៅ និងបានដាក់ចេញនូវចក្ខុវិស័យ ជាយុទ្ធសាស្ត្រ ដឹកនាំប្រទេសវៀតណាម ឈានឆ្ពោះទៅក្លាយជាប្រទេសអភិវឌ្ឍន៍ នាឆ្នាំ២០៤៥ ខាងមុខ ។ សម្តេចមានប្រសាសន៍បន្តថា សមិទ្ធផលធំធេងជាច្រើនដែលបក្ស រដ្ឋ…

  • នាយករដ្ឋមន្ត្រីវៀតណាម នឹងបន្តជំរុញអ្នកវិនិយោគរបស់ខ្លួន មកបណ្តាក់ទុននៅកម្ពុជាបន្ថែម

    នាយករដ្ឋមន្ត្រីវៀតណាម នឹងបន្តជំរុញអ្នកវិនិយោគរបស់ខ្លួន មកបណ្តាក់ទុននៅកម្ពុជាបន្ថែម

    វៀតណាម៖ នាយករដ្ឋមន្ត្រីវៀតណាម បានគូសបញ្ជាក់ពីការបន្តជំរុញអ្នកវិនិយោគរបស់ខ្លួន មកបណ្តាក់ទុននៅកម្ពុជាបន្ថែម ខណៈដែលកម្ពុជា បានប្រកាសស្វាគមន៍ និងបន្តបង្កលក្ខណៈ ងាយស្រួលជូនដល់វិនិយោគិនបរទេស និងអ្នកទេសចរវៀតណាម ដែលមកវិនិយោគ និងទស្សនាកម្ពុជាបន្ថែមទៀត ។ នាឱកាសនៃជំនួបពិភាក្សាការងារជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងពេលដែលសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម ឯកឧត្តម ឡេ មិញ ហ៊ុង (Le Minh Hung) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម។ ឯកឧត្តម បានបញ្ជាក់ថា វៀតណាមគាំទ្រ និងសហការឥតងាករេជាមួយកម្ពុជា និងមានជំនឿមុតមាំថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រពេញទំហឹងនោះ កម្ពុជា នឹងសម្រេចគោលដៅ នៃការអភិវឌ្ឍជាមិនខានឡើយ។ វៀតណាម បន្តអនុវត្តឱ្យបានសម្រេចនូវការឯកភាពគ្នា រវាងថ្នាក់ដឹកនាំប្រទេសកម្ពុជា និងវៀតណាម និយាយដោយឡែក និងនិយាយជារួម រវាងថ្នាក់ដឹកនាំប្រទេសទាំងបី កម្ពុជា…

  • អ្នកជំនាញកំពុងសម្រុកជួសជុលកំពែងថ្មបាយក្រៀមខ្លោងទ្វារក្រុងអង្គរធំ ក្រោយទ្រុឌទ្រោមខ្លាំង

    អ្នកជំនាញកំពុងសម្រុកជួសជុលកំពែងថ្មបាយក្រៀមខ្លោងទ្វារក្រុងអង្គរធំ ក្រោយទ្រុឌទ្រោមខ្លាំង

    ភ្នំពេញ៖អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាកំពុងសម្រុកជួសជុលកំពែងថ្មបាយក្រៀមប្រវែង១៥ម៉ែត្រ នៅទិសនិរតីនៃខ្លោងទ្វារទន្លេអុំ ក្នុងក្រុងអង្គរធំឡើងវិញ បន្ទាប់ពីសំណង់បុរាណមួយនេះបានរងការខូចខាតយ៉ាងដំណំ ដោយរលុះថ្ម និងមានសភាពទ្រេត។ការណ៍នេះគឺ​ដោយសារអាយុកាល និងកត្តាធម្មជាតិ។ ដើមឡើយកំពែងថ្មបាយក្រៀមប្រវែង១៥ម៉ែត្រ ស្ថិតនៅផ្នែកខាងត្បូង ឆៀងខាងលិច ឬទិសនិរតីនៃខ្លោងទ្វារទន្លេអុំ ក្នុងក្រុងអង្គរធំ ខេត្តសៀមរាប បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារអាយុកាល និងកត្តាធម្មជាតិជាច្រើនឆ្នាំមកហើយ។ ជញ្ជាំង​ថ្មបាយក្រៀមបានហែកចេញពីគ្នា ។ថ្មមួយចំនួនរលុះធ្លាក់ ។ស្លាបខ្លោងទ្វារទ្រេត បាត់បង់ដំបូល ហើយកាំជណ្តើរក៏ត្រូវ​ទឹកហូរច្រោះបាត់បង់រូបរាងដើមផងដែរ។ ហានិភ័យទាំងនេះកំពុងត្រូវបានដោះស្រាយយ៉ាងយកចិត្តទុកដាក់បំផុត។ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងថែទាំ ជួសជុល និងពង្រឹងគ្រឹះកំពែងបុរាណមួយនេះ ដើម្បីស្រោចស្រង់ និងលើកតម្លៃបេតិកភណ្ឌដូនតាឱ្យរឹងមាំឡើងវិញ។ លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោង​សង្គ្រោះនេះបានចាប់ផ្តើមតាំងពីដើមខែមេសា ឆ្នាំ២០២៦។ គិតមកដល់បច្ចុប្បន្ន ការងារជួសជុលសម្រេចបានប្រមាណ ៤៥​ភាគរយហើយក្នុងនោះ ការរៀបជញ្ជាំងឡើងវិញបានប្រវែង ៦ម៉ែត្រ ខណៈដែលការរៀបចំជណ្តើរបានប្រហែល ១៥​ម៉ែត្រ។ បើតាមអាជ្ញាធរជាតិអប្សរា សម្រាប់បេសកកម្មដែលនៅសេសសល់ ក្រុមការងារជំនាញ នឹងបន្តដាប់ឆ្លាក់ខ្សែក្បាច់នៅក្បាល​ជញ្ជាំង​កំពែងផ្នែកខាងលិចប្រវែងជិត ១០ម៉ែត្រ ទៅតាមលំនាំដើម បង្ហាប់ដីផ្នែកខាងលើដោយប្រើកម្ទេចថ្មបាយក្រៀម រៀប​ចំប្រព័ន្ធរំដោះទឹកហូរ និងចាក់ដីបំពេញតាមផ្នែកកាំជណ្តើរ ដើម្បីជួយទប់ជញ្ជាំងកុំឱ្យទ្រេត។ តាមការរំពឹងទុក គម្រោងអភិរក្ស…

  • ខេត្តកណ្តាលបិទបញ្ចប់ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ បើកទំព័រថ្មីនៃការអភិវឌ្ឍ និងកាត់បន្ថយវិវាទដីធ្លី

    ខេត្តកណ្តាលបិទបញ្ចប់ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ បើកទំព័រថ្មីនៃការអភិវឌ្ឍ និងកាត់បន្ថយវិវាទដីធ្លី

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចុងក្រោយជូនប្រជាពលរដ្ឋ ចំនួន ១៧ភូមិ នៅខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។ សម្រាប់ទឹកដីខេត្តកណ្តាល នេះគឺជាបិទបញ្ចប់ជាស្ថាពរនូវយុទ្ធនាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ ខេត្តកណ្តាលប្រកាសបិទបញ្ចប់ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យជាស្ថាពរ ជាមួយការប្រគល់វិញ្ញាបនបត្រចុងក្រោយចំនួន ២៣ ០៦៧បណ្ណ ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន១៧ នៃឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានចាត់ទុកការបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីនេះថា មិនត្រឹមតែផ្តល់កម្មសិទ្ធិស្របច្បាប់ដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបញ្ចប់នូវភាពមិនច្បាស់លាស់ និងហានិភ័យនៃវិវាទដីធ្លី ក៏ដូចជាការបើកទំព័រថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការកើនឡើងនៃតម្លៃដីធ្លី ការស្នើសុំឥណទានផ្លូវការ ការប្រកបអាជីវកម្មគ្រួសារ ការទាក់ទាញវិនិយោគ និងការបន្តមរតក។ សម្តេចនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្តកណ្តាល និងក្រុមការងារពាក់ព័ន្ធ ដែលបានសហការគ្នាជំរុញការវាស់វែង និងចុះបញ្ជីដីធ្លីរហូតសម្រេចបានលទ្ធផលជាប្រវត្តិសាស្ត្រនេះ បន្ទាប់ពីការងារនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០០២មកម៉្លេះ។ សម្តេចធិបតីបានបញ្ជាក់ថា យុទ្ធនាការវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ គឺជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងធានាសុវត្ថិភាពផ្លូវច្បាប់លើការកាន់កាប់ដីធ្លី ការពារសិទ្ធិស្របច្បាប់របស់ម្ចាស់កម្មសិទ្ធិ កាត់បន្ថយវិវាទដីធ្លី…