-
វាលស្មៅជុំវិញបឹងទន្លេសាបជាទីជម្រកចុងក្រោយបង្អស់ទ្រទ្រង់សត្វខ្សឹបជិត៨០% នៃពិភពលោក

តំបន់ដីសើមនៃវាលទំនាបបឹងទន្លេសាប បានក្លាយជាទីជម្រកចុងក្រោយបង្អស់សម្រាប់ការរស់រានរបស់ «សត្វខ្សឹប» ដែល ជាប្រភេទបក្សីកំពុងរងការគំរាមកំហែងជិតផុតពូជបំផុតនៅលើពិភពលោក។ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS)នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦បានឱ្យដឹងថា ខណៈចំនួនសរុបនៃពូជបក្សីនេះនៅលើសកលលោកបានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ តំបន់វាលស្មៅធម្មជាតិជុំវិញបឹងទន្លេសាបបែរជាអាចទ្រទ្រង់ចន្លោះពី ៧០ ទៅ ៨០ភាគរយ នៃចំនួនសត្វខ្សឹបសរុបនៅលើពិភពលោក។ ក្រៅពីកម្ពុជា បច្ចុប្បន្នសត្វខ្សឹបនេះមានវត្តមានក្នុងចំនួនដ៏តិចតួច និងដាច់ដោយឡែកពីគ្នានៅក្នុងប្រទេសឥណ្ឌា និងណេប៉ាល់តែប៉ុណ្ណោះ។ អង្គការ WCS ប្រចាំកម្ពុជា ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត និងសហគមន៍មូលដ្ឋាន បានរួមគ្នាធ្វើជំរឿនសត្វខ្សឹបប្រចាំឆ្នាំចាប់តាំងពីឆ្នាំ២០០៣មក។ការតាមដានរយៈពេលវែងនេះធ្វើឡើងនៅក្នុងទីតាំងជាច្រើនដែលត្រូវបានកំណត់ជា «តំបន់ការពារសត្វខ្សឹប» ទាំងនៅផ្នែកខាងជើង និងខាងត្បូងនៃបឹងទន្លេសាប។ សម្រាប់ឆ្នាំ២០២៦ នេះ ចាប់ពីខែមីនា ដល់ខែមិថុនា ក្រុមអ្នកអភិរក្សបានចុះបំពេញបេសកកម្មនៅលើវាលទំនាបដើម្បីធ្វើជំរឿនប្រចាំឆ្នាំ។ អំឡុងពេលនេះ គឺចំពេលរដូវបន្តពូជ ដែលសត្វខ្សឹបឈ្មោលមានសកម្មភាពយ៉ាងខ្លាំងក្នុងការរាំពត់ពេនបង្អួតរោមដើម្បីទាក់ទាញញី ដែលជាឱកាសល្អអនុញ្ញាតឱ្យក្រុមការងារអាចកំណត់រាប់ចំនួនរបាយសត្វ និងវាយតម្លៃលើប្រសិទ្ធភាពរយៈពេលវែងនៃយុទ្ធសាស្ត្រអភិរក្ស។ ទីតាំងស្នូលដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា ទោះបីជាសត្វខ្សឹបមានរស់នៅក្នុងតំបន់វាលស្មៅជុំវិញបឹងទន្លេសាបក៏ដោយ ប៉ុន្តែ «តំបន់អភិរក្សសត្វខ្សឹបស្ទោង» ដែលស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ គឺជាទីតាំងដែលមានវត្តមានសត្វខ្សឹបរស់នៅច្រើនជាងគេបំផុត។ តំបន់អភិរក្សសត្វខ្សឹបស្ទោង ខេត្តកំពង់ធំ គឺជាផ្នែកមួយនៃតំបន់ការពារទេសភាពទំនាបបឹងទន្លេសាបខាងជើង ដែលត្រូវបានដាក់ជាតំបន់ការពារដោយក្រសួងបរិស្ថាន ក្នុងឆ្នាំ២០១៦ ហើយក៏ជាទីជម្រកវាលស្មៅចុងក្រោយដែលនៅសេសសល់សម្រាប់សត្វខ្សឹបប្រភេទនេះផងដែរ៕ ដោយ៖ ម៉ាដេប៉ូ
-
កម្ពុជា-វៀតណាមសហការគ្នាបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍

ក្នុងឱកាសអមដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយទទួលបានគោលការណ៍អនុញ្ញាត ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងទស្សនកិច្ចសាលាទេសចរណ៍ហាណូយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីដកស្រង់បទពិសោធ និងការបង្កើតកាលានុវត្តភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងវៀតណាម។ ក្នុងជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនៈជាមួយលោក Bùi Tất Hiếu សាកលវិទ្យាធិការស្តីទីនៃសាលាទេសចរណ៍ហាណូយ លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងមហាវិទ្យាល័យទេសចរណ៍ហាណូយ ជាមួយសាលាវិជ្ជាជីវៈទេសចរណ៍ និងវិទ្យាស្ថានជាតិទេសចរណ៍ តាមរយៈការរៀបចំអនុស្សរណៈយោគយល់គ្នា (MoU) នាពេលខាងមុខ។ ឆ្លៀតក្នុងឱកាសដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញទស្សនាកន្លែងអនុវត្តជាក់ស្តែងរបស់និស្សិតដែលកំពុងសិក្សានៅសាលា ជាពិសេសសាលបណ្តុះបណ្តាលអនុវត្តក្នុងការរៀបចំ និងចម្អិនម្ហូបអាហារ ដែលបង្ហាញពីសមត្ថភាពបណ្តុះបណ្តាលជាក់ស្តែងក្នុងវិស័យបដិសណ្ឋារកិច្ច។ ជាមួយគ្នានេះ ភាគីខាងសាលាទេសចរណ៍ហាណូយ ក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការចូលរួមពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយផ្តល់ការគាំទ្រលើការបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ព្រមទាំងផ្តល់គ្រូឧទ្ទេស និងអ្នកជំនាញចូលរួមក្នុងសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនានានៅកម្ពុជា ព្រមទាំងមានការពិភាក្សាលើការរៀបចំកម្មវិធីស្រាវជ្រាវរួម និងការផ្លាស់ប្តូរសិស្ស-និស្សិតទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។ ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរ បានឯកភាពបន្តពង្រឹងយន្តការសហប្រតិបត្តិការឱ្យមានប្រសិទ្ធភាព និងជាក់ស្តែង ដោយចាត់តាំងក្រុមការងារបច្ចេកទេសរៀងៗ ខ្លួន ដើម្បីរៀបចំផែនការសកម្មភាពអនុវត្ត និងព្រាងខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចុះហត្ថលេខានាពេលខាងមុខ។…
-
សម្ពោធដាក់ឲ្យប្រើប្រាស់ស្តូបមិត្តភាពកម្ពុជា- វៀតណាម ខេត្តពោធិ៍សាត់

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា រួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ងៀន វ៉ន់ហ្គូវ សមាជិកគណៈកម្មាធិការមជ្ឈិមកុម្មុយនីស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់«ស្តូបមិត្តភាពកម្ពុជា-វៀតណាម» ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ត្រូវនឹង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ពិធីដ៏មហោឡារិកនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ, ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា, មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាម, ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងខេត្តដុងថាប់ ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។ស្តូបមិត្តភាពនេះគឺជាសក្ខីភាពនៃការដឹងគុណចំពោះវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតរួមជាមួយកងទ័ពកម្ពុជា ក្នុងការរំដោះជាតិ និងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយក៏ជាការរំលឹកពីគុណបំណាច់របស់កម្ពុជា ដែលធ្លាប់ជួយវៀតណាមក្នុងការបង្រួបបង្រួមទឹកដីផងដែរ។ ស្តូបនេះចាប់ផ្តើមសាងសង់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លើផ្ទៃដី ១៥ ០០០ម៉ែត្រការ៉េ ដោយមានកម្ពស់ ២១ម៉ែត្រ។ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃសមិទ្ធផលនេះ ដែលជាស្តូបចុងក្រោយគេ ក្នុងចំណោមបណ្តាខេត្តនានា ដោយបានរំលឹកពីប្រវត្តិដ៏ជូរចត់…
-
សម្តេចតេជោ ហ៊ុន សែន កែតម្រូវការផ្សាយរបស់សារព័ត៌មានថៃអំពីជំហរកម្ពុជាក្នុងរឿងព្រំដែន

សៀមរាប៖ ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីមូលដ្ឋានមកពីខេត្តសៀមរាប និងឧត្តរមានជ័យ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចខុសពីការពិត ជុំវិញជំហរកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ។ សម្តេចតេជោបានលើកឡើងថា កាលពីនៅបន្ទាយមានជ័យ សម្តេចបានលើកឡើងពីជម្រើសចំនួនពីរឲ្យជនរួមជាតិពិចារណាប៉ុណ្ណោះ ដោយជម្រើសទី១ គឺប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្តើមយកទឹកដី ដែលថៃដណ្តើមកាន់កាប់ត្រឡប់មកវិញ និងជម្រើសទី២ គឺការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈយន្តការច្បាប់អន្តរជាតិ។ ក្នុងចំណោមជម្រើសទាំងពីរនេះ សម្តេចតេជោបានសង្កត់ធ្ងន់ថា កម្ពុជាមិនត្រូវការប្រើកម្លាំងយោធាឡើយ គឺជ្រើសយកជំហរនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ធ្វើការកែតម្រូវចំពោះការចុះផ្សាយព័ត៌មានមិនពិត ដោយត្រូវដកស្រង់ប្រសាសន៍របស់សម្តេចឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។ ទន្ទឹមនឹងនេះ សម្តេចបានសម្តែងក្តីសង្ឃឹមថា អ្នកនយោបាយថៃនឹងមានការពិចារណាគ្រប់ជ្រុងជ្រោយ ដោយមិនជឿលើព័ត៌មានខុសការពិត ដែលបង្កើតឡើងដោយសារព័ត៌មានទាំងនោះឡើយ។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានចោទសួរអំពីចេតនាពិតប្រាកដនៃការផ្សព្វផ្សាយដែលថា សម្តេចគាំទ្រការប្រើប្រាស់យន្តការពីររួមគ្នា គឺទាំងវិធានការយោធា និងសន្តិវិធី ដោយសម្តេចបានអំពាវនាវឱ្យអ្នកសារព័ត៌មានថៃ ពិនិត្យមើលការផ្សាយខុសឆ្គងរបស់ខ្លួនឡើងវិញ៕ វណ្ណលុក
-
នៅវៀតណាម សម្តេចធិបតីប្រាប់មេដឹកនាំតំបន់ពីជំហរសន្តិភាពរបស់កម្ពុជាក្នុងការដោះស្រាយវិវាទជាមួយថៃ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញមកដល់មាតុប្រទេសវិញហើយកាលពីយប់ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីបានធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម និងចូលរួមក្នុង «វេទិកាអនាគតអាស៊ានលើកទី៣»។ ក្នុងវេទិការនោះ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងសុន្ទរកថាមួយ ដោយសង្កត់ធ្ងន់លើស្ថិរភាពតំបន់ និងផលវិបាកធ្ងន់ធ្ងរនៃជម្លោះប្រដាប់អាវុធ តួយ៉ាងដូចករណីកម្ពុជា និងថៃ។ នៅក្នុង«វេទិកាអនាគតអាស៊ាន លើកទី៣» សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសុន្ទរកថាគន្លឹះដោយសង្កត់ធ្ងន់លើសសរស្តម្ភសំខាន់៣ គឺ សន្តិភាព សេដ្ឋកិច្ច និងប្រជាជន។ សម្តេចធិបតីបានរំលឹកថា អាស៊ីអាគ្នេយ៍បានប្រែក្លាយពីតំបន់ដែលធ្លាប់ញាំញីដោយជម្លោះ និងភាពក្រីក្រ មកជាតំបន់មានស្ថិរភាព និងការអភិវឌ្ឍខ្ពស់ តាមរយៈកិច្ចសន្ទនា ការគោរពអធិបតេយ្យភាព និងការដោះស្រាយជម្លោះដោយសន្តិវិធី។ ទោះជាយ៉ាងណាក្តី សន្តិភាពមិនមែនជាអ្វីដែលយើងអាចមើលស្រាល ឬគិតថាគង់វង្សជារៀងរហូតនោះទេ។ សម្តេចធិបតីបានមានប្រសាសន៍ថា នៅទូទាំងពិភពលោក យើងបន្តមើលឃើញនូវកម្មវិបាកយ៉ាងធ្ងន់ធ្ងរនៃជម្លោះប្រដាប់អាវុធ និងអំពើហិង្សា ហើយបើក្រឡេកមកមើលតំបន់យើងវិញ បទឈប់បាញ់រវាងកម្ពុជា និងថៃកំពុងស្ថិតក្នុងសភាពមួយដ៏ផុយស្រួយ។ កម្ពុជានៅតែមានក្តីព្រួយបារម្ភចំពោះស្ថានការណ៍លើដីជាក់ស្តែងនៅក្នុងតំបន់កាន់កាប់ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ នៅចំពោះមុខនាយករដ្ឋមន្រ្តីថៃនិងមេដឹកនាំតំបន់ដទៃទៀត សម្តេចធិបតីបានប្រកាសជាថ្មីថា «ព្រំដែន និងអធិបតេយ្យភាព ដាច់ខាតមិនត្រូវកែប្រែដោយការប្រើកម្លាំង ឬការបង្កើតអង្គហេតុសម្រេចលើដីជាក់ស្តែងឡើយ» ហើយទោះបីយ៉ាងណា កម្ពុជានៅតែបន្តផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសថៃ…
-
រដ្ឋមន្រ្តីអធិការកិច្ចប្រាប់ភ្ញៀវបរទេសពីជំហរកម្ពុជាក្នុងការដោះស្រាយវិវាទជាមួយថៃដោយសន្តិវិធី

ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមបណ្ឌិត Vijay Jolly ទីប្រឹក្សាសភាពាណិជ្ជកម្មនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំង ហៅកាត់ BRICS និងជាទីប្រឹក្សាយុទ្ធសាស្ត្រនៃពិព័រណ៍ធុរកិច្ចឥណ្ឌា ឆ្នាំ២០២៦។ ឯកឧត្ដមរដ្ឋមន្រ្តីបានរំលឹកពីទំនាក់ទំនងជិតស្និទ្ធដ៏យូរលង់រវាងកម្ពុជា និងឥណ្ឌា ក៏ដូចជាការចូលរួមចំណែកកន្លងមករបស់ឯកឧត្តមបណ្ឌិត ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសទំនាក់ទំនងល្អរបស់ឯកឧត្តមជាមួយសម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី។ ឯកឧត្ដម សុខ សូកេន បានលើកឡើងពីការកែទម្រង់នានា ការខិតខំប្រឹងប្រែងធ្វើទំនើបកម្ម ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់អភិបាលកិច្ច ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា។ ក្នុងជំនួបនេះដែរ ឯកឧត្ដមរដ្ឋមន្រ្តី ក៏បានជម្រាបជូនឯកឧត្តមបណ្ឌិត Vijay Jolly អំពីជំហររបស់កម្ពុជាពាក់ព័ន្ធនឹងសភាពការណ៍ព្រំដែនបច្ចុប្បន្នជាមួយប្រទេសថៃ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមរដ្ឋមន្ត្រី បានបង្ហាញពីក្ដីសង្ឃឹមក្នុងការបន្តរក្សាទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធ ព្រមទាំងការផ្លាស់ប្តូរទស្សនៈជាបន្តបន្ទាប់ទៀត ក៏ដូចជាបានសង្កត់ធ្ងន់ផងដែរលើសារៈសំខាន់នៃការបន្តជំរុញកិច្ចសហប្រតិបត្តិការ…
-
សម្តេចធិបតីបញ្ជាក់ជូនមន្រ្តីជាន់ខ្ពស់អាមេរិកថាកម្ពុជានឹងបន្តបោសសម្អាតពួកឆបោកអនឡាញជាប្រចាំរហូតអស់ពីកម្ពុជា

ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ ឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានសម្ដែងក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានកាលានុវត្តភាពច្រើនថែមទៀត ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស្អិតរមួត។ ឯកឧត្តមអនុរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវ «កិច្ចព្រមព្រៀងបើកចំហជើងមេឃ» ជាប្រវត្តិសាស្ត្រ រវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលនឹងជួយលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមបានសម្ដែងការពេញចិត្តចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួលដល់បណ្ដាក្រុមហ៊ុនវិនិយោគរបស់អាមេរិក ក្នុងការបោះទុន និងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ដែលការណ៍នេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ លើសពីនេះ, ឯកឧត្តមអនុរដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជា គឺជាប្រទេសដែលមានសក្តានុពលខ្លាំងខាងវិស័យទេសចរណ៍ ដោយសារកម្ពុជាមានវប្បធម៌ដ៏សម្បូរបែប និងល្បីល្បាញ លើសកលលោក ។ ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងក្ដីរីករាយ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងលទ្ធផលល្អប្រសើរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានបញ្ជាក់ថា កម្ពុជានឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ សម្ដេចធិបតី…
-
ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេសមកទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្មនិងការវិនិយោគ

លោក Matt Western MP ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត។ នេះបើយោងតាមការផ្សាយរបស់គេហទំព័រផ្លូវការរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ លោក Matt Western MP ថ្លែងនៅមុនដំណើរទស្សនកិច្ចនេះថា ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍន៍តិចតួច នេះគឺជាឱកាសពិតប្រាកដមួយក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគកាន់តែស៊ីជម្រៅ ពង្រឹងភាពជាដៃគូផ្នែកជំនាញ និងការអប់រំ និងគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មកម្ពុជា។ លោកបានថ្លែងបន្តថា ចក្រភពអង់គ្លេសមានមោទនភាពក្នុងការធ្វើការជាមួយកម្ពុជានៅក្នុងវិស័យសក្តានុពល ហើយប្រទេសទាំងពីរមានមហិច្ឆតាស្របគ្នា ក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធបៃតង, សេវាកម្មហិរញ្ញវត្ថុ និងទីផ្សារមូលធន, និងការអប់រំ។ វិស័យទាំងនេះមានសក្តានុពលក្នុងការទ្រទ្រង់កំណើនប្រកបដោយនិរន្តរភាព បង្កើតការងារ ទាក់ទាញការវិនិយោគ និងដោះសោភាពរុងរឿងរយៈពេលវែង។ ធុរកិច្ចរបស់អង់គ្លេសបានចូលរួមចំណែកជាវិជ្ជមាននៅទូទាំងប្រទេសរួចហើយ ហើយវានៅតែមានសក្តានុពលធំធេងក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ខណៈពេលដែលកម្ពុជាកំពុងអភិវឌ្ឍន៍ទម្រង់សេដ្ឋកិច្ចរបស់ខ្លួន។ លោកបានថ្លែងថា ក្នុងដំណើរទស្សនៈកិច្ចនេះ លោកនឹងជួបជាមួយថ្នាក់ដឹកនាំ និយតករ ធុរជន និងអ្នកអប់រំកម្ពុជា ដើម្បីស្វែងយល់ពីវិធីសាស្រ្តពង្រឹងភាពជាដៃគូ, បើកឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ, និងគាំទ្រដល់ជំហានបន្ទាប់នៃភាពរីកចម្រើនរបស់កម្ពុជា។ តាមគម្រោង លោក Matt Western MP…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញធ្វើបទបង្ហាញជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ស្ដីពីការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល

វិមានសន្តិភាព៖ តបតាមការអញ្ជើញរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំប្រតិភូ ក.ប.ទ. ចូលរួមកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីធ្វើបទបង្ហាញស្ដីពីវឌ្ឍនភាពការងាររបស់ ក.ប.ទ. ដែលជាសកម្មភាពការងារគាំទ្រការអនុវត្តយុទ្ធសាស្រ្ត គោលនយោបាយ កម្មវិធីនយោបាយ ជាពិសេសយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលជាសមាជិកប្រតិភូគណបក្សនយោបាយទាំង ៣៤ ដឹកនាំដោយលោកជំទាវ ហ៊ាន ដាលីន ប្រធានប្តូរវេន។ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើបទបង្ហាញស្ដីពីវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាននាពេលកន្លងមក លើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល រួមមាន ការកសាងធនធានមនុស្ស ការគាំទ្រដល់ការបណ្តុះធុរកិច្ចថ្មីឌីជីថល ការកៀរគរចំណូលថវិកាជាតិ ការពង្រឹងគុណភាពសេវាទូរគមនាគមន៍ និងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ជាពិសេសការអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh និងបាននាំយកទៅប្រើប្រាស់នៅបរទេស ផងដែរ។មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូគណបក្សនយោបាយដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានពិភាក្សានិងផ្លាស់ប្តូរយោបល់លើការងារពាក់ព័ន្ធសំដៅចូលរួមចំណែកក្នុងការកសាងសង្គមជាតិឱ្យរីកចម្រើនបន្ថែមទៀត៕ ដោយ៖ង៉ាន់…
-
អគ្គលេខាធិការរងអង្គការសហប្រជាជាតិ កោតសរសេីរ កម្ពុជាចំពោះជំនាញបោសសម្អាតមីន

នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ លោកស្រីអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានសម្តែងនូវការកោតសរសើរ ចំពោះជំនាញរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ទុកពីសង្គ្រាម។លោកស្រីបានបន្ថែមទៀតថា ការងារបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាកិច្ចការដែលទាមទារការចំណាយពេលវេលា និងធនធានច្រេីន។ លោកស្រីអគ្គលេខាធិការរង ក៏បានកោតសរសើរចំពោះសមត្ថភាព និងបទពិសោធន៍របស់កងកម្លាំងរបស់កម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅបណ្តាប្រទេសជាច្រើន ដែលការណ៍នេះបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការចូលរួមថែរក្សាសន្តិភាព និងការចែករំលែកបទពិសោធន៍ដ៏ល្អនេះទៅកាន់ពិភពលោក។ លោកស្រីក៏បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ និងបេសកកម្មរបស់លោកស្រី ដែលបានមកកាន់កម្ពុជា នៅមុនឆ្នាំ១៩៩១ ដើម្បីជួយសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនកម្ពុជា ចូលមាតុប្រទេសវិញ។ ជាការឆ្លើយតប សម្តេចធិបតីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏មានតម្លៃរបស់អង្គការសហប្រជាជាតិ ក្នុងដំណើរការស្វែងរកសន្តិភាព និងការកសាងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានជម្រាបជូនលោកស្រីអគ្គលេខាធិការរងអំពីសមិទ្ធផលនានាដែលកម្ពុជាសម្រេចបានក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជោគជ័យរបស់កម្ពុជាដែលបានធ្វេីជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ…