Category: ព័ត៌មានជាតិ

  • លែងកូនក្តាមសេះ៨៥ម៉ឺនក្បាលចូលសមុទ្រ ដើម្បីស្តារនិងបង្កើនធនធានក្តាមសម្រាប់សហគមន៍ឆ្នេរ

    លែងកូនក្តាមសេះ៨៥ម៉ឺនក្បាលចូលសមុទ្រ ដើម្បីស្តារនិងបង្កើនធនធានក្តាមសម្រាប់សហគមន៍ឆ្នេរ

    ​កូនក្តាមសេះចំនួន ៨៥ម៉ឺនក្បាល ដែលជាពូជក្តាមសមុទ្រដ៏មានតម្លៃសេដ្ឋកិច្ច ត្រូវបានលែងចូលសមុទ្រនៅតាមសហគមន៍នេសាទចំនួន ៥ នៅខេត្តកំពត កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)។ ការលែងនេះធ្វើឡើងក្នុងក្របខ័ណ្ឌគម្រោងការបន្ស៊ាំ និងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរប្រទេសកម្ពុជា ហៅកាត់ថា CamAdapt ដែលបង្កើតឡើងដើម្បីគាំទ្រដល់សហគមន៍តំបន់ឆ្នេរ និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ។ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា កម្មវិធីនេះមានគោលបំណងគាំទ្រការស្តារឡើងវិញនូវធនធានក្តាមសេះនៅក្នុងធម្មជាតិ ស្របពេលដែលតម្រូវការទីផ្សារកំពុងកើនឡើង។ ទន្ទឹមនឹងនេះ វាក៏ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍នេសាទ ឱ្យកាន់តែមានភាពធន់ ស្ថិរភាព និងនិរន្តរភាពសេដ្ឋកិច្ចគ្រួសារ។ លោកស្រី រេប៊េកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានលើកឡើងថា ក្តាមសេះគឺជាធនធានជលផលសមុទ្រដ៏មានតម្លៃរបស់កម្ពុជា និងជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាសហគមន៍នៅតាមតំបន់ឆ្នេរ។ ក្តាមសេះញីមួយក្បាលអាចពងបានរហូតដល់ជាង ២លានពង ដែលបង្ហាញពីសារៈសំខាន់នៃការអភិរក្ស និងស្តារធនធានប្រភេទនេះសម្រាប់អនាគត។ លោកស្រីបានបន្តថា កម្មវិធីលែងកូនក្តាមសេះចំនួននេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំក្នុងការស្តារ​ធន​ធាន​​ជលផលសមុទ្រនៅតំបន់ឆ្នេរ។ កាលពីដើមឆ្នាំ២០២៦ កូនក្តាមសេះចំនួន ៣៤ម៉ឺនក្បាល ត្រូវបានលែងនៅខេត្តកែប ហើយមុនពេលគម្រោងបញ្ចប់ នឹងមានការលែងកូនក្តាមសេះបន្ថែមចំនួន ៣លានក្បាលទៀត នៅក្នុងខេត្តគោលដៅទាំងបួន រួមមាន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួម​កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅសហព័ន្ធរុស្ស៊ី

    សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួម​កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅសហព័ន្ធរុស្ស៊ី

    ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំ កំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដើម្បីអបអរសាទរ​ខួបលើក​ទី៣៥ នៃទំនាក់ទំនងដៃគូកិច្ចសន្ទនារវាងអាស៊ាន និងរុស្ស៊ី ដែលនឹង​ប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៦ ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួប​អនុស្សាវរីយ៍​អាស៊ាន-រុស្ស៊ី របស់សម្ដេចធិ​បតី ហ៊ុន ម៉ាណែត ធ្វើឡើងតបតាមការ​អញ្ជើញរបស់ឯកឧត្តម វ្លាឌីមៀ ពូទីន ប្រធានា​ធិបតី​នៃសហព័ន្ធ រុស្ស៊ី។ អញ្ជើញអមដំណើរសម្តេចធិបតី រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិ​បត្តិការ​អន្តរជាតិ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និងកីឡា ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងតំណាងវិស័យឯកជនកម្ពុជាមួយចំនួនផងដែរ។ ក្រសួងការបរទេសបានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ គឺជាឱកាសដ៏​មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងរុស្ស៊ី ក្នុងការពិភាក្សា និងកំណត់ទិសដៅថ្មីៗ ដើម្បីពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ​រវាង​ភាគីទាំងពីរ ឱ្យកាន់តែរឹងមាំ…

  • តំបន់ទេសចរណ៍ជីផាតទទួលបានភ្ញៀវទេសចរជិត៣ម៉ឺននាក់ ៥ខែឆ្នាំនេះ

    តំបន់ទេសចរណ៍ជីផាតទទួលបានភ្ញៀវទេសចរជិត៣ម៉ឺននាក់ ៥ខែឆ្នាំនេះ

    តំបន់អេកូទេសចរណ៍ធម្មជាតិ«ជីផាត» ក្នុងខេត្តកោះកុង កំពុងបង្ហាញសក្តានុពលយ៉ាងខ្លាំងក្លា ដោយបានទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តប្រមាណ ២ម៉ឺន ៧ពាន់នាក់ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៦ នេះ។ យោងតាមទិន្នន័យចុងក្រោយរបស់មន្ទីរទេសចរណ៍ខេត្តកោះកុង នៅក្នុងចំនួនភ្ញៀវទេសចរនេះ មានទេសចរជាតិចំនួនជាង ២ម៉ឺន ៦ពាន់នាក់ និងភ្ញៀវអន្តរជាតិចំនួនជិត ៧០០ នាក់។ លោក សេត រ៉ាស៊ូ ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឲ្យដឹងថា ជីផាតគឺជាគោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលសម្បូរទៅដោយប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះដ៏សម្បូរបែប។ ពេលមកកម្សាន្តនៅទីនេះ អ្នកទេសចរនឹងបានជក់ចិត្តដិតអារម្មណ៍ជាមួយសម្រស់ព្រៃឈើដ៏ខៀវស្រងាត់ សត្វព្រៃកម្រៗ រួមទាំងជ្រោះជ្រងជ្រលងដងអូរ ព្រែក និងទឹកធ្លាក់ធម្មជាតិជាច្រើនកន្លែងដែលលាក់ខ្លួនយ៉ាងអាថ៌កំបាំង។ ក្រៅពីទស្សនាទិដ្ឋភាពធម្មជាតិ ភ្ញៀវទេសចរទាំងអស់ថែមទាំងអាចរីករាយជាមួយសេវាកម្មទេសចរណ៍ ដែលផ្តល់ជូនដោយផ្ទាល់ពីសំណាក់ប្រជាសហគមន៍ ព្រមទាំងមានឱកាសស្វែងយល់ពីប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងជំនឿផ្សេងៗតាមរយៈការរស់នៅដ៏សាមញ្ញ និងទន់ភ្លន់របស់ប្រជាជនមូលដ្ឋានទៀតផង។ សហគមន៍អេកូទេសចរណ៍ជីផាត ត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បងដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ វប្បធម៌ជាតិ ក៏ដូចជាគុណភាពបរិស្ថានឱ្យបានគង់វង្ស។ សកម្មភាពទេសចរណ៍ទាំងអស់នៅក្នុងតំបន់នេះរៀបចំដោយប្រជាមូលដ្ឋាននៅក្នុងសហគមន៍ផ្ទាល់។ ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា ការបង្កើតជាសហគមន៍នេះ មិនត្រឹមតែជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការផ្តល់ផលិតផល និងសេវាកម្មទេសចរណ៍ផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន ចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃ។ ការប្រែក្លាយមុខមាត់ថ្មីនៃតំបន់អេកូទេសចរណ៍ជីផាត កាន់តែមានភាពលេចធ្លោឡើង…

  • កម្ពុជាចាប់ផ្តើមសាកល្បងលើកលែងទិដ្ឋាការដល់ប្រជាជនចិន

    កម្ពុជាចាប់ផ្តើមសាកល្បងលើកលែងទិដ្ឋាការដល់ប្រជាជនចិន

    យុទ្ធនាការលើកលែងទិដ្ឋាការដល់ប្រជាជនចិន ដែលមកកម្សាន្តនៅកម្ពុជា ត្រូវចាប់ផ្តើមអនុវត្តសាកល្បងរយៈពេល៤ខែ ពីថ្ងៃទី១៥ ខែមិថុនានេះ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។ ក្នុងជំនួបជាមួយសារព័ត៌មានចិនល្បីៗទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសចិនចំនួន១១ស្ថាប័ន ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងអស់ពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា។ ប្រជាពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែនសាធារណរដ្ឋប្រជាមានិតចិន(PRC)ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសណាផ្សេងក៏ដោយ ឱ្យតែកាន់លិខិតឆ្លងដែន PRC ដើម្បីចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ ដោយអាចស្នាក់នៅក្នុងប្រទេសកម្ពុជាបានចំនួន១៤ថ្ងៃ។ ក្នុងកំឡុងពេលសុពលភាពនៃការអនុវត្តសាកល្បងនេះ ភ្ញៀវចិនទាំងអស់ពុំតម្រូវឱ្យមានពាក្យស្នើសុំទិដ្ឋាការ និងពុំមានបង់កម្រៃទេ ដោយគ្រាន់តែបំពេញ E-arrival card ប៉ុណ្ណោះ ព្រមទាំងអាចចូលចេញបានច្រើនដង។ សូមជម្រាបជូនថា យោងតាមស្ថិតិទេសចរណ៍ ឆ្នាំ២០២៥ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦លាននាក់ ក្នុងនោះមានភ្ញៀវទេសចរចិនជាង ១,២លាននាក់ កើនឡើងប្រមាណ ៤២ភាគរយ។ ដោយឡែក ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរមកកម្ពុជា ដែលឆ្លុះបញ្ចាំងពីសក្តានុពលខ្ពស់នៃទីផ្សារទេសចរចិនសម្រាប់វិស័យទេសចរណ៍កម្ពុជា៕

  • សហគមន៍តំបន់ការពារធម្មជាតិចំនួន៥៣កំពុងផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ

    សហគមន៍តំបន់ការពារធម្មជាតិចំនួន៥៣កំពុងផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ

    គិតរហូតមកដល់ជិតពាក់កណ្តាលឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបានគាំទ្រ និងសម្របសម្រួលបង្កើតសហគមន៍តំបន់ការពារធម្មជាតិ បានចំនួន ១៩៤ សហគមន៍ ដោយមានសមាជិកសរុបចំនួនជាង ៧ម៉ឺន ៣ពាន់គ្រួសារ ព្រមទាំងបានចូលរួមគ្រប់គ្រងព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ សរុបទំហំជាង ៣៣ម៉ឺនហិកតា។ ក្នុងចំណោមសហគមន៍ទាំងអស់ខាងលើនេះ មានសហគមន៍ចំនួន៥៣ បាន និងកំពុងផ្តល់សេវាកម្មជាសហគមន៍ទេសចរណ៍ធម្មជាតិ ដោយមានសមាជិកចូលរួមចំនួនជាង ២ម៉ឺនគ្រួសារ កំពុងទទួលផលប្រយោជន៍ដោយផ្ទាល់ នៅក្នុងភូមិចំនួន១០៨ ក្នុងខេត្ត១៤ និងក្នុងតំបន់ការពារធម្មជាតិចំនួន២៣។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្នុងពិធីផ្សព្វផ្សាយប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំបច្ចេកទេសសម្រាប់គ្រប់គ្រងគម្រោងអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។ ទន្ទឹមនឹងការគាំទ្រផ្នែកច្បាប់ក្នុងការរៀបចំ និងគ្រប់គ្រងសហគមន៍ ក្រសួងបរិស្ថានបានដឹកនាំសហការជាមួយក្រសួង ស្ថានប័ន និងដៃគូពាក់ព័ន្ធ ក្នុងការជំរុញគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជាមូលដ្ឋាននៅក្នុងទីតាំងរមណីយដ្ឋានសហគមន៍ ដូចជា៖ ចំណតយានយន្ត អាហាររដ្ឋាន បន្ទប់ទឹក ទឹកស្អាត កញ្ចុះលម្ហែ ផ្លូវធ្វើដំណើរក្នុងព្រៃ កន្លែងបោះតង់ និងផ្ទះស្នាក់ជាដើម។ ក្រសួងជួយរៀបចំជាផលិតផលទេសចរណ៍ធម្មជាតិ និងសេវាកម្មទេសចរណ៍ធម្មជាតិ រួមនឹងការពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រង ការបណ្តុះបណ្តាលលើបដិសណ្ឋារកិច្ច មគ្គុទេស អាហារ ភេសជ្ជៈ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការកសាងធនធានមនុស្សគឺផ្តោតលើសុខភាព ចំណេះដឹង និងការងារ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការកសាងធនធានមនុស្សគឺផ្តោតលើសុខភាព ចំណេះដឹង និងការងារ

    ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល” នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ នៅកោះពេជ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការកសាងធនធានមនុស្សមួយ ដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាពរបស់គាត់តាំងពីតូច ធ្វើយ៉ាងណាឱ្យពលរដ្ឋម្នាក់ៗពោរពេញទៅដោយសុខភាពល្អ ជាធនធានរបស់គ្រួសារ គឺមិនជាបន្ទុករបស់គ្រួសារ ព្រោះសុខភាពភាពមិនល្អឡើយ។ សម្ដេចធិបតីនាយករដ្ឋមន្រ្តីបន្តថា ចំណែកចំណេះដឹង បំណិន ក៏ចាំបាច់ដែរ, មានសុខភាពហើយ ត្រូវមានសមត្ថភាព ចំណេះដឹង និងបំណិនគ្រប់គ្រាន់ សម្រាប់ធានាការចូលរួមអភិវឌ្ឍន៍សង្គម ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការកសាងឱកាសការងារនេះ គឺសំខាន់ណាស់ ដូច្នេះហើយបានរាជរដ្ឋាភិបាលបានដាក់ចេញនូវការអនុវត្តគោលនយោបាយប្រែប្រួលពីមួយអាណត្តិទៅមួយអាណត្តិ។ ជាក់ស្តែង ចាប់ពីឆ្នាំ១៩៩០ជាងមក កម្ពុជាផ្ដោតលើវិស័យឧស្សាហកម្មកាត់ដេរ ប៉ុន្ដែមកដល់ពេលនេះ គឺផ្ដោតលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងកុំព្យូទ័រជាដើម ដោយរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយគាំទ្រជាច្រើន ដើម្បីឱ្យពលរដ្ឋកម្ពុជាមានជំនាញទៅតាមតម្រូវការទីផ្សារ ។ ទន្ទឹមនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត…

  • ឯកឧត្តម ប្រាក់ សុខុន ៖ យន្តការ UNCLOS គឺជាជម្រើសសម្រាប់សន្តិភាពរវាង​កម្ពុជា-ថៃ ​

    ឯកឧត្តម ប្រាក់ សុខុន ៖ យន្តការ UNCLOS គឺជាជម្រើសសម្រាប់សន្តិភាពរវាង​កម្ពុជា-ថៃ ​

    ក្នុងអត្ថបទទស្សនៈមួយដែលចុះផ្សាយនៅក្នុងសារព័ត៌មាន​ហុងកុង Asia Times កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាបានចាប់ផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS គឺដោយសាតែភាគីថៃបានបោះបង់យន្តការទ្វេភាគី តាមរយៈការដកខ្លួនចេញពីអនុស្សរណៈយោគយល់ឆ្នាំ២០០១។ ឯកឧត្តមបានស្វាគមន៍ការសម្រេចចិត្តរបស់ភាគីថៃក្នុងការចូលរួមក្នុងយន្តការសម្រុះសម្រួលនេះ ដោយចាត់ទុកថា ជាសញ្ញាវិជ្ជមានសម្រាប់ការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ។ ប្រមុខការទូតកម្ពុជាបានគូសបញ្ជាក់ថា ជម្លោះរវាងកម្ពុជា និងថៃ មិនមែនជាបញ្ហាទ្វេភាគីធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាការសាកល្បងសម្រាប់សហគមន៍អន្តរជាតិ ក្នុងការបង្ហាញថា ច្បាប់អន្តរជាតិ និងប្រព័ន្ធពហុភាគីនៅតែអាចដើរតួនាទីយ៉ាងមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទដោយសន្តិវិធី។ ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុខុន ក៏បានរំលឹកពីករណីជោគជ័យរវាងប្រទេសទីម័រឡេស្តេ និងអូស្ត្រាលី ដែលបានប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ដើម្បីដោះស្រាយជម្លោះដែនសមុទ្រដ៏ស្មុគស្មាញ​ កាលពីជិត១០ឆ្នាំមុន។ ករណីនេះបានបង្ហាញថា ទោះបីប្រទេសទាងពីរមានទំហំ សមត្ថភាព និងឥទ្ធិពលខុសគ្នាខ្លាំងក៏ដោយ ក៏ពួកគេ​អាចឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយបាន តាមរយៈការគោរពច្បាប់អន្តរជាតិ និងការចរចាដោយសុចរិតភាព។ ឯកឧត្តមបានបន្ថែមថា ការសម្រុះសម្រួលក្រោមអនុសញ្ញា UNCLOS ទាមទារឱ្យភាគីទាំងពីរបង្ហាញសុឆន្ទៈ​ ការតាំងចិត្តចូលរួមឥតងាករេ និងការចង់ស្វែងរកដំណោះស្រាយជាក់លាក់។ ជម្លោះនេះមិនមែនគ្រាន់តែជាបញ្ហាបន្ទាត់ព្រំដែននៅលើផែនទីនោះទេ ប៉ុន្តែពាក់ព័ន្ធនឹងធនធានថាមពលដ៏មានសក្តានុពល ដែលអាចរួមចំណែកដល់សន្តិសុខថាមពល និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ និងតំបន់ទាំងមូល។ ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីការបរទេសកម្ពុជាក៏បានអំពាវនាវឱ្យមានការគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនគោក…

  • បើកការដ្ឋានសាងសង់អគារសល្យសាស្ត្រកុមារថ្មីនៅមន្ទីរពេទ្យកុមារជាតិតម្លៃជាង ៥,២លានដុល្លារ

    បើកការដ្ឋានសាងសង់អគារសល្យសាស្ត្រកុមារថ្មីនៅមន្ទីរពេទ្យកុមារជាតិតម្លៃជាង ៥,២លានដុល្លារ

    ភ្នំពេញ៖មន្ទីរពេទ្យកុមារជាតិកាលពី​ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីបើកការដ្ឋានសាងសង់អគារសល្យសាស្ត្រ​កុមារថ្មី ក្រោមជំនួយឧបត្ថម្ភរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយក្រោមអធិបតី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ អគារសល្យសាស្ត្រកុមារថ្មីនៃមន្ទីរពេទ្យកុមារជាតិមានផ្ទៃក្រឡាសរុប ៣,២៨៧​ម៉ែត្រការ៉េ ទំហំបណ្តោយ ២៩,៩ម៉ែត្រ ទទឹង ២៣,៦ម៉ែត្រ និងកម្ពស់ ៤ជាន់ រួមទាំងការបំពាក់សម្ភារៈ និងបរិក្ខារវេជ្ជសាស្ត្រចាំ​បាច់។ គម្រោងនេះមានថវិកាសរុបប្រមាណ ៥,២លានដុល្លារអាម៉េរិក ហើយគ្រោងបញ្ចប់ការសាងសង់នៅខែសីហា ឆ្នាំ​២០២៧។ គម្រោងសាងសង់នេះ ស្ថិតក្រោមផែនការពង្រឹងសមត្ថភាពផ្នែកវះកាត់របស់មន្ទីរពេទ្យកុមារជាតិ ដោយមានគោល​បំណងលើក​កម្ពស់​គុណភាពសេវាសុខាភិបាល បំពាក់បរិក្ខារវេជ្ជសាស្ត្រទំនើប និងពង្រឹងប្រសិទ្ធភាពសេវាព្យាបាលកុមារ សំដៅរួមចំណែក​ធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ មានប្រសាសន៍ក្នុងពិធីបើកការដ្ឋាន ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានកោតសរសើរចំពោះសមាគមនិកាយ​សាសនាចក្រ​នៃព្រះយេស៊ូវ​គ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានបន្តគាំទ្រវិស័យសុខាភិបាលកម្ពុជា តាមរយៈការវិនិយោគលើហេដ្ឋា​រចនាសម្ព័ន្ធ និងបរិក្ខារពេទ្យ ដើម្បីជួយសង្គ្រោះ និងថែរក្សាជីវិតប្រជាពលរដ្ឋ ជាពិសេសកុមារ។ ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកការឧបត្ថម្ភនេះថា ជានិមិត្តរូបនៃសេចក្តីស្រឡាញ់ មនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះ​សុខុមាល​ភាពរបស់កុមារកម្ពុជា ហើយជាការរួមចំណែកដ៏មានតម្លៃក្នុងការពង្រឹងគុណភាពសេវាសុខាភិបាលរបស់ប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យមន្ទីរពេទ្យរៀបចំផែនការអភិវឌ្ឍរយៈពេលវែង រួមទាំងប្លង់មេ សំណង់អគារ និងផែនការប្រតិ​បត្តិការ​ឱ្យបានច្បាស់លាស់ ដើម្បីបង្កភាពងាយស្រួលក្នុងការទាក់ទាញការវិនិយោគ និងការគាំទ្រពីដៃគូអភិវឌ្ឍន៍ និងវិស័យ​សាធារណៈនានា។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមសាស្ត្រាចារ្យ…

  • មហាសន្និបាតធុរជនចិនទៀជីវពិភពលោកលើកទី១១ នឹងប្រារព្ធនៅកម្ពុជានាខែធ្នូ

    មហាសន្និបាតធុរជនចិនទៀជីវពិភពលោកលើកទី១១ នឹងប្រារព្ធនៅកម្ពុជានាខែធ្នូ

    ភ្នំពេញ៖ ឯកឧត្តម ហូត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា មហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើក​ទី១១ ដែលគ្រោងនឹងរៀបចំនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦ នឹងក្លាយជាព្រឹត្តិការណ៍​ដ៏សំខាន់ មួយ ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ជាពិសេសលើវិស័យទេសចរណ៍ វិនិយោគ​ពាណិជ្ជ កម្ម និងទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំទូលាយ ប្រធានសមាគមនៃមហាសន្និបាតធុរជនចិនទៀជីវពិភពលោកលើកទី១១ នៅរាជ​ធានីភ្នំពេញ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​បានបញ្ជាក់ថា កម្ពុជា​និងចិន​ជាមិត្តដែកថែប​ដែល​មានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែងជាងមួយពាន់ឆ្នាំ។ តាមរយៈកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការផ្លាស់ប្តូររវាង​ប្រជាជននិងប្រជាជន ប្រទេសទាំងពីរបានបន្តពង្រឹងសហគមន៍វាសនារួមកម្ពុជា-ចិនឱ្យកាន់តែរឹងមាំ។ ឯកឧត្តមបានរំលេចថា មហាសន្និបាតធុរជនចិនទៀជីវពិភពលោក គឺជាបណ្តាញសហគ្រិន និងអ្នកជំនួញដ៏មានឥទ្ធិពលមួយនៅ​លើពិភពលោក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសជាច្រើន។ សម្រាប់កម្ពុជា សហគមន៍​​ចិនទៀជីវបានរស់នៅ និងចូលរួមអភិវឌ្ឍប្រទេសជាមួយប្រជាជនកម្ពុជាតាំងពីយូរលង់មកហើយ ដោយបានរួមចំណែក​យ៉ាង​សកម្មក្នុងការកសាង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការ​សម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែន PRC ដោយមិនតម្រូវឱ្យស្នើសុំទិដ្ឋាការជាមុន និងមិនបង់កម្រៃអ្វីឡើយ គ្រាន់តែ​បំពេញបែបបទ E-arrival Card ប៉ុណ្ណោះ។ គោលនយោបាយនេះនឹងអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា…

  • រដ្ឋាភិបាលកំពុងសិក្សាគម្រោងសាងសង់ស្ពានឆ្លងស្ទឹងជីផាត

    រដ្ឋាភិបាលកំពុងសិក្សាគម្រោងសាងសង់ស្ពានឆ្លងស្ទឹងជីផាត

    គណៈកម្មការអន្តរក្រសួង កំពុងសិក្សាពីគម្រោងសាងសង់ស្ពានឆ្លងស្ទឹងជីផាត​ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងភ្ញៀវទេសចរ។ ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ និងក្រសួងអភិវឌ្ឍន៍ជនបទ​ បានរួមគ្នាចុះសិក្សាពីគម្រោងសាងសង់ស្ពានឆ្លងស្ទឹងជីផាត​ ស្ថិតនៅភូមិទឹកល្អក់​ ឆ្លងទៅភូមិជីផាត​ ស្រុកថ្មបាំង​ ខេត្តកោះកុង កាលចុងឆ្នាំ ២០២៥កន្លងទៅ​ ហើយបច្ចុប្បន្ន ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ កំពុងសហការគ្នាស្វែងយល់ និងវាយតម្លៃយ៉ាងដិតដល់អំពីផលប៉ះពាល់នានា មុននឹងធ្វើការសាងសង់ ដើម្បីធានាថា គម្រោងនេះមិនបង្កផលអវិជ្ជមានធ្ងន់ធ្ងរដល់បរិស្ថាន និងតំបន់អេកូទេសចរណ៍របស់សហគមន៍។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ពិត ករុណា អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ​ ។ អ្នកនាំពាក្យដដែលបានប្រាប់បណ្តាញព័ត៌មាន AMS ទៀតថា ​តាមការសិក្សាបឋម គម្រោងស្ពានឆ្លងស្ទឹងជីផាតនេះ មានប្រវែង ១៦២ ម៉ែត្រ ហើយគ្រោងចំណាយថវិកាសរុបប្រមាណជាង ៣ លានដុល្លារអាមេរិក។ ស្ពានមួយកន្លែងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើផលប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋមូលដ្ឋានយ៉ាងច្រើនកុះករ។ តាមការបញ្ជាក់របស់ឯកឧត្តម ពិត ករុណា ឃុំដែលទទួលបានផលប្រយោជន៍ផ្ទាល់គឺ ឃុំជីផាត ដែលមានប្រជាជនសរុបចំនួន ៦៥៤ គ្រួសារ ស្មើនឹងជិត ២ ៦០០ នាក់។ ក្រៅពីនេះ ស្ពាននេះក៏នឹងផ្តល់ផលប្រយោជន៍ដោយប្រយោលដល់ឃុំចំនួន ៥…