-
កម្ពុជារម្លឹកប្រាប់ពិភពលោកថា សាលដីកាតុលាការអន្តរជាតិមិនអាចរំលោភបំពានបានឡើយ

នៅអង្គការសហប្រជាជាតិ កម្ពុជាបានរម្លឹកប្រាប់ពិភពលោក ពីភាពចាំបាច់ក្នុងការគោរពច្បាប់អន្តរជាតិ សេចក្តីសម្រេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខ និងសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលមានអនុភាពគតិយុត្តិខ្ពស់បំផុត មិនអាចមានប្រទេសណារំលោភបំពានបានឡើយ។ ឯកឧត្ដម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ គឺជាឧបករណ៍គន្លឹះដ៏មានសារៈសំខាន់ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងការទប់ស្កាត់ និងកាត់បន្ថយភាពតានតឹង។ ដូច្នេះរាល់សេចក្តីសម្រេចទាំងឡាយត្រូវតែអនុវត្តឱ្យបានពេញលេញ។ ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ «ការបំពេញចន្លោះខ្វះខាតក្នុងការអនុវត្ត៖ សេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ» កាលពីថ្ងៃទី ២៣ មិថុនា នៅទីក្រុងញូយ៉ក។ លើសពីនេះទៀត ឯកឧត្តម កែវ ឈា បានសង្កត់ធ្ងន់ថា «ដូចគ្នានឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខដែរ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលមានអនុភាពគតិយុត្តិបង្គាប់ គឺដាច់ខាតមិនត្រូវរងការរំលោភបំពានឡើយ ទោះបីជាស្ថិតក្រោមលេស ឬល្បិចកលណាមួយក៏ដោយ»។ ទោះបីជាការថ្លែងរបស់តំណាងកម្ពុជាធ្វើឡើងក្នុងទម្រង់ទូទៅសម្រាប់សន្តិសុខពិភពលោក ប៉ុន្តែបើពិនិត្យលើទិដ្ឋភាពជាក់ស្តែង សារនយោបាយការទូតនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីបទពិសោធន៍ឈឺចាប់ និងជូរចត់របស់កម្ពុជាក្នុងប្រវត្តិសាស្ត្រ ជុំវិញការឈ្លានពានរបស់ភាគីថៃមកលើបូរណភាពទឹកដីកម្ពុជា។ ជាក់ស្តែង សាលដីកាឆ្នាំ ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចក្តីឱ្យកម្ពុជាឈ្នះក្តីលើសំណុំរឿងប្រាសាទព្រះវិហារ ដោយបង្គាប់ឱ្យថៃដកកងទ័ព និងកងកម្លាំងរក្សាសន្តិសុខទាំងអស់ចេញពីប្រាសាទ និងទឹកដីជុំវិញ។…
-
ចម្លាក់បុរាណខ្មែរចំនួន ៩ បង្ហាញខ្លួនក្នុងពិព័រណ៍អន្តរជាតិដ៏ធំមួយនៅអូស្ត្រាលី

ប្រទេសកម្ពុជាបាននាំយកចម្លាក់បុរាណ និងគំនូរចំនួន៩ ទៅចូលរួមដាក់តាំងក្នុងពិព័រណ៍ពិភពលោកស្តីពីទម្រង់អវតាររបស់ព្រះវិស្ណុ នៅទីក្រុងស៊ីដនីយ៍ ប្រទេសអូស្រ្តាលី។ រូបទាំងនេះមានចម្លាក់ថ្មចំនួន ៥, លោហៈ ១ និងគំនូរចំនួន ៣ ក្នុងនោះមាន ផ្ដែរព្រះនារាយណ៍ផ្ទុំ ផ្ដែរព្រះនារាយណ៍ជិះគ្រុឌ ពាជីមុខ ព្រះនារាយណ៍ គ្រឹស្ណាទ្រភ្នំ និងគំនូររឿងរាមកេរ្តិ៍ ។ វត្ថុសិល្បៈខ្មែរទាំង៩នេះត្រូវដាក់តាំងរួមគ្នាជាមួយរូបចម្លាក់ផ្សេងៗទៀ តដែលបង្ហាញអំពីទម្រង់របស់ព្រះវិស្ណុ សរុបចំនួនប្រមាន២០០រូបចម្លាក់ មកពីសារមន្ទីរល្បីៗនៅលើពិភពលោក នៅក្នុងវិចិត្រសាលសិល្បៈ New South Wales។ ពិព័រណ៍មិនអចិន្រ្តៃយ៍នេះមានរយៈពេល៤ខែ ចាប់ពីថ្ងៃទី២០ ខែមិថុនា រហូតដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលការតាំងពិព័រណ៍រូបចម្លាក់ខ្មែរធ្វើឡើងនៅក្នុងប្រទេសអូស្រ្តាលី ប៉ុន្តែសម្រាប់រយៈពេលប្រមាណប្រាំឆ្នាំចុងក្រោយ ការតាំងពិព័រណ៍មិនអចិន្រ្តៃយ៍ អំពី Avatar ព្រះវិស្ណុនេះ គឺជាលើកទី១ហើយដែលមានការនាំយករូបចម្លាក់ខ្មែរមកបង្ហាញនៅក្នុងទឹកដីប្រទេសអូស្រ្តាលី។ ឯកឧត្តម ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា រូបចម្លាក់បុរាណទាំង ៩នេះ ត្រូវបានបញ្ជូនចេញពីសារមន្ទីរជាតិកម្ពុជា និងសារមន្ទីរខេត្តបាត់ដំបង ដែលសុទ្ធសឹងជាស្នាដៃឯកតំណាងឱ្យការវិវត្តនៃទម្រង់អវតារព្រះវិស្ណុ តាំងពីសម័យមុនអង្គររហូតដល់សម័យអង្គរ។ មន្រ្តីជាន់ខ្ពស់រូបនេះ បានសង្កត់ធ្ងន់ថា ការបង្ហាញវត្តមានរបស់មរតកដូនតាខ្មែរនៅលើទឹកដីអូស្ត្រាលីនាពេលនេះ…
-
ឯកឧត្តម ហ៊ុន ម៉ានី ជំរុញឱ្យខេត្តកំពង់ស្ពឺរំលេចអត្តសញ្ញាណ និងសក្តានុពល ដើម្បីពន្លឿនការអភិវឌ្ឍមូលដ្ឋាន

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរខេត្តកំពង់ស្ពឺ បន្តគិតគូរ និងរំលេចឱ្យកាន់តែច្បាស់នូវអត្តសញ្ញាណ សក្តានុពល និងលក្ខណៈពិសេសរបស់ខេត្ត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរ វិនិយោគិន និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។ ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «បណ្ណាល័យមរតកក្រមង៉ុយ» ចំនួន ២ទីតាំង ស្ថិតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីសក្តានុពលសំខាន់ៗជាច្រើនរបស់ខេត្តកំពង់ស្ពឺ ដែលអាជ្ញាធរ និងភាគីពាក់ព័ន្ធគួរបន្តលើកកម្ពស់ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ។ ក្នុងវិស័យទេសចរណ៍ ខេត្តកំពង់ស្ពឺមានតំបន់ទេសចរណ៍សរុបចំនួន ២៩កន្លែង ដែលកំពុងទទួលបានការពេញនិយមពីភ្ញៀវទេសចរ ជាពិសេស រមណីយដ្ឋានធម្មជាតិល្បីៗដូចជា ភ្នំខ្នងផ្សារ និងឧទ្យានជាតិព្រះមុនីវង្ស «ភ្នំគិរីរម្យ»។ ការរៀបចំព្រឹត្តិការណ៍ «បុណ្យភ្នំ» ក៏បានក្លាយជាមេដែកដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យមានការលើកស្ទួយអត្តសញ្ញាណម្ហូបអាហារប្រចាំខេត្ត តាមរយៈការច្នៃប្រឌិតផលិតផល និងមុខម្ហូបផ្សេងៗ ដែលប្រើប្រាស់វត្ថុធាតុដើមពីដើមត្នោត និងផ្លែត្នោត ដែលជានិមិត្តរូបដ៏លេចធ្លោរបស់ខេត្តកំពង់ស្ពឺ។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា ខេត្តកំពង់ស្ពឺក៏មានសក្តានុពលខ្លាំងលើវិស័យឧស្សាហកម្មផងដែរ ដោយបច្ចុប្បន្នមានរោងចក្រ និងសហគ្រាសសរុបរហូតដល់ ១ ៦៤២មូលដ្ឋាន…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន

តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ រួមមាន សម្តេចពិជ័យ សេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាល។ នៅក្នុងឱកាសទស្សនកិច្ចខាងលើ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពឹង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន ព្រមទាំងឯកឧត្តម ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី…
-
គណៈសង្ឃនាយកនាំយកថវិកាប្រមាណ ១៦០លានរៀលចូលរួមក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា

សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយ និងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានយាង និងនិមន្តនាំយកថវិកាប្រមាណ ១៦០លានរៀល (ស្មើនឹង ៤ម៉ឺនដុល្លារអាមេរិក) ចូលរួមក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ដើម្បីសង្គ្រោះកុមារ ដែលទៅរកសេវាសុខាភិបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ។ ការផ្ដល់ថវិកាចូលរួមសកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពិធីប្រគល់-ទទួលថវិកាបរិច្ចាគ ពីគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាក្រោមវត្តមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា ។ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា ការចូលរួមរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជានេះ បង្ហាញថា ក្នុងយុទ្ធនាការជួយសង្គ្រោះជីវិរបស់ទារក កុមារ និងស្ត្រីមានផ្ទៃពោះនេះ មិនមែនតែជាភារកិច្ចរបស់ពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺមានន័យថា ពុទ្ធសាសនានៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ និងអនុវត្តត្រូវនឹងពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធ គឺការមានមេត្តាករុណាជួយសង្គ្រោះជីវិតមនុស្ស ។ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្រាប់ថវិកាដែលជាទានបរិច្ចាគរបស់គណៈសង្ឃនាយកនេះ នឹងចូលរួមជាចំណែក ក្នុងការចំណាយលើការពិនិត្យ ព្យាបាលជំងឺរបស់ទារក កុមារ និងសេវាសម្ភព…
-
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើន

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល បានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេស នឹងបន្តទទួលយកនិស្សិតផ្នែកកសិកម្ម ទៅធ្វើកម្មសិក្សា ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការការងារក្នុងផ្នែកកសិកម្មនៅអ៊ីស្រាអែល ។ នាឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានសន្តិភាព លោកជំទាវ Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ អ៊ីស្រាអែល-កម្ពុជា ។ លោកជំទាវបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីកំពុងស្ថិត ក្នុងទិសដៅវិជ្ជមាន ហើយសក្តានុពលនៃកិច្ចសហប្រតិបត្តិការនេះនឹង បន្តរីកចម្រើនបន្ថែមទៀត។ លោកជំទាវបានសង្កត់ធ្ងន់ថាភាពស្រដៀង គ្នានៃប្រជាសាស្ត្រ ដែលមានយុវជនភាគច្រើនគឺជាកាតាលីករដ៏សំខាន់ សម្រាប់អ៊ីស្រាអែល និងកម្ពុជា ក្នុងការស្វែង រកឱកាសពង្រីកកិច្ចសហ ប្រតិបត្តិការក្នុងវិស័យជាច្រើនបន្ថែមទៀតនាពេលអនាគត។ ជាមួយគ្នានេះ លោកជំទាវ ក៏បានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិ ការទ្វេភាគី ដែលមានស្រាប់ ឱ្យកាន់តែរឹងមាំ រួមមានការបន្តទទួលយក និស្សិតផ្នែកកសិកម្ម ទៅធ្វើកម្មសិក្សា ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិ…
-
ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំ ពិនិត្យតាមដានវឌ្ឍនភាពនិងតម្រង់ទិសការងារ

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងារ និងតម្រង់ទិសការងារសំខាន់ៗរបស់នាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានដោះស្រាយបណ្ដឹង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។ អង្គប្រជុំបានស្តាប់នូវរបាយការណ៍វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានដោះស្រាយបណ្ដឹង និងនាយកដ្ឋានចំណុះទាំងអស់ ព្រមទាំងបានទទួលនូវធាតុចូលសំខាន់ៗពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ដើម្បីជំរុញនិងពង្រឹងប្រសិទ្ធភាពការងារដោះស្រាយបណ្ដឹង។ ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានចំណុះទាំងអស់នាពេលកន្លងមក ព្រមទាំងបានណែនាំឱ្យបន្តយកចិត្តទុកដាក់លើការបំពេញភារកិច្ចឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំគន្លឹះៗដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋាន និងគណៈប្រតិភូដោះស្រាយបណ្តឹង ពង្រឹងប្រសិទ្ធភាពនៃការងារដោះស្រាយបណ្ដឹង ប្រកបដោយភាពសម្ងាត់ និងឯករាជ្យ ដោយអនុវត្តឱ្យបានពេញលេញតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង ព្រមទាំងការបន្តជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធការងារបណ្ដឹង ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់៕
-
កម្ពុជា-តួកគីយ៉េ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

ភ្នំពេញ៖កម្ពុជា និងតួកគីយ៉េ បានបង្ហាញការប្តេជ្ញាចិត្តរួមក្នុងការ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត លើវិស័យសំខាន់ៗជាច្រើន រួមមាន សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម សន្តិសុខ ការពារជាតិ អប់រំ ទេសចរណ៍ និងបរិស្ថាន។ ការប្តេជ្ញាចិត្តនេះត្រូវបានលើកឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម មេសស៊ូត អូសកាន(Mesut Özcan )ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជាកាលពីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។ ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី តួកគីយ៉េ បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការ រវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណដល់រាជ រដ្ឋាភិបាល កម្ពុជា ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រ និង កិច្ចសហប្រតិបត្តិការល្អប្រសើរដល់ភាគីតួកគីយ៉េនាពេលកន្លងមក។ឯកអគ្គរដ្ឋទូតថ្មីបានបញ្ជាក់ជូនសម្ដេចបវរធិបតី អំពីការប្តេជ្ញាចិត្តក្នុង ការបន្តជំរុញពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែទូលំ ទូលាយ និងស៊ីជម្រៅបន្ថែមទៀតលើវិស័យនានាក្នុងអំឡុងពេល បំពេញ បេសកកម្មការទូតនៅកម្ពុជា។ ជាការឆ្លើយតបសម្តេចធិបតី…
-
សៀមរាបរៀបចំទិវាយូហ្គាពិភពលោកក្រោមប្រធានបទ យូហ្គាដើម្បីសុខភាពមនុស្សចាស់

សៀមរាប៖ ទិវាយូហ្គាពិភពលោក ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមកាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅ បរិវេណសួនព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា បាវីតឡុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប។ ព្រឹត្តិការណ៍យូហ្គាពិភពលោក ឆ្នាំ២០២៦បានរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប ។ប្រធានបទនៃទិវាយូហ្គាអន្តរជាតិលើកទី១២ ឆ្នាំនេះ គឺ «យូហ្គាដើម្បីសុខភាពមនុស្សចាស់» (Yoga for Healthy Ageing)។ ការប្រារព្ធទិវានេះមានគោលបំណងលើកកម្ពស់សុខភាពសាធារណៈ ផ្សព្វផ្សាយអត្ថប្រយោជន៍នៃការហាត់យូហ្គា ព្រមទាំងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងទេសចរណ៍រវាងកម្ពុជា និងឥណ្ឌា។ ព្រឹត្តិការណ៍នេះក៏ត្រូវបានចាត់ទុកថា ជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្តសៀមរាបកាន់តែច្រើនផងដែរ។ ថ្លែងក្នុងអង្គពិធីឯកអគ្គរដ្ឋទូតឥណ្ឌាបានលើកឡើងថា ប្រធានបទនៃទិវាយូហ្គាអន្តរជាតិលើកទី១២ ឆ្នាំនេះ បានឆ្លុះបញ្ចាំងពីតួនាទីសំខាន់របស់យូហ្គាក្នុងការលើកកម្ពស់សុខុមាលភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍។ លោកក៏បានគូសបញ្ជាក់ថា សកម្មភាពយូហ្គាបានរួមចំណែកផ្សព្វផ្សាយទីក្រុងសៀមរាប និងភ្នំពេញទៅកាន់សាធារណជនអន្តរជាតិ និងពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ ថ្លែងក្នុងឱកាសនេះដែរ…
-
ទូតបេឡារុសជំរុញឱ្យមានជើងហោះហើរត្រង់ កម្ពុជា-បេឡារុស

ភ្នំពេញ៖ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជាបានផ្តួចផ្តើមគំនិតជំរុញឱ្យមានជើងហោះហើរត្រង់ជាមួយគ្នារវាងប្រទេសទាំងពីរខណៈប្រមុខរដ្ឋស្តីទីបានពេញចិត្តចំពោះគំនិតផ្តួចផ្តើមនេះ ដោយជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសបេឡារុស ពង្រឹង ពង្រីកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យការពារជាតិជាមួយគ្នាបន្ថែមទៀត ពីព្រោះប្រទេសទាំងពីរមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម អ៊ូឡាដ្សីមៀ បារ៉ាវីកូវ ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិកាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបសម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជាថា ក្នុងជំនួបខាងលើឯកឧត្តមឯកអគ្គរដ្ឋទូតបេឡារុស បានលើកឡើងថា កម្ពុជា និងបេឡារុស មានគោលដៅស្រដៀងគ្នា ដូច្នេះហើយប្រទេសទាំងពីរត្រូវតែពង្រឹងនូវទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តម ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី គឺមានសក្ដានុពលដែលត្រូវធ្វើជាមួយគ្នាជាច្រើនទៀត ។ នៅក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្រតិបត្តិប្រទេសទាំងពីរ ត្រូវតែជំរុញនូវពាណិជ្ជកម្ម សេដ្ឋកិច្ចជាមួយគ្នាឱ្យមានការកើនឡើង ។បេឡារុស ចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជាផ្នែកគ្រឿងចក្រកសិកម្មត្រាក់ទ័រ រួមជាមួយវិស័យទេសចរផងដែរ ដោយឯកឧត្តមជំរុញឱ្យប្រទេសទាំងពីរមានជើងហោះហើរត្រង់ជាមួយគ្នាដើម្បីឱ្យទំនាក់ទំនងប្រជាជនទាំងពីរកាន់តែមានភាពជិតស្និទ្ធ និងទេសចរទៅវិញទៅមកឱ្យកាន់តែមានការកើនឡើងថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូតបេឡារុស បានរំលេចផងដែរអំពីការបង្កើននូវអាហារូបករណ៍ជាពិសេសការផ្លាស់ប្ដូរនូវនិស្សិតរវាងកម្ពុជា និងបេឡារុសឱ្យមានការកើនឡើង។ឯកឧត្តមក៏ជំរុញបន្ថែមទៀតដែរឱ្យមានការពិភាក្សាគ្នាបន្ថែមទៀតនៅក្នុងក្របខ័ណ្ឌនយោបាយរវាងប្រទេសទាំងពីរ ជាពិសេសក្រសួងការបរទេសប្រទេសទាំងពីរដើម្បីជំរុញនូវទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន ពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតបេឡារុសជាពិសេស ជំពោះគំនិតផ្គួចផ្ដើមជុំវិញការជំរុញទំនាក់ទំនងរវាងកម្ពុជា និងបេឡារុស។…